Khmer
    Franηais


αžαŸ’αž„αŸƒ αž…αŸαž“αŸ’αž‘ 08 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 11:46 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

La Mτme (film)
 → αž€αž‰αŸ’αž‰αžΆ  09 @07:00 - :0920:
Le Serpent (film)
 → αž€αž‰αŸ’αž‰αžΆ  10 @07:00 - :0859:
"I love PP" (installations)
 → αž€αž‰αŸ’αž‰αžΆ  11 @06:00 - :0900:
Chat noir, chat blanc (film)
 → αž€αž‰αŸ’αž‰αžΆ  11 @07:00 - :0910:
La lumiθre et la ruine (confιrence)
 → αž€αž‰αŸ’αž‰αžΆ  12 @06:30 - :0800:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

យ៉ាស ហ្គាយ រិះគន់សហគមន៍អន្តជាតិ
αžŠαŸ„αž™ Stιphanie Gιe (Ka-set)   
Convertir en PDF Version imprimable SuggΓ©rer par mail
18-12-2007

Yash Ghai s'est rendu auprès des derniers habitants de Dey Krohom, menacés d'éviction (Photo John Vink/Magnum)

















លោក យ៉ាស ហ្គាយតំណាងពិសេសរបស់អគ្គលេខាធិការអង្គការ

សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស មិនបានបញ្ចេញសម្លេងខ្លាំងៗនោះទេ ប៉ុន្តែលោកបានប្រើប្រាស់ពាក្យពេចន៍ដែលមិនសមស្របចំពោះរាជរដ្ឋាភិ បាល។ អាជ្ញាធរកម្ពុជាមិនបានពេញចិត្តនឹងរូបលោកនោះទេ។ ប៉ុន្តែ ជនជាតិកេនយ៉ា

រូបនេះ មិនបានធ្វើអោយបាត់បង់នូវកិត្តិនាម របស់ខ្លួនទេក្នុង កំឡុងពេល

បេសកកម្ម មកកាន់ព្រះរាជាណាចក្រកម្ពុជាជាលើកទីបួនរបស់លោក ដែលថ្ងៃចុងក្រោយនៃដំណើរទស្សកិច្ចរបស់លោកគឺថ្ងៃទី ១០ ធ្នូ ២០០៧ ចំនឹង

ទិវាសិទ្ធិមនុស្សអន្តរជាតិ ។ ដំណើរ ទស្សនកិច្ចរបស់លោកលើកនេះបានផ្តោត

ទៅលើ បញ្ហាដីធ្លី។

 

ដំណើររឿងវិវាទដីធ្លី
សមាជិកអង្គការសហប្រជាជាតិរូបនេះ បានធ្វើទស្សនាកិច្ចទៅកាន់ខេត្តរតនគិរី។ នៅទីនោះ លោកបានជួបអ្នកភូមិដែលកំពុងតែមានវិវាទដីធ្លីដ៏រ៉ាំរៃ ជាមួយនឹងអ្នកស្រី គាត កុលណី ប្អូនស្រីរបស់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ទាក់ទងនឹងបញ្ហាដីធ្លីជាង៤០០ហិចតា។ លោកយ៉ាស ហ្គាយ ត្រូវបាននគរបាលសាកសួរដេញដោល ដោយចោទប្រកាន់ថាសកម្មភាពនៃទស្សនកិច្ចរបស់លោកនេះ មិនត្រឹមត្រូវស្របនឹងច្បាប់នោះទេ។ លោកបានឆ្លើយតបទៅវិញថា នគរបាលមិនមានសិទ្ធិក្នុងការចាប់ខ្លួនរូបលោកឡើយ។ ក្រោយមក អាជ្ញាធរទាំងនេះក៏ត្រលប់ទៅវិញ។ ជនជាតិកេនយ៉ារូបនេះ បានមានប្រសាសន៍គិតទុកជាមុនថា បញ្ហាដីធ្លីបានបង្កជាជម្លោះកាន់តែខ្លាំងឡើងៗជាងមុន នៅក្នុងខេត្តតំបន់ភាគឥសាននៃប្រទេសកម្ពុជា ដែលជាកន្លែងសំបូរជនជាតិភាគតិចរស់នៅច្រើន ព្រោះដីនៅតំបន់នេះជាដីដែលត្រូវប៉ាន់ ហើយនឹងក្លាយជាតំបន់អភិវឌ្ឍន៍ថ្មីមួយ។ បន្ទាប់ពីត្រលប់មកកាន់ទីក្រុងភ្នំពេញវិញ លោកបានចូលរួមជាមួយនឹងប្រជាពលរដ្ឋតំបន់ដីក្រហម និងប្រជាពលរដ្ឋក្រុមទី៧៨។ ដីក្នុងសង្កាត់បាសាក់ទាំងពីរកន្លែងនេះ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ ហើយប្រជាជនរស់នៅក្នុងតំបន់នេះកំពុងត្រូវបានក្រុមហ៊ុន7NGបណ្តេញចេញពីក ន្លែងរស់នៅរបស់ពួកគេ។ បន្ទាប់ពីលោកបានទៅមើលគ្រឿងចក្រសម្រាប់ឈូសឆាយដីទាំងនេះរួចមក វត្តមានរបស់លោកមិនបានជួយរារាំងចំពោះការគំរាមកំហែងមកលើប្រជាជនជាង៣០០គ្រួសារ ដែលកំពុងតែមើលឃើញដីរបស់ខ្លួនត្រូវគេព័ន្ធរបងបិទជិតនោះបានទេ ។

 

សហគមន៍អន្តរជាតិត្រូវបានជំរុញអោយគិតគូរបញ្ហាទាំងនេះ
លោក យ៉ាស ហ្គាយ ដែលមិនខ្វល់ពីការមិនសប្បាយចិត្តរបស់អ្នកដទៃ បានទិតៀនចំពោះគម្រោងអភិវឌ្ឍន៍ ដែលមិនបានគិតគូរដល់បញ្ហាការពារសិទ្ធិមនុស្ស។ លោកបានទទួលស្គាល់ដោយសំដែងនូវការខកចិត្តថា «ការប្រឹងប្រែងរបស់ខ្ញុំដើម្បីពង្រឹងនូវការចរចាស្តីអំពីបញ្ហាសិទ្ធិមនុស្សត្រូវបរាជ័យ»។
ដូច្នេះ លោកបានរិះគន់ចំពោះសហគមន៍អន្តរជាតិ ដែលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន  ហើយនឹងមិនបានយកចិត្តទុកដាក់ចំពោះការរំលោភបំពានសិទ្ធិមនុស្ស ដោយលើកឡើងពីមូលហេតុថាមិនចង់ជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយ។
នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទ ទី១០ ធ្នូ ២០០៧  មុនពេលការចេញដំណើរបន្តិចរបស់លោកយ៉ាស ហ្គាយ លោកបានស្រាយបំភ្លឺថា លោកមាន«ក្តីសង្ឃឹមតិចតួច»ណាស់ ពីក្នុងជំនួបមួយកាលពីរសៀលថ្ងៃដដែលនេះ ជាមួយនឹងអ្នកការទូតផ្សេងៗទៀត។ ទោះបីជាមានមនុស្សមួយចំនួនតូចបានយកចិត្តទុកដាក់ចំពោះសុន្ទរកថារបស់លោកដែលបានបង្កជាបញ្ហាក៏ដោយ ក៏អ្នកឯកទេសផ្នែកច្បាប់ធម្មនុញ្ញរូបនេះសង្ឃឹមថា យ៉ាងហោចណាស់ក៏សង្គមស៊ីវិលនឹងអានរបាយការណ៍របស់លោក ហើយនឹងគាំទ្រចំពោះអនុសាសន៍របស់លោក។ លោកនឹងលើកឡើងសាជាថ្មីនូវអនុសាសន៍ទាំងនោះ នៅក្នុងសម័យប្រជុំរបស់គណ³កម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងខែមីនា ២០០៨ នាទីក្រុងសឺណែវ «ព្រោះថា អ្នកការទូតទាំងនោះនឹងមិនលើកឡើងពីបញ្ហានេះទេ »។

 

ប្រជាពលរដ្ឋត្រូវតែមានទំនុកចិត្តលើខ្លួនឯងផ្ទាល់
លោក យ៉ាស ហ្គាយ បានរាយការណ៍ថា «ប្រជាជនមួយចំនួននៃសង្កាត់បាសាក់ ដែលទទួលរងនូវការគំរាមគំហែងអោយចេញពីកន្លែងរស់នៅរបស់ពួកគេ បាននិយាយប្រាប់ខ្ញុំថា សូមលោកក្រលេកមើលចុះ ពួកយើងទាំងអស់គ្នារស់នៅចម្ងាយត្រឹមតែ១០០ម៉ែត្រពីរដ្ឋសភាជាតិ ប៉ុន្តែ រដ្ឋសភាមិនបានអើពើនឹងពួកយើងទាល់តែសោះ!»។ លោកបានមានប្រសាសន៍សង្កត់ធ្ងន់ថា អ្នកការពារសិទ្ធិមនុស្សពិតប្រាកដ មិនមែនជានគរបាល ក៏មិនមែនជាតុលាការ រឺក៏រដ្ឋាភិបាលនោះទេ . ប៉ុន្តែអ្នកការពារសិទ្ធិមនុស្សគឺជាប្រជាពលរដ្ឋផ្ទាល់តែម្តង។ មតិមួយចំនួនបានគិតថា ពាក្យសំដីរបស់លោកតំណាងពិសេសរូបនេះមានបំណងអំពាវនាវអោយប្រជាជនធ្វើការប្រមូលផ្តុំរួបរួមគ្នា។

 

យ៉ាស ហ្គាយ ត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញ រិះគន់យ៉ាងចាស់ដៃ
តាមរយៈប្រតិកម្មរបស់រាជរដ្ឋាភិបាលចំពោះលោក យ៉ាស ហ្គាយ អាជ្ញាធរកម្ពុជាបានវាយប្រហារសាជាថ្មីថា តំណាងពិសេសរូបនេះ បានតំាងខ្លួន«ជាគ្រូបង្រៀន» ខណៈពេលដែលខ្លួនឯងគ្រាន់តែជា«អ្នកទេសចររយៈពេលវែង»ប៉ុណ្ណោះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសួរខ្លួនឯង ដោយសម្លេងខ្លាំងៗ ថា ប្រសិនជា លោកយ៉ាស ហ្គាយ អាចមកទស្សកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងអាចធ្វើដំណើរទៅមកបានដោយសេរី តើគាត់អាចបញ្ជាក់បានយ៉ាងដូចម្តេចថា ប្រទេសកម្ពុជា មិនមែនជានីតិរដ្ឋ?
ប្រមុខរដ្ឋាភិបាលក៏បានរិះគន់ផងដែរចំពោះអង្គការសហប្រជាជាតិ ដោយបានរំលឹកថា ចន្លោះពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០ អង្គការសហប្រជាជាតិបានយល់ស្របចំពោះការគ្រប់គ្រងរបស់ខ្មែរក្រហម ហើយបានទទួលស្គាល់ពួកនេះ ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសកម្ពុជា ដោយមិនទទួលស្គាល់ចំពោះរបបដែលគ្រប់គ្រងដោយប្រទេសវៀតណាម។
ម្យ៉ាងវិញទៀត លោកតំណាងពិសេសរូបនេះ ក៏ត្រូវបានចោទប្រកាន់ដោយមន្រ្តីជាន់ខ្ពស់កម្ពុជាផងដែរ ចំពោះពាក្យទិតៀនរដ្ឋាភិបាលដោយបើកចំហ «ដោយការបង្ខំចិត្ត តាមរយៈកាតព្វកិច្ច» របស់គាត់។ បើគ្មានរបាយការណ៍រិះគន់ទាំងនេះទេ លោកប្រហែលជាមិនអាចទទួលប្រាក់ខែពីអង្គការសហប្រជាជាតិបាននោះទេ។

 

លោក យ៉ាស ហ្គាយ បានបញ្ជាក់ពីតួនាទីរបស់លោក
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ១៧ ធ្នូ ២០០៧ លោក យ៉ាស ហ្គាយ បានបញ្ជាក់ថាលោកគឺជា«អ្នកជំនាញការឯករាជ្យម្នាក់ ដែលត្រូវបានតែងតាំងដោយអគ្គលេខាធិការដា្ឋននៃអង្គការសហប្រជាជាតិ»។ រូបលោកមិនមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិ ហើយក៏មិនបានទទួលប្រាក់បៀវត្សអ្វីនោះដែរ។ លោកបានធ្វើការដោយស្ម័គ្រចិត្តក្នុងនាមជាសាស្រ្តាចារ្យផ្នែកច្បាប់ធម្មនុញ្ញ និងជាអ្នកការពារសិទ្ធិមនុស្សអស់រយៈពេលច្រើនឆ្នាំមកហើយ។ លោកបានគូសបញ្ជាក់ថា លោកមិនមែនជាតំណាងប្រទេសកេនយ៉ាដែលជាប្រទេសកំណើតរបស់លោកនោះទេ ប៉ុន្តែ លោកតំណាងអោយគោលការណ៍សិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអង្គការសហប្រជាជាតិ (http://www.un.org/french/hr/index.shtml ទំព័រសិទ្ធិមនុស្សនៃគេហទំព័ររបស់អង្គការសហប្រជាជាតិ ជាភាសាបារាំង) ហើយប្រទេសកម្ពុជាក៏ជាសមាជិករបស់អង្គការនេះផងដែរ។ លោកបានសរសេរបន្តទៀតថា «ការពិភាក្សាជាមួយនឹងរាជរដ្ឋាភិបាលនៅតែបើកចំហជានិច្ច» ដោយលោកបានអះអាងសាជាថ្មីថា រូបលោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្តាប់គំនិតយោបល់របស់អាជ្ញាធរកម្ពុជាក្នុងករណីណាដែលមានអ្នកចង់សន្ទនាជាមួយនឹងរូបលោក។

 

 

 

 


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir