Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 30 សីហអ 2008
αž˜αŸ‰αŸ„αž„ 05:39 (αž—αŸ’αž“αŸ†αž–αŸαž‰)
Ka-set
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:
Courage, fuyons ! (film)
 → αžŸαžΈαž αžΆ  30 @05:00 - :0630:
Dogora / Baraka (films)
 → αžŸαžΈαž αžΆ  30 @07:00 - :1100:
Dead man (film)
 → αžŸαžΈαž αžΆ  30 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

សាលាក្តីខ្មែរក្រហម៖ ការជជែកវែកញែកដ៏តានតឹង មួយរវាងជនរងគ្រោះ និង ពួកពេជ្ឈឃាត
αžŠαŸ„αž™ Arnaud Dubus (correspondant rιgional de Libιration)   
Convertir en PDF Version imprimable SuggΓ©rer par mail
15-12-2007
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាទទួលបន្ទុកកាត់ទោសអតីតមេដឹកនាំ ខ្មែរក្រហម បានចាប់ផ្តើមដំណើរការនីតិវិធីមួយជាលើកដំបូងរបស់ខ្លួនដែលមិន ធ្លាប់មានបទពិសោធន៍ពីមុនមក នៅក្នុង«សវនាការអន្តរជាតិមួយ» នៃប្រភេទ​តុលាការ​អន្តរជាតិ។ ជនរងគ្រោះពីរបបខ្មែរក្រហមអាចចូលរួមធ្វើជាភាគីដើម​បណ្តឹងរដ្ឋប្បវេណី និងដាក់ពាក្យបណ្តឹងបាន។ ប៉ុន្តែ បច្ចុប្បន្ននេះ មានជនរង​គ្រោះតិចតួចបំផុតដែលបានដាក់ពាក្យបណ្តឹងមកកាន់តុលាការ។ បញ្ហាកង្វះ​ផ្នែក​ព័ត៌មាន ភាពស៊ាំញាំក្នុងការទទួលបានទម្រង់បែបបទនៃការចុះឈ្មោះ ភាព​ធុញទ្រាន់ ហើយនឹងការភ័យខ្លាចមានការសងសឹងវិញ សុទ្ធសឹងជាកត្តាមួយ​ដែល​បាន​ជម្រុញអោយ​ជនរងគ្រោះពីរបបប៉ុល ពត ភាគច្រើន មានការរារែក​ក្នុង​ការ​ចូលរួមនៅក្នុងដំណើរការនីតិវិធីដែលមានរយៈពេលយូរ និងដ៏ឈឺចុក​ចាប់នេះ។

 

អ្នកស្រី ពេជ្រ កល្យាណ បានធ្វើដំណើរឆ្លងកាត់គុម្ពបន្លាដ៏សែនក្រាស់ ដោយ​មាន​ទំនុកចិត្តក្នុងខ្លួន ហាក់បីដូចជារូបគាត់ធ្លាប់បានដើរឆ្លងកាត់ផ្លូវនេះ​រាប់រយសារណាស់មកហើយ។ ប្រមាណជាងដប់នាទីក្រោយមក គាត់បាន​ចង្អុលបង្ហាញដំណែលអតីតពន្ធធានាគារមួយនៃស្រុកកណ្តាលស្ទឹងដែលនៅ​សេសសល់។ ពន្ធធានាគារនេះស្ថិតនៅចម្ងាយប្រមាណជាង១៥គីឡូម៉ែត្រ​ពីទី​ក្រុង​ភ្នំពេញ វាគឺជាកន្លែងដែលពួកខ្មែរក្រហមបានឃុំខ្លួនស្រ្តីរាប់រយនាក់ ចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។

ស្រ្តីវ័យចំណាស់ដែលមានផ្ទៃមុខជ្រីវជ្រួញនិងប្រែទៅជាខ្មៅដោយសារតែកំដៅ​ព្រះអាទិត្យ រូបនេះបានបញ្ជាក់ថា «នៅឆ្ងាយពីទីនេះ មានកន្លែងសម្រាប់ទុក​គំនរ​ឆ្អឹងខ្មោច ប៉ុន្តែ យើងមិនអាចចូលទៅដល់ទីនោះបានទេ ពីព្រោះថាគុម្ព​បន្លា​ទាំងនេះមានសភាពក្រាស់យ៉ាងខ្លាំង។ នៅលើជើងកោសចាក់បេតុង​មាននៅសេសសល់ត្រឹមតែជញ្ជាំងអាងទឹកជីកមួយដែលត្រូវបានបំផ្លាញអស់​ពាក់កណ្តាល ព្រមទាំងសរសរមួយដែលត្រូវរុំព័ទ្ធពាក់កណ្តាល ដោយដើម​ឈើ​មួយ​ដើម ។ ទោះបីជាច្រវ៉ាក់ដែកដែលគេប្រើសម្រាប់ចងអ្នកទោសនៅ​ពេលយប់បានកប់បាត់ទៅហើយក៏ដោយ ក៏ឧបករណ៍ទាំងនេះត្រូវបានអ្នក​ភូមិ​ជីក​យកមកវិញដើម្បីប្រើប្រាស់ម្តងទៀត។ គាត់មានប្រសាសន៍ថា «ពួកវាបានធ្វើទារុណកម្មអ្នកទោសស្រីៗនៅក្នុងអាងដែលគេបានបញ្ជូលទឹក​ពេញ»។ «ចំណែករូបខ្ញុំ ខ្ញុំមិនដែលត្រូវបានគេធ្វើទារុណកម្មទេ ដោយមូល​ហេតុថាខ្ញុំមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកយាមខ្មែរក្រហម ដោយមិន​អោយ​វាឃើញខ្ញុំ ពេលខ្ញុំលួចចាប់ក្តាម រឺមួយក៏ខ្យង ហូបនោះឡើយ»។ សព្វថ្ងៃនេះ អ្នកស្រី ពេជ្រ កល្យាណ មានអាយុ៥២ឆ្នាំ គាត់ត្រូវបានចាប់​ឃុំខ្លួនអស់រយៈពេលប្រាំបីខែនៅក្នុងអតីតអគារសាលាគរុវិទ្យាខេត្តកណ្តាល ពីខែមេសា ឆ្នំា១៩៧៨ ដល់ខែមករា ឆ្នាំ ១៩៧៩ គឺនៅពេលដែលកងទ័ព​វៀតណាមបានចូលកាន់កាប់ប្រទេសកម្ពុជា និងបានផ្តួលរំលំរបបកុម្មុយ​នីស្តរបស់ពួក​ខ្មែរ​ក្រហម។

 

«មិនមានសំណងសម្រាប់ព្យសនកម្មណាមួយឡើយ»
ស្រ្តីវ័យចំណាស់រូបនេះ ក៏ដូចជាជនរងគ្រោះពីរបបខ្មែរក្រហមឯទៀត មិន​បាន​យល់ច្បាស់អំពីមូលហេតុនៃការចាប់ខ្លួនគាត់ឡើយ។ គាត់បានមាន​ប្រសាសន៍ដោយប្រថុយប្រថានថា «នៅសម័យនោះ ខ្ញុំបានរៀនថ្នាក់មធ្យម​សិក្សា​នៅឯទីក្រុងភ្នំពេញ ក្រោយមកមានស្រីក្នុងភូមិម្នាក់បានចោទប្រកាន់​ខ្ញុំ។ «សម្រាប់អ្នកបដិវត្តន៍ គាត់ជាក្មេងស្រីបញ្ញវ័នមួយរូបនៃ«ប្រជាពល​រដ្ឋថ្មី»​នេះ ដែលត្រូវធ្វើការអប់រំសាជាថ្មី ដោយបង្ខំអោយធ្វើការរហូតទាល់តែ​អស់​កម្លាំង និងស្លាប់នៅក្នុងដីស្រែ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមអស់រយៈពេលជិតបីទសវត្សកន្លងមក​ហើយ អ្នកស្រី ពេជ្រ កល្យាណ បានឃើញអតីតអ្នកទទួលខុសត្រូវម្នាក់ ក្នុង​ចំណោមអ្នកទទួលខុសត្រូវរបបខ្មែរក្រហមផ្សេងទៀត ស្ថិតនៅចំពោះមុខ​តុលាការ ជាលើកដំបូង កាលពីខែវិច្ឆិកាកន្លងទៅ។ គាត់បានមកទីក្រុង​ភ្នំពេញ​​ដើម្បីចូលរួមតាមដានសវនាការរបស់ឌុច ដែលជាអតីតប្រធានមន្ទីរ​​ធ្វើទារុណកម្ម ទួល ស្លែង នាទីក្រុងភ្នំពេញ តាមរយៈការជួយរបស់មជ្ឈ​មណ្ឌល​ឯកសារកម្ពុជា (DC-Cam)  ដែលជាអង្គការប្រមូលផ្តុំភស្តុតាងនៃ​ឧក្រិដ្ឋកម្ម​ខ្មែរក្រហម ។ ឌុច បានសំណូមពរអោយមានការដោះលែងនៅ​ក្រៅឃុំ ដោយសំអាងថា គាត់ត្រូវបានគេឃុំខ្លួនអស់រយៈពេលប្រាំបីឆ្នាំ​រួចទៅ​ហើយ​កាល​ពីឆ្នាំ១៩៩៩។ ស្រ្តីវ័យចំណាស់រូបនេះបានលាន់មាត់ថា «ខ្ញុំមាន​ការ​ខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលគាត់ហ៊ានស្នើសុំប្រាក់ជាថ្លៃសំណង​ជម្ងឺចិត្តសម្រាប់ការឃុំខ្លួនរបស់គាត់។ តើគាត់បានសម្លាប់មនុស្សអស់ប៉ុន្មាន​នាក់? ខ្ញុំបានបាត់បង់ឪពុកម្តាយ បងប្អូនប្រុសស្រីបង្កើត តែខ្ញុំមិនបានទទួល​សំ​ណង​ណាមួយសម្រាប់ការបាត់បង់របស់ខ្ញុំឡើយ»។ គាត់នៅតែមានកំហឹង​ជានិច្ច ប៉ុន្តែ គាត់មិនចង់ចូលរួមជាដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសវនា​ការ​នោះទេ។ ដោយអង្គុយនៅក្បែរកោដ្ឋតម្កល់សារិកធាតុព្រះពុទ្ធសាសនា ដែល​ជាកន្លែងប្រមូលផ្តុំនៃគំនរឆ្អឹងរបស់អ្នកទោសស្រី គាត់មានប្រសាសន៍​ថា «ក្នុងនាមជាអ្នកកាត់សាសនាព្រះពុទ្ធមួយរូប ខ្ញុំមិនគិតចង់សងសឹកពួកគេ​ឡើយ ខ្ញុំទុកអោយតុលាការជាអ្នកដោះស្រាយបញ្ហានេះទៅចុះ។
 

ទម្រង់បែបបទពាក្យបណ្តឹងនៅលើបណ្តាញអាំងទែរណែត
សាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមបានចាប់ផ្តើមដំណើរការកាល​ពីខែ កក្កដា ឆ្នាំ២០០៦ បន្ទាប់ពីចៅក្រមបានស្បថចូលកាន់តំណែង។  ក្រៅ​​អំពី​តុលាការព្រហ្មទណ្ឌអន្តរជាតិ សាលាក្តីមួយនេះគឺជា​«តុលាការអន្តរជាតិ» តែមួយគត់ដែលបានអនុញាតិអោយមានការចូលរួមពី​សំណាក់ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍នេះ ។ ដោយ​យោង​ទៅ​តាម​ខ្លឹមសារនៃវិធានផ្ទៃក្នុងដែលអនុម័តកាលពីខែមិថុនាឆ្នាំមុន  ជនរងគ្រោះ​អាចរៀបចំដាក់ពាក្យបណ្តឹងមួយ រឺដាក់ពាក្យសុំចូល ជាដើមបណ្តឹង​រដ្ឋប្បវេណី រឺមួយក៏ចូលរួមក្នុងនាមជាសាក្សី។ ជនរងគ្រោះពីរបបខ្មែរ​ក្រហមមានចំនួនរាប់លាននាក់ ដែលក្នុងនោះប្រជាជនកម្ពុជាចំនួនមួយលាន​ប្រាំពីរសែននាក់ស្មើនឹងមួយភាគបួននៃប្រជាជនសរុបក្នុងសម័យកាលនោះ ត្រូវបានសម្លាប់ រឺក៏ស្លាប់ដោយសារតែភាពអត់ឃ្លាន ជម្ងឺ រឺមួយក៏ស្លាប់​ដោយ​សារ​តែភាពអស់កម្លាំង។ ប៉ុន្តែ ពាក្យបណ្តឹងដែលសាលាក្តីបានទទួល​នៅមានចំនួនតិចតួចនៅឡើយ ហើយអ្នកដែលដាក់ពាក្យសុំចូលរួមជាភាគី​ដើមបណ្តឹងរដ្ឋប្បវេណីក៏នៅមានចំនួនតិចផងដែរ ខណៈពេលដែលដំណាក់​កាលស៊ើបអង្កេតរបស់តុលាការបានដំណើរការទៅមុខ ក្នុងករណីរបស់ឌុច មេគុកធ្វើទារុណកម្ម។ លោក តារា វណ្ណថន អនុប្រធានមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានបញ្ជាក់ថា «តុលាការយល់ស្របចំពោះការរៀបចំអោយ​មានទម្រង់បែបបទនៃការចុះឈ្មោះចូលរួមក្នុងសាលាក្តីនៅលើស៊ីតអាំងទែរ​ណែត។ អ្នករាល់គ្នាអាចគិតបានថា តើមានប្រជាជនកម្ពុជាចំនួនប៉ុន្មាននាក់​ដែលចេះប្រើប្រាស់អាំងទែរណែត? នៅតាមទីជនបទ ក៏ដូចជានៅក្នុងក្រុង​តាមខេត្តនានា ប្រជាជនកម្ពុជាប្រាកដជាមិនអាចទទួលបានទម្រង់បែបបទ​នេះឡើយ។»

 

ដំណាក់កាលផ្សព្វផ្សាយព័ត៌មាន
រហូតមកទល់ពេលបច្ចុប្បន្ននេះ ពាក្យបណ្តឹងប្រហែលជា៣០០ ត្រូវបានដាក់​នៅ​ការិយាល័យសហព្រះរាជអាជ្ញា និងមានមនុស្សចំនួនប្រាំបីនាក់ដែលបានដាក់​ពាក្យ​សុំចូលរួមជាភាគីដើមបណ្តឹងរដ្ឋប្បវេណី(សម្រាប់ពេលនេះ ពាក្យសុំចំនួន​បួន​ច្បាប់​របស់ភាគីរដ្ឋប្បវេណីត្រូវបានចៅក្រមស៊ើបអង្កេតយល់ស្រប)។ អង្គ​ការ​ក្រៅ​រដ្ឋាភិបាលជាច្រើនបានរៀបចំនូវការផ្សព្វផ្សាយព័ត៌មាននៅទូទាំង​ប្រទេស ដើម្បីពន្យល់ដល់អ្នកភូមិអោយបានដឹងថាតើសាលាក្តីជំនុំជម្រះនេះ​មានដំណើរការយ៉ាងរបៀបដូចម្តេច ហើយនឹងជួយដល់អ្នកភូមិណាដែលមាន​បំណង​ចូលរួមនៅក្នុងតុលាការ។ លោក ឡុង បញ្ញាវុទ្ធ មន្រ្តីកម្មវិធីដឹកនាំ​គណៈ​កម្មាធិការសម្របសម្រួលនៃអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការទាក់​ទង​នឹងរឿងក្តីនេះ បានមានប្រសាសន៍ថា «តុលាការមិនមែនមានតែមុខងារវិនិច្ឆ័យ​ទោសស្វែងរកយុត្តិធម៌តែមួយមុខគត់នោះទេ ប៉ុន្តែតុលាការមានគោលបំណង​ចង់ធ្វើការផ្សះផ្សាយប្រជាជនកម្ពុជាឡើងវិញ។ តើវាអាចទៅរួចបាន​យ៉ាងដូច​ម្តេច ប្រសិនបើប្រជាពលរដ្ឋមិនបានយល់ពីដំណើរការនីតិវិធីនេះ?»

 

«យើងត្រូវតែបង្ហាញខ្លួនថាជាអ្នកផ្តួចផ្តើមគំនិត»
ភាពយឺតយាវក្នុងការរៀបចំដំណើរការអង្គភាពជនរងគ្រោះក្នុងសាលាក្តីកាត់ទោស​ខ្មែរក្រហមអាចបណ្តាលមកពីភាពយឺតយាវក្នុងការផ្សព្វផ្សាយព័ត៌មានប្រាប់​ប្រជាពលរដ្ឋអោយបានដឹងលឺ។ លោកស្រី ហ្គាប្រ៊ីឡា ហ្គុងហ្សាឡេ រីវ៉ាស (Gabriela Gonzalez Rivas) អនុប្រធានអង្គភាពបានសំដែងនូវ​សុទិដ្ឋិនិ​យម បន្ទាប់ពីការមកដល់របស់លោកស្រីនាទីក្រុងភ្នំពេញ កាល​ពី​ចុង​ខែវិច្ឆិកាកន្លងទៅ។ លោកស្រីបានទទួលស្គាល់ថា «យើងត្រូវតែ​បង្ហាញ​ខ្លួន​ឯងថាគឺជាអ្នកផ្តួចផ្តើមគំនិត។ សាលាក្តីនេះ ត្រូវតែរៀបចំនូវកិច្ច​សហ​ប្រតិ​បត្តិការ​មួយជាមួយនឹងសង្គមស៊ីវិល ដើម្បីផ្តល់ភាពងាយស្រួលដល់ជន​រង​គ្រោះក្នុងការចូលរួមជាក់លាក់នៅក្នុងតុលាការ។ ប៉ុន្តែ យើងត្រូវតែ​ប្រញាប់ប្រញាល់​អោយ​បានឆាប់រហ័ស»។ លក្ខខណ្ឌនៃតំណាងស្របច្បាប់​របស់ជនរង​គ្រោះកំពុងស្ថិតនៅក្នុងការពិភាក្សា។ សម្រាប់ខណៈពេលនេះ តុលាការមិនទាន់បានគិតដល់ការរៀបចំមូលនិធិមួយ ដើម្បីចំណាយសម្រាប់​ថ្លៃមេធាវីរបស់ជនរងគ្រោះ ដូចតុលាការព្រហ្មទណ្ឌអន្តរជាតិនៅឡើយទេ។ ជនរងគ្រោះទាំងឡាយណាដែលជាភាគីដើមបណ្តឹងរដ្ឋប្បវេណីអាចនឹងប្រមូល​ផ្តុំគ្នា ទៅតាមប្រភេទនៃឧក្រិដ្ឋកម្មដែលពួកគេបានទទួលរងគ្រោះ ដើម្បីមក​បង្ហាញខ្លួនរួមគ្នានៅក្នុងសវនាការ។ លោក អ៊ី ស្សាម មូសារ (Hisham Mousar)   អ្នកតាមដានរឿងក្តីនេះសម្រាប់អង្គការក្រៅរដ្ឋាភិបាលអាដហុក បានសំដែងនូវការព្រួយបារម្ភថា «តើយុត្តិធម៌ស្ថិតនៅត្រង់ណា ប្រសិនជា​អតីត​ខ្មែរក្រហមអាចមានមេធាវីល្បីៗតំណាងអោយខ្លួន ដូចជា លោកមេធាវី ហ្សាក់ វែរហ្សេស (Jacques Vergès) [មេធាវីការពារក្តីមួយរូបរបស់ ខៀវ សំផន] ខណៈពេលជនរងគ្រោះត្រូវពឹងផ្អែកដោយខ្លួនឯង ដើម្បីការ​ពារ​រឿងក្តីរបស់ខ្លួន។

 

វ៉ាន់ ណាត បដិសេធមិន «ដាក់សំពាធទៅលើអ្នកដទៃ»
លោក វ៉ាន់ ណាត គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលនៅរស់រាន្តមាន​ជីវិត​បីនាក់ ពីមន្ទីរសួរចម្លើយទួល ស្លែង ដែលនៅទីនោះ មនុស្សចំនួន ១៧ ០០០នាក់ត្រូវបានធ្វើទារុណកម្ម បន្ទាប់មកយកទៅសម្លាប់ ដោយភាគ​ច្រើនត្រូវវាយនឹងដំបងនៅត្រង់កញ្ជឹងក។ អ្នកនៅរស់រាន្តមានជីវិតបួនរូប​ផ្សេង​ទៀត បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម។ គាត់​ត្រូវ​បានឃុំឃាំងនៅមន្ទីរទួលស្លែងនៅដើមឆ្នាំ១៩៧៨ ហើយអាចរួចផុតពី​សេចក្តី​ស្លាប់​បាន ដោយសារតែមុខរបរជាជាងគំនូររបស់គាត់។ ឌុចបាន​អោយ​គាត់មានសេរីភាព ដើម្បីគូររូបរបស់ប៉ុល ពត ដែលជាមេដឹក​នាំជាន់​ខ្ពស់នៃរបបខ្មែរក្រហម (ប៉ុល ពត បានស្លាប់នៅក្នុងកាលៈទេសៈមួយ​ដ៏អាថ៌​កំបាំង ក្នុងឆ្នាំ១៩៩៨)។ បច្ចុប្បន្ននេះ លោក វ៉ាន់ ណាត មានអាយុ៦១ឆ្នាំ មានសក់ស្កូវនិងចិញ្ចើមក្រាស់ ព្រមទាំងមានសុខភាពទន់ខ្សោយ ប៉ុន្តែ គាត់​នៅតែ​បន្តការគូររូបគំនូរតទៅទៀត។ គាត់មានប្រសាសន៍ថា «ពីព្រោះ​ការ​ងារ​ទាំងនេះ​បានជួយធ្វើអោយខ្ញុំមានអារម្មណ៍ធូរស្រាល»។ គាត់បានអោយ​គេចូលមកទស្សនានៅក្នុងបន្ទប់គំនូររបស់គាត់ ហើយនឹងបានបង្ហាញនូវស្នា​ដៃ​ចុងក្រោយ​របស់គាត់ នោះគឺជារូបសត្វ និង រូបទេសភាព ព្រមទាំងរូប​គំនូរតំណាងអោយគុកទួល ស្លែង មួយ ដែលនៅក្នុងនោះមានខ្មែរក្រហម​ម្នាក់ស្លៀកពាក់ឈុតខ្មៅឈរយាមនៅពីមុខជញ្ជាំងលួសបន្លា។
លោក វ៉ាន់ ណាត ខំតាមដានរឿងក្តីមួយនេះយ៉ាងយកចិត្តទុកដាក់។ គាត់​មានប្រសាសន៍ថា «មិនមានព័ត៌មានស្តីអំពីនីតិវិធីតុលាការណាមួយដែល​អាច​រំលងផុតពីក្រសែភ្នែករបស់ខ្ញុំបាននោះឡើយ»។ ប៉ុន្តែ គាត់បានបន្ថែម​ទៀតថា គាត់មិនចង់ដាក់ពាក្យបណ្តឹង រឺក៏ដាក់ពាក្យសុំចូលរួមជាភាគីដើម​បណ្តឹងរដ្ឋប្បវេណីនោះទេ ព្រោះថាគាត់មិនចង់ដាក់សំពាធទៅលើអ្នកដទៃ ដូចកាលដែលឌុចបានធ្វើមកលើរូបគាត់ឡើយ។ ប៉ុន្តែ គាត់យល់ព្រមធ្វើជា​សាក្សី ប្រសិនជាមានការសំណូមពររបស់ចៅក្រម។ គាត់និយាយតិចៗ ដោយ​សញ្ជឹងគិតហាក់បីដូចជាកំពុងតែប្រមូលអារម្មណ៍គិតពិចារណា  ហើយ​​បានអះអាងថាគាត់មិនចង់បានសំណងជម្ងឺចិត្តអ្វីឡើយ រឺក៏​គិតចង់​សង​សឹកនៅពេលដំណើរការជំនុំជម្រះនោះទេ ប៉ុន្តែ «គាត់គ្រាន់តែ​ចង់ឃើញឌុច​ទទួល​ស្គាល់កំហុសរបស់ខ្លួន»ប៉ុណ្ណោះ។       
 

រឿងក្តីមួយដែលអាចជា «ការដាស់តឿន» ចំពោះមេដឹកនាំនយោបាយ
លោក វ៉ាន់ ណាត គឺជាតួអង្គសំខាន់មួយរូបក្នុងខ្សែភាពយន្តដ៏ល្បីល្បាញ​មួយ​របស់​លោក រិទ្ធី ប៉ាញ ដែលមានចំណងជើងថា «គុកស២១ ឫ គុក​សម្លាប់មនុស្សរបស់ខ្មែរក្រហម»។ នៅក្នុងខ្សែភាពយន្តនេះ ជនរងគ្រោះ​ត្រូវ​ប្រឈមមុខជាមួយនឹងពេជ្ឈឃាត នៅក្នុងគុកទួលស្លែង។ គាត់យល់ច្បាស់​ថា ជនរងគ្រោះកម្ពុជាពីរបបខ្មែរក្រហមជាច្រើននាក់ត្រូវការបំភ្លេចរឿង​ចាស់ៗ​ចោលអោយអស់ ដោយពួកគេម្នាក់ៗគិតតែប្រឹងរកស៊ីបំពេញក្រពះ​ប្រចាំ​ថ្ងៃរបស់ពួកគេ។ «សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំមានការឈឺចុកចាប់យ៉ាងខ្លាំង​ដែល​មិនអាចបំភ្លេចឡើយ។ ខ្ញុំចង់ឃើញពួកធ្វើទារុណកម្មទាំងនោះស្ថិត​នៅ​ចំពោះមុខតុលាការ នៅថ្ងៃណាមួយ។ គេបាននិយាយប្រាប់ខ្ញុំថា ឌុចនឹង​ត្រូវ​វិនិច្ឆ័យទោសនៅឆ្នាំ២០០៨ខាងមុខនេះ ខ្ញុំនឹងរង់ចាំមើល។ ប៉ុន្តែ ប្រសិន​ជា​ការកាត់ទោសនៅតែពន្យារពេលតទៅទៀត ខ្ញុំអាចនឹងផ្លាស់ប្តូរគំនិតរបស់​ខ្ញុំ»។ សម្រាប់រូបលោក ប្រសិនជាការជំនុំជម្រះនេះដំណើរការប្រកបដោយ​សមធម៌ វានឹងអាចជួយអប់រំដល់ក្មេងៗស្រករក្រោយ និងជួយបង្ហាញប្រាប់​ពួកគេថា «របបប្រល័យពូជសាសន៍មួយត្រូវបានគេថ្កោល​ទោសរួចទៅ​ហើយ»។ ប៉ុន្តែ វាអាចជាការក្រើនរំលឹកមួយចំពោះ «មេដឹកនាំនយោបាយ​សព្វថ្ងៃ​ដែលមាន​មហិច្ឆតា ហើយនឹងប្រាប់ដល់ពួកគេថា ប្រជាជនគឺជា​មនុស្ស​លោក ពួកគេមិនអាចកេងប្រវ័ញ្ចប្រជាជនតាមរយៈនយោបាយ​បាន​ឡើយ»។

 

ភាពភ័យខ្លាចចំពោះការសងសឹក
ជនរងគ្រោះពីរបបខ្មែរក្រហម ដែលបានដាក់ពាក្យបណ្តឹង រឺក៏ស្នើសុំ​ចូលរួម​ជាដើមបណ្តឹងរដ្ឋប្បវេណី តែងតែភ័យខ្លាចមានការសងសឹកដែលអាច​កើត​មាន​ឡើង ពីសំណាក់អតីតពេជ្ឈឃាតពួកគេ។ ជានិច្ចកាល ពួកអ្នកប្រព្រឹត្ត​បទល្មើស និងជនរងគ្រោះរស់នៅក្បែរគ្នា ក្នុងភូមិជាមួយគ្នា។ ជនជាតិ​កម្ពុជា​ម្នាក់ឈ្មោះ រិទ្ធិ ដែលបានបំពេញទម្រង់បែបបទរបស់តុលាការដើម្បី​ចូលរួមនៅក្នុងរឿងក្តីមួយនេះ មានប្រសាសន៍ថា «ខ្ញុំបានលាក់ខ្លួន» ។ គាត់បានបញ្ជាក់ថា «ខ្ញុំបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ  មុនពេលដែលបានដាក់ពាក្យបណ្តឹងនេះបាន។ ខ្ញុំបានដាក់ពាក្យបណ្តឹងនេះ នៅពេលដែលខ្ញុំបានលឺថា អង្គការក្រៅរដ្ឋាភិបាលអាចជួយដល់ជនរងគ្រោះ​បាន ព្រោះថាប្រសិនជាពាក្យបណ្តឹងរបស់ខ្ញុំត្រូវបានរាជរដ្ឋាភិបាលព្រម​ទទួល​យក ខ្ញុំអាចនឹងត្រូវគេតាមធ្វើបាប»។ ប្រជាពលរដ្ឋពិតជាបានស្គាល់​យ៉ាង​ច្បាស់អតីតមន្ត្រីរាជការខ្មែរក្រហមមួយចំនួន ដែលកំពុងតែបម្រើការងារ​នៅក្នុងជួររដ្ឋាភិបាលសព្វថ្ងៃនេះ។ ក្នុងអំឡុងសម័យខ្មែរក្រហម សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ននេះ ធ្លាប់ជាមេស្រុកខេត្តកំពង់ចាម។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ធ្លាប់ជាមេបញ្ជាការកងពលទាហាន ហើយសម្តេច ហ៊ុន សែន គឺជាអនុបញ្ជាការកងវរសេនីយធំ។ សម្តេចទាំងបី បានរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម នៅពេលដែលមានការកម្ចាត​់ជន​ប្រឆាំងនយោបាយចន្លោះឆ្នាំ ១៩៧៧ និង ១៩៧៨។
 

មិននិយាយ និង មិនធ្វើជាសាក្សី
អារម្មណ៍ភ័យខ្លាចចំពោះពួកខ្មែរក្រហមនៅតែដក់ជាប់នឹងការចងចាំរបស់ជនជាតិ​ខ្មែរជាច្រើនរូប ហើយការភ័យខ្លាចនេះហាក់បីដូចជាកាន់តែមានស​ភាពខ្លាំង​ឡើង​ៗ ខណៈពេលដែលរឿងក្តីនេះមានដំណើរការយ៉ាងសកម្ម ដោយមាន​ការ​ចាប់ឃុំខ្លួនជនសង្ស័យទាំងប្រាំរូប ក្នុងនោះរួមមាន ឌុច- នួន ជា អតីត​បងធំ​ទីពីរ - ខៀវ សំផន អតីតប្រធានរដ្ឋ - អៀង សារី អតីតរដ្ឋមន្រ្តីក្រសួង​ការបរទេស នាសម័យខ្មែរក្រហម ជាមួយនឹងភរិយា អៀង ធីរិទ្ធិ អតីត​រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច។ នៅលើកោះពស់ ប្រជាជនក្នុងភូមិជន​ជាតិខ្មែរអ៊ីស្លាម​មួយ​ត្រូវបានពួកខ្មែរក្រហមសម្លាប់យ៉ាងរង្គាលក្នុងអំឡុងឆ្នាំ១៩៧៥ ប៉ុន្តែមិន​មានអ្នក​ណាម្នាក់ចង់រៀបរាប់ពីរឿងរបស់ខ្លួនទាក់ទងទៅនឹងរឿងក្តីនេះឡើយ។ អ្នក​ភូមិ​ម្នាក់បានលើកឡើងថា «ប្រសិនជាពួកគេនិយាយប្រាប់ពួកលោក ពួកគេខ្លាច​ត្រូវបានគេហៅអោយទៅធ្វើជាសាក្សី»។ អតីតមេដឹកនាំខ្មែរក្រហម​ព្យាយាមការ​ពារ​ខ្លួនឯងគ្រប់មធ្យោបាយ ដោយដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកា​ឃុំ​ខ្លួន​របស់ពួកគេ។ អ្នកអង្កេតការមានការលំបាកយ៉ាងខ្លាំងក្នុងការ​ទទួលបាននូវ​ការ​ចូលរួមពីសំណាក់សាក្សី ជាពិសេសស ក្នុងចំណោមអ្នកដែលរស់នៅជិត​ខាង​​ជនសង្ស័យទាំងនោះ។
 

«កូនៗរបស់ខ្ញុំនឹងធ្វើការវាយបកទៅលើកូនៗរបស់អ្នក»
អ្នកស្រី ពេជ្រ កល្យាណ អតីតអ្នកទោសម្នាក់នៅស្រុកកណ្តាលស្ទឹង ចង់​រស់​នៅដោយមានសុវត្ថិភាពជាង។ បន្ទាប់ពីបាននិយាយរៀបរាប់យ៉ាងយូរ​អំពី​ទុក្ខលំបាកដ៏សែនវេទនារបស់គាត់ក្នុងសម័យខ្មែរក្រហមរួចមក គាត់បាន​សំ​ដែង​នូវការភ័យខ្លាចចំពោះវត្តមានបុរសទាំងបីនាក់ដែលអង្គុយ​នៅក្បែរ​ទី​នោះ និងកំពុងតែស្តាប់ការសន្ទនារបស់គាត់។ ក្រោយមក បុរសម្នាក់ក្នុង​ចំ​ណោម​ពួក​គេបានណែនាំខ្លួនថាជាអតីតទាហានខ្មែរក្រហមប្រចាំស្រុក ហើយ​និយាយ​ថាគាត់ធ្លាប់បានទៅទស្សនា «គុកស្រ្តី»នេះជាញឹកញាប់ កាលពី​សម័យ​នោះ។ បុរសម្នាក់នោះបាននិយាយបែបគំរាមថា «ប្រសិនជាអ្នកឯង​ហ៊ានដាក់ពាក្យបណ្តឹងប្រឆាំងនឹងខ្ញុំ កូនៗរបស់ខ្ញុំនឹងធ្វើការវាយបកទៅ​លើ​កូន​ៗ​របស់អ្នក។ រឿងរ៉ាវនេះនឹងមិនបញ្ចប់ជារៀងរហូត»។ អ្នកស្រី ពេជ្រ កល្យាណ បាននិយាយដូចទៅនឹងបុរសម្នាក់នោះ ដោយទទួលស្គាល់ថា «នៅសម័យកាលនោះ ពួកខ្មែរក្រហមដែលមានឋានៈតូចតាច គ្រាន់តែជា​អ្នក​ចាំ​ទទួលបញ្ជាពីថ្នាក់លើប៉ុណ្ណោះ»។ គាត់បានបញ្ឈប់ការសន្ទនាភ្លាមៗ ហើយសុំចាកចេញពីទីកន្លែងអតីតពន្ធធានាគារមួយនេះ។ នៅតាម​ផ្លូវត្រលប់​មកវិញ គាត់បាននិយាយដោយភាពជឿជាក់ថា អតីតខ្មែរក្រហមរូបនេះ មិន​មែន​ស្ថិតនៅទីនោះដោយចៃដន្យឡើយ។ គាត់បន្តនិយាយថា « ខ្ញុំជឿជាក់​ថា គេពិតជាបានដើរតាមពួកយើង»។