Khmer
    Français


ážáŸ’ងៃ អាទិážáŸ’áž™ 20 កក្កដា 2008
ម៉ោង 22:43 (ភ្នំពáŸáž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Transformation (exposition)
 → mar jui 22 @06:00 - :0800:
(Re)génération : la nouvelle bande-dessinée khmère
 → jeu jui 24 @06:30 - :0800:
Une vie de musique (hommage à Karajan)
 → ven jui 25 @07:00 - :0830:
Un islam insolite (film)
 → sam jui 26 @04:00 - :0600:
Confluence et continuité (concert)
 → sam jui 26 @07:00 - :0830:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

សេរីភាពសារព័ត៌មាន : រឿងពិបាកប៉ាន់ស្មាន​នៅកម្ពុជា?
ដោយ ស្ទេហ្វានី ហ្សេ, រស់ ឌីណា, ដួង សុខា, និង ឈាង បុប្ផា   
Convertir en PDF Version imprimable Suggérer par mail
05-05-2008

Image

កំបូល(ភ្នំពេញ) ថ្ងៃទី​២០ វិច្ឆិកា​ ២០០៧៖ ក្រុម​អ្នក​សារព័ត៌មាន​ នៅក្នុង​សវនាការ​ជា

សាធារណៈលើក​ដំបូង នៃ​សាលាក្តី​កាត់​ទោស​មេ​ដឹកនាំ​ខ្មែរក្រហម

© John Vink / Magnum

 

«ការ​គាបសង្កត់ទៅលើ​អ្នក​កាសែត? ខ្ញុំ​មិន​គិតថា​ វា​មាន​នោះ​ទេ។ ខ្ញុំ​អាច​ និយាយ​​អី​ក៏បាន ខ្ញុំ​អាច​រិះគន់... ខ្ញុំ​មិន​ដែល​មាន​បញ្ហា​​ទេ​!» : លោក​សយ សុភាព  អ្នក​យក​ព័ត៌មាន​ដ៏ល្បី​ឈ្មោះ​​របស់​បណ្តាញ​​​​ទូរទស្សន៍​​កម្ពុជា​ CTN [សូមមើលសេចក្តីកែតម្រូវ ]*។ តើ​លោកមាន​ការ​ចងចាំ​​ចាំចុះ​​​ ខ្សោយ ឬ​ក៏​លោក​មាន​កើតជំងឺ​ម្យ៉ាង ដែលគេ​រកឃើញ​​រោគសញ្ញានៅ​លើ​ ខ្លួនអ្នក​កាសែត​ទូទៅ​​ និង​ដែលត្រូវ​បានលើក​ឡើង​​​នៅ​ក្នុងរបាយការណ៍ស្តីពី​ ស្ថានភាព​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កម្ពុជា​​រៀប​រៀង​ឡើង​ដោយ​អង្គការ​ការពារ​សិទ្ធិ​ មនុស្ស​លីកាដូ ដូច​ជា​ការភ័យ​ខ្លាច​ក្នុង​​​ការ​សរសេរ​អត្ថបទ ដែល​ខ្លួន​បាន​ចុះ​យក​ ព័ត៌មាន​? នៅ​ឆ្នាំ​២០០៦ បន្ទាប់​ពី​បាន​អាន​​របាយការណ៍​របស់វិទ្យាស្ថាន​ សេដ្ឋកិច្ច​កម្ពុជា​​ដែល​រិះគន់​យ៉ាង​ខ្លាំង​ពី​អំពើ​ពុករលួយ​នៅ​ប្រទេសកម្ពុជា ហើយ​ ដែល​មិន​សូវ​ជា​ពេញ​ចិត្ត​ប៉ុន្មាន​ពី​ប្រមុខ​រដ្ឋាភិបាល ​ អ្នកកាសែត​​រូប​នេះ​ត្រូវ​ បានគេ​ដាក់​ទោស​ ដោយបាន​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​ជា​ច្រើន​សប្តាហ៍។

 

សេរីភាព​សារព័ត៌មាន​មិនទាន់ល្អ?
ជានិច្ចកាល ប្រព័ន្ធផ្សព្វផ្សាយនៅ​កម្ពុជា​តែងតែ​ត្រូវ​បាន​គេ​ពណ៌នា​ថា ស្ថិតនៅ​ ក្នុង​ចំណោម សារព័ត៌មាន​ដែល​​​មាន​​សេរីភាព​​​ច្រើន​ជាងគេ​នៅក្នុង​តំបន់​  ពោលគឺ«គ្មាន​ការ​ត្រួត​ពិនិត្យ​អត្ថបទ​ជាផ្លូវការ និងមានការ​រីកដុះដាល​ខ្លាំង»​ ប៉ុន្តែ​ តើនៅពីខាង​ក្រោយ​រូប​ភាព​​ដ៏ល្អនេះ មាន​លាក់​បាំង​នូវ​រូបភាព​ផ្សេង​ទៀតដែរ​ ទេ? របាយ​ការណ៍​របស់​​អង្គការ​លីកាដូ ​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី២ ឧសភា នា​ ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​លើក​ទី​១៨ បាន​ពណ៌នា​ថា​ ​ប្រព័ន្ធ  ផ្សព្វផ្សាយកម្ពុជា​ស្ថិតនៅ​ក្នុង​ឱវាទ​នយោបាយ​។ នេះ​ជា​ស្ថាន​ភាព​​មួយ​​ដែល​ កើត​លើ​ប្រព័ន្ធផ្សព្វផ្សាយ​ភាគ​ច្រើន។ ខ្សែបន្ទាត់​នយោបាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ​​បង្កើត​ឡើងដោយ​ម្ចាស់​ក្រុម​ហ៊ុន​​ ដែលគេ​ហៅ​ថា​ខ្សែ​បន្ទាត់​នៃ​ការ​ តែងនិពន្ធ​នោះ បាន​ចែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ជា​ពីរ​ គឺ​ខាងគាំទ្រ និងខាង​ ប្រឆាំង​​រដ្ឋាភិបាល។ កង្វះ​អព្យាក្រឹតភាព​នេះ​​រឹតតែ​ខ្លាំង​​ទៀត​ដោយសារ​តែ​​ ប្រព័ន្ធផ្សព្វផ្សាយ​​មិន​ត្រូវ​បាន​គ្រប់​គ្រង​ដូច​ក្រុមហ៊ុន​មួយដែល​នៅឋិត​ថេរ​​បាន​​ យូរ​អង្វែង​។ ប៉ុន្តែ​ អង្គការ​ខាងលើ​នេះ​រម្លឹក​ថា​​ ​ព្រះ​រាជា​ណា​ចក្រកម្ពុជា​​មិន​សូវ​ជា​ មាន​ប្រពៃណី​នៃ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​​សេរី និងឯករាជ្យ​ នោះ​​ទេ​​។  


លោកប៉ែន សាមិទ្ធិ ប្រធានក្លឹប​អ្នកកាសែត​កម្ពុជា ដែល​ជា​ក្លឹប​មួយ​ក្នុង​ ចំណោម​ក្លឹប​សារព័ត៌មាន​ទាំង​១៥ដែល​​ទទួល​ស្គាល់​ជា​ផ្លូវការ បាន​អះអាង​ ពន្យល់ថា ៖ «អ្នក​កាសែត​មិន​គិត​ថា​ខ្លួន​ឯង​អាច​ផ្លាស់​ប្តូរ​សង្គម​តាមរយៈ អត្ថបទ  មួយរបស់ខ្លួន​នោះ​ទេ។ ពួកគេ​មិន​មាន​ការ​ភ័យ​ខ្លាច​ក្នុង​​​ការ​សរសេរ​អត្ថបទ ដែល​ខ្លួន​បាន​ចុះ​យក​ព័ត៌មាននោះ​ទេ​ ពួកគេ​សរសេរ​ល្មម​ៗ តែ​ច្បាស់​លាស់»។  

