Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 05 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 08:40 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Tabanata Festival
 → sam jui 05 @09:30 - :1100:
Les trois mousquetaires (film)
 → sam jui 05 @10:00 - :1130:
Alexandre le bienheureux
 → sam jui 05 @05:00 - :0630:
The Hellbounds (blues and folk)
 → sam jui 05 @07:00 - :0900:
Angel (film)
 → mer jui 09 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ពាក្យបណ្តឹងប្រឆាំងឧក្រិដ្ឋកម្មខ្មែរក្រហម
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
23-04-2008

 Cambodge - Prey Veng - plaintes - victimes - Khmers rouges - DC-Cam © Chheang Bopha / Ka-set

ដូនដោក(ព្រៃវែង) ថ្ងៃទី ៩ មេសា ២០០៨៖ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារ

កម្ពុជាជួយបំពេញទម្រង់បែបបទនៃពាក្យបណ្តឹង ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម 

© Chheang Bopha

អ្នកភូមិ​ដូនដោក នៅក្នុង​ខេត្ត​ព្រៃវែង មិន​ចង់​អោយរឿង​រ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ក្នុងភូមិ​របស់​ពួកគេ​ត្រូវ​បាន​គេ​បំភ្លេចចោល​នៅ​ក្នុង​ទំព័រ​​ប្រវត្តិសាស្រ្ត​ ប្រទេស​​​ជាតិ​នោះ​ទេ​។ ឆ្នាំ​១៩៧៨​ គឺ​ជា​ឆ្នាំនៃ​​គ្រោះ​អាក្រក់​​​​របស់​ពួកគេ​។ អ្នក​ភូមិ​ទាំង​នោះគឺ​ជា​ជន​រងគ្រោះពីការ​សង​សឹង​បង្ហូរ​ឈាមនៅក្នុង​ប្រតិបត្តិការ​កំទេច​ជន​ខ្មាំង​​ ដែល​​ផ្តួច​ផ្តើម​ដោយ​ប៉ុល ពត មេដឹកនាំ​ផ្តាច់ការ។​ប្រជាជនប្រមាណ​៣០នាក់ ​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ដែលត្រូវ​បាន​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា(អវតក) សម្រេច​​ឃុំ​ខ្លួនជា​​បណ្តោះ​អាសន្ន​។

កាល​ពីថ្ងៃ​មួយ​នៅ​ខែ​មេសា​ អ្នកភូមិ​​មាន​អាយុ​ចាប់​ពី​៤០ឆ្នាំ​ឡើង​ទៅ ដែល​រស់​នៅ​​​ឆ្ងាយ​ពីទី​ប្រជុំ​ជន​ខេត្ត​ ប្រមាណ​​ ៨០គីឡូម៉ែត្រ​ បាន​ចាក​ចេញពីផ្ទះ​​សំបែង​​របស់ពួកគេ​។ ពួកគាត់​​បាន​​​ធ្វើ​ដំណើរសំដៅទៅកាន់​ផ្ទះ​​​ឈើ​ដ៏ធំមួយ​ខ្នង នៅ​ចំកណ្តាលភូមិ ដោយ​មាន​កាន់​​អត្តសញ្ញាណ​ប័ណ្ណ រឺ​សៀវភៅ​គ្រួសារនៅក្នុង​ដៃ​ ​។​ ថ្ងៃនេះ​មិនមែនជាថ្ងៃ​ចែក​អំណោយ និង​ផ្តល់ការ​ព្យាបាល​ដោយឥត​គិត​ថ្លៃ​នោះទេ។ ប៉ុន្តែ ថ្ងៃនេះ​ អ្នកភូមិ​ទាំង​នោះនឹង​ចាប់ផ្តើមដឹង​ពី​របៀប​​រៀប​ចំ​​ពាក្យ​បណ្តឹង​​ប្រឆាំង​​នឹង​អ្នក​ដែល​ធ្លាប់​ធ្វើ​អោយពួកគេ​ជួប​នូវសោកនាដកម្ម​។ ក្រុម​ការងារ​​របស់​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា  ដែល​បានកត់​ត្រា​និង​ប្រមូល​ឯកសារ​ទាក់ទង​នឹង​​​ឧក្រិដ្ឋកម្ម​និង​អំពើ​ដ៏សាហាវ​យង់​ឃ្នង​របស់​ពួកខ្មែរក្រហម បាន​ចុះមក​ដល់ភូមិ ដើម្បី​ចូលរួម​នៅក្នុង​ការ​ជួយ​​​បំពេញ​ទម្រង់​​បែប​បទនេះ។

ឯកសារ​សម្រាប់​ប្រវត្តិសាស្រ្ត
លោក​យាយ​ ឯម ពៀត សក់​ស ទំពារម្លូ​នៅ​ក្នុង​​មាត់ កំពុង​រង់ចាំ​​​យ៉ាង​អន្ទះសារ​​ ។ ស្រ្តី​មេម៉ាយ​រូប​នេះ​រង់ចាំ​អស់រយៈពេល​៣០ឆ្នាំ​មកហើយ​ ដើម្បីរៀប​រាប់​ពី​ប្រវត្តិ​របស់​ខ្លួន ហើយនៅពេល​នេះ មួយ​នាទី​ៗ​ហាក់​បី​ដូច​ជា​រាប់​ឆ្នាំ​អញ្ជឹង។ យាយ​​មាន​ប្រសាសន៍ច្បាស់ៗថា «ខ្ញុំ​ចង់​អោយ​បរទេស​បានដឹង​ពី​អ្វីដែល​ធ្លាប់​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ភូមិ​របស់​យើង ថា​តើ​ពួកខ្មែរក្រហម​មាន​ភាព​សាហាវ​ព្រៃផ្សៃ​ចំពោះ​ពួកយើង​រាល់​គ្នា ដល់កំរិត​ណា?» ​​បន្ទាប់ពីមានការ​កាប់​សម្លាប់​អស់​​រយៈពេល ​៣០ឆ្នាំ ​នៅ​ទីនេះ ចំពោះ​មុខ​ដៃ​គូ​សន្ទនាម្នាក់​មក​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោកយាយ​​បានរម្លឹក​​​រឿង​រ៉ាវ​ពី​អតីត​កាល​បាន​យ៉ាង​ច្បាស់ ហាក់​បី​ដូច​​ជា​រូប​គាត់​បាន​កត់​ត្រា​ទុក​យ៉ាង​លំអិត​នៅក្នុង​ការ​ចង​ចាំ​របស់គាត់​ អំពី​​​ព្រឹត្តិការណ៍​ដ៏គួរ​អោយភ័យ​ខ្លាច​ទាំង​នេះ​នៅក្នុង​ថ្ងៃមួយ​នោះ​។ លោក​យា​យ​ ​អធិប្បាយ​ ដោយមិនមានអ្នកណា​មក​បញ្ឈប់ឡើយ។ លោក ជី ធីរិទ្ធិ ប្រធានក្រុម​ការងារ​បាន​ចុះ​មកពីក្រុង​ភ្នំពេញ ​ជួប​អ្នកភូមិទាំង​នេះ ហើយលោក​នឹងកត់​ត្រា​ប្រវត្តិ​របស់​ពួកគេ​ នៅពេល​ដែល​ប្រជាជន​​​​ភាគ​ច្រើនមិនចេះ​អក្សរ។ លោកបា​នលើកឡើង​ថា «ប្រជាជន​នៅក្នុង​ភូមិនេះ​បង្ហាញសក្ខីភាព​របស់​ខ្លួន ដោយ​បាន​រៀប​រាប់​ប្រាប់​យើង​យ៉ាង​ក្បោះក្បាយ ដោយ​គ្មាន​ការ​ភិត​ភ័យ​និង​ការ​រំខាន​អ្វីទាំង​អស់។ ពួកគេ​មិនមាន​ការ​ភ័យ​ខ្លាច​ ក្នុ​ងការ​និយាយ​ឡើយ»។ លោក​បាន​អោយ​ដឹង​ថា​«ឯកសារ​ទាំង​នេះ​នឹងក្លាយ​ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯកសារដ៏​មាន​សារៈសំខាន់​។ វា​ជួយ​សម្រួល​ដល់ការងារ​របស់​តុលាការ​នៃ អវតក និងជាឯកសារ​ដ៏មាន​តម្លៃ ដែល​​កត់​ត្រា​​យ៉ាងច្បាស់​ពី​​​របប​កម្ពុជា​ប្រជាធិបតេយ្យ​»។

តំបន់​របស់​ពួក​ក្បត់​
តំបន់​នេះ​ធ្លាប់់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​លោក សោ ភីម ដែល​ត្រូវ​បាន​គេ​ផ្តួល​ ​រលំ​​​នៅឆ្នាំ​១៩៧៨។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយបង​ធំទីមួយ ពីបទ​ឃុប​ឃិត​ជាមួយ​នឹងកង​ទ័ព​​​វៀតណាម និងត្រូវបានគេ​សម្លាប់ចោល។ កាល​នោះ គេត្រូវ​តែ​បោសសំអាត​ពួកកម្មាភិបាលដែល​ស្ថិត​ក្រោម​ឪវាទ​​របស់​គាត់ និង​ជន​ដែលជាប់ពាក់​ព័ន្ធ​ចោល​អោយ​អស់​ពីតំបន់​នេះ។ ពួកមន្ត្រីកម្មាភិបាល​និង​ប្រធាន​​សហករណ៍​ទាំង​នោះ​ត្រូវ​បាន​សម្លាប់ចោល ហើយ​អ្នកភូមិ​មួយ​ចំនួន​ត្រូវ​បាន​គេ​ជម្លៀស​ចេញ។ លោកយាយ​ ឯម​ ពៀត បាន​រម្លឹកថា «ពួកខ្មែរ​ក្រហម​ចិញ្ចឹម​គំនិត​ស្អប់​ខ្ពើម​​ពួកយើង។ យើង​ធ្លាប់​រស់​នៅ​​ក្នុង​តំបន់ក្បត់​ សោ ភីម ដែល​​ត្រូវ​​តែ​សម្លាប់​ចោល​ទាំង​ចាស់​ ទាំង​ក្មេង​។ គេ​បាន​និយាយ​ថាសូម្បី​តែ​ត្រសក់​ល្វីង​មួយ​ក៏​គេ​មិនទុកដែរ។» អ្នកស្រី​បាន​និយាយ​រៀបរាប់​ប្រាប់​អ្នកស្រាវ​ជ្រាវ​របស់​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ទាំង​បែក​ញើសប៉ុន​គ្រាប់ពោត​​។

ការ​តស៊ូ​ដែល​បង្កអោយមានមហន្តរាយ​

លោក​យាយ ឯម ពៀត វាយតម្លៃ​ថា ប្រសិនជា​អ្នកភូមិ​មិនត​ដៃ​ទេ ក៏មិន​មាន​ការ​ចុះ​​​បោស​សំអាត​នៅ​ភូមិ ដូនដោកនៅ​សម័យ​នោះ ហើយ​ក៏មិន​បណ្តាល​អោយ​សម្លាប់​​មនុស្ស​​អស់​​ច្រើននាក់​នោះ​ទេ(អ្នកភូមិ​​ជាង​៥០​នាក់​ត្រូវ​បាត់បង់​ជីវិត)។ «ប្រជាពលរដ្ឋ​​នៃ​ភូមិ​​ផ្សេង​ទៀត​សុខ​ចិត្ត​ចាក​ចេញ​ ក្រោមការ​គាប​សង្កត់​ពី​ពួក​ទាហាន​​ភាគនិរតី ដែល​បញ្ជារ​ដោយ​តាម៉ុក​។​ តាម៉ុកដែលគេស្គាល់ថាជា​​មេ​ឃាតករ​​​ដោយសារការកាប់សម្លាប់ដ៏ច្រើនក្នុងតំបន់របស់គាត់។ ​ប៉ុន្តែ​មិន​មែន​អ្នក​​ភូមិ​របស់យើងដែលក្បាលរឹង​និងភាគច្រើនជាប់ខ្សែខាងសោរ ភឹម។​ជា​លទ្ធផល​ពួកទាហាននិរតីបានប្រើប្រាស់កាំភ្លើងបាញ់ប្រហារ​លើពួក​យើង​ដែល​មាន​តែ​កាំបិត និងដំបង។​ពួកវាបានបាញ់​គ្រាប់រ៉ុកែ្កត​សំដៅផ្ទះ​ដែលមាន​ម្ចាស់​មិន​ព្រ​មចាកចេញ។»


 ការផ្តួចផ្តើមចេញពីមនុស្សវ័យក្មេង
លោកផាន់​អាណាដែលមានអាយុក្រោម១០ឆ្នាំនៅឆ្នាំ១៩៧៨ ជាអ្នក​មាន​គំនិត​អញ្ជើញ​ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារ​កម្ពុជាធ្វើ​ការ​ជួយ​បំពេញ​ពាក្យ​បណ្តឹងក្នុងភូមិរបស់គាត់។ លោកផាន់ អាណា​ធ្លាប់​ធ្វើការ​ជាគ្រូ​បណ្តុះ​បណ្តាល​អ្នកកាសែតសម្រាប់កម្មវិធីតុលាការខ្មែរក្រហម​ដែល​រៀប​ចំ​ឡើង​ដោយអង្គការអីនធើញូ​ Internew ។​ អ្នកកាសែតរូបនេះ​បាន​តស៊ូ​ព្យាយាម​មិន​អោយ​ប្រវត្តិសាស្រ្ត​របស់ភូមិគាត់បាត់បង់ទៅជាមួយជនរងគ្រោះរួចរស់ជីវិត​ដែល​​មានវ័យកាន់តែចាស់ណាស់ទៅហើយនោះទេ។ «ប្រសិន​បើតុលាការ​ទទួល​ស្គាល់​ថា​មាន​រឿង​រ៉ាវ​កើត​ឡើង​ក្នុងភូមិ​របស់យើង​នោះ រឹត​តែ​ប្រសើរ សម្រាប់​​អ្នក​ដែល​រួច​រស់​ជីវិត​ពី​របប​ខ្មែរក្រហម និង​កូនចៅជំនាន់​ក្រោយ​។​ក្រោយ​តុលាការ ប្រជាជន​ទាំងនេះ​អាច​និយាយ​ប្រាប់ដោយ​មោទនភាព​ដល់​កូន​ចៅ​​របស់​ពួកគេ​ថា ប្រវត្តិ​រឿងរ៉ាវ​ដែល​កើត​ឡើង​នៅក្នុងភូមិ​ត្រូវ​បាន​តុលាការ​ទទួល​​ស្គាល់ ហើយ​រឿង​រ៉ាវ​ទាំង​នេះ​មិនមែន​ជា​រឿង​ប្រឌិត​ រឺ​រឿង​ព្រេងនោះ​ទេ»។

ស្តូប​មួយ​សម្រាប់​ការ​សង​ជម្ងឺចិត្ត
ប្រជាជន​នៅភូមិ​ដូនដោក មិនបា​នចិញ្ចឹម​គំនិត​សង​សឹក​នឹង​ពួក​ខ្មែរក្រហមទេ ប៉ុន្តែ ពួកគេ​គ្រាន់​តែ​ចង់អោយ​តុលាការ​ដឹង​លឺរឿង​របស់ពួកគេ និង​ទទួល​ស្គាល់​គេ​​ជាជន​រង​គ្រោះនៃ​របប​កម្ពុជាប្រជាធិបតេយ្យប៉ុណ្ណោះ។ លោកប្រធានភូមិ ភន់ សាខន បាន​បញ្ជាក់ថា​«ប្រជាជន​គ្រាន់​តែ​ចង់​ពន្យល់​សាច់​ញ្ញាតិ​ដែល​បាន​ស្លាប់​ទៅ​ និង​ចង់​បានភាព​ស្ងប់​ក្នុងចិត្ត​ បន្ទាប់​ពីការ​កាត់​ក្តីនៅ​តុលាការខ្មែរ​ក្រហម​។» មនុស្ស​មួយ​ចំនួន បាន​ទាម​ទារ​ការសង​ជម្ងឺចិត្ត។ នោះជាប្រាក់ដែល​នឹង​អាច​អោយ​​ពួក​គេ​អាច​សាងសង់​ស្តូប​មួយ ហើយ​នៅ​ពីលើ​ស្តូប​នោះ គេ​ឆ្លាក់​ឈ្មោះ​អ្នក​​ដែល​​ស្លាប់​ទូទាំង​ឃុំ​ ក្នុង​សម័យ​នោះ។ លោកផាន់ បានគិត​ស្រមៃ​ថា «ស្តូប​មួយ​​សម្រាប់​ឃុំ គឺ​គ្រប់គ្រាន់​ហើយ​។ រៀងរាល់​ឆ្នាំ​ ប្រជាជន​អាច​ជួប​ជុំ​គ្នា ធ្វើ​បុណ្យ​​នៅជុំ​វិញស្តូប​។ ពួកគេ​អាច​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់គ្នា អំពី​ជីវិត​ប្រចាំថ្ងៃ​។ ពួកយើង​នឹង​អាច​និយាយ​ពី​ការ​ផ្សះផ្សារ នៅពេល​ដែល​ជន​រង​គ្រោះ​និង​អតីត​ទាហាន​ខ្មែរក្រហម​អាច​ជួប​ជុំ​គ្នា ជុំ​វិញ​ស្តូប​ជា​និមិត្ត​រូប​និង​និយាយ​រក​គ្នា​ទៅវិញ​ទៅមក»។


អត្ថបទ​បន្ថែម
១៣០០ ពាក្យ​បណ្តឹង​
បើតាមលោករាជសម្បត្តិអ្នកនាំពាក្យរបស់សាលាក្តីខែ្មរក្រហម ពាក្យបណ្តឹង​ប្រមាណ​ជាង១៣០០ដែលធ្វើឡើងដោយប្រជាជនកម្ពុជាពី​គ្រប់​ខេត្ត​ក្រុង​ត្រូវ​បាន​បញ្ជូនមកសាលាក្តី។​អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា​«នៅក្នុង​ពាក្យ​បណ្តឹងទាំងនោះប្រជាជនបានរៀបរាប់ពីការទុក្ខវេទនា​ ពីការ​កាប់​សម្លាប់​ដែលកើតមានទៅលើពួកគេនិងសាច់​ញាតិរបស់ពួកគេ។»​លោក​បាន​និយាយ​បន្ថែម​ថា​គេកំពុងធ្វើការពិចារណាទៅលើពាក្យបណ្តឹងទាំងនោះ​«សហ​ព្រះរាជ​អាជ្ញា​នឹងត្រូវសម្រេចចិត្តថាតើពាក្យបណ្តឹងមួយ​ណាដែល​នឹង​អាច​ប្រើ​ប្រាស់​បាន​ជា​ភស្តុតាង​ ហើយ​ជន​រង​គ្រោះ​ប្រភេទ​ណា​ដែល​អាច​ចូល​រួមជា​សាក្សី​រឺ​ជាភាគី​ដើមបណ្តឹងរដ្ឋប្បវេណី។»