Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 20 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 22:38 (αž—αŸ’αž“αŸ†αž–αŸαž‰)
Ka-set
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Transformation (exposition)
 → mar jui 22 @06:00 - :0800:
(Re)gιnιration : la nouvelle bande-dessinιe khmθre
 → jeu jui 24 @06:30 - :0800:
Une vie de musique (hommage ΰ Karajan)
 → ven jui 25 @07:00 - :0830:
Un islam insolite (film)
 → sam jui 26 @04:00 - :0600:
Confluence et continuitι (concert)
 → sam jui 26 @07:00 - :0830:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

មេធាវី ហ្វ្រង់ស័រ រូ អាជីពជាសកម្មជនសិទ្ធិមនុស្ស
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
16-04-2008
Francois Roux / Phnom Penh / Cambodge - John Vink / Magnum
 កំបូល(ភ្នំពេញ) ថ្ងៃទី២៧ វិច្ឆិកា២០០៧ លោក ហ្រ្វង់​ស័រ រូ អាយុ៥៦ឆ្នាំ គឺជា​សហមេធាវី​របស់​ឌុច
John Vink / Magnum
 
 
សក់វែងប្រះស្មាល្បាយអាចម៍ខ្លា សមជាមួយនឹងឯកសណ្ឋានអាវធំ​ពណ៌ពង​ក្រសារ ព្រមទាំងពាក់មួកប៉ាណា​ម៉ា​ទៀតផង លោកមេធាវី រូ មើលទៅហាក់​បីដូចជាតួកុនក្នុងខ្សែភាយន្តនាទសវត្សទី​៤០អញ្ជឹង។  លោកហ្វ្រង់ ស័រ ស្ថិត​ក្នុងវ័យ៥៦ឆ្នាំ សំដែងការគួរសមទៅកាន់​ដៃគូសន្ទនារបស់លោកជាមួយនឹងស្នាម​ញញឹមស្រស់ស្រាយ  បន្ទាប់​មក​លោក​និយាយ​ទៅកាន់ពួកគេដោយសំដីដ៏ទន់ភ្លន់​ជា​មួយនឹងការបញ្ចេញសំនៀង​បែបអ្នក​ភាគ​ខាងត្បូងប្រទេស ធ្វើអោយ​ដៃគូ​សន្ទនា​របស់លោកមានអារម្មណ៏មិនចង្អៀត​ចង្អល់ឡើយ។ លោកជា​មនុស្ស​ម្នាក់​ដ៏សាមញ្ញ។ មើលទៅលោកគឺជាមនុស្សចូល​ចិត្ត​លេង​សើចច្រើន និងជាមេធាវី​ម្នាក់​​ដ៏មានវោហាស័ព្ទជាទីបំផុត ប៉ុន្តែម៉ឺងម៉ាត់​នឹងការងារ ប្រកាន់ភ្ជាប់តួនាទីជា​សកម្មជនសិទ្ធិមនុស្ស ផ្តល់សារ​សំខាន់ដល់​ការងារ និងខិតខំបំពេញការងារ​របស់​ខ្លួនអស់ពីសមត្ថភាព ដោយយកកិត្តិយស​របស់លោកមកធានាចំពោះការងារដែល​លោកបំពេញអស់រយៈ ពេល៣៥ឆ្នាំមក​ហើយ។  

 

ផ្តើមចេញពីមូលហេតុយុត្តិធម៌...
លោកបានបង្ហាញពីអត្តចរិករបស់ខ្លួនរួចទៅហើយ នៅពេលដែលលោក​បាន​ទិញ​មួកពី Artisans du monde ដែលជាបណ្តាញពាណិជ្ជកម្មប្រកបដោយ​សមធម៌ទីមួយនៅក្នុងប្រទេសបារាំង។ គ្រាន់តែចាប់ផ្តើមអាជីពជាមេធាវី​លើក​ដំបូងនៅក្នុងខែធ្នូ ឆ្នាំ ១៩៧២ភ្លាម បិតាស្ថាបនិក និងអតីតប្រធានវិទ្យាស្ថាន​សិទ្ធិមនុស្សនៅ Barreau de Montpellier រូបនេះដែលមានស្រុក​កំណើត​នៅ Montpellier បានធ្វើការការពារជនជាតិភាគតិចយ៉ាង​មោះ​មុត។ ការងាររបស់លោកជាលើកដំបូងគឺជួយការពារកសិករក្នុងតំបន់ Larzac នាទសវត្សទី៧០ ដែលកាលណោះពួកគេបានប្រឆាំងនឹងគំរោងពង្រីក​ជំរុំ​យោធា ដែលគម្រោងនេះបណ្តាលអោយប្រជាពលរដ្ឋបាត់បង់ដីធ្លី។ លោក​មេធាវី រូ បានរំលឹកថា ពួកគេបានជ្រើសរើសអំពើអហិង្សាជាមធ្យោបាយក្នុង​ការ​ប្រយុទ្ធប្រឆាំង ដោយពួកគេបានប្រើប្រាស់ដីដែលកងទ័ពចង់បាននោះធ្វើ​កសិកម្មជាច្រើនយ៉ាង « ខណៈពេលដែលជនបទក្នុងប្រទេសបារាំងបានក្លាយ​ទៅជាវាលរហោឋាន»។ នៅក្នុងសម័យលោកប្រធានាធិបតី Mitterrand គំរោងមួយរបស់ក្រសួងការពារជាតិដែលបានបង្កជាចលាចលមួយហើយមួយ​ទៀតនោះ ពោលគឺចលនាដែលប្រឆាំងនឹងសេរីនិយម ត្រូវបានលុប​ចោលក្នុង​ឆ្នាំ១៩៨១។ លោកមេធាវី រូ បានជួយដោះស្រាយបញ្ហាសកម្មជនរបស់លោក  «គឺបុគ្គលណាដែលអនុវត្តតាមគំនិតរបស់ខ្លួន» ។

លោកមេធាវីបានរិះគន់ថា «ជោគជ័យនៃបដិវត្តន៍បានបញ្ចប់ហើយ....» មុនពេលលោកបានលើកឡើងជាពិសេសនូវបាវចនាមួយរបស់លោកគឺ” សូវដុតទៀនបំភ្លឺ កុំអោយតែស្ថិតនៅក្នុងភាពងងឹត»។ វាមិនមែនជារឿងគួរ​អោយ​ឆ្ងល់ទេ​ដែលថាមេធាវីរូបនេះបានចូលរួមចំនែកជាមួយលោក  José Bové  ដែលជាអ្នកប្រឆាំងនឹងរបបមូលធននិយម និងប្រឆាំងនឹង​ដំណាំ​វិស្វកម្ម​សេនេទិច។ លោក  José Bové គឺជាមិត្តម្នាក់របស់លោក ដែល​លោក​បានបានគាំទ្រយ៉ាងពេញទំហឹងក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើស​ប្រធា​នាធិបតីនៅប្រទេសបារាំង។ សកម្មជននិយម និងនយោបាយស៊ី​សង្វាក់គ្នា​ណាស់ : លោកហ្វ្រង់ស័រ រូ ផ្ទាល់ ធ្លាប់ជាបេក្ខជនសម្រាប់ការបោះឆ្នោត​សភា​ជាតិឆ្នាំ២០០៧ ក្នុងមណ្ឌលទីមួយនៃខេត្ត Lozère ( ជាខេត្តមួយនៃ​តំបន់ Languedoc- Roussillon ភាគខាងត្បូងប្រទេសបារាំង។

ភាព​​​​​​ឈឺ​ឆ្អាល​ចំពោះកសិករបាននាំលោកអោយក្លាយជាមេធាវីម្នាក់នៃសម្ព័ន្ធ​កសិករដែលជាសហជីពកសិកម្មបារាំងទីពីរ និងជាមេធាវីនៃចលនា Faucheurs volontaires។ សមាជិកចលនានេះមានតួនាទីបំផ្លាញការ​សាក​ល្បងដាំដំណាំវិស្វកម្មសេនេទិច ។ ដូចគ្នានេះដែរ លោកក៏ជួយ​ការ​ពារ​ក្រុម Collectif des déboulonneurs ដែលជាពួកមិនគោរពច្បាប់​សង្គម​​​មួយ​ក្រុមទៀត។ ពួកគេបានទាក់ទាញចំណាប់អារម្មណ៍អាជ្ញាធរ​«អោយ​គិត​អំពីកត្តាអវិជ្ជមានផ្សេងៗ ដែលបណ្តាលមកពីការបិទខិត្តប័ណ្ណផ្សព្វផ្សាយ​មិន​សមស្របនេះនៅតាមទីសាធារណៈ»។

លោក ហ្រ្វង់ស័រ រូ គឺជាមេធាវីរបស់បណ្តាក្រុមប្រកែកមិនព្រមចូលបំរើក្នុងជួរ​កងទ័ពនិងសកម្មជនប្រឆាំងនឹងអាវុធនុយក្លេអែរ។ លោកក៏មានភាពល្បីល្បាញ​ផងដែរនាទសវត្សទី៨០ ក្នុងការការពារសិទ្ធិសេរីភាពអោយប្រជា​ពលរដ្ឋ​នៃ​ប្រទេស Nouvelle Calédonie ហើយនៅទីនោះ លោកបានចូលរួមក្នុង​ការ​ប្រយុទ្ធប្រឆាំងអហឹង្សារបស់ជនជាតិដើម(kanak) នៃប្រទេសនូវែល​កាលេ​ដូនី(Nouvelle Calédonie) ។ លោកក៏បានជួយការពារសិទ្ធិសេរីភាព​អោយ​ប្រជាពលរដ្ឋនៃប្រទេសប៉ូលីណេស៊ីផងដែរ។ ដោយមានការចាប់​អារម្មណ៍​ទៅនឹងច្បាប់អន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ លោក​ក៏​បានសិក្សាពីការប្រើប្រាស់ច្បាប់ទាំងនេះ ដើម្បីពង្រឹងការគោរពសិទ្ធិមនុស្ស។ «ខ្ញុំមានមោទនភាពចំពោះខ្លួនឯងដែលអាចជួយអោយតុលាការបារាំងទទួល​បានសេចក្តីសម្រេចច្រើនលើអនុសញ្ញាស្តីពីសិទិ្ធមនុស្សប្រចាំអឺរុប និងបាន​ទទួល​សេចក្តីសម្រេចជាលើកដំបូងនៅក្នុងប្រទេសបារាំង ដោយចៅក្រម​បាន​សម្រេចគោរពតាមអនុសញ្ញានេះ ហើយទុកប្រើប្រាស់​សម្រាប់ច្បាប់ផ្ទៃ​ក្នុង​នៃ​ប្រទេសបារាំង»។

 

... មូលហេតុឧក្រិដ្ឋកម្មសំខាន់ៗ
នៅក្នុងឆ្នាំ១៩៩៩ ហ្វ្រង់ស័រ រូ បានចូលរួមនៅក្នុងតុលាការព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់ប្រទេសរ្វ៉ាន់ដា ដែលមានទីស្នាក់ការនៅក្នុងទីក្រុងArusha នៃប្រទេស​តង់ហ្សានី។ លោកបានការពារក្តីអោយជនជាប់ចោទចំនួនបួនរូបជាបន្តបន្ទាប់ ដែលក្នុងនោះមានម្នាក់ត្រូវបានដោះលែងអោយមានសេរីភាព។ លោក​មេធាវីមានបទពិសោធន៍ជាច្រើន នៅក្នុងតុលាការអន្តរជាតិ។ នៅក្នុង​ឆ្នាំ២០០៦ លោកបានចូលរួមក្នុងរឿងក្តីមួយដ៏ល្បីសុះសាយ របស់  Zacarias Moussaoui ដែលជាមនុស្សតែម្នាក់គត់ត្រូវបានកាត់ទោសពីបទ​ភេរវកម្មលើអាគារពាណិជកម្មពិភពលោក នាថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០០១។ លោកគឺជាមេធាវីដែលត្រូវបានជ្រើសរើស និងចំនាយដោយរដ្ឋាភិបាលអាមេរិច ដើម្បីការពារក្តីអោយជនជាប់ចោទសញ្ជាតិបារាំងដើមកំណើតម៉ារុកម្នាក់នេះ។ មុនពេលមិត្តភក្តិរបស់ជនជាប់ចោទម្នាក់នេះបានដឹងតាមរយៈសវនាការកាត់​ទោសមួយនេះ ថាគាត់បានក្លាយទៅជាជនជ្រុលនិយមទៅហើយនោះ ពួកគេ​បានរៀបរាប់ពីអត្តចរិករបស់ជនល្មើសថាជា« មនុស្សមានសេរីភាព មានភាព​រីករាយ និង ចូលចិត្តសប្បាយ » ។

« រឿងក្តីនេះគឺជាក្តី​មួយដ៏អាក្រក់។ ខ្ញុំមិនដែលបានជួបប្រទះនឹងបញ្ហាកាត់​ទោស​ប្រហារជីវិតពីមុនសោះអស់រយៈពេលយូរឆ្នាំមកហើយ។ ខ្ញុំឡើង​ព្រឺ​រោមតែម្តង នៅពេលដែលខ្ញុំឃើញរដ្ឋអាជ្ញាឈរនៅក្នុងបន្ទប់សវនាការ Alexandria ( រដ្ឋ Virginie) ហើយបាននិយាយថា “ លោកមកកាន់​សហរដ្ឋអាមេរិចដើម្បីកាត់ទោសប្រហារជីវិត ហើយសហរដ្ឋអាមេរិច​បានឆ្លើយ​តបថាៈ ប្រហារជីវិត” ...។ វាគឺជាពេលវេលាមួយដ៏សែនអាក្រក់បំផុត...។ ខ្ញុំត្រូវចំណាយពេលមួយឆ្នាំ  ទើបអាចនិយាយពីបញ្ហានេះបាន»។ លោកត្រូវ​ការពេលវេលាដើម្បីបំភ្លេចរឿងនេះ។

វត្តមានរបស់លោក​ហ្វ្រង់ស័រ រូ  នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មិនមានអ្វីគួរអោយភ្ញាក់ផ្អើលទេ  ព្រោះក្នុងរយៈពេលកន្លងមកនេះ លោកធ្លាប់​បានបំពេញបេសកម្មរួចទៅហើយនៅក្នុងតុលាការព្រហ្មទណ្ឌអន្តរ​ជាតិ ដែល​ត្រូវ​​បានបង្កើតឡើងក្នុងឆ្នាំ ២០០២។

 

ពេលចាប់ផ្តើម និងពេលបញ្ចប់អាជីពមួយ
« នៅក្នុងប្រទេសកម្ពុជា ខ្ញុំមានអារម្មណ៍ថាខ្លួនបានមកដល់ពីបញ្ចប់នៃ​អាជីព​ជាមេធាវី។ ដូចគ្នាទៅនឹងសំដីរបស់សហសេវិកខ្ញុំ គឺលោក កា សាវុធ បាន​និយាយថា “ វេជ្ជបណ្ឌិតព្យាបាលគ្រប់ៗគ្នា ហើយមេធាវីក៏ការពារក្តីអោយ​គ្រប់ៗ​គ្នាដែរ"។ ទន្ទឹមនឹងនេះ  បើប្រៀបធៀបទៅនឹងរយៈផ្លូវដែលខ្ញុំបាន​ធ្វើ​ដំណើរនោះ ខ្ញុំពិតជាមនុស្សម្នាក់ចម្លែកបន្តិច ដែលចូលចិត្ត​ការពារក្តី​អោយជន​ប្រព្រឹត្តបទល្មើសសង្គម ហើយនឹងសព្វថ្ងៃនេះ កំពុងការពារក្តីអោយ​មនុស្ស​ម្នាក់​​ដែលថោកទាបជាទីបំផុត។ ត្រង់នេះហើយគឺជាសោកនាដកម្មមួយ។ អ្វី​ដែលទាក់ទងនឹងខ្ញុំ ខ្ញុំគិតថាគឺប្រាកដជាពេលចាប់ផ្តើម រឺអាចជាពេល​បញ្ចប់​អាជីព​របស់ខ្ញុំផងក៏មិនដឹង»។ លោកមេធាវីបានបញ្ចប់នូវកិច្ចសំភាសន៍​របស់​លោក  ជាមួយនឹងស្នាមញញឹមផ្ទាល់ខួច គឺដូចរាល់លើកនៅពេល​ដែលលោក​មានប្រសាសន៍ចប់។

លោកមេធាវី រូ បានបញ្ជាក់ថា លោកបានសម្រេចចិត្តធ្វើការងារនេះ ដោយ​មិន​មានអ្នកណាម្នាក់ហៅគាត់ថាជាមេធាវីការពារក្តីក្នុងរឿងទុច្ចរិតនោះទេ ព្រោះ​ថាលោកមានភាពជឿជាក់យ៉ាង «ស៊ីជម្រៅ» លើតុលា​ការព្រហ្មទណ្ឌ​អន្តរ​ជាតិ។

« ដូចគ្នានេះដែរ ដើម្បីមានយុត្តិធម៌ ត្រូវតែមានព្រះរាជអាជ្ញា និងចៅក្រម ព្រមទាំងមេធាវីផងដែរ»។  លោកពេញចិត្តនឹងចូលរួមចំណែកក្នុងដំណើរការ​តុលាការព្រហ្មទណ្ឌអន្តរជាតិនេះ។

កិច្ចព្រមព្រៀងនៃច្បាប់អន្តរជាតិ
ការបញ្ចូលគ្នារវាងច្បាប់របស់ប្រទេសដែលនិយាយភាសាអង់គ្លេសដែលហៅថា common law  និងប្រព័ន្ធច្បាប់civil law រ៉ូម៉ាំង-អាល្លឺម៉ង់ ដែលជា​រូបមន្ត​ប្រើដោយអង្គជំនុំជម្រះវិសាមញ្ញ ត្រូវបានលោកហ្រ្វង់ស័រ រូ វាយតម្លៃថា ”គួរអោយពេញចិត្ត ព្រោះយើងធ្លាប់បានជួបប្រទះការប្រើប្រាស់ច្បាប់common law ហួសព្រំដែនក្នុងតុលាការអន្តរជាតិផ្សេងៗទៀត ដោយសំអាង​ថា​ច្បាប់​common law ដែលត្រូវបានកំនត់អោយប្រើប្រាស់ដោយយុត្តិវិទូអង់គ្លេស នៅ​ពេលបង្កើតតុលាការទាំងនេះ ថាជាប្រព័ន្ធសមស្របតែមួយគត់។ ខ្ញុំគិតថាបទ​ពិសោធន៍បានបង្ហាញថាវាមិនមែនជាការពិត»។  លោកមិនមានការរារេកក្នុង​ការ​លើកឡើងពីគោលការណ៍សំខាន់ៗនៃប្រព័ន្ធច្បាប់civil law នៅក្នុង​សវនាការជាសាធារណៈលើកដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​នោះទេ។ អ្នកស្តាប់បានយល់ជ្រួតជ្រាបយ៉ាងខ្លាំង។ លោកជាមនុស្សដែល​មាន​ទ​ស្សនៈទូលំទូលាយ ÷ «នៅក្នុងប្រព័ន្ធនីមួយៗ យើងអាចជ្រើសរើស​យក​ចំណុច​ណាដែលសមស្របបំផុត និងសង្កេតមើលពីប្រព័ន្ធដែលយើង​បាន​បង្កើត​នោះអោយមានកំរិតស្តង់ដាបំផុត»។ ទាក់ទិននឹងបញ្ហានេះ លោកបាន​គូសបញ្ជាក់ថា តុលាការកម្ពុជាគឺជា «តុលាការដំបូងគេហើយដែល​មានកំរិត​ស្តង់ដាបំផុត»។ លោកបានកោតស្ញប់ស្ញែងប្រព័ន្ធច្បាប់ common law  ព្រោះ​មេធាវីមានលទ្ធភាពធ្វើការស៊ើបអង្កេតដោយខ្លួនឯងផ្ទាល់។ លោកក៏​បាន​កោតស្ញប់ស្ញែងប្រព័ន្ធច្បាប់ civil law ផងដែរ ចំពោះលទ្ធភាពដែល​បាន​ផ្តល់​អោយជនរងគ្រោះមានសិទ្ធិទាមទារសំណងសម្រាប់ព្យសនកម្ម។ ទោះ​បី​ជាលោកបានទទួលស្គាល់ថាតុលាការនេះនៅមានចំណុចខ្វះខាតដែលត្រូវ​អភិវឌ្ឍបន្ថែមទៀតក្តី ក៏លោកជឿជាក់លើតុលាការអន្តរជាតិដ៏ក្មេងខ្ចីនេះ​« ដែល​​​​​មានអាយុកាលត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ» ថាមានលក្ខណៈស្តង់ដារ ហើយ​លក្ខណៈស្តង់ដានេះទៀតសោតអាចនឹងកើតមាននៅក្នុងតុលាការជាតិផងដែរ។ « សូមគោរពពេលវេលារបស់តុលាការ»

នៅក្នុង​សវនាការនៃ​សាលាក្តីខ្មែរក្រហម​លើកដំបូង លោកមេធាវីបាន​លើក​ឡើង​​នៅក្នុងមេរៀនរបស់លោកថា ក្រៅអំពីការឃុំខ្លួនហួសរយៈពេលកំណត់ បញ្ហាមួយទៀតដែលគេគួរតែជៀសវាងគឺមិនត្រូវមានការភាន់ច្រលំរវាងរពេល​វេលានិងតួនាទីរបស់មនុស្សម្នាក់ៗនោះទេ។ «បន្ទាប់ពីមានសោកនាដកម្ម​កើត​មានឡើងក្នុងប្រទេសកម្ពុជាមក ប្រវត្តិវិទូ អ្នកសារព័ត៌មានផ្តោត​ការចាប់​អារម្មណ៍​​​​លើបញ្ហានេះ។ ពួកគេព្យាយាមស្វែងយល់ និងស្វែងរកចំលើយ​សម្រាប់​​​សោកនាដកម្មនេះ។ ចំណែកឯអង្គការក្រៅរដ្ឋាភិបាលក៏បានចាប់​ផ្តើម​រៀប​ចំប្រមូលចងក្រងឯកសារសារដែលទាក់ទងនឹងសម័យកាលដ៏ជូរចត់នេះ។ ការងារទាំងអស់នេះសារៈសំខាន់ណាស់ ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់​គ្នាអោយ​ដឹងថា​បច្ចុប្បន្ននេះ ពួកយើងកំពុងស្ថិតនៅក្នុងពេលវេលាមួយផ្សេងទៀត គឺជា​ពេលវេលារបស់តុលាការ។ គោលការណ៍មួយនៃគោលការណ៍គ្រឹះរបស់​តុលា​ការគឺសិទ្ធិជំទាស់។ មានន័យថាសំដីរបស់ជនរងគ្រោះពិតជាមានសារសំខាន់ ដែល​អាចយកទៅធ្វើការប្រៀបធៀបជាមួយនឹងសំដីរបស់ជនជាប់ចោទ»។ លោកមេធាវីបានរំលឹកថាជនរងគ្រោះមានសិទ្ធិនិយាយបំភ្លើសនៅក្នុងរបាយ​ការណ៍  និងបានបង្ហាញនូវការឈឺចាប់របស់ខ្លួន នៅចំពោះមុខតុលាការ  ហើយ​​ចៅក្រមគឺជាអ្នកវិនិច្ឆ័យសម្រេច។ លោកបានសង្កត់ធ្ងន់ថា មេរៀន​ម្តង​នេះ បានបង្ហាញចំពោះអ្នកសារព័ត៌មានអោយកាន់តែយល់ច្បាស់ថាចម្លើយ​របស់ជនរងគ្រោះអាចមានការប្រែប្រួល នៅពេលដែលនិយាយទៅកាន់​អ្នកធ្វើ​របាយការណ៍ ចៅក្រម និងនៅពេលដែលជនរងគ្រោះបានប្រឈមុខជាមួយ​នឹងជនជាប់ចោទ។ 


តុលាការមិនអាចដោះស្រាយបញ្ហាបានទាំងអស់ទេ
លោក ហ្វ្រង់ស័រ រូ ជាមនុស្សសុទុដ្ឋិនិយម។ បន្ទាប់ពីសវនាការជា​សាធារណៈ​បានបញ្ចប់នាថ្ងៃទី ២១ វិច្ឆិកា ទាក់ទិននឹងការស្នើសុំអោយនៅក្រៅឃុំ អ្នកយក​ព័ត៌​មានបានសួរលោកថា តើលោកមានវិធានការបែបណា ប្រសិន​បើកូនក្តីលោកមិនអាចឈ្នះក្តី ។
លោក​បានឆ្លើយ​តបថា « ខ្ញុំមិនដែលគិតទុកជាមុនថាខ្ញុំនឹង​ចាញ់នៅក្នុងរឿង​ក្តីនេះទេ»។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏លោកមិនភ្លេចផងដែរថា មនុស្ស​ម្នាក់ៗ​មិនត្រូវមានអំនួតនោះទេ ដោយលោកមានប្រសាន៍ថា: « សវនាការកាត់​ក្តី​នេះ​មិនអាចដោះស្រាយបញ្ហាបានទាំងអស់នោះទេ។ វាគ្រាន់តែជា​តំណក់​ទឹកដ៏​តូច​មួយប៉ុណ្ណោះ បើប្រៀបប្រដូចទៅនឹងសោកនាដកម្មដែលបានកើតឡើង​លើ​ប្រជាជនខ្មែរ ក៏ដូចជាលើក្រុមគ្រួសាររបស់ពួកគេ ប៉ុន្តែគឺជាតំណក់ទឹក​ដ៏មាន​សារសំខាន់បំផុត”។ ដើម្បីធ្វើការសន្និដ្ឋានពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា លោក​បានលើកឡើងពីសំដីរបស់ទស្សនៈវិទូ Paul Ricoeur ដែលបាន​និយាយថា« តើយើងត្រូវស្វែងរកយុត្តិធម៌ដោយរបៀបណា ចំពោះ​អំពើ​អយុត្តិធម៌​ដែលកើតមានឡើង? យើងបានឈានមកដល់ចំណុចនេះហើយៗ។ សម្រាប់រូបលោកផ្ទាល់ គេអាចជឿជាក់ទៅលើអង្គជំនុំជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជាបានរឺមិនបានគឺតាមរយៈសមត្ថភាពក្នុងការ « វិនិច្ឆ័យទោស​ប្រកប​ដោយសមធម៌។ នេះគឺជាសំណូមពរតែមួយគត់ចំពោះតុលាការ»៕