Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 30 សីហអ 2008
αž˜αŸ‰αŸ„αž„ 05:29 (αž—αŸ’αž“αŸ†αž–αŸαž‰)
Ka-set
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:
Courage, fuyons ! (film)
 → αžŸαžΈαž αžΆ  30 @05:00 - :0630:
Dogora / Baraka (films)
 → αžŸαžΈαž αžΆ  30 @07:00 - :1100:
Dead man (film)
 → αžŸαžΈαž αžΆ  30 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ដំណាក់កាលនីតិវិធីតុលាការលើករណីឌុច
αžŠαŸ„αž™ Stιphanie Gιe (Ka-set)   
Convertir en PDF Version imprimable SuggΓ©rer par mail
03-12-2007
ឌុចត្រូវបានចាប់ខ្លួន នៅថ្ងៃទី ១០ ឧសភា ១៩៩៩ ហើយថ្ងៃទី ៣​ ធ្នូ ២០០៧ តុលាការបានសម្រេចច្រានចោលបណ្តឹងឧទ្ធរណ៍ ស្នើរសុំអោយដោះលែង មាន​សេរី​ភាព នៃអតីតមេធ្វើទារុណកម្ម នៃមន្ទីសួរចំលើយ S21


ថ្ងៃទី ១០ ឧសភា ១៩៩៩
ឌុច ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរនៃព្រះរាជាណាចក្រកម្ពុជា  និងបាននាំ​ខ្លួនទៅកាន់តុលាការយោធាក្រុងភ្នំពេញ។ ឌុចត្រូវបានចោទ​ប្រកាន់ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹងសន្តិសុខក្នុងប្រទេស។

ថ្ងៃទី ៦ កញ្ញា ១៩៩៩
ព្រះរាជអាជ្ញាអមតុលាការយោធាបានចោទប្រកាន់ឌុចពីបទឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍។

ថ្ងៃទី ២២ កុម្ភៈ ២០០២- ថ្ងៃទី ២២ កុម្ភៈ ២០០៣- ថ្ងៃទី ២២ កុម្ភៈ ២០០៤
ចៅក្រមស៊ើបអង្កេតនៃតុលាការយោធាបានចេញដីកាឃុំខ្លួនឌុចពីបទឧក្រិដ្ឋកម្ម​ប្រឆាំងនឹងមនុស្សជាតិ។

ថ្ងៃទី ២៨ កុម្ភៈ ២០០៥- ថ្ងៃទី ២៨ កុម្ភៈ ២០០៦- ថ្ងៃទី ២៨ កុម្ភៈ ២០០៧
ចៅក្រមស៊ើបអង្កេតតុលាការយោធាបានចេញដីកាឃុំខ្លួន ពីបទឧក្រិដ្ឋកម្មប្រ​ឆាំង​នឹងសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សដែលត្រូវការពារ​ជាអន្តរ​ជាតិ។

ថ្ងៃទី ១៨ កក្កដា ២០០៧
សហព្រះរាជអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជាបានចេញដី​កាសន្និដា្ឋនបញ្ជូនរឿងអោយស៊ើបសួរ ដែលក្នុងនោះស្នើសុំអោយសហចៅ​ក្រម​​ស៊ើប​អង្កេតបើកការស៊ើបអង្កេតប្រឆាំងនឹងជនសង្ស័យមួយចំនួន រួមមាន ឌុច ផងដែរ និងស្នើរសុំអោយធ្វើការចាប់ខ្លួនជនសង្ស័យទាំងនោះ។

ថ្ងៃទី ៣០ កក្កដា ២០០៧
ឌុច ត្រូវបានផ្ទេរពីមន្ទីរឃុំឃាំងតុលាការយោធា មកកាន់មន្ទីរឃុំឃាំងសា​លា​ក្តី​ខ្មែរ​ក្រ​ហម។

ថ្ងៃទី៣១ កក្កដា ២០០៧
បន្ទាប់ពីការធ្វើសវនាការតទល់គ្នា សហចៅក្រមស៊ើបអង្កេតបានចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដែល​មាន​រយៈពេលកំណត់មិនលើសពីមួយឆ្នាំ។

ថ្ងៃទី ២៣ សីហា ២០០៧
មេធាវីរបស់ឌុចបានធ្វើការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនបណ្តោះ​អាសន្ន និងដាក់សារណាចូលមកនៅថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០០៧។

ថ្ងៃទី ២០ និង ២១ វិច្ឆិកា ២០០៧
សាលាក្តីខ្មែរក្រហមបានបើកសវនាការលើបណ្តឹងឧទ្ធរណ៍ជាសាធារណៈ។ បន្ទប់​នៃអង្គបុរេជំនុំជម្រះមានលក្ខណៈតូច  ហើយសាធារណៈជនត្រូវបាន​អញ្ជើញអោយចូលរួមទស្សនាតាមការបញ្ជូនរូបភាពវីដេអូពីបន្ទប់កាត់ក្តី។ ឌុច​មានវត្តមាននៅចំពោះមុខចៅក្រម។ សេចក្តីសម្រេចត្រូវបាន​ទុកពិភា​ក្សា​សម្រេច​​នៅពេលក្រោយ។

ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ២០០៧
អង្គបុរេជំនុំជម្រះបានបដិសេធចោលបណ្តឹងឧទ្ធរណ៍របស់មេធាវីឌុច និង បិទ​ផ្លូវតវ៉ាបណ្តឹងឧទ្ធរណ៍បន្តទៀត។ អតីតប្រធាន មន្ទីរ ស ២១ ត្រូវបាន​បញ្ជូន​​មកកាន់កន្លែងឃុំខ្លួនវិញ។

ចៅក្រមរំពឹង​ថា​ការកាត់​ទោស​ខ្មែរក្រហមនឹងត្រូវចាប់ផ្តើមធ្វើនាខែ មិថុនា ឆ្នាំ២០០៨។