αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:34 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះ ?
αžŠαŸ„αž™ គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា   
Convertir en PDF Version imprimable SuggΓ©rer par mail
11-06-2008

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

នៅពេល​នោះ លោកស្រី​ទើប​តែ​មាន​អាយុ​២១​ឆ្នាំ ហើយ​លោកស្រី​គឺ​ជា​អ្នក​រួចរស់​​​ជីវិត​ដ៏កម្រ​ម្នាក់​ពីឋាន​នរក​ខ្មែរ​ក្រហម។ នៅឆ្នាំ​១៩៩៦ លោកស្រី​បានត្រឡប់​ទៅ​កាន់​កន្លែង​នោះ​ម្តង​ទៀត​។ វា​គឺ​ជា​ចំណុច​ចាប់ផ្តើម​នៃការងារ​ទាក់ទង​នឹងការចងចាំ​មួយ​ ​គឺ​ការ​ចងចាំ​របស់​​លោក​ស្រីផ្ទាល់​ និង​របស់​ជនរួម​ជាតិ​លោកស្រី ហើយ​វា​បាននាំ​ទៅ​ដល់​ការ​ងារ​សរសេរ​មួយ​។ លោក​ស្រី​​ពន្យល់​ប្រាប់​កាសែត​​ពីកត្តា​ដែល​បាន​នាំ​អោយ​រូបលោកស្រី​ធ្វើ​កិច្ចការនេះ ហើយ​ពិនិត្យ​មើលទំព័រ​ដ៏ខ្មៅងងឹត​នៃ​ប្រវត្តិសាស្រ្ត​កម្ពុជា​​ឡើងវិញ ក្នុង​នាម​ជា​អ្នក​នៅ​រស់រានមានជីវិត និង​ជា​​ចៅក្រមម្នាក់​។

១ - ហេតុអ្វី​ខ្ញុំ​សរសេរសៀវភៅនេះ ?
ខ្ញុំ​​គិតថា សំណេរ​នឹង​អនុញ្ញាត​អោយ​ខ្ញុំ​រំដោះ​ខ្លួន​ចេញ​ពី​សុបិនអាក្រក់​ទាំង​ឡាយ​។ វាកើត​ឡើង​ញឹក​ញាប់ណាស់។ កាលណា​ពេល​ថ្ងៃ​គ្មាន​រឿង​អីកើត​ឡើង​ទេ ខ្ញុំ​អាចគេង​លក់ស្រួល ប៉ុន្តែ​កាលណា​មាន​បញ្ហា​អ្វី​មួយ​ ឬ​ខ្ញុំ​មានកង្វល់​អ្វីមួយ យប់​ឡើង​ខ្ញុំ​​យល់​សប្តិ​​អាក្រក់​រហូត​។ ខ្ញុំ​យល់សប្តិ​ឃើញ​គេ​មក​កន្ត្រាក់​ដាស់​ខ្ញុំ​នៅ​ម៉ោង​​៣​ទៀប​ភ្លឺ ដើម្បី​ទៅ​​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​របស់អង្គការ ឬ​ត្រូវគេបញ្ជូន​ទៅ​ជីក​ប្រឡាយឬទំនប់​ទឹក ខ្ញុំ​ខ្លាច​មិន​ហ៊ានចុះ​ទឹក ខ្ញុំ​គ្មាន​អ្វី​ហូប ខ្ញុំ​ខ្លាច​គេ​នាំ​ខ្ញុំ​ទៅ​កន្លែង​ផ្សេង ខ្ញុំ​មើល​ឃើញ​ពួក​ឈ្លបដឹកមនុស្ស​ដើរ​ដៃ​ចងស្លាបសេក។ល។

