|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ααα Duong Sokha | | | 22-01-2008 | ថ្ងៃទី២២មករា ២០០៨៖ ពិធីរំលឹកខួបលើកទីបួននៃការធ្វើឃាតលើប្រធានសហជីព ជា វិជ្ជា© John Vink / Magnum នៅថ្ងៃទី ២២ មករា ក៏ដូចជាបណ្តាឆ្នាំមុនៗដែរ សហជីពសេរីកម្មករកម្ពុជា (សសកក) មិនបានបំភ្លេចពិធីគោរពវិញ្ញាណក្ខន្ធសពលោក ជា វិជ្ជា ប្រធានសហជីពដ៏មានប្រជាប្រិយភាពដែលត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ តាមផ្លូវកាលពីឆ្នាំ ២០០៤ កន្លងទៅ។
សកម្មជនសហជីពប្រមាណជាង១០០នាក់ រួមមាន កម្មករ គ្រូបង្រៀនអ្នក ការពារសិទ្ធិមនុស្ស ព្រមទាំងតំណាងគណបក្សប្រឆាំង បានជួបជុំគ្នា នៅ ត្រង់កន្លែងកើតហេតុម្តុំតូបលក់កាសែតជាប់នឹងខ្លោងទ្វារវត្តលង្កា ដែលស្ថិត នៅចំកណ្តាលរាជធានីភ្នំពេញ។ ការប្រារព្ធពិធីរំលឹកខួបនេះត្រូវបានអនុញ្ញាតិ ដោយសាលាក្រុងភ្នំពេញ ដោយស្ថិតនៅក្រោមកិច្ចការពាររបស់អាជ្ញាធរមាន សមត្ថកិច្ច។
«ឃាតកពិតប្រាកដនៅតែរួចខ្លួន» បន្ទាប់ពីបញ្ចប់ពិធីដាក់កម្រងផ្កា និង អុជធូបឧទ្ទិសកុសលជូនអតីតមេដឹកនាំ ចលនាកម្មកររួចមក លោក ជា មុន្នី អ្នកបន្តវេនពីបងប្រុស នៅតែទទូចសុំ អោយមានការស៊ើបអង្កេតឡើងវិញ ក្នុងគោលបំណងចាប់ខ្លួនឃាតកពិត ប្រាកដ។ ដោយទទួលតំណែងជាប្រធាន សសកក បន្តពីបងប្រុស លោក បានរិះគន់ម្តងទៀតចំពោះភាពមិនឯករាជ្យនៃតុលាការកម្ពុជា ដែលបានកាត់ ទោស ប៊ន សំណាង និង សុខ សំអឿន អោយជាប់ពន្ធធានាគាររយៈពេល ២០ឆ្នាំ។ អ្នកនាំពាក្យរបស់សសកករូបនេះបានសង្កត់ធ្ងន់ថា «ឧក្រិដ្ឋកម្មនេះពាក់ព័ន្ធ នឹងរឿងនយោបាយ ដោយហេតុថា បងប្រុសរបស់ខ្ញុំគាត់ខិតខំតស៊ូបំពេញ ការងារជាច្រើនយ៉ាងដើម្បីបុព្វហេតុកម្មករ ដូចជាការតំឡើងប្រាក់បៀវត្ស កម្មករជាដើម។ បច្ចុប្បន្ននេះ ឃាតកពិតប្រាកដនៅតែរួចខ្លួន។ យើងសុំ បដិសេដមិនទទួលស្គាល់អ្នកទាំងពីរដែលត្រូវបានចាប់ខ្លួននេះ គឺជាឃាតក ពិតប្រាកដដែលបានសម្លាប់លោក ជា វិជ្ជានោះឡើយ»។
«ជនស្លូតត្រង់» កំពុងស្ថិតនៅក្នុងពន្ធធានាគារ ថ្ងៃប៉ុន្មានថ្ងៃបន្ទាប់ពីឧក្រិដ្ឋកម្មនេះ ប៊ន សំណាង អាយុ ២៥ឆ្នាំ និង សុខ សំអឿន អាយុ ៣៨ឆ្នាំ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ដោយតុលាការក្រុង ភ្នំពេញពីបទប្រើប្រាស់អាវុធខុសច្បាប់ និង អំពើមនុស្សឃាតគិតទុកជាមុន។ នៅថ្ងៃទី ១ សីហា ២០០៥ អ្នកទាំងពីរត្រូវបានកាត់ទោសអោយជាប់ពន្ធធា នាគាររយៈពេល២០ឆ្នាំ នៅចុងបញ្ចប់ការជំនុំជម្រះដែលត្រូវបានទទួលរង ការរិះគន់យ៉ាងខ្លាំង។ នៅថ្ងៃទី ១២ មេសា ២០០៧ សាលាឧទ្ធរណ៍បាន សម្រេចតម្កល់សាលក្រមនេះ។ បច្ចុប្បន្ននេះ សំណុំរ៉ឿងកំពុងស្ថិតនៅតុលា ការកំពូល ដែលជាបណ្តឹងចុងក្រោយនៃប្រព័ន្ធតុលាការរបស់ប្រទេស កម្ពុជា។ ពួកគេទាំងពីរនាក់ត្រូវបានឃុំខ្លួនអស់រយៈពេល១៤៥៥ថ្ងៃមកហើយ នៅក្នុងពន្ធធានាគារនៃស្នងការនគរបាលក្រុងភ្នំពេញ ប៉ុន្តែចាប់តាំងពីការវិនិ ច្ឆ័យទោសរួចមក ពួកគេទាំងពីរនៅតែអះអាងពីភាពបរិសុទ្ធត្រឹមត្រូវរបស់ ខ្លួន។ វួន ផុន ឪពុករបស់សុខ សំអឿនបានអំពាវនាវម្តងទៀត ចំពោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះមហាក្សត្រ នរោត្តម សីហមុនី ថា «មានតែសម្តេចទាំងពីរព្រះអង្គនេះទេ ដែលអាចបញ្ចប់នូវទុក្ខរបស់យើង ជាឪពុកម្តាយរបស់ជនរងគ្រោះ។ កូនខ្ញុំជាមនុស្សស្មោះត្រង់មិនមែនជាឃាត ករទេ។
«វីរៈបុរសកម្មករ» លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលមានសម្លេងនៅក្នុងសភា ជាតិ មានវត្តមាននៅក្នុងក្បួនដង្ហែនេះចាប់តាំងពីទីស្នាក់ការរបស់ សសកក រហូតមកដល់តូបលក់កាសែត ដែលជាកន្លែងលោក ជា វិជ្ជា ត្រូវបានបាញ់ សម្លាប់។ លោកបានសំណូមពរ អោយផ្តល់គោរមងារជា « វីរៈបុរស» ជូនសពដែលជាមិត្តសំឡាញ់របស់លោក។ តំណាងរាស្រ្តខេត្តកំពង់ចាម រូបនេះ បានវាយតម្លៃថា « ប្រសិនជាគាត់មិនបានទទួលគោរមងារនេះទេ នោះគោរមងារដែលព្រះមហាក្សត្រទ្រង់ប្រទានដល់ឥស្សរជនមួយចំនួន នឹងមិនមានតម្លៃអ្វីទាល់តែសោះ»។ លោក កែវ រ៉េមី អតីតតំណាងរាស្ត្រ គណបក្ស សម រង្ស៊ី ដែលបានក្លាយជាអនុប្រធានគណបក្សសិទ្ធិមនុស្ស ដែលជាគណបក្សទើបតែបង្កើតចុងក្រោយគេថ្មីមួយនៅក្នុងនយោបាយកម្ពុជា បានមានប្រសាសន៍ដោយបានសន្យាថា «ប្រសិនបើគណបក្សសិទ្ធិមនុស្ស ឈ្នះឆ្នោត តំណាងរាស្រ្តរបស់យើង នឹងផ្តល់គោរមងារដល់សពលោក ជា វិជ្ជា ជា«វីរៈបុរសកម្មករ» ព្រមទាំងសាងសង់រូបសំណាករបស់គាត់ទៀត ផង។
រឿងក្តីមួយដែលនៅតែត្រូវបានគេបន្តតាមដាន អង្គការអន្តរជាតិការពារសិទ្ធិមនុស្សលំដាប់ទីមួយចំនួនប្រាំមួយ [រួមមាន អង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch); អង្គការលើកលែងទោសអន្តរជាតិ Amnesty International, គណៈកម្មការសិទ្ធិមនុស្សអាស៊ី (Asian Human Rights Commission) វេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្ស និងអភិវឌ្ឍន៍( Asian Forum for Human Rights and Development «Forum-Asia») និងអង្គការObservatory for the Protection of Human Rights Defenders បានប្រមូលផ្តុំគ្នាជាមួយនឹងសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិ មនុស្សហើយនឹងអង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម បានចេញសេចក្តីប្រកាសរួមគ្នាមួយកាលពីថ្ងៃទី២២ មករានេះ ដើម្បីអំពាវនាវអោយ អាជ្ញាធរកម្ពុជាធ្វើការលើកលែងទោស និងដោះលែង ប៊ន សំណាង នឹង សុខ សំអឿន អោយបាន «ឆាប់រហ័ស»។ ដើម្បីបញ្ជាក់អំពីមូលហេតុនៃការ ស្នើសុំរបស់ពួកគេ អ្នកនាំពាក្យសង្គមស៊ីវិលទាំងនេះ បានលើកឡើងអំពីនីតិវិ ធីខុសច្បាប់ដ៏ធ្ងន់ធ្ងរ និងការរំលោភបំពានសិទ្ធិបុគ្គលសំខាន់ៗបំផុត ដែល បានធ្វើអោយនីតិវិធីតុលាការមិនមានភាពយុត្តិធម៌ ចាប់តាំងពីការចេញ សេចក្តីសម្រេចនេះមក ក្នុងនោះរួមមានការអះអាងអំពីការធ្វើទារុណកម្ម ជនជាប់ចោទដោយបង្ខំអោយទទួលសារភាពកំហុស ការផ្ទេរភារៈកិច្ចចៅក្រម ស៊ើបអង្កេតរបស់តុលាការក្រុងភ្នំពេញ ដែលបានសម្រេចលើកលែងការចោទ ប្រកាន់លើអ្នកទាំងពីរ ហើយនឹងការមិនទុកចិត្តលើកំរិតស្តង់ដារអន្តរជាតិ សម្រាប់ការជំនុំជម្រះមួយដ៏ត្រឹមត្រូវនិងប្រកបដោយសមធម៌។ ល ។ អ្នកនាំពាក្យសង្គមស៊ីវិលទាំងនេះបានគូសបញ្ជាក់ថា សរុបមក នេះគឺជា ចេតនានយោបាយដែល«ចង់ទម្លាក់កំហុស»ទៅលើមនុស្សទាំងពីរនាក់នេះ។ អង្គការទាំងនេះបានថ្លែងបន្តទៀតថា រឿងក្តីនេះសង្កត់ធ្ងន់ទៅលើ «និទណ្ឌ ភាពដ៏ធ្ងន់ធ្ងរ» ដែលបានធ្វើទុក្ខបុកម្នេញប្រទេសកម្ពុជា «អវត្តមាននីតិរដ្ឋ» «អន្តរាគមន៍របស់អំណាចនយោបាយនៅក្នុងប្រព័ន្ធច្បាប់» ហើយជាចុង ក្រោយ «ការគាបសង្កត់ និងអំពើហឹង្សា ដែលមានអ្នកសហជីពនិយម និងប្រធានរបស់ពួកគេជាជនរងគ្រោះ»។ សូមអានៈ ជីវប្រវត្តិខ្លីៗរបស់ ជា វិជ្ជា ៖ នាពេលអនាគត...
សូមបើកមើលនៅលើបណ្តាញអាំងទែរណែត - រឿងរ៉ាវទាក់ទងនឹងឃាតកម្មលោក ជា វិជ្ជា និង រឿងក្តីរបស់ ប៊ន សំណាង និង សុខ សំអឿន - សេចក្តីប្រកាសរបស់អង្គការពលកម្មអន្តរជាតិ ចេញផ្សាយថ្ងៃទី ១៨ មេសា ២០០៧ ដែលបានផ្សព្វផ្សាយពីការព្រួយបារម្ភរបស់ខ្លួន បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់ ប៊ន សំណាង និង សុខ សំអឿន (ជាភាសាអង់គ្លេស) - សេចក្តីសរុបនៃរឿងក្តីនេះ កាលប្បវត្តិនៃព្រឹត្តិការណ៍ ដែលបានរៀបចំឡើងដោយសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) ជាភាសាអង់គ្លេស - យុទ្ធនាការផ្សព្វផ្សាយរបស់លីកាដូ ដើម្បីអោយមានការដោះលែង ប៊ន សំណាង និង សុខ សំអឿន ព្រមទាំងមានស៊ីតផ្សេងៗទៀតទាក់ទងនឹងរឿងក្តីរបស់ជា វិជ្ជា។ (ជាភាសាអង់គ្លេស)
|
|
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|