Khmer
    Franηais


αžαŸ’αž„αŸƒ αž…αŸαž“αŸ’αž‘ 08 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 11:26 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

La Mτme (film)
 → αž€αž‰αŸ’αž‰αžΆ  09 @07:00 - :0920:
Le Serpent (film)
 → αž€αž‰αŸ’αž‰αžΆ  10 @07:00 - :0859:
"I love PP" (installations)
 → αž€αž‰αŸ’αž‰αžΆ  11 @06:00 - :0900:
Chat noir, chat blanc (film)
 → αž€αž‰αŸ’αž‰αžΆ  11 @07:00 - :0910:
La lumiθre et la ruine (confιrence)
 → αž€αž‰αŸ’αž‰αžΆ  12 @06:30 - :0800:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ស្ថានភាពគួរអោយព្រួយបារម្ភនៅក្នុងដំណាក់ការ មុនការបោះឆ្នោត
αžŠαŸ„αž™ Duong Sokha   
Convertir en PDF Version imprimable SuggΓ©rer par mail
31-03-2008
នៅសល់រយៈ៤ខែមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អង្គការ​សង្កេតការណ៍ការបោះឆ្នោត និងការពារសិទ្ធិមនុស្សនានាបានបង្ហាញក្តី​ បារម្ភរបស់ខ្លួនដូចគ្នាៗទៅនឹងគណបក្សប្រឆាំង។ បណ្តាអង្គការ-សមាគម​ ទាំងនេះបានរិះគន់ពីការកើនឡើងនៃការគាបសង្កត់របស់គណបក្សកាន់អំណា​ចទៅលើគូប្រជែងរបស់ខ្លួន។

 

ការចាប់ខ្លួន ទាក់ទងនឹងបញ្ហានយោបាយ
បន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស  អ្នកសង្កេតការណ៍បោះឆ្នោតជាច្រើន ដូចជាអង្គការខុមហ្រ្វែល  និកហ្វិក និងគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា(Chrac) ដែលជាសម្ព័ន្ធអង្គការ-សមាគមមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន២១ បានលើកយកឧទាហរណ៍​នៃការចាប់ខ្លួនមេឃុំម្នាក់មកពីគណបក្សសម រង្ស៊ី ឈ្មោះទួត សារ៉ន នាថ្ងៃ១៨ មីនា ដើម្បីបង្ហាញពីក្តីបារម្ភរបស់ពួកគេនៅក្នុងសេចក្តីថ្លែងការណ៍រួម​មួយដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២៧ មីនា។ យោងតាមការអង្កេតរបស់​គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងដោយពុំមានបង្ហាញដីកានាំខ្លួន និងការស៊ើប​អង្កេតច្បាស់លាស់នោះទេ។ គណៈកម្មាធិការនេះបានគូសបញ្ជាក់ទៀតថា សមាជិកគណបក្សសម រង្ស៊ីបីរូបផ្សេងទៀតក៏កំពុងត្រូវអាជ្ញាធរស្វែងរកចាប់​ខ្លួនដែរនៅក្នុងសំណុំរឿងនេះ។

 

អង្គការ-សមាគមទាំងនេះស្នើអោយបើកការស៊ើបអង្កេត«អព្យាក្រិត និងមិនលម្អៀង»មួយទៅលើករណីនេះ ដើម្បីធ្វើយ៉ាងណាអោយការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តិទៅប្រកបដោយសមភាព និងគ្មានអំពើហិង្សាធ្ងន់ធ្ងរ។  

 

ការរារាំងសកម្មភាពនយោបាយ
បើយោងតាមអង្គការ-សមាគមខាងលើដដែល គណបក្សសម រង្ស៊ី  គណបក្សសិទ្ធិមនុស្ស គណបក្សនរោត្តម រណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា ពួកគេត្រូវបានអាជ្ញាធរមូលដ្ឋានធ្វើការរំខាន និងរារាំងក្នុងការធ្វើ​សកម្មភាព​នយោបាយ ដូចជាបង្កការរំខានការប្រជុំ ឬក៏ការទម្លាក់ស្លាកសញ្ញា​គណបក្ស​ជាដើម។ ឧប្បត្តិហេតុនេះភាគច្រើនគឺកើតនៅទីក្រុងភ្នំពេញ ខេត្តតាកែវ កំពង់ឆ្នាំង តាកែវ និងកំពង់ធំ។​លោកទេព នីថា អគ្គលេខា​ធិការគណៈ​កម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )  បានរម្លឹកថា ៖ «គណបក្សទាំងនេះបានចុះឈ្មោះនៅក្រសួងមហាផ្ទៃពិតមែន ប៉ុន្តែមិនមែន​បានន័យ​ថាពួកគេអាចដាក់ស្លាកសញ្ញានៅកន្លែងណាក៏បាននោះទេ! ការដាក់​ស្លាកសញ្ញានៅទីកន្លែងសាធារណៈគឺត្រូវការសុំសេចក្តីអនុញ្ញាតពីអាជ្ញាធរមូល​ដ្ឋាន»។ 

 

លោកសម រង្ស៊ី បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យនេះថា ៖ «គ្រប់គ្នាសុទ្ធតែ​ដឹងថាការចាប់ខ្លួន និងការបំភិតបំភ័យទាំងនេះគឺជាចរិត​លក្ខណៈ​​នយោបាយ។ ដូច្នេះហើយបានជាយើងជំរុញអោយសហគមន៍អន្តរ​ជាតិ​មកធ្វើការអង្កេតការណ៍បោះឆ្នោត ដើម្បីបញ្ចៀសការលួចបន្លំសន្លឹកឆ្នោត និង​ការ​គាបសង្កត់គ្រប់រូបភាពទៅលើសកម្មជនគណបក្សសម រង្ស៊ី»។ លោក​អះ​អាង​ថា ការគំរាមកំហែងទាំងនេះកាន់តែជួយជំរុញអ្នកបោះឆ្នោតអោយ​គាំទ្រ​គណបក្សសម រង្ស៊ីថែមទៀតប៉ុណ្ណោះ។ 

 

ព្រះអង្គម្ចាស់រណឫទ្ធិនៅក្រៅសង្វៀន
រឿងក្តីរបស់អតីតប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនៅមិនទាន់រកដំណោះស្រាយ​បាននៅឡើយទេរហូតមកដល់ពេលនេះ។ បន្ទាប់ពីត្រូវបានទទួលការកាត់​ទោស​កំបាំងមុខ​កាលពីថ្ងៃទី១៣ មីនា ២០០៧ អោយជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាទឹកប្រាក់ចំនួន១៥០ ០០០ដុល្លារជាសំណងជំងឺចិត្តនិងការខូចខាត ពីបទរំលោភលើសេចក្តីទុកចិត្តទាក់ទងនឹងការលក់ទីស្នាក់ការគណបក្សចាស់ ព្រះ​អង្គម្ចាស់បាននិរទេសព្រះកាយដោយអង្គឯងទៅបរទេស។ ព្រះអង្គបាន​ដឹក​នាំគណបក្សថ្មីរបស់ព្រះអង្គ គឺគណបក្សនរោត្តម រណឫទ្ធិ ពី​ប្រទេស​ម៉ាឡេស៊ី។ គណបក្សថ្មីនេះក៏បានចូលរួមការបោះឆ្នោត​ឃុំ-សង្កាត់កាលពីខែ​មេសា ២០០៧ផងដែរ។ 

 

អ្នកតំណាងសង្គមស៊ីវិលអំពាវនាវអោយរដ្ឋាភិបាលដោះស្រាយបញ្ហានេះ ដើម្បី​អោយ​ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ អាចចូលរួមយ៉ាងសកម្ម​នៅក្នុងការ​បោះ​ឆ្នោត​នាខែកក្កដាខាងមុខ ក្នុងនាមជាបេក្ខជនមួយរូប និងដើម្បីអោយ​គោលការណ៍​ពហុបក្សត្រូវបានគេគោរព។ 

 

បរិបទនយោបាយមានភាពរង្គោះរង្គើ
អ្នកសង្កេតការណ៍ជាច្រើនបានអបអរសាទរចំពោះដំណើរការដ៏ល្អនៃការបោះ​ឆ្នោតឃុំ-សង្កាត់កាលពីឆ្នាំមុន ថាជាការបោះឆ្នោតដែលប្រព្រឹត្តិទៅ​បានយ៉ាង​រលូនជាងគេ និងមានអំពើហិង្សានយោបាយតិចជាងគេនៅក្នុងប្រវត្តិនយោបាយ​របស់ប្រទេសកម្ពុជា។ ការអបអរសាទរនេះប្រហែលជាមិនអាចកើត​មានជាថ្មី​ទៀត​ទេ។ សូម្បីលោកទេព នីថា ផ្ទាល់ក៏បានអះអាងពីកង្វល់របស់លោកអំពី​សង្គ្រាមដ៏ខ្លាំងក្លារវាងបណ្តាគណបក្សមានអាសនៈនៅក្នុងរដ្ឋសភាដែរ ដែល​បើតាមរូបលោក គឺដើម្បីលួចសមាជិក និងសកម្មជនគ្នាទៅវិញទៅមក។

 

លោកអគ្គលេខាធិការ គ.ជ.ប បានសង្កត់ធ្ងន់ថា ៖ «ខ្ញុំអំពាវនាវសូមអោយ​គណបក្សទាំងអស់បង្ហាញពីចាស់ទុំផ្នែកនយោបាយរបស់ខ្លួនក្នុងការអត់ឱន​អោយគ្នា និងគោរពសិទ្ធិអ្នកដទៃ ក៏ដូចជាច្បាប់ស្តីពីការបោះឆ្នោតផងដែរ ដើម្បីបញ្ចៀសហេតុការណ៍ដែលអាចធ្វើអោយប្រជាជនមានការភ័យខ្លាច»។ លោកគូសបញ្ជាក់ទៀតថា ស្ថាប័នរបស់លោកកំពុងធ្វើការជាមួយ​ក្រសួង​មហាផ្ទៃ   ដើម្បីធ្វើអោយស្ថានការណ៍ល្អប្រសើរឡើងវិញ។  

 

ដំណើរឆ្ពោះទៅកាន់ការបែកបាក់នៃបក្សប្រឆាំង?
អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា  បានអូស​ទាញមនុស្សសំខាន់ៗមួយចំនួនពីគណបក្សហ៊្វុនស៊ិនប៉ិច និង​​ គណបក្សសម រង្ស៊ី។ គណបក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននេះសង្ឃឹមប្រាកដ​ណាស់​ថា ខ្លួនច្បាស់ជាឈ្នះទាំងស្រុង ដោយសារការធ្វើវិសោធន​កម្មរដ្ឋធម្មនុញ្ញ​ដែលចាប់ពីពេលនេះតទៅ អាចអនុញ្ញាតអោយបង្កើត​រដ្ឋាភិបាលថ្មីជាមួយនឹងសំឡេងគាំទ្រពីតំណាងរាស្រ្តចំនួន៥០%បូក១ មិន​មែន២ភាគ៣ ដែលតម្រូវអោយគេបង្កើតរដ្ឋាភិបាលចម្រុះដូចមុន​ទៀត​ឡើយ។​ អ្នកមួយចំនួនបានចាប់ផ្តើមរិះគន់ពីការរអិល​ទៅ​រកលទ្ធិផ្តាច់ការ។ អង្គការឃ្លាំមើលអ្នកការពារសិទ្ធិមនុស្ស  បានសរសេរនៅក្នុងរបាយការណ៍​ថ្មីចុងក្រោយ​របស់ខ្លួនដែលចេញផ្សាយនៅខែកុម្ភៈ ថា«អំឡុងពេល១០ឆ្នាំ​ចុង​ក្រោយនេះ ប្រព័ន្ធនយោបាយមានរូបភាពកាន់តែដូចឡើងៗ​នឹងរបបបក្ស​តែមួយ ហើយនយោបាយនេះមានផលប៉ះពាល់មិនអាចប្រកែក​បានទៅលើ​នយោបាយ​ប្រឆាំង និងសេរីភាពក្នុងការបញ្ចេញមតិ»។ របាយការណ៍នេះបានបន្ថែម​ទៀត​ថា «បើតាមអ្នកសង្កេតការណ៍ជាច្រើន បច្ចុប្បន្នរដ្ឋាភិបាលកំពុងធ្វើនយោបាយ​មួយ គឺមានគោលដៅរក្សាអំណាចតាមគ្រប់មធ្យោបាយ»។

 


ការបោះឆ្នោតសភាលើកទី៤នៅកម្ពុជា
ពីថ្ងៃទី២៨ មេសា ដល់ថ្ងៃទី១២ឧសភា : ការចុះបញ្ជីឈ្មោះគណបក្សនយោបាយនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២៥ ខែកក្កដា : យុទ្ធនាការនៃការឃោសនាបោះឆ្នោត
ថ្ងៃទី២៧ ខែកក្កដា : ថ្ងៃបោះឆ្នោត
ចំនួនអ្នកបោះឆ្នោតនៅកម្ពុជា : ជាង៨លាននាក់។

ការបោះឆ្នោតមុនៗ
លទ្ធផលនៃការបោះឆ្នោតនៅឆ្នាំ២០០៣
-គណបក្សប្រជាជនកម្ពុជា : ៤៧,៣៥% នៃសំឡេងឆ្នោតសរុប (៧៣អាសនៈនៅរដ្ឋសភា)
-គណបក្សហ៊្វុនស៊ិនប៉ិច : ២០,៧៥%នៃសំឡេងឆ្នោតសរុប (២៦អាសនៈ)
-គណបក្សសម រង្ស៊ី : ២១,៨៧%នៃសំឡេងឆ្នោតសរុប (២៤អាសនៈ)
លទ្ធផលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០០៧
-    គណបក្សប្រជាជនកម្ពុជា : ៧០,៥% នៃសំឡេងឆ្នោតសរុប
-    គណបក្សសម រង្ស៊ី : ២៣,៤%នៃសំឡេងឆ្នោតសរុប
-    គណបក្សនរោត្តម រណឫទ្ធិ : ៣,៧%នៃសំឡេងឆ្នោតសរុប
-    គណបក្សហ៊្វុនស៊ិនប៉ិច : ២,៤នៃសំឡេងឆ្នោតសរុប

 

 


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir