| នៅប្រទេសកម្ពុជាបច្ចុប្បន្ន សកម្មភាពទិញនិងលក់ដីធ្លីហាក់ដូចជាត្រូវបានធ្វើឡើងដោយគ្មានគោរពតាមច្បាប់អោយបានត្រឹមត្រូវនោះទេ ពោលគឺគេប្រើប្រាស់អំណាចទឹកប្រាក់ជាកត្តាចម្បង មិនខុសអ្វីពីការលេងល្បែងនោះឡើយ។ ទាំងនេះគឺជាលទ្ធផលនៃការបន្សល់ទុកដោយសង្រ្គាមដ៏រ៉ាំរ៉ៃ និងស្ថាប័នច្បាប់ដែលនៅមានសភាពទន់ខ្សោយនៅឡើយ។
-១៩៧៥ ដល់ ១៩៧៩ (របបកម្ពុជាប្រជាធិបតេយ្យ):កម្មសិទ្ធិគ្រប់យ៉ាងត្រូវ បានលុបបំបាត់ រីឯប័ណ្ណកម្មសិទ្ធិដីធ្លីត្រូវបំផ្លាញ។ - ១៩៧៩ដល់១៩៨៩ (របបសាធារណរដ្ឋប្រជាមានិតកម្ពុជា) ការកាន់កាប់ កម្មសិទ្ធិដីធ្លីត្រូវបានអនុគ្រោះ ប៉ុន្តែមិនមានការទទួលស្គាល់ជាផ្លូវការដោយ រដ្ឋធម្មនុញ្ញឆ្នាំ១៩៨១ទេ ព្រោះមាត្រាទី១៧បានចែងថា”គ្មានបុគ្គលណាមួយ មានសិទ្ធិទិញ លក់ រឺបញ្ចាំ រឺក៏ជួលដីរបស់ខ្លួនឡើយ”។ - ១៩៨៩ :ច្បាប់ស្តីពីកម្មសិទ្ធិឯកជនត្រូវបានបង្កើតឡើងវិញដោយក្រឹត្យ និងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញខែមេសា ១៩៨៩ដែលបានបង្កើតរបប រដ្ឋកម្ពុជា។ - ១៩៩២:គម្រោងបង្កើតទីផ្សារសេរីត្រូវបានលេចចេញជារូបរាង។ -ខែមេសា ១៩៩២:ប្រទេសកម្ពុជាផ្តល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិ ស្តីពីច្បាប់សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ - ១៩៩៣ : រដ្ឋធម្មនុញ្ញថ្មីទទួលស្គាល់កម្មសិទ្ធិឯកជនលើដីធ្លី។ - ១៩៩៣ ដល់ ១៩៩៩ :រដ្ឋាភិបាលបានធ្វើសម្បទានដីមួយភាគបីនៃផ្ទៃដី ដែលអំណោយផលដល់កសិកម្មដល់ក្រុមហ៊ុនឯកជនសម្រាប់គម្រោងអភិវឌ្ឍន៍ ពាណិជ្ជកម្ម។ នេះបើតាមរបាយការណ៍កាលពីខែវិច្ឆិកា២០០៤របស់ តំណាងពិសេសនៃអគ្គលេខាធិការសិទ្ធិមនុស្ស (របាយការណ៍មានចំណង ជើងថា “ដីសម្បទានសម្រាប់សេដ្ឋកិច្ចនៅកម្ពុជា - ទស្សនវិស័យរបស់ អង្គការការពារសិទ្ធិមនុស្ស)។ -១៩៩៨ ដល់ ២០០៣ : សាលាក្រុងភ្នំពេញបានប្រើកំលាំងបណ្តេញប្រជា ពលរដ្ឋជាង១១ ០០០គ្រួសារដែលរស់នៅតំបន់អាណាធិបតេយ្យនេះបើតាមរបាយការណ៍របស់ ធនាគារពិភពលោកស្តីពី [« កម្ពុជា : កាត់បន្ថយភាពក្រីក្រអោយបានពាក់ កណ្តាលនៅឆ្នាំ២០១៥? ការវាយតម្លៃភាពក្រីក្រនៅកម្ពុជា » ចុះផ្សាយខែ កុម្ភៈ ២០០៦]។ -២០០១: ច្បាប់ភូមិបាលត្រូវបានអនុម័ត។ ច្បាប់នេះបានចែងថា ប្រជា ពលរដ្ឋណាដែលរស់នៅលើដីដែលគ្មានជម្លោះជាង៥ឆ្នាំអាចទទួលស្គាល់ថា ជាម្ចាស់កម្មសិទ្ធិ និងអាចស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ ហើយដាក់ទោសដល់ជន ណាដែលរំលោភបំពានយកដីដោយខុសច្បាប់។ តាមរយៈច្បាប់នេះផងដែរ គណៈកម្មការសុរិយោដីត្រូវបានបង្កើតឡើងក្រោមការគ្រង់គ្រងរបស់ក្រសួងរៀប ចំដែនដី និងនគរូបនីយកម្ម។ -ខែឧសភា ២០០៣: សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសពី នយោបាយផ្តល់ទីលំនៅនៅទីក្រុងភ្នំពេញដល់ប្រជាពលរដ្ឋក្រីក្រ ដោយ សន្យាក្នុងមួយឆ្នាំសង់ផ្ទះ១០០ ហើយនយោបាយនេះត្រូវអនុវត្តរយៈពេល៥ឆ្នាំ។ -ខែធ្នូ ២០០៥: អនុក្រឹត្យស្តីពីសម្បទានដីធ្លីសម្រាប់គម្រោងសេដ្ឋកិច្ចត្រូវបានអនុម័ត និងបានចែងថាផ្ទៃដីសម្បទានមិនអាចលើសពី១០ ០០០ហិចតាឡើយ ។ -ខែកុម្ភៈ ២០០៦: អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីត្រូវបានបង្កើតឡើង។ -ចុងឆ្នាំ ២០០៦ : ១៤,៥%នៃផ្ទៃព្រៃឈើនៅកម្ពុជាត្រូវបានធ្វើសម្បទាន នេះបើតាមរបាយការណ៍កាលពីខៃមិថុនា ២០០៧ របស់តំណាងពិសេសនៃអគ្គលេខាធិកាសិទ្ធិមនុស្ស ស្តីពីដីសម្បទានសម្រាប់សេដ្ឋកិច្ចនៅកម្ពុជា និងទស្សនវិស័យរបស់អង្គការការពារសិទ្ធិមនុស្ស។ |