ការភ័យខ្លាច​ការគំរាមកំហែង
លោកអ៊ុំ សារិន ប្រធាន​សមាគម​ដើម្បីការ​ពារ​អ្នក​កាសែតកម្ពុជា និង​ជា​អ្នក​យក  ព័ត៌មានប្រចាំវិទ្យុ​អាស៊ីសេរី ព្រួយ​បារម្ភថា អ្នក​កាសែត​បន្ត​ទទួលរង​ការ​គំរាម  កំហែង។ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត «​ ករណី​ការគំរាមកំហែងចុង​ក្រោយ​​បង្អស់ គឺ​អ្នក​យក​ព័ត៌មាន​របស់វិទ្យុ​អាស៊ីសេរី​​ ដែល​ប្រចាំ​ការនៅ​ខេត្ត​​បាត់​ដំបង​​រូប​នេះ​ប្រឈមមុខ​នឹង​ការ​បំភិត​បំភ័យ​ជា​ច្រើន​  បន្ទាប់ពី​បាន​ធ្វើ​បទ​អង្កេត​មួយ​ស្តីពី​ការ​កាប់​ឈើ​ និងការជួញដូរ​ឈើ​ខុសច្បាប់  ដូចជា​ស្នាម​គ្រាប់​កាំភ្លើង​​រកឃើញនៅ​លើ​ផ្ទះ​របស់គាត់ក្នុង​ខែ​មេសា [...] សេរីភាព​សារព័ត៌មាន​មាន​ការ​រឹតត្បិត និងការ​​ភ័យ​ខ្លាច​ក្នុង​​​ការ​សរសេរ​អត្ថបទ  ដែល​ខ្លួន​បាន​ចុះ​យក​ព័ត៌មាន នៅ​ពេល​​ដែល​ការ​សរសេរ​អត្ថបទនោះ​ទាក់​ទង​​​ នឹង​អ្នក​មាន​អំណាច»។
នៅក្នុង​ការស្ទង់​មតិ​មួយធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៧ដោយ​អង្គការ​លីកាដូ​ទៅលើ​​អ្នក​ កាសែត​១៥០នាក់ ក្នុង​នោះ​អ្នក​កាសែត៦៥%​​​បាន​អះអាង​ថាភ័យខ្លាច​ពីការ​ វាយប្រហារ​លើ​រាងកាយ និង​៦២%​​ខ្លាច​ពីការ​ប្តឹង​ផ្តល់​។ សំខាន់​ជាង​នេះ​ទៀត  អ្នក​កាសែត​ចំនួន៥៤%​ក្នុង​ចំណោម​អ្នក​ត្រូវ​សម្ភាសន៍​ បាន​អះអាងថា ធ្លាប់​ត្រូវ​ បានគេ​គំរាមប្រើ​អំពើហិង្សា​លើ​រាងកាយ ឬ​ប្តឹងតុលាការ។

បញ្ហានិយមន័យនៃ​អំពើពុករលួយ
សម្រាប់លោក​សយ សុភាព ​អ្នក​យកព័ត៌មាន​របស់បណ្តាញ​ទូរទស្សន៍​កម្ពុជា​​  CTN ការទទួល​យក​«ស្រោមសំបុត្រ​»​មិនអាច​ចាត់ទុក​ថា​ជា​​សកម្មភាព ពុក  រលួយ​នោះទេ។ «យើង​លើក​យក​ឧទាហរណ៍​អង្គការ​មួយ​ដែលបាន​​រៀបចំ​ សិក្ខាសាលា មកនិយាយ។ អង្គការ​នេះ​អោយ​សោហ៊ុយ​អ្នក​ចូល​រួម​មក​ពី​កន្លែង​ ផ្សេង ដូច្នេះ​ ​វា​ជា​រឿង​ធម្មតា​ដែល​អង្គការ​នេះអោយថ្លៃ​សោហ៊ុយ​ទៅ​អ្នក​កាសែត​ ដែរ»។
​លោក​ប៉ែន សាមិទ្ធិ និពន្ធនាយក​របស់​កាសែត​រស្មីកម្ពុជា ក៏​បាននិយាយបន្ធូរបន្ថយពី​ការ​ចោទ​ប្រកាន់​អំពើ​ពុក​រលួយ​នេះ​ដែរ។ «រហូត​ដល់​ ថ្ងៃ​នេះ​ ខ្ញុំ​មិន​ដែល​ឮថា​អ្នក​កាសែត​ណា​ទទួល​លុយ​រាប់​ពាន់​ដុល្លារ​នោះទេ។  លុយ​ក្នុង​ស្រោមសំបុត្រ​​គឺ​គ្រាន់​តែ​សម្រាប់​​អោយ​អ្នក​យកព័ត៌មាន​មាន​ទឹក​ចិត្ត​ នៅ​ក្នុង​ការ​ងារ​ប៉ុណ្ណោះ​ ហើយ​វា​ជា​ការ​ចេញថ្លៃ​ធ្វើ​ដំណើរ​ច្រើន​ជាង។ យើង​មិន​ អាច​និយាយ​ថា ការអនុវត្តបែបនេះ​​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​នោះ  ទេ»។


នៅក្នុង​ការ​​ស្ទង់​មតិ​របស់​អង្គការលីកាដូ អ្នក​កាសែត​ដែល​ត្រូវ​បាន​ចោទសួរ​​  សុទ្ធ​តែ​ថាមិន​អើ​ពើ​នឹង​​ការអនុវត្ត​បែបនេះទេ មានតែ​១៣%​ប៉ុណ្ណោះដែល​ ទទួលស្គាល់ថា​ធ្លាប់​ទទួល​សំណូក​ រីឯ​១/៣​ទៀត​​សារភាព​ថា​ធ្លាប់​ទទួល​ប្រាក់ ឬ​ កាដូ​​ជាថ្នូរ​នឹង​ការ​ចូល​រួម​របស់​ពួកគេ​នៅ​ក្នុង​សន្និសីទ​កាសែត​នានា។ គេ​បក  ស្រាយ​ស្ថានភាព​នេះ​ថាមក​ពីប្រាក់​ខែ​របស់​អ្នក​កាសែត​ទាប​។ ប្រាក់ខែ​មធ្យម​ របស់​អ្នកកាសែត​ម្នាក់នៅ​កម្ពុជា គឺ​ពី​៥០ដុល្លារទៅ​២០០ដុល្លារ។ របាយការណ៍​ ខាង​លើ​លើក​ឡើងថា៖ «អ្នក​កាសែត​ដែលត្រូវ​សម្ភាសន៍​ចំនួន​៨៧% និយាយថា  ប្រាក់ខែ​ពួកគេ​មិនគ្រប់​គ្រាន់​ដើម្បី​ចិញ្ចឹម​ខ្លួនឯង និងគ្រួសារទេ»។

កែលម្អ​ផ្នែកច្បាប់
ក្រម​រដ្ឋប្បវេណី​ស្តីពីសារព័ត៌មាន​ឆ្នាំ​១៩៩៥  ចែង​ថា អ្នក​ទាំង​ឡាយ​ណា​​ ដែល  ត្រូវ​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អាច​ទាមទារ​សំណង​​នៅ  ចំពោះ​មុខ​តុលាការ​។ ប៉ុន្តែ​អង្គការ​លីកាដូ​ ក៏ដូចជាអ្នកតំណាង​របស់​ប្រព័ន្ធ  ផ្សព្វផ្សាយ​ក្នុងស្រុក សោកស្តាយថា​ អ្នក​ប្តឹង​​ចូល​ចិត្ត​ប្រើ​ក្រម​​ព្រហ្ម​ទណ្ឌ​ ដែល​ បញ្ចូល​ទោសកំហុស​នៃ​ការ​បង្ខូចកេរ្តិ៍ឈ្មោះ ការផ្សាយព័ត៌មាន​មិនពិត និង​ ការញុះញ៉ង់។ អង្គការ​នេះ​សរុបថា កត្តា​នេះ​ធ្វើ​អោយ​លក្ខខណ្ឌនៃ​ក្រម​ស្តី​ពី​ សារព័ត៌មាន​​ដែលចែង​ថា​«​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​ឃាត់ខ្លួន ឬ​ជាប់​ពិរុទ្ធ​ពី​បទ​ ព្រហ្មទណ្ឌ​ដោយ​សារ​​ការ​បញ្ចេញ​មតិ​របស់ខ្លួន​នោះទេ» ​តែង​តែ​ត្រូវគេ​រំលោភ​ បំពាន។
បើទោះ​ជា​មានការដកបទបរិហា​​កេរ្តិ៍​ពីទោស​ព្រហ្មទណ្ឌ​កាលពីឆ្នាំ​២០០៦​ ក៏  ដោយ ប៉ុន្តែ​អ្នក​កាសែត​ត្រូវ​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​ប្រសិន បើ មាន​​ បទ​ចោទ​​ប្រកាន់​ពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត និង​ការញុះញ៉ង់ ឬ​ប្រសិនបើ​ គេ​គ្មាន​ប្រាក់​បង់​ថ្លៃ​ផាក​ពិន័យ​ទេនោះ។


ក្រៅ​ពី​ការទាមទារ​អោយ​លុប​ទោស​ទាំង​នេះ​ពីក្រម​ព្រហ្មទណ្ឌ អង្គការលីកាដូ​ក៏​ អំពាវនាវ​​ផង​ដែរ​អោយ​​លុប​​​ចោល​មាត្រា​១២​នៃ​ក្រម​ស្តី​ពី​សារព័ត៌មាន​​ទាក់ទិន  នឹង​សន្តិសុខ​ជាតិ និង​ស្ថេរភាព​នយោបាយ​ ដែលបើតាម​អង្គការ​មួយនេះ ​មាត្រា​ ខាងលើ​តែង​តែ​ត្រូវ​គេយកទៅ​ប្រើ​មិន​ត្រឹម​ត្រូវ​។

ការទទួល​បានព័ត៌មាន
របាយការណ៍​របស់​អង្គការ​លីកាដូ​បានគូស​បញ្ជាក់​ថា នៅកម្ពុជា​ មិនមាន​​ វប្បធម៌​នៃ​ការផ្តល់​ព័ត៌មាន​ទូលំទូលាយដល់​បណ្តាសារព័ត៌មាន​ និង​ សាធារណជន​​ «ដូច​ការ​ចង់​បាន​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​នោះទេ»។ និពន្ធ​ នាយក​ម្នាក់​ដែលត្រូវ​បានសម្ភាសន៍​ដោយ​អង្គការ​លីកាដូ និយាយ​ ដោយសង្ខេបថា៖ «យើង​មាន​សេរីភាព​សារព័ត៌មាន​ ប៉ុន្តែ​រដ្ឋាភិបាល​នៅតែបន្ត​ លាក់​ព័ត៌មាន»។ ​អង្គការ​ខាង​លើ​​បាន​​លើក​ជា​ឧទាហរណ៍ថា អ្នក​កាសែត​ ដែលត្រូវ​បាន​សាកសួរ​ចំនួន​៧៥%​ អះអាង​ថា ពួកគេ​«ពិបាក»​អាច​ដល់​ «ពិបាកណាស់»​ដើម្បី​ទទួល​បានព័ត៌មាន​ពី​សាលាក្តី។ ​កត្តា​នេះ​ហើយ​ដែល​​គេ​ ឃើញ​មាន​ការ​ប្រើ​​ជាញឹកញាប់​នូវ​ពាក្យ​ថា​«​ប្រភព​អនាមិក» និង​«ប្រភព​ស្និទ្ធ​នឹង​ សំណុំរឿង»​។ ប្រភព​បី​ដែល​​អ្នក​កាសែតប្រើ​ជាញឹកញាប់​​ដើម្បី​លម្អិត​រឿង​គឺ :  ជនរងគ្រោះ​(៧០%) អង្គការ(៥៣%) និង​សាក្សី​(៤២%)​។ លោក​ប៉ែន សាមិទ្ធិ  បញ្ជាក់ថា ក្រុម​អ្នក​កាសែត​នឹង​«​ស្នើ​សុំទៅ​រដ្ឋាភិបាល​​​អោយ​​​​បង្កើត​បណ្តាញ​​អ្នក​ នាំ​ពាក្យ​​ដើម្បី​ធ្វើ​យ៉ាងណាអោយ​ព័ត៌មានច្បាស់​ផ្លូវការ​​បាន​ទៅ​ដល់​ប្រជាពលរដ្ឋ​ »។
បច្ចុប្បន្ន ច្បាប់​ស្តី​ពី​សេរីភាព​ព័ត៌មាន​កំពុង​ត្រូវ​បាន​តាក់តែង​ឡើង ក្រោម​ជំនួយ  ពី​​​ម្ចាស់​ជំនួយ​អន្តរជាតិ​។ ​អ្វី​ដែល​នៅ​សល់ គឺថា​តើ​អត្ថបទ​ច្បាប់នេះ​នឹង​អនុញ្ញាត​ អោយមានការ​លើកកម្ពស់​ការ​ទទួល​បាន​ព័ត៌មាន​​​​​រដ្ឋាភិបាល...ឬ​ផ្ទុយ​ពីនេះ។

ការ​គោរព​ក្រម​វិជ្ជាជីវៈមិនបានល្អ
លោកអ៊ុំ សារិន មក​ពី​សមាគម​​ដើម្បី​ការពារ​អ្នក​កាសែតកម្ពុជា​​ ទទួល​ស្គាល់ថា៖  «​អ្នកយក​ព័ត៌មាន​មួយ​ចំនួន​ជំរឹត​ទារ​លុយ​ពី​អ្នក​ដែល​មិនចង់​ឃើញ​​​រឿង​មួយ​ ចំនួនចេញផ្សាយ​ ឬ​អ្នក​ដែល​ចង់​អាន​អត្ថបទ​​​សរសេរ​ល្អ​ៗ​ពី​ខ្លួន​។ អ្នក​កាសែត​ ទាំងនោះ​នៅ​មាន​ច្រើន អាច​មកពី​ពួកគេ​ទទួល​បាន​ការ​បណ្តុះ​​បណ្តាល​តិច ឬ​ ការបណ្តុះ​បណ្តាល​មិនល្អ»។


អង្គការ​លីកាដូគូសបញ្ជាក់ថា នៅក្នុង​សារព័ត៌មាន ការបញ្ចេញ​មតិនយោបា​​ យធ្វើឡើង​តាម​អំពើ​ចិត្ត​​ ​ដែល​បាន​ធ្វើ​ការ​ចោទប្រកាន់ដោយគ្មានមូលដ្ឋាន​​ ច្បាស់លាស់ អត្ថបទ​​ប្រកាន់បក្សពួក​ដែល​គេ​មិន​ទទួលយក​​ការយល់​ឃើញ​ ផ្សេង​ទៀត​​... ទាំង​នេះ​គឺជា​រូបភាពនៃសារព័ត៌មាន​ឃោសនា ឬ​សារព័ត៌មាន  អាស្រូវ​។ អ្នក​កាសែត​ដែល​អង្គការនេះ​បាន​សម្ភាសន៍​ ត្អូញត្អែរ​ពី​ភាពអន់ខ្សោយ​ របស់​​សារព័ត៌មាន​ខ្មែរ ដែល​​ចុះ​ផ្សាយ​តែ​ពី​រឿង​ចោរកម្ម ​កំហុស​ឆ្គងផ្សេង​ៗ ការ​ ប្រកាន់​បក្ស​នយោបាយ ឬ​ការ​មិន​បង្ហាញ​ប្រភព​​ជាដើម។  


ទោះយ៉ាងណា អង្គការលីកាដូ​សង្កេត​ឃើញថា ស្តង់ដារ​នៃ​ការ​តែង​និពន្ធ​របស់​ សារព័ត៌មាន​មាន​ការ​​រីកចម្រើន​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក «ប៉ុន្តែ​​នៅ​មានផ្លូវ​​ត្រូវ​ ដើរ​វែង​ឆ្ងាយ​ទៀត»។ ត្បិត​តែ​​រដ្ឋាភិបាល​អនុញ្ញាត​​អោយ​មាន​វត្តមាន​​ សារព័ត៌មាន​យ៉ាង​ច្រើន​​សន្ធឹកសន្ធាប់​ក៏ពិតមែន ​តែ​​ឥទ្ធិពល​នៃ​សារព័ត៌មាន​ទាំង​ នោះ​​នៅ​មាន​ដែន​កំណត់​​នៅឡើយ​ ដោយសារ​បញ្ហា​អវត្តមាន​នៃ​បណ្តាញ​ ចែកចាយ​នៅ​ក្នុង​ប្រទេស​​គួបផ្សំ​នឹង​​កម្រិត​​អ្នក​មិនចេះ​អក្សរ​ខ្ពស់​។ រីឯទូរទស្សន៍​ ដែល​​ជា​ប្រព័ន្ធផ្សព្វផ្សាយ​​ល្អ​ប្រសើរ​ជាងគេនោះ បែរ​ជា​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ ពិនិត្យ​យ៉ាង​តឹងរ៉ឹងពី​រដ្ឋាភិបាល​។ ​ទូរទស្សន៍​ណា​ដែល​មិនមាន​និន្នាការ​គាំទ្រ​ រដ្ឋាភិបាល​ ត្រូវបាន​​បដិសេធ​មិន​ផ្តល់​អាជ្ញា​​ប័ណ្ណ​អោយ​ធ្វើការ​ផ្សព្វផ្សាយ​នៅ​លើ​ រលកធាតុអាកាស។

 

* សេចក្តីកែតម្រូវៈ នៅក្នុងការផ្សាយអត្ថនេះជាលើកដំបូង យើងបានសរសេរថាលោក សយ សុភាព ជាអ្នកសារព័តមាន របស់ទូរទស្សន៍ CNT និងជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី ។  សូមកែតម្រូវថាលោក សយ សុភាព ជាអ្នកយកព័តមានរបស់ ទូរទស្សន៍ CTN និងជាអ្នកសារព័តមានរបស់កាសែត ប្រចាំសប្តាហ៍ឈ្មោះថា «ដើមអំពិល» គឺលោកមិនមែនជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តីទេ ។

 



ចំណាត់ថ្នាក់​ពិភព​លោកនៃ​ប្រទេស​កម្ពុជា​
​នៅ​ក្នុង​ចំណាត់​ថ្នាក់​ពិភពលោក​នៃ​សេរីភាពសារព័ត៌មាន​រៀបចំឡើង​ដោយ​ សមាគម​អ្នកយកព័ត៌មាន​គ្មាន​ព្រំដែន​ ​ផ្តើម​ចេញ​ពីប្រទេស​ដែលមាន​ការគោរព​ សេរីភាព​សារព័ត៌មាន​ល្អបំផុត (លេខ១) រហូត​ដល់ប្រទេស​មិនគោរព​ សេរីភាពសារព័ត៌មានសោះ  ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ ៖
លេខ​៨៥ នៅឆ្នាំ​២០០៧ (នៅ​ក្នុង​ចំណោម​១៦៩ប្រទេស)
លេខ១០៨ នៅ​ឆ្នាំ​២០០៦
លេខ​៩០ នៅឆ្នាំ​២០០៥
លេខ​១០៩ នៅ​ឆ្នាំ​២០០៤
លេខ​៨១ នៅ​ឆ្នាំ​២០០៣
លេខ​៧១​នៅ​ឆ្នាំ២០០២



ប្រព័ន្ធផ្សព្វផ្សាយ​នៅ​កម្ពុជា
​នៅ​ក្នុង​ការបង្ហាញ​លម្អិត​ពី​ប្រព័ន្ធផ្សព្វផ្សាយ​​ដែលមានសកម្មភាព​នៅ​កម្ពុជា​  អង្គការ​លីកាដូ​រាប់​ឃើញ​មាន៖
ពី​១៥ ទៅ​២០​សារព័ត៌មាន​ នៅ​តូប​លក់​កាសែត​ជាប្រចាំ ក្នុងនោះ​មាន​ កាសែត​រស្មី​កម្ពុជា កោះសន្តិភាព និង​កម្ពុជាថ្មី​ គឺ​ជា​កាសែត​ប្រចាំ​ថ្ងៃ​ធំៗ​ ដែល​បោះ​ពុម្ព​ប្រមាណ​ពី​២ម៉ឺន​ទៅ​២ម៉ឺន៥ពាន់​ច្បាប់​ រីឯកាសែត​ ផ្សេងៗទៀត​បោះពុម្ព​តែប៉ុន្មាន​ពាន់​ច្បាប់​ប៉ុណ្ណោះ។ គួរកត់សម្គាល់ថា  ចំនួន​នៃ​ការ​បោះ​ពុម្ពផ្សាយ​​កើនឡើង​​នៅ​រាល់ពេល​មុន​ការ​បោះ​ឆ្នោត​ ម្តងៗ​ ឬមាន​ព្រឹត្តិការណ៍​នយោបាយ​សំខាន់អ្វី​មួយ​។

 


វិទ្យុ​៥៣ប៉ុស្តិ៍​​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្រសួង​ព័ត៌មាន​នៅ​ខែ​មិថុនា  ២០០៧ ក្នុងនោះ​ ​មាន២២​ប៉ុស្តិ៍​ផ្សាយចេញពី​ទីក្រុង​ភ្នំពេញ ​ផ្សេងពីនេះ​​ គឺមាន​អង់ទែននៅ​តាម​ខេត្ត។


ទូរទស្សន៍​៧ប៉ុស្តិ៍ ហើយ​គ្រប់​ប៉ុស្តិ៍ទាំងអស់​គឺចូល​ជា​សាជីវកម្ម ឬជា​ កម្មសិទ្ធិ​របស់​រដ្ឋាភិបាល ជាពិសេស​របស់​គណបក្ស​ប្រជាជនកម្ពុជា។



ចំនួន​អ្នកកាសែត​ត្រូវ​គេ​លួច​សម្លាប់
របាយការណ៍របស់អង្គការលីកាដូ​រម្លឹកថា យ៉ាង​ហោច​មាន​អ្នក​យកព័ត៌មាន​ ចំនួន​៩នាក់​ (ភាគច្រើន​​​​ធ្វើ​ការ​អោយក្រុមហ៊ុន​កាសែត) ត្រូវ​គេលួច​ធ្វើ​ឃាត​ នៅពេល​កំពុង​បំពេញ​ការងារ ចាប់​តាំង​ពីការ​អនុម័ត​​រដ្ឋធម្មនុញ្ញ​ថ្មីឆ្នាំ​ ១៩៩៣មក។ «​គ្មាន​ករណីឃាតកម្ម​លើ​អ្នកកាសែត​ណាមួយ​ត្រូវ​បាន​គេ​យក​ទៅ​ ជំនុំ​ជម្រះ​នោះទេ។ នេះ​គឺ​ជា​​សារនៃ​​និទ្ទណ្ឌភាព​ដ៏សំខាន់​មួយ​សម្រាប់​អ្នក​ទាំង​ ឡាយ​​ណា​​ដែល​មាន​បំណង​ធ្វើ​បាប​អ្នក​កាសែត»។


អង្គការ​នេះ​បាន​បន្ថែម​ទៀត​ថា​ ខណៈពេល​ដែល​ករណីឃាតកម្ម​លើ​អ្នក​ យកព័ត៌មាន​មិនស្ថិត​ក្នុង​របៀបវារៈ​នៃការ​ជំនុំ​ជម្រះ​របស់​តុលាការ​​នោះ «​ អ្នកកាសែត​យ៉ាង​ច្រើន​ត្រូវ​បានជាប់​ពិរុទ្ធពីបណ្តឹង​បទ​ព្រហ្មទណ្ឌ ឬ​ត្រូវគេគំរាម​ ថានឹង​ប្តឹង»។ អង្គការលីកាដូ​លើក​ឡើងទៀតថា ​​អំពើ​ពុក​រលួយ​ដែលត្រូវ​បានគេ​ ទទួលស្គាល់ថាមាន​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​​ បាន​ធ្វើ​អោយ​អ្នក​កាសែត​ ពុំមាន​ការការពារ​ពិតប្រាកដនោះ​ឡើយ។



អោយ​លុយ​ដើម្បីបាន​ផ្សាយ ឬ​មិនបាន​ផ្សាយ
​អង្គការលីកាដូ​ពន្យល់ថា ហេតុផល​មួយ​ដែល​ធ្វើអោយ​អ្នកកាសែត ជាពិសេស​ អ្នកកាសែត​ឯករាជ្យ​មិន​រួញរា​នឹងស្វែងរក​សំណូក នោះគឺ​ពួកគេ​ត្រូវ​​អោយ​ លុយទៅ​និពន្ធ​នាយក​ដើម្បី​អោយ​អត្ថបទ​ពួកគេចេញ​ផ្សាយ​នៅ​ក្នុងទំព័រ​ កាសែត។ អង្គការ​នេះ​បន្ថែមទៀតថា អ្នក​កាសែត​ឯករាជ្យ​ម្នាក់​អាច​ត្រូវ​បង់​លុយ​ ពី​២០​ទៅ​៦០​ដុល្លារ​ដើម្បីអោយ​អត្ថបទ​របស់ខ្លួន​បាន​ចេញផ្សាយ ដូច្នេះ​ច្បាស់​ ណាស់ថា ​គេ​ត្រូវ​ទទួល​បានសំណូក​ច្រើន​ជាង​នេះពី​អ្នក​ចង់​ឃើញ​ព័ត៌មាន​នេះ​ ចុះផ្សាយ​។
ម្យ៉ាង​វិញទៀត តម្លៃ​នៃ​ការ​ដក​អត្ថបទ​មួយ​​ដែល​ជារឿងអាស្រូវ​ ​អាច​ចរចា​ដល់​ ១ពាន់​ដុល្លារ ​នេះ​បើ​យោង​តាម​អ្នក​ទទួល​ខុសត្រូវ​ផ្នែក​តែង​និពន្ធ​ដែល​អង្គការ​ លីកាដូ​បាន​ជួបសម្ភាសន៍ ។ ​ចំពោះ​អ្នក​​សិល្បៈ​វិញ យ៉ាង​ហោច​ត្រូវ​ចំណាយ​ ១០០ដុល្លារ បើ​ចង់​ល្បី​តាមរយៈ​ការចុះផ្សាយ​​រូប​​ថត​របស់ខ្លួន​​...

 


លោក​ប៊ុនធឿន អ្នក​កាសែត​ម្នាក់របស់កាសែត​កោះ​សន្តិភាពប្រចាំ​ការ​នៅ​ខេត្ត​ បន្ទាយមានជ័យ​ និយាយ​ត្រង់ៗ​ថា នៅ​ក្នុង​មុខរបរនេះ​ គេ​ទទួល​យក​សំណូក​​ ដើម្បី​«​បញ្ឈប់​»​អត្ថបទអង្កេត​​មួយ​។ «​រឿង​នេះ មិន​អាច​និយាយថា​ យើង​មិន​ចុះ​ ផ្សាយ​ព័ត៌មាន​នោះទេ! យើង​គ្រាន់​តែ​ត្រូវ​រក​ប្រភព​ ​ដែល​យល់​ព្រម​រិះគន់​មក​ និយាយ​ជំនួស​យើងប៉ុណ្ណោះ។ ​ម្យ៉ាង​ទៀត ខ្ញុំ​​ក៏មិន​ជួប​​បញ្ហា​ដែរ បើ​ទោះ​ជា​ខ្ញុំ​ បាន​ទទួល​លុយ​ពី​អ្នក​មួយ​ចំនួន​​ដែល​ចង់​អោយ​ខ្ញុំ​នៅ​ស្ងៀម​ក៏ដោយ...»។

 


Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir