αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:29 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
ឆ្នាំ១៩៧៩: ការជំនុំជម្រះខ្មែរក្រហមលើកទី១ (ភាគ២) ការជំនុំជម្រះដែលខ្វះខាតមូលដ្ឋានច្បាប់
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
21-08-2008

Cambodge-Battambang-Khmers rouges ©John Vink/ Magnum

 ភ្នំសាវឿន (ខេត្តបាត់ដំបង ប្រទេសកម្ពុជា) ថ្ងៃទី២០ មករា ឆ្នាំ២០០៨៖ ល្អាងភ្នំ ដែលនៅទីនោះ ពួកខ្មែរក្រហមបានសម្លាប់មនុស្សចំនួន២ ០០០នាក់

 © ចន វីង / Magnum

តុលាការ​ប្រជាជន​បដិវត្តន៍​ដែល​បានកាត់ទោសកំបាំងមុខ «បនប៉ុល ពត និងអៀង សារី» ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​នៅទីក្រុង​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​​១៥ ដល់ថ្ងៃទី​១៩ សីហា ឆ្នាំ​១៩៧៩ បានផ្តល់នូវកាលានុវត្តភាព​​មួយ​ដល់​ជន​រង​គ្រោះ​​ពី​របប​ខ្មែរក្រហម​ជាច្រើនរូប ក្នុង​ការ​​ចូល​រួម​​ធ្វើជាសាក្សី​។ ប៉ុន្តែ ប្រជាជន​​កម្ពុជា​នៅមិនទាន់​យល់ច្បាស់អំពី​តុលាការ​​ ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​ប្រទេស​​វៀត​ណាម​​មួយ​នេះ​នោះទេ។​ របប​សាធារណៈ​​ប្រជាមានិតកម្ពុជាថ្មី​​មិន​មាន​​ទំនាក់​ទំនង​​ការ​ទូត​​ជា​មួយ​​នឹង​​អន្តរជាតិ​​​នោះ​ទេ​​ ព្រោះ​របបនេះបានបង្កើត​សម្ព័ន្ធ​ភាព​​ជាមួយនឹង​សហភាព​សូវៀត ហើយ​មិន​ត្រឹម​តែប៉ុណ្ណោះ របប​​ថ្មីនេះ​ក៏​មិន​បាន​ទទួល​ជំនួយ​អន្តរជាតិ​ណាមួយ ដើម្បី​បង្កើតតុលាការ​​​នេះផង​​ដែរ។ ទោះ​​ជាយ៉ាង​ណា តុលាការ​ប្រជាជនបដិវត្តន៍​គឺជា​តុលាការ​ដំបូងគេ បន្ទាប់​ពី​​តុលាការ​ទីក្រុង​​​តូក្យូ និង​ តុលាការ ណុយរ៉ង់ប៊ែរ។ ការជំនុំជម្រះ «បន​ប៉ុល ពត និង​អៀង សារី» ត្រូវ​បាន​​ដឹកនាំ​នៅ​ក្នុង​ទម្រង់មួយ ដែល​មិន​គោរព​ទៅតាម​បទ​ដ្ឋាន​អន្តរជាតិនៃ​ការ​ជំនុំ​ជម្រះ​មួយ​ប្រកប​ដោយ​សមធម៌។ (ភាគ២)

 

សច្ចធារណ៍និរទោសមិនត្រូវបានគោរព
សេចក្តី​សម្រេចរបស់តុលាការ​បាន​បញ្ជាក់ថា​ ជនជាប់​ចោទប៉ុល ពត និងអៀង សារី មិនត្រូវ​បាន​ចាត់​ទុក​ថាជា​​​​និរទោសជន​​នោះទេ ដោយ​សំអាង​លើ​​ភស្តុតាង​បញ្ជាក់ពីពិរុទ្ធភាព​របស់​ពួក​​គេ​។ ​​​តុលាការ​ប្រជាជន​បដិវត្តន៍ត្រូវ​បាន​បង្កើតឡើង​​ តាម​រយៈ​​​ក្រឹត្យ​មួយ​ស្តីពី​ការ​បង្កើត​ប្រព័ន្ធ​តុលាការ ដែល​ត្រូវ​បានអនុម័ត​នៅ​ថ្ងៃទី​១៥ កក្កដា ឆ្នាំ១៩៧៩។ អត្ថបទ​ច្បាប់​ដែល​តាក់​តែង​ដោយ​ក្រុមប្រឹក្សា​បដិវត្តន៍​កម្ពុជា បាន​ចាប់​ផ្តើម​យ៉ាង​ដូច្នោះថា៖ «ចាត់ទុក​​បនប៉ុល ពតនិងអៀង សារី ថា​បាន​សម្លាប់​រង្គាល​ប្រជាពល​រដ្ឋ​ស្លូត​ត្រង់​រាប់លាន​នាក់​យ៉ាង​ព្រៃផ្សៅ បាន​បង្ខំ​ប្រជារាស្ត្រ​កម្ពុជា​​គ្រប់​ស្រទាប់វណ្ណៈ​អោយរស់នៅ​ក្នុ​ង​លក្ខខណ្ឌ​ជីវិត​មួយ​ដ៏​សែន​លំបាក​វេទនា​ដែលនាំអោយប៉ះពាល់​ដល់រាង​កាយ​និង​សតិ​ស្មារតី និង​បាន​បំផ្លាញ​​រចនា​សម្ព័ន្ធ​​សេដ្ឋកិច្ច​ វប្បធម៌ និង​សង្គម​ក្នុង​ប្រទេស​ទាំង​ស្រុង ។ ទង្វើ​ទាំង​នេះ​គឺជា​អំពើ​ប្រល័យ​ពូជសាសន៍សុទ្ធ​​សាធ​​»។​

ដូច​ជាការសរសេររបស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅលើ​វិបសាយ​របស់​ខ្លួន ក្រឹត្យនេះ​«បាន​​​បញ្ជាក់​ជាស្ថាពរថា បន​ប៉ុល ពត-​អៀង សារី ត្រូវបាន​ចោទ​ប្រកាន់​​ជា​​ពិរុទ្ធ​ជន​​ពីបទ​ឧក្រិដ្ឋ​​កម្ម​​ជា​ច្រើន មុន​នឹង​បង្ហាញ​ភស្តុតាង​នៅ​ចំពោះ​មុខ​​តុលាការ»។

មជ្ឈមណ្ឌល​​ឯក​សារ​​កម្ពុជា​បាន​បន្ថែមទៀត​ថា​ ទោះបី​ជា​មាន​ការ​​សង្ស័យ​​ជុំវិញ​ការ​ចង់​​​បាន​​ភាព​ស្រប​ច្បាប់​​​របស់​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​(ស.ប.ក) មុន​នឹង​ការ​ជំនុំជម្រះ​នេះ​បាន​ចាប់ផ្តើម​ដំណើរ​ការ​ក៏​ដោយ ក៏លោក​កែវ ចិន្តា ដែល​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​តុលាការ​​បដិវត្តន៍​ប្រជាជន​ «បានប្រកាស​ជា​សាធារណៈ​​ក្នុងនាម​ជា​រដ្ឋាភិបាលថា បន​ប៉ុល ពត-អៀង សារី គឹជា​ជន​ល្មើស​នៃ​បទ​ឧក្រិដ្ឋ​កម្ម ហើយពួកគេ​ត្រូវបាន​ថ្កោល​ទោស​ និង​ត្រូវ​បាន​​កាត់​ទោស​»។

ប្រសិទ្ធភាព​របស់​តុលាការ​ប្រជាជន​បដិវត្តន៍
យោង​តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ឈ្មោះ អង្គការ​លើកលែង​ទោស​អន្តរជាតិ នៅ​​ពេល​ដួល​រលំ​របប​​កម្ពុជា​ប្រជាធិបតេយ្យថ្ងៃទី​៧ មករា ១៩៧៩ ប្រទេស​កម្ពុជា​​នៅ​មាន​សេស​សល់​​មេធាវី​ត្រឹម​តែ​១០នាក់​ប៉ុណ្ណោះ ហើយប្រព័ន្ធ​តុលាការ​ត្រូវ​បាន​បំផ្លាញ​ដោយ​របប​ខ្មែរ​ក្រហម។

