Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 30 សីហអ 2008
αž˜αŸ‰αŸ„αž„ 05:46 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:
Courage, fuyons ! (film)
 → αžŸαžΈαž αžΆ  30 @05:00 - :0630:
Dogora / Baraka (films)
 → αžŸαžΈαž αžΆ  30 @07:00 - :1100:
Dead man (film)
 → αžŸαžΈαž αžΆ  30 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ក្រោមម្លប់នៃគណបក្សធំៗ បក្សតូចៗព្យាយាមស្វែងរក ភាពស្របច្បាប់នៅកម្ពុជា
αžŠαŸ„αž™ ដួង សុខា   
Convertir en PDF Version imprimable SuggΓ©rer par mail
02-06-2008

 Elections © John Vink / Magnum  

 ភ្នំពេញ ការបោះឆ្នោតជាតិ ថ្ងៃទី២៨ កក្កដា ២០០៣ 

©John Vink / Magnum

 

នៅក្រោម​ម្លប់​នៃ​គណបក្ស​នយោបាយធំៗ គឺ​មាន​គណបក្ស​តូចៗ​មួយក្តាប់​តូច​មាន​វត្តមាន​​​នៅកម្ពុជា ដែល​ពីមុន​មក ពួកគេ​គឺ​ជាតារានិករយ៉ាង​ពិតប្រាកដ។ ​គណបក្ស​ទាំង​នេះតែង​តែបង្ហាញ​ខ្លួន​ រាល់​ពេល​បោះ​ឆ្នោត​ថ្មីៗ​ម្តង។ គណបក្ស​ទាំង​នេះ​មាន​ចំនួន​៦​ដែល​ចូល​រួមប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​តំណាងរាស្រ្ត​ថ្ងៃ២៧ កក្កដានេះ។ ​គណបក្ស​តូចៗ​ទាំង៦​​នេះ​មិនជឿ​ថា​ការ​ចូល​រួម​របស់ពួកគេ​គ្មាន​ប្រយោជន៍​ឡើង ទោះបីជា​ពួកគេ​ត្រូវ​បាន​អ្នក​នយោបាយ​មិន​សូវ​យក​មក​និយាយ​ក៏ដោយ​។​ ជាក់ស្តែង ពួកគេអវត្តមានពីកិច្ចពិភាក្សា ហើយពួកគេ​​គ្មាន​ធនធាន​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​ ដើម្បី​បង្ហាញ​ខ្លួនឯង។ ដើម្បី​ដឹងថា​តើ​អ្នក​​នយោបាយ​​​​និយាយ​យ៉ាង​ដូចម្តេច​ពីពួកគេ ហើយ​ថាតើ​ពួកគេខ្លួនឯង​​និយាយ​ដូចម្តេច​ពី​ខ្លួនឯង​នោះ យើង​នឹង​ជួប​ជាមួយ​គណបក្ស​នយោបាយ​ផ្សេងៗខាងក្រោម​នេះ ​។

 

គ្មាន​រចនាសម្ព័ន្ធមូលដ្ឋាន គ្មាន​ប្រជាប្រិយភាព
លោកលឺ​ ឡាយស្រេង អនុប្រធាន​ទី១គណបក្ស​ហ៊្វុនស៊ិនប៉ិច ចោទសួរ​ថា ៖ «​សម្រាប់​​ពួកគេ ​វា​គឺ​ជា​ការ​ខាតបង់​ពេល​វេលាមួយ​។ ពួកគេ​ដឹង​ច្បាស់​ហើយថា ពួកគេ​គ្មាន​សំណាងបាន​ឈ្នះ​ឡើយ ហេតុ​អ្វី​ក៏​នៅ​តែឈរ​ឈ្មោះទៀត?»។ លោក​មានប្រសាសន៍ទៀតថា គឺជាការខ្វះ​ការ​​គិត​​ពិចារណា «នៅពេល​គេ​ដឹង​ហើយថា សូម្បី​សហជីវិន​ប្រកប​ដោយ​កិត្តនាមល្បីល្បាញ​ ដូចជា​លោក​អ៊ឹង ហួត អតីត​នាយករដ្ឋមន្ត្រី និង​លោក​ឡូយ ស៊ឹមឈៀង អតីត​អនុប្រធានទី១​រដ្ឋ​សភា​ជាតិ  សម័យ​ការបោះ​ឆ្នោត​តំណាង​រាស្រ្ត​អាណត្តិ​ទី១ មិន​ទាំង​អាច​ដណ្តើម​បានមួយ​​អាសនៈ​ផង​នៅ​ក្នុង​មណ្ឌល​ដែល​ពួកគេ​ឈរ​ឈ្មោះ​នៅ​ក្នុងពេលបោះ​ឆ្នោតតំណាង​រាស្រ្ត​អាណត្តិ​​ចុងក្រោយ​ឆ្នាំ​​[២០០៣]»។
 
