αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:35 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
សវនាការជារសាធារណះលើកដំបូងៈដំណើរការសវនាការ
αžŠαŸ„αž™ Stιphanie Gιe (Ka-set)   
Convertir en PDF Version imprimable SuggΓ©rer par mail
03-12-2007

Cambodge - Khmers rouges - Duch -  John Vink/Magnum
ថ្ងៃទី២០​វិច្ឆិកា​២០០៧​ឌុចនៅចំពោះមុខចៅក្រមនៃអង្គបុរេជំនុំជម្រះនៃអវតក (Photo John Vink/Magnum)


ចៅក្រមនៃអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ដែលបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០០៦ បានបើកសវនាការជាសាធារណៈលើកដំបូង នាថ្ងៃទី២០ និង២១ ខែវិច្ឆិកា ឆ្នាំ ២០០៧។ អង្គបុរេជំនុំជម្រះបានបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់មេធាវីឌុច អតីតអ្នកទទួលខុសត្រូវទីមួយក្នុងរបបខ្មែរក្រហម ដែលត្រូវបានដាក់អោយស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការជាលក្ខណៈអន្តរជាតិ។ មនុស្សចំនួន ៥០០នាក់ និង សារព័ត៌មានជាច្រើន បានចូលរួមតាមដានដំណើរការសវនាការនេះ ដើម្បីបង្ហាញអោយឃើញថា អង្គជំនុំជម្រះបានដំណើរការយ៉ាងល្អប្រសើរ។


កាំង ហ្គេចអ៊ាវ ហៅឌុច មានអាយុ ៦៥ឆ្នាំ បានបង្ហាញមុខជាសាធារណៈក្នុងអង្គបុរេជំនុំជម្រះ ដោយមានសុខភាពធម្មតា ។ អតីតជនដែលនៅរស់រាន្តមានជីវិតក្នុងសម័យកម្ពុជាប្រជាធិបតេយ្យម្នាក់នេះ បានអោបដៃទាំងពីរ ដោយបង្ហាញនូវកាយវិការគោរពចំពោះចៅក្រម  និងសាធារណៈជនមួយចំនួន។ ១៤ ០០០នាក់ ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងពន្ធធនាគារតុលាការយោធាក្រុងភ្នំពេញ ដោយមិនមានការកាត់ទោស។ មេធាវីរបស់ឌុចបានធ្វើការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នដែល ចេញដោយសហចៅក្រម ស៊ើបអង្កេតកាលពីថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០៧។ ចៅក្រមទាំងប្រាំនៃអង្គបុរេជំនុំជម្រះ បានវាយតម្លៃថាបណ្តឹងឧទ្ធរណ៍នេះអាចទទួលយកបានតាមទម្រង់ ប៉ុន្តែក្រោយមក តុលាការសម្រេចជាឯកច្ឆ័នបដិសេធបណ្តឹងឧទ្ធរណ៍នេះ។ សេចក្តីសម្រេចមួយត្រូវបានប្រកាសជាសាធារណៈ កាលពីថ្ងៃទី ៣ ធ្នូ ២០០៧ និង បិទផ្លូវតវ៉ាបណ្តឹងឧទ្ធរណ៍បន្តទៀត។

មេធាវីរបស់ឌុចៈ  រយៈពេលនៃការឃុំខ្លួន « ហួសហេតុ និង រំលោភបំពាន»


ចាប់តាំងពីខែ ឧសភា ឆ្នាំ១៩៩៩ មក អតីតប្រធានការិយាល័យសន្តិសុខ ស២១ ដែលសព្វថ្ងៃបានក្លាយជាសារមន្ទីរប្រល័យពូជសាសន៍ បានកំពុងរង់ចាំនូវសវនាការវិនិច្ឆ័យទោសរបស់គាត់។ គាត់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងមន្ទីរឃុំឃាំងយោធា និងក្រោយមកផ្ទេរមកកាន់មន្ទីរឃុំឃាំងនៃសាលាក្តីខ្មែរក្រហម ក្នុងថ្ងៃទី ៣០ កក្កដា ឆ្នាំ ២០០៧ ដែលមានរយៈពេលកំណត់មិនលើសពីមួយឆ្នាំ។ លោកមេធាវី កា សាវុធ និងមេធាវីជនជាតិបារាំងដ៏មានវោហាស័ព្ទ ហ្រ្វង់ស័រ រូ បានវាយតម្លៃថា ការឃុំខ្លួនលើសពីរយៈពេលកំណត់របស់ច្បាប់ គឺជាបញ្ហាមួយដែលមិនអាចទទួលយកបាន។ លោកសហមេធាវីទាំងពីរ បានព្យាយាមពន្យល់អង្គបុរេជំនុំជម្រះអោយទទួលស្គាល់ថា សិទ្ធិរបស់ឌុចក្នុងការទទួលបាននូវការកាត់ទោសក្នុងរយៈពេលកំណត់មួយសមស្រប ត្រូវបានរំលោភបំពាន ហើយផ្ទុយនឹងច្បាប់កម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិប្រជាពលរដ្ឋ និងនយោបាយ នៃអង្គការសហប្រជាជាតិ។  អត្ថបទនៃកតិកាសញ្ញាអន្តរជាតិ ស្តីអំពីសិទ្ធិប្រជាពលរដ្ឋ និងនយោបាយ នៃអង្គការសហប្រជាជាតិ ជាភាសាបារាំង លោកមេធាវី រូ បានលើកឡើងជាថ្មីម្តងទៀតនូវកាតព្វកិច្ចរបស់អង្គជំនុំជម្រះ ក្នុងការគោរពច្បាប់អន្តរជាតិ ដែលការពារសិទ្ធិមនុស្ស ហើយលោកបានធ្វើការសន្និដ្ឋានមួយនៅក្រៅសវនាការថា ប្រសិទ្ធិភាពរបស់តុលាការស្ថិតនៅក្នុងការពិភាក្សាមួយ ទោះបីជាតុលាការធានាចំពោះការរំលោភបំពានដ៏ធ្ងន់ធ្ងររបស់ជនជាប់ចោទយ៉ាង ណាក៏ដោយ។ លោកមេធាវីបានពន្យល់ទៅកាន់អ្នកដែលមានការសង្ស័យចំពោះដំណើរការការពារក្តី ថា « យើងគ្រប់រូបនឹងមានសេចក្តីសោមនស្សរីករាយចំពោះការគោរពសិទ្ធិរបស់ជនរងគ្រោះ នៅក្នុងតុលាការ ដែលចាប់ផ្តើមពីជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ។»

តើអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មានសមត្ថកិច្ចអ្វីខ្លះ ?
សហចៅក្រមស៊ើបអង្កេតបានអះអាងចំពោះមូលហេតុនៃការឃុំឌុច ជាបណ្តោះអាសន្ននេះថា « ចៅក្រមគ្មានសមត្ថភាពពិនិត្យទៅលើកិត្យានុកូលភាពនៃការឃុំខ្លួនរបស់ឌុចកាល ពីអតីតកាលឡើយ»។ សហចៅក្រមបានបន្ថែមទៀតថា អង្គជំនុំជម្រះ គឺជាផ្នែកមួយនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយមិនមានអ្វីជាប់ពាក់ព័ន្ធទៅនឹងតុលាការយោធាឡើយ ព្រោះថាអង្គជំនុំជម្រះបានដំណើរការនីតិវិធី ចាប់តាំងពី វិធានផ្ទៃក្នុង បានចូលជាធរមាន ក្នុងថ្ងៃទី ២២ មិថុនា ២០០៧។ ទោះបីជាការរំលោភបំពានសិទ្ធិរបស់ជនជាប់ចោទមិនអាចសន្មតបាននៅក្នុងអង្គជំនុំជម្រះ ក៏ដោយ ក៏មេធាវីរបស់ចុងចោទ បានឆ្លើយតបថា « សហចៅក្រមស៊ើបអង្កេតបាននិយាយថាៈវាអាចចោទ ជាបញ្ហា ប៉ុន្តែវាមិនមែនជាបញ្ហារបស់ពួកយើងទេ។ យើងនិយាយថាៈ វាអាចចោទជាបញ្ហា ហើយអ្នកទាំងអស់គ្នាគឺជាអ្នកដោះស្រាយបញ្ហានេះ» ។ លោកមេធាវី រូ បានស្នើសុំនៅចំពោះចៅក្រមអង្គបុរេជំនុំជម្រះអោយ « បង្ហាញច្បាប់មួយដែលគោរពសិទ្ធិមនុស្ស» ដើម្បីដោះស្រាយបញ្ហានេះ។

តើមានសំណងអ្វីសម្រាប់ព្យសនកម្ម(ការខូចខាត)?
មេធាវីការពារក្តីមិនបានធ្វើការស្នើសុំអោយមានការលុបបំបាត់នីតិវិធី នៅចំពោះមុខអង្គបុរេជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានោះទេ ប៉ុន្តែបានស្នើសុំនូវសំណងសម្រាប់ព្យសនកម្មដែលឌុចបានទទួលរង។ វាអាចជាការដោះលែងអោយនៅក្រៅឃុំដោយស្ថិតនៅក្រោមការត្រួតត្រារបស់តុលាការ ឫក៏ការកាត់បន្ថយទោស។ ការជាប់ឃុំអស់រយៈពេលលើសពីប្រាំបីឆ្នាំរបស់គាត់ នឹងត្រូវបានគិតបញ្ជូលលើរយៈពេលនៃទោសដែលគាត់ត្រូវទទួល ហើយត្រូវផ្តល់ការកាត់បន្ថយទោសដទៃទៀតដល់គាត់ ដើម្បីជាសំណងសម្រាប់ព្យសនកម្ម។ គំនិតចង់អោយអតីតប្រធាន ស២១ ស្ថិតនៅក្រោមការត្រួតត្រារបស់តុលាការ ត្រូវបានពិភាក្សាតទល់គ្នា រវាង មេធាវី និង ព្រះរាជអាជ្ញា។ មេធាវី បានធ្វើការសន្និដ្ឋានថា បណ្តឹងសើរើ គឺជាសិទ្ធិមូលដ្ឋាន ដែលជាវិធានការថ្មីមួយនៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយវិធានការនេះអាចជាគំរូមួយសំរាប់តុលាការផ្សេងៗទៀតនៅក្នុងប្រទេស។ ចំពោះខាងព្រះរាជអាជ្ញាវិញ លោកសហព្រះរាជអាជ្ញាជនជាតិកាណាដា រូប៊ែរ ប៉ឺតទី និងសហសេវិករបស់គាត់ លោកស្រី ជា លាង បានធ្វើការសន្និដ្ឋានថា ការដោះលែងឌុចអោយមានសេរីភាព អាចនឹងត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញព័ត៌មាន ខណៈពេលមានជនរងគ្រោះមួយចំនួនក្នុងគុក ស ២១ នៅរស់រាន្តមានជីវិតនៅឡើយ។
ឌុចត្រូវបានបន្តឃុំខ្លួនជាបណ្តោះអាសន្ន
អង្គបុរេជំនុំជម្រះ បានសន្និដ្ឋាន នៅក្នុងសេចក្តីសម្រេចចុងក្រោយថា ការរក្សាការឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្នគឺជាមធ្យោបាយមួយ « ដ៏ចាំបាច់» ដោយមានមូលហេតុជាច្រើនដូចជា៖
 សាលដីកានៃការសម្រេចចិត្តចុងក្រោយ លើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួនបណ្តោះអាសន្នរបស់ឌុច។ ស៊ីតរបស់តុលាការត្រូវបានដាក់អោយប្រើប្រាស់ ដើម្បីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម)
    -ដើម្បីរារាំងគាត់មិនអោយធ្វើការគាបសង្កត់ទៅលើសាក្សី ឫជនរងគ្រោះ និងរារាំងកុំអោយមានការត្រូវរូវគ្នារវាងជនជាប់ចោទនិងអ្នកសមគំនិតចំពោះបទឧ ក្រិដ្ឋដែលស្ថិតនៅក្រោមយុត្តាធិការបស់អង្គជំនុំជម្រះវិសាមញ្ញ។
    -ដើម្បីរារាំងកុំអោយជនជាប់ចោទបំផ្លាញភស្តុតាង
    -ធានាអំពីវត្តមានរបស់ជនជាប់ចោទនៅក្នុងដំណើរការនីតិវិធីតុលាការ។
    -ការពារសន្តិសុខអោយជនត្រូវចោទ
    -និង រក្សាសណ្តាប់ធ្នាប់សាធារណៈ។
ម្យ៉ាងវិញទៀត ចៅក្រមនៃអង្គបុរេជំនុំជម្រះ បានវាយតម្លៃថា អង្គបុរេមិនសម្រេចលើសំណងសម្រាប់ព្យសនកម្ម សំណងហិរញ្ញវត្ថុ ដល់ឌុចនោះទេ ក្នុងករណីមានការដោះលែង ឫបន្ធូរបន្ថយទោស ការផ្តន្ទាទោស ដូចដែលសហមេធាវីរបស់គាត់បានធ្វើការស្នើសុំ។

ការសម្រេចមួយដែលមិនអាចដោះស្រាយបញ្ហាបានទាំងអស់
ដោយមិននិយាយពីចំនុចច្បាប់ ការដោះលែងឌុចអោយមានសេរីភាពអាចនឹងធ្វើអោយគំនិតសាធារណៈ ជនមិនសប្បាយចិត្ត ដែលជាបឋមនោះ គឺជនរងគ្រោះនៅក្នុងសម័យ ប៉ុល ពត ដែលភាគច្រើនអន្ទះអន្ទែងចង់ឃើញអតីតមេដឹកនាំរបបប្រល័យពូជសាសន៍ទាំងនោះ ត្រូវបានកាត់ទោស។ លោក ជុំ ម៉ី  អ្នកទោសក្នុងគុក ស២១ ម្នាក់ក្នុងចំនោមអ្នកទោសនៅរស់រាន្តមានជីវិតទាំងប្រាំពីរនាក់  ដែលមកចូលរួមក្នុងសវនាការ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា « ប្រសិនជាឌុច ត្រូវបានដោះលែងអោយមានសេរីភាពនោះ គេត្រូវប្រគល់អ្វីសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំដែលបានស្លាប់បាត់បង់ជីវិតនៅក្នុង របបខ្មែរក្រហម។
ហេតុដូច្នេះ ដើម្បីធ្វើការសម្រេចចិត្ត ចៅក្រមរក្សានូវអំណៈអំនាងតែមួយ របស់ចៅក្រមស៊ើបអង្កេត និងព្រះរាជអាជ្ញា។ ទាំងនេះអាចធ្វើអោយ អ្នកអង្កេតការណ៍ក្នុងសវនាការមួយចំនួនមានការព្រួយបារម្ភ និងសោកស្តាយដែលអង្គបុរេជំនុំជម្រះ មិនអាចដោះស្រាយបញ្ហាសមត្ថកិច្ចរបស់អង្គជំនុំជម្រះវិសាមញ្ញ ពីបញ្ហារំលោភបំពានសិទ្ធិមូលដ្ឋានរបស់ជនជាប់ចោទកាលពីអតីតកាល ក៏ដូចជាសំណងសម្រាប់ព្យសនកម្ម។
ជាការពិតណាស់  បន្ទាប់ពីការប្រកាសសេចក្តីសម្រេចចិត្តរបស់តុលាការ លោកមេធាវី រូបានប្រកាសថា លោកនឹងលើកឡើងវិញពីបញ្ហាឃុំខ្លួននេះ នៅក្នុងសវនាការជំនុំជម្រះរបស់ឌុច នាខែមិថុនា ឆ្នំា ២០០៨។

សូមអានៈ
    -ដំណើរការសាកល្បង និងភាពមិនរលូនជាលើកដំបូង
- ដំណាក់កាលនីតិវិធីតុលាការលើករណីឌុច
-ជីវប្រវត្តិរបស់ឌុច
- ជីវប្រវត្តិរបស់មេធាវីរូៈ សកម្មជនសិទ្ធិមនុស្ស

សម្រាប់ព័ត៌មានបន្ថែម ស្តីអំពី ស២១
-ខ្សែភាយន្តរបស់លោក រិទ្ធី ប៉ាញៈ គុកស២១ ឫ គុកសម្លាប់មនុស្សរបស់ខ្មែរក្រហម

-www.vannnath.com គេហទំព័រជាភាសាអង់គ្លេស របស់ វ៉ាន់ ណាត ដែលនៅមានជីវិតពីក្នុងគុកទួលស្លែង ដោយសារផ្ទាំងគំនូររបស់គាត់
-http://www.edwebproject.org/sideshow/index.html ជាភាសាអង់គ្លេសគេហទំព័ររបស់ Andy Carvin ប្រធានក្រុមហ៊ុន Digital Divide Network ដែលបានប្រមូលផ្តុំព័ត៌មានពីក្នុងស៊ីតរបស់សាក្សីដែលនៅរស់រាន្តមានជីវិត និងព័ត៌មានក្នុងរបបខ្មែរក្រហម ជាមួយនឹងរូបថតសារមន្ទីរទួលស្លែង
-http://www.tuolsleng.com ជាភាសាអង់គ្លេស បានប្រមូលផ្តុំរូបថតទម្រង់មុខអ្នកទោសគុក២១ ដែលព្យួរនៅជាប់ជញ្ជាំងសារមន្ទីរ។