នៅ​ក្នុង​តុលាការ​ប្រជាជន​បដិវត្តន៍ អ្នកមាន​វិជ្ជាជីវៈ​ធ្វើការ​ក្បែរ​អ្នក​គ្មាន​ជំនាញ​វិជ្ជាជីវៈ​​ត្រឹម​ត្រូវ។ លោក Evan Gottesman បាន​លើក​ឡើង​នៅក្នុង​សៀវភៅ​របស់​គាត់​ឈ្មោះ កម្ពុជា​ក្រោយ​របប​ខ្មែរក្រហម (Cambodia after the Khmer rouge-Inside the politics of nation building) ថា នៅ​ក្នុង​ចំណោម​ចៅក្រម​អមតុលាការ​១០រូប ​ដែល​ត្រូវ​បាន​តែង​តាំង ( មាន​តួនាទីជា​ប្រឹក្សា​តុលាការ អង្គុយ​​ក្បែរ​ប្រធាន​តុលាការ)​ គេ​សង្កេតឃើញ​មាន​ពេទ្យកុមារ​មួយ​រូប​ អតីត​សាស្រ្តាចារ្យ​របាំ​បុរាណមួយរូប រឺ​អតីត​ថ្នាក់ដឹកនាំ​ខ្មែរក្រហម។​

នីតិវិធី​តុលាការ​ត្រូវ​បាន​ដឹកនាំដោយ​សមាជិកនៃ​ក្រសួង​ឃោសនាការ ដែល​មាន​​ការ​ចូលរួម​ពី​​​ទីប្រឹក្សា​​ជនជាតិវៀតណាម។ ជនជាតិអាមេរិក​រូប​នេះ​បាន​កត់សម្គាល់ថា «រដ្ឋ​មន្ត្រី​ក្រសួង​ឃោសនាការ​ គឺលោក កែវ ចិន្តា ត្រូវ​បាន​ជ្រើស​តាំង ​ជា​ប្រធាន​តុលាការដោយខ្លួន​​ឯង​ផ្ទាល់»។ កំហុស​របស់​​ក្រសួង​យុត្តិធម៌គឺ​ការ​ជ្រើស​ រើតាំង​​ចៅក្រម ចៅក្រម​អម​តុលាការ និង​មេធាវី​ពី​សំណាក់​​ក្រុម​ប្រឹក្សា​ប្រជាជន​បដិវត្តន៍​នៃសាធារណៈប្រជាមានិត​កម្ពុជា​។

ម្យ៉ាង​វិញទៀត តុលាការ​ប្រមូល​ផ្តុំ​ជា​ពិសេស​ដោយ​ជនរង​គ្រោះ រឺ​សាច់​ញាតិ​ជន​រងគ្រោះ កត្តានេះ​ក៏ចោទ​ជា​បញ្ហា​​បក្ស​ពួក​និយមផង​ដែរ​។

ការការពារក្តី និង​ គ្មានការពារក្តី
លោក​ឌិត មុន្ទី អតីត​អ្នក​ច្បាប់ និងមេធាវីមួយរូប​ក្នុង​ចំណោម​​មេធាវីជនជាតិ​កម្ពុជា​ពីររូប ដែល​ត្រូវ​បាន​តែង​តាំង​ជា​មេធាវីការ​ពារក្តី​អោយ​ជន​ជាប់​ចោទប៉ុល ពត និង​អៀង សារី ក៏​ត្រូវ​បាន​ជ្រើស​តាំង​នៅ​ក្នុង​ក្រសួង​ឃោសនាការ​ផង​ដែរ។ «លោក Evan Gottesman បាន​រាយ​ការណ៍​អោយ​ដឹង​ថា វាមិនមែន​ជា​រឿង​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​​នោះទេ លោក​ឌិត មុន្ទី​បាន​បង្ហា​ញ​ខ្លួន​ជាតំណាង​មេធាវីការ​ពារ​ក្តីអោយ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដោយ​រួញ​រាចិត្ត​ ព្រោះថា​លោក​ធ្លាប់​បាន​ចោទ​ប្រកាន់​មេដឹកនាំទាំង​នេះ​ថា​ជា​អ្នក​​ទទួល​​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​សាច់​ញាតិ​​ប្រហែល​៣៨នាក់។ លោក​មាន​ការធូរ​ស្បើយ​​ក្នុង​អារម្មណ៍ ​នៅពេល​បាន​ដឹង​ថា​គេ​មិន​បាន​ស្នើអោយ​គាត់​ជួយ​ស្វែង​រក​​និរទោសភាព​​​​របស់​ប៉ុល ពត និង​អៀង សារីនោះទេ ប៉ុន្តែ គេស្នើអោយ​គាត់ជួយ​រក​ពិរុទ្ធភាព​​របស់ «ពួក​ប្រតិ​កិរិយា​​នៃ​​រដ្ឋាភិបាលទីក្រុង​ប៉េកាំង​ដ៏ឧដុងឧត្តម​»។ ម្យ៉ាង​វិញទៀត តួនាទីជា​មេធាវីការ​ពារក្តី​​របស់លោកមិនបាន​រារាំង​គាត់ ក្នុង​ការ​ផ្តល់​សក្ខីកម្ម ក្នុង​នាម​ជា​សាក្សី​​​មួយ​រូប​នៅ​ក្នុង​សវនាការ​នោះទេ»។

លោក​បាន​​ចូល​រួមនៅក្នុង​សំណុំរឿងនៃការជំនុំជម្រះការ​ ដោយ​បាន​​ផ្តល់​សក្ខីកម្មរបស់​គាត់​​ក្នុងនាម​ជា​ជន​រង​គ្រោះ​ ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ នៅ​​ថ្ងៃទី​២២ ឧសភា ១៩៧៩​។ នៅ​ក្នុង​ការ​​ជំនុំ​ជម្រះ​ លោក​ឌិត មុន្ទី បច្ចុប្បន្ន​ជា​ប្រធាន​តុលាការ​កំពូល បានរំលឹកពី​​​ម្តាយ​របស់គាត់ ដែល​បាន​ស្លាប់​បាត់​បង់​ជី​វិត​ ដោយសារ​​ភាព​អត់​ឃ្លាន៖ «គាត់​ត្រូវ​ហត់​អស់កម្លាំង​នឹង​ភាព​ទុក្ខព្រួយ ការងារ​បង្ខិត​បង្ខំ កង្វះ​អាហារូបត្ថម្ភ និង​កង្វះ​ថ្នាំសង្កូវ» ហើយ​លើស​ពីនេះ លោក​ក៏​បាន​រៀប​រាប់​ពី​របប​កម្ពុជា និង​លក្ខខណ្ឌជីវិតបែប​បង្ខិត​បង្ខំ​ដ៏សែនលំបាក​​​វេទនា។

«ខ្ញុំ​កត់​សម្គាល់​ថា ទាហាន​ខ្មែរក្រហមគឺជាប្រភេទ​មនុស្ស​ចេញមក​ពី​ក្នុង​ព្រៃ ពួកគេ​មិន​ចេះ​បែង​ចែក​ស-ខ្មៅ ខុស-​ត្រូវ​អ្វីឡើយ ពួកគេ​ដឹង​តែ​ម្យ៉ាង គឺបំផ្លាញ [...]។ អង្គការ​​គឺ​ជា​រូប​ភាព​​នៃ​​អំណាច​​ផ្តាច់ការបែប​យោធានិយមរបស់​ពួក​ខ្មែរ​ក្រហម។ ពួកគេមាន​សិទ្ធិគ្រប់​គ្រង​​លើ​ប្រជារាស្ត្រ ពោ​លគឺចង់អោយ​ស្លាប់ រឺរស់ ស្រេច​តែលើ​អង្គការ។ ដើម្បីបណ្តុះ​អោយ​មាន​ការ​មិនចុះ​សម្រុះ​នឹង​គ្នា​រវាង​​ប្រជា​ជនរស់នៅទីក្រុង និង​ប្រជាកសិករ អង្គការ​បាន​បែង​ចែក​ប្រជា​ជ​ន​​ជា​បីផ្នែក៖ ប្រជាជន​ចាស់ ប្រជាជន​ថ្មី​ និង​សត្រូវ [...]។ ប្រធាន​ភូមិដែលជា​មន្ត្រី​ក្រប​ខ័ណ្ឌ​ ត្រូវ​បាន​ជ្រើស​រើស​នៅ​ក្នុង​ចំណោម​ប្រជាជន​មិនដឹងរឿង។ ពួកគេ​បាន​ធ្វើការ​ងារ​ដោយ​អស់​ពីកម្លាំង​កាយ​ចិត្ត ដើម្បី​ចង់​រក្សា​តំណែង​របស់​ខ្លួន»។

ចំណែកលោក ចូស៍ ប៉រ ជនជាតិ​អាមេរិក និងជា​អ្នកជំនាញ​ការ​ជើង​ចាស់​មួយ​រូប ក៏​បាន​ចូលរួម​ចំណែក​បញ្ចេញ​មតិ​យោបល់«ដាក់បន្ទុក»ថា តាម​រយៈការ​ពិភាក្សា​នៅក្នុង​សវនការ ជនរង​គ្រោះ សាក្សី ភ្នាក់ងារ​ប្រតិបត្តិ អង្គហេតុ​សំអាង​ ឯកសារ រូបថត ខ្សែ​ភាពយន្ត ... បាន​លើក​ឡើង​បង្ហាញ​យ៉ាង​ច្បាស់​ពីឧក្រិដ្ឋ​កម្ម​នៃអំពើ​ប្រល័យ​ពូជ​សាសន៍។ តាំងនាម​ជា​មេធាវី​ការ​ពារ​​ក្តី យើង​មិន​អាច​ស្វែងរក​សំអាង​​ជាគោលការណ៍​ណាមួយ ដើម្បី​ច្រាន​ចោល​អំពើ​ឃាតកម្ម​ ​នៅក្នុងបទ​​ចោទ​ប្រកាន់​នេះ​បាន​នោះទេ។ »

ចំណែក​លោក Hope R.Stevens ជនជាតិអាមេរិក ដែល​ត្រូវ​បាន​អញ្ជើញ​អោយ​ចូល​​រួម​នៅក្នុង​ក្រុម​ប្រឹក្សា​ការការពារ​ក្តី​ជនជាប់​ចោទ បាន​សង្កត់ធ្ងន់​ ដូចនឹង​​សហ​​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិអ្នក​ច្បាប់​ជនជាតិ​ស្បែក​ខ្មៅនៅសហរដ្ឋ​អាមេរិក និងកាណាដា ក៏ដូចទៅនឹង​ការ​បក​ស្រាយ​របស់​​សមាជិក​ជនជាតិភាគ​តិច​ដែល​ «ធ្លាប់​ជាជន​រង​គ្រោះ​កាលពីអតីតកាល ពី​បទ​​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​​ដូច​គ្នានេះ។ គួរ​រម្លឹកថា​ អំពើ​ប្រល័យពូជសាសន៍​បាន​​​សម្លាប់​​ប្រជារាស្ត្រ​កម្ពុជា​ នៅ​ក្នុង​អំឡុង​​រយៈពេល​ចុ​ង​ក្រោយ​នេះ»។ ដោយ​មិន​ចង់​និយាយ​ទាក់​ទង​​នឹង​តួនាទី​ជា​មេធាវីការពារក្តី​របស់លោក លោក​បាន​ប្រកាស​នៅ​ចំពោះ​មុខ​តុលាការ​​ប្រជាជ​​ន​បដិវត្តន៍ថា ៖ «ឥឡូវ​នេះ ពិភពលោក​ពិត​ជាបាន​ដឹង​យ៉ាង​ច្បាស់​ថា​ប៉ុល ពត និង​អៀង សារី គឺជា​ឃាតករ​ដ៏​សាហាវ​ឃោឃៅ និងឆ្កួត​លីលា ដែល​បាន​រៀប​ចំ​កម្មវិធី​នយោបាយ​កាប់​សម្លាប់​ប្រជារាស្រ្ត​ បំពេញ​មហិច្ឆតា​របស់​​​ពួកគេ»។

នៅក្នុង​សវនាការ មេធាវីរបស់​ប៉ុល ពត និងអៀង សារី មិនបានពាំនាំយក​នូវ​ភស្តុតាង​​ណា​មួយ​សម្រាប់ការពារក្តីអោយ​កូន​ក្តីរបស់ពួកគេ​នោះទេ ក្រៅ​អំពី​សាក្សី​​ដើម្បីដោះបន្ទុក​។ លើស​ពីនេះ មេធាវីការពារក្តី​មិន​បាន​ផ្ទៀង​ផ្ទាត់​ឡើ​ង​វិញ​នូវ​សក្ខីកម្ម​និងភស្តុតាងផ្សេងៗ​​នៅ​ក្នុងតុ​លាការ​ ដែល​បាន​ដាក់បន្ទុក​​លើ​ការ​ចោទ​ប្រកាន់​មេដឹកនាំខ្មែរក្រហម​កំពូល​ទាំងពីរ។​ ករណី​បានចោទជាបញ្ហាអំពី​ភាព​ស្រប​ច្បាប់​នៃភស្តុតាង​ទាំងនេះ។

ជួន​កាល ភស្តុតាង​តាម​ផ្លូវច្បាប់​ក៏ទន់ខ្សោយ​ដើម្បីដាក់បន្ទុក​លើ​ជន​ជាប់​ចោទ​។ តួយ៉ាង​ ដូចជា​ឯកសារ​ពិបាកយល់ ដែល​ត្រូវ​បានសរសេរ បន្ទាប់ពីការ​ស៊ើប​អង្កេត​មួយលើ​​​សមាជិក​កម្ម​ករ​រោង​ចក្រ​ផលិត​កង់ឡាននៅស្រុក​តាខ្មៅ​ចំនួន​៣០០​គ្រួសារ​។ គេ​ដឹង​ថា​នៅ​មុន​ថ្ងៃទី​១៧ មេសា ១៩៧៥ ដែល​ជាថ្ងៃ​ចូល​កាន់​អំណាច​​របស់​ពួកខ្មែរក្រហម តាខ្មៅមាន​៩៤៧​គ្រួសារ ហើយ​ក្រោយ​របប​ខ្មែរ​ក្រហម ចំនួន​បាន​ធ្លាក់ចុះ​មក​ត្រឹម​៦៥១គ្រួសារ។ ចំនួន​អ្នក​ស្លាប់​​ត្រូវ​បាន​បែង​ចែក​​តាម​មូលហេតុ​ផ្សេងៗ។

សិទ្ធិការពារក្តី​ត្រូវ​បាន​រំលោភបំពាន
ប៉ុល ពត និងអៀង សារី ត្រូវ​បាន​កាត់ទោស​កំបាំងមុខ។ តុលាការ​បាន​ចេញ​ដីកា​​កោះ​​ហៅ​​ជន​ជាប់​ចោទ​អោយ​​​​ចូល​បង្ហាញ​​ខ្លួន​ក្នុង​​សវនាការ ប៉ុន្តែ ពួកគេ​មិនបាន​មក​បង្ហាញ​ខ្លួន​នោះ​ទេ​។ សេចក្តី​សម្រេចស្តីពីការ​បើក​សវនាការ និង​ការ​កោះ​ហៅ​ជន​ជាប់​ចោទត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​វិទ្យុជាតិ​ និង​បិទ​ផ្សាយ​នៅ​ទីស្នាក់​ការ​គណៈកម្មាធិការ​ប្រជាជន និង​​​ទីស្នាក់ការ​តុលាការ​​ប្រជាជន​​បដិវត្តន៍​នៅទីក្រុ​ងភ្នំពេញ»។

លោក ​William Smith សហព្រះរាជ​អាជ្ញា ដែល​បាន​បញ្ចេញមតិយោបល់​របស់​ខ្លួននៅ​ចំពោះ​អង្គបុរេជំនុំជម្រះនៃ​អង្គជំនុំជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា កាលពី​ថ្ងៃទី​១ កក្កដា ឆ្នាំ​២០០៧ នៅ​ក្នុង​សំណុំរឿង​បណ្តឹងឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា​ឃុំខ្លួនបណ្តោះអាសន្ន​របស់​អៀង សារី មិន​បាន​ត្រៀម​ទុក​ជាមុន​ថា​ជន​ជាប់​ចោទ​នឹង​​ចូលរួម​ក្នុង​សវនាការ​នោះទេ។ លោក​William Smith បាន​គូស​បញ្ជាក់​ថា «ពួកគេ​មិនអាច​ទទួល​បាន​ព័ត៌មាន ការ​ប្រឹក្សា រឺ​ជំនួយ​ផ្នែក​ច្បាប់​តាម​កា​រ​ជ្រើសរើស​របស់​ខ្លួន​​នោះទេ»។ ករណីនេះ​ផ្ទុយ​ទៅនឹង​សិទ្ធិ​របស់​ជនជាប់ ក្នុង​ការ​​ទទួល​បាន​នូវការ​ផ្តល់​ដំណឹង​​ជាលាយ​ល័ក្ខ​អក្សរ​ពី​សំអាង​ច្បាស់​លាស់​នៅ​​ក្នុង​​​សំណុំ​រឿង​។

ការខ្វះខាត​ផ្នែក​​គតិយុត្តិ​មួយ​ផ្សេង​ទៀតនៃការជំនុំជម្រះ​ឆ្នាំ១៩៧៩ ដែល​សហ​ព្រះរាជ​អាជ្ញា​រូបនេះ​បានគូស​​បញ្ជាក់គឺ ចៅក្រម​បានផ្តល់​ភស្តុតាង​ដែល​បញ្ជាក់​ពី​ពិរុទ្ធភាព​​របស់​ជន​ដែលត្រូវ​ចោទ»។

ការចេញ​សេចក្តី​សម្រេច​ស្ថាពរ
ចំណុច​ទីប្រាំនៃ​ការ​វិនិច្ឆ័យ​ទោស​​ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពីខែ​សីហា ឆ្នាំ​១៩៧៩ បាន​​សម្រេច​​កាត់ទោសប្រហារ​ជីវិត​​ប៉ុល ពត និងអៀង​ សារី ដោយ​បញ្ជាក់​​ថា​ទណ្ឌិតដែល​ត្រូវ​កាត់​ទោសប្រហារ​ជីវិត «មានសិទ្ធិ​សុំការ​លើកលែង​ទោស​​ពី​ក្រម​ប្រឹក្សា​ប្រជាជន​បដិវត្តន៍​នៅក្នុង​រយៈពេល​កំណត់​៧ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​បិទ​​​​​ប្រកាស​សេចក្តី​សម្រេច​នេះ​ នៅ​ទីស្នាក់​ការ​គណៈកម្មាធិការ​ប្រជាជន​នៅ​ទីក្រុង​​ភ្នំពេញ»។ ប៉ុន្តែ នៅចុងបញ្ចប់​សេចក្តី​សម្រេចនេះ គេ​បាន​បញ្ជាក់ថា​ការ​វិនិច្ឆ័យ​ទោស​​នេះ​ធ្វើឡើង «ជាលើកចុង​ក្រោយ» ។ ការ​រំលោភ​បំពាន​សិទ្ធិ​​ការ​ការ​ពារក្តីមួយផ្សេង​ទៀត​នោះគឺការ​ច្រាន​ចោល​សិទ្ធិ​ក្នុងការ​ប្តឹង​​​ឧទ្ធរណ៍។​

ការ​ជំនុំជម្រះ ​ប៉ុល ពត និងអៀង សារី នៅឆ្នាំ​១៩៧៩ មាន​រយៈពេល​ត្រឹម​តែ​ប្រាំ​ថ្ងៃ ​ហើយ​អ្នកខ្លះ​បានចាត់ទុក​ការវិនិច្ឆ័យទោសនេះ​ថា «ឆាប់រហ័ស​ពេក​»។