Khmer
    Franηais


αžαŸ’αž„αŸƒ αž…αŸαž“αŸ’αž‘ 08 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 11:24 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

La Mτme (film)
 → αž€αž‰αŸ’αž‰αžΆ  09 @07:00 - :0920:
Le Serpent (film)
 → αž€αž‰αŸ’αž‰αžΆ  10 @07:00 - :0859:
"I love PP" (installations)
 → αž€αž‰αŸ’αž‰αžΆ  11 @06:00 - :0900:
Chat noir, chat blanc (film)
 → αž€αž‰αŸ’αž‰αžΆ  11 @07:00 - :0910:
La lumiθre et la ruine (confιrence)
 → αž€αž‰αŸ’αž‰αžΆ  12 @06:30 - :0800:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

សំណុំរឿងនៃការវាយប្រហារ ថ្ងៃ៣០ មីនា ១៩៩៧នៅតែមិនទាន់ដោះស្រាយ
αžŠαŸ„αž™ Duong Sokha   
Convertir en PDF Version imprimable SuggΓ©rer par mail
31-03-2008

Victimes / attentat 30 mars 1997 - ©John Vink / Magnum

ភ្នំពេញ ថ្ងៃទី ៣០ មីនា ២០០៨ រូបថតជនរងគ្រោះដែលត្រូវបានគេដាក់បង្ហាញ នៅក្នុងពិធីរំលឹកខួបនៃការវាយ

ប្រហារដោយគ្រាប់បែកដៃ កាលថ្ងៃទី ៣០ មីនា ១៩៩៧
©John Vink / Magnum

 

កាលពី១១ឆ្នាំមុន បាតុកម្មមួយដឹកនាំដោយគណបក្សជាតិខ្មែរ (គណបក្ស សម រង្ស៊ីចាស់) គឺជាចំណុចគោលដៅនៃការវាយប្រហារដោយគ្រាប់ បែកនៅទីក្រុងភ្នំពេញ។ គ្រាប់បែកដៃចំនួន៤គ្រាប់ត្រូវបានបំផ្ទុះឡើង ជា ហេតុបង្កអោយមានមនុស្សស្លាប់១៦នាក់ និងរបួសជាង១៥០នាក់។ ក្រុម បាតុករទាំងនោះមានបំណងរិះគន់ពីកង្វះឯករាជ្យភាព និងអំពើពុករលួយ នៃអំណាចតុលាការ។ កាលពីថ្ងៃអាទិត្យនេះ ពិធីបុណ្យរម្លឹកដល់ជនរងគ្រោះ ទាំងនេះត្រូវរៀបចំឡើង ជាមួយនឹងសេចក្តីអំពាវនាវអោយការិយាល័យ ស្រាវជ្រាវសហព័ន្ធ  FBI បង្ហាញលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនជា សាធារណៈ។

 

សេចក្តីគោរពរបស់គណបក្សសម រង្ស៊ី
មនុស្សជាង២០០នាក់បានជួបជុំគ្នាកាលពីព្រឹកថ្ងៃអាទិត្យ នៅជុំវិញចេតិយ មួយកសាងឡើងដោយគណបក្សសម រង្ស៊ី ដើម្បីជាអនុស្សាវរីយ៍រម្លឹកដល់ បាតុកម្មនេះដែលបានបញ្ចប់ទៅក្នុងថ្លុកឈាម នៅសួនច្បារទល់មុខរដ្ឋសភា ចាស់។ បុរសជាឳពុកជនរងគ្រោះវ័យក្មេងម្នាក់បានសម្តែងគាវរកិច្ច ចំពោះ «វីវជនដែលបានពលីកម្មដើម្បីលទ្ធិប្រជាធិបតេយ្យ»ទាំងនេះ។
នៅក្នុងឱកាសនៃការប្រារព្ធពិធីនេះ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរ លោកសម រង្ស៊ី ដែលទើបតែត្រឡប់មកពីប្រទេសបារាំងមួយថ្ងៃមុន បាន សម្តែងការសោកស្តាយថា តុលាការកម្ពុជានៅតែ«ពុករលួយ និងបក្សពួក»។ មេដឹកនាំបក្សប្រឆាំងរូបនេះបានទាមទារធ្វើយ៉ាងណាអោយមានយុត្តិធម៌មួយ​ត្រូវបានគេផ្តល់ជូនជនរងគ្រោះនៅក្នុងការវាយប្រហារដោយគ្រាប់បែកនេះ។
លោកសម រង្ស៊ី ដែលស្និទ្ធនឹងអ្នកសាធារណៈរដ្ឋអាមេរិក បានប្រកាសថា ៖ «ខ្ញុំសង្ឃឹមថា នៅពេលដែលលោកចន ម៉ាកខែន (John McCain) ត្រូវ បានជ្រើសរើសជាប្រធានាធិបតេយ្យអាមេរិក លោកនឹងបង្ហាញលទ្ធផល នៃការស៊ើបអង្កេតរបស់ FBI មិនខាន។ អស់រយៈពេល១១ឆ្នាំហើយដែល យើងរង់ចាំមើលលទ្ធផលនេះ !»។

 

ការស៊ើបអង្កេតរបស់ FBI
ការិយាល័យស្រាវជ្រាវសហព័ន្ធ( FBI ) បានបើកការស៊ើបអង្កេតមួយ​លើ​ការគប់គ្រាប់បែកខាងលើ នេះ ព្រោះអាណិកជនអាមេរិកម្នាក់ក៏មានឈ្មោះនៅ​ក្នុងចំណោម​ជនរង គ្រោះដែរ។ អាណិកជនម្នាក់នោះឈ្មោះរ៉ុន អាប់នី (Ron Abney) នាយកវិទ្យាស្ថានអន្តរជាតិសាធារណៈរដ្ឋប្រចាំ​ប្រទេស​កម្ពុជា​(IRI)​។ សេចក្តី ថ្លែងការណ៍មួយដែលសរសេរឡើងដោយបុរសម្នាក់នេះត្រូវបាន​គណបក្ស សម រង្ស៊ី យកមកអានកាលពីថ្ងៃអាទិត្យនេះ។ លោករ៉ុន អាប់នី បានស្នើសុំ អោយរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតជាថ្មីឡើងវិញ។ នៅក្នុងសេចក្តី ថ្លែងការណ៍នោះ លោករ៉ុន អាប់នី បានសរសេរថា ៖ « FBI បានរកឃើញ ប៉ុន្មានសប្តាហ៍ បន្ទាប់ពីការវាយប្រហារ ថាអំពើនេះត្រូវបាន​រៀបចំ និងធ្វើ ឡើងដោយអង្គរក្សផ្ទាល់ខ្លួនរបស់លោកហ៊ុន សែន និងការពារ​ដោយមន្ត្រី ជាន់ខ្ពស់នៃនគរបាលរបស់លោកហ៊ុន សែន»។
លោក Jeff Daigle អ្នកទទួលខុសត្រូវកិច្ចការសាធារណៈ របស់់ស្ថាន ទូតអាមេរិក ប្រចាំកម្ពុជា បានពន្យល់កាលពីថ្ងៃអាទិត្យនេះថា FBI មិនទាន់​អាចផ្សាយ​លទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនបានទេ។ លោកបានបន្ថែមថា បើសិនជា​គ្មានភស្តុតាងថ្មីនៅក្នុងសំណុំរឿងនេះទេ គ្មានហេតុផលណាមួយ​ដែលត្រូវ​បើកការស៊ើបអង្កេតឡើងវិញឡើយ។

 

HRW ធ្វើការរម្លឹក
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានលើកយកអត្ថបទរបស់កាសែត Washington Post ចេញផ្សាយថ្ងៃទី២៩ មិថុនា ១៩៩៧ ដែលសរសេរថា :«នៅក្នុងរបាយការណ៍សម្ងាត់[...] ទីភ្នាក់ងារ FBI បានដាក់ទំនួលខុសត្រូវនៃការគប់គ្រាប់បែកនេះ[...] ទៅលើអង្គភាពកង​អង្គរក្សរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន...»។
លោកប្រាដ អាដាម (Brad Adams) នាយកអង្គការការពារសិទ្ធិមនុស្ស​ប្រចាំអាស៊ី រម្លឹកថា «នៅពេលទីភ្នាក់ងារ FBI ជិតដោះស្រាយសំណុំរឿង​នេះចប់ហើយនោះ ស្រាប់តែអ្នកស៊ើបអង្កេតសំខាន់ម្នាក់បានទទួលបទបញ្ជា​ពីលោកអគ្គរដ្ឋទូតអាមេរិក ខេណែត គ្វីន (Kenneth Quinn) អោយចាក​ចេញពីប្រទេសកម្ពុជា»។
 

HRW ធ្វើការថ្កោលទោស
អង្គការខាងលើគូសបញ្ជាក់ថា នៅថ្ងៃកើតការវាយប្រហារនោះ កងពលតូច​លេខ៧០ ដែលជាអង្គភាពអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ត្រូវបានដាក់ពង្រាយជាលើកទី១នៅក្នុងពេលកំពុងធ្វើបាតុកម្ម។ ម្យ៉ាងទៀត វាក៏ជាលើកទី១ដែរសម្រាប់គណបក្សជាតិខ្មែរដែល​ទទួលបានការអនុញ្ញាត​ពីក្រសួងមហាផ្ទៃ និងសាលាក្រុងភ្នំពេញអោយធ្វើបាតុកម្ម។ រឿងជួនគ្នាមួយទៀតដែលលើកឡើងដោយ HRW នោះគឺកងកម្លាំងនគរបាល​មានវត្តមានតិចខុសធម្មតានៅថ្ងៃនោះ។
លោកប្រាដ អាដាម បន្ថែមថា ម្យ៉ាងទៀត សាក្សីបានឆ្លើយប្រាប់អង្គការសហ​ប្រជាជាតិ និងអ្នកស៊ើបអង្កេតរបស់ FBI ថា អ្នកគប់គ្រាប់បែកបានបន្លំខ្លួន​ឆ្លងរបងការពាររបស់ក្រុមអង្គរក្ស តែក្រុមនេះបែរជាមិនអោយក្រុមបាតុករ​ដែលចង់តាមចាប់ជនដៃដល់ឆ្លងកាត់ទៅវិញ។

 

សេចក្តីអំពាវនាវទៅកាន់សហរដ្ឋអាមេរិក
HRW បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ទីភ្នាក់ងារ FBI បានផ្តល់រង្វាន់លើកទឹកចិត្តនៅឆ្នាំ២០០៦ដល់អគ្គស្នងការនគរបាលជាតិកម្ពុជាលោកហុក ឡង់ឌី សម្រាប់ការ​គាំ​ទ្ររបស់លោកដល់សហរដ្ឋអាមេរិកនៅក្នុង«សង្រ្គាមពិភពលោកប្រយុទ្ធ​ប្រឆាំងនឹងភេរវកម្ម»។ លោកហុក ឡង់ឌី ទទួលតួនាទីនេះរួចទៅហើយនៅ​ឆ្នាំ១៩៩៧។
«ទង្វើដែលសហរដ្ឋអាមេរិកផ្តល់ជំនួយយោធាជាជាងការស៊ើបអង្កេត​លើការវាយប្រហារដោយគ្រាប់បែកបង្ហាញថា ពួកគេក៏ផ្សំគំនិតជាមួយ​រដ្ឋាភិបាលកម្ពុជាដែរ ដោយបានបញ្ចប់រាល់ក្តីសង្ឃឹមនៃការទទួលបាន​យុត្តិធម៌សម្រាប់ជនរងគ្រោះនៃការវាយប្រហារដ៏ឃោរឃៅនេះ»។ អង្គការ​ខាងលើអំពាវនាវដល់សហរដ្ឋអាមេរិកកុំអោយ«ផ្តល់ជំនួយ និងបណ្តុះ​បណ្តាលអតីតសមាជិកកងពលតូចលេខ៧០ ឬអង្គភាពយោធាពិសេសៗ​ដទៃទៀតរបស់កម្ពុជាដែលពួកគេអាចនឹងយកទៅប្រើដើម្បីធ្វើការរំលោភសិទ្ធិមនុស្ស»។

 

Image

ភ្នំពេញ ថ្ងៃទី ៣០ មីនា ២០០៨ លោក សម រង្ស៊ី នៅក្នុងពិធីរំលឹកខួបនៃការវាយប្រហារដោយគ្រាប់

បែកដៃ កាលពីថ្ងៃទី ៣០ មីនា ១៩៩៧
©John Vink / Magnum

 

 


កេរ្តិ៍ឈ្មោះមិនល្អរបស់អង្គភាពអង្គរក្សលេខ៧០
អង្គការ HRW លើកយករបាយការណ៍របស់អង្គការ Global Witness ឆ្នាំ២០០៧ ដែលចោទប្រកាន់អង្គភាពកងពលតូចលេខ70 ថាបានទទួលផល​ប្រយោជន៍យ៉ាងច្រើនពីការជួញដូរឈើខុសច្បាប់។ អង្គការនេះក៏បានលើក​ឡើងផង​ដែរពីករណីទាហានពីរនាក់នៃអង្គភាពនេះដែលបានបាញ់ជើង​នារីផ្សព្វផ្សាយស្រាបៀរម្នាក់នៅឆ្នាំ២០០៦ ដោយបន្ទោសថានាងបម្រើសេវា​យឺត...


សហជីពមកជួបជុំគ្នា
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(Siorc) និងដៃគូរបស់លោក គឺលោករ៉ុង ឈុន ប្រធានសមាគម​គ្រូបង្រៀនឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា បានដាក់កម្រងផ្កានៅមុខ​ចេតិយជាមួយនឹងអ្នកតំណាងសហជីពចំនួន៥០នាក់។ បងប្រុសរបស់លោកជា មុន្នី គឺលោកជា វិជ្ជា អតីតមេដឹកនាំសហជីព និងកម្មករជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការគប់គ្រាប់បែកថ្ងៃ៣០ មីនា។

 


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir