Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 30 សីហអ 2008
αž˜αŸ‰αŸ„αž„ 05:26 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:
Courage, fuyons ! (film)
 → αžŸαžΈαž αžΆ  30 @05:00 - :0630:
Dogora / Baraka (films)
 → αžŸαžΈαž αžΆ  30 @07:00 - :1100:
Dead man (film)
 → αžŸαžΈαž αžΆ  30 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ស្ថានភាពមិនអំណោយផលសម្រាប់ដំណោះស្រាយ បញ្ហាដីធ្លីអោយបានឆាប់រហ័ស
αžŠαŸ„αž™ Stephanie Gee   
Convertir en PDF Version imprimable SuggΓ©rer par mail
20-02-2008
នៅប្រទេសកម្ពុជាបច្ចុប្បន្ន សកម្មភាពទិញនិងលក់ដីធ្លីហាក់ដូចជាត្រូវបាន ធ្វើឡើងដោយគ្មានគោរពតាមច្បាប់អោយបានត្រឹមត្រូវនោះទេ ពោលគឺគេ ប្រើប្រាស់អំណាចទឹកប្រាក់ជាកត្តាចម្បង មិនខុសអ្វីពីការលេងល្បែងនោះ ឡើយ។ ទាំងនេះគឺជាលទ្ធផលនៃការបន្សល់ទុកដោយសង្រ្គាមដ៏រ៉ាំរ៉ៃ និង ស្ថាប័នច្បាប់ដែលនៅមានសភាពទន់ខ្សោយនៅឡើយ។

ដូចនៅក្នុងរបាយការណ៍សងេ្ខបកាលពីខែមីនា ២០០៦ លោកមីលូន កូថារី (Miloon Kothari) អ្នកយកព័ត៌មានពិសេស”ស្តីពីលំនៅដ្ឋានសមស្រប​ដោយយោងទៅតាមច្បាប់ស្តីពីការរស់នៅក្នុងជីវភាពសមរម្យ” មាន​ប្រសាសន៍ថា៖ “សង្រ្គាមរ៉ាំរ៉ៃ និងជម្លោះអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំង​ការរំលោភបំពានដីធ្លីក្នុងទ្រង់ទ្រាយធំ បានធ្វើអោយវិវាទដីធ្លីកាន់តែមាន​សភាពធ្ងន់ធ្ងរ និងធ្វើអោយប្រពៃណីកាន់កាប់កម្មសិទ្ធិដីធ្លីពីបរមបុរាណបាន​បាត់បង់ ដែលបណ្តាលអោយប្រជាពលរដ្ឋនៅជនបទ និងប្រជាពលរដ្ឋក្រីក្រ​នៅក្នុងទីក្រុងក្លាយជាជនរងគ្រោះ។ ប្រព័ន្ធគ្រប់គ្រងដីធ្លីជាច្រើនមិនមាន​សមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយស្ថានភាពស៊ាំញ៉ាំ ដោយសារបញ្ជី​កាន់កាប់ដីធ្លីត្រូវបំផ្លាញនៅសម័យខ្មែក្រហម ប្រព័ន្ធចុះបញ្ជីសុរិយោដីមិនសូវ​រីកចម្រើន និងមិនសូវមានតម្លាភាព ស្ថាប័នសុរិយាដីមិនមានភាពច្បាស់​លាស់ ច្បាប់ភូមិបាលមិនសមស្រប ខ្វះការកំណត់ព្រំដែនដីរដ្ឋអោយបាន​ច្បាស់លាស់ និងប្រព័ន្ធតុលាការទន់ខ្សោយ។ បញ្ហាអស់ទាំងនេះនៅតែបន្ត​កើតមានរហូតមកទល់បច្ចុប្បន្ន”។

 

ស្ថានភាពមិនច្បាស់លាស់
បន្ទាប់ពីបានរំលឹកពីសំណើរបស់លោកមីលូន កូថារី មក អង្គការឃ្លំាមើល​អ្នក​ការពារសិទ្ធិមនុស្ស(l’Observatoire pour la protection des défenseurs des droits de l’Homme) (កម្មវិធីរួមគ្នាជាមួយ​សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស និងអង្គការពិភពលោកប្រឆាំងនឹងការ​ ធ្វើទារុណកម្ម)បានលើកឡើងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ស្តីពីការការពារច្បាប់សេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា :សកម្មភាពប្រកប​ដោយគ្រោះថ្នាក់ កាលពីខែកុម្ភៈ ២០០៨  ស្តីពីលទ្ធផលនៃការសិក្សាដែល​ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០០៣ ដោយក្រសួងរៀបចំដែនដី និង​នគររូបនីយកម្មកម្ពុជា។ លទ្ធផលនោះបានបង្ហាញថា “ក្នុងចំណោមប្រជា​ពលរដ្ឋដែលក្រសួងបានធ្វើការសាកសួរ ៧១%គឺជាម្ចាស់កម្មសិទ្ធិដី (រឺយ៉ាង​ហោចណាស់គេគិតថាជាម្ចាស់) ប៉ុន្តែមានតែ៥,៤%ប៉ុណ្ណោះដែលមានប័ណ្ណ​កម្មសិទ្ធិត្រឹមត្រូវ”។

អង្គការមួយនេះបានលើកឡើងទៀតថា ជាការពិតណាស់ ដីចំនួនធំត្រូវបាន​ដាក់លក់ដោយគ្មានប័ណ្ណកម្មសិទ្ធិជាផ្លូវការឡើយ មានន័យថាក្នុងអំឡុង​

ទសវត្សចុងក្រោយនេះការជួញដូរដីធ្លីជាច្រើនត្រូវបានធ្វើឡើងដោយមិន គោរពតាមច្បាប់អោយបានត្រឹមត្រូវនោះទេ។

 

ភាពទន់ខ្សោយនៃស្ថាប័នដោះស្រាយវិវាទដីធ្លី
គណៈកម្មការសុរិយោដីត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០២ ក្នុងក្របខណ្ឌ​ច្បាប់ភូមិបាលឆ្នាំ២០០១ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងរៀប​ចំដែនដី និងនគរូបនីយកម្ម ។ ស្ថាប័ននេះអាចដោះស្រាយបញ្ហាវិវាទដីធ្លី​ទាក់ទងនឹងដីដែលមិនបានចុះបញ្ជីសុរិយោដី (តុលាការបានទទួលពាក្យ​បណ្តឹងចំពោះករណីវិវាទដីធ្លីដែលមានការចុះបញ្ជីត្រឹមត្រូវ) ប៉ុន្តែគណៈ​កម្មការមិនទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មរបស់ខ្លួនឡើយ ដោយតែករណីដែលត្រូវដោះស្រាយបានកើនឡើងគួរអោយកត់សម្គាល់។

 

ដើម្បីដោះស្រាយបញ្ហាអសមត្ថភាពនេះ អាជ្ញាធរជាតិដោះស្រាយជម្លោះដី​ធ្លីត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ២០០៦។ ប៉ុន្តែអង្គការលើកលែងទោស​អន្តរជាតិបានកត់សម្គាល់នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ស្ថាប័នមួយនេះស្ថិតនៅក្រោមអំណាចនីតិប្រតិបត្តិដែលបានទទួលស្គាល់នូវ ដំណើរការនៃការបង្កើត និងសមាសភាពក្រុមការងារនៃស្ថាប័ននេះ។ មិនត្រឹម​តែប៉ុណ្ណោះ ស្ថាប័ននេះមានសិទ្ធិលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នផ្សេងៗ​ទៀត។ វិបសាយរបស់អង្គការនេះជាភាសាបារាំង   រីឯវិបសាយជាភាសាអង់ គ្លេស

 

អង្គការជាច្រើនយល់ឃើញថា ស្ថាប័ននេះមិនឯករាជ្យ ដូច្នេះមិនអាចរក​ដំណោះស្រាយសម្រាប់វិវាទដីធ្លីបាននោះទេ។ ម្យ៉ាងវិញទៀត ក្នុងអំឡុង​ពេលរង់ចាំអោយមានវិធានការថ្មីរបស់រដ្ឋាភិបាល បញ្ហាវិវាទដីធ្លី និងការ​បណ្តេញដោយប្រើកម្លំាង នៅតែត្រូវបានគេលើកយកមកនិយាយនៅក្នុង​ទំព័រកាសែត និងរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស។

 


សូមអានអត្ថបទផ្សេងៗទៀតលើវិបសាយរបស់កាសែតៈ
- អង្គការមានប្រតិកម្មប្រឆាំងនឹងការបណ្តេញដោយប្រើកម្លំាង (២០/០២/២០០៨) [PO080220Foncier1Expuls vu LLG]
- កាលប្រវត្តិនៃកម្មសិទ្ធិដីធ្លីនៅកម្ពុជា (២០/០២/២០០៨) [PO080220Foncier3Chrono vu LLG]


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir