Khmer
    Franηais


αžαŸ’αž„αŸƒ αž…αŸαž“αŸ’αž‘ 08 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 12:17 (αž—αŸ’αž“αŸ†αž–αŸαž‰)
Ka-set
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

La Mτme (film)
 → αž€αž‰αŸ’αž‰αžΆ  09 @07:00 - :0920:
Le Serpent (film)
 → αž€αž‰αŸ’αž‰αžΆ  10 @07:00 - :0859:
"I love PP" (installations)
 → αž€αž‰αŸ’αž‰αžΆ  11 @06:00 - :0900:
Chat noir, chat blanc (film)
 → αž€αž‰αŸ’αž‰αžΆ  11 @07:00 - :0910:
La lumiθre et la ruine (confιrence)
 → αž€αž‰αŸ’αž‰αžΆ  12 @06:30 - :0800:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

បរាជ័យរបស់ពួកខ្មែរក្រហមក្នុងការដកឫសព្រះពុទ្ធ សាសនាពីសង្គមខ្មែរ
αžŠαŸ„αž™ ស្ទេហ្វានី​ ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
11-06-2008

Cambodge - Khmers rouges - Anlong Veng - Ta Mok - Funerailles © John Vink / Magnum

 អន្លង់វែង (ឧត្តរមានជ័យ) ថ្ងៃទី២២ កក្កដា ២០០៦

ពិធីបុណ្យសពរបស់តាម៉ុក តាមបែបព្រះពុទ្ធសាសនា

 © John Vink / Magnum

 

លោក​អៀន ហារី​ គឺជា​សាស្រ្តាចារ្យសិក្សា​ពី​ព្រះពុទ្ធសាសនា​នៅ​សាកល​វិទ្យាល័យ​​ខម​ប្រ៊ីយ៉ា​(Cumbria) ​នៅ​​ប្រទេស​អង់គ្លេស។ លោក​​បានលុប​បំបាត់​​ការ​យល់​ឃើញ​កន្លង​មក​លើ​«ព្រះពុទ្ធ​សាសនា​ក្រោម​របប​ប៉ុល ពត​» ហើយ​នេះ​គឺ​ជា​​​ចំណង​ជើងស្នាដៃ​ចុងក្រោយ​របស់​លោក​ ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​សហការ​​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​( DC-Cam)។ អ្នកស្រាវ​ជ្រាវ​រូបនេះ​ ​បាន​លើក​ឡើង​នូវ​ប្រធាន​បទ​មួយ​​​ដែល​ត្រូវ​បានគេ​បំភ្លេច ចាប់​តាំង​ពី​មាន​ការ​ឃោសនា​​​របស់ប្រទេស​​វៀតណាម​​​ ក្រោយ​ពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម នៅ​ខែ​មករា ឆ្នាំ១៩៧៩ ក្នុង​គោល​បំណង​ផាត់ពណ៌ខ្មៅ​ទៅលើ​អំពើ​ដ៏សាហាវ​យង់​ឃ្នង​របស់​ «បង​ធំ​ផ្តាច់ការ ប៉ុល ពត និង​អៀង​ សារី​»និងដើម្បី​​​បញ្ជាក់​អោយ​ឃើញ​​ពីការ​ចុះ​ជួយ​អន្តរាគមន៍​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​វៀតណាម ដើម្បីទម្លាក់​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​នេះពីអំណាច។

អ្នកស្រាវជ្រាវជាច្រើនដែលបានធ្វើការសិក្សាស្រាវជ្រាវទាក់ទិននឹងរបបខ្មែរក្រហម បានបំភ្លេចបញ្ហាសាសនានៅសម័យកាលនោះព្រោះសម្រាប់អ្នកស្រាវជ្រាវទាំងនោះ សាសនាមិនមែនជាបញ្ហាសំខាន់នោះទេ។ លោកអៀន ហារី បានសរសេរចង ក្រងជាឯកសារដ៏គួរអោយចាប់អារម្មណ៍ស្តីពីព្រះពុទ្ធសាសនានៅសម័យបដិវត្តន៍ ខ្មែរក្រហម។

 

បំប៉ោង​សិ្ថតិ​ដើម្បី​​ស្រួល​ចោទប្រកាន់​លើ​ពួក​ខ្មែរក្រហម​
ជា​បឋម ជនជាតិ​អង់គ្លេស​រូប​នេះ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើ​​សិ្ថតិ​មិន​ប្រាកដ​​ប្រជា​នៃ​ចំនួន​ព្រះ​សង្ឃ​ដែលបានសុគត​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​ តាម​រយៈ​ការ​ស្រាវ​ជ្រាវ​របស់លោកអស់​រយៈពេលជាង​ពីរឆ្នាំ​ តួលេខ​​ព្រះសង្ឃ​ដែល​បានសុគត​នៅក្នុង​របបខ្មែរក្រហម​​មាន​ចំនួន​ប្រហែល​ ១២ ០០០ អង្គ​​។​ ចំនួន​​នេះ​គឺ​«​ជា​ការ​ប៉ាន់​ប្រមាណ​​សម​ហេតុ​ផល​» ជាងតួលេខ​ ​ដែល​គេ​បាន​អះ​អាង​​​​​រហូត​មកទល់​សព្វ​ថ្ងៃនេះ​(សូមអាន​អត្ថបទ​បន្ថែម)។
សូម្បីតែ​ការវាយតម្លៃ​ទាក់​ទិន​នឹង​ការ​បំផ្លិច​​បំផ្លាញ​វត្ត​អារ៉ាមក៏​មាន​ភាព​​មិន​ប្រាកដ​​ប្រជា​ដែរ​​។ ប្រភព​មួយ​ចំនួន​បានអះអាង​ថា​វត្ត​​​អារ៉ាម​​មួយ​ភាគ​​​​បី​​ត្រូវ​​បាន​​​​​​បំផ្លិច​​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​រួច​ទៅ​ហើយ ចន្លោះ​ខែមីនា​ ឆ្នាំ​១៩៧០ ដល់​ខែ​មិថុនា ឆ្នាំ​១០៧៣ ជាពិសេស​ក្រោម​ការ​ទម្លាក់គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក​។ ​អំណះអំណាង​នេះ​បាន​មក​ផ្ចាញ់​ទឡ្ហីករណ៍ដែល​ត្រូវ​បានលើក​ឡើងក្នុង​អំឡុង​ពេល​កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម​​ ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ កាលពីឆ្នាំ​១៩៧៩។ ​នៅសម័យ​នោះ របប​សាធារណៈ​រដ្ឋ​​​ប្រជាមានិត​កម្ពុជា​ ដែល​ត្រូវ​បានលើក​បណ្តុប​ឡើង​ដោយជនជាតិ​វៀតណាម​ ​និយាយ​សង្កត់​ធ្ងន់​​ថា វត្ត​​ភាគ​ច្រើន​ត្រូវ​បាន​បំផ្លាញ​​ដោយ​ពួកខ្មែរក្រហម​។

មេដឹកនាំ​ខ្មែរក្រហម​ធ្លាប់បួស​រៀន​នៅ​វត្ត​
​ពួក​ខ្មែរ​ក្រហម​ប្រឹង​លុប​បំបាត់​​​ស្លាក​ស្នាម​ព្រះពុទ្ធ​សាសនា​​ចោល​ទាំង​អស់​នៅ​ក្នុង​របប​របស់ខ្លួន ក៏ប៉ុន្តែ​លោក​សាស្រ្តា​ចារ្យ​​​បាន​លើក​ឡើង​​ថា​​​ «ជា​បឋមអតីត​មេដឹកនាំ​ខ្មែរក្រហម​មួយចំនួន​ធ្លាប់​ទទួល​ការ​បណ្តុះ​​​បណ្តាល​​​រៀន​សូត្រ​នៅក្នុង​វត្ត​ ហើយត្រូវ​បាន​កាច់ពត់​ដោយ​ការ​​អប់​រំ​នេះ​»។ យើង​និយាយ​ផ្តើម​ចេញពី​បងធំ​ទី១​មុនគេ​។ លោក Ian Harris បាន​រម្លឹកថា​ កាលពីកុមារភាព ប៉ុល ពត​ធ្លាប់​ធ្វើ​ជា​​ក្មេង​វត្ត​ នៅវត្ត​បុទុម នា​​ទីក្រុងភ្នំពេញ។ ដោយ​លើក​យក​ប្រសាសន៍​របស់​ប្រវត្តិវិទូ David Chandler មក​បញ្ជាក់ លោក​ Harris បានបន្ថែម​ថា ​បុរស​ខ្លាំង​នៅ​សម័យ​​កម្ពុជា​ប្រជាធិបតេយ្យ​រូប​នេះ​បានជ្រួត​ជ្រាប​ដោយ​ទ្រឹស្តី​ព្រះពុទ្ធ​ ពោលគឺ «គំនិត​រូបបរិវត្តន៍​ (ការកែប្រែខ្លួន​តាម​វិន័យ) ការ​ចាប់​កំណើត និងការ​ត្រាស់ដឹង​»​។​ ទ្រឹស្តី​​នេះ​អាចពន្យល់​បានខ្លះ​អំពី​គំនិត​ធ្វើ​ការ​បោស​សំអាត​​​ឯកត្ត​និយម​រ​បស់​ប៉ុល ពត​។ នៅ​ឆ្នាំ​១៩៧៨ ប៉ុល ពត​ក៏បាន​ប្រកាស​​ថា​នឹង​​រស់នៅ​ជាមួយ​នឹង​ «អារម្មណ៍​ដ៏​​ស្ងប់​​ស្ងាត់​​របស់​​ព្រះពុទ្ធ​សាសនា»...។


ពេលវេលាដែលប៉ុល ពត​ និងសមមិត្តរួម​ប្រដាប់​អាវុធ​​របស់គាត់រស់​​នៅក្នុង​ព្រៃ​ម៉ាគី​ មុន​​ពេល​ក្លាយ​ជា​មេដឹក​នាំ​ប្រទេស​ បានផ្តល់​ដល់​ពួកគេ​នូវ​ «មហទ្ធឫទ្ធិ​​ដ៏​​មហស្ចារ្យ​​ រឺ​ដ៏អាថ៌កំបាំង​ ដូច​​វីរៈបុរស​នៅក្នុង​រឿង​រាម​កេរ្តិ៍​ [កំពាព្យ​ទេវកថា]​  និង​ប្រៀប​បាន​ដូចជា​ការរត់​ទៅសាង​ផ្នួស​របស់​​ព្រះ​ពោធិសត្វ​ ដើម្បី​​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​​​»​។ ប៉ុល ពត​បានអះអាង​ថា​​រយៈពេល​​១៥​ឆ្នាំ ដែលគាត់​ត្រូវ​រស់​នៅ​ជាមួយនឹង​កុល​សម្ព័ន្ធ​នៅក្នុង​ព្រៃ​ភាគ​ឥសាន​​ប្រទេស​កម្ពុជា បាន​ជួយ​​ធ្វើ​អោយគាត់​អាច​បង្កើត​ «ថាមពលកំពូល​មួយ​ ដែល​​​​​​អោយដឹង​ជាមុន​ពី​ជ័យ​ជម្នះ​​ចុង​ក្រោយ​»។  

វិន័យអង្គការ​​ពឹង​ផ្អែកទៅលើ​ទ្រឹស្តី​ព្រះពុទ្ធ​
របប​កម្ពុជា​ប្រជាធិបតេយ្យ​បានប្រកាស​ដោយ​ត្រង់​ៗ​ថា​ខ្លួន​​​ជា​អ្នកកាន់​លទ្ធិ​កុម្មុយ​នីស្ត​ដ៏ពិត​ប្រាកដ និង​មាន​ឆន្ទៈ​​បំផ្លាញ​រូប​បដិមា​។ ប៉ុន្តែ ពួកខ្មែរក្រហម​បាន​ចាប់​ប្រជា​ជន​​​ក្នុង​ស្រុក​មួយ​ចំនួន​អោយ​រៀប​​ការ ហើយ​ពិសេស​ជាងនេះ​ទៅទៀត ពួកគេ​ក៏​បង្ខំ​ព្រះសង្ឃ​​អោយ​រៀប​ការ​ផង​ដែរ​។

ពួក​ខ្មែរក្រហម​បាន​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ ​ដោយបាន​​លើក​ឡើង​ពី​​ធម៌​វិន័យ​​របស់​ព្រះ​ពុទ្ធ​ ដើម្បី​អោយ​ពួកគេ​​​លះបង់​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន និង​មនោ​សញ្ចេត​​នា​ចោល​​អោយអស់​​។ អ្នក​និពន្ធ​​សៀវភៅ​«ព្រះពុទ្ធ​សាសនា​ក្រោម​របប​​ប៉ុល ពត»​រូបនេះ​បាន​លើក​យកសម្តីរបស់​លោក​ពិន យ៉ាថៃ ដែល​បានរៀប​រាប់​​អោយ​ដឹង​​ថា នៅ​​ឆ្នាំ​​១៩៧៥​ ​លោក​ធ្លាប់​បាន​លឺ​ «វិទ្យុភ្នំពេញ» ដែល​ជា​វិទ្យុ​ផ្សព្វផ្សាយ​លទ្ធិ​ខ្មែរក្រហមអំពា​វ​នាវ​អោយ​ប្រិយ​មិត្ត​អ្នកស្តាប់​​វិទ្យុ​ យល់​ព្រម​ធ្វើ​ពហិការដើម្បី​សមូហភាព​ តាម​រយៈ​ការ​លះបង់​​គ្រប់​បែប​យ៉ាង​ អោយ​ដូច​ជាព្រះពុទ្ធ​ ដូចជា​ការ​លះបង់​​​កម្ម​សិទ្ធិផ្ទាល់​ខ្លួន​ រស់​​នៅអោយឆ្ងាយ​ពី​ភរិយា​ កូន​ចៅ​​ ផ្ទះសំបែង​ គ្រឿង​សម្ភារៈ​ តាម​គំរូ​របស់​ព្រះពុទ្ធ​ដែល​បានលះបង់រាល់​វត្ថុ​ទាំ​ងអស់​នេះ​ចោល​​។


តាម​​ទ្រឹស្តី​មនោ​គមន៍វិជ្ជារបស់​ខ្មែរក្រហម​ ទន្ទឹមនឹង​ការ​​លះបង់​អ្វីៗគ្រប់យ៉ាង​ចោល​​ទាំង​​អស់ គេ​​ក៏​ត្រូវ​លាង​​ជម្រះ​ចិត្ត​​អោយ​​ជ្រះ​​ស្រឡះ​​ល្អ​  មិន​ត្រូវ​មាន​គំនិត​ឯកត្ត​និយម​​។ គោល​ការណ៍​របស់​ខ្មែរក្រហម​ គឺប្រតិបត្តិ​វិន័យ​ដូចជា​តាបស​ត្រណម​​ផ្នែក​​ផ្លូវភេទ​ ព្រម​ទាំង​ត្រូវ​ចេះ​រៀន​សូត្រ​សិក្សា​ពីខ្លួន​ឯង​។ ​ លោក​អៀន ហារី បាន​គូស​បញ្ជាក់ថា ការ​សិក្សា​ពី​វិន័យ​ធម្ម​​ត្រូវ​បាន​ជំនួស​ដោយ​វិន័យ​អង្គ​ការ​​​វិញ ដែល​នៅ​ពីក្រោយ​ខ្នង​អង្គការ​នេះ​ មេដឹកនាំ​គណបក្ស​កុម្មុយនីស្ត​កម្ពុជា​គឺជាមេ​​​ដឹកនាំ​ចលនា​។

វិន័យ​​​របស់​​ព្រះ​សង្ឃ​
នៅក្នុង​​​វត្ត ក៏ដូច​នៅក្នុង​របប​​​ខ្មែរក្រហមដែរ​ រាល់​សមាជិក​ថ្មីទាំង​ឡាយ​ត្រូវ​គេ​បញ្ចូល​ទៅ​ក្នុង​ក្រុម​​ដោយ​រៀប​ចំ​ពិធី​មួយ ហើយ​នៅ​ក្នុង​ពេលនោះ គឺ​ពួកគេ​ទទួល​បាន​ឈ្មោះ​ថ្មី និង​សម្លៀកបំពាក់​ថ្មី (ស្បង់ក្នុង​​ករណី​ចូលបួស​ជា​សង្ឃ​ ​និង​ខោ​ខ្មៅ​អាវ​ខ្មៅ​ក្នុងករណី​ចូល​របប​ខ្មែរក្រហម)។ មិន​ថា​វត្ត ឬ​របបខ្មែរក្រហម​ទេ​​ សមាជិក​ថ្មីគឺ​ត្រូវគេ​​​​អោយ​ទៅ​ចូល​ទទួល​ការ​បណ្តុះបណ្តាល​ជា​ច្រើន​ដូច​គ្នា​។

ក្នុងវត្ត ក៏ដូច​ក្នុង​របប​ខ្មែរក្រហម គឺ​មាន​ច្បាប់​​ខ័ណ្ឌ​ចែក​ភេទ​ទាំង​ពីរ​ដូចគ្នា​។ នៅ​វត្ត​ព្រះសង្ឃ​មិនអាច​នៅ​លាយ​​ឡំ​​ជាមួយដូនជី​ទេ ហើយ​ក្នុង​របប​ខ្មែរក្រហម​បុរស​មិន​អាច​នៅ​លាយឡំនឹង​​ស្រ្តី​បានឡើយ។ ម្យ៉ាង​វិញទៀត ការសេព​​ជាតិ​ស្រវឹង​​ត្រូវ​បាន​ហាម​ឃាត់ដូចគ្នា​ ទាំង​នៅ​ក្នុង​របប​ខ្មែរក្រហម ទាំង​នៅ​ក្នុងពុទ្ធ​បញ្ញត្តិ​ គឺ​ដូច​គ្នា។ លោក អៀន ហារី បាន​កត់​សម្គាល់​ឃើញ​ថា «នៅ​ក្រោម​​របប​ខ្មែរក្រហម អ្នកណា​ដែលផឹក​ជាតិ​ស្រវឹង ត្រូវ​បានចាត់​ទុក​ថា​ជា​ភ្នាក់​ងារ​​សម្ងាត់​របស់​​ CIA  ខណៈពេល​ដែលនៅ​ក្នុង​របបកុម្មុយនីស្តផ្សេង​ៗទៀត ការ​ផឹក​ស្រា​មិនត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ប្រមាថ​មើល​ងាយ​ដល់សង្គម​នោះ​ទេ។»

ពាក្យស្លោក ...​«ស្មូត្រ»
រាល់​ចង្វាក់​នៃការ​និយាយ​ស្តី​របស់​​​ពួក​ខ្មែរ​ក្រហម​មាន​លក្ខណៈ​​សាសនា​យ៉ាង​ខ្លាំង​​​​ ដែល​​ជានិច្ច​កាល មនុស្ស​ធម្មតា​មិន​សូវជាយល់​ប៉ុន្មាន​​ទេ​។ សូម្បី​តែ​ការ​ឃោសនា​របស់​វិទ្យុភ្នំពេញដែល​បាន​ផ្សព្វផ្សាយ​​​​លទ្ធិ​កុម្មុយនីស្ត​ខ្មែរក្រហម​បន្ត​ ក៏​ប្រៀប​​​ដូច​ជា​​​​ការ​សំដែង​ធម្មទេសនា​របស់​ព្រះង្ឃ​ដែរ​។ នៅ​ក្នុង​សៀវភៅ​របស់ខ្លួន លោក​អៀន​ ហារី បាន​លើក​យក​សម្តី​របស់​ប្រវត្តិវិទូ​ Philip Short ដែល​បានគូស​បញ្ជាក់​ថា​ ប៉ុល ពត​ បាន​ស្នើ​អោយ​លោក​ ហ៊ូ នឹម រដ្ឋមន្រ្តី​ក្រសួង​​ព័ត៌មាននៃ​របប​ខ្មែរក្រហម ដាក់​​​បញ្ជា​ទៅ​​ពិធីករ​វិទ្យុ​​ទាំង​អស់​​ត្រូវ​តែ​ផ្សព្វ​ផ្សាយ​​​សារ​របស់អង្គការ​ អោយ​ដូច​ជា​​ព្រះសង្ឃ​សំដែង​ធម្មទេសនា​នៅក្នុង​វត្ត​»។​

ចាប់​ផ្តើម​ពី​ឆ្នាំសូន្យ​
លោក​អៀន​ ហារី​ បាន​លើក​ឡើង​បន្ត​ទៀត​ថា គោលការណ៍​របស់ខ្មែរ​ក្រហម​គឺ​ចង់​បង្កើត​ប្រទេស​ជាតិ​ឡើង​វិញ អោយក្លាយ​​ជា​«ទឹក​ដីដ៏​បរិសុទ្ធ» និង​ធ្វើ​អោយ​ប្រទេស​ជាតិ​ត្រលប់​ទៅរកអតីតកាល​ ដោយ​ចាប់​ផ្តើម​ពី​សូន្យ​ទៅ។ គំនិត​នេះ​យក​លំនាំតាមទ្រឹស្តី​នៃការ​បង្កើត​សត្វលោក​របស់ព្រះពុទ្ធ​សាសនា។ តាម​រយៈ​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​វិន័យ​ដ៏​តឹង​រឹង​របស់​ព្រះពុទ្ធសាសនា អង្គការ​ខ្មែរក្រហម​មាន​បំណង​ចង់ «ធ្វើ​វិសុទ្ធកម្ម​» សង្គម។

ការ​លើក​ឋានៈអង្គការ​ជាអាទិទេព​
លោក អៀន ហារី បាន​បង្ហាញ​ថា​ នៅក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ជំនឿ​លើ​​អ្នកតា​ និង​ព្រះពុទ្ធសាសនា​ មាន​ការ​ជាប់​ពាក់​ព័ន្ធ​​ទៅនឹង​របបគ្រប់គ្រង​ចាស់​ ដូច្នេះ គេ​ត្រូវ​បំបាត់​ជំនឿ​ទាំង​នេះ​ចោល​អោយអស់​ ដើម្បីទុក​អោយអង្គការ​បដិវត្តន៍​​គឺជា​អ្នកមាន​ឥទ្ធិពលតែ​ម្នាក់ឯង​គត់នៅក្នុង​ប្រទេស​។ លោក​បាន​លើក​ឡើង​នូវពាក្យ​ស្លោក​របស់​ខ្មែរក្រហម នោះគឺ «អង្គការ​គឺជា​ម្ចាស់ទឹក​ ម្ចាស់ដី»។ អ្នក​​​ស្រាវ​ជ្រាវ​រូបនេះ​បាន​បន្ថែមទៀត​ថា «អង្គការ​មាន​តួនាទី​ជា​អាទិទេព​ថ្មី​»។
នៅក្នុង​ពាក្យស្លោក​មួយ​ អង្គការ​បាននិយាយ​ថា​​ខ្លួន​ជា​អង្គការ​ភ្នែក​ម្ចាស់​ មាន​ចំណេះ​ដឹង​សព្វ​គ្រប់​យ៉ាង​ និង​មាន​លក្ខណៈ​ជា​សាសនា​​មួយ​។ លោក អៀន ហារី​បាន​បន្ត​ទៀត​ថា «នៅសតវត្ស​ទី​១២ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​កសាង​ប្រាសាទ​បាយ័ន​ ដែល​មា​ន​មុខ​៤ បែរ​ទៅ​គ្រប់​ទិស​ទាំង៤។ រូប​ព្រហ្ម​បាយ័ន​នេះ​តំណាង​អោយ​បុគ្គលិកលក្ខណៈ​របស់​ព្រះមហាក្សត្រ ដែល​អាច​ត្រួត​ពិនិត្យ​ទឹក​ដី​របស់ខ្លួន​បាន​គ្រប់​ទិស​ និង​ប្រាជ្ញា​ឆ្លាតវៃរបស់មហាក្សត្រ​។​ ដូច្នេះ​ ​ពួកខ្មែរ​ក្រហម​​ចង់​ចម្លង​គំនិត​តាមរូបភាព​​ដ៏ខ្លាំង​នេះ ពោលគឺ​អង្គការ​មាន​អំណាច​ដ៏អស្ចារ្យ​​មិន​អាច​វាស់​បាន​។​

ឋាន​នរក​​មាន​ពិត​ប្រាកដ​មែន​
លោក​ អៀន ហារី​បាន​បញ្ជាក់​ថា សកម្មភាព​​​ធ្វើទារុណកម្ម​​របស់​ខ្មែរក្រហម​បានបង្ហាញ​​ទិដ្ឋភាព​នៅក្នុង​ឋាននរក​ ដូច​ឋាន​នរក​ដែល​មាន​នៅក្នុង​ផ្ទាំង​គំនូរ​តាម​​ជញ្ជាំង​វិហារ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ រូបភាព​ទាំងនេះ​រៀបរាប់​ពីការ​​ទណ្ឌ​កម្ម​​​ទៅតាម​​ផល​កម្ម​​​របស់​មនុស្ស​ម្នាក់​ៗ។ អីចឹង​ហើយ​ទើប​គេ​ឃើញ​លេច​ចេញ​នូវ​ការ​សម្លាប់​កុមារ​ដោយ​បោក​នឹង​គល់​ឈើ។ ​ជានិច្ចកាល​ រូបភាព​​ទាំង​នេះ​​សុទ្ធ​​តែ​មាន​នៅ​ក្នុង​ផ្ទាំង​គំនូររបស់​​អ្នក​រួច​ស្លាប់​ពីរបប​ខ្មែរក្រហម​។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

ការបោសសម្អាតព្រះពុទ្ធសាសនារបស់ពួកខ្មែរ ក្រហម(០៤-០៦-២០០៨)

ក្បួនធម្មយាត្រារបស់ដូនជីដើម្បីគាំទ្រចំពោះសាលា ក្តីខ្មែរ ក្រហម (២៥-១២-២០០៧)


កំហុស​ឆ្គង​ពិតប្រាកដ​មួយ​នៃ​តុលាការ​ឆ្នាំ​១៩៧០​
នៅក្នុង ​សវនាការ​ជំនុំជម្រះ​ «មេដឹកនាំផ្តាច់ការ»​​ប៉ុល ពត​ និង​ប្អូនថ្លៃ​ អៀង​ សារី ពីបទ​«ឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍» កាលពី​ខែ​សីហា ឆ្នាំ​១៩៧៩ ដែល​មាន​រយៈពេល​មក​ដល់​៥ថ្ងៃ​ផង​នោះ ក្រុមអ្នកបដិវត្តន៍​ខ្មែរក្រហម​ត្រូវ​បានចោទ​ប្រកាន់​​ពីបទ​បំផ្លាញ​ ការិយាល័យធិបតេយ្យ​កណ្តាល​នៃព្រះពុទ្ធ​សាសនា ពី​បទ​បិទ​មជ្ឈមណ្ឌល​វប្បធម៌​និង​សាលា​បង្រៀន​ធម៌  ​ពីបទ​សម្លាប់​មនុស្ស​ដែល​​ប្រឆាំង​នឹង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ ព្រម​ទាំង​បទ «​ជេរប្រមាថ ធ្វើទារុណកម្ម ធ្វើទុក្ខ​បុកម្នេញ​ព្រះសង្ឃ​ជាង​១០០០០០អង្គ...»។ ប៉ុន្តែ លោក​អៀន ហារី បាន​កត់​សម្គាល់​ឃើញ​ថា «នៅក្នុង​ប្រវត្តិសាស្រ្ត​របស់​ប្រទេសកម្ពុជា​ ព្រះសង្ឃ​មិន​ដែលមាន​សមាជិក​ច្រើន​ដល់​ថ្នាក់​នេះ​ទេ»។ ​លោក​បាន​បន្ថែម​ទៀត​ថា​ ស្ថិតិ​របស់​ក្រសួង​ធម្មការ​និង​សាសនា​បាន​បំភ្លឺស​ថា «មាន​ព្រះសង្ឃ​​ទាំង​អស់​ប្រហែល​ជា​៦៥០០០​​អង្គ នៅ​ដើម​ទសវត្ស​៧០។ នេះ​គឺជា​​ការ​បន្ថយចំនួន​ព្រះ​សង្ឃ​​​ដ៏ច្រើន​សន្ធឹកសន្ធាប់ មុន​ការចូលកាន់​កាប់​អំណាច​របស់​ពួក​ខ្មែរក្រហម​»។


លោក​អៀន ហារី គឺជា​អ្នកឯកទេស​ខាង​ព្រះពុទ្ធសាសនា និង​ប្រទេស​កម្ពុជា​
លោក ​អៀន ហារី​ គឺជា​សាស្រ្តាចារ្យ​ផ្នែក​ព្រះពុទ្ធសាសនា​នៅ​សាកល​វិទ្យាល័យ​ ខម​ប្រ៊ីយ៉ា​(Cumbria)ប្រទេស​អង់គ្លេស​។ សព្វថ្ងៃនេះ​ លោក​ក៏​ជា​សាស្រ្តាចារ្យ​ផ្នែក​ព្រះពុទ្ធ​សាសនា​និង​សង្គម​បច្ចុប្បន្ន​​នៅ​ សាកល​វិទ្យាល័យ​ British Cambodia នាទីក្រុង​​Vancouver​នៅក្នុង​ក្រប​ខ័ណ្ឌ​ Fondation Tung Lin Kok Yuen ​នៃ​ប្រទេស​កាណាដា។ ម្យ៉ាង​វិញទៀត លោក​ក៏​ជា​​សហស្ថាបនិក​សមាគម​សិក្សា​ពុទ្ធ​សាសនា​​នៃ​ចក្រភពអង់គ្លេស និង​ជា​អ្នកនិពន្ធ​សៀវភៅ​​ជាច្រើនក្បាល​ទាក់​ទង​នឹង​​បញ្ហា​នយោបាយ និង​សៀវភៅ​ក្រម​សីលធម៌ពុទ្ធសាសនា​។ មុននឹង​ចេញ​ផ្សាយ​សៀវភៅ «ព្រះពុទ្ធ​សាសនា​ក្រោម​របប​​ប៉ុល ពត» ជាមួយនឹង​មជ្ឈ​មណ្ឌល​​ឯកសារ​កម្ពុជា លោក​ធ្លាប់​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​​ដែលមាន​ចំណង​ជើង​ថា «ព្រះពុទ្ធសាសនា​នៅ​ប្រទេសកម្ពុជា​: ប្រវត្តិ​សាស្រ្ត​និង​ការ​អនុវត្ត​(ឆ្នាំ​២០០៥)»។ សព្វ​ថ្ងៃនេះ លោក​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទាក់ទង​នឹង​ទំនាក់ទំនង​រវាង​ព្រះពុទ្ធសាសនា​ និង​ការ​តវ៉ា​ផ្នែក​នយោបាយ​នៅ​អាស៊ីអាគ្នេយ៍​។