Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 07 αž€αž‰αŸ’αž‰αžΆ 2008
αž˜αŸ‰αŸ„αž„ 20:57 (αž—αŸ’αž“αŸ†αž–αŸαž‰)
Ka-set
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

La Mτme (film)
 → αž€αž‰αŸ’αž‰αžΆ  09 @07:00 - :0920:
Le Serpent (film)
 → αž€αž‰αŸ’αž‰αžΆ  10 @07:00 - :0859:
"I love PP" (installations)
 → αž€αž‰αŸ’αž‰αžΆ  11 @06:00 - :0900:
Chat noir, chat blanc (film)
 → αž€αž‰αŸ’αž‰αžΆ  11 @07:00 - :0910:
La lumiθre et la ruine (confιrence)
 → αž€αž‰αŸ’αž‰αžΆ  12 @06:30 - :0800:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ជីវប្រវត្តិរបស់អៀង សារី អ្នកឱកាសនិយមបាតដៃ ប្រឡាក់ឈាម
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ និង ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
25-06-2008

Ieng Sary - Khmer rouge - Pochentong © Archives Kathleen O

អៀង សារី​ត្រូវ​បាន​គណៈប្រតិភូខ្មែរក្រហម​ចាំទទួល​ស្វាគមន៍

នៅព្រលានយន្តហោះ​ពោធិចិនតុង (ប្រហែលជា​មកពីទស្សនកិច្ច​នៅប្រទេស​ចិន) 

 

អៀង សារី អតីត​ឧបនាយក​រដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជាមួយ អតីត​​ប្រមុខរដ្ឋនៃរបប​ខ្មែរ​ក្រហមគឺ​លោក​ខៀវ​សំផន​ ដែល​ប្រជាជន​​ខ្មែរ​ទូទៅ​ចាត់​​ទុក​ថា​ជា​មេដឹកនាំ​កំពូល​​​នៃរបប​កាប់​សម្លាប់​​បង្ហូរ​ឈាម​ នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​លើកដំបូងនៅ​ក្នុង​​សវនាការ​ជាសាធារណៈ​នៅ​ចំពោះ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក)​ នាថ្ងៃទី​៣០ មិថុនា ខាងមុខ​នេះ។ ចាប់​តាំងពី​មានការ​ចាប់​​ខ្លួន​រូប​​លោក ព្រម​ជាមួយ​នឹង​ភរិយា​ កាល​ពីថ្ងៃទី​១២ វិច្ឆិកា ២០០៧ និង​បន្ទាប់​ពី​ត្រូវ​បាន​​ចោទ​​​ប្រកាន់​​ពីបទ​ឧក្រិដ្ឋកម្មប្រឆាំង​នឹង​មនុស្ស​ជាតិ និង​បទ​រំលោភ​បំពាន​ធ្ងន់​​ធ្ងរ​លើ​សន្ធិសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ចុះ​​ថ្ងៃទី​១២ សីហា ១៩៤៩ លោក​បាន​ធ្វើ​អោយ​​សាធារណៈ​ជន​និយាយ​ពី​​​រូប​លោក​ច្រើន​ នៅពេល​លោក​បាន​ស្នើសុំ​សិទ្ធិ​ជួប​​​សួរ​សុខ​ទុក្ខ​ភរិយា​របស់​លោក។​ រូបលោក​ ក៏ដូចជា​អតីត​​មេដឹកនាំ​របប​ខ្មែរ​ក្រហម​​ផ្សេង​ទៀត មិន​ដែល​​ធ្លាប់​បាន​បង្ហាញ​​ពី​ការ​​សោក​ស្តាយ​​បន្តិច​ណា​​​ទាល់​​តែ​សោះ ចំពោះ​សោកនាដកម្ម​មកលើ​ប្រជាជន​ខ្មែរ​គ្រប់​​រូប ហើយ​បាន​បដិសេធ​ថា​ខ្លួន​មិន​មែនជា​អ្ន​ក​ទទួល​ខុស​ត្រូវ​ចំពោះ​​ការ​ស្លាប់​របស់​ជន​ជាតិ​ខ្មែរឡើយ​។ ឈ្មោះ​របស់​​បុគ្គល​​នេះ ត្រូវ​​បាន​ប្រជាជន​កម្ពុជា​បានអះអាងថា​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​មួយ​រូប​នៃ​របប​ខ្មែរក្រហម ហើយ​ចាប់​​តាំង​ពីប្រទេស​វៀតណាម​ចូល​មក​​គ្រប់​​គ្រង​​ប្រទេស​កម្ពុជា ​​ជនជាតិវៀតណាមបាន​ថ្កោល​​​​​​បុគ្គល​រូបនេះ​ជា​សាធារណៈ​ ​​ថា​ជា​មនុស្ស​ដ៏គួរ​អោយ​ស្អប់​ខ្ពើមបំផុត​​ ដូច​ជា​ពាក្យ«បន​ប៉ុល ពត និង​ អៀង សារី» ​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

 

គីម ត្រាង កើតនៅ​ឆ្នាំ​១៩២៥ នៅលើ​ទឹក​ដី​កម្ពុជា​​។ ក្រោយមក លោក​ក៏បាន​ផ្លាស់​ប្តូរ​ឈ្មោះ​​របស់​ខ្លួន​អោយមាន​លក្ខណៈជា​ខ្មែរ ដោយ​បាន​ប្តូរជា​ឈ្មោះ អៀង សារី​​វិញ។​ លោក​គឺជា​កូន​​ប្រុស​របស់​អ្នកមាន​មុខ​មាត់​ម្នាក់​។ នៅពេល​វ័យ​ជំទង់ លោកបាន​ចាក​ចេញ​ពី​វៀតណាម​ខាង​ត្បូង ដើម្បី​​ប​ន្ត​ការសិក្សា​នៅ​ខេត្ត​​ព្រៃវែង បន្ទាប់​លោក​​ក៏បាន​មក​រៀន​​​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដែល​ជា​គ្រឹះស្ថាន​សិក្សា​​មាន​ឈ្មោះល្បីល្បាញ​​ នៅទីក្រុងភ្នំពេញ។ សិស្សរៀន​​ពូកែរូប​នេះ​​បាន​ធ្វើអោយ​ឈ្មោះ​របស់​ខ្លួន​មានភាព​ល្បីល្បាញ និង​មាន​សិស្ស​ជាច្រើន​ស្តាប់​បង្គាប់​ដើរ​តាម​។ លោក​បាន​ក្លាយ​ជា​មេ​ដឹកនាំ​ចលនា​និស្សិត​ដើម្បី​ឯករាជ្យ​នៅ​​កម្ពុជា​ ដែ​ល​ជា​​ចលនា​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នក​ស្រី Elilzabeth Becker អ្នក​យក​ព័ត៌មាន​​ជន​ជាតិ​អាមេរិក​ បាន​រម្លឹក​ថា​ ចាប់​តាំង​ពីឆ្នាំ​១៩៤៦មក លោក​បាន​ដឹកនាំ​ក្រុម​មួយ​ដែល​ឈ្មោះ​ថា «ក្រុម​រំដោះ​កម្ពុជា​ចេញពី​អាណានិគម​និយម​បារាំង»។

លោក​​បាន​ទទួល​អាហារូបករណ៍​ទៅសិក្សា​នៅទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ នៅ​វិទ្យាល័យ​ Cordorcet បន្ទាប់​មក​សិក្សា​នៅវិទ្យាស្ថាន​សិក្សា​ន​​យោបាយ​។ លោក​បាន​សម្រេចចិត្ត​បោះ​បង់​​ចោល​ការសិក្សា​នៅទីនោះ ដើម្បី​ចូលរួមធ្វើ​ពលីកម្ម​ ​ទាំង​​រូបរាង​កាយ ​និងដួង​​ព្រលឹង​ ដើម្បី​បុព្វហេតុ​បដិវត្តន៍។ អៀង សារី​ បាន​​ងប់​ងុល​ខ្លាំង​​នឹង​លទ្ធិកុម្មុយនីស្ត​​នៅរដ្ឋធានី​បារាំង​​ ​ហើយ​បាន​ក្លាយ​ជា​សមាជិក​​គណបក្ស​កុម្មុយនីស្ត​បារាំង​ នៅឆ្នាំ​១៩៥១។ នៅឆ្នាំ​នោះ លោក​បាន​​រៀប​​មង្គល​ការ​ជាមួយ​នឹងខៀវ​ ធីរិទ្ធិ ដែលជាកូនស្រី​របស់​ចៅក្រម​​កម្ពុជា​ ហើយ​នឹង​​បាន​ក្លាយ​​ជា «ស្រ្តី​ទីមួ​យ​នៃ​បដិវត្តន៍»។ ចំណែក​បង​ស្រី​របស់​អ្នកស្រី ឈ្មោះ​ ប៊ុណ្ណារី ​បាន​រៀប​មង្គល​ការ​​ជាមួយនឹង​សាឡុត​ សរ ដែលក្រោយមក​មាន​ឈ្មោះ​​ថា ប៉ុល ពត។ នៅក្នុង​ឆ្នាំ​ដដែលនេះ លោក អៀង សារី ក៏បាន​តាំង​ខ្លួន​ជា​មេ​ដឹក​នាំ ​និង​ជា​សហស្ថាបនិក​លទ្ធិ​ម៉ាក់​និយម​នៃ​​និស្សិត​​ខ្មែរ​​នៅ​ទីក្រុង​ប៉ារីស។

នៅឆ្នាំ​១៩៥៧ លោ​ក​បាន​វិល​ត្រឡប់​មកកាន់ប្រទេស​កម្ពុជា​វិញ ហើយ​បាន​ក្លាយ​​ជា​សាស្រ្តា​ចារ្យ​​​ប្រវត្តិវិទ្យា​​នៅ​គ្រឹះស្ថាន​រដ្ឋ និ​ងបាន​ចូលរួម​ជាមួយ​នឹង​បក្ស​កុម្មុយនីស្ត​កម្ពុជា ។ លោក​បាន​​ឈាន​ជើង​ចូល​ប្រឡូក​ក្នុងរឿង​នយោបាយ​ តាម​រយៈ​ការ​ចូល​​​ព្រៃ​ម៉ាគី នៅឆ្នាំ​១៩៦៣ និងបាន​ចូល​រួម​នៅក្នុង​ចលនា​ពួក​ខ្មែរ​ក្រហម។ ថ្ងៃទី​១៧ មេសា ១៩៧៥ គឺជា​ថ្ងៃ​នៃការ​ចូល​​​កាន់​កាប់​ទីក្រុងភ្នំពេញ របស់​ពួក​ស្លៀក​ពាក់ឈុត​ខ្មៅ។ អៀង សារី គឺជា​សមាជិក​​ម្នាក់ ក្នុងចំណោម​សមាជិក​ទាំងប្រាំមួយរូប នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​កុម្មុយនីស្ត​កម្ពុជា​ (នៅឆ្នាំ​១៩៦០ លោក​គ្រាន់​តែ​ជា​សមាជិក​បណ្តោះ​អាសន្នប៉ុណ្ណោះ​ ហើយបាន​ក្លាយ​​ជា​​សមាជិក​ពេញ​សិទ្ធិ​ ចាប់តាំងពីឆ្នាំ​១៩៦៣មក)។ លោក ហ្វីលីព ស៊ត ប្រវត្តិវិទូ ​បាន​រម្លឹក​ថា គណៈ​កម្មាធិការ​​នេះ​គឺជា​អំណាច​គ្រប់​គ្រង​​កំពូល​នៃ​របប​ខ្មែរក្រហម​។​

អ្នកស្រី Elilzabeth Becker បាន​ពណ៌នាយុវជន​វ័យក្មេង ​​អៀង សារី ​ថា​ជា​មនុស្ស​ «អង់​អាច​ក្លាហាន មាន​ប្រាជ្ញា​ឈ្លាសវៃ​ និងមានចរិកស្លូត​បូត»។ ចំណែក​​លោក​សាស្រ្តា​ចារ្យ David Chandler បាន​រៀ​បរាប់​ថា អ្នកដែលបាន​ជួប​នឹងគាត់ ជា​ពិសេស​នៅក្នុងអំឡុង​ពេល​គាត់​កាន់​អំណាច​ បាន​ពណ៌នា​អំពីគាត់​ថា​ជា​មនុស្ស​ក្រអឺតក្រទម ជាមនុស្ស​ពិបាក​យល់ និង​ជា​មនុស្ស​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​» ហើយ​អ្នក​ទាំងនោះ​មិនដែល​ចាត់​ទុក​រូប​គាត់​ថា​ «ជាមនុស្ស​រួសរាយ​រាក់ទាក់​»​នោះ​ទេ។ លោកស្រី​​Laurence Picq ​លោក​បាន​លើកឡើង​ថា «អៀង សារី គឺជា​មេដឹកនាំ​ដ៏សាហាវ​ឃោឃៅ និង​​មាន​ភាព​ស្មោះត្រង់​​ជាមួយ​នឹង​ម្ចាស់​របស់ខ្លួន​»។

លោក ឆាំង​ យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​រៀប​រាប់ដោយគ្មានការ​រារែក​ចិត្ត​ថា មនុស្ស​​ដូចអៀង សារី គឺជា​មនុស្ស​ «ប៉ិន​ប្រសប់​និង​សំបូរ​ល្បិចកល​ »​។ លោក​​ Philip Short ក៏បាន​បន្ថែម​ទម្ងន់​ទៅលើ​អៀង សារី ដោយ​ចាត់​ថា​​ជា​មនុស្ស​ «សំបូរ​ល្បិចកល​ច្រើន» ហើយ​ជា​មនុស្ស «មាន​ល្បិចកល​ច្រើនជាង​មាន​ភាព​​វ័យ​ឆ្លាត​»។ លោក​បាន​ពន្យល់ថា គាត់​គឺជា​ «មនុស្ស​ដែល​គោរព​វិន័យពីរ​ មួយសម្រាប់​រូបគាត់ និងវិន័យ​​មួយផ្សេង​ទៀត​សម្រាប់​​មនុស្ស​រស់នៅជុំ​វិញ​គាត់​។​ វិន័យ​ទាំងពីរនេះអាច​បញ្ជាក់​បានពីបុគ្គលិកលក្ខណៈ​របស់​គាត់​នៅក្នុង​មួយ​​​ជីវិតនេះ​​។  គេ​ក៏បាន​និយាយ​​ទៀត​ផង​ដែរ​ថា អៀង​ សារី គឺជា​មនុស្ស​​ដែល​គិត​តែ​ពី​​ផល​​ប្រយោជន៍​​ផ្ទាល់​​ខ្លួន និង​គ្រួសារ​​​របស់​គាត់​។ លោក ឆាំង យុ បាន​សន្និដ្ឋាន​​ថា​ «អៀង សារី គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជាធំ ដោយមិនខ្លាច​​​​អង្វរករ​​សត្រូវ​​ ដែល​​​​ខ្លួន​គិត​ថា​ជា​សត្រូវ​ស៊ូពូជ​​។ ឧទាហរណ៍​​ ដូច​ជា​​ លោក​បាន​យល់​ព្រម​ចុះ​ចូល​ជាមួយ​នឹង​រដ្ឋាភិបាល​សម្តេច ហេង សំរិន (១៩៩៦) ប៉ុន្តែ​កាល​ពីមុន​នេះ ​លោក​​​ធ្លាប់​បាន​រិះគន់​រដ្ឋាភិបាល​នេះ​យ៉ាង​ចាស់ដៃ​។»

លោក Philip Short  បាន​គូស​បញ្ជាក់ថា ជាការ​ពិតណាស់​ អៀង សារី គឺជា​​មនុស្ស​គ្រួសារ​បក្ស​ពួក​និយម​។ «គាត់​បាន​ដាក់​កូនប្រុស​និងក្មួយ​ៗរបស់​គាត់ អោយ​កាន់កាប់​មុខ​តំណែង​ខ្ពស់ៗ ដែល​អ្នក​ទាំងនោះ​សុទ្ធសឹង​តែជាមនុស្ស​អសមត្ថភាព​»​។

នៅក្នុងរូប​ថតដែល​ថត​​កាល​ពី​សម័យ​ខ្មែរក្រហម​ ទាំង​អៀង​ សារី ទាំងប៉ុល ពត បាន​បញ្ចេញ​ទឹក​មុខ​​ស្រស់ស្រាយ​ ដែល​អាច​បញ្ជាក់​បា​ន​ថា​គាត់​គឺជាមនុស្សរ​ស់​នៅស្រណុក​​ស្រួលម្នាក់​។ លោក​ ឆាំ​ង​ យុ បាន​បរិហារ​ថា «គាត់​បានប្រព្រឹត្ត​ផ្ទុយ​ទៅនឹង​​​គោលការណ៍​របស់​បដិវត្តន៍​ ដោយ​សារ​​គាត់​​​​ពាក់​វ៉ែនតា បើក​​រថយន្ត ដែល​​​​ទង្វើ​ទាំង​នេះខុស​ឆ្ងាយ​ពី​​គំរូ​​លទ្ធិ​​កុម្មុយនីស្ត​ដែល​ពួក​ខ្មែរ​ក្រហម​​បានបង្ខំ​អោយ​​​​ប្រជាពលរដ្ឋ​អនុវត្ត​តាម​។»

អ្នកនាំពាក្យ​របស់របប​កម្ពុជា​ប្រជាធិបតេយ្យ​
ប្រមុខ​​​ការទូត​ខ្មែរក្រហម​រូប​នេះ​គឺជា​អ្នក​​​ប្រឆាំង​នឹង​ពួក​ចក្រ​ពត្តិនិយម​អាមេរិក​កាំង​ និង​បាន​ដឹក​នាំ​បូជនីយកិច្ច​មួយ​ប្រឆាំង​នឹង​ប្រទេស​វៀតណាម​ ដែល​​ជា​ពួក​វាទ​ទីនិយម​ដ៏មាន​គ្រោះថ្នាក់។ លោក​​​បាន​បង្កើត​គំនិត​ដ៏សំខាន់​មួយ សម្រាប់​របប​កម្ពុជា​ប្រជាធិតេយ្យ សម្រាប់​ឯករាជ្យ​ភាពរបស់​ប្រទេស​​ និង​សម្រាប់​រដ្ឋ​ស្វ័យត។ ទាំង​នេះ​ជា​​គំនិតដែល​​​ខៀវ សំផន បាន​​ប្រើ​សម្រាប់​សរសេរ​និក្ខេបទ​ថ្នាក់បណ្ឌិត​របស់ខ្លួន នៅ​ទីក្រុង​Sorbonne នា​ឆ្នាំ​១៩៥៩។ លោកស្រី​ Laurence Picq បាន​រម្លឹក​ថា​ នៅក្នុង​សុន្ទរកថា​របស់​អៀង សារី គាត់​តែ​ងតែ​និយាយ​​ថា​ស្ថានភាព​អន្តរជាតិ​មិន​សូវ​ជា​មាន​​លក្ខណៈ​​អំណោយ​ផល​ល្អ​ ហើយ​គាត់​​​បាន​សន្និដ្ឋាន​ថា​ «មាន​តែ​របប​កម្ពុជា​ប្រជាធិបតេយ្យ​តែមួយប៉ុណ្ណោះ ដែលអាច​​ផ្តល់​ជូនមនុស្ស​ជាតិ​គ្រប់​រូប​នូវ​ប្រទេស​មួយ​ដ៏មាន​អំណាច និង​បដិវត្តន៍​​ដ៏​ពិត​ប្រាកដ​មួយ​»។

លោក Philip Short បាន​អោយដឹង​ថា នៅឆ្នាំ​១៩៧៧ អៀង សារី​បាន​ប្រកាស​ប្រាប់​អ្នកយក​ព័ត៌មាន​ម្នាក់​ថា «យើង​ចង់សម្រេច​អោយបាន​នូវ​​អ្វីមួយ​ ដែល​ប្រវត្តិ​សាស្រ្ត​មិន​ធ្លាប់​មាន។ គាត់​បាន​​ប្រកាស​ថា ដូច្នេះ​ដើម្បី​សម្រេច​នូវ​គោល​ដៅ​​របស់​ខ្លួន ខ្មែរក្រហមជៀង​វាង​​មិន​អនុវត្ត​ទ្រឹស្តី ប៉ុន្តែ​ ត្រូវ​ពឹង​ផ្អែក​លើ​មនសិការ​បដិវត្តន៍ និង​ត្រូវ​​ដឹកនាំ​ការ​ប្រឆាំង​​ដែល​ច្បាស់លាស់​​​​​មួយ​»។

ក្រុម​អ្នក​ជ្រុល​និយម​បាន​ចាត់​ទុក​រូប​លោក​គឺជា​អ្នក​ផ្សព្វផ្សាយ​មនោគម​វិជ្ជា​ដ៏​ពូកែ​ម្នាក់​។ លោក​ស្រី​ Laurence Picq បាន​រាយការណ៍​ថា «ធ្វើការ​មួយ​ថ្ងៃ​​១៧​ម៉ោង​! ត្រង់​​នេះហើយ​គឺ​ជា​ឧត្តមភាព​​នៃ​របប​​សង្គម​​និយម​! យើង​មិន​មាន​សហជីព​​ចាំ​ពិនិត្យ​ឡើងវិញ ដែល​​​តម្រូវ​​អោយ​ធ្វើ​ការ​​៤០ម៉ោង​ក្នុង​មួយសប្តាហ៍​ ហើយ​យើង​​មិនអត់​​​ការងារ​ធ្វើ​ ដូច​សម័យ​មូលធន​និយម​នោះទេ!»។

អៀង សារី និងការ​កម្ចាត់អ្នក​ប្រឆាំង​
អៀង សារី​ជឿជាក់ថា​មាន​សត្រូវ​ផ្ទៃ​ក្នុង​ដែល​បង្កប់ខ្លួន​​នៅ​កម្ពុជា​ និង​នៅ​ក្នុង​​បក្ស​។ មាន​ការ​កម្ចាត់​ជន​ប្រឆាំង​​​នៅ​ក្នុង​ក្រសួង​ការ​បរទេស ​ដែលជា​កន្លែង​បង្ខាំងពួក​បញ្ញា​វ័ន្តដែលគាត់​បាន​អំពាវ​នាវ​អោយ​ត្រលប់​ពី​បរទេស​ដើម្បី​ចូល​រួម​កសាង​ប្រទេស។ លោកស្រី​​ Laurence Picq បានដាក់ឈ្មោះ​អោយក្រសួង​នេះ​ថា «ជា​កន្លែង​សម្លាប់​មនុស្ស»។ ក្រសួង​ការ​បរទេស​បាន​ផ្តុំ​បណ្តាញ​ជំរំ​អប់រំ​ដែល​មាន​នៅទីក្រុងភ្នំពេញនិងនៅតាមខេត្ត។​ជាពិសេសគេស្គាល់​ជំរំបឹង​ត្របែក​ដែល​ស្ថិត​នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។

លោក​ស្រី​ Laurence Picq ​បាន​រម្លឹក​ថា នៅរាល់​​សិក្ខាសាលា​​ អៀង សារីបាន​អំពាវនាវ​អោយ​​មាន​ការចូលរួមសហការ​ ដើម្បី​បរិហារ​វែករក​មុខ​ជន​ក្បត់​អង្គការ» ហើយ​គាត់​តែង​តែ​ស្វាគមន៍​​រាល់​ការ​កាត់​ទោស​ប្រហារ​ជីវិត​​បណ្តាញ​ចារកម្ម​​ម្តង​ៗ​។​ អ្នកស្រីបាន​រៀប​រាប់​អោយ​ដឹង​ពី​​​សំដីរបស់​រដ្ឋមន្ត្រី​រូប​នេះ បន្ទាប់​ពីមាន​ការកម្ចាត់​​​ក្រុម ​វ៉ាន់ ពីនី​ ដែល​ត្រូវ​បាន​ចោទ​​ប្រកាន់​ថា​ជា​ភ្នាក់​ងា​រ​​សម្ងាត់​CIA។  ​ ​«វ៉ាន់ ពីនី​​​ធ្លាប់​បាន​សារភាព​ថា ខ្លួន​​​បាន​ខ្ជះខ្ជាយ​​ដូង​ជាង​៥០ផ្លែ។ អៀង​ សារី និយាយ​ម្តង​ទៀត ជាមួយ​នឹង​សម្លេង​ខ្លាំង​ៗ «ដូង​៥០ផ្លែ»។ នេះ​គឺជា​វិច្ឆេទ​កម្ម​សេដ្ឋកិច្ច​(ការ​ធ្វើអោយអន្តរាយសេដ្ឋកិច្ច​) !»។ អ្នកស្រី​បាន​សរសេរ​ថា​ នៅឆ្នាំ​១៩៧៨ «អៀង​ សារី​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វីរៈបុរស​ ដែល​ចេះ​​ដឹកនាំការ​ប្រយុទ្ធប្រឆាំង​មួយ​ប្រកប​​ជោគជ័យ​ នៅក្នុង​​កិច្ចការកម្ចាត់​ខ្មាំង​​ផ្ទៃ​ក្នុង។»​

សម្រាប់​ ឆាំង យុ បុរស​ម្នាក់នេះគឺជាមនុស្សមាន​​ «បាត​ដៃ​ប្រឡាក់​ទៅដោយ​​ឈាម​»។

ការមិនព្រមការកាត់សេចក្តី
នៅ​ចុង​ឆ្នាំ​១៩៩៧​នៅ​ចំពោះ​មុខអង្គការសហប្រជាជាតិដែលចង់​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​មិន​​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា អៀង​សារី​មិន​បាន​​អោយ​តម្លៃ​ទៅ​លើការ​រៀបរាប់​​របស់ជនភៀសខ្លួនកម្ពុជា​ស្តី​ពីរឿង​ដ៏ព្រឺ​ក្បាល​​ដែលបង្ករ​ឡើងដោយ​ពួក​អង្គការ​នៅក្នុង​ប្រទេស​​កម្ពុជាទេ។ ប៉ុន្តែផ្ទុយទៅ​វិញ​ក្នុងនាមជាសមាជិកនៃ​គណអចិន្រ្តៃយ៍​មជ្ឈឹម​បក្ស​កុម្មុយនិស្ត​កម្ពុជា​ អៀង​សារី​ដឹង​រឿង​ទាំង​អស់។​លើសពីនោះ​គាត់ជា​អ្នកចូលរួម​ក្នុង​ការ​គាំទ្រនិង​បង្កើត​នូវ​នយោបាយ​ដឹកនាំ​របបខ្មែរ​ក្រហម។​ លោក ឆាំង​ ​យុ បាននិយាយ​សង្កត់ធ្ងន់​ថា«គឺ​គណអចិន្រ្តៃយ​នេះហើយ​ដែល​ជា​អ្នក​សម្រេច​ជោគវាសនារបស់​ប្រទេស​កម្ពុជា។ កំនត់ហេតុ​រាល់ការ​ប្រជុំរបស់គណអចិន្រ្តៃយ៍អាចបញ្ជាក់អំពីការចូល​រួម​របស់​អៀង​សារី។​ លើស​ពី​នោះ​យើងដឹង​ថា​គឺ​គាត់ជាអ្នក​បញ្ចុះ​បញ្ចូល​បញ្ញាវ័ន្ត​ខ្មែរ​អោយ​​ត្រលប់​ចូល​ប្រទេស ហើយពួកគេ​ភាគច្រើន​ត្រូវបាន​គេ​សម្លាប់​ភ្លាមៗ​ក្រោយ​​ពេលជាន់​ទឹកដី​កម្ពុជា។»​​ ប៉ុន្តែលោកឆាំង ​យុទទួល​ស្គាល់​ថា​«បុរសម្នាក់​នេះឆ្លាតនិងមាន​លទ្ធភាព​បញ្ជៀសការពិត​ដកខ្លួនចេញ​ពីការ​ទទួល​ការ​ខុស​ត្រូវ​​ដោយមិនមានការខ្មាស់អៀន។»
នៅ​ក្នុង​ដីការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ដែល​ចុះនៅថ្ងៃ​ទី១៤​ខែ​វិច្ឆិការ​ឆ្នាំ​២០០៧គេបាន​សរសេរ​ថា​អៀង​សារីបានប្រឆាំងរាល់បទ​ចោទ​ប្រកាន់ទៅ​លើ​ខ្លួន​គាត់​ហើយនិយាយថា«គាត់​ចង់​ដឹងពីការពិតដែលបាន​កើត​ឡើង​នៅ​ក្នុង​សម័យកាលខ្មៅ​ងងឹត​នៃប្រវត្តិសាស្រ្តយើង»​ពីព្រោះ​គាត់​​មិន​បាន​ដឹង​ថាដឹង​ថា​​ការ​ពិត​នោះ​នៅ​​ឯណា​នោះទេ។

ជីវិតដ៏មានផាសុខភាពរបស់​អ្នក​បដិវត្ត

បើតាម​ការបញ្ជាក់របស់​លោក​ហ្វ៊ីលីព ស៊ត អៀងសារីមិនដែល​ធ្វើ​អ្វីដោយ​គ្មាន​ការ​ព្រៀងទុក​ឡើយ។​នៅឆ្នាំ​១៩៧៩នៅពេលកងទ័ព​វៀតណាមសម្រុក​ចូល​កាន់​​តែជ្រៅលើ​ទឹកដីកម្ពុជា ​អៀងសារីបាន​ចាកចេញ​ពីប្រទេសកម្ពុជាតាម​រយៈរថភ្លើងពិសេស​សំដៅ​ព្រំដែនកម្ពុជា​ថៃដោយនាំទៅ​ជាមួយនូវ​ឯកសារ​របស់​ក្រសួងដែលរៀបចំដោយប្រញាប់មួយ​ថ្ងៃ​មុននៃ​ការ​ចាកចេញ។
នៅ​ថ្ងៃ​ទី​១៩​ខែ​សីហា​ឆ្នាំ​១៩៧៩​អៀង​សារីត្រូវបាន​ផ្តន្ទាទោសប្រហារជីវិត​ដោយ​កំបាំង​​មុខ​ចំពោះ​បទ​ឧក្រិដ្ឋប្រល័យពូជសាសន៍​​នៅ​ក្នុង​តុលាការ​បដិវត្ត​ប្រជាជន​ដោយ​មានជំនួយពី​ប្រទេស​​វៀតណាមនៅទីក្រុង​ភ្នំពេញ​។ ការ​សម្រេច​សេចក្តី​ដែលមិន​ត្រូវបាន​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ដោយ​ហេតុផល​ថា​«​តុលាការ​នេះមិន​មាន​លក្ខណៈ​បទ​ដ្ឋាន​សមភាព​អន្តរជាតិ។»

អៀងសារីបាន​បន្ត​កាន់តំណែង​សំខាន់ៗនៅក្នុង​ចលនាខ្មែរក្រហម​បន្ទាប់ពី​ការ​ដួល​​រលំរបប​នេះ​រហួតដល់ចុង​ឆ្នាំ​១៩៨០។ ​បើតាមលោក​ហ្វ៊ីលីប ស៊ត​​​ចាប់​តាំង​ពីចុង​ឆ្នាំនោះមក អៀង​សារី​ត្រូវ​បាន​គេដាក់អោយ​​នៅឆ្ងាយ​ពីនយោបាយ​របស់​ខ្មែរ​​ក្រហម ​​រហូត​ដល់គាត់មិន​អាច​មាន​ឥទ្ធិពល​អ្វីនៅ​ក្នុង​​ការធ្វើការ​​សម្រេច​ចិត្ត​សំខាន់ៗ។​ នៅខែសីហា​ឆ្នាំ​១៩៩៦គាត់បានធ្វើកិច្ចព្រមព្រៀង​ដាច់​ដោយ​​​ឡែក​​មួយជាមួយសហនាយករដ្ឋមន្រ្តីគឺលោក​ហ៊ុន​សែន និងបានផ្លាស់ប្តូរក្រុមគាំទ្រ។ ​ការ​សុំ​​ចុះ​ចាញ់​របស់គាត់បានវាយបន្លឺឡើងនូវការឈានដល់នូវអវសាន្តជីវិត​នៃ​ចលនា​ឧទ្ទាមខ្មែរក្រហម។​ គាត់មិនត្រឹមតែបានទទួលការលើក​លែង​ទោសពី​ព្រះ​មហាក្សត្រ​​នៅថ្ងៃ​ទី១៤​ខែកញ្ញា​ឆ្នាំ១៩៩៦សម្រាប់​ការ​ផ្សះផ្សាជាតិ​ដោយ​មាន​អន្តរាគមពី​លោក​ហ៊ុន​សែនប៉ុណ្ណោះទេ​ ប៉ុន្តែគាត់​បានទទួលសិទ្ធិគ្រប់គ្រង​តំបន់​ខ្លាំង​ប៉ៃលិនដែល​ក្រោយមក​បានក្លាយ​ជាតំបន់​ពាក់កណ្តាល​ស្វ័យត​ខ្មែរ​ក្រហម​សម្បូរ​ទៅ​ដោយគ្រឿងត្បូងមានតម្លៃ។

អ្នកគាំទ្រគាត់ភាគច្រើនបានដើរតាមគោលនយោបាយចុះចូលរបស់គាត់។លោក ហ្វីលីព​សត​បានរម្លឹកថា​កងទ័ពខ្មែរក្រហម​ជិតពាក់កណ្តាលបាន​ធ្វើ​សមាហរណកម្ម​ចុះ​ចូលក្នុងកងទ័ព​ខេមរភូមិន្ទ។​​
ក្រុមម្ខាង​​ទៀតដែលមិនគាំទ្រ​ការចុះចូលបានចាត់ទុកគាត់ជា«ជនក្បត់»​​និង​ចោទ​​​ប្រកាន់គាត់​ថាបាន​​កេងបន្លំ​ជំនួយភាគច្រើន​ពីប្រទេស​ចិន។​ដូច​ដែល​គណ​បេសកកម្ម​​អន្តរជាតិប៉ារីស​ អាស៊ីបានកត់ត្រានៅ​ក្នុង​គេហទំព័រ​របស់ខ្លួន​អៀង​សារីបានធ្វើការតបតសំដីទៅនឹង​ក្រុមនោះ​។​គាត់​បាន​ចោទ​ប៉ុល​ពតថា​ជា​«មនុស្ស​ដែលកាចសាហាវ​ឃោឃៅ​និងជាឃាតករ​ដ៏ព្រៃផ្សៃ​ដែលបាន​បង្កើត​ការ​សម្លាប់​រង្គាល​លើបញ្ញាវន្តនិងប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗនៅ​ក្នុងរយៈកាល​នៃ​ការ​គ្រប់​គ្រងរបស់ខ្លួន។»​ បន្ទាប់មកគាត់បាននិយាយអួតខ្លួនថាគាត់ជា​អ្នកជម្រុញ​អោ​យ​មាន​ការ​ចុះចូលរបស់ពួក​ខ្មែរក្រហម​ក្នុង​រដ្ឋាភិបាល​ដែល​ជាផ្នែក​មួយ​នៃ​ការ​​បង្កើតអោយមាន​នូវ​សន្តិភាព​​នៅ​ក្នុង​ប្រទេស​កម្ពុជា។​
លោក​ដាវីដ​ឆេនល័រ​បាន​វាយ​តម្លៃថាប្រសិនបើអៀង​សារី​ជាមេដឹកនាំខ្មែរក្រហម​ទីមួយ​ដែល​ធ្វើការចុះចូល​«នោះក៏ព្រោះតែគាត់​ធ្លាប់និង​កំពុង​មាន​ភាព​ប្រាកដ​និយ​ម​​ជាង​ប៉ុល​ពត​​ នួន​ជា ខៀវ​សំផន។ ​គាត់បានមើលឃើញប្រយោជន៍​ពីការ​ចុះ​ចូល។ ​គាត់បានក្លាយជា (និងកំពុងតែជា​)អ្នក​មានទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​និង​រស់​នៅ​ដោយមានផាសុខភាព​ដែលផ្ទុយស្រលះ​ពីលទ្ធិកុម្មុយនិស្ត» ។

នៅ​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះគាត់រស់នៅយ៉ាងសុខស្រួលជាមួយ​គ្រួសាររបស់​គាត់នៅក្នុងផ្ទះ​វីឡាមួយ​ក្នុង​ក្រុងភ្នំពេញ​​ ហើយគាត់មានលទ្ធភាព​ក្នុង​ការ​ចំណាយ​​ប្រាក់​សម្រាប់ទៅ​ព្យាបាលខ្លួន​នៅទីក្រុង​បាងកក។​ ប៉ុន្តែផ្ទុយទៅវិញ​អៀង​​ សារីនិងភរិយារបស់គាត់បានធ្វើការ​ត្អូញត្អែរថា​គាត់មិនមានប្រាក់​សម្រាប់​បង់​ថ្លៃសេវា​មេធាវីរបស់គាត់ទេ។​ គាត់​បាន​ចុះ​បញ្ជី​ទ្រព្យ​សម្បត្តិ​របស់​គាត់​ក្នុង​ឈ្មោះ​របស់កូនគាត់។​ ដូច្នេះជាលទ្ធផល​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បានសម្រេចទទួលបន្ទុករាល់ការចំនាយខាងលើរបស់អៀង​សារី។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

ការដាក់អោយត្រួតពិនិត្យរបស់តុលាការដែល​ជា​និមិត្តរូបដ៏ខ្ពស់
គឺ​ជា​«មនុស្សដែលមិន​អាចប៉ះពាល់​បាន​»​លោក​ឆាំង​ យុ​ប្រធាន​មជ្ឈមណ្ខល​ឯកសារ​កម្ពុជា​បាន​វាយ​តម្លៃថាអៀងសារី តែងតែ«ធ្វើ​ដំណើរ​ទៅ​ណា​មកណាជាមួយ​នឹង​​អង្គ​រក្ស​​ជានិច្ច​នៅរ​យៈ​ពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ»។​លោកឆាំង យុ​បាន​មាន​ប្រសាសន៍ថា​«គ្មាននរណា​ម្នាក់​ក្នុង​ប្រទេស​កម្ពុជានឹកគិតថា​អៀងសារីត្រូវ​គេ​ចាប់​ខ្លួនជាពិសេសនៅពេលដែលកូនចៅរបស់គាត់​សុទ្ធតែកាន់តំណែងខ្ពស់នៅក្នុងរដ្ឋាភិបាល»។​លោកអៀង វុធ​កូនប្រុស​លោកអៀងសារី​ជា​អភិរងទី​មួយក្រុងប៉ៃលិន ចំនែកកូន​ស្រីរបស់គាត់​គឺ​អ្នកស្រី​អឿង សុភី​គឺជា​ប្រធាន​គណកម្មាការ​បោះឆ្នោត​ថ្នាក់​ខេត្ត​ប្រចាំ​ប៉ៃលិន​។កូនប្រុសមិនអាចទាក់ទងសុំយោបល់បាន​ចំណែកកូនស្រីរបស់អៀង សារី​បដិសេធ​ធ្វើ​អត្ថា​ធិប្បាយ​លើករណីឪពុក​របស់ខ្លួន​ដោយ​មូល​ហេតុថា«​ទោះជាយ៉ាងណា​គ្មាននរណា​ជឿ​សំដី​របស់ខ្ញុំទេ»។


ទំនាក់ទំនងរបស់គាត់ជាមួយប៉ុលពត
អៀង​សារីបានជួបអនាគតបងធំ​ទីមួយ​ប៉ុលពត​នៅទីក្រុងប៉ារីស។ ភ្លាមៗបុរស​ទាំងពីរបាន​រាប់អានគ្នាជាម