Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 12 αžαž»αž›αžΆ 2008
αž˜αŸ‰αŸ„αž„ 05:30 (αž—αŸ’αž“αŸ†αž–αŸαž‰)
Ka-set
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Swing (film)
 → αžαž»αž›αžΆ  14 @07:00 - :0830:
Hors de prix
 → αžαž»αž›αžΆ  15 @07:00 - :0843:
Rachel Poignant (exposition)
 → αžαž»αž›αžΆ  16 @06:30 - :0800:
Vincent Broustet : "Chut" (exposition)
 → αžαž»αž›αžΆ  16 @06:30 - :0800:
Le scaphandre et le papillon (film)
 → αžαž»αž›αžΆ  16 @07:00 - :0852:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ជ័យជំនះរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីគឺជារឿង យុត្តិធម៌
αžŠαŸ„αž™ Stephanie Gee   
Convertir en PDF Version imprimable SuggΓ©rer par mail
26-03-2008
អង្គបុរេជំនុំជម្រះដែលបង្កើតឡើងដើម្បីកាត់ទោសអតីតអ្នកទទួលខុសត្រូវខ្ពស់ នៃរបបខ្មែរ ​ក្រហមបានសម្រេចជាឯកច្ឆ័នច្រានចោលពាក្យបណ្តឹងរបស់មេធាវី។​ ពាក្យបណ្តឹងដែលសុំមិនអោយ​ មានការចូលរួមរបស់ភាគីដើមបណ្តឹង​រដ្ឋប្ប​វេណី​ក្នុង​សំនុំរឿងរបស់លោកនួន ជា និង​ក្នុងសវនាការដទៃទៀត ទាក់ទង​នឹង​បណ្តឹង​ឧទ្ទរណ៍សុំនៅក្រៅឃុំរបស់ជន​ជាប់​សង្ស័យ។  សេចក្តីសម្រេចដែល​មាន​លក្ខណៈ ផ្លូចច្បាប់បានប្រកាសថា ការ​ចូលរួមរបស់ ភាគីដើមបណ្តឹង​រដ្ឋប្បវេណី នឹងមិនអាចត្រូចគេប្តឹងជំ​ទាស់​ទៀត​​បាន ទេ​ ហើយភាគីដើមបណ្តឹង​អាចចូលរួមគ្រប់ដំណាក់កាលនៃកិច្ចដំនើរការនិតិវិធីរបស់តុលាការ។

ការបោះជំហានជាប្រវត្តិសាស្ត្រ
ដោយអនុញ្ញតិអោយភាគីដើមបណ្តឹងរដ្ឋប្បវេណី ចូលរួមតាំងពីដំណាក់កាល​ដំបូង​នៃ​នីតិវិធីរបស់តុលាការ អង្គបុរេជំនុំជម្រះចង់បញ្ជាក់អំពីគោលដៅចំបង​របស់​សាលាក្តីដោយរាប់ទាំង «ការផ្សះផ្សារជាតិ»។ ចៅក្រមបានកំនត់ថាការ​ចូល​រួម​របស់ភាគីដើមបណ្តឹងត្រូវចាត់ទុកថាមាន​លក្ខណៈត្រឹមត្រូវតាម​គោល​ការណ៍​ជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌។ ប៉ុន្តែមេធាវីការពារជនរងគ្រោះត្រូវ​មាន​កាតព្វកិច្ចធ្វើសារណាជាលាយលក្ខ័អក្សរទាក់ទងនឹងការចូលរួមរបស់ខ្លួន និងប្រគល់ទៅការិយាល័យក្រឡាបញ្ជីមុននឹងអាចចូលរួមក្នុងសវនាការ។

 

អ្នកការពារជនរងគ្រោះត្រេកអរ
លោកអ៊ីសាម មូសារ អ្នកសម្របសម្រួលកម្មវិធីខ្មែរក្រហមនៅសមាគមការពារ​សិទ្ធមនុស្សអាដហុក ADHOC បាននិយាយដោយសប្បាយរីករាយថាអង្គបុរេជំនុំ​ជម្រះបានយោងតាមក្រមនិតិវិធីព្រហ្មទណ្ឌថ្មីដើម្បីធ្វើការសម្រេចចិត្តជាជាងយោង​តាមយុត្តិសាស្រ្តអន្តរជាតិដែលមានប្រព័ន្ធខុសពីនេះ។ ដោយរំលឹកថាការ​ចូលរួម​របស់ភាគីដោមបណ្តឹងរដ្ឋប្បវេណីនៅ ក្នុងច្បាប់ព្រហ្មទណ្ឌជាតិគឺជា «ច្បាប់ថ្មីដែលកំពុងឈានទៅរកការចាប់កំនើតឡើង» លោកអ៊ីសាម មូសារបាន​បញ្ជាក់​ថា​ការ​សម្រេច​ចិត្តលើកនេះគឺជាការអនុវត្តជាក់ស្តែងលើកទីមួយស្តីអំពីសិទ្ធិដែលមាន​ចែងនៅក្នុងក្រមនិតិវិធីព្រហ្មទណ្ឌថ្មី។ សម្រាប់អ្នកច្បាប់អន្តរជាតិដែលមាន​សព្ជាតិបារាំង ខ្មែររូបនេះ គេបានធ្វើលើសពីតុលាការនៅនូរ៉មប៊ែរ​​​​​​ (Nuremberg) ។ តុលាការនេះត្រូវបានចោទប្រកាន់ថាជាតុលាការដែលរៀប​ចំដោយ​អ្នកឈ្នះសង្រ្គាមដែលនៅទីនោះជនរងគ្រោះត្រូវបានគេយក​ជា​ចំណាប់​ខ្មាំង តែមិនមែនជាតុលាការដែលស្វែងរកយុត្តិធម៌ពិតប្រាកដ​សម្រាប់ជនរង​គ្រោះ​ទេ»។

 

កញ្ញាសេង ធារី នាយិការមជ្ឈមណ្ឌលអភិវឌ្ឍសង្គមដែលជាជនរងគ្រោះ និង​កូន​ស្រីជនរងគ្រោះក្នុងរបបខ្មែរក្រហម គឺជាមនុស្សទីមួយដែលបានចូលរួមជា​ភាគីដើម​បណ្តឹងរដ្ឋប្បវេណីនៅអង្គជំនុំជម្រះកាលពីខែកញ្ញា ពោលគឺបន្ទាប់ពី​ការចាប់ខ្លួនលោកនួន ជា ។ នាយិការូបនេះមានប្រសាសន៍ថា​«ខ្ញុំត្រេកអរខ្លាំងណាស់អំពីការសម្រេចចិត្ត ទាំងសម្រាប់រឿងផ្ទាល់ខ្លួននិង​សម្រាប់​​ផ្នែកការងារ ។ ការសម្រេចចិត្តបញ្ជាក់ពីអ្វីដែលមានចែងនៅក្នុងវិធាន​ផ្ទៃ​ក្នុង​របស់អង្គជំនុំរះ។ ពោលគឺជនរងគ្រោះត្រូវគេទទួលស្គាល់ក្នុងនាមជាភាគី​ដើមបណ្តឹងដែលមានសិទ្ធិចូលរួមគ្រប់កិច្ចដំណើរការនីតិវិធីតុលាការ» ។ បើ​តាម​ការយល់ឃើញរបស់អ្នកច្បាប់រូបនេះ ការសំរេចអោយមានការចូលរួមរបស់​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណីបានបង្កើតនូវមូលដ្ឋានរឹងមាំសម្រាប់សាលាក្តីខ្មែរ​ក្រហម និងសម្រាប់សាលាក្តីផ្សេងទៀតដែលនឹងត្រូវគេបង្កើត​ឡើងក្នុងពេល​អនាគតដូចជាតុលាការនៅដាហ្វួជាដើម ។ ទាំងអស់នេះបង្កើតនូវយុត្តិ​សាស្រ្ត​មួយ ហើយវាគួរអោយរំភើបណាស់ដែលច្បាប់អន្តរជាតិធ្វើការសម្រេចចិត្តបែប​នេះ។ 

 

ការប្រឈមមុខជាលើកទីមួយ
«វាហួសពីការពិត» នេះជាការបញ្ជាក់របស់កញ្ញាសេង ធារី នៅពេលចេញ​ពីបន្ទប់សវនាការកាលពីថ្ងៃទី៧ និងទី៨ ខែកុម្ភៈ។ ហើយវារឹតតែមិនគួរ​អោយ​ជឿទៀតដែលជនរងគ្រោះអាចអង្គុយនៅជិតអតីតអ្នកទទួលខុស​ត្រូវ​ជាន់​ខ្ពស់ខ្មែរក្រហម ដែលនៅមានជីវិតនៅឡើយ។ មេដឹកនាំខ្មែរ​ក្រហម​ដែល​​ត្រូវអង្គបុរេជំនុំជម្រះកាត់សេចក្តីទាក់ទងនឹងការស្នើសុំ​អោយនៅក្រៅ​ឃុំបណ្តោះអាសន្ន។ ចាប់តាំងពីការបង្កើតសាលាក្តីខ្មែរក្រហម នេះជាលើក​ទីមួយដែលជនរងគ្រោះប្រឈមមុខដោយផ្ទាល់នឹងអតីតមេដឹកនាំកំពូលនៃ​របបប្រល័យពូជសាសន៍។ របបនេះបានធ្វើអោយមនុស្សស្លាប់ច្រើនជាង ១.៧លាន​នាក់។ ជាកុមារដែលធ្លាប់ជាប់គុក និងមានឪពុកម្តាយស្លាប់ក្នុង​ជំនាន់​ប៉ុល ពត កញ្ញាសេង ធារី ចាប់ផ្តើមមានមតិទាំងអារម្មណ៍ក្តុកក្តួលនៅ​ក្នុង​អង្គសវនាការ។ គាត់បានអំពាវនាវអោយជនរងគ្រោះទាំងអស់ចូលរួមដោយ​ផ្ទាល់ រឺមិនផ្ទាល់ក្នុងកិច្ចដំណើរការនីតិវិធីតុលាការ។ កញ្ញាបាននិយាយលើក​ទឹក​ចិត្តពួកគេថា «សូមអ្នកទាំងអស់គ្នាកុំមានការភ័យខ្លាច»។ បន្ទាប់មក អតីត​ជនរងគ្រោះម្នាក់នេះ បានពន្យល់អំពីការប្តេជ្ញាចិត្តរបស់គាត់ដែលចង់​មាន​សម្លេងនិយាយច្រើនដូចជាមេធាវី។ នោះក៏ព្រោះថាសក្ខីកម្មដែលផ្តល់​ដោយផ្ទាល់ពីជនរងគ្រោះមានឥទ្ធិពលច្រើនជាង។ អ្នកច្បាប់ដែលមាន​សញ្ជាតិខ្មែរអាមេរិករូបនេះបានពន្យល់កាលពីថ្ងៃព្រហស្បតិ៍ថាគេចាំបាច់ត្រូវ​បង្ហាញថា «ដំណើរការរៀបចំធ្វើជាភាគីដើមបណ្តឹងគឺជារឿងងាយ​ស្រួលនឹង​ធ្វើ»។ គាត់បាននិយាយថា «គេត្រូវធ្វើអោយដំណើរការនីតិវិធីមានលក្ខណៈ​សាមញ្ញងាយយល់»។
 

 



ការចូលរួមរបស់ភាគីដើមបណ្តឹងមិនសូវទទួលបានស្វាគមន៍
នៅ​ក្នុង​សវនា​ការកាលពីថ្ងៃទី៧ និងទី៨ ខែកុម្ភៈ មេធាវី៣រូបតំណាងភាគីដើម​បណ្តឹង​រដ្ឋប្បវេណី។ ក្នុងចំណោមភាគីដើមបណ្តឹង កញ្ញា សេង ធារី នាយិកា​មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម លោក ជុំ ម៉ី អតីតអ្នកទោសរួចរស់ជីវិតពីគុក​ទួលស្លែង បានមានវត្តមាន ប៉ុន្តែអ្នកដើមបណ្តឹងពីររូបផ្សេងទៀតដែលសុំមិន​បញ្ចេញ​ឈ្មោះមិនមានវត្តមានទេ។ កាលពីថ្ងៃទី ៤ ខែកុម្ភៈ សហមេធាវីការពារ​លោកនួន ជា បានប្តឹងថា ភាគីដើមបណ្តឹងរដ្ឋប្បវេណីមិនបានធ្វើសារណាជា​លាយ​លក្ខណ៍អក្សរ។ ពួកគេបានលើកឡើងពីភាពមិនត្រឹមត្រូវនៃការចូលរួម​របស់​ភាគីដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងដំណាក់កាលពិសេសនៃនីតិវិធី​តុលា​ការ។ ដូច្នេះ ពួកគេបានស្នើរសុំអោយអង្គបុរេជំនុំជម្រះកាត់សេចក្តីលើបញ្ហា​នេះ។

 



សៀវភៅដើម្បីធ្វើការតាំងសមាធិ
នៅថ្ងៃទី៨ ខែកុម្ភៈ ពោលគឺថ្ងៃទីពីរនៃសវនាការ កញ្ញាសេង ធារី ដែលដើរ​តួនាទី​ជាភាគីដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំនុំរឿងលោក នួន ជា បានប្រគល់​សៀវភៅមួយក្បាលស្តីពីជំងឺផ្លូវចិត្តនៅកម្ពុជា ដែលរៀបរៀងឡើងដោយ​មជ្ឈ​មណ្ឌល​ទៅលោកនួន ជា។ និយាយដោយធ្វើកាលវិការផង កញ្ញាលើក​ឡើង​ថា «លោក នួន ជា ត្រូវអានសៀវភៅនេះ។ គាត់មានពេលសម្រាប់​អាន​វា»។ លឺសំដីទាំងនោះ អ្នកសិ្នទ្ធិនឹងប៉ុល ពត នៅតែមានទឹកមុខនឹងមិនប្រែ​ប្រួល។