|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| បុរសបីនាក់ត្រូវជាប់ពន្ធធានាគារអស់មួយជីវិតពីបទ ភេរវកម្ម |
| ααα Duong Sokha | | | 11-03-2008 | | តុលាការកំពូលដែលជាស្ថាប័នតុលាការជាន់ខ្ពស់បំផុតប្រចាំប្រទេសកម្ពុជា បានសម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញ ដែលបានកាត់ទោសជនជាតិថៃពីររូប និងខ្មែរអ៊ីស្លាមមួយរូប អោយជាប់ពន្ធធានាគារ អស់មួយជីវិត កាលពីខែធ្នូ ២០០៤កន្លងទៅ។ ពួកគេត្រូវបានគេទទួល ស្គាល់ថាជាពិរុទ្ធជនដែលមានការពាក់ព័ន្ធជាមួយនឹង បណ្តាញភេវរកម្ម ប្រចាំតំបន់ឈ្មោះ ជីម៉ាអាស់ អ៊ីស្លាម៉ីយ៉ាស់ (Jemaah Islamiyah) (JI) ដែលជាបក្សពួករបស់ក្រុមភេវរកម្ម អាល់ កៃដា ។ សេចក្តីសម្រេចនៃការជំនុំជម្រះនេះត្រូវបានទទួលស្វាគមន៍ដោយសហ រដ្ឋអាមេរិក។
ជនជាតិថៃឈ្មោះ អាបឌុល អាហ្ស៊ី ហាជី ជីមីង (Abdul Azi Haji Chiming)និង មហាម៉ាត់ យ៉ាឡាលុឌីន ម៉ាឌីង (Mahammad Yalaludin Mading) ព្រមទាំងជនជាតិខ្មែរអ៊ីស្លាមម្នាក់ឈ្មោះ ស្មាន់ អ៊ីស្មាអែល(Sman Ismael) ត្រូវបានឃាត់ខ្លួន កាលពីខែឧសភា និងខែមិថុនា ឆ្នាំ២០០៣ នៅនឹងកន្លែងធ្វើការត្រង់អតីតសាលាបង្រៀនគម្ពីរ ធម៌កូរ៉ង់ ដែលស្ថិតនៅក្នុងខេត្តកណ្តាលចម្ងាយប្រមាណ៣០គីឡូម៉ែត្រពី រាជធានីភ្នំពេញ។ ពួកគេត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងវាយប្រហារ ដោយបំផ្ទុះរថយន្តទៅលើ ស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតអង់គ្លេស កាលពីឆ្នាំ២០០២និងឆ្នាំ២០០៣។
បណ្តាញរបស់ ហាំបាលី ជនដែលត្រូវបានចោទប្រកាន់ដោយតុលាការកម្ពុជាទាំងបីរូបនេះ នៅតែប្រ កាសពីភាពបរិសុទ្ធរបស់ពួកគេ ដោយបានបដិសេធថាខ្លួនមិនបានពាក់ព័ន្ធ ជាមួយនឹង ហាមបាលី នោះទេ។ ហាម បាលី ត្រូវបានគេសង្ស័យថាជា មេបណ្តាញ Jemaah Islamiyah ដែលបានមកសម្រាកលំហែរនៅក្នុង ប្រទេសកម្ពុជា មុនពេលត្រូវបានចាប់ខ្លួននៅក្នុងទឹកដីប្រទេសថៃ កាលពី ខែសីហា ២០០៣ ក្រោយមក ត្រូវឃុំខ្លួននៅក្នុងពន្ធធនាគារហ្គង់តាណាម៉ូ (Guantanamo ) ។ យោងតាមរបាយការណ៍របស់ការិយាល័យស្រាវជ្រាវសហព័ន្ធនៃសហរដ្ឋអា មេរិក FBI ហាំបាលី ដែលមានដើមកំណើតជាជនជាតិឥណ្ឌូនេស៊ី កាន់សាសនាអ៊ីស្លាម គឺជាមេគំនិតក្នុងការរៀបចំផែនការវាយប្រហារស្ថានទូតសហរដ្ឋអាមេរិក និងអង់គ្លេស ប្រចាំប្រទេសកម្ពុជា។
ពួកគេត្រូវបានវិនិច្ឆ័យទោសកាលពីឆ្នាំ២០០៤ ក្នុងពេលតែមួយជាមួយនឹងមនុស្សពីរនាក់ផ្សេងទៀត ទាក់ទងនឹងអំពើភេវរ កម្មនេះ នោះគឺជនជាតិម៉ាឡេស៊ីឈ្មោះ អ៊ី ប្រាហ៊ឹម(Ibrahim)និងជន ជាតិអេហ៊្សីបឈ្មោះ Rousha Yasser ដែលត្រូវបានកាត់ទោសកំបាំងមុខ អោយជាប់ពន្ធធានាគារអស់មួយជីវិត។ មនុស្សម្នាក់ក្នុងចំណោមភេវរករ ដែលត្រូវបានសង្ស័យថាបានប្រព្រឹត្តបទល្មើសនេះ ត្រូវបានដោះលែងអោយមានសេរីភាព ដោយសារតែ«ខ្វះភស្តុតាង»។ គាត់គឺជានាយករងសាលាសាសនាអ៊ីស្លាម ដែលមានសញ្ជាតិអេហ៊្សីប។
នៅចុងបញ្ចប់នៃការប្រកាសសាលដីកាកាលពីថ្ងៃទី ១២ មីនាកន្លងទៅនេះ ខណៈពេលដែល ស្មាន់ អ៊ីស្មាអែលត្រូវបានក្រុមឆ្មាំពន្ធធនាគារនាំខ្លួនទៅ កាន់ពន្ធធនាគារព្រៃស លោកបានទទូចសុំអោយមានអន្តរាគមន៍ពីសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបានប្រកាសប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំសង្ឃឹមថា សម្តេច ហ៊ុន សែន នឹងជួយខ្ញុំ ព្រោះខ្ញុំមិនមែនជាភេវរករ ទេ។ ខ្ញុំគ្រាន់តែជាជនជាតិកម្ពុជាមួយរូប ដែលគោរពសាសនាអ៊ីស្លាម ប៉ុណ្ណោះ!»។
មេធាវីបានចោទប្រកាន់សហរដ្ឋអាមេរិក
នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី ១៨ មីនា ផ្ញើរជូនឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំកម្ពុជា លោក កៅ ស៊ូផា មេធាវីការពារក្តីអោយចុងចោទ បានវាយតម្លៃថា «ពុំមានភ័ស្តុតាងជាក់លាក់ណាមួយតាមផ្លូវច្បាប់ ជាពិ សេសគឺពុំមានចម្លើយបំភ្លឺរបស់ឈ្មោះ ហាំ បាលី» បញ្ជាក់ថាកូនក្តីទាំងបី នាក់របស់ខ្ញុំមានការពាក់ព័ន្ធជាមួយនឹងភេរវករអន្តរជាតិ រៀបចំគម្រោងការ វាយប្រហារនៅលើទឹកដីប្រទេសកម្ពុជានោះទេ។ លោកមេធាវីការពារក្តីបានអំពាវនាវអោយស្ថានទូតជួយធ្វើអន្តរាគមន៍ទៅកាន់ ការិយាល័យស្រាវជ្រាវសហព័ន្ធ ដើម្បីអោយបញ្ហាទាំងនេះត្រូវបានបំភ្លឺ យ៉ាងជាក់លាក់។ លោកក៏បានគូសបញ្ជាក់ផងដែរ ថា «ដើម្បីបង្ហាញ អោយឃើញថា សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលមានប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សនិង នីតិរដ្ឋ»។
ការប្រឆាំងនឹងភេវរកម្ម ការចាប់ខ្លួនគ្រូបង្រៀនសាលា Um Al Qura ជាច្រើននាក់ ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃមុន ដំណើរទស្សនកិច្ចរបស់លោក ខូលីន ផោវ៉ែល អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។ការប្រឆាំងអំពើភេរវកម្ម បានជួយធ្វើអោយទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាល ក្រុងភ្នំពេញ កាន់តែល្អប្រសើរជាងមុន។
នាឪកាសពិធីបើកសន្និសីទអាស៊ាននៅប្រទេសកម្ពុជា កាលពីខែកុម្ភៈកន្លង មកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវឆន្ទះរបស់កម្ពុជា ក្នុងការបន្ត កិច្ចសហប្រតិបត្តិការជាមួយនឹងបរទេស ដើម្បីឆ្លើយតបទៅនឹង ការគំរាមកំហែងភេរវកម្ម។ អត្ថបទបន្ថែម លោក កៅ ស៊ូផា មេធាវីរបស់ជនជាប់ចោទ បានវាយតម្លៃថាការវិនិច្ឆ័យទោសនេះមិនអាចទទួលយកបានទេ ហើយលោកបានបញ្ជូនអត្ថបទមួយច្បាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនា នា។ អត្ថបទនោះគឺជារបស់ស្រ្តីអ្នកអានម្នាក់ដែលត្រូវបានផ្សព្វផ្សាយ នៅក្នុងសារព័ត៌ មានជាភាសាអង់គ្លេសក្នុងស្រុក ក្នុងនោះគេបានវាយតម្លៃថាស្ថានទូតសហរដ្ឋអាមេរិកមានកំហុស ឆ្គងដែលបានទ ទួលស្គាល់ថាយុត្តិធម៌ពិតជាត្រូវបានផ្តល់ជូនដល់ជនរងគ្រោះ។
|
|
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|