| ដោយ ដួង សុខា និងឡូរ៉ង់ ឡឺហ្គូអង់វិក | |
| 16-06-2008 |
 ព្រះវិហារ (ភាគពាយ័ព្យនៃប្រទេសកម្ពុជា) ថ្ងៃទី៩ មីនា ២០០៨៖ ជារៀងរាល់ថ្ងៃភ្ញៀវទេសចរប្រមាណ១០០នាក់ បានចូលមក ទស្សនាប្រាសាទព្រះវិហារ តាមប្រទេសថៃ © John Vink / Magnum «ក្នុងសំឡេងគាំទ្រ៩ទល់នឹង៣ តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសថា ប្រាសាទព្រះវិហារតាំងនៅក្នុងដែនដីនៃអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា»។ ៤៦ឆ្នាំក្រោយពីត្រូវបានប្រកាសសាលក្រមរបស់តុលាការអន្តរជាតិទីក្រុងឡាអេចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២នេះ នៅតែបន្តបង្កើតបញ្ហាស្មុគស្មាញជាច្រើន និងជម្លោះព្រំដែនរវាងខ្មែរ និងថៃ ខណៈពេលដែលសំណើររបស់កម្ពុជាក្នុងការចុះឈ្មោះប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូអាចនឹងទទួលបានការយល់ព្រម នៅក្នុងពេលជាង២០ថ្ងៃខាងមុខទៀតនេះ។ បន្ទាប់ពីការចរចាដ៏ស្វាហាប់អស់រយៈពេលជាច្រើនខែរវាងភាគីកម្ពុជា និងភាគីថៃមក រដ្ឋាភិបាលប្រទេសជិតខាងទាំងពីរនេះមិនចង់ចាញ់ប្រៀបគ្នាឡើយ។ ប៉ុន្តែយ៉ាងហោចណាស់ ក៏ពួកគេបានយល់ព្រមព្រៀងគ្នាលើយុទ្ធសាស្រ្តមួយដែលត្រូវអនុម័តដែរ។ ជាផ្លូវការ គឺដើម្បីបន្ធូរបន្ថយភាពតានតឹង។ |
| អានបន្ថែម... |
|