ភ្នំពេញ ២៨ កក្កដា ២០០៣ (សម្ភារៈប្រើសម្រាប់រាប់សន្លឹកឆ្នោត) © John Vink / Magnum ការបោះឆ្នោតសភានៅកម្ពុជាកាន់តែខិតជិតមកដល់ ។ រយៈពេលប៉ុន្មានខែចុង ក្រោយនេះ ការចាកចេញពីគណបក្សមួយទៅកាន់គណបក្សមួយទៀតកើតមាន ជាបន្តបន្ទាប់ ដើម្បីចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាដែលជា គណបក្សកាន់អំណាច។ ពិធីទទួលសមាជិកថ្មីត្រូវបានផ្សព្វផ្សាយតាមបណ្តញ ទូរទស្សន៍ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាល។
ចាប់តាំងពីចុងឆ្នាំ២០០៧មក គណបក្សប្រឆាំងដែលមានសម្លេងនៅក្នុងរដ្ឋ សភាគឺគណបក្សសម រង្ស៊ី និងគណបក្សហ៊្វុន ស៊ីនប៉ិច ដែលជាដៃគូនៅក្នុង រាជរដ្ឋាភិបាលចំរុះ បានបាត់បង់ឥស្សរជនមួយចំនួន ព្រមទាំងសកម្មជនរាប់ ពាន់នាក់។ ការចាកចេញរបស់សមាជិកពីគណបក្សមានចំនួនកាន់តែច្រើន ឡើងៗ គ្រប់ជាន់ថ្នាក់ទាំងអស់ ទាំងថ្នាក់សង្កាត់ ឃុំ ស្រុក...។ ព្រឹត្តិការណ៍ទាំង នេះមិនមែនទើបតែកើតឡើងជាលើកដំបូងនោះទេ វាតែងតែកើតមានឡើងវិញ រាល់មុនការបោះឆ្នោតសភា។ ការអស់ជំនឿរបស់សមាជិកគណបក្សសម រង្ស៊ី សមាជិកគណបក្សសម រង្ស៊ី ដែលបានចាកចេញពីគណបក្សបានពន្យល់ពី មូលហេតុនៃការផ្លាស់ប្តូរគណបក្ស ដោយបាននិយាយថាពួកគេនឹងលែងជួប បញ្ហាបក្សពួកនិយមរបស់ថ្នាក់ដឹកនាំគណបក្សទៀតហើយ។ ពួកគេបានចោទ ប្រកាន់លោក សម រង្ស៊ី អតីតប្រធានបក្សរបស់ខ្លួននិងលោកអេង ឆៃអ៊ាង អគ្គលេខាធិការដែលនៅតែរក្សាតំណែងនោះ ថាមិនបានគោរពបទបញ្ជាផ្ទៃក្នុង របស់គណបក្សអោយបានត្រឹមត្រូវ។ សមាជិកទាំងនោះសំដែងនូវការមិនពេញ ចិត្ត និងមិនអាចអត់ធ្មត់បានទៀតទេ ។ តួយ៉ាង ពួកគេបានលើកឧទារហណ៍ថា លោកអេង ឆៃអ៊ាង បានដណ្តើមយកតំណែងជាអនុប្រធានអាជ្ញាធរជាតិដោះ ស្រាយវិវាទដីធ្លី ខណៈពេលដែលមន្ត្រីគណបក្សមួយរូបផ្សេងទៀតត្រូវបាន បោះឆ្នោតដើម្បីកាន់តំណែងនេះ។ ក្រោយមកលោកអេង ឆៃអ៊ាង បានលាលែង ចេញពីតំណែងនេះប៉ុន្មានសប្តាហ៍មកហើយ។ លោក អេង ឆៃអ៊ាង ត្រូវបានរិះគន់ លោក លន់ ភន់ អតីតសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសម រង្ស៊ី បានអះអាងថា «លោក សម រង្ស៊ី បានប្រគល់អំណាចទៅអោយលោកអេង ឆៃ អ៊ាង ដែលធ្វើអ្វីស្រេចតែចិត្តរបស់គាត់ ហើយស្តាប់តែលោកអេង ឆៃអ៊ាងតែ ម្នាក់គត់»។ លោក សុក ផេង អតីតតំណាងរាស្រ្តគណបក្សសម រង្ស៊ី ប្រចាំមណ្ឌលកំពង់ធំ លែងគាំទ្រអគ្គលេខាធិការរូបនេះទៀតហើយ។ លោកបានសំដែងការមិនពេញ ចិត្តចំពោះការផ្ទេរតំណែងរបស់លោកទៅកាន់មណ្ឌលកំពង់ស្ពឺ តាមការសម្រេច របស់ប្រធានគណបក្ស កាលពីខែកក្កដា ឆ្នាំ២០០៧។ លោកបានរម្លឹកថា «រាល់ ការសម្រេចចិត្តរបស់លោកសម រង្ស៊ី មិនមែនជាសេចក្តីសម្រេចចុងក្រោយទេ ដរាបណាមិនទាន់មានការយល់ព្រមពីលោកអេង ឆៃអ៊ាង»។ លោកអគ្គលេខាធិការគណបក្សសម រង្ស៊ី ដែលត្រូវបានបោះឆ្នោតជ្រើសរើស ម្តងទៀត កាលពីថ្ងៃទី៨កញ្ញា ២០០៧ បានបដិសេធការចោទប្រកាន់នេះទាំង ស្រុង។ តំណាងរាស្រ្តមណ្ឌលបាត់ដំបងរូបនេះបានគូសបញ្ជាក់ថា «ពួកគេ និយាយបែបនេះគឺដើម្បីផ្គាប់ចិត្តគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ រាល់ ការសម្រេចចិត្តរបស់គណបក្សសម រង្ស៊ី គឺធ្វើឡើងតាមគោលការណ៍ប្រជាធិប តេយ្យនិងសមូហភាព»។ ការចាកចេញពីគណបក្សរបស់អ្នកនយោបាយគឺជា «រឿងធម្មតា» និងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ»។ សមាជិកថ្មី សមាជិកថ្មីដែលទើបតែចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា មិនចង់ បានអ្វីពីគណបក្សកាន់អំណាចនោះទេ។ លោក លន់ ភន់ អតីតសមាជិក គណបក្សសម រង្ស៊ី សរសើរគណបក្សប្រជាជនកម្ពុជាថា «គណបក្សប្រជាជន កម្ពុជាមានអាយុជាង៥០ឆ្នាំមកហើយ និងជាគណបក្សចាស់ទុំផ្នែក នយោបាយ។ ជាធម្មតា នៅក្នុងគណបក្សនីមួយៗតែងមានការមិនសប្បាយចិត្ត ខ្លះ តែមេដឹកនាំគណបក្សប្រជាជនកម្ពុជាចេះបង្រួបបង្រួមកូនចៅរបស់គេ»។ ចំណែកឯលោក នូវ សុវត្ថិរ៉ូ អតីតអ្នកនាំពាក្យគណបក្សហ៊្វុន ស៊ីនប៉ិន ដែល បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជារបស់នាយករដ្ឋមន្ត្រីសម្តេចហ៊ុន សែន កាលពីថ្ងៃទី១១ មីនា កន្លងទៅ បានធ្វើការគិតគូរយ៉ាងច្បាស់លាស់។ រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះសំដែងសេចក្តីសោមនស្សរីករាយថា «តាំងពីបីអាណត្តិមកហើយ គណបក្សប្រជាជនកម្ពុជាជាអ្នកដឹកនាំនិងអភិវឌ្ឍ ប្រទេស។ ដូច្នេះនេះគឺជាពេលវេលាមួយដ៏សមស្របសម្រាប់ខ្ញុំ ដើម្បីចូលរួម អភិវឌ្ឍប្រទេសជាតិជាមួយនឹងគណបក្សប្រជាជនកម្ពុជា»។ លោកបានបន្ត ទៀតថា លោកគឺជាអ្នកសីហនុនិយមមួយរូបចាប់តាំងពីឆ្នាំ១៩៨៣មកម្ល៉េះ។
ឆន្ទៈដ៏មោះមុត សមាជិកដែលចាកចេញទាំងនោះត្រៀមខ្លួនចំណាយពេលវេលារបស់ខ្លួនបម្រើ ការងារអោយគណបក្សនយោបាយថ្មី ដោយអះអាងថាពួកគេនឹងមិនខ្វល់ពី បញ្ហាអ្វីទាំងអស់។ លោក លន់ ភន់ ដែលត្រូវបានតែងតាំងជាអនុប្រធានក្រុម ការងារគណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលភ្នំពេញនិងកណ្តាល ទទួលបន្ទុក ប្រមូលផ្តុំអ្នកបោះឆ្នោត បានបញ្ជាក់ថា «សម្រាប់គណបក្សប្រជាជនកម្ពុជា អ្វី ដែលសំខាន់នោះគឺការងាររបស់យើង។ កាលណាអ្នកណាមានសមត្ថភាពខាង អ្វី គេអោយទៅធ្វើការផ្នែកនោះ»។ ចំណែកលោកសុក ផេង ត្រូវបានអនុញ្ញាតិ អោយចូលរួមប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រី និងកិច្ចប្រជុំរបស់គណបក្ស ប្រជាជនកម្ពុជា។
ប៉ុន្តែ លោក ថាច់ កេត ចាងហ្វាងការផ្សាយកាសែតស្រលាញ់ខ្មែរ បានវាយ តម្លៃថាសមាជិកថ្មីដែលកាលពីមុនធ្លាប់ជាអ្នកប្រឆាំងនិយាយបន្តុះបង្អាប់ គណបក្សប្រជាជនកម្ពុជា អាចនឹងទទួលបាននូវការទុកចិត្ពពីគណបក្សថ្មីរបស់ ខ្លួន។ លោកគិតថា «យើងជាសមាជិកថ្មី ដូច្នេះ គេមិនទុកចិត្តយើង១០០%ទេ ប៉ុន្តែតាមរយៈភាពស្មោះត្រង់និងការងាររបស់យើង យើងយល់ថាយើងអាច បណ្តុះផ្សាំរឿងទុកចិត្តបាន»។ រីឯលោក នូវ សុវត្ថិរ៉ូ មានប្រសាសន៍ថានឹងធ្វើខ្លួនអោយក្លាយជា «សមាជិកគំរូ »របស់គណបក្សប្រជាជនកម្ពុជា។ តើអ្នកចាកចេញទាំងនោះបានទទួលអ្វីខ្លះ? គេនៅតែចង់ដឹងថាតើក្រុមដែលទើបតែចាកចេញពីគណបក្ស ដើម្បីចូលរួម ជាមួយនឹងគណបក្សប្រជាជនកម្ពុជាទាំងនេះនឹងទទួលបានតំណែងអ្វីខ្លះ បើ ទោះបីជាពួកគេអះអាងថាមិនមានការចរចាព្រមព្រៀងណាមួយជាមួយនឹង គណបក្សប្រជាជនកម្ពុជាឡើយ។ លោក ឡឺ ឡាយស្រេង អនុប្រធានទីមួយ គណបក្សហ៊្វុន ស៊ិនប៉ិច មិនធ្វើអធិប្បាយច្រើនទាក់ទងនឹងអនាគតរបស់មន្តី្ររួម ការងារជាមួយលោកដែលបានចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា នោះទេ។ លោកគិតទុកជាមុនថា «មន្ត្រីដែលចេញពីហ៊្វុន ស៊ីនប៉ិច មិនអាច ទទួលតំណែងអ្វីនៅក្នុងរដ្ឋាភិបាលនាអាណត្តិក្រោយទេ ព្រោះគណបក្ស ប្រជាជនកម្ពុជាមានមន្ត្រីច្រើនដែលមានសមត្ថភាព។ ដូច្នេះ គេមិនបោះបង់ ចោលមន្រ្តីគេទេ»។ សម្តេច ហ៊ុន សែន បានតែងតាំងអតីតអ្នកប្រឆាំងសម្តេច អោយធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋលេខាធិការនិងអាចរហូតដល់ ឋានៈស្មើរដ្ឋមន្ត្រី (សូមអានអត្ថបទបន្ថែមខាងក្រោម)។ គណបក្សប្រជាជនកម្ពុជាត្រូវបានចោទប្រកាន់ពីរឿងបំបែកបំបាក់ គណបក្សប្រឆាំង បន្ទាប់ពីមានការចាកចេញដ៏សន្ធឹកសន្ធាប់នូវសមាជិករបស់គណបក្សប្រឆាំងរួច មក លោក សម រង្ស៊ី បានចោទប្រកាន់ជាសាធារណៈ កាលពីថ្ងៃទី១៣ កុម្ភៈ ថា គណបក្សរបស់នាយករដ្ឋមន្ត្រី មានល្បិចចង់បំផ្លាញបក្សប្រឆាំងនៅមុនដំណើរ ការបោះឆ្នោតជិតមកដល់ ដោយទិញទឹកចិត្តសមាជិករបស់លោក និងផ្តល់; ប្រគល់តំណែងសំខាន់ៗដល់ពួកគេ។ លោកបានសង្កត់ធ្ងន់ថា «ការលក់ដូរ» នេះធ្វើអោយគណបក្សរបស់លោកកាន់តែមានតម្លៃថែមទៀត។ មេគណបក្ស ប្រឆាំងរូបនេះចោទប្រកាន់អតីតមន្ត្រីរួមការងាររបស់លោកថាបានលក់ខ្លួន អោយគណបក្សប្រជាជនកម្ពុជា។ អ្នកចាកចេញទាំងនោះបាននិយាយការពារ ខ្លួនឯងថាមិនបានទទួលលាភសក្ការៈអ្វីទាំងអស់ ហើយសម្តេចហ៊ុន សែន បាន ការពារសមាជិកថ្មីទាំងនេះដោយអំពាវនាវអោយដៃគូប្រជែងផ្នែកនយោបាយ យល់;ព្រមទទួលស្គាល់ នូវការចុះទន់ខ្សោយរបស់ខ្លួន ដែលជាមូលហេតុធ្វើ អោយមានការចាកចេញទាំងនេះ និងសូមឈប់ចោទប្រកាន់គណបក្សប្រជាជន កម្ពុជាថាជា «អ្នកទិញសមាជិករបស់ពួកគេទៀត»។ គណបក្សប្រជាជនកម្ពុជា បានពង្រឹងឋានៈលេខមួយរបស់ខ្លួន បន្ទាប់ពីប្រព័ន្ធក្នុងការរៀបចំបង្កើត រដ្ឋាភិបាលថ្មីត្រូវបានអនុម័ត ពីសម្លេង២ភាគ ៣ មកជាសម្លេងដាច់ខាត ៥០%+១ វិញ។ តើមានផលប៉ះពាល់អ្វីខ្លះចំពោះគណបក្សដែលមានសមាជិកចាក ចេញនោះ? ស្ថានភាពនៃការចាកចេញមានកំរិតធ្ងន់ធ្ងរ។ ខាងភាគីគណបក្សសម រង្ស៊ី សមាជិកគណៈកម្មាធិការនាយកនិងតំណាងរាស្រ្ត បានចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា លើកលែងតែលោក កែវ រ៉េមី អតីតមន្ត្រីដ៏សំខាន់ មួយរូបរបស់គណបក្សសម រង្ស៊ី ដែលបានក្លាយជាអនុប្រធានគណបក្សសិទ្ធិ មនុស្ស របស់លោកកឹម សុខា រីឯខាងហ៊្វុន ស៊ីនប៉ិចវិញ រួមមានលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក ឃុន ហាំង រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលនិងអភិបាលរងខេត្ត បានចូលរួមជាមួយគណបក្ស ប្រជាជនកម្ពុជា។ ការចាកចេញនេះមានកំរិតធ្ងន់ធ្ងរ នេះមិនទាន់រៀបរាប់ពីការ បាត់បង់សមាជិកថ្នាក់មូលដ្ឋានរបស់គណបក្សទាំងនេះផង។ សម្រាប់លោក សម រង្ស៊ី ការចាកចេញទាំងនេះមិនបានធ្វើអោយប៉ះពាល់ដល់ប្រជាប្រិយភាព គណបក្សរបស់លោក និងធ្វើអោយគណបក្សទទួលលទ្ធផលមិនល្អនាពេល បោះឆ្នោតខាងមុខឡើយ។ តំណាងរាស្រ្តមណ្ឌលកំពង់ចាមរូបនេះពន្យល់ថា «យុទ្ធសាស្រ្តរបស់យើងគឺប្រមូលផ្តុំកម្លាំងនៅមូលដ្ឋានដែលជាគ្រឹះរបស់ គណបក្ស»។ លោកបានចុះមូលដ្ឋានតាមខេត្តញឹកញាប់មកហើយ។ គណបក្សហ៊្វុន ស៊ីនប៉ិចក៏បានប្រកាសថាមិនមានការព្រួយបារម្ភអ្វីឡើយ។ លោក ឡឺ ឡាយស្រេង រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទបានអះអាងថា «យើងខិតខំរក្សា កៅអីទាំង២៦នៅរដ្ឋសភា។ យើងមិនមានមហិច្ឆតាលើសពីនេះទេ»។ អ្នកស្រី ជា វណ្ណាត អ្នកវិភាគស្ថានភាពនយោបាយនៅកម្ពុជា យល់ឃើញថា «លទ្ធផល បោះឆ្នោតមិនមែនអាស្រ័យលើអ្នកចាកចេញទេ។ អ្វីដែលសំខាន់គឺកម្មវិធី នយោបាយនិងជំហរប្តេជ្ញារបស់ថ្នាក់ដឹកនាំគណបក្សនីមួយៗ។
អត្ថបទបន្ថែម១ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសម រង្ស៊ី បានធ្វើការស្នើសុំជាលាយ ល័ក្ខអក្សរ កាលពីថ្ងៃទី ១៨ កុម្ភៈ សុំអោយបញ្ចប់ការតែងតាំងសមាជិកថ្មីដែល ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយនឹងតំណែងសំខាន់ៗ និងសូម បញ្ជូនបញ្ជីឈ្មោះទីប្រឹក្សាថ្មីរបស់រាជរដ្ឋាភិបាលទៅកាន់រដ្ឋសភា។ សម្រាប់ប្រធានសភាការបរទេសនិងសហប្រតិ្តបត្តិការអន្តរជាតិរូបនេះ បន្ទាប់ពីត្រូវបានតែងតាំងរួច មន្ត្រីមួយចំនួនទាញយកផលប្រយោជន៍ពីតួនាទីថ្មីរបស់ខ្លួនដោយប្រព្រឹត្តអំពើ ខុសច្បាប់។ បីថ្ងៃបន្ទាប់ពីសំណូមពររបស់លោក សម្តេចហ៊ុន សែន បានប្រកាសដោយ ចង់សំដៅដល់លោកសុន ឆ័យ ថាតាំងនាមជានាយករដ្ឋមន្ត្រី សម្តេចមានសិទ្ធិតែងតាំងអ្នកដែលចង់ចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាមួយនឹង គណបក្សប្រជាជនកម្ពុជា។ ប្រមុខរដ្ឋាភិបាលបានសន្និដ្ឋានថា «ប្រសិនជា ពួកគេមក ១០០នាក់ ខ្ញុំនឹងតែងតាំងទាំង១០០នាក់»។
អត្ថបទបន្ថែម២ កាសែតស្រឡាញ់ខ្មែរ ដែលត្រូវបានគេស្គាល់ចាប់តាំងពីការចេញផ្សាយក្នុងឆ្នាំ ២០០៥មក ថាជាអ្នកគាំទ្រគណបក្សសម រង្ស៊ី បានផ្លាស់ប្តូរគោលជំហរ ផ្សព្វផ្សាយរបស់ខ្លួន ដោយឈប់ប្រកាសសង្រ្គាមជាមួយនឹងគណបក្សប្រជាជន កម្ពុជា បន្ទាប់ពីលោក ថាច់ កេត ចាងហ្វាងការផ្សាយកាសែតនេះបានចូលរួម ជាមួយនឹងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៣ មីនា កន្លងទៅនេះ។ នៅ ថ្ងៃទី១៦ មីនា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាននិយាយឆ្លើយឆ្លងតាម ទូរស័ព្ទជាមួយលោក ថាច់ កេត ដើម្បីសំណូមពរអោយគាត់បន្តការផ្សាយ តទៅទៀត ដោយឈប់គិតពីការរិះគន់ប្រឆាំងនឹងសម្តេចកាលពីអតីតកាល។ ជាលទ្ធផល ការលក់កាសែតបានថយចុះ។ អ្នកសារព័ត៌មានរូបនេះនិយាយប្រាប់ដោយត្រង់ថា «កាលនៅគណបក្សសម រង្ស៊ី កាសែតយើងលក់ដាច់ ។ ខ្ញុំលក់បានប្រហែល៧០% ក្នុងកាសែត២០០០ច្បាប់។ តែឥឡូវ យើងលក់មិន ដាច់ដល់១០%ផង។ ខ្ញុំបានដឹងជាមុននូវបញ្ហានេះ។ ប្រជាប្រិយភាពរបស់ គណបក្សសម រង្ស៊ី នៅមានច្រើននៅទីក្រុងភ្នំពេញ។ ម្យ៉ាងទៀត មានកាសែត ធំៗច្រើនដែលគាំទ្ររដ្ឋាភិបាល ល្អជាងយើង»។ អតីតអនុប្រធាននាយកដ្ឋាន ព័ត៌មានគណបក្ស សម រង្ស៊ី និងជាអតីតជំនួយការលោកអេង ឆៃអ៊ាង អះអាងថាមិនបានទទួលប្រាក់ឧបត្ថម្ភ ក៏ដូចជាការបង្កាប់បញ្ជាក្នុងការផ្សាយអ្វី ពី« គណបក្ស»ថ្មីរបស់លោកឡើយ។ លោកបានបន្ថែមថាលោកចំណាយថវិកា ផ្ទាល់ខ្លួនសម្រាប់ការផ្សាយកាសែតស្រឡាញ់ខ្មែរនេះ។
អត្ថបទបន្ថែម៣ ការត្រលប់មកវិញ ខណៈពេលដែលមានទិន្នាការចាកចេញពីគណបក្សដើម្បីចូលរួមជាមួយនឹង គណបក្សប្រជាជនកម្ពុជា លោក គៀង វ៉ាង អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មកពីគណបក្សហ៊្វុន ស៊ីនប៉ិច បានលាលែងចេញពីតំណែងនៅឆ្នាំ២០០៣ ដើម្បី ចូលរួមជាមួយនឹងគណបក្សសម រង្ស៊ី។ លោកបានបញ្ជាក់ប្រាប់ថា ថ្ងៃទី២៣ មីនា សម្តេចឪ បានស្វាគមន៍ការត្រលប់ចូលបក្សវិញរបស់លោក នៅក្នុងជំនួបសវនាការនាទីក្រុងប៉េកាំង។ លោករម្លឹកថា លោកជាអតីតស្ថាបនិកគណបក្សរាជានិយម ដោយបានពន្យល់ថាកាលនោះ លោកមិនមានការយល់ស្របជាមួយនឹងអតីតប្រធានគណបក្ស ព្រះអង្គម្ចាស់ នរោត្តម រណឫទិ្ធ។ សម្តេចក្រុមព្រះត្រូវបានសមាជវិសាមញ្ញនៃគណបក្សហ៊្វុន ស៊ីនប៉ិច ខែតុលា ឆ្នាំ២០០៦ ទម្លាក់ចេញពីតំណែងជាប្រធានបក្ស។ ប្រធានគណបក្ស ហ៊្វុន ស៊ីនប៉ិច ខេត្តកំពតរូបនេះបានសារភាពថា «ចាប់តាំងពីពេលនោះមក លោកបានចាប់ផ្តើមពិចារណាការត្រលប់ចូលបក្សវិញ...»។
|