Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 12 αžαž»αž›αžΆ 2008
αž˜αŸ‰αŸ„αž„ 05:08 (αž—αŸ’αž“αŸ†αž–αŸαž‰)
Ka-set
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Swing (film)
 → αžαž»αž›αžΆ  14 @07:00 - :0830:
Hors de prix
 → αžαž»αž›αžΆ  15 @07:00 - :0843:
Rachel Poignant (exposition)
 → αžαž»αž›αžΆ  16 @06:30 - :0800:
Vincent Broustet : "Chut" (exposition)
 → αžαž»αž›αžΆ  16 @06:30 - :0800:
Le scaphandre et le papillon (film)
 → αžαž»αž›αžΆ  16 @07:00 - :0852:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ក្បួនធម្មយាត្រារបស់ដូនជីដើម្បីគាំទ្រចំពោះសាលាក្តីខ្មែរ ក្រហម
αžŠαŸ„αž™ Duong Sokha et Stephanie Gee   
Convertir en PDF Version imprimable SuggΓ©rer par mail
25-12-2007

Bouddhisme / Khmers rouges  © John Vink / Magnum

 យាយជីដើរពីពោធិចិនតុងរហូតដល់កំបូល
© John Vink / Magnum

 

ដូនជីប្រមាណជាង ៤០០នាក់ រូមជាមួយនឹងព្រះសង្ឃ ព្រមទាំងសិស្ស​វិទ្យាល័យ​ជាងមួយរយនាក់ទៀត បានជ្រើសរើសថ្ងៃបុណ្យណូអែល ដើម្បីដើរ​ហែរក្បួនធម្មយាត្រាមួយទៅកាន់សាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណជិត២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ក្បួនដង្ហែរនេះត្រូវបានផ្តួចផ្តើមគំនិតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា (www.dccam.org ស៊ីតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា)  ដែលជាអង្គការ​ឯកទេសមួយក្នុងការប្រមូលផ្តុំឯកសារទាក់ទងនឹងឧក្រិដ្ឋកម្ម និងអំពើសាហាវ​យង់ឃ្នង់ដែលបានប្រព្រឹត្តនៅក្នុងសម័យ ប៉ុល ពត។

នៅក្នុងក្បួនដង្ហែររបស់ដូនជីស្លៀកពាក់សទាំងនេះ ភាគច្រើនសុទ្ធសឹងតែជា​ស្រ្តីដែលបានបាត់បង់ស្វាមី និងកូនៗរបស់ពួកគាត់នៅក្នុងរបបប្រល័យពូជ​សាសន៍។ នៅលើបដា ពួកគាត់បានអំពាវនាវអោយ «រួមគ្នាស្វែងរកយុត្តិ​ធម៌» និង «ធម្មយាត្រាដើម្បីសន្តិភាព»។ ពួកគាត់ក៏ថ្លែងអំណរគុណចំពោះ​អង្គ​ជំនុំ​ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ វ ត ក) ជាឈ្មោះផ្លូវការរបស់​តុលាការជាតិដែលមានលក្ខណៈអន្តរជាតិ ដោយចាត់ទុកតុលាការនេះថាជា “ឪសថរម្ងាប់ការចងពៀរ"។

ដូនជីព្រះនាម បា នុ មានព្រះជន្ម ៦៣ព្រះវស្សា មានប្រសាសន៍ថា ក្បួន​ធម្មយាត្រានេះ មានគោលបំណងចង់ទាក់ទាញចំណាប់អារម្មណ៍សាធារណ​ជន ជាពិសេសក្មេងៗ អោយបានដឹងពីការវិនិច្ឆ័យទោសអតីតមេដឹកនាំខ្មែរ​ក្រហម។ ជាការពិតណាស់ យុវជនស្រករក្រោយភាគច្រើនមិនបានដឹងលឺ​ពីប្រវត្តិ​សាស្រ្តដ៏ខ្មៅងងឹងនេះទេ ដែលមកដល់សព្វថ្ងៃនេះ វាមិនត្រូវបាន​ដាក់បញ្ជូលទៅក្នុងកម្មវិធីសិក្សារបស់ពួកគេទេ។

ជំនួយការសហព្រះរាជ្ញអាជ្ញា បានចេញមកទទួលស្វាគមន៍ព្រះសង្ឃ និងដូន​ជីនៅក្នុងបរិវេណសាលាក្តី ហើយបានសំដែងនូវសេចក្តីសោមន្សរីករាយ​ចំពោះតួនាទីរបស់អ្នកបួសទាំងនេះ នៅក្នុងដំណើរការនីតិវិធីដែលមានរយៈ​ពេលយូរនៃតុលាការនេះ ដែលត្រូវផ្តល់នូវយុត្តិធម៌ជូនជនរងគ្រោះពី​ឧក្រិដ្ឋ​កម្មដ៏សាហាវឃោឃៅដែលបានប្រព្រឹត្តនៅក្នុងរបបខ្មែរក្រហម។ ក្នុងអំ​ឡុង​ពេល បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ  ពួកខ្មែរក្រហមបានគ្រប់គ្រងប្រទេស​កម្ពុជា ហើយបានលុបបំបាត់ព្រះពុទ្ធសាសនា និងក៏ដូចជាសាសនាផ្សេងៗ​ទៀត​ចោលទាំងអស់ ព្រមទាំងចាប់ផ្សឹកព្រះសង្ឃទាំងអស់។

ដូនជីទាំងអស់នេះ អាចនឹងមកធ្វើជាសាក្សី នៅចំពោះមុខតុលាការ។ គិតមកត្រឹមថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០០៧ នេះ តុលាការបានទទួលនូវពាក្យ​បណ្តឹង​របស់​ជនរងគ្រោះពីរបបខ្មែរក្រហម ចំនួនជាង ៤០០បណ្តឹងហើយ៕