αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:41 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
សមាគមអាដហុក:ស្ថានភាពឆ្នាំ២០០៧ល្អប្រសើរ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់
αžŠαŸ„αž™ Duong Sokha   
Convertir en PDF Version imprimable SuggΓ©rer par mail
29-01-2008

Cambodge / Dey Krohom / Eviction © John Vink / Magnum

 ថ្ងៃទី​២០​ធ្នូ​២០០៧ប្រជាពលរដ្ឋនៃតំបន់ដីក្រហមតបតទៅនឹងការបណ្តេញពួកគេចេញ​
© John Vink / Magnum

 

នៅក្នុងរបាយការណ៍មួយដើម្បីបង្ហាញថាតើមានការរំលោភបំពានដែរឬអត់នៅ ក្នុងប្រទេសកម្ពុជា សមាគមសិទ្ធិមនុស្សកម្ពុជា ហៅកាត់អាដហុក បានធ្វើការ ត្រួតពិនិត្យពីស្ថានភាពនៅឆ្នាំ២០០៧។ សមាគមនេះបានផ្តោតការចាប់អារម្មណ៍ ជាពិសេសទៅលើការគំរាមកំហែង ឬរហូតដល់ការចាប់ដាក់ពន្ធនាគារទៅលើស កម្មជនសិទ្ធិមនុស្សនៅក្នុងប្រទេស។

 

ហ្វ៊ុនស៊ិនប៉ិចចុះខ្សោយ

របាយការណ៍របស់សមាគមអាដហុក  បានបើកទំព័រដំបូងរបស់ខ្លួនដោយ ជំពូកនយោបាយ  ជាពិសេសគឺព្រឹត្តិការណ៍នានាដែលបានកើតមកលើ គណបក្សហ្វ៊ុនស៊ិនប៉ិច និងអតីតប្រធានគណបក្សនេះ។ ជាការពិតណាស់ ឆ្នាំ២០០៧ គឺជាឆ្នាំនៃការបែកបាក់នៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយមាន ការទម្លាក់ប្រធានបក្សរបស់ខ្លួន គឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។ ព្រះអង្គ ត្រូវបានដកចេញពីតំណែងនៅក្នុងសមាជវិសាមញ្ញមួយរបស់បក្ស នៅខែតុលា ឆ្នាំ២០០៦។ ព្រះអង្គបានជួបនឹងវាសនាដ៏អភ័ព្វជាងពេលណាៗទាំងអស់ បន្ទាប់ ពីការកាត់ទោសកំបាំងមុខព្រះអង្គកាលពីខែមីនា ឆ្នាំ២០០៧ ឲ្យជាប់ពន្ធនា គាររយៈពេល១៨ខែ និងសងជំងឺចិត្តជាទឹកប្រាក់ចំនួន៥៦លានរៀល (១៥០ ០០០ ដុល្លារ) ពីបទរំលោភលើសេចក្តីទុកចិត្តពាក់ព័ន្ធនឹងការលក់ទីស្នាក់ការ គណបក្សហ្វ៊ុនស៊ិនប៉ិច។ សាលក្រមនេះបានធ្វើឲ្យព្រះអង្គនិរទេសព្រះកាយ ដោយអង្គឯងរហូតមកដល់សព្វថ្ងៃ ហើយដែលតម្រូវឲ្យព្រះអង្គដឹកនាំពីក្រៅ ប្រទេសមក នូវគណបក្សថ្មីមួយដែលព្រះអង្គបានបង្កើតឡើង គឺគណបក្សនរោត្តម រណឫទ្ធិ ។

 

ការចាកចេញរបស់ព្រះអង្គពីគណបក្សហ្វ៊ុនស៊ិនប៉ិចបានបង្កជាជម្លោះផ្ទៃក្នុងយ៉ាង ធ្ងន់ធ្ងរ ជាហេតុធ្វើអោយប្រជាប្រិយភាពរបស់បក្សចេះតែធ្លាក់ចុះដុនដាប ឡើងៗ។ ជាក់ស្តែង គណបក្សនេះទទួលបានលទ្ធផលដ៏តិចតួចបំផុតនៅក្នុង ការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧  លទ្ធផលបោះឆ្នោត នៅលើគេហទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  ។ នេះគឺជាការរម្លឹករបស់សមាគមអាដហុកនៅក្នុងរបាយការណ៍របស់ខ្លួន ដោយបានបន្ថែមថា គណបក្សហ្វ៊ុនស៊ិនប៉ិច បានបន្តបាត់បង់អ្នកគាំទ្រ និងសមាជិករបស់ខ្លួនជាបន្តបន្ទាប់។ 

 

ក្តីបារម្ភជុំវិញរូបមន្ត ៥០%បូក១ 

ក្រៅពីទិដ្ឋភាពនយោបាយខាងលើនេះ សមាគមអាដហុកបង្ហាញពីក្តីបារម្ភ របស់ខ្លួនចំពោះផលវិបាកនៃវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលបានបញ្ចុះ សំឡេងគាំទ្រនៅរដ្ឋសភាជាតិ ពី២/៣ មកត្រឹម ៥០%បូក១ ដើម្បីបង្កើត រដ្ឋាភិបាលថ្មី។ នៅក្នុងការបោះឆ្នោតលើកចុងក្រោយគណបក្សប្រជាជន កម្ពុជា (PPC)  ទទួលបាន ៧៣ អាសនៈលើ១២៣អាសនៈនៃរដ្ឋ សភាជាតិ។ នេះជាលទ្ធផលដ៏ល្អមួយ ប៉ុន្តែនៅពេលនោះ គឺមិនទាន់គ្រប់ ដើម្បីអាចបង្កើតរដ្ឋាភិបាលមួយតែម្នាក់ឯងបានទេ ដូច្នេះគឺតម្រូវឲ្យគណបក្ស នេះជ្រើសរើសដៃគូសម្រាប់បង្កើតរដ្ឋាភិបាលចម្រុះ។ ប្រសិនបើនៅថ្ងៃទី២៧ កក្តដាខាងមុខ គណបក្សកាន់អំណាចទទួលបានសំឡេងឆ្នោតច្រើនដូចការ បោះឆ្នោតលើកមុននោះ គណបក្សនេះនឹងមិនចាំបាច់ធ្វើការចរចាជាមួយ គណបក្សណាមួយឡើយដើម្បីបង្កើតរដ្ឋាភិបាលថ្មី ហើយអាចគ្រប់គ្រង អំណាចទាំងអស់តែម្នាក់ឯង។ ដូច្នេះ សមាគមអាដហុកបារម្ភខ្លាចថាលំហ ប្រជាធិបតេយ្យនឹងកាន់តែរួមតូចជាងមុន»។

 

សេរីភាពបញ្ចេញមតិតាមទីសាធារណៈត្រូវបានគេរឹតត្បិត
នៅឆ្នាំ២០០៧នេះ សមាគមអាដហុកបានកត់សម្គាល់ឃើញពីការរឹតត្បិត សេរីភាពបញ្ចេញមតិតាមទីសាធារណៈជាងបណ្តាឆ្នាំមុនៗ។ ពេញមួយ ឆ្នាំមកនេះ អ្នកគ្មានដីធ្លីច្រើនឥតគណនាបានមកប្រមូលផ្តុំគ្នានៅមុខរដ្ឋសភា ជាតិ ប៉ុន្តែអ្នកទាំងនោះត្រូវគេបណ្តេញចេញទាំងអស់។ ភាគច្រើននៃអ្នកទាំង នោះត្រូវគេបង្ខំឲ្យវិលត្រឡប់ទៅភូមិរបស់ពួកគេវិញតាមឡានដឹកទំនិញធំៗ ក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីកម្លាំងសមត្ថកិច្ច។ កម្លាំងរក្សាសណ្តាប ់ធ្នាប់ក្នុងក្រុងទាំងនេះមិនអនុញ្ញាតឲ្យបាតុករទាំងនោះបោះតង់ស្នាក់នៅតាម សួនច្បារសាធារណៈ ឬនៅតាមវត្តអារាម ក្នុងក្រុងឡើយ។

វិវាទដីធ្លីដ៏ស្មុគស្មាញ
អង្គការខាងលើស្រង់បានករណីចាប់ខ្លួនចំនួន១៤៩ករណីនៅឆ្នាំ២០០៧ ពាក់ ព័ន្ធនឹងទំនាស់ដីធ្លី ដែលកាលពីឆ្នាំ២០០៦ មានត្រឹមតែ៧៨ករណីប៉ុណ្ណោះ។ ខណៈពេលដែលរបាយការណ៍នេះកំពុងត្រូវបានចេញផ្សាយ នៅមានប្រ ជាពលរដ្ឋចំនួន៤៩នាក់ទៀតដែលនៅជាប់ឃុំនៅឡើយ។ សមាគមអាដហុក បានរិះគន់តុលាការដែលមានភាពលម្អៀងទៅខាងអ្នកមាន និងអ្នកមាន អំណាច ជាហេតុធ្វើឲ្យជនរងគ្រោះក្រីក្រមានការភ័យខ្លាច ហើយបោះបង់ដី ធ្លីរបស់ពួកគេទាំងបង្ខំ ដើម្បីរួចផុតពីការដាក់ទោសជាយថាហេតុណាមួយ។

ចំណុចអវិជ្ជមានមួយទៀតដែលមិនសូវជាល្អប៉ុន្មានសម្រាប់ឆ្នាំ២០០៧នេះ គឺចំនួននៃការបណ្តេញប្រជាពលរដ្ឋចេញពីទីក្រុង ឬពីតំបន់ទីប្រជុំជនដោយ បង្ខំ។ នៅឆ្នាំនេះ មាន២៦ករណី ធៀបទៅនឹងឆ្នាំមុន មានត្រឹមតែ១៦ករណី  ពោលគឺមានការកើនឡើង។ ជាងនេះទៅទៀត ការបណ្តេញចេញទាំងបង្ខំ នេះបានបណ្តាលអោយអ្នកភូមិស្លាប់ពីរនាក់ និងរងរបួសជាច្រើននាក់ទៀត ផង។

បញ្ហាមួយទៀតដែលតែងតែទទួលរងនូវការរិះគន់ នោះគឺការផ្តល់សម្បទាន ដីសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនដោយមិនបានធ្វើការសិក្សាជាមុនពីផលប៉ះ ពាល់លើបរិស្ថាន និងការលំបាករបស់ជនជាតិដើមភាគតិចក្នុងការចុះបញ្ជីដី សមូហភាពរបស់ពួកគេ ហើយការលក់-ទិញដីទាំងនេះនៅតែបន្តប្រព្រឹត្តិទៅ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ជនជាតិភាគតិច។

អំពើហិង្សា និងការជួញដូរមនុស្ស
យោងតាមសមាគមអាដហុក ការប្រកាសអោយប្រើប្រាស់នូវច្បាប់ស្តីការទប់ ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការការពារជនរងគ្រោះកាលពី២ឆ្នាំមុន មិនបានធ្វើឲ្យស្ថានភាពមានការផ្លាស់ប្តូរអ្វីឡើយពីព្រោះការអនុវត្តច្បាប់នេះ នៅមិនទាន់ត្រូវបានធ្វើឡើងជាទូទៅនៅឡើយ។ ជាងនេះទៅទៀត ការដោះស្រាយបញ្ហានៅក្រៅប្រព័ន្ធតុលាការដោយការផ្សះផ្សារពីសំណាក់ អាជ្ញាធរនៅតែត្រូវគេប្រើជាញឹកញាប់ ដែលមិនចាំបាច់ឲ្យអ្នកប្តឹងចំណាយ ប្រាក់៥៥ ០០០រៀល (១៣,៧៥ដុល្លារ) សម្រាប់រៀបចំនីតិវិធីតុលាការ។

ទោះយ៉ាងណា សមាគមខាងលើបានអបអរចំពោះការអនុម័តច្បាប់ស្តីពីការ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៧  ដែលត្រូវបានគេផ្អាប់ចោលនៅលើក្រដាសជាយូរមកហើយនោះ និងការ ចូលជាធរមាននៃក្រមនីតិវិធីព្រហ្មទណ្ឌ និងរដ្ឋប្បវេណីដែលគេទន្ទឹងរង់ចាំជា យូរមកហើយនោះ ផងដែរ។

 

តុលាការខ្មែរក្រហមខ្វះថវិកា
បើទោះជាមានការរីកចម្រើនមួយចំនួននៅឆ្នាំ២០០៧ (ការអនុម័តវិធានផ្ទៃក្នុង ការចាប់ខ្លួនអតីតមេដឹកនាំខ្មែរក្រហម និងការបញ្ជូនអតីតអ្នកគ្រប់គ្រងមន្ទីរស​២១ ឌុច ពីមន្ទីរឃុំឃាំងរបស់តុលាការយោធាទៅកាន់មន្ទីរឃុំឃាំងរបស់​ អង្គជំនុំជម្រះវិសាមញ្ញ   ) ក៏ដោយ ក៏សមាគមអាដហុកប្រកាសអាសន្នផង​ដែរថា ដំណើរការសាលាក្តីដែលត្រូវកាត់ ទោសមេដឹកនាំខ្មែរក្រហមសំខាន់ៗ នេះនឹង​មានការយឺតយ៉ាវដោយសារកង្វះ ថវិកា។

អង្គការក្រៅរដ្ឋាភិបាលមួយនេះផ្តោតក្តីសង្ឃឹមទៅលើភាគីខាងសហរដ្ឋអាមេរិក ដែលអាចនឹងផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យតុលាការនេះដំណើរ ការទៅបានបានប្រកបដោយជោគជ័យ។ រហូតមកដល់ពេលនេះ សហរដ្ឋអា មេរិកបានបដិសេធក្នុងការផ្តល់ហិរញ្ញវត្ថុសម្រាប់តុលាការមួយនេះ ព្រោះ សហរដ្ឋអាមេរិកយល់ឃើញថាឯករាជ្យភាពរបស់តុលាការខ្មែរក្រហមមិនត្រូវបាន ធានានោះឡើយ។

 

វិស័យសុខភាពសាធារណៈមានការខ្វះខាត
ផ្អែកលើរបាយការណ៍របស់ធនាគារពិភពលោកកាលពីខែកក្តដា ឆ្នាំ២០០៧ សមាគមអាដហុករម្លឹកថា គ្រូពេទ្យចំនួន៣៨% និងគិលានុបដ្ឋាយិកា ៤៤% បានចាកចេញពីគ្រឹះស្ថានសុខាភិបាលរដ្ឋទៅធ្វើការនៅក្នុងវិស័យឯកជន។ ជាលទ្ធផល របាយការណ៍នេះបានគូសបញ្ជាក់ថា ៦០%នៃមណ្ឌលសុខភាព ដែលមានចំនួនប្រមាណ១ ០០០កន្លែងនៅក្នុងប្រទេសកម្ពុជា ដំណើរការមិន បានត្រឹមត្រូវទេដោយសារកង្វះបុគ្គលិក។

 

សេរីភាពសារព័ត៌មានមានការរីកចម្រើន
សមាគមអាដហុកបានដាក់ពិន្ទុល្អឲ្យប្រទេសកម្ពុជាទាក់ទិននឹងការគោរពសេរីភាព សារព័ត៌មាន និង«ត្រូវខិតខំកែលម្អបន្ថែមទៀត»។ អង្គការនេះលើកយករបាយការណ៍ ចុងក្រោយរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន     ដែលចាត់ថ្នាក់ ប្រទេសកម្ពុជានៅលេខរៀងទី៨៥ ក្នុងចំណោម១៦៩ប្រទេសនៅលើពិភពលោក ពោលគឺកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អជាងឆ្នាំ២០០៦ចំនួន២៣លេខ ។ លទ្ធ ផលនេះគឺដោយសារការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការដកបទបរិហាកេរ្តិ៍ចេញ ពីទោសព្រហ្មទណ្ឌ និងដោយសារថាគណបក្សប្រឆាំងដ៏សំខាន់់ គឺគណបក្ស សម រង្ស៊ី  អាច ផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនតាមរលកធាតុអា កាសបាន។ ប៉ុន្តែស្ថានីយទូរទស្សន៍នៅត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់ អាជ្ញាធរ។


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir