Khmer
    Français


ážáŸ’ងៃ អាទិážáŸ’áž™ 20 កក្កដា 2008
ម៉ោង 22:46 (ភ្នំពáŸáž‰)
Ka-set
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Transformation (exposition)
 → mar jui 22 @06:00 - :0800:
(Re)génération : la nouvelle bande-dessinée khmère
 → jeu jui 24 @06:30 - :0800:
Une vie de musique (hommage à Karajan)
 → ven jui 25 @07:00 - :0830:
Un islam insolite (film)
 → sam jui 26 @04:00 - :0600:
Confluence et continuité (concert)
 → sam jui 26 @07:00 - :0830:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

តុលាការកាត់ទោសខ្មែរក្រហម

 ការរំលឹកឡើងវិញនូវប្រវត្តិរបស់ខ្មែរក្រហម

កំណើតនិងដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា : ដំណាក់ការដ៏សំខាន់

សម្រាប់ព័ត៌មានបន្ថែម សូមបើកមើលគេហទំព័រៈ 

ឯកសារពិគ្រោះ

ភាពយន្ត 


 

 

 ការរំលឹកឡើងវិញនូវប្រវត្តិរបស់ខ្មែរក្រហម

ចលនាពួកកុម្មុយនីស្តបានចាប់កំណើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៤០  ចេញពីសង្គ្រាមប្រឆាំងនឹងអាណាព្យាបាលបារាំង។ នៅក្នុងឆ្នាំ១៩៥៣ អាណានិគមបារាំងត្រូវបានបញ្ចប់ ហើយឯករាជ្យក៏ត្រូវបានប្រគល់ជូន​ប្រទេស​កម្ពុជាវិញ។ បន្ទាប់មក ប្រទេសកម្ពុជាយកលំនាំតាមចលនាកុម្មុយនីស្តវៀត​ណាម។

 

 នៅឆ្នាំ ១៩៦៣ ប៉ុល ពត ក្លាយជាប្រធានគណបក្សកុម្មុយនីស្តកម្ពុជា។

 Pol Pot / Jungle / Cambodge ©DR
ប៉ុលពត នៅក្នុងព្រៃនាខេត្ត រតនគីរីប្រហែលជាក្នុងអំឡុងពេលចាប់ផ្តើមចលនា 

 

នៅឆ្នាំ ១៩៦៤ ព្រះបាទ នរោត្តម សីហនុ បានហៅពួកកុម្មុយនីស្តប្រឆាំងនឹងព្រះអង្គថា «ខ្មែរក្រហម»។

 

នៅខែ មីនា ឆ្នាំ ១៩៧០ ឧត្តមសេនីយ៍ លន់ នុល បានធ្វើរដ្ឋប្រហារទំលាក​់ព្រះ​អង្គម្ចាស់ សីហនុ ចេញពីអំណាច។ ការទម្លាក់គ្រាប់បែករបស់អាមេរិក និងអំពើពុករលួយដែលកើតមានឡើងកាន់តែខ្លាំងទៅៗ ក្នុងរបបគ្រប់គ្រងរបស់ លន់ នល់ បានធ្វើអោយប្រជាជនភាគច្រើនមានការមិនពេញចិត្ត។ ចំណែកឯ ព្រះបាទ នរោត្តម សីហនុ បានអំពាវនាវអោយជនរួមជាតិទាំងអស់ចូលព្រៃ​ម៉ាគី។ នៅក្នុងសង្គ្រាមស៊ីវិល ចលនាពួកខ្មែរក្រហម ដែលដំបូងឡើយមាន​តែយុទ្ធជនមួយក្រុមតូចនោះ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ និង​បានពង្រឹងកម្លាំងរបស់ខ្លួន។ 

 

ថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ពួក «ស្លៀកពាក់ឈុតខ្មៅ» បានចូលកាន​់កាប់ទី​ក្រុង​ភ្នំពេញ នោះគឺជាការចាប់ផ្តើមនៃរបបកម្ពុជាប្រជាធិបតេយ្យ និង​ការគ្រប់គ្រងបែបបង្ហូរឈាមរបស់ប៉ុល ពត។ ក្នុងរយៈពេលបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ របបម៉ៅនិយម និង ជាតិនិយមជ្រុលមួយនេះ បានសម្លាប់ប្រជាជនអស់ចំនួន​ប្រមាណជា មួយលានប្រាំពីរសែននាក់ ហើយនឹងបានកាត់ផ្តាច់ទំនាក់ទំនង​ប្រទេសកម្ពុជា ជាមួយនឹងពិភពលោក។ នេះគឺជាការត្រលប់ទៅកាន់ «ឆ្នាំសូន្យ»  ទីក្រុងរហោឋានគ្មានមនុស្សរស់នៅ គ្មានទំនាក់ទំនងគ្រួសារ គ្មានកម្មសិទិ្ធឯកជន ការបំបាត់ចោលលុយកាក់ ការបង្ខិតបង្ខំអោយធ្វើការងារ ការកំទេចចោលអោយអស់បញ្ញាវ័ន និងអ្នកបួស កំចាត់ជនប្រឆាំង ការបង្ខិតបង្ខំអោយធ្វើតាមខ្លួន...។ គោលការណ៍របស់ខ្មែរក្រហមគឺកំចាត់​សត្រូវ​ចោល​ទាំង​អស់។  

 

Soldats khmers rouges ©DR
ទាហារខ្មែរក្រហម 

នៅខែ ធ្នូ ឆ្នាំ ១៩៧៨ បន្ទាប់ពីមានជំលោះជាបន្តបន្ទាប់នៅតាមព្រំដែន កងទ័ពវៀត ណាម បានចូលមកកាន់ប្រទេសកម្ពុជា និងបានកាន់កាប់ទីក្រុង​ភ្នំពេញ នៅថ្ងៃទី ៧ ខែ មករាឆ្នាំ១៩៧៩។ កងទ័ពវៀតណាមស្ថិតនៅក្នុង​ប្រទេស​កម្ពុជា​អស់រយៈ​ពេលដប់ឆ្នាំ។

នៅចុងខែ កញ្ញា ឆ្នាំ ១៩៨៩ កងទ័ពវៀតណាមចុងក្រោយបានដកទ័ពចេញពីប្រទេសកម្ពុជាវិញ។

Soldats viêtnamiens ©DR
ទាហានវៀត ណាម 
 

កំណើតនិងដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា : ដំណាក់ការដ៏សំខាន់

ថ្ងៃទី  ៣០ មេសា ១៩៩៤

CETC / ECCC / Tribunal / Khmers rouges - © John Vink / Magnum
កំបុល (ភ្នំពេញ) អគារនៃអង្គបុរេជំនុំជម្រះនៃអវតក ថ្ងៃទី ៩ កុម្ភះ ២០០៦ 

 

សភាអាមេរិកបានអនុម័តច្បាប់ស្តីពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើប្រជាជន​កម្ពុជា ក្នុងគោលបំណងគាំទ្រចំពោះកិច្ចប្រឹងប្រែងកាត់ទោសខ្មែរក្រហម ពីបទ​ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលពួកគេបានប្រព្រឹត្តនៅចន្លោះពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី ៦ មករា ឆ្នាំ ១៩៧៩។

ថ្ងៃទី ៧ កក្កដា ១៩៩៤
តំណាងរាស្រ្តបានអនុម័តច្បាប់ ស្តីអំពីការដាក់ «មេដឹកនាំនៃរបបកម្ពុជា​ប្រជា​ធិបតេយ្យ និង កងទ័ពរបស់ពួកគេ»  ដែលជាពួក​ខ្មែរ​ក្រហមអោយនៅ «ក្រៅច្បាប់»។


ថ្ងៃទី ១៥ កញ្ញា ១៩៩៦
អៀង សារី អតីតឧបនាយករដ្ឋមន្ត្រីនៃរបប ប៉ុល ពត ត្រូវបានលើក​លែង​ទោស​ប្រហារជីវិត ចេញដោយព្រះរាជក្រឹត្យ បន្ទាប់ពីលោកបាន​ធ្វើ​សមាហរណកម្ម​ចូលរួមក្នុងរដ្ឋាភិបាលថ្មី ជាមួយនឹង​បក្សពួករបស់​លោក​ជា​ច្រើននាក់ទៀត។ លោកត្រូវបានកាត់ទោសប្រហារជីវិតដោយកំបាំង​មុខកាល​ពីឆ្នាំ១៩៧៩ ដោយតុលាការប្រជាជនបដិវត្តន៍ដែលរៀបចំ​ឡើងដោយកង​ទ័ព​វៀតណាម។

ថ្ងៃទី ២១ មិថុនា ១៩៩៧
សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ និងសម្ដេច ហ៊ុន សែន សហនាយក​រដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយពីអង្គការសហប្រជាជាតិ សម្រាប់​ការរៀបចំដំណើរការនីតិវិធីជំនុំជម្រះក្តីខ្មែរក្រហម។
 
ថ្ងៃទី ១៥ មេសា ១៩៩៨
ប៉ុល ពត បានស្លាប់នៅក្នុងជំរុំខ្មែរក្រហម ក្នុងស្រុកអន្លង់វែង នៅមិនឆ្ងាញ​ប៉ុន្នាន​ពីព្រំប្រទល់ប្រទេសថៃ។ នៅទីនោះ ប៉ុល ពត ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីការបើកសវនាការមួយក្នុងរយៈពេលដ៏ខ្លីដឹកនាំដោយបក្សពួកខ្មែរ​ក្រហមមួយក្រុមរបស់គាត់ផ្សេងទៀត។

Pol Pot / Tombe - © John Vink / Magnum
រិទ្ធិ ប៊ន អាយុ ៤៨ ឆ្នាំ និង សមាជិកគ្រួសារ លោក ឧទ្ទិសកុសលដល់ ប៉ុល ពត នៅពីមុខ
ផ្នូរសពខែ ឧសភា ២០០៧ 


ថ្ងៃទី ២៥ ធ្នូ ១៩៩៨
នួន ជា បងធំទីពីរនៃរបបខ្មែរក្រហម និងជាអ្នកជឿទៅលើមនោគមវិជ្ជានៃ​របបនេះ ហើយនឹង ខៀវ សំផន អតីតប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ បានចូលសារភាពចំពោះរាជរដ្ឋាភិបាលទីក្រុងភ្នំពេញ។ កងកម្លាំងយោធា​របស់​ពួកគេក៏បានធ្វើសមាហរណកម្មចូលរួមជាមួយនឹងរដ្ឋាភិបាលផងដែរ។

ថ្ងៃទី ១២ កុម្ភៈ ១៩៩៩
ពួកខ្មែរក្រហមចុងក្រោយបានធ្វើសមាហរណកម្មចូលរួមក្នុងកងយោធពល​ខេមរភូមិន្ទកម្ពុជា។

Soldat khmer rouge / retour -  © John Vink / Magnum
 ភូមិ អូតាចាក ស្រុក សំឡូត នៅថ្ងៃ ៣ មិនា ១៩៩៩៩ ទាហានខ្មែរក្រហមម្នាក់
ចុះឈ្មោះនៅក្នុង ឧត្តមស្នងការដ្ឋាននៃជន ភឿសខ្លួន 



ថ្ងៃទី ៦ មីនា ១៩៩៩
តាមុក   អតីតមេបញ្ជាការខ្មែរក្រហម ដែលគេហៅថា «អ្នកសម្លាប់» តាមរយៈ​ការ​ប្រព្រឹត្តអំពើដ៏ព្រៃផ្សៅជាច្រើនយ៉ាងរបស់គាត់ ត្រូវបានចាប់ខ្លួនដោយ​កងទ័ព​ខ្មែរនៅក្នុងទឹកដីប្រទេសថៃ  ហើយត្រូវបានដាក់អោយស្ថិតនៅ​ក្រោមការ​ត្រួត​ពិនិត្យ ពីបទរំលោភបំពានច្បាប់ឆ្នាំ១៩៩៤ ស្តីពីការដាក់ពួកខ្មែរក្រហមអោយនៅ​ក្រៅច្បាប់។

ថ្ងៃទី ៩ ឧសភា ១៩៩៩
ឌុច អតីតប្រធានមន្ទីរឃុំឃាំង ស២១ ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅ​ក្នុង​មន្ទីរ​ឃុំឃាំងយោធា ដោយច្បាប់ឆ្នាំ១៩៩៤ ស្តីពីការដាក់ពួកខ្មែរក្រហមអោយនៅ​ក្រៅ​ច្បាប់។ នៅក្នុងខែឧសភា លោក Thomas Hammarberg តំណាង​ពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ​មនុស្សនៅកម្ពុជា បានពិភាក្សាឈានដល់ការព្រមព្រៀងមួយជាមួយនឹង​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីអំពីការបង្កើតតុលាការជំនុំជម្រះជាតិ ដែលមាន​លក្ខណៈអន្តរជាតិ។ 

Portraits / Ta Mok / victime - © John Vink / Magnum
ភ្នំពេញ ២៤ កុម្ភះ ១៩៩៩ រូបថតរបស់ តាម៉ុក 



ថ្ងៃទី ២០ សីហា ១៩៩៩
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើត « Task Force (ក្រុមការងារសាលាក្តី)» សម្រាប់សហប្រតិបត្តិការជាមួយនឹងអ្នកជំនាញការផ្នែកច្បាប់បរទេស ទទួល​បន្ទុកការងារលើនីតិវិធីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ ក្រុមការងារ​សាលា​ក្តីនេះបានចាប់ផ្តើម សរសេរសេចក្តីព្រាងច្បាប់មួយ។

ថ្ងៃទី ២២ មិថុនា ២០០១
រាជរដ្ឋាភិបាលកម្ពុជាបានការកែសម្រួលសេចក្តីព្រាងច្បាប់ ដោយលុប​បំបាត់​ទោស​ប្រហារជីវិត មកជាការជាប់ពន្ធធានាគារអស់មួយជីវិត។

ថ្ងៃទី ១០ សីហា ២០០១
ច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សម្រាប់កាត់​សេចក្តី​ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ត្រូវ​បាន​ប្រកាសអោយប្រើប្រាស់ជាផ្លូវការ ដោយព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ។

ថ្ងៃទី ១៦ សីហា ២០០១
លោក Kent Wiedemann ឯកអគ្គរដ្ឋទូតអាមេរិក បានប្រកាសថា ទីក្រុង​
ភ្នំ​ពេញ​​បានសន្យាជាលាយលក្ខណ៍អក្សរថា អៀង សារី អាចនឹងត្រូវ​ជំនុំជម្រះ​នៅក្នុងសាលាក្តីខ្មែរក្រហម។ លោកបានមានប្រសាសន៍បន្ថែមដោយ​ប្រុង​ប្រយ័ត្នថា សហរដ្ឋអាមេរិកអាចនឹងលែងឧបត្ថម្ភដល់សាលាក្តីខ្មែរក្រហម ប្រសិនជា អៀង សារី មិនត្រូវបានវិនិច្ឆ័យទោសនោះ។

ថ្ងៃទី១០ តុលា ២០០១
លោក Hans Corell ទីប្រឹក្សាផ្នែកច្បាប់នៃអង្គការសហប្រជាជាតិ បាន​លើក​​ឡើងពីការព្រួយបារម្ភចំនួន ១១ករណី នៅក្នុងច្បាប់កម្ពុជា​ស្តីពីការ​បង្កើត​សាលាក្តីខ្មែរក្រហម។ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនាពេលខាងមុខ  រវាងអង្គការសហប្រជាជាតិ និងប្រទេសកម្ពុជា អាចនឹងមានលក្ខណៈ​ប្រសើរ​ជាងច្បាប់កម្ពុជា។

ថ្ងៃទី ៨ កុម្ភៈ ២០០២
អង្គការសហប្រជាជាតិបានសម្រេចចិត្តដកខ្លួនថយពីការចរចាជាមួយនឹងរាជ រដ្ឋាភិបាលកម្ពុជា។

ខែមិថុនា-កក្កដា ២០០២
ប្រទេសជប៉ុនបានជួយសម្របសម្រួល ក្នុងការធ្វើអោយមានការចរចាឡើងវិញ រវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលក្រុងភ្នំពេញ។

ថ្ងៃទី ១៣ ដល់ ១៦ មីនា ២០០៣
កិច្ចពិភាក្សាបានចាប់ផ្តើមសាជាថ្មី ដោយការចរចាលើកទី៥ ប្រព្រឹត្តធ្វើឡើង​នៅ​ទីក្រុងភ្នំពេញ។

ថ្ងៃទី ៦ មិថុនា ២០០៣
កិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ទាក់ទង​ទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅ​ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចុះហត្ថលេខា នៅទីក្រុងភ្នំពេញ។

ថ្ងៃទី ១ កក្កដា ២០០៣
អ្នកស្រី ខៀវ ប៉ុណ្ណារី ភរិយាដើមរបស់ ប៉ុល ពត បានទទួលមរណៈភាព។

ថ្ងៃទី ១៩ តុលា ២០០៤
កិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ ជាមួយនឹងរាជរដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវបានផ្តល់សច្ចាប័ន នៅក្នុងប្រទេស​កម្ពុជា ដោយសម្តេច ជា ស៊ីម ប្រមុខរដ្ឋស្តីទី។ ឧបករណ៍ដែលបានផ្តល់​សច្ចាប័ន​នោះ  ត្រូវបានផ្ញើរទៅជូនអង្គការសហប្រជាជាតិ។

ថ្ងៃទី ២៧ តុលា ២០០៤
ច្បាប់វិសោធនកម្មទាក់ទងនឹងសាលាក្តីខ្មែរក្រហម ត្រូវបានប្រកាស​អោយប្រើ​ប្រាស់​ជាផ្លូវការ ដោយសម្ដេច ជា ស៊ីម ប្រមុខ​រដ្ឋស្តីទី។

CETC / ceremonie - © John Vink / Magnum
កំបុល (ភ្នំ ពេញ)  ថ្ងៃ ១៨ មករា​២០០៦ ពិធី ប្រគល់អគារសវនាការនៃ អវតក ដោយពួកយោធា



ថ្ងៃទី ៩ កុម្ភៈ ២០០៦
លោក សៀន វិសុទ្ធ ប្រធានការិយាល័យរដ្ឋបាលនៃសាលាក្តីខ្មែរក្រហម និង​លោក​ស្រី មីសែល ឡី ជាអនុប្រធាន បានបើកសន្និសីទកាសែត​ជាលើក​ដំបូង។

ថ្ងៃទី ៤ ឧសភា ២០០៦
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានជ្រើសរើសចៅក្រមកម្ពុជាចំនួន ១៧រូប និង ចៅក្រមអន្តរជាតិចំនួន១២រូប សម្រាប់អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា។

ថ្ងៃទី ៣ កក្កដា ២០០៦
ចៅក្រមកម្ពុជា និងចៅក្រមអន្តរជាតិបានស្បថចូលកាន់តំណែង ដែលរៀបចំ​ធ្វើ​ឡើង​នៅ​ក្នុងព្រះបរមរាជវាំង។

ថ្ងៃទី ២១ កក្កដា ២០០៦
តាម៉ុក ដែលបានត្រូវឃុំខ្លួនជាបណ្តោះអាសន្នតាំងពីខែ មីនា ឆ្នាំ១៩៩៩ មក​នោះ បានទទួលមរណភាពក្នុងអាយុ៨១ឆ្នាំ។

Ta Mok / deces - © John Vink / Magnum
អន្លុងវែង (ឧត្តរមានជ័យ) ថ្ងៃ ២២​ កក្កដា ២០០៦ ពិធីបុណ្យសព របល់ តា ម៉ុក 


ថ្ងៃទី ៧ ធ្នូ ២០០៦
សាលាក្តីខ្មែរក្រហមបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះនៅក្នុងរបបខ្មែរ​ក្រហម។

ថ្ងៃទី ១២ មិថុនា ២០០៧
បន្ទាប់ពីមានកិច្ចចរចារយៈពេលមួយឆ្នំាមក ចៅក្រមនៃសាលាក្តីខ្មែរក្រហម បានឯកភាពសម្រេចលើសេចក្តីព្រាងច្បាប់ចុងក្រោយនៃវិធានផ្ទៃក្នុងរបស់​តុលាការ។

ថ្ងៃទី ១៨ កក្កដា ២០០៧
សហព្រះរាជអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបញ្ជូនដីកា​សន្និដា្ឋនបញ្ជូនរឿងអោយស៊ើបសួរលើកដំបូងទៅអោយសហចៅក្រមស៊ើប​អង្កេត។ សហព្រះរាជអាជ្ញា បានបង្ហាញពីអត្តសញ្ញាណរបស់ «ជនសង្ស័យ​ចំនួនប្រាំរូបដែលបានប្រព្រឹត្តបទល្មើស ជួយគាំទ្រ ជួយជំរុញបន្ថែម រឺ ក៏ជន​ដែលមានតួនាទីខ្ពស់» នៃបទឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរនៅក្នុងសម័យ​កម្ពុជាប្រជា​ធិបតេយ្យ។

Robert Petit / Chea Leang / Tribunal khmers rouges - © John Vink / Magnum
ភ្នំពេញ ថ្ងៃទី ២០​វិច្ឆិកា ២០០៦ លោក រ៉ូ ប៊ែរ បឺត & លោកស្រី ជា លាង នៅក្នុងសម័យប្រជុំ
ពេញអង្គ លើកទី ២ នៃ អវតក 

ថ្ងៃទី ៣១ កក្កដា ២០០៧
ឌុច អតីតប្រធានគុក ស២១ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំង​នឹង​មនុស្សជាតិ។

ថ្ងៃទី ១៩ កញ្ញា ២០០៧
នួន ជា ត្រូវបានចាប់ខ្លួននៅនឹងផ្ទះរបស់គាត់ នៅទីក្រុងប៉ៃលិន ហើយត្រូវ​បានសាលាក្តីខ្មែរក្រហមចោទប្រកាន់ម្តង ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

ថ្ងៃទី ១២ វិចិ្ឆកា ២០០៧
អៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេស នាសម័យ ប៉ុល ពត និង​ភរិយារបស់លោក អ្នកស្រី អៀង ធីរិទិ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ត្រូវ​បានចាប់ខ្លួននៅក្នុងគេហដ្ឋានរបស់ពួកគាត់ នាទីក្រុងភ្នំពេញ។ ក្រោយមក អៀង សារី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និង​ឧក្រិដ្ឋកម្មប្រឆាំងនឹងសង្រ្គាម ខណៈពេលដែលភរិយារបស់លោក ត្រូវបាន​ចោទប្រកាន់ពីបទប្រឆាំងនឹងមនុស្សជាតិ។

Arrestation / Ieng Sary / Ieng Thirith - © John Vink / Magnum
ភ្នំពេញ ថ្ងៃទី ១២​ វិច្ឆិកា ២០០៧ វេលាម៉ោង 5h30 
កងរាជអាវុធហត្ថ បានចាប់ខ្លួន គីម ត្រាង ហៅ អៀង សារី & ខៀវ ធីរិទ្ធិ ហៅ
អៀង ធីរិទ្ធិ 



ថ្ងៃទី ១៩ វិចិ្ឆកា ២០០៧
ខៀវ សំផន អតីតប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួន និង​ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងសង្គ្រាម និងឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។

ថ្ងៃទី ២០ និង ២១ វិចិ្ឆកា ២០០៧
សវនាការជាសាធារណៈលើកដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់មេធាវីរបស់ឌុច ប្រឆាំង​នឹងដីកាឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន ត្រូវបានបើកឡើង។

ថ្ងៃទី ៣ ធ្នូ ២០០៧
អង្គបុរេជំនុំជម្រះបានបដិសេធចោទបណ្តឹងឧទ្ធរណ៍របស់មេធាវីរបស់ឌុច និង​បាន​បិទផ្លូវតវ៉ាបណ្តឹងឧទ្ធរណ៍បន្តទៀត ហើយក្រោយមកអតីតប្រធាន មន្ទីរ ស២១ រូបនេះត្រូវបានបញ្ជូនមកកាន់កន្លែងឃុំខ្លួនវិញ។

Duch / Audience / CETC - © John Vink / Magnum
កំបុល (ភ្នំ ពេញ) ថ្ងៃទី ៣ ធ្នូ ២០០៧
កាំង ហ្គិចអ៊ាវ (ឌុច) នៅសវនាការជាលើកទី ២ នៃអង្គបុរេជំនុំជំរៈ 



កាលប្បវត្តិនេះត្រូវបានរៀបចំសម្រេចជាស្ថាពរទៅបាន តាមរយៈពេលកាលប្បវត្តិដ៏ក្បោះក្បាយនៃគេហទំព័ររបស់ស៊ីតអាំងទែរណែត Cambodia Tribunal Monitor
  និងស៊ីតអាំងទែរណែតរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនឹងចុងក្រោយ ស៊ីតអាំងទែរណែតនៃសាលាក្តីខ្មែរក្រហម
 

សម្រាប់ព័ត៌មានបន្ថែម សូមបើកមើលគេហទំព័រ:

www.eccc.gov.kh
នេះគឺស៊ីតអាំងទែរណែតជាផ្លូវការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ គោលបំណងចំបងរបស់ស៊ីតនេះ គឺដើម្បីបង្ហាញរាល់បញ្ជីឯកសារជាផ្លូវការដែល​បានបោះពុម្ភផ្សាយ និងកាលប្បវត្តិនៃព្រឹត្តិការណ៍សំខាន់ៗនៃដំណើរ​ការ​របស់តុលាការ ជូនសាធារណជនអោយបានជ្រាប។ ស៊ីតនេះ​ប្រើប្រាស់​ភាសា​អង់គ្លេស ខ្មែរ និងបារំាង ជាផ្លូវការ ប៉ុន្តែ ឯកសារសំខាន់ៗ​មួយចំនួន​ធំជា​ភាសាអង់គ្លេសតែប៉ុណ្ណោះ។

www.cambodiatribunal.org
ដូចដែលស៊ីតនេះបានសរសេរនៅក្នុងទំព័រដើមស្រាប់រួចទៅហើយថា ស៊ីត​Cambodia Tribunal Monitor «គឺជាប្រភពឯកសារដំបូង សម្រាប់​ព្រឹត្តិការណ៍​ថ្មីៗ ព័ត៌មាន និង ការធ្វើអត្ថaធិប្បាយរបស់អ្នកជំនាញការ អំពី​អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា»។ ស៊ីតអាំងទែរណែតដ៏ល្អឥត​ខ្ចោះ​នេះដែលអាចនឹងជាឯកសារយោងមួយ សម្រាប់ដំណាក់កាលពេលសវនាការ ត្រូវបានគាំទ្រ ដោយស្ថាប័នបណ្ឌិតសភា សកលវិទ្យាល័យ រឺអង្គការ​មនុស្សធម៌​នានា ដែលមានបំណងចង់អោយសាធារណជនបានយល់ដឹងពីតុលាការនេះ។ ស៊ីតនេះក៏ផ្តល់អោយអ្នកជំនាញការធ្វើអត្ថាធិប្បាយ CMuvijដំណើរការនីតិវិធី​តុលា​ការ​ផង​ដែរ។ ស៊ីតបានប្រកាសថា រូបភាពវីដេអូដែលនឹងត្រូវបានផ្សព្វផ្សាយ បន្ទាប់ពីការបញ្ចប់សម័យប្រជុំរបស់តុលាការ នឹងជួយលំអរស៊ីតនេះអោយមាន លក្ខណៈកាន់តែប្រសើរឡើង។ ស៊ីតជាភាសាអង់គ្លេស ដោយមានការ​បកប្រែជា​ភាសាបារាំងខ្លះៗ។

www.dccam.org
ស៊ីតអាំងទែរណែតជាផ្លូវការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើត​ឡើងនៅ​ឆ្នាំ១៩៩៥ តាមរយៈកម្មវិធីសិក្សាពីបទប្រល័យពូជសាសន័នៃសាកលវិទ្យាល័យ​អាមេរិក Yale ហើយបានប្រមូលផ្តុំជិតមួយលានឯកសារទាក់ទងទៅនឹងរបប​កម្ពុជា​ប្រជាធិបតេយ្យ ក្រោមការគ្រប់គ្រងរបស់លោក ឆាំង យុ។ ចំណង​ជើង​មុខ « Khmer rouge tribunal-related materials» បានផ្តល់នូវព័ត៌​មាន និងការវិភាគដ៏គួរអោយចាប់អារម្មណ៍។ ស៊ីតជាភាសាខ្មែរ និង អង់គ្លេស។

www.trial-ch.org
«Trial»គឺជាសមាគមផ្នែកច្បាប់របស់ប្រទេសស្វីសដែលត្រូវបានបង្កើតឡើងនៅ​ឆ្នាំ២០០២។ គោលបំណងរបស់សមាគមនេះ ត្រូវបានបញ្ជាក់នៅក្នុងឈ្មោះ​សមាគម​ផ្ទាល់ ដែលជាអក្សរកាត់ ហើយមានពាក្យពេញថា «Track impunity always»។ សមាគមនេះ គឺជាសំលេងសង្គមស៊ីវិលមួយ​ត្រូវ​បាន​ផ្សព្វផ្សាយនៅក្នុងពិភពលោក ដើម្បីទាមទារនូវការកាត់ទោសជាលក្ខណៈ​អន្តរជាតិ​ទៅលើបទឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ។ «Trial នឹងធ្វើការប្តឹងទៅកាន់តុលាការ​ និងការពារផលប្រយោជន៍របស់ជនរងគ្រោះពីបទល្មើសណាមួយដែលបានកើត​ឡើង នៅចំពោះមុខតុលាការស្វីស និងចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ» ដោយពឹងផ្អែកជាពិសេសលើបណ្តាញមេធាវី។ ស៊ីតរបស់សមាគម ផ្តល់នូវព័ត៌​មានសំយោគជាប្រចាំថ្ងៃពីព្រឹត្តិការណ៍បច្ចុប្បន្នភាពនៃច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ជាមួយនឹងប្រតិកម្មប្រកបដោយប្រសិទ្ធភាព ព្រមទាំងឯកសាររបស់ជនជាប់ចោទ រឺ ជនត្រូវបានគេចោទប្រកាន់ ដោយតុលាការអន្តរជាតិមួយ (ដូចជាអតីត​មេដឹក​នាំ​ខ្មែរក្រហមដែលត្រូវជាប់ឃុំខ្លួន)។ ប៉ុន្តែ តុលាការអន្តរជាតិនេះ ក៏មានកំហុស​ឆ្គង និង ភាពមិនប្រាកដខ្លះៗផងដែរ។ ស៊ីតក៏ថែមទាំងបានបង្ហាញនូវរចនា​សម្ព័ន្ធយុត្តិធម៌​អន្តរជាតិនាពេលបច្ចុប្បន្ននេះផងដែរ។ ស៊ីតនេះមានបីភាសា គឺ ភាសាអង់គ្លេស បារាំង និងអាល្លឺមង់។

www.vannnath.com
ស៊ីតអាំងទែរណែត និងចំណងជើងរបស់វិចិត្រករ វ៉ាន់ ណាត អតីត​អ្នកទោស​នៃ​មន្ទីរឃុំឃាំងស២១ ដែលគាត់អាចនៅមានជីវិតរស់រាន្តបានដោយសារតែផ្ទាំង​គំនូរ​របស់គាត់នៅសម័យនោះ ជាពិសេសរូបគំនូររបស់ ប៉ុល ពត ដែល​គាត់បាន​គូរ​តាមការបង្គាប់បញ្ជាពីសំណាក់ពួកពេជ្ឈឃាត។ ក្រោយពេលរបបខ្មែរក្រហម​បាន​ដួលរលំ គាត់បានគូររូបគំនូរជាច្រើន ដោយរៀបរាប់ពីដំណើរ​រឿងប្រចាំ​ថ្ងៃក្នុង​មន្ទីរសួរចម្លើយ ដែលបច្ចុប្បន្នបានប្រែក្លាយទៅជាសារមន្ទីរប្រល័យពូជសាសន៍ (សារមន្ទីរទួលស្លែង) ហើយផ្ទាំងគំនូរទាំងនេះត្រូវបានដាក់តាំងនៅ​តាមជញ្ជាំង​សារមន្ទីរ។ ស៊ីតជាភាសាអង់គ្លេស។

 

www.khmersrouges.blogspot.com
«របបខ្មែរក្រហមដ៏សែនជូរចត់» គឺជាឈ្មោះខ្សែភាយន្តឯកសារដែលរៀបចំឡើង​ដោយ​លោក Bruno Carette និងលោកសៀន មេត្តា ដែលបានធ្វើការ​អង្កេត​នៅក្នុងជួរពួកខ្មែរក្រហម។ ភាពយន្តឯកសារនៅក្នុងស៊ីតនេះផ្តល់​ជូននូវអត្ថបទ​ដកស្រង់ខ្លីៗទាក់ទងនឹងភស្តុតាងដែលប្រមូលបាន ជាពិសេសអត្ថបទទាក់ទងនឹង នួន ជា បងធំទីពីរ និង ខៀវ សំផន អតីតប្រធានរដ្ឋនៃរបបកម្ពុជា​ប្រជាធិបតេយ្យ។ ស៊ីតជាភាសាបារាំង និងអង់គ្លេស។


www.cybercambodia.com/dachs
គឺបណ្ណាសារបែបបច្ចេកវិទ្យាទំនើបរបស់អ្នករស់រាន្តមានជីវិតពីរបបប្រល័យពូជ​សាសន៍កម្ពុជាៈ សក្ខីភាពរបស់អ្នករស់រាន្តមានជីវិត និងជាពិសេស រូបថត​សខ្មៅជាច្រើនទាក់ទង​នឹងការចូលកាន់កាប់ទីក្រុងភ្នំពេញរបស់ពួកខ្មែរក្រហម នៅថ្ងៃទី១៧ មេសា ១៩៧៥ ដែលជាពេលវេលាសម្រេចនូវជោគវាសនា​អាក្រក់​របស់ប្រទេសជាតិ។
(ចំណងជើងមុខ «វាលពិឃាតនៃ​ប្រទេស​កម្ពុជា»។ ស៊ីតជាភាសាអង់គ្លេស។

www.genocidewatch.org
នៅក្នុងឆ្នាំ១៩៨២ ស៊ីតអាំងទែរណែត «ការឃ្លាំមើលរបបប្រល័យពូជសាសន៍ៈ យុទ្ធនាការអន្តរជាតិដើម្បីបញ្ចប់អំពើប្រល័យពូជសាសន៍ (Genocide Watch: the international campaign to end genocide)» បានបង្កើត​គម្រោងមួយស្តីអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ក្នុងគោលបំណង​ចង់អោយ​អតីតមេដឹកនាំខ្មែរក្រហមត្រូវបាននាំខ្លួនទៅកាន់ការជំនុំជម្រះនៅក្នុងតុលាការ។ ស៊ីតអាំងទែរណែតនេះបានបង្ហាញនូវតារាងសង្ខេបនៃអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មផ្សេងៗទៀតជាច្រើនដែលកើតមានឡើងនៅលើពិភពលោក ចាប់​ពីឆ្នាំ១៩៤៥មក។ ស៊ីតនេះ ក៏បានលើកឡើងនូវនិយមន័យនៃពាក្យ អំពើប្រល័យ​ពូជសាសន៍ ដែលបានបញ្ជាក់យ៉ាងក្បោះក្បាយអំពី ចរិកលក្ខណៈ នៃអំពើនោះ («ដំណាក់កាលទាំងប្រាំបីនៃរបបប្រល័យពូជសាសន៍ the 8 stages of genocide») អំពី