លោកអេង ឆៃអ៊ាង​ អគ្គលេខាធិការ​គណបក្ស​សម​ រង្ស៊ី ក៏​មិន​យល់​ដែរ​ពី​ការ​ដែល​គណបក្ស​តូច​ៗ​​មិន​ព្រម​ដក​ស្រង់​មេរៀន​ពី​ការ​បោះ​ឆ្នោត​មុនៗ​។ «គណបក្ស​ខ្លះ​​​ទទួល​បានសន្លឹកឆ្នោត​តែ​​០,២ទៅ០,៣%។ ប្រជាពលរដ្ឋ​ត្រូវ​ការ​ស្គាល់​​គណបក្ស​មួយ​ ដើម្បី​ផ្តល់​សំឡេង​គាំទ្រ​របស់​ពួកគេ ប៉ុន្តែ​គណបក្ស​​ទាំង​នេះគ្មាន​រចនា​សម័្ពន្ធ​មូល​ដ្ឋាន​​នៅ​ថ្នាក់​ឃុំសង្កាត់ និ​ង​មិន​អាច​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​...»។
 
លោកកឹម សុខា​ ​ប្រធានគណបក្ស​សិទ្ធិមនុស្ស​ ដែល​បាន​បង្កើត​ឡើង​នៅ​ខែ​កក្កដា ឆ្នាំ​២០០៧ ក៏​បង្ហាញ​​ការ​វិភាគ​លេខគណិតវិទ្យា​ដូចគ្នា​នេះដែរ​។ លោក​គូសបញ្ជាក់ថា ៖ «បើគ្មាន​ប្រជាប្រិយភាព​ទេ គឺ​មិនអាច​ឈ្នះ​ឆ្នោត​បានទេ​»។ លោក​បាន​លើក​ឡើង​ពី​បក្ស​របស់​លោក​ដែល​​​ផ្អែក​លើ​បណ្តាញ​យ៉ាង​ទូលំ​ទូលាយ​​​នៅ​តាម​ខេត្ត​នានា​ ដែល​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំ លោក​បាន​រៀបចំ​វេទិកាសាធារណៈជា​ច្រើន​ ក្នុង​នាម​ជា​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា។ «នៅពេ​ល​នេះ​គណបក្ស​ទាំង​នេះ​គ្រាន់​តែ​ធ្វើ​អោយ​មាន​គេ​​ស្គាល់ខ្លួងឯង តាម​រយៈ​​​ការបណ្តុះ​​​ទស្សនៈនយោបាយ​នៅ​កម្ពុជា​សិន​​​​»។
 