ខ្ញុំ​តែង​តែ​ប្រាប់​ប្រវត្តិ​របស់ខ្ញុំ​ទៅ​មិត្តភក្តិ និង​មនុស្ស​ដែល​ខ្ញុំ​បាន​ជួប​នៅ​កន្លែង​ធ្វើ​ការ​​។ វា​បាន​ជួយ​ខ្ញុំ​ច្រើន ប៉ុន្តែ​នៅ​មិនទាន់​អាច​រំដោះ​រូប​ខ្ញុំ​ចេញពី​សុបិន​ដ៏អាក្រក់​នេះបាន​ទេ​។ វា​ប្រៀប​ដូច​ជាអ្វីម្យ៉ាងដែល​ដក់​ជាប់​នៅក្នុង​ការ​គិត​របស់ខ្ញុំជានិច្ច​។ មិត្តភក្តិខ្ញុំ​មួយ​ចំនួនក៏​​បានជំរុញ​អោយ​ខ្ញុំ​សរសេរ​រឿង​នេះចេញមក។​ ដោយ​មាន​ការ​​ជួយជំរុញ​ពី​បង ដូ ខ្ញុំ​ក៏​បាន​ត្រឡប់​ទៅ​មើល​ទីកន្លែង​​ដែល​ខ្ញុំ​ជាប់​ឃុំ​​នៅ​ខេត្ត​កំពង់ចាម​។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​ច្រើន​លើក​ទៅ​ភូមិ​ថ្មី (ទីនោះ​ហើយ​ដែល​ខ្ញុំ​ត្រូវ​គេ​បញ្ជូន​ទៅ​រស់នៅ​អស់រយៈពេល​៤ឆ្នាំ) ដើម្បី​ទៅ​ជួប​គ្រួសារ​មួយ​ដែល​បាន​ជួយ​​យក​អាសារ​ខ្ញុំ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ខ្ញុំ​ថែមទាំង​បាន​ជួប​អតីត​មេ​កង​ក្នុង​ជំរំ​របស់ខ្ញុំជា​ច្រើន​នាក់​​ទៀត​ផង ហើយ​មានម្នាក់​ក្នុង​ចំណោម​នោះ​​ហ៊ាន​​​អះ​អាង​​ថា​គាត់​ជា​មេកង​។ ខ្ញុំ​មាន​បំណង​ទៅ​មើល​ទីកន្លែង​មួយ​ចំនួន​ដែល​នៅ​មាន​ស្លាក​ស្នាម​នៃ​អំពើសាហាវយង់​ឃ្នង​​នានា ដូចជា​វត្ត​អូត្រាគួន​ ​ជា​វត្ត​ដាច់​សង្វែង​មួយ​ដែល​គេ​យក​ធ្វើ​ជា​ពន្ធនាគារ​ដ៏សំខាន់​មួយ​នៅ​ក្នុង​ស្រុក​កងមាស​។

ការនិយាយ​ពី​អតីតកាល​ គឺ​ជា​កាតព្វកិច្ច​នៃ​ការ​ចងចាំ និង​ជា​ដំណើរការ​នៃ​ការ​ចង​ចាំ​។ កាតព្វកិច្ច​នៃ​ការ​ចង​ចាំ​នេះ​គឺ​ជា​បញ្ហាសាកល។ វា​ពាក់ព័ន្ធ​នឹង​​មនុស្ស​ជាតិ​ទាំង​មូល​​ចំពោះមុខ​​​បទឧក្រិដ្ឋ​​ដែល​បាន​ប្រព្រឹត្តឡើង​។ ប៉ុន្តែ​កាតព្វកិច្ច​នៃ​ការ​ចងចាំ​នេះ​ក៏​ជា​បញ្ហា​របស់​ជាតិដែរ ហើយ​ដំណើរការ​នៃ​ការចងចាំ​គឺ​ជា​ការ​ចាំ​បាច់​​សម្រាប់​បុគ្គល​ម្នាក់ៗ ពីព្រោះ​មនុស្ស​ម្នាក់ៗក្នុងចំណោម​ពួក​យើង​​​គឺមានការ​ចង​​ចាំ​​ផ្ទាល់​ខ្លួន។

វា​​គឺ​ជា​ការងារ​ដើម្បី​សន្តិភាព និង​ការ​ផ្សះផ្សា ដោយ​វាមិន​ត្រឹម​តែអាច​ជួយ​អោយ​អ្នក​នៅ​រស់​រាន​មានជីវិត​ផ្សេងទៀត​អាចនិយាយចេញ និង​ធ្វើ​ការ​ស្វែង​យល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អនុញ្ញាតអោយ​កម្មាភិបាល​នៃកងចល័ត​អាច​និយាយ​ចេញ​​ដែរ ព្រោះ​ពួកគេ​បាន​​ឃុំ​ខ្លួនឯង​នៅក្នុង​ភាព​ស្ងៀម​ស្ងាត់​នៃ​ពិរុទ្ធភាព និង​អសមត្ថភាព​របស់ពួកគេ​ក្នុងការ​សម្តែង​ចេញជាយូរមកហើយ។ បើទោះ​ជាគេ​​ត្រូវធ្វើការ​អភ័យ​ទោស​ គេក៏​ត្រូវតែដឹង​សិន​ថា​តើគេអភ័យ​ទោស​អោយ​អ្នក​ណា​។​
ខ្ញុំ​ក៏​ចង់​ផ្តល់​សក្ខីភាព​របស់ខ្ញុំ​ដើម្បី​ជួយ​ក្មេង​ជំនាន់​ក្រោយ​​អោយ​បាន​យល់​ពី​ប្រវត្តិសាស្រ្ត​​​យើង​ដែរ ហើយ​អោយ​ពួកគេ​ស្គាល់​ពី​អត្តសញ្ញាណ​ជាតិ​យើង ពីព្រោះ​​បើ​គ្មាន​អត្តសញ្ញាណជាតិ​ទេ គឺ​គ្មាន​ប្រទេស​ជាតិ​ឡើយ​។ ដើម្បី​​អោយ​ខ្លួន​​យើង​ស្ថិត​ក្នុង​​ចំណោម​ប្រជាជន​តែ​មួយ​ គេ​ត្រូវ​កសាង និងការពារ​អត្ត​សញ្ញាណ​​របស់​យើងលើ​គ្រប់​ផ្នែក​ទាំង​អស់ រាប់តាំង​ពី​វប្បធម៌ ហើយប្រាក​ដ​ណាស់​គឺភាសាតែម្តង​។

២- របបខ្មែរក្រហម
ប៉ុល ពត មាន​មហច្ឆិតាដ៏ឆ្កួតលីលា​ចង់​ធ្វើ​អោយ​ល្អ​​​លើស​ស្ថាបនិក​ទាំង​ឡាយ​របស់​​ប្រាសាទអង្គរ​ នេះ​ជា​អ្វី​ដែលគាត់​បាន​និយាយ។ ប៉ុន្តែ ការ​រៀបចំ​របស់គាត់​គឺផ្អែក​លើ​កសិករ​ក្រីក្រ និង​មិន​បាន​រៀន​ជ្រៅជ្រះ។ តើ​គេស្រមៃ​​ថា​ កសិករ​គ្មាន​បទពិសោធន៍​ទាំង​នេះ​អាច​ដឹកនាំ​សង្គម​ទៅរក​ការ​រីកចម្រើន​បានយ៉ាង​ដូចម្តេច​ទៅ? សង្គម​មួយ​គឺ​ត្រូវ​ការ​មន្រ្តី គ្រូបង្រៀន វិស្វករ​។ តើ​គេ​អាច​ជឿ​ជាក់​លើ​អនាគត​​យ៉ាងដូចម្តេច​បាន​ បើ​គ្មាន​អ្នក​ណា​បង្រៀនផង​នោះ​?

វាជា​គំនិត​ហួស​វិស័យមួយ​ ពួកគេ​បាន​ :
សម្លាប់​ស្ត្រី និង​បុរស​ចេះ​ដឹង តាមរយៈការបង្អត់​អាហារ​រហូត​ដល់​ស្លាប់​
កម្ទេច​វិស័យអប់រំ និង​វប្បធម៌
បិទ​​ទីកន្លែងសម្រាប់​ផ្តល់​​ចំណេះដឹង និង​វប្បធម៌ : សាលារៀន មហាវិទ្យាល័យ រោងល្ខោន វត្ត។ល។
ប្រព្រឹត្ត​ការ​សម្លាប់​រង្គាល​លើ​ព្រះសង្ឃ ជនជាតិចាម និង​បញ្ញវន្ត​

លោក​អាល់ប៊ែរ កាមូស បាន​និយាយអោយ​ពួក​ណាហ្ស៊ី​ថា : គេ​មិន​គិតអាក្រក់​ ដោយសារ​គេ​ជា​ឃាតករទេ ប៉ុន្តែ​គេ​គឺជា​ឃាតករ​ដោយសារ​គេ​គិត​អាក្រក់​។ ដូច្នេះ គេ​​អាច​​ក្លាយជា​ឃាតករ​ដោយ​មិន​ចាំ​បាច់​សម្លាប់មនុស្ស​ដោយ​ខ្លួន​ឯង​ឡើយ​​។ គឺ​ក្នុង​ករណី​​នេះ​ហើយដែល​ពួកមេខ្មែរក្រហមក្លាយ​ជាឧក្រិដ្ឋជន។


កម្ពុជា​ប្រជាធិបតេយ្យ​គឺ​ជា​របប​បោកប្រាស់​ និង​ទុរ្ភឹក្សមួយ ដែល​ខ្ញុំ​រក្សា​ទុក​ក្នុង​ការ​ចង​ចាំ​ទាំងមូលទាំង​ក្តៅ​រោលរាល។
ពួក​ខ្មែ​ក្រហម​បាន​បំបែក​កោសិកា​គ្រួសារ​ ហើយ​លើស​ពីនេះ​ទៀត គឺ​លែង​មាន​ហើយ​សាមគ្គីភាព​ក្នុង​សង្គម​ និង​ក្រុម​ញាតិផៅឬ​អ្នក​ជិតខាង​​ ដែល​ពីមុន​ធ្លាប់​តែ​ស្គាល់​រាប់​អាន​គ្នា និង​ទុក​ចិត្តគ្នាទៅវិញទៅមក។ របបនេះ​បាន​បង្ក​អោយ​មាន​ការ​មិនទុក​ចិត្តគ្នា​​នៅ​ខាង​ក្នុង​រង្វង់​ក្រុម​គ្រួសារ​តែ​ម្តង​។ កុមារ​ត្រូវ​ពលី​ជីវិត​របស់​គេ​​សម្រាប់​អង្គការ​ ហើយ​លែង​គោរព​ឳពុក​ម្តាយ​ខ្លួនឯង​ទៀត​ហើយ។ កុមារ​ប្រព្រឹត្ត​អំពើ​ប្រឆាំង​នឹង​មនសិការ​​ខ្លួនឯង​នៅ​ចំពោះ​មុខ​ឳពុក​ម្តាយ​ដែល​អសមត្ថភាព​មិន​អាចតបតអ្វី​បាន។ ពួកខ្មែរក្រហម​បាន​ប្តូរ​មនុស្ស​ម្នាក់​ទៅ​ជា​គ្រឿង​ម៉ាស៊ីន​ដែលលែង​ចេះគិត​ពិចារណា​អ្វី​ទាំង​អស់​។ ដោយសារ​​តែ​ខ្លាច​​ស្លាប់​ដោយ​​​ការ​អត់ឃ្លាន និង​ដោយសារ​​ភ័យ​ខ្លាច​ត្រូវ​គេ​សម្លាប់ចោល មនុស្សម្នាក់ៗ​លែង​ស្គាល់​គ្នា​ទៀត​ហើយ ពួកគេ​លែង​ទទួលស្គាល់​ឳពុក​ម្តាយ បងប្អូនអ្វីទាំង​អស់​។ គេ​ត្រូវការ​គ្រប់យ៉ាង ពេល​កាច់ពោត គេ​ចង់​បាន​ពោត ពេល​ច្រូត​ស្រូវ​ គេ​ចង់​បានស្រូវ...​ និងការលួច​ចំណីអាហារដ៏ញឹកញាប់​ពីក្នុង​បង្វិច​អ្នក​រួម​ការងារ​ជាដើម​។ គ្រប់គ្នាបាត់បង់សីលធម៌ និងអាកប្បកិរិយាល្អ​​អស់​រលីង​ ហើយ​ការ​ប្រព្រឹត្តិ​​របស់​យើង​គឺ​ដើម្បី​តែ​ម្យ៉ាង​គត់គឺ «ការបំពេញ​ក្រពះ»។ ភាពស្ងៀមស្ងាត់​គឺ​ជា​ការធា​នា​​សុវត្ថិភាព តាម​ពាក្យ​ស្លោក​មួយ​ថា«​ដាំ​ដើមគ»​ គឺ​បាន​ន័យ​ថា​ត្រូវ​ធ្វើ​ជា​មនុស្ស​គថ្លង់។ ម្នាក់​ៗ​គិត​តែ​ពីខ្លួនឯង នេះហើយយើងបាន​ប្រែក្លាយ​ទៅ​ជា​បែប​​នេះ​ឯង។

ការសន្និដ្ឋាន​របស់ខ្ញុំ​គឺ​ថា កំហុស​ធំ​ជាងគេ​របស់​ពួក​ខ្មែរក្រហម​ គឺ​ពួក​គេ​មាន​បំណង​​ដ៏ឆ្កួតលីលា​​ក្នុងការប្រឆាំង​នឹង​​​ជំនឿ​សាសនា​នៃ​ជីវិត និងជីវិត​របស់​យើង​។

៣- ហេតុអ្វីបង្ហាញ​សក្ខីភាព​នេះ​ចំពេល​ការ​រៀបចំបើក​សវនាការ?
ការវិល​មក​មានលំនឹង​ផ្លូវចិត្ត​ដូច​ដើម​វិញ គឺ​ទាមទារ​ពេលវេលា​យូរ​គួរ​សម​ដែរ​។ គេ​ត្រូវ​ការ​​ទុកអោយពេលវេលា​កន្លងផុតទៅ ដើម្បី​អោយ​អនុស្សាវរីយ៍​ដ៏ឈឺចាប់​​ដល់​ពេល​ទុំ​​ជ្រុះ ហើយ​អោយជនរងគ្រោះ​មាន​ពេល​ដកឃ្លាមកគិតពិចារណា​។ ម្នាក់​ៗ​ព្យាយាម​ធ្វើ​អ្វី​ដែល​គេអាច​​ធ្វើ​​បាន ដើម្បី​ចាក​ផុត​ពីរឿងឈឺចាប់​ទាំងនេះ ហើយ​រកឃើញនូវ​លំនឹងមួយ​ឡើងវិញ បើ​និយាយ​ពី​ខ្លួន​ខ្ញុំ គឺ​តាមរយៈ​ការសិក្សា ការងារ និង​ការបម្រើផ្នែកយុត្តិធម៌​នៅក្នុង​ប្រទេស​របស់ខ្ញុំ​។​ខ្ញុំ​រក​លំនឹង​ក្នុង​ខ្លួន​បាន​តាម​រយៈការ​និយាយ​ទៅ​កាន់​អ្នកដទៃ និង​តាមរយៈការសរសេរ​ដោយ​ផ្សារភ្ជាប់​ជាមួយ​អ្នក​នៅ​មាន​ជីវិតរស់រាន និង​មេកង​ចល័ត​របស់​ខ្ញុំ​។
ទាំង​អស់​នេះគឺ​ត្រូវការ​ពេលវេលា និង​ភាព​អំណត់​។ អ្នក​ពិត​ជា​​បានសង្កេត​ឃើញ​ហើយ​ថា សក្ខីភាព​ស្តីពី​ការសម្លាប់​រង្គាល​ជនជាតិជ្វីហ្វ នៅតែ​មាន​ចេញ​ផ្សាយ​​​រហូត​ដល់​ថ្ងៃនេះ ពោលគឺ៦០​ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​កើតឡើង ដូចជា​សៀវភៅ ​«ជីវិតមួយ (Une vie)»​​របស់​លោកស្រី​ស៊ីម៉ូន វ័យ ឬក៏សៀវភៅ«ថ្ងៃ​ដ៏យូរ​នៃ​រដូវ​រងា (C’est en hiver que les jours rallongent)» របស់​លោក​សូសេហ្វ ប៊ីយ៉ា​ឡូត៍ ជាដើម។ សម្រាប់​អ្នក​និពន្ធ​ចុង​ក្រោយ​នេះ​​គឺគាត់​រង់ចាំ​​អស់​ពេល​៦០​ឆ្នាំ​ទើប​ចេញផ្សាយ​សក្ខីភាព​​ស្តី​ពី​ការ​បញ្ជូន​​ខ្លួន​ទៅ​កាន់ជំរំ​ប្រមូល​ផ្តុំអូស្វីត (Auschwitz) នៅឆ្នាំ​១៩៩៤។

តាមពិតទៅ វាគ្រាន់តែ​ជា​រឿងចៃដន្យ​​​ប៉ុណ្ណោះ​។ ការងារ​ពាក់ព័ន្ធ​នឹងការ​ចងចាំ​របស់ខ្ញុំ​​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ១៩៩៦ នៅពេល​ដែល​ខ្ញុំ​បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​គ្រួសារ​​តា​ជួប និង​យាយ​ភាព​ជា​លើក​ទី១។ ខ្ញុំ​ទើប​តែ​​ចាប់ផ្តើម​សរសេរ​នៅ​ឆ្នាំ​២០០៥​ប៉ុណ្ណោះ។

៤- យោបល់​របស់ខ្ញុំ​ក្នុង​នាម​ជា​ចៅក្រម​ម្នាក់​
ខ្ញុំ​យល់​ថា វា​មាន​សារៈសំខាន់​ដែលត្រូវ​ទទួលស្គាល់​ពី​ឋានៈរបស់​ជនរងគ្រោះ​ ផ្តល់​អោយ​ពួកគេ​នូវ​ការ​ជួស​ជុលសតិ​អារម្មណ៍​ឡើងវិញ និង​ស្រាយបំភ្លឺ​​ទំនួល​ខុសត្រូវ​​របស់​ពួក​ពេជ្ឈ​ឃាត​។
ការកាត់ទោស​នេះ! យើងត្រូវធ្វើឡើងសម្រាប់សងដល់​ជន​រងគ្រោះ។ យើង​ពិត​ជាត្រូវការ​វាណាស់​ ​ដើម្បីបុព្វហេតុនៃ​មនុស្ស​ជាតិទាំងមូល​។

កាតព្វកិច្ច​ពាក់ព័ន្ធ​នឹង​ការ​ចងចាំ​មិន​បញ្ឈប់​ត្រឹម​នេះទេ : គេត្រូវ​​ដាក់​យុគសម័យ​នេះ​បញ្ចូល​ទៅ​ក្នុង​ប្រវត្តិសាស្រ្ត​ប្រទេស​យើង ដាក់​ក្នុង​កម្មវិធីសិក្សានៅសាលា​រៀន និងធ្វើ​អោយ​វា​​ក្លាយ​ជា​ប្រធាន​បទ​នៃ​កិច្ច​សន្ទនា​ពីជំនាន់​មួយ​ទៅ​ជំនាន់​មួយ ដើម្បី​អោយ​ស្នាម​របួស​​​បាន​ជាសះ​វិញ​។

​យើង​ទាំងអស់គ្នាជា​ពុទ្ធសាសនិក។ ព្រះពុទ្ធសាសនា​ធ្វើ​អោយ​គេ​រួច​ផុត​ពីការ​សងសឹក​​ពី​អ្នក​ដទៃ​មែន ប៉ុន្តែ​គេ​​មិនអាចរួច​ផុត​ពី​ការ​ស្តី​បន្ទោស​របស់មនសិការ​ខ្លួនឯង​បាន​ឡើយ​។ មាន​តែ​តុលាការ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​ប្រទេស​យើង​ចាក​ចេញផុត​ពី​ស្រមោលអតីតកាល​​របស់ខ្លួន​។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

គីម សត្ថាវី ថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ២០០៨
លោក​ស្រីគីម សត្ថាវី នឹង​បង្ហាញសៀវភៅ​របស់លោកស្រី​នៅថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែ​មិថុនា ​នាវេលាម៉ោង ១៨ : ០០ នៅ​សាលភាពយន្ត​របស់មជ្ឈមណ្ឌល​វប្បធម៌បារាំង អគារ​លេខ​២១៨ ផ្លូវ​១៨៤។

 
 
វិភាគ

ជុំវិញភាពតានតឹងរវាងកម្ពុជា-ថៃ

 

លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។

ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ចង្វាក់រ៉ុកខ្មែរបានកើតមានឡើងវិញនៅលើ ទំព័រអ៊ីនធឺណែត
បច្ចុប្បន្ននេះ​ គេ​សង្កេត​ឃើញថា​ តារាចម្រៀង​ពេញនិយម​បាន​បង្ហាញ​មុខ​​មាត់​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា តែ​រយៈពេល​មួយ​ដ៏ខ្លីប៉ុណ្ណោះ​​ ដោយ​សារ​​យុវវ័យ​ខ្មែរ​នៅតែ​បន្ត​ស្តាប់​បទ​​ចម្រៀង​​​ចាស់ៗ​ នា​ទសវត្សទី​៦០ ​ដែល​មាន​សាច់​ភ្លេងជា​ចង្វាក់រ៉ុក​ខ្មែរ​​ដ៏សែន​ពិរោះ​​រណ្តំ​។
សុបិនរបស់ជនជាតិអាមេរិកត្រូវបាន លក់ទៅអោយ ជនអន្តោប្រវេសន៍ដើម កំណើតកម្ពុជាៈ ល្បិចកលឆបោកជា លក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់
អស់​រយៈពេលជាង​៨ឆ្នាំ បន្ទាប់​សកម្មភាព​ឆបោក​នៃ​ក្រុមមេ​ខ្លោង​បោកប្រាស់​​​ដ៏​ល្បីល្បាញ​បីរូប​នៅ ​​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​​នៅ​សហរដ្ឋ​អាមេរិក​ ​មេខ្លោង​ចុង​​ក្រោយ​​ត្រូវ​បាន​កាត់ទោស​ដោះ​លែង​នៅ​ក្រៅ​ ឃុំក្រោមការត្រួតពិនិត្យ​រយៈពេល​​ប្រាំ​ឆ្នាំ កាល​ពី​ដើម​ខែសីហាកន្លង​មក​​នេះ​។ រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃទោស​នេះ​ ជន​ល្មើស​ត្រូវ​ជាប់​ឃុំខ្លួន​នៅគេហដ្ឋាន​ តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សហព័ន្ធបូស្តុន (រដ្ឋម៉ាសាឈូសេត សហរដ្ឋ​អាមេរិក)។
ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?
ការពិភាក្សា​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។