Khmer
    Franηais


αžαŸ’αž„αŸƒ αž–αŸ’αžšαž αžŸαŸ’αž”αžαž·αŸ 20 αžœαž·αž…αŸ’αž†αž·αž€αžΆ 2008
αž˜αŸ‰αŸ„αž„ 21:26 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Ceux Qui Marchent Debout (concert)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @06:00 - :0900:
Danses Apsara
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @07:00 - :0800:
"Sauvez l'ιcosystθme" (documentaires)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @08:00 - :1000:
50e anniversaire d'Enfants du Mιkong (Paris)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 - αžœαž·αž…αŸ’αž†αž·αž€αžΆ  22
L'oiseau de paradis
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 @04:00 - :0531:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

សច្ចធារណ៍ពិរុទ្ធភាពមានទម្ងន់លើសាលាក្តីខ្មែរក្រហម
αžŠαŸ„αž™ អារណូ ឌុយ​ប៊ុស​ (​​អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​ប្រចាំ​តំបន់​នៃ​សារព័ត៌មាន​ Libιration​)​   
Convertir en PDF Version imprimable SuggΓ©rer par mail
06-08-2008

Phnom Penh - reconstitution - Duch - S21 © John Vink / Magnum  

 

ភ្នំពេញ ថ្ងៃទី​២៧ កុម្ភៈ ២០០៨ មន្ទីរឃុំឃាំងស-២១ ៖នគរបាល​បាន​រារាំង

សារព័ត៌មាន​មិនអោយចូល​ថតរូបជន​សង្ស័យ

 

© ចន វីង / Magnum 

 

អស់​រយៈពេល​ប៉ុន្មាន​ខែ​ បន្ទាប់​ពីសវនាការ​ជាលើក​ដំបូង​នៃ​សាលាក្តី​​កាត់​ទោស​មេដឹក​នាំ​ខ្មែរក្រហម មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា សាធារណៈទូទៅ​មាន​ជំនឿ​ថា​ជន​សង្ស័យ​ទាំង​ប្រាំរូបគឺ​​ជា​ពិរុទ្ធ​ជន​ដ៏​ពិត​ប្រាកដ​។ ភាព​ជឿ​ជាក់ទាំង​នេះ​បាន​ដាក់​ទម្ងន់​យ៉ាង​ធ្ងន់​ទៅ​លើ​​ដំណើរ​ការ​ពិភាក្សា​ ដោយ​អាច​ប្រឈម​​​នឹង​​ការ​​ចោទ​ប្រកាន់​ពួកគេ​ខុស។ នៅ​ក្នុង​អំឡុង​រយៈពេល​៣០​ឆ្នាំ ​អ្នក​ប្រវត្តិ​សាស្ត្រ​និង​​អ្នក​យកព័ត៌មាន​បាន​ធ្វើការ​សិក្សា​យ៉ាង​យក​ចិត្ត​​ទុកដាក់​បំផុតលើ​ឧក្រិដ្ឋ​កម្ម​ដែល​បានកើត​មាន​ឡើង​​នៅប្រទេសកម្ពុជា នា​សម័យ​ខ្មែរក្រហម ចន្លោះឆ្នាំ​១៩៧៥​ ដល់​​ឆ្នាំ​១៩៧៩។ នៅក្នុង​ផ្នត់​គំនិត​របស់​​អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ ​គេ​​បាន​ចាត់​ទុក​​ឧក្រិដ្ឋកម្ម​​ខាង​លើ​ថា​​ជា​ទង្វើ​ដែល​មិន​អាច​ប្រកែក​បាន​។

 

ជនត្រូវចោទត្រូវបានទទួលស្គាល់ជាពិរុទ្ធជនមុនការកាត់ក្តី​
លោក Rupert Skilbeck ប្រធាន​អង្គភាពគាំពារការការពារក្តី​នៃសាលាក្តី​ខ្មែរ​ក្រហម​បាន​បញ្ជាក់​​​ថា «ការមិនគោរព​តាម​សច្ចធារណ៍*និរទោស​​កើត​មាន​​ពី​គ្រប់​ច្រក​​ល្ហក​ទាំង​អស់​​។ អង្គការ​​ក្រៅ​រដ្ឋាភិបាល​ការពារ​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ពី​អ្នកប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ ជំនួស​ការ​និយាយ​​ពី​ជន​ជាប់​ចោទ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បានគាំទ្រ​​បរិយាកាស​មួយនៃ​សច្ចធារណ៍​ពិរុទ្ធ​ភាព​​។ មេធាវីវ័យ​ក្មេង​មួយ​ចំនួន​ក៏​បាន​និយាយ​ដែរ​ថា “តើអស់​លោក​អាច​​​ជឿ​​ជាក់​បាន​យ៉ាង​ដូច​ម្តេច​ថា​ពួកគេ​ទាំង​នោះ​មិន​មែន​ជាពិរុទ្ធជន​?”»។

មេធាវី​​របស់​ជន​សង្ស័យទាំង​​ប្រាំរូប (នួន​ ជា អតីត​បង​ធំទីពីរ​នៃរបប​ខ្មែរក្រហម​-ខៀវ សំផន អតីត​​ប្រមុខ​រដ្ឋ​​​-អៀង សារី អតីត​ប្រមុន​ការទូត និង​អៀង ធីរិទ្ធិ អតីត​រដ្ឋ​មន្ត្រី​សង្គម​កិច្ច​ ហើយ​នឹង​ឌុច អតីត​ប្រធានមន្ទីរ​ធ្វើ​ទារុណ​កម្ម​ទួល​ស្លែង​) ព្រម​ទាំង​ចៅក្រម​បានរក្សា​នូវ​​បរិយាកាស​​​​ស្ងប់​ស្ងាត់​ខ្លះៗ ​នៅចំពោះមុខ​ការងារ​ដ៏​ស្មុគ​ស្មាញនេះ​ បើ​ទោះ​បីជា​បរិយាកាស​នេះ​មាន​ភាព​រំជើប​រំជួល​យ៉ាង​ខ្លាំង​ ក្នុង​ចំណោម​ជន​រង​គ្រោះ​ពី​ឧក្រិដ្ឋ​កម្ម​ខ្មែរក្រហមក៏​ដោយ​ ក៏​​នីតិ​វិធី​នេះ​នៅមាន​ដំណើរ​ការ​ជា​ច្រើន​ឆ្នាំ​ត​ទៅ​ទៀត។

ការ​ចូលរួម​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី ដែល​អាច​បំបាត់ការ​ភាន់​ច្រឡំទាំងឡាយ
នៅ​ក្នុង​សវនាការ​មួយ​​ក្នុង​ចំណោម​សវនាការ​នៃអង្គបុរជំនុំជម្រះ កញ្ញា សេង ធារី ជន​ជាតិ​ខ្មែរ​មួយ​រូប​ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាលនៅ​សហរដ្ឋ​អាមេរិក និង​ដែល​បាន​ចូល​រួម​ជា​ដើម​បណ្តឹង​រដ្ឋប្ប​វេណី បាន​ដាក់​ពាក្យ​បណ្តឹង​ចោ​ទ​ប្រកាន់​នួន​ ជា ដែលជា​ជនជាប់​មួ​យ​រូប​ក្នុង​ចំនួន​ជនជាប់ចោទទាំង​ប្រាំរូប​ខាង​លើ​។ អ្នកច្បាប់​រូប​នេះបាន​វាយ​តម្លៃ​ថា «ការ​ពិ​ពណ៌នា​​​​របស់​កញ្ញា​គឺជា​រឿង​ដ៏​សែន​​កំសត់​មួយ និង​គ្មាន​អំណៈអំណាង​គតិយុត្តិ​។ វា​គឺ​ជា​ការ​អំពាវ​នាវ​មួយ​ពោរ​ពេញ​​ទៅដោយ​មនោសញ្ចេតនា ទាម​ទាររក​​យុត្តិធម៌​»។ សាលាក្តី​កាត់​ទោស​​ខ្មែរ​ក្រហម​​នៅកម្ពុជា​​​ស្ថិត​នៅក្រោម​យុត្តាធិការ​របស់​ចៅក្រម​កម្ពុជា​និង​អន្តរជាតិ ព្រម​​ទាំង​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ តុលាការ​ចម្រុះ​មួយ​នេះ​​​គឺជា​តុលាការ​អន្តរជាតិ​ទីមួយ ដែល​អនុញ្ញាតិ​អោយ​មាន​ការ​ចូលរួម​ពីសំណាក់​ជន​រង​គ្រោះ។ ដើម​​បណ្តឹង​រដ្ឋ​ប្បវេណីជា​ច្រើន​​រូប​ត្រូវ​បាន​អនុញ្ញាតិអោយ​ចូល​រួមនៅក្នុង​តុលាការ (រហូតមកទល់ពេលនេះ មាន​១៤ដើម​បណ្តឹង​រដ្ឋប្ប​វេណី)។ អ្នកច្បាប់​រូប​នេះ​បាន​វាយតម្លៃ​ថា «ទោះ​បី​ជា​​​​​មាន​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​៤០រូប​ត្រូវ​បាន​អនុញ្ញាតិ​អោយ​ចូល​រួមនៅ​ក្នុង​តុលាការ​ ដូចសេចក្តី​ត្រូវការ​របស់​ពួកគេ ក៏​ដោយ​​ ក៏​គេ​ឃើញ​នៅមាន​អន្ទាក់​ដ៏​គ្រោះថ្នាក់​មួយ​ សម្រាប់អង្គភាព​​ការ​ការ​ពារ​ក្តី​»។ ​

នៅក្នុងសាលរបស់​តុលាការ វិចិត្រសាល​​​សាធារណៈមួយ​អនុញ្ញាតិ​អោយ​មនុស្ស​ចំនួន​៧០០​នាក់ ចូលរួម​នៅក្នុង​កិច្ច​ពិភាក្សា​ ជាពិសេស​ ប្រជាជន​ខ្មែរ​ដែល​បានបាត់​បង់​សាច់​ញាតិ​​របស់​ពួកគេ​នៅក្នុង​របប​ខ្មែរក្រហម។ លោក Rupert Skilbeck បាន​សំដែង​ការ​ព្រួយ​បារម្ភ​ថា «ប្រសិនជា​វិចិត្រសាលទទួល​សំពាធ​ ការងារ​របស់​តុលាការ​នឹង​ជួប​ការលំបាក​យ៉ាង​​ខ្លាំង»។ គ្រោះថ្នាក់​មួយ​ក្នុង​ចំណោម​គ្រោះ​ថ្នាក់​នៃ​បរិយាកាស​សច្ចធារណ៍នៃពិរុទ្ធភាព​អាច​នឹង​ជាការ​ច្រាន​ចោល​នៃសេចក្តី​សម្រេច​ដោយ​សាធារណៈជន​ខ្មែរ ក្នុងករណី​មាន​ការ​លើក​លែងទោស​​ដល់ជនជាប់​ចោទ​មួយ​ចំនួន។

ការ​គោរពសិទ្ធិការពារក្តី
ករណីទាំង​អស់​នេះ​មិនបាន​បង្ហាញ​អោយ​ឃើញ​ពីសញ្ញាដ៏​គួរ​អោយ​ព្រួយ​បារម្ភ​ដែល​អាច​​​ដាក់​​​​ទម្ងន់​​ទៅលើច្បាប់​នៃការការពារក្តី​បានឡើយ​​។ អ្នក​សង្កេតការណ៍​បាន​គូស​បញ្ជាក់ថា​រដ្ឋបាល​នៃសាលាក្តី​ខ្មែរក្រហម​បាន​ខិត​ខំ​ប្រឹង​ប្រែងយ៉ាង​ខ្លាំង​ ដើម្បី​ដំណើរ​ការ​ការងារ​ការពារ​ក្តី​ជន​ជាប់​ចោទ​អោយ​បាន​រឹង​មាំ​បំផុត។

លោក Hisham Mousar បាន​បញ្ជាក់ថា​ «គោលការណ៍​​ច្បាប់​សច្ចធារណ៍​និរទោស​​គ្រាន់​តែ​ជា​​កត្តា​ទីពីរ​ប៉ុណ្ណោះ​។ យើង​មាន​​អង្គភាព​នៃ​ជន​រង​គ្រោះ​ ជាមួយ​​នឹង​ថវិកាសូន្យដុល្លារ និង​មេធាវី​ដែល​​មកចូល​រួម​បន្តិចម្តងៗ ខណៈពេល​ដែល​អង្គភាព​គាំពារ​ការការពារក្តីត្រូវ​បាន​​ផ្គត់​ដោយ​​ទឹកប្រាក់​ចំនួន​បី ទៅបួនលានដុល្លារ ព្រម​ទាំង​មាន​មេធាវីចំណាន​ៗទៀត​ផង​»។​ លោក Hisham Mousar ​​​​គឺជា​អ្នក​ឃ្លាំមើល​ការ​ជំនុំជម្រះទោស ​សម្រាប់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​​អាដហុក។ មេធាវី​ការ​ពារ​ក្តី​​បាន​​គូស​​បញ្ជាក់​​ថា​​មិ​ន​​មាន​​ឧបសគ្គ​ណាមួយ​ប៉ះពាល់​ដល់​​​សិទ្ធិ​ការពារ​​ក្តី​​នៅក្នុងនីតិវិធីនេះ​នោះទេ។

ប៉ុន្តែ មាន​មូលហេតុផ្សេងទៀតដែល​អាច​ធានា​បាន​ថា​​ជន​សង្ស័យ​មួយរូប​មិន​ត្រូវ​បាន​ចាត់​ទុក​​ជា​ពិរុទ្ធជន មុននឹង​ការ​កាត់​សេចក្តី​របស់តុលាការ​។ នៅក្នុង​ប្រព័ន្ធ​ច្បាប់​នៃ​ប្រទេស​កម្ពុជា គេកម្រ​ឃើញ​ជនជាប់​ចោទ​ត្រូវ​បាន​ផ្តន្ទាទោស ដោយ​គ្មាន​មេធាវី​ជួយការ​ពារ​ក្តី​ណាស់​។ ក្រៅអំពី​ការ​ផ្តល់​យុត្តិធម៌​ដល់ជន​រង​គ្រោះ សាលាក្តី​ខ្មែរក្រហមក៏ជា​គម្រូ​មួយ​សម្រាប់​​តុលាការ​ក្នុង​ស្រុកផង​ដែរ​​។

​ការយល់មិនច្បាស់​ដែលអាចកើតមានឡើងពីសំណាក់ជនរងគ្រោះ
 

អ្នក​ច្បាប់​រូបនេះ​បាន​សង្កេត​ឃើញ​ថា​ « ​ប្រ​ជាជន​ខ្មែរ​​នឹង​យល់ឃើញ​ថា​​មនុស្ស​មួយ​ចំនួន​​ដែល​ពួកគេ​ចាត់​ទុកថា​​​​ជា​​ពួក​បិសាច ត្រូវ​បាន​ជំនុំជម្រះ​ប្រកប​ដោយ​ភាព​គោរព​គួរ​សម​​។ ពួក​គេ​​មិន​​ទំលាប់​​នឹង​រឿង​​បែប​នេះ​​ទេ ​»។ នៅ​ក្នុង​សវនាការ​នៃ​អង្គ​​បុរេជំនុំជម្រះ​​ ប្រជា​ជនខ្មែរ​​មួយ​ចំនួន​ដែល​បាន​ចូល​រួម ​បាន​សំ​ដែង​នូវ​ការ​ឈឺ​​ចិត្ត​​ នៅ​ពេល​ដែល​​​ ឌុច ជន​ជាប់​ចោទ​​ម្នាក់​ ​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​ប្រាំ​រូ​ប​ ​បាន​ស្នើ​​​សុំរស់​នៅ​ក្រៅ​ឃុំ​​​ តាម​រយៈ​​​មេ​​ធាវី​របស់​ខ្លួន​​ ​ ​ដោយ​​សំអាង​ហេតុ​ផល​​ថា​​គាត់​ធ្លាប់​ជាប់​ពន្ធនាគារ​អស់​រយៈពេល​៩ឆ្នាំមក​ហើយ។​
 
ចៅក្រម​​ជាច្រើន​បាន​ទទួល​ស្គាល់​ថា កត្ត​ភាព​នៃ​ប្រ​ព័​ន្ធ​ច្បាប់​អាច​​នឹង​ធ្វើអោយ​ផ្លូវ​​អារម្មណ៍​របស់​​ជន​​រង​គ្រោះ​មួយ​ចំនួន​គិត​ថា «អយុត្តិធម៌»។​ ហេតុដូច្នេះ​ ពួក​គេ​​​​ខិត​​ខំប្រឹង​ប្រែង​ពន្យល់​ណែនាំ​​ដល់​ប្រជាពល​រដ្ឋ​​​ដែល​ទទួ​ល​រង​គ្រោះយ៉ាង​ធ្ងន់​ធ្ងរ​​​នៅ​សម័យ​​ខ្មែរ​ក្រហម​​ ហើយ​សម្រាប់​ប្រជាជនទាំង​នោះគិត​ថា «ច្បាប់» មាន​«ភាព​អយុត្តិធម៌»។
 
​លោក​ ហ្រ្វង់​ស័រ រ៉ូ​ បាន​បញ្ចេញ​យោបល់​ដោយឥត​លាក់​លៀម​ថា​ « ​តម្លៃនៃ​​​យុត្ត​ធម៌​គឺ ត្រូវ​ផ្តល់​នូវការ​ធានា​ដល់​អ្នក​ដែល​​​ត្រូវ​គេ​​​​ចោទ​ប្រកាន់​​​ហើយ​​​​ពេល​ខ្លះ​ជន​ទាំង​​នោះ​បាន​បដិសេធចំពោះជន​រងគ្រោះ​ដែល​ខ្លួន​បាន​សម្លាប់​។​ នេះ​គឺ​ជា​​គ្រឹះ​​នៃនីតិរដ្ឋ​​»​។ លោក​ហ្រ្វង់ស័រ រ៉ូ គឺ​ជា​​សហ​មេធាវី​របស់​ឌុច ដែលជា​ជន​ជាប់​ចោទម្នាក់​​ក្នុង​ចំណោម​​ជន​​​ជាប់​ចោទ​​ទាំងប្រាំ​រូប​​។
 
សច្ចធារណ៍* មានន័យថា ការសន្មតទុកជាមុន