សម្រាប់​គណបក្ស​នរោត្តម រណឫទ្ធិ វិញ ការ​ចូល​រួម​របស់​គណបក្ស​តូចៗ​ទាំង​នេះ​ក្នុង​ការបោះ​ឆ្នោត​ គឺ​បង្ហាញថា គោលការណ៍​នៃពហុបក្ស​ត្រូវ​បានគោរព​។ លោកមុត ចន្ថា អ្នកនាំ​ពាក្យ​របស់​គណបក្ស​ ប្រកាសថា៖ «យើង​មិន​អាចថា​ពួកគេ​តូច​ឬធំទេ ពួក​យើង​ទាំងអស់គ្នា​ស្ថិត​នៅ​លើ​សង្វៀន​ដូចគ្នា​។ យើង​​ចាត់​ទុក​​​គណបក្ស​ទាំង​អស់​ជាគូ​ប្រជែង​របស់​យើង​ ប៉ុន្តែ គូ​ប្រជែង​ទី១​គឺ​គណបក្ស​ប្រជាជន​​កម្ពុជា ដែលកំពុង​កាន់​អំណាច»។ ​គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ​ បន្ទាប់​ពី​ព្រះអង្គ​ត្រូវ​បានទម្លាក់តំណែង​ពីប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច។ រហូត​មកដល់ពេលនេះ​ ព្រះ​អង្គម្ចាស់​រណឫទ្ធិ​បាន​និរទេស​ព្រះកាយ​ដោយអង្គឯង​ ដោយសារ​មូលហេតុ​នៃ​ការពាក់​ព័ន្ធ​នឹង​រឿង​ក្តី​ក្តាំ​នៅ​កម្ពុជា។
 
គណបក្សតូចៗ​​ដ៏អង់​អាច
គណបក្ស​ហង្ស ដារ៉ា ចលនា​ប្រជាធិបតេយ្យ​ មិន​ខ្វល់​នឹង​ការ​មិនផ្តល់​តម្លៃ​របស់​គណបក្ស​នយោបាយ​ធំៗ​​មក​លើ​ខ្លួន​នោះទេ។ លោក​សេង ខេង អគ្គលេខាធិការ​បក្ស ព្រមាន​​ថា៖ «គេ​មិនត្រូវ​មើល​ស្រាល​ការប្រឹង​ប្រែង​របស់​យើង​នោះទេ។ ប្រជាពលរដ្ឋ​ស្គាល់​គណបក្ស​យើង​តាមរយៈការ​តស៊ូ​​របស់​ប្រធាន​បក្ស​​យើង គឺ​លោក​ហង្ស ដារ៉ា។ ចាប់​ពី​ឆ្នាំ​១៩៧៩មក គាត់​គឺ​ជា​មេដឹកនាំ​ចលនា​ប្រឆាំង​នឹង​ការ​​ឈ្លានពាន​របស់​វៀតណាម​។ បើ​ទោះ​ជាយើង​មិនមាន​ក្រុម​ការងារ​ធំ​ក៏ដោយ ក៏​​យើង​ប្រមូល​​បាន​សកម្មជន​ទូ​ទាំង​ប្រទេសចំនួន​ជាង ២០០ ០០០ នាក់​ដែរ​ ​។ ចំណុច​​៥​នៃ​កម្មវិធី​នយោបាយ​របស់​យើង​ គឺ​ជា​ការ​ចង់​បាន​របស់​ប្រជាជន​កម្ពុជា : ពង្រឹង​អំណាច​របស់ព្រះមហាក្សត្រ ដោះស្រាយបញ្ហា​អន្តោប្រវេសន៍ និង​បញ្ហា​ព្រំដែន ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ និង​អយុត្តិធម៌សង្គម និងលើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ» ​។ លោក​បានភ្នាល់​ថា​ គណបក្ស​លោក​នឹងទទួល​បាន​អាសនៈតំណាង​រាស្រ្ត​ចំនួន​១៥​អាសនៈ។ ត្បិត​លោក​វាយតម្លៃថា ការបោះ​ឆ្នោត​មុនៗ​មិន​សេរី និង​​សមធម៌ ហើយថា​ការ​បោះ​ឆ្នោត​ក្រោយ​នេះ​ក៏ជៀស​មិន​ផុត​ពីបញ្ហា​នេះ​«ព្រោះគណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ មិន​ឯករាជ្យ ជួយ​តែ​​​គណបក្ស​កាន់អំណាច»ក៏ដោយ ក៏លោក​ហាក់​យល់​ថា វា​ចាំ​បាច់​ដែល​​គណបក្ស​លោក​ស្ថិត​នៅ​ក្នុង​ប្លុក​ចាប់​ផ្តើម​«ដើម្បី​​អោ​យមាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ​ដែរ»។
 
រីឯគណបក្ស​ខ្មែរសាធារណរដ្ឋ​ក៏មាន​ការគិត​ល្អ​ដែរពីខ្លួនឯង​។ គណបក្សនេះ​ត្រូវ​បានបង្កើត​ឡើង​​ដោយ​កូនប្រុស​ច្បង​របស់​លោក​សេនាប្រមុខលន់ នល់​ ជាង​ពីរ​ឆ្នាំមក​ហើយ​ ដូច្នេះនេះ​ជា​លើក​ទី​១សម្រាប់​គណបក្ស​របស់លោក​​ដែល​បាន​ចូលរួម​ការបោះឆ្នោត​។ លោក​ជួន ណារ៉ុង អ្នកនាំពាក្យ​របស់​គណបក្ស​ខ្មែរ​សាធារណរដ្ឋដែលស្ថាបនិក​ទាំងអស់​រស់នៅសហរដ្ឋអាមេរិក​នោះ មាន​ប្រសាសន៍ថា៖​ «ប្រជាពលរដ្ឋ​មិន​មែន​មិនដឹង​ពី​វត្តមាន​បក្ស​ខ្ញុំទេ ពីព្រោះយើង​បាន​រៀបចំ​សន្និសីទ​ជាច្រើន​ ដើម្បី​ប្រកាស​ពីការ​ចូល​ធ្វើ​​នយោបាយ​របស់​កូន​ប្រុស​លោក​សេនាប្រមុខ​។ ម្យ៉ាងទៀត យើង​បាន​ផ្តល់​ប័ណ្ណ​សមាជិ​គណបក្ស​ដល់​ប្រជាជនកម្ពុជា​ជាង​១លាននាក់​ហើយ​»។ មួយវិញទៀត អ្នក​មក​ថ្មី​ក្នុង​ឆាក​នយោបាយ​នេះ​ចង់​ធានា​ដល់​ប្រជាពលរដ្ឋ​ពី​វត្តមាន​នៃ​ពាក្យ​«សាធារណរដ្ឋ»​នៅកម្ពុជា​ដូច​មាន​នៅ​ក្នុង​ឈ្មោះ​ពួកគេ​ស្រាប់​។ «ឈ្មោះ​​គ្រាន់​តែរម្លឹក​ដល់​សាធារណរដ្ឋ​របស់​លោក​លន់​ នល់​បុណ្ណោះ។ ឆន្ទៈរបស់​យើង​មិន​មែន​ចង់​ផ្លាស់​ប្តូរ​​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្នទេ​ យើង​គ្រាន់​តែចង់​​​​ប្រយុទ្ធប្រឆាំង​​នឹង​ជំងឺ​សង្គម​ដែល​​បាន​ធ្វើ​អោយ​ប្រទេស​ទន់ខ្សោយ​ប៉ុណ្ណោះ​»។

យុទ្ធសាស្រ្ត​របស់​គណបក្ស​តូចៗ គឺ​ កំណត់​មណ្ឌល​បោះឆ្នោត​សំខាន់ៗ​
លោក​ ប៉ែន​ វ៉ាណូ​ អគ្គ​លេខាធិការ​គណបក្ស​សង្គម​យុត្តិធម៌ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​សីហា​ ឆ្នាំ​២០០៦ បាន​កត់​សម្គាល់​ឃើញ​ថា​គណបក្ស​របស់​លោក​នៅ​មិនទាន់​ត្រូវ​បាន​ប្រជាពល​រដ្ឋ​ស្គាល់​ច្រើន​​​នៅ​ឡើយ​ ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ខាង​មុខ​នេះ​។

គណបក្ស​សង្គម​យុតិ្តធម៌​បាន​សម្រេច​ចិត្ត​អោយ​មាន​បេក្ខ​ជននៅ​មណ្ឌល​​តែ​ប្រាំពីរ​កន្លែង​ប៉ុណ្ណោះ ជាពិសេស​ មណ្ឌល​ដែល​នៅ​ជុំ​វិញ​បឹង​ទន្លេ​សាប​ (ខេត្ត​បាត់​ដំបង​ បន្ទាយ​មាន​ជ័យ សៀមរាប​ កំពង់​ធំ ពោធិសាត់​ កំពង់​ឆាំង​ និង​ទីក្រុង​ភ្នំពេញ)។ គណបក្ស​​ធានា​ថា​នឹង​ទទួល​បាន​​ប្រយោជន៍​ពី​បណ្តាញ​​សកម្មជន​ដ៏​រឹង​មាំ​នៅ​តាម​មណ្ឌល​បោះឆ្នោត​ទាំង​នោះ។  ប៉ុន្តែ លោក​អេង​ ឆៃ​អ៊ាង​ បាន​កត់​សម្គាល់​ឃើញ​ថា​  ប្រព័ន្ធ​នៃ​បោះឆ្នោត​គឺ​ជា​ប្រព័ន្ធ​សមាមាត្រ និង​មិនមែន​ឯកត្តនាម​​  យុទ្ធសាស្រ្តនេះ​គឺ​ជា​ការចាញ់​។

លោក ប៉ែន វ៉ាណូ អតីតអនុ​​រដ្ឋលេខាធិការ​ក្រសួង​ព័តមាន​មក​ពីគណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ជំនឿថា​សកម្មជន​នឹង​មាន​ចំនួនកាន់​តែ​​ច្រើន​ឡើង​ៗ នៅក្នុង​គណបក្ស​របស់​លោក​ «ដូចជា​ករណី​នៅខេត្ត​បាត់​ដំបង​ យើង​អាច​ពន្យល់​នូវ​កម្មវិធី​របស់​យើង​នៅតាម​រលក​ធាតុ​អាកាស​នៃ​វិទ្យុ​​មួយ​ប្រចាំខេត្ត​។ ជាការ​ពិត​ណាស់ ទាំង​នេះ​គឺជាការ​បោះ​​ជំហាន​ដំបូង​របស់​គណបក្ស​​លោក​ ប៉ុន្តែ លោក​ប៉ែន​ វ៉ាណូ​មាន​បំណង​បង្ហាញបញ្ជី​បេក្ខជន​នៅក្នុងមណ្ឌលបោះឆ្នោត​​​ច្រើន​ជាង​មុន នៅរយៈពេល​ប្រាំឆ្នាំ​ខាង​មុខ​ គឺ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ​។ លោក​ក៏មាន​​គម្រោង​ស្នើ​​អោយ​ធ្វើ​វិសោធនកម្ម​ច្បាប់​​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​​អោយ​មាន​រយៈពេល​ត្រឹម​តែ​ពីរ​អាណត្តិ និង​ធានា​ដល់​តំណាង​រាស្រ្ត​នូវ​ «សេរីភាព​បញ្ចេញ​មតិ​»។ ជា​ចុង​ក្រោយ លោក​បាន​អះអាង​​​ថា​គណបក្សត្រូវ​បាន​បង្កើត​ឡើង​ មិនមែន​ក្នុង​គោល​បំណង​​បំបែក​នូវ​សម្លេង​​ឆ្នោត​​ និង​ ​ធ្វើ​អោយ​គណបក្ស​ប្រឆាំង​ធំៗចុះ​ទន់​ខ្សោយ​ ដូច​ជា​​ពាក្យ​អាចាម​អារ៉ាម​មួយចំនួនឡើយ​។​

កម្លាំង​ដែល​មិនអាច​មើល​ស្រាល​បាន​
លោក ខៀវ កាញារិទ្ធ អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​រដ្ឋាភិបាល​ បានវាយតម្លៃ​ថា «ទោះបី​គណបក្ស​ទាំង​នោះ​តូច​រឺធំ​ វាមិនមែនមានន័យ​ថា​ពួកគេ​មិនមាន​សំណាង​ទាល់​តែ​សោះ​នោះទេ។» គណបក្ស​របស់​លោក​មិន​ទាន់​មាន​​ទំនាក់​ទំនង​ជាមួយ​នឹង​គណបក្ស​ទាំង​នោះទេ និង​ក៏មិនបាន​ដឹងដែរ​ថា​ពួកគេ​មាន​គោល​ជំហរ​បែបណា ប៉ុន្តែ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រូបនេះ​មិន​បដិសេធ​សហការ​​ជាមួយ​ពួកគេ​ ក្នុង​ករណី​ដែល​គណបក្ស​ទាំង​នេះ​យល់​ស្រប​ជាមួយ​នឹង​នយោបាយ​របស់​គណបក្ស​ប្រជាជនកម្ពុជា​។ លោក​ខៀវ កាញារិទ្ធ​បានបន្ថែម​ទៀត​ថា «ទោះបីជា​យើងទទួល​បាន​​​អាសនៈ​​ភាគច្រើន​ក៏ដោយ ក៏យើង​មិន​បដិសេធ​​មិនធ្វើការ​ងារជាមួយ​គ្នាទេ ដោយ​អាច​ផ្តល់​តំណែង​ជា​អនុរដ្ឋលេខាធិការ​។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

គណបក្ស​ចំនួន​១១ត្រូវ​បាន​ទទួល​ស្គាល់​ជាផ្លូវការ​ គជបប្រកាសពីនីតិវិធីជួលរឺ​លក់ម៉ោងដោយ​ប្រព័ន្ធផ្សព្វផ្សាយ ក្នុងពេលឃោសនាបោះឆ្នោត »

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​តំណាងរាស្ត្រ : គណបក្ស​នយោ បាយ​បង្ហាញ​ឆន្ទៈរបស់ខ្លួន»


 លក្ខខណ្ឌ​នៃការ​តម្កល់​ហិរញ្ញ​វត្ថុ​
គណៈកម្មាធិការ​ដើម្បីការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌នៅកម្ពុជា (Comfrel )សំដែងការ​សោក​ស្តាយ​ចំពោះបញ្ហា​ហិរញ្ញវត្ថុ​របស់​គណបក្សតូចៗ​ ដែលជួបប្រទះ​នូវ​ការ​ខ្វះខាត​ធនធាន និង​គ្មាន​ជំនួយ​ឧបត្ថម្ភ​ណាមួយ​ពីរដ្ឋ​ឡើយ។ វិសោធនកម្មច្បាប់​ស្តីពីការ​បោះឆ្នោត​ជាតិ​ មិន​បានផ្តល់​ផល​ប្រយោជន៍​ដល់​គណបក្ស​តូចៗ​ទាំងនោះទេ ព្រោះ​ការ​តម្កល់ប្រាក់​ចូលរួមការ​បោះឆ្នោតបាន​កើន​ពី​១០០០០០០០រៀល (២៥០០ដុល្លារ) មក​១៥០០០០០០រៀល (៣៧៥០ដុល្លារ)។ លោក គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​Comfrelបានគូស​បញ្ជាក់​ថា ទឹក​ប្រាក់​ទាំងនេះ​នឹង​មិន​ផ្តល់​ទៅអោយគណបក្សវិញ ប្រសិនជា​ពួកគេ​បានទទួល​សម្លេង​យ៉ាង​តិច​៣%នៃ​សម្លេង​បានការ​  រឺ​ក៏ទទួល​បាន​យ៉ាង​ហោច​ណាស់​មួយ​អាសនៈនៅក្នុង​រដ្ឋសភា​។ លោក​បាន​បន្ត​ទៀត​ថា​ ជាមួយនឹង​លក្ខខណ្ឌ​បែបនេះ​ គណបក្ស​តូចៗ បាន​ដាក់​​​បេក្ខ​ជន​នៅតាម​មណ្ឌល​បោះឆ្នោត​អោយ​បាន​ច្រើន​បំផុត ដើម្បី​ប្រមូល​សម្លេង​ឆ្នោត​ តាម​តែ​អាច​ធ្វើទៅបាន​ ទោះបីជា​កន្លែង​ខ្លះ ពួកគេ​ដឹង​ថា​នឹង​មិនទទួល​បាន​កៅអី​ក៏ដោយ។

សូមអាននៅលើ​វិបសាយ​
ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ នៃ​លើ​វិបសាយ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត

 

-ច្បាប់រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ជាភាសា​ខ្មែរ​​ និង​បារាំង


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir