 មនុស្សប្រមាណជា១៥០០០០នាក់បានចូលរួមពិធីបុណ្យសពរបស់លោកជាវិជ្ជាកាលពីថ្ងៃទី២៥ មករា២០០៤ ©John Vink/ Magnum លោក ជា វិជ្ជា ធ្លាប់ជាប្រធានចលនាសហជីពកម្ពុជា។ ទោះបីជាអំពើឃាតកម្មមកលើរូបលោកនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញបានកន្លងផុតទៅអស់រយៈពេល៤ឆ្នាំទៅហើយក៏ដោយ ក៏ការតស៊ូរបស់លោកនៅតែបន្តផ្តល់ជាគំរូមួយសម្រាប់អ្នកការពារផលប្រយោជន៍របស់កម្មករដដែរ។
លោក ជា វិជ្ជា ធ្លាប់ជាប្រធានចលនាសហជីពកម្ពុជា។ ទោះបីជាអំពើឃាតកម្មមកលើរូបលោកនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញបានកន្លងផុតទៅអស់រយៈពេល៤ឆ្នាំទៅហើយក៏ដោយ ក៏ការតស៊ូរបស់លោកនៅតែបន្តផ្តល់ជាគំរូមួយសម្រាប់អ្នកការពារផលប្រយោជន៍របសលោក ជា វិជ្ជា ជាមនុស្សម្នាក់មានអត្តចរិកដ៏អាថ៌កំបាំងសឹងតែគ្មានអ្នកណាម្នាក់ស្គាល់ច្បាស់ឡើយ។ ប៉ុន្តែ ឈ្មោះរបស់លោកស្ថិតនៅជាមួយនឹងកម្មកររោងចក្រកាត់ដេរជានិច្ច។ នៅឆ្នាំ ១៩៩៦ ដោយមានគោលជំហរគាំទ្រលោក សម រង្ស៊ី លោកមានបំណងចង់បង្កើតចលនាសហជីពលើកដំបូងមួយ ដែលប្រឆាំងនឹងការកេងចំណេញរបស់និយោជក នោះគឺសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (សសកពក)។ កម្មករដដែរ។ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងព្រៃឈើរយៈពេលប្រាំពីរឆ្នាំនៅក្នុងប្រទេសរុស្ស៊ី លោកបានត្រលប់មកក្នុងប្រទេសវិញ ហើយលោកបានជួបជាមួយនឹងលោក សម រង្ស៊ី នៅឆ្នាំ ១៩៩៥។ លោក ជា វិជ្ជា ត្រូវបានតែងតាំងជាមន្ត្រីបម្រើការនៅក្នុងនាយកដ្ឋានព្រៃឈើ ខេត្តកណ្តាល។ លោកបានចូលរួមបង្កើតគណបក្សជាតិខ្មែរ ដែលជាគណបក្សថ្មីមួយរបស់លោក សម រង្ស៊ី ដែលទើបតែបានចាកចេញពីគណបក្សហ៊្វុន ស៊ីនប៉ិច ។ នៅឆ្នាំ ១៩៩៨ យុទ្ធនាការបម្រើសង្គមរបស់លោកបានបញ្ជាក់អំពីជំហ៊ានឆ្ពោះទៅរកភាពជាសកម្មជននយោបាយនិយម។ លោកបានក្លាយជាទីប្រឹក្សាសសកពក មុននឹងក្លាយជាប្រធាននៅឆ្នាំបន្ទាប់។ លោកមិនដែលបានចាកចេញពីតំណែងជាប្រធាននេះឡើយ។ ជារៀងរាល់ឆ្នាំ លោកតែងតែមានការប្រុងប្រយ័ត្ន ដោយធ្វើការបែងចែកអោយដាច់ស្រលះពីគ្នារវាងបញ្ហាសហជីពជាមួយនឹងបញ្ហានយោបាយ។ ដោយសារតែមានការព្រួយបារម្ភអំពីបញ្ហាសង្គម លោកបានរៀបការជាមួយនឹងកម្មការិនីម្នាក់ ដែលក៏ជាតំណាងសហជីពផងដែរ។ ការចាប់ផ្តើមយកចិត្តទុកដាក់ចំពោះកម្មករ លោកបានសំដែងនូវការព្រួយបារម្ភរបស់លោកប្រាប់ដល់កម្មករបម្រើការងារនៅតាមរោងចក្រផលិតសំលៀកបំពាក់មួយកន្លែង រហូតទាល់តែពួកគេបានយល់ជ្រាបច្បាស់ ដោយហេតុថារោងចក្រនោះតែងតែព្យាយាមសន្យាជាហូរហែជានិច្ច ចំពោះកម្មកររបស់ខ្លួន។ លោកនិយាយថា «ចូរអ្នករាល់គ្នាក្លាហាន ហ៊ានបញ្ចេញមតិយោបល់របស់ខ្លួន សូមកុំមានការភ័យខ្លាចអោយសោះ យើងត្រូវតែរួមគ្នាដើម្បីទទួលបានជោគជ័យ»។ ចាប់តាំងពីឈានជើងចូលបម្រើការងារសង្គមមក លោក ជា វិជ្ជា បានប្រែក្លាយទៅជាវាគ្មិនមួយរូបដ៏មានវោហាស័ព្ទគ្មានអ្វីអាចប្រដូចបាន។ សមត្ថភាពរបស់លោកក្នុងការជម្រុញមហាជនអោយមានឥទ្ធិពលនៅក្នុងសង្គម បានជួយអោយលោកសម្រេចបានជោគជ័យក្នុងការរៀបចំកូដកម្ម និងបាតុកម្មជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ លោកមានមោទនភាពចំពោះការងាររបស់លោកយ៉ាងខ្លាំង។ នៅក្នុងកិច្ចសំភាសន៍ លោកទទួលស្គាល់ដោយក្តីរីករាយថា « ខ្ញុំបានបង្រៀនប្រជាជនកម្ពុជា អោយចេះតវ៉ាជាសាធារណ:ការពារផលប្រយោជន៍របស់ខ្លួន»។ លោកមិនមែនមានមាឌធំដំបងដូចជាយក្សនោះឡើយ ប៉ុន្តែលោកមានយុទ្ធសាស្រ្តក្នុងការប្រឆាំងនឹងនិយោជក។ វាគឺយុទ្ធសាស្រ្តមួយដែលអ្នកខ្លះយល់ថា«លំបាក»។ ជួនកាលនៅក្នុងក្រសែភ្នែករបស់និយោជក លោកគឺជាមនុស្សបង្កបញ្ហាជ្រុល ប៉ុន្តែ លោកត្រូវបានចាត់ទុកប្រៀបដូចជាអ្នកចរចារដ៏សំខាន់មួយរូប សម្រាប់ដោះស្រាយជម្លោះសង្គម។ ការសង្ងំលាក់បំពួនភ័យខ្លាចលែងមានទៀតហើយ។ គេហ៊ានធ្វើការរិះគន់ ហ៊ានប្រថុយគ្រោះថ្នាក់ក្នុងការតបតប្រឆាំង ហ៊ានទាមទារអោយមានការតម្លើងប្រាក់បៀវត្សរបស់កម្មករ ប្រឆាំងនឹងការតម្រូវអោយធ្វើការងារបន្ថែមម៉ោង ហើយនឹងគាំទ្រគំនិតនៃការកំណត់ប្រាក់បៀវត្សអប្បបរមាមួយ។ ការងាររបស់លោក ជា វិជ្ជា និងសហសេវិករបស់លោកក្នុងការប្រយុទ្ធប្រឆាំងទាមទារសិទ្ធិសេរីភាពបានទទួលជោគជ័យយ៉ាងខ្លាំង។ ពួកកម្មករចាប់ផ្តើមចេះ គិតពិចារណាថ្លឹងថ្លែងបានវែងឆ្ងាយ។ អប់រំ ដើម្បីប្រមូលផ្តុំការទាមទារ លោក ជា វិជ្ជា ត្រូវបានចាត់ទុកដូចជាបញ្ញាវ័នមួយរូបនៅក្នុងគ្រួសារ។ លោកតែងតែទទួលបានជោគជ័យនៅក្នុងការសិក្សា។ បន្ទាប់ពីបានប្រឡូកនៅក្នុងសង្គមសហជីពនិយម លោកតែងតែព្យាយាមដកស្រង់គំនិតចេញពីគ្រប់សៀវភៅឯកសារទាំងអស់ទាក់ទងនឹងច្បាប់កម្មករដែលលោកធ្លាប់បានអាន ហើយនឹងបានយកលំនាំតាមអ្វីៗដែលបានកើតមានឡើងនៅតាមកន្លែងដទៃផ្សេងទៀត។ លោកបានផ្ទេរចំណេះដឹងទាំងប៉ុន្មានដែលលោកបានសិក្សា ដោយមិនខ្វល់អំពីពេលវេលារបស់ខ្លួនឡើយ។ មេដឹកនាំចលនាសហជីពរូបនេះ បានសង្កត់ធ្ងន់ទៅលើការបណ្តុះបណ្តាលកម្មករអោយយល់ជ្រាបច្បាស់អំពីក្រមការងារ ហើយលោកមានគំនិតផ្តួចផ្តើមអោយគ្រប់គ្នាដែលត្រូវការរូបគាត់ ដែលចូលរួមរឺមួយក៏មិនចូលរួមក្នុងសសកពក ក្តី អោយបានដឹងច្បាស់អំពីសិទ្ធិរបស់ពួកគេ។ សម្រាប់រូបលោក ការប្រយុទ្ធប្រឆាំងរបស់កម្មករអាចធ្វើអោយច្បាប់កាន់តែមានតម្លៃ។ គ្មានការភ័យខ្លាច និងគ្មានការស្តីបន្ទោស លោកបានដឹងថាចលនាសហជីពរបស់លោកនេះអាចនឹងមានគ្រោះថ្នាក់នៅក្នុងថ្ងៃណាមួយ។ កាលពីថ្ងៃទី ៣០ មីនា ១៩៩៧ លោកបានចូលរួមធ្វើបាតុកម្មមួយដែលដឹកនាំដោយលោក សម រង្ស៊ី ហើយនៅពេលនោះ លោកត្រូវរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកដៃមួយ ដែលបានគប់សំដៅមករកក្រុមបាតុករ។ ក្នុងនាមជាសកម្មជន ក្រុមបាតុករមិនបានរាថយនិងកាត់បន្ថយសកម្មភាពរបស់ខ្លួនឡើយ។ នៅឆ្នាំ ២០០៣ លោក ជា វិជ្ជា បានប្រកាសប្រាប់អង្គការការ ពារសិទ្ធិមនុស្ស និងសារព័ត៌មាន ទាក់ទងនឹងការគំរាមកំហែងជីវិតរបស់លោក។ លោកមានការព្រួយបារម្ភអំពីបញ្ហាជីវិតរបស់លោក ប៉ុន្តែលោកបានបដិសេធចំពោះសិទ្ធិជ្រកកោនដែលសហរដ្ឋអាមេរិចបានផ្តល់អោយ។ ប្រសិនជាលោកត្រូវនិរទេសខ្លួន លោកនឹងទៅរស់នៅតាមខេត្ត។ ពេលវេលាជាច្រើនខែបានកន្លងផុតទៅ លោកបានត្រលប់មកកាន់រាជធានីភំ្នពេញវិញ និងបានដឹកនាំចលនាសហជីពកម្មករបន្តទៅទៀត។ លោកបានចូលប្រឡូកនៅក្នុងសង្គមម្តងទៀត និងបន្តទំលាប់ការងាររបស់ខ្លួនឡើងវិញ ជាពិសេសទំលាប់អានកាសែតជារៀងរាល់ព្រឹកនៅម្តុំតូបលក់កាសែតមួយជាប់នឹងខ្លោងទ្វារវត្តលង្កា។ នៅត្រង់កន្លែងនោះហើយ ដែលជនមិនស្គាល់មុខបានជិះម៉ូតូបាញ់សម្លាប់រូបលោកដែលបម្រុងនឹងក្រោកឈរ កាលពីថ្ងៃទី ២២ មករា ២០០៤។ លោកបានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ នៅអាយុ ៣៦ឆ្នាំ។ លោកបានបន្សល់ទុកនូវកូនស្រីម្នាក់ព្រមជាមួយនឹងភរិយាដែលកំពុងតែមានផ្ទៃពោះ។ ក្រោយមក ពួកគេបានទទួលសិទ្ធិជ្រកកោននៅក្នុងប្រទេសហ្វាំងឡង់។ «វីរៈបុរសកម្មករ» ពិធីបុណ្យសពរបស់ប្រធានសសកពក បានរៀបចំធ្វើឡើងទៅតាមលក្ខណៈប្រពៃណីជាតិ។ ខណៈពេលដែលព្រះមហាក្សត្រ នរោត្តម សីហនុ ទ្រង់ព្រះប្រទានគោរមងារដល់សពជាសកម្មជនប្រយុទ្ធដើម្បីសណ្តាប់ធ្នាប់ព្រះរាជាណាចក្រកម្ពុជា ក្រុមកម្មកររាប់រយនាក់បាននាំគ្នាដើរដង្ហែរនៅកណ្តាលទីក្រុងភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនប្រធានដ៏អង់អាចក្លាហានរបស់ពួកគេជាលើកចុងក្រោយ។ គ្រឿងទ្រនាប់ទ្រមឈូសសម្រាប់ដាក់សាកសពរបស់លោកត្រូវបានរៀបចំនៅពីមុខវត្តបុទុម ដែលជាទីកន្លែងរៀបចំពិធីបុណ្យសពតាមប្រពៃណីជាតិខ្មែររបស់អ្នកមានបណ្តាសក្តិខ្ពស់ៗ។ មិត្តភក្តិរបស់លោក ជា វិជ្ជា ដែលសុទ្ធសឹងជាអ្នកសហជីពនិយម និងអ្នកនយោបាយបានប្រកាស និងសន្យាថាការប្រយុទ្ធប្រឆាំងរបស់លោកនឹងស្ថិតនៅជាមួយលោកជានិច្ច ពីព្រោះថា មិនមែនមានតែ ជា វិជ្ជា តែម្នាក់គត់នៅក្នុងប្រទេសកម្ពុជានោះឡើយ» ប៉ុន្តែ មានជាច្រើននាក់ទៀតឯណោះ។ ប៉ុន្តែ នៅក្នុងចំណោមកម្មករ មានអ្នកខ្លះបាននិយាយថា ពួកគេលែងហ៊ានក្រោកឈរប្រឆាំងទៀតហើយ ប្រសិនជាលោក ជា វិជ្ជាលែងស្ថិតនៅក្បែរពួកគេ។ សក្ខីភាពរបស់ពួកគេបានបង្ហាញប្រាប់អំពីលក្ខណៈរួមគ្នាមួយ ដោយបានរៀបរាប់អំពីបុរសបរិសុទ្ធម្នាក់ដែលពួកគេតែងតែមានទំនុកចិត្តទៅលើជានិច្ច ព្រោះថាលោកមានគោលការណ៍ច្បាស់លាស់គ្មានភាពប្រែប្រួលឡើយ គោលការណ៍នោះគឺ «ដើម្បីបុព្វហេតុកម្មករ»។ ដោយមិនបង្អង់រង់ចាំយូរ សសកពក បានដាក់ពាក្យស្នើសុំអនុញ្ញាតិពីសាលាក្រុងភ្នំពេញ ដើម្បីកសាងនូវរូបសំណាករបស់លោក ជា វិជ្ជា នៅចម្ងាយប្រមាណម៉ែត្រពីទីកន្លែងដែលលោកបាត់បង់ជីវិត ហើយនឹងស្នើសុំអោយផ្តល់គោរមងារជា «វីរៈបុរសកម្មករ» ជូនដល់សពលោកជា វិជ្ជា។ សំណើរនេះតែងតែត្រូវបានធ្វើឡើងជានិច្ច ប៉ុន្តែមិនបានទទួលលទ្ធផលនោះទេ។ ដើម្បីបន្តចលនាប្រយុទ្ធប្រឆាំងរបស់សហជីពតទៅទៀត ប្អូនប្រុសរបស់លោក ជា វិជ្ជា គឺលោក ជា មុន្នី បានក្លាយជាប្រធាន សសកពក តាមរយៈការបោះឆ្នោតឆ្នាំ ២០០៤ កន្លងទៅ។ លោកបន្តដឹកនាំសហជីព រហូតមកទល់សព្វថ្ងៃនេះ ដែលនៅដើមឆ្នាំ២០០៨នេះ មានសមាជិកចូលរួមបន្ថែមចំនួន ៧៨០០០នាក់ មកពី១៨០រោងចក្រ។ សូមអាន ឃាតកម្មរបស់លោក ជា វិជ្ជា៖ សំនុំរឿងមិនទាន់បានបញ្ចប់នៅឡើយទេ
|