Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 05 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 08:43 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Tabanata Festival
 → sam jui 05 @09:30 - :1100:
Les trois mousquetaires (film)
 → sam jui 05 @10:00 - :1130:
Alexandre le bienheureux
 → sam jui 05 @05:00 - :0630:
The Hellbounds (blues and folk)
 → sam jui 05 @07:00 - :0900:
Angel (film)
 → mer jui 09 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

យុទ្ធនាការប្រមូលស្នាមមេដៃ ដើម្បីប្រឆាំងអំពើ ពុករលួយ
αžŠαŸ„αž™ ដួង សុខា   
Convertir en PDF Version imprimable SuggΓ©rer par mail
28-04-2008
Cambodge - corruption - petition © John Vink / Magnum
ភ្នំពេញ ថ្ងៃទី​២២ មេសា ២០០៨ និស្សិត​ស្ម័គ្រចិត្ត​​នៃ​មជ្ឈមណ្ឌល​ភីឌីភី
ស្នើ​សុំ​​អោយ​ផ្តិត​មេដៃ​លើ​ញត្តិ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ 
© John Vink / Magnum
 
នៅក្នុងរបាយការណ៍ចុងក្រោយនៃការធ្វើចំណាត់ថ្នាក់ប្រទេសដែលមានកំរិត អំពើ​ពុករលួយតិចបំផុតមកកំរិតខ្លាំងបំផុតរបស់អង្គការតម្លាភាពអន្តរជាតិ  ប្រទេស​កម្ពុជាត្រូវបានចាត់ក្នុងលំដាប់ទី១៥១ ក្នុងចំណោមប្រទេស១៦៣។  តំណាងរាស្រ្ត​កម្ពុជានៅតែមិនទាន់សិក្សាសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុក រលួយដែលត្រូវបានគេលើកឡើងតាំងពីឆ្នាំ១៩៩៤មក។ សេចក្តីព្រាងច្បាប់នេះ ត្រូវទុកចោលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ សម្ព័ន្ធសង្គមស៊ីវិលកម្ពុជាប្រឆាំងអំពើ ពុករលួយដែលជាបណ្តុំអង្គការក្រៅរដ្ឋាភិបាលជាង៥០ បានរៀបចំញ្ញតិមួយ នៅ​ទូទាំងប្រទេស ដើម្បីជម្រុញអោយមានការអនុម័តច្បាប់នេះអោយបានឆាប់ រហ័ស។ សហគមន៍អន្តរជាតិក៏បានទាមទារអោយមានការអនុម័តច្បាប់នេះផង ដែរ។  

 

កាលពីថ្ងៃអង្គារសប្តាហ៍មុន និស្សិតដ៏ស្វាហាប់ចំនួន១៤នាក់ ដែលមានពាក់អាវ  យឺតរូបសញ្ញាបាតដៃស្អាតស្អំ បាននាំគ្នាមកកាន់តំបន់ទេចរណ៍វត្តភ្នំ នាទីក្រុង ភ្នំពេញ។ នៅពេលវេលាម៉ោងប្រាំបីព្រឹក យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ បានចាប់ផ្តើម ដោយមិននៅបង្អង់យូរ។ យុវជនទាំង១៤រូបនេះបម្រើការអោយ   មជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពបានមកពន្យល់បញ្ចុះបញ្ជូល ប្រជាពលរដ្ឋអោយផ្តិតមេដៃនៅលើញត្តិនេះ ជាមួយនឹងសៀវភៅណែនាំ  ដើម្បី​ពន្យល់ប្រាប់ថាអំពើពុករលួយនេះមានផលប៉ះពាល់យ៉ាងខ្លាំង ចំពោះ សង្គមនិងប្រជាជនទូទៅ ហើយមិនអាចបន្ទោសលើបុគ្គលណាម្នាក់បានទេ។

យុទ្ធនាការឯករាជ្យ
ជួនកាល ប្រជាជនមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពន្យល់របស់ និស្សិតទាំងនេះ ប៉ុន្តែ ពួកគេកំរនឹងបញ្ចេញមតិយោបល់ណាស់។ អ្នកខ្លះទៀត មិនមានការទុកចិត្តចំពោះយុទ្ធនាការនេះ ដែលឧបត្ថម្ភដោយកិច្ចសហប្រតិបត្តិ ការអាមេរិក តាមរយៈអង្គការក្រៅរដ្ឋាភិបាល ផេក  (Pact) និងដែល​ត្រូវ​បានអនុញ្ញាតិដោយសាលាក្រុងភ្នំពេញ។ យុទ្ធនា​នេះមិនជាប់ពាក់​ព័ន្ធនឹង​ការ​បោះឆ្នោតសភាខាងមុខនេះទេ។
លោក​ ចេវ សម្បត្តិ សមាជិកម្នាក់ក្នុងចំណោមសកម្មជនប្រឆាំងអំពើពុករលួយ​ទាំង​នោះបាន​អះអាងថា «យើងធ្វើយុទ្ធនាការនេះ មិនបម្រើអោយគណបក្ស នយោបាយណាមួយឡើយ ការងារនេះគឺជាគំនិតផ្តួចផ្តើមឡើងដោយអង្គការ ក្រៅរដ្ឋាភិបាលនានា និងសម្លេងប្រជាពលរដ្ឋ»។ លោកកំពុងតែធ្វើការពន្យល់ បុរសបីនាក់ដែលកំពុងអង្គុយលើបង់យ៉ាងស្ងៀមស្ងាត់។ បន្ទាប់ពីមានការរុញរា  ចិត្តបន្តិច បុរសទាំងបីនាក់នោះបានសម្រេចចិត្តផ្តិតមេដៃនៅលើញតិ្តនេះ។ នៅ  មិនឆ្ងាយពីនេះបន្តិច ស្រ្តីគ្រូទាយមកពីខេត្តតាកែវម្នាក់បានសំដែងការចាប់ អារម្មណ៍ចំពោះយុទ្ធនាការដ៏ធំនេះ។ «ប្រសិនជាខ្ញុំចង់ផ្តល់ព័ត៌មានស្តីពីករណី ពុករលួយ ដល់អង្គការ តើអង្គការមានទីតាំងនៅឯណា? ប៉ុន្តែ ប្រសិនជាខ្ញុំ​រាយការណ៍ប្រាប់ សូមកុំបញ្ចេញឈ្មោះខ្ញុំ ខ្ញុំមិនចង់ប្រថុយនឹង​គ្រោះថ្នាក់​ឡើយ»។

តើញត្តិនេះមានប្រយោជន៍អ្វី?
អ្នករត់ម៉ូតូឌុប និងអាជីវករមួយចំនួនបានបដិសេធចូលរួមក្នុងយុទ្ធនាការនេះ។  អ្នកលក់​សន្លឹកឆ្នោតម្នាក់បានសារភាពត្រង់ៗថាគាត់មិនចាប់អារម្មណ៍ចំពោះ យុទ្ធនាការនេះទេ។ មេគ្រួសាររូបនេះបានពន្យល់ប្រាប់ពីមូលហេតុថា «បើ ទោះបីជាយើងព្យាយាមទាមទារតាមរយៈមេក្រូក៏ដោយ ក៏គ្មានអ្វីផ្លាស់ប្តូរដែរ?  អ្នកប្រព្រឹត្តអំពើពុករលួយនៅតែបន្តពុករលួយ។ យើងមិនអាចផ្លាស់ប្តូរផ្នត់គំនិត បានទេ។» លោកបានលើកឡើងពីការចុះសំបុត្រកំណើតរបស់កូនចុងក្រោយ របស់លោក ដែលមានតម្លៃ១០ដុល្លារ ប៉ុន្តែ តាមផ្លូវច្បាប់ ការធ្វើ​សំបុត្រ​កំណើត​នេះគឺឥតគិតថ្លៃ។


លោកយង់ គិមអេង ប្រធានមជ្ឈមណ្ឌលភីឌីភីបានបង្ហាញអំណះអំណាងថា  «ចាប់ពីទិវាអន្តរជាតិប្រឆាំងអំពើពុករលួយថ្ងៃទី៩ ធ្នូ ដល់ថ្ងៃទី៣០ មេសា យើង ត្រូវប្រមូលស្នាមមេដៃអោយបានមួយលាន ពី១៩ខេត្តក្រុង។ យើង​បាន​ប្រមូល​ស្នាម​មេដៃ​បានចំនួន​៩៨០ ០០០ហើយ។ យើងនឹង​ផ្ញើរញត្តិនេះទៅរដ្ឋសភាជាតិ ហើយនៅក្នុងពេលជាមួយគ្នានេះ យើងឆ្លៀត​ឪកាស​ធ្វើការផ្សព្វផ្សាយប្រជាពលរដ្ឋ ទាក់ទងនឹងផលប៉ះពាល់នៃអំពើពុក​ រលួយ​មកលើការអភិវឌ្ឍន៍ប្រទេសជាតិ ព្រម ទាំងនាំអោយមានគម្លាត​រវាងអ្នកក្រ​និង​អ្នក​មាន។»  អង្គការរបស់លោកនេះ​មាន​ទំនាក់​ទំ​នង​ជាមួយនឹងអង្គការ​ក្រៅ​រដ្ឋាភិបាលផ្សេង ៗទៀតជាច្រើន ដើម្បីដឹក​នាំ​សកម្មភាពនេះអោយ​បានជោគ​ជ័យ។ លោកបាន បន្ថែមទៀតថា «អំពើ​ពុក​រលួយ​ជាការរំលោភសិទ្ធិមនុស្ស បំផ្លាញមូលដ្ឋានគ្រឹះ  នៃលទ្ធិប្រជាធិបតេយ្យ និងធ្វើអោយសង្គមមានភាព​អយុត្តិធម៌»។

អាជ្ញាធររិះគន់ចំពោះញត្តិ
លោក ឪម យិនទៀងប្រធានអង្គភាពប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាសម្តេចហ៊ុន សែន ប្រមុខរដ្ឋាភិបាល បាន អោយដឹងថា «ស្នាមផ្តិតមេដៃចំនួនមួយលាននាក់ នឹង​មិនទទួលបាន​ប្រយោជន៍អ្វីទេ ស្របពេលដែលប្រជាជនកម្ពុជាចំនួន១៤លាននាក់ ប្រឆាំង​នឹងអំពើពុករលួយ»។ លោកបានអះអាងថា «ញត្តិនេះគឺជាល្បែងនយោបាយ ព្រោះការបោះ  ឆ្នោតសភាកាន់តែខិតជិតមកដល់។ វាមិនមានភាព​ចាំបាច់​ណាមួយឡើយ។ អ្វី​ដែលចាំបាច់នៅពេលនេះ គឺការសិក្សាលើ​ទិដ្ឋភាព​ច្បាប់​នៃ​សេចក្តី​ព្រាងច្បាប់ នេះ។» លោកបានបញ្ជាក់បន្ថែមទៀតថា សេចក្តី​ព្រាង​ច្បាប់​នេះនឹងមិនធ្វើឡើង  «ដើម្បីបំពេញចិត្តរបស់បរទេស រឺដើម្បីរកសម្លេង​ឆ្នោត​នោះទេ ប៉ុន្តែដោយសារ តែច្បាប់នេះមានសារៈសំខាន់។»

ការសំណូមពរអោយមានការចាត់វិធានការផ្សេងៗ
លោកប្រធានមជ្ឈមណ្ឌលភីឌីភី បានទាមទារអោយមានវិធានការច្បាស់លាស់  ដែលជាបឋម គឺអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ អោយ«ស្របតាមបទដ្ឋាន អន្តរជាតិ» និងសូមអោយរាជរដ្ឋាភិបាលកំណត់និយមន័យនៃពាក្យពុក​រលួយ​អោយ​បានច្បាស់លាស់។ លោកក៏សំណូមពរអោយមានការបង្កើតស្ថាប័ន  ឯករាជ្យមួយ ដើម្បីធ្វើការស៊ើបអង្កេតករណីពុករលួយផ្សេងៗ និងធ្វើការដាក់ ទោសជនពុករលួយទាំងនោះ ហើយនឹងផ្តល់កិច្ចការពារដល់ប្រជាពលរដ្ឋណា ដែលបានផ្តល់ព័ត៌មានពីសកម្មភាពពុករលួយដល់សមត្ថកិច្ច។

លោក យង់ គិមអេង មានប្រសាន៍ថា ទោះបីជាតំណាងរាស្រ្តគណបក្សសម រង្ស៊ី  និងគណបក្សហ៊្វុន ស៊ីនប៉ិច បានចុះហត្ថលេខាលើញត្តិនេះក៏ដោយ ក៏លោកនៅ មិនទាន់បានទទួលហត្ថលេខាពីតំណាង​រាស្រ្តគណបក្ស​ប្រជាជន​កម្ពុជានៅឡើយទេ។ លោកបានបន្ថែមថា «មន្ត្រីជាន់ខ្ពស់គឺជា​អ្នកប្រព្រឹត្ត​អំពើ​ពុករលួយហើយការពុករលួយនេះអាចមានលក្ខណៈជាប្រព័ន្ធ»។

ការតវ៉ាលើសេចក្តីព្រាងច្បាប់
លោក យង់ គិមអេង បានរម្លឹកថា កាលពីមុន ទីស្តីការគណៈរដ្ឋមន្ត្រីបាន អញ្ជើញ​អង្គការក្រៅរដ្ឋាភិបាល អោយចូលរួមផ្តល់ជាអនុសាសន៍ស្តីពីសេចក្តី ព្រាងច្បាប់មួយនេះ។ «យើងបានទាក់ទាញការចាប់អារម្មណ៍លើ៤ចំណុច ប៉ុន្តែ  មិនបានទទួលលទ្ធផលទេ។ ចំណុចទាំងបួននោះគឺ ទីមួយ ការបង្កើតស្ថាប័ន ឯករាជ្យប្រឆាំងអំពើពុករលួយមួយ គឺមិនមែនជាអគ្គលេខាធិការដ្ឋានមួយដែល ស្ថិតនៅ​ក្រោមការគ្រប់គ្រងរបស់ឧត្តមក្រុមប្រឹក្សាជាតិប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយនោះទេ។ ទីពីរគឺ ការតម្រូវអោយមន្ត្រីជាន់ខ្ពស់​ដែលត្រូវបាន​តែង​តាំង ដោយអនុក្រឹត្យ រឺព្រះរាជក្រឹត្យ ប្រកាសពីទ្រព្យសម្បត្តិនិង​ទ្រព្យបំណុល​របស់ពួកគេជាសាធារណៈ គឺមិនមែនជាការប្រកាសនៅក្នុងស្រោមសំបុត្រ ហើយ​មិនមែនមានតែឧត្តមក្រុមប្រឹក្សាជាតិទេ ដែលមានសិទ្ធិបើក​មើលស្រោម​សំបុត្រនោះ។  ទីបីគឺ ការផ្តល់កិច្ចការពារដល់សាក្សី ដែលបានផ្តល់ព័ត៌មាន​ពីជនប្រព្រឹត្តអំពើពុករលួយ ដោយលុបចោលមាត្រាដែលចែងថារាល់ការផ្តល់  ព័ត៌មានមិនពិតនឹងត្រូវធ្វើការផ្តន្ទាទោស ហេតុដូច្នោះ គ្មាននរណាម្នាក់ហ៊ាន  រាយការណ៍ប្រាប់ពីករណីពុករលួយឡើយ។ ជាចុងក្រោយ គឺការធ្វើ បត្យាប័ន  ដើម្បី​ងាយស្រួលក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់ជនប្រព្រឹត្តអំពើពុករលួយ ដែល​បានទុកនៅធនាគារក្រៅប្រទេស និងនាំយកជនប្រព្រឹត្តបទល្មើសមកវិញ  ក្នុងករណីដែលពួកគេបានរត់គេចខ្លួន៕»


Cambodge - phnom penh - corruption - petition © John Vink / Magnum

ភ្នំពេញថ្ងៃទី ២២ មេសា ២០០៨ ការប្រមូលហត្ថលេខា និងស្នាមមេដៃលើញត្តិ

ប្រឆាំងអំពើពុករលួយ 

© John Vink / Magnum


អត្ថបទបន្ថែម ១
ខ្លឹមសារនៃសេចក្តីព្រាងច្បាប់
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងអំពើពុករលួយ ដែលមាន១១ជំពូក និង ៩២មាត្រា និងដែលបច្ចុប្បន្ននេះ កំពុងត្រូវបានធ្វើការសិក្សានៅទីស្តីការគណៈ រដ្ឋមន្ត្រី ចែងពីការបង្កើតឧត្តមក្រុមប្រឹក្សាជាតិប្រឆាំងនឹងអំពើពុករលួយមួយ  (CNSA) ដែលមានសមាជិកចំនួន ៧រូប ទទួលបន្ទុកតាមដានមន្ត្រីរាជការ យោធា និងនគរបាលដែលពុករលួយ។ ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង អាជ្ញាធរ  ជាតិសវនកម្ម នឹងតែងតែងសមាជិករៀងៗខ្លួនមួយរូប ដើម្បីបំពេញ ភារៈកិច្ច  នៅក្នុងឧត្តមក្រុមប្រឹក្សាជាតិនេះ ដែលមានអាណត្តិរយៈពេល៥ឆ្នាំ។ អាណត្តិ  នេះអាចត្រូវបន្តជាថ្មីតែម្តងគត់។ ឧត្តមក្រុមប្រឹក្សាជាតិនេះមាន អគ្គលេខាធិការ​ដ្ឋានមួយជាសេនាធិការ ដើម្បីទទួលនិង​ពិនិត្យ​រាល់ពាក្យ​បណ្តឹង​ផ្សេងៗ បើក ការស៊ើបអង្កេត ដឹកនាំការឃោសនាមហាជនអំពីបញ្ហាពុករលួយ គ្រប់គ្រង ប្រព័ន្ធការប្រកាសទ្រព្យសម្បតិ្ត និងបំណុលជាដើម។


ម្យ៉ាង​វិញ​ទៀត អត្ថបទច្បាប់នេះចែងថាតំណាងរាស្រ្តសភា ឥស្សរជនជាន់ខ្ពស់ នៃស្ថាប័ននានា ដូចជា ស្ថាប័នយុត្តិធម៌ យោធា នគរបាល និងមន្ត្រីរាជការ ជាន់ខ្ពស់ ដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ រឺអនុក្រឹត្យ នឹងត្រូវ​ប្រកាស​ទ្រព្យសម្បតិ្តរបស់ខ្លួន ព្រមទាំងទ្រព្យបំណុល គិតចាប់​ពីការចូល​កាន់​តំណែង​រហូតដល់ការចាកចេញពីតំណែង។ រាល់ការរាយការណ៍ព័ត៌មាន​មិនពិត ដែលនាំអោយមានការស៊ើបអង្កេតឥតប្រយោជន៍ មកកាន់ CNSA នឹងត្រូវដាក់ទោសអោយជាប់ពន្ធធានាគារចាប់ពី ១ខែ ទៅ ៦ខែ ព្រមទាំង​ពិន័យ​ជាប្រាក់ចាប់ពី មួយសែនរៀល ទៅមួយលានរៀល។



អត្ថបទបន្ថែម ២
សម្ព័ន្ធសង្គមស៊ីវិលកម្ពុជាប្រឆាំងនឹងអំពើពុករលួយ ដែលមានការចូលរួមពី អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកចំនួនជាង៥០ បានផ្សព្វផ្សាយវិបសាយ  «កម្ពុជាដើម្បីភាពស្អាតស្អំ » ដែលជាវិប​សាយ​ព័ត៌មាន​ស្តីពីការប្រឆាំង​នឹង​អំពើពុករលួយ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិក  តាមរយៈ​អង្គការ​ក្រៅរដ្ឋាភិបាល ផេក (Pact) និងគ្រប់គ្រងបច្ចេកទេស​ដោយ​អង្គការ​វេទិកា ទូទៅនៃកម្ពុជា ។ វិបសាយ «កម្ពុជាដើម្បីភាពស្អាតស្អំ» ចេញផ្សាយព័ត៌មាន ប្រចាំថ្ងៃ ស្តីពីការប្រយុទ្ធប្រឆាំងនឹង​អំពើពុករលួយ​នៅ​កម្ពុជាដែលចងករង ព័ត៌មានចេញពីប្រភពសារព័ត៌មាន សង្គមស៊ីវិល រាជរដ្ឋាភិបាល និង ស្ថាប័នឯកជន។


លោក ​ អឹម សុខធី ប្រធានអង្គការវេទិកាទូទៅនៃកម្ពុជា បានលើកឡើងថា  «យើងមិនមែនចេញផ្សាយតែចំណុចមិនល្អនៃសកម្មភាពរបស់រាជរដ្ឋាភិបាល  និងសង្គមស៊ីវិលប៉ុណ្ណោះទេ យើងក៏ផ្សាយផងដែរ ពីសកម្មភាពនិងសមិទ្ធផល របស់ពួកគេ។ ដើម្បីធ្វើការផ្សព្វផ្សាយឡើងវិញនូវព័ត៌មានជាផ្លូវការស្តីពីប្រធាន បទនេះ យើងបានធ្វើការទាក់ទងជាមួយនឹងអង្គភាព ប្រឆាំងនឹងអំពើពុករលួយ របស់រដ្ឋាភិបាល ដែលស្វាគមន៍ចំពោះកិច្ចសហការនេះ។ ព្រឹត្តិបត្រព័ត៌មាន ប្រចាំ​ខែ ឈ្មោះ«ឃ្លាំមើលអំពើពុករលួយ» ចេញផ្សាយជាភាសាខ្មែរ និងភាសា អង់គ្លេស ដែលផ្តួចផ្តើមគំនិតឡើងដោយអង្គការផេក កាលពីខែធ្នូ ២០០៧ នឹង ត្រូវចេញផ្សាយនៅលើទំព័រវិបសាយនាពេលខាងមុន។