Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 06 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 04:30 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

ពេលវេលានៃរឿងនិទាន (ផ្ទាំងទស្សនីយភាព)
 → αž€αž‰αŸ’αž‰αžΆ  06 @10:00 - :1100:
Carmen (film)
 → αž€αž‰αŸ’αž‰αžΆ  06 @01:00 - :0332:
On connaξt la chanson (film)
 → αž€αž‰αŸ’αž‰αžΆ  06 @03:30 - :0530:
La Derniθre parole
 → αž€αž‰αŸ’αž‰αžΆ  06 @04:00 - :0539:
Michel Vaillant (film)
 → αž€αž‰αŸ’αž‰αžΆ  06 @05:30 - :0700:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

គណបក្សសម រង្សី ធ្វើសេចក្តីស្នើរច្បាប់ស្តីអំពី ការកំណត់ប្រាក់ខែតែឯង
αžŠαŸ„αž™ ដួង សុខា   
Convertir en PDF Version imprimable SuggΓ©rer par mail
19-05-2008
Cambodge - Phnom Penh - ouvriθres - usine textile © John Vink / Magnum
ចោមចៅ(ភ្នំពេញ) ១១ មករា ២០០៨ កម្មការនីនៅក្នុងរោងចក្រកាត់ដេរមួយ
© John Vink / Magnum 
វិបត្តិពិភពលោកកំពុងតែផ្ទុះឡើង ដោយសារតែការឡើងថ្លៃប្រេងឥន្ធនៈ​និង​ចំណី​អាហារ ដែលបានបង្កជាការមិនសប្បាយចិត្តដល់ប្រជាពលរដ្ឋ និងជា​ហេតុធ្វើ​អោយ​មានការពិភាក្សាជុំវិញបញ្ហាតម្លើងប្រាក់បៀវត្ស។ នៅប្រទេសកម្ពុជា ទាំង​តំណាងសហជីព ទាំងមន្រ្តីរាជការ គ្រូបង្រៀន បានធ្វើការទាមទារយ៉ាងសកម្ម អោយមានការតម្លើងប្រាក់ខែ។ នៅមិនដល់៣ខែទៀតមុនការបោះឆ្នោតជ្រើសរើស​តំ​ណាង​រាស្រ្ត[គណបក្សប្រឆាំង សម រង្ស៊ី] បានគាំទ្រការទាមទារនេះសាជាថ្មី និងបានរៀបចំសេចក្តីច្បាប់ថ្មីមួយ ស្តីពីការកំណត់ប្រាក់ឈ្នួលនិងប្រាក់បៀវត្ស​អប្បបរមា​ប្រចាំខែសម្រាប់កម្មករ មន្ត្រីរាជការ គ្រូបង្រៀននិងកងកម្លាំងប្រដាប់​អាវុធ​ចំនួន៣០០០០០រៀល (៧៥ដុល្លារ)។ សេចក្តីស្នើរច្បាប់ធ្វើឡើង បន្ទាប់ពីបាតុកម្មមួយរបស់គណបក្សនេះប្រឆាំងនឹងអតិផរណា កាលពីថ្ងៃទី៦ មេសា កន្លងទៅ។  

 

គណបក្សសម រង្ស៊ីៈ ជួយសម្រួលកំរិតជីវភាពប្រជាពលរដ្ឋ
នៅថ្ងៃទី ២៩ មេសា តំណាងរាស្រ្តដប់រូបក្នុងចំណោមតំណាងរាស្រ្តទាំង២៤​​​ រូប របស់គណបក្សសម រង្ស៊ី បានទទូចសុំអោយសម្តេចហេង សំរិន ប្រធានរដ្ឋសភា កោះអញ្ជើញតំណាងរាស្រ្តដែលកំពុងស្ថិតនៅ​ពេល​វិស្សមកាល ដើម្បីពិនិត្យនិងអនុម័ត«ជាបន្ទាន់» នូវសេចក្តីស្នើច្បាប់ថ្មីរបស់​ខ្លួន។ សេចក្តីស្នើច្បាប់មួយ ដែលមាន៦មាត្រា បានទាមទារអោយ​មាន​ការ​តម្លើងប្រាក់ឈ្នួល និងប្រាក់បៀវត្ស ដោយសារតែបញ្ហានៃការឡើងថ្លៃរាល់​ទំនិញគ្រប់មុខ។

លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំងដ៏សំខាន់មួយរូប និងជាតំ​ណាង​ហត្ថលេខី មានប្រសាសន៍ដោយសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែង​ហេតុ​មួយថា «កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលជាច្រើនដែលប្រទេសជាតិទទួល​បានអាចល្មមដល់ការកំណត់ ជាអប្បបរមា នូវប្រាក់ឈ្នួលនិងប្រាក់បៀវត្ស​របស់អ្នកទាំងនោះ ដើម្បីអាចអោយពួកគេទទួលបានចំណែកសមរម្យដើម្បី​ផ្គត់ផ្គង់ជីវភាពរស់នៅ។ ពួកគេបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើអោយ​សេដ្ឋកិច្ចជាតិមានការលូតលាស់ដូចសព្វថ្ងៃនេះ។

ការគាំទ្ររបស់សហជីពសំខាន់ទាំងពីរ
សហជីពដ៏មានឥទ្ធិពលពីរ គឺ សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា(សគឯ) និងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(សសកពក) មិនមាន​ការ​រារែកចិត្តក្នុងការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះឡើយ ដោយបានគូសបញ្ជាក់​ផងដែរពីការព្រួយបារម្ភរបស់ពួកគេទៅលើបញ្ហាប្រាក់ខែនេះ ។ ជានិច្ចកាល លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យធ្លាប់បានអំពាវនាវ​ស្នើសុំអោយរដ្ឋាភិបាលតម្លៃប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការ មកត្រឹម១០០ដុល្លារ និង ៨២ដុល្លារសម្រាប់កម្មករ។ លោកប្រធាន​សមាគម​ដែលមានសមាជិកគ្រូបង្រៀនចំនួន៨០០០នាក់ រូបនេះបានស្នើសុំ យ៉ាងដូច្នេះ​ថា «ប្រសិនជាអ្នកនយោបាយមានឆន្ទះ នោះគេអាចនឹងតម្លើងប្រាក់ខែបាន ដោយប្រឆាំងអំពើពុករលួយអោយបានម៉ត់ចត់និងប្រមូលពន្ធអោយបានត្រឹម​ត្រូវ»។

ទោះបីជាលោកជា មុន្នី ប្រធានសសកពក ដែលសិ្នទ្ធិនឹងគណបក្សសម រង្ស៊ី គាំទ្រសំណើរច្បាប់របស់គណបក្សនេះក៏ដោយ ក៏លោកវាយ​តម្លៃថាប្រាក់​ខែចំនួន៧៥ដុល្លារដែលគណបក្សស្នើនេះ នៅតែមិនគ្រប់គ្រាន់ ក្នុង​ករណី​ដែលអតិផរណានៅតែបន្តមាន។ លោកប្រធានសសកពក ដែលមាន​សមាជិក​កម្មករចំនួន៨០០០០នាក់នៅតាមរោងចក្រចំនួន២២០ បានផ្តល់អនុសាសន៍ថា «រដ្ឋាភិបាលត្រូវត្រួតពិនិត្យ និងទទួលព័ត៌មាន ពីការខាតបង់និងចំណេញរបស់​រោង​ចក្រនីមួយៗ ដើម្បីអោយប្រាក់ចំណេញទាំងនោះត្រូវបានបែងចែក​ជូន​ដល់កម្មករផង។ រដ្ឋាភិបាលត្រូវតែបញ្ចប់នូវសកម្មភាពសូកប៉ាន់»។

គណបក្សប្រជាជនកម្ពុជាៈ នេះជាការធ្វើប្រជាភិថុតិរបស់គណបក្សសមរង្ស៊ី
លោកជៀម យៀប ប្រធានគណកម្មការហិរញ្ញវត្ថុនៃរដ្ឋសភា និងជាសម្លេងដ៏​សំខាន់​មួយរូបនៃគណបក្សកាន់អំណាច មានប្រសាសន៍ថាសំណើរច្បាប់​របស់​គណ​បក្សសម រង្ស៊ីនេះ គឺគ្រាន់តែជាការធ្វើប្រជាភិថុតិប៉ុណ្ណោះ ស្របពេល​ដែលការបោះឆ្នោតថ្ងៃទី ២៧ កក្កដា កាន់តែខិតជិតមកដល់។ តំណាង​រាស្រ្ត​ក្នុង​រដ្ឋសភារូបនេះបានបញ្ជាក់ថា «ពួកគាត់ តំណាងរាស្រ្តគណបក្សសម រង្ស៊ី គ្រាន់តែចង់ស្វែងរកសម្លេងឆ្នោតពីកម្មករ និងឪពុកម្តាយកម្មករ។ ម្យ៉ាង​វិញ​ទៀត នីតិវិធីរបស់ពួកគាត់គឺខុសច្បាប់ ព្រោះថាមានតែគណៈកម្មាធិការ​អចិន្ត្រៃយ៍នៃរដ្ឋសភា ប៉ុណ្ណោះ ដែលមានសិទ្ធិកោះអញ្ជើញតំណាងរាស្រ្ត ចូលរួមប្រជុំវិសាមញ្ញមួយ តាមការស្នើសុំរបស់ព្រះមហាក្សត្រ រឺនាយករដ្ឋមន្ត្រី រឺយ៉ាងតិចសម្លេងពីរភាគបីស្មើនឹង៤៣រូបនៃរដ្ឋសភា ប៉ុន្តែពួកគាត់មានគ្នាត្រឹម​តែ១០នាក់ប៉ុណ្ណោះ ដែលបានស្នើរសេចក្តីស្នើរច្បាប់នេះ»។

លោក ជៀម យៀប គាំទ្រវិធានការរបស់រដ្ឋាភិបាល
លោកតំណាងរាស្រ្តរូបនេះបានលើកឡើងម្តងទៀតពីដំណោះស្រាយរបស់​រដ្ឋាភិបាល សំដៅកាន់បន្ថយឥទ្ធិពលនៃអតិផរណា យ៉ាងដូច្នោះថា: «តម្លើង​ប្រាក់បៀវត្សមូលដ្ឋាន ២០% ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធនិងនិវត្តជន តម្លើងប្រាក់ឧបត្ថម្ភប្រចាំខែ ១០០% ជូនដល់គ្រួសារ​មន្ត្រីរាជការ និងតម្លើងប្រាក់បំណាច់មុខងារបង្រៀនរបស់គ្រូបង្រៀនចំនួន ១០% ចាប់ពីខែមេសាឆ្នាំ ២០០៨ ទៅ ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំ​ខែ​បន្ថែម៦ដុល្លារ សម្រាប់កម្មកររោងចក្រកាត់ដេរ និងស្បែក»។ លោក​តំណាង​រាស្រ្តបានបញ្ចប់ ដោយពន្យល់ថាការតម្លើងប្រាក់ខែត្រូវធ្វើឡើង ដោយផ្អែក​លើអតិផរណាកំណើនសេដ្ឋកិច្ច និងផលិតក្នុងស្រុកសរុប (GDP)។ លោកបានបន្ថែមទៀតថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាអាទិភាព​ចំពោះជីវ​ភាព​រស់នោះរបស់ប្រជាពលរដ្ឋ។

លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏​បាន​បញ្ជាក់ផងដែរ ថា ការវាយតម្លៃប្រាក់ឈ្នួលឡើងវិញរបស់កម្មករ គឺជា​សមត្ថកិច្ចរបស់គណៈកម្មាធិការប្រឹក្សាការងារ ដែលរួមមានតំណាងក្រសួង​ពាក់ព័ន្ធ និងសហជីពកម្មករនិងនិយោជក ដូចដែលមានចែងនៅក្នុង​ច្បាប់ការងារ​អនុម័តកាលពីឆ្នាំ១៩៩៧។

គណបក្សហ៊្វុនស៊ិនប៉ិចគាំទ្រសំណើរនេះ តែគ្មានការទាក់ទងពីគណបក្ស​ប្រឆាំង
លោកសុន ឆ័យ សំដែងនូវការសោកស្តាយយ៉ាងខ្លាំងថា គណបក្សសម រង្ស៊ី ពុំ មានអាទិភាពដូចជារដ្ឋាភិបាលនោះទេ។ លោកមិនភ្លេចរម្លឹកថា រដ្ឋាភិបាល​បានស្នើរអោយតំណាងរាស្រ្តមកកាន់រដ្ឋសភា ដើម្បីអនុម័តបន្ទាន់នូវ​សេចក្តី​ព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រាងរវាងក្រុមហ៊ុនកម្ពុជា-ម៉ាឡេស៊ី Power Synergy Corporation ដែលត្រូវកសាងរោងចក្រផលិតអគីសនីមួយ​កន្លែង​នៅទីក្រុងព្រះសីហនុ ជាជាងកោះអញ្ជើញតំណាងរាស្រ្តមក​ពិភាក្សា​ជុំវិញបញ្ហាប្រាក់បៀវត្សដែលជាប្រភពសក្តានុពល និងអាចជា​បញ្ហាចលាចលសង្គម។ លោក សុន ឆ័យ មិនរាថយនោះទេ។ លោកមាន​បំណង​បញ្ចុះបញ្ចូលអោយមានការចូលរួមពីសំណាក់តំណាងរាស្រ្ត​គណបក្សហ៊្វុន ស៊ិនប៉ិច ដែលមានសមាជិកតំណាងរាស្រ្តទាំងអស់​ចំនួន​២៦រូប ។

លោក ម៉ោញ សុផាន់ តំណាងរាស្រ្តគណបក្សហ៊្វុន ស៊ិនប៉ិច និងជា​អនុប្រធាន​គណកម្មាការនិតិកម្មរដ្ឋសភា មានប្រសាសន៍ថា «ខ្ញុំគាំទ្រ​ចំពោះ​សេចក្តីស្នើរច្បាប់ដែលបំរើអត្ថប្រយោជន៍ដល់ប្រជារាស្រ្ត។ ប៉ុន្តែ គណបក្ស​សម រង្ស៊ី មិនបានទាក់ទងមករូបខ្ញុំនោះទេ។ លោក ខៀវ ស៊ន តំណាង​រាស្រ្ត​គណបក្សហ៊្វុន ស៊ិនប៉ិច ក៏ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់គណបក្សសម រង្ស៊ីនេះដែរ។ តំណាងរាស្រ្តរូបនេះ បានបញ្ជាក់ថា «ខ្ញុំស្វាគមន៍និង​សេក្តី​ស្នើរ​ច្បាប់នេះ ព្រោះសាច់ញាតិរបស់ខ្ញុំក៏ជាកម្មករ ប៉ូលីសដែរ ។ ប៉ុន្តែ គណបក្សសម រង្ស៊ី មិនបានស្នើសុំអោយខ្ញុំចុះហត្ថលេខាលើសំណើរនេះទេ។»
 



កម្មករទាំងអស់មិនទាន់ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន៦ដុល្លារ
សហជីព​​សេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ថ្វីត្បិត​មាន​ការ​សំរេចពីសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិង​សហជីពកម្មករនិងនិយោជក ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមប្រចាំខែ៦ដុល្លារ ដល់កម្មករក៏ដោយ ក៏និយោជកមួយចំនួនមិនបានអនុវត្តវិធានការនេះទេ។
«រោងចក្រទាំងនោះស្ថិតនៅតាមបណ្តាខេត្តមួយចំនួន ដូចជាតាកែវ កំពង់ស្ពឺ រឺកំពង់ឆ្នាំង ហើយមន្ទីរការងារខេត្តមិនបានតាមដានសេចក្តីសម្រេចនេះ និងថៅកែមិនបានអនុវត្តការផ្តល់ប្រាក់ឧបត្ថមនេះ។ លោកប្រធានបានរម្លឹកថា «សេចក្តីសម្រេចនេះពាក់ព័ន្ធនិងកម្មករជាង៣៥០ ០០០នាក់ ដែលធ្វើ​ការងារ​នៅតាមរោងចក្រកាត់ដេរ និងរោងចក្រស្បែកនៅកម្ពុជាចំនួន៤១៩»។


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir