Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 05 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 08:40 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Tabanata Festival
 → sam jui 05 @09:30 - :1100:
Les trois mousquetaires (film)
 → sam jui 05 @10:00 - :1130:
Alexandre le bienheureux
 → sam jui 05 @05:00 - :0630:
The Hellbounds (blues and folk)
 → sam jui 05 @07:00 - :0900:
Angel (film)
 → mer jui 09 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

គ្រូពេទ្យជម្ងឺផ្លូវចិត្ត​ព្យាបាល​ជម្ងឺ​តាម​រលក​ធាតុអាកាស
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
07-05-2008

 Cambodge - Phnom Penh - Khmers rouges - TPO - Radio 102 © John Vink / Magnum

ភ្នំពេញ ថ្ងៃទី ៣០ មេសា ២០០៨ ចួន វិបុល (អ្នកយកព័ត៌មាន) លោក មុន្នី សុថារ៉ា (គ្រូពេទ្យជម្ងឺផ្លូវចិត្ត)

និងម៉ុម សុវណ្ណ (អ្នកជំនាញផ្នែកសម្លេង) នាស្ថានីយវិទ្យុ ១០២ ក្នុងកម្មវិធីគាំទ្រដល់ជនរងគ្រោះខ្មែរក្រហម
© John Vink / Magnum

 

«តុលាការ​កាត់ទោស​អតីត​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ អាច​ជួយ​ព្យាបាល​​​​​អ្នក​​ជម្ងឺ ប៉ុន្តែ វាក៏អាច​ជួយ​ដាស់​ជម្ងឺ​បាក់ស្បាត​របស់​ជន​រង​គ្រោះ​​អោយ​កើត​​​ឡើង​វិញ​ដែរ។ លោក ឈឹម សុធារ៉ា គ្រូពេទ្យ​ជម្ងឺផ្លូវចិត្ត​និង​អង្គការ​របស់​​លោកគឺ​ TPO បាន​ចូលរួមចំណែក​​នៅក្នុង​សាលាក្តីមួយនេះ ហើយកាល​ពី​៣ឆ្នាំមុន លោក​​​បាន​រៀប​ចំ​កម្មវិធី​គាំទ្រ​ផ្នែកជំនួយ​ស្មារតី​ដល់​ជន​រង​គ្រោះ​​ពីរបប​ខ្មែរ​ក្រហម។ តាម​រយៈការ​រម្លឹករឿង​រ៉ាវ​​ពីអតីត​កាល​ឡើងវិញ ស្នាម​របួស​នៃការ​ឈឺចាប់​បាន​ធ្វើអោយ​អ្នក​នៅរស់​រាន​មានជីវិត​មានការ​ភិត​ភ័យ និង​​មាន​ការព្រួយ​បារម្ភ ។ សំណល់​​​ពីអតីតកាល​ជះឥទ្ធិពល​អាក្រក់​ដល់​សមត្ថភាព​របស់ពួកគេ ដល់​ការ​ចិញ្ចឹម​បីបាច់​កូនៗ ហើយ​ការឈឺចាប់​​របស់​ពួកគេ​នេះ​ត្រូវ​ធ្លាក់​​បន្ត​ទៅលើ​ក្រុមគ្រួសារ​។ ដើម្បីអោយ​សកម្មទ្រទ្រង់​​សុខភាព​ស្មារតី​របស់​អង្គការ​នេះអាច​គ្រប​ដណ្តប់​ទៅ​លើ​​​ចំនួន​ដ៏ច្រើន​បំផុតនៃ​អ្នកជម្ងឺ​ដែល​សើរើ​ជម្ងឺ​ផ្លូវចិត្ត​ឡើងវិញ កម្មវិធីតាម​រលក​ធាតុអាកាស​ត្រូវ​បាន​រៀបចំឡើង​ជាពិសេស។ កម្មវិធីផ្សាយ​តាម​​វិទ្យុ «អឌីតកាល​ក្នុង​បច្ចុប្បន្ន» បាន​ចាប់​ដំណើរ​ការ​កាល​ពីខែ​កុម្ភៈ។

នៅពេល​​អារម្មណ៍ដែល​លាក់ទុក​ក្នុងចិត្ត​ត្រូវ​បើក​កកាយ​
នៅម៉ោងបីរសៀល​ នា​ស្ថានីយវិទ្យុ FM ១០២ របស់​មណ្ឌលព័ត៌មាន​ស្រ្តីកម្ពុជា កម្មវិធី​ចាប់ផ្តើម​ដំណើរការ​។ ថ្ងៃពុធនេះ លោក​គ្រូពេទ្យ​ជម្ងឺផ្លូវចិត្ត​ឈ្មោះ មុនី សុត្ថា​រ៉ា គឺ​ជា​អ្នក​ត្រូវ​មក​ធ្វើ​ជា​វាគ្មិន​ ផ្តល់​ការ​ព្យាបាល​ ក្នុង​នាម​តំណាង​​អង្គការ​[TPO]។ លោក​អង្គុយ​រង់ចាំ​ពិធីករ​វ័យ​ក្មេងដែល​មក​យឺត យ៉ាង​ស្ងៀមស្ងាត់។ ​ប្រធាន​បទ​​ថ្ងៃនេះគឺ ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ជនជាតិខ្មែរ នៅក្រោយ​របប​ខ្មែរក្រហម។

លោក​វេជ្ជបណ្ឌិត បាន​រម្លឹក​ថា នៅក្នុង​អំឡុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ដ៏សែន​ខ្មៅ​ងងឹត​​នេះ  ប្រជាជន​កម្ពុជា​គ្មាន​ជម្រើស​អ្វីផ្សេង​ ក្រៅអំពី​លាក់​ទុក​នូវ​អារម្មណ៍​របស់​ពួកគេ​នោះទេ។ តួយ៉ាង ភាព​ភ័យ​ខ្លាច​បាន​បង្ខំ​អោយ​ពួកគេបំភ្លេច​​កំហឹង​របស់​ខ្លួនចោល​អស់​។ ដើម្បីជៀស​ផុត​ពីសេចក្តីស្លាប់ ប្រជាជនខ្មែរ​បាន​សម្រប​ខ្លួនទៅតាម​កាលៈទេសៈ ​គោរព​តាមបញ្ជា​របស់​ពួក​ខ្មែរ​ក្រហម ដោយគ្មាន​ហ៊ាន​ប្រកែកតវ៉ា​​អ្វីទាំង​អស់។ ប៉ុន្តែ នៅពេលនេះ សេចក្តីត្រូវ​ការ​កាល​ពីអតីតកាល ដែល​លាក់​កប់​ទុក បានស្តែង​ចេញអោយឃើញ តាម​រលក​ធាតុ​អាកាស ជាមួយ​នឹង​កំហឹង​តិច​រឺច្រើន។ « ​មនុស្ស​មួយចំនួន​ដែល​បាន​​លាក់​កប់​ទុក​កំហឹងចំពោះ​របប​គ្រប់​គ្រង​​នេះ ​​ ​បានបើក​កកាយ​វា​ឡើង ហើយ​ពួកគេ​មាន​ភាពជ្រួល​ច្របល់​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ អ្នក​ផ្សេង​ទៀត​នៅតែ​រក្សា​វា​ទុក​ក្នុង​ស្ថានភាព​មួយ​ និង​បដិសេធ​រៀប​រាប់​ឡើងវិញ អំពី​សម័យ​កាល​នោះ»

សាមគ្គីភាព​កាល​ពីអតីតកាល
បន្ទាប់​ពីមាន​ការពន្យល់​របស់​លោក​វេជ្ជបណ្ឌិត​ជម្ងឺផ្លូវ​ចិត្ត​រួចមក​ ទស្សនៈ​​យោបល់​ផ្សេងៗ​របស់ប្រជាពលរដ្ឋ​ដែលត្រូវ​បានសាក​សួរ​នៅតាម​ដង​ផ្លូវ ត្រូវ​បាន​បង្ហាញ​ឡើង​។ បុរស​ម្នាក់​សំដែង​នូវ​ការ​សោក​ស្តាយ​ថា «មុន​សម័យ​ខ្មែរ​ក្រហម យើង​ទាំង​អស់​គ្នា​​​​សាមគ្គីណាស់ ក្មេងៗ​ស្តាប់​បង្កាប់​ចាស់​ទុំ​ ឥស្សរជន​ជាន់​ខ្ពស់​គោរព​ប្រជារាស្រ្ត។ បច្ចុប្បន្ន​នេះ យើង​លែង​មាន​ទំនុក​ចិត្ត​លើគ្នា​ទៅ​វិញ​​ទៅមក​ទៀតហើយ»។ ស្រ្តីម្នាក់​មាន​ប្រសាសន៍ថា «កាលពីមុន ប្រជាជន​បាន​ចូល​រួម​ក្នុង​សកម្មភាព​សង្គម និង​ជួយ​គ្នា​ទៅវិញទៅមក។ ឥឡូវនេះ ពួកគេ​មាន​ភាព​ក្រអឺត​ក្រទម ជាមនុស្ស​សម្ភារៈនិយម និយាយ​រួម គឺ​ម្នាក់ៗនៅ​រៀងៗ​ខ្លួន​!។» មនុស្ស​ផ្សេ​ងទៀតអស់​សង្ឃឹម​ថា «កាល​ពីមុន យើង​ជា​ពុទ្ធបរិស័ទ ដែល​មាន​ជំនឿ​ខ្លាំង និងមានភាព​​ស្មោះត្រង់។ កាល​នោះ មិនមាន​ការ​លួច​​​នោះ​ទេ។ ប៉ុន្តែ របប​ខ្មែរក្រហម​បាន​បំបាត់​គុណសម្បត្តិ​ដ៏ល្អៗទាំងនេះ​ចោលទាំងស្រុង។ អ្នក​ត្រូវ​បានសំភាស​តាម​ដង​ផ្លូវ​បាន​ធ្វើការ​កត់​សម្គាល់​ទាក់ទង​នឹង​ការ​បែក​បាក់ក្នុ​ង​សង្គម នៅក្រោយ​របប​ប៉ុល ពត។

ប្រមូលផ្តុំ​ភាព​ភ័យខ្លាច​
បន្ទាប់មក អ្នក​ទូរស័ព្ទចូល​ក្នុង​កម្មវិធីអាច​មាន​មតិ​យោបល់​ដោយផ្ទាល់​តាម​រលក​ធាតុ​​អាកាស។ លោក ហង្ស សម្បត្តិ អ្នក​រៀ​បចំកម្មវិធី ពន្យល់​ថា​​ «ពួកគេ​អាច​ទូរស័ព្ទ​​មកកាន់​ពួក​យើង​ ដើម្បី​និយាយទាក់ទង​នឹង​ប្រធានបទ​ដែល​ពេលខ្លះ​អាច​​រំខាន​ដល់​សតិ​អារម្មណ៍​របស់​ពួកគេ​។ អ្នក​ខ្លះ​អួល​ដើម​ក និយាយមិនចេញ​។ កម្មវិធី​របស់​យើង​ផ្តល់​​ឪកាស​ដល់​​​ប្រជាជន​ ក្នុង​ការបន្ធូរ​អារម្មណ៍​តាន​តឹង​និង​ចាក​ចេញ​ពី​​សុបិន​​ដ៏​សែន​អាក្រក់នេះ។ ជា​ពិសេស​ នៅ​ពេល​ដែល​យើង​បាន​​និយាយ​ជា​មួយ​នឹង​​អ្នក​ដែល​មាន​សភាពបាក់​ស្បាត គ្រូពេទ្យ​របស់យើង​នឹង​ផ្តល់​ជា​ដំបូន្មាន​ជួយ​ដល់ពួកគេ​។» អ្នក​ខ្លះបាន​និយាយ​ចាក​ប្រធាន​បទ​​។ តួយ៉ាង លោក សេង អ្នក​ទូរស័ព្ទចូល​ក្នុង​កម្មវិធីដំបូង​គេ ពីខេត្ត​ព្រៃវែង បាននិយាយ​ចាក​ប្រធាន​ដែល​គេ​​ចង់​បាន។ លោក​និយាយប្រយោគដែល​មិនសូវ​ជា​មានន័យ​ទាក់ទង​នឹង​ប្រធាន​បទ​ថា «ការកាប់​បំផ្លាញ​ព្រៃឈើ បញ្ហា​​ព្រំដែន គ្រោះថ្នាក់​បណ្តាល​​មកពីការ​ចូល​ឈ្លាន​ពាន​របស់​ប្រទេស​ជិតខាង ជន​អន្តោប្រវេសន៍ខុស​ច្បាប់...។ កាល​ពីស្ថិត​នៅក្រោម​សម័យ​ខ្មែរ​ក្រហម  ខ្ញុំ​មិន​សូវ​ខ្វល់​នឹង​បញ្ហា​ទាំង​អស់​នេះ​​ទេ។​ សព្វថ្ងៃនេះ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​នឹង​បញ្ហា​ទាំងនេះ​យ៉ាង​ខ្លាំង​ ហើយ​​គ្រប់​​គ្នា​ហាក់​បីដូច​ជា​មិន​ចាប់​អារម្មណ៍​ ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំង​នោះសោះ​។ អ្នក​នយោបាយ​គិត​តែពី​​ឈ្លោះគ្នា​ ជាជាង​​​យក​ចិត្ត​ទុក​ដាក់លើ​​ផល​ប្រយោជន៍​ប្រទេសជាតិ»។


លោក​​​គ្រូ​ពេទ្យមិនទាល់គំនិតនោះទេ។ លោក​មាន​បំណង​បន្ធូរ​អារម្មណ៍​ដ៏តាន​តឹង​​​នេះ។ «ឥរិយាបថ​របស់​លោក គឺ​ជាការ​ភ័យ​ខ្លាច... ប៉ុន្តែ ការ​គេ​ចវេស​មិន​មែន​ជា​ដំណោះស្រាយ​ដ៏ល្អប្រសើរ​នោះទេ យើង​ត្រូវ​តែ​ប្រឈម​មុខនឹង​ការ​ពិត​ ដើម្បី​គេច​ផុត​ពីការ​ភ័យខ្លាចនេះ។ យើង​កំពុង​ស្ថិតនៅឆ្នាំ​ ២០០៨ សង្គ្រាម​​​បាន​បញ្ចប់​ហើយ​។

Cambodge - Phnom Penh - Radio 102 © John Vink / Magnum
 
ភ្នំពេញ ថ្ងៃទី ៣០ មេសា ២០០៨ លោកចួន វិបុល និងលោកមុន្នី សុថារ៉ា
ឆ្លើយសំណួររបស់អ្នកទូស័ព្ទចូលដែលមានជម្ងឺបាក់ស្បាត ក្រោយសម័យខ្មែរក្រហម
© John Vink / Magnum


រវាង​ការ​ភ័យ​ខ្លាច​ និង​កំហឹង​
អ្នក​ទូរស័ព្ទ​ចូល​ម្នាក់ទៀត បានបញ្ចេញ​គំនិត​យោបល់​របស់​ខ្លួន ដោយ​អំពាវ​នាវ​ដល់​ជន​រួមជាតិ​ទាំង​អស់ «អោយ​ផ្តល់​​តម្លៃ​ដល់​សុភមង្គល ចិញ្ចឹម​ជីវិត​ដោយ​មធ្យោបាយ​ត្រឹមត្រូវ ត្រូវ​ស្រឡាញ់​សន្តិភាព និង​មិនត្រូវ​​វង្វេង​ជាមួយ​នឹង​មហិច្ឆតា​ចង់មាន​ចង់​បាន​នោះទេ »។ លោក​ មុនី សុត្ថារ៉ា ចង់​ពន្យល់​ពី​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​នេះ​ថា «គេ​បានប្រែក្លាយ​ជាមនុស្ស​អាត្មានិយម ដោយសារ​តែ​គេ​មាន​ការ​ភិតភ័យ។ ការ​ភ័យ​ខ្លាច​សង្គ្រាម ព្រមទាំង​ភ័យ​ខ្លាច​នឹង​ភាព​អត់​ឃ្លាន ដែល​ពួកគេ​បាន​ជួប​ប្រទះ​ ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរក្រហម។ ដូច្នេះ​ ពួក​គេ​​គិត​តែ​ប្រមូល​របស់​ទ្រព្យ​ផ្សេងៗ  ដោយ​ភ័យ​ខ្លាច​មានការ​ខ្វះខាត​ និង​ខ្លាច​ជួប​​ប្រទះនូវ​ទុរគត​ភាព​ម្តង​ទៀត​»។


គ្រូពេទ្យ​ជម្ងឺផ្លូវ​ចិត្ត​រូបនេះ​បាន​ត្រលប់​មកនិយាយ​ពី​ទិន្នាការ​សំខាន់ទាំង​ពីរ​ ដែល​ដក់​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​រួច​រស់​ពីសេចក្តីស្លាប់។ នៅក្នុង​អារម្មណ៍​​​​របស់​អ្នក​ខ្លះ កំហឹង​លាក់​កប់​ទុក​ក្នុង​ចិត្ត​របស់​ពួកគេ​ត្រូវ​បាន​បញ្ចេញ​តាម​រយៈអាកប្បកិរិយា​កាច​​សាហាវ និង​គួរ​អោយមានគ្រោះថ្នាក់​យ៉ាង​ខ្លាំង សម្រាប់​អ្នក​នៅជុំវិញ​ខ្លួន។ ប៉ុន្តែ នៅក្នុង​អារម្មណ៍​របស់​អ្នកខ្លះផ្សេង​ទៀត ភាព​ភ័យ​ខ្លាច​​បាន​ធ្វើអោយពួកគេ​​​ស្លន់​ និងធ្វើអោយ​អោយពួកគេ​មិនចង់​​ប្រឈម​មុខ​នឹង​បញ្ហា​​​។ លោក មុនី សុត្ថា​រ៉ា ​បាន​​វិភាគថា «អត្ត​ចរិក​​ទាំងពីរនេះ បាន​បង្ហាញ​ពី​មូល​ហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​ឥរិយាបថរបស់​ប្រជាជន​ខ្មែរ»។ ប៉ុន្តែ លោក​បានរម្លឹកថា ជនរង​គ្រោះមួយចំនួន បាន​យកឈ្នះ​លើ​វិញ្ញាសារ​ដ៏​សែន​លំបាក​ទាំង​នេះ ដោយ​មិនអនុញ្ញាតិ​ដល់​ជម្ងឺ​ផ្លូវ​ចិត្ត​​ដក់​ជាប់ក្នុង​ចិត្ត​របស់​ពួកគេ​ឡើយ។


លោក​ស្រី​ Chantal Dorf អ្នកជំនាញ​ផ្នែក​ជម្ងឺផ្លូវចិត្ត​ និង​ជាទីប្រឹក្សា​អង្គការ​ TPO បាន​សង្ខេប​ថា «តាម​រយៈ​បទពិសោធ​របស់​យើង​ ​យើងអាច​បង្រៀន​ដល់​អ្នក​ទាំង​​នោះថា​អ្វី​ដែល​បានកើត​ឡើង​ចំពោះ​ពួក​គេ គឺ​ជា​រឿង​ធម្មតា ហើយ​ពួកគេ​អាច​យកឈ្នះ​លើ​បញ្ហា​របស់ពួកគេ​បានយ៉ាង​ឆាប់រហ័ស ដោយ​យល់​ព្រម​ទទួល​ស្គាល់​នូវ​ការឈឺចាប់​របស់​ខ្លួន​»។



និយាយ​​តាម​ទូរស័ព្ទ​ដើម្បី​បន្ធូរ​អារម្មណ៍​ដែល​ឈឺចាប់​
ចាប់តាំងពី​៦ខែមកហើយ អង្គការ​ TPO បាន​ផ្តល់សេវា​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​​តាម​ទូរស័ព្ទ​ (Hot-line)។ ជន​រង​គ្រោះ​អាច​ហៅចូល​បាន​ ដើម្បី​ទទួល​​បាន​ការ​ផ្តល់​​ដំបូន្មាន​ខ្លះៗ និង​ការ​ឆ្លើយ​តប រឺ​ចង់​រៀប​រាប់​អោយ​គេ​គ្រប់គ្នា​បាន​ស្តាប់​ពី​បញ្ហា​​របស់​ខ្លួន។ អ្នក​ជំនាញ​​នៅ​រង់​ចាំ​ឆ្លើយ​តប​ជា​រៀង​រាល់​ថ្ងៃ​ ចាប់​ពី​ម៉ោង​៨​ព្រឹក​ ដល់ ១២ ថ្ងៃត្រង់ និង​ចាប់​ពី​ម៉ោង ១៤ ដល់​១៧ល្ងាច តាម​រយៈទូរស័ព្ទ​លេខ​​ ០១៧ ២២២៣៧២ រឺ​​​ ០២៣ ៣៥០ ៨៨៨។ ការហៅចូល​ដោយឥត​គិត​ថ្លៃ​សម្រាប់​ប្រព័ន្ធ ០២៣ និង​ ០១១។