Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 20 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 22:37 (αž—αŸ’αž“αŸ†αž–αŸαž‰)
Ka-set
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Transformation (exposition)
 → mar jui 22 @06:00 - :0800:
(Re)gιnιration : la nouvelle bande-dessinιe khmθre
 → jeu jui 24 @06:30 - :0800:
Une vie de musique (hommage ΰ Karajan)
 → ven jui 25 @07:00 - :0830:
Un islam insolite (film)
 → sam jui 26 @04:00 - :0600:
Confluence et continuitι (concert)
 → sam jui 26 @07:00 - :0830:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ការប្រឆាំងនឹងច្បាប់មិនត្រឹមត្រូវរឺតើត្រូវធ្វើដូចម្តេច ដើម្បីមានការទទួលខុស
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
16-04-2008
លោក ហ្រ្វង់ស័រ រូ បានរំលឹកថា លោក គន្ធី កាលនៅជាមេធាវី មានគំនិតផ្តួច​ផ្តើមគាំទ្រចំពោះការប្រឆាំងនឹងច្បាប់មិនត្រឹមត្រូវ  ។ ការប្រឆាំងនឹង​ច្បាប់មិន​ត្រឹម​ត្រូវនេះបានប្រែក្លាយជាចលនាអហឹង្សា ហើយតែងតែត្រូវបានចោទសួរនៅ​ក្នុង​កិច្ច​សំភាសន៍ជាមួយនឹងលោកមេធាវី។

 

មិនគោរពច្បាប់.....មិនមែនដើម្បីការសប្បាយនោះទេ

មេធាវីការពារក្តីអោយ ឌុច ម្នាក់នេះបានបន្តទៀតថា «អ្នកចូលចិត្តប្រឆាំងនឹងច្បាប់មិនត្រឹមត្រូវ ដួចជាអ្នកដែលខ្ញុំបានការពារ​ក្តី​អោយនៅក្នុងប្រទេសបារាំង សុទ្ធសឹងជាមនុស្សដែលបានចូលរួមនៅក្នុងក្រុម​របស់លោកគន្ធី។ សកម្មភាពនេះធ្វើអោយខ្ញុំមានការពេញចិត្ត ទាំងក្នុង​នាម​បុគ្គល និងការងារ។ លោកគន្ធីបាននិយាយថាៈ បើយើងចង់បានយុត្តិធម៌ យើងត្រូវតែធ្វើអំពើល្អ។ ដូច្នេះ ប្រសិនជាយើងចង់ស្វែងរកយុត្តិធម៌ យើង​អាចប្រើប្រាស់មធ្យោបាយត្រឹមត្រូវ ដើម្បីសម្រេចបានជោគជ័យ»។ លោក​បាន​លើកឡើងបន្តទៀតថា លោកមាន «សំណាង» បានជួប​សាវ័កម្នាក់​របស់មហាត្មៈ គឺសហគមន៍  La Communauté de l’Arche de Lanza del Vasto ដែលបានបង្កើតចលានាអហឹង្សា។ លោកហ្រ្វង់ស័រ រូ បានរំលឹក​ឡើងវិញ​នៅក្នុង​សៀវភៅមួយថា « នៅជុំវិញសហគមន៍នេះ ចលនារបស់​ក្រុម​ប្រកែកមិន​ព្រម​ចូល​បំរើក្នុងជួរកងទ័ព អ្នកចូលចិត្តប្រឆាំងនឹងច្បាប់មិនត្រឹមត្រូវ ត្រូវបាន​បង្កើត​ឡើង​នៅក្នុងប្រទេសបារាំង។ ម្យ៉ាងវិញទៀត ចលនា Faucheurs volontaires civils ក៏ត្រូវបានផ្តួចផ្តើមបង្កើតឡើងដែរ ដោយប្រើ​ប្រាស់​នូវ​សកម្មភាពអហឹង្សា និងជានិមិត្តរូប  ជាមធ្យោបាយដើម្បីបកអាក្រាតនូវ​អំពី​អយុត្តិធម៌។ លោកបានគាំទ្រចំពោះ «ការបះបោរស្របច្បាប់»។

 

លោកមេធាវី ហ្រ្វង់ស័រ រូ បានពន្យល់ថា « ពួកគេតែងតែមិនគោរពច្បាប់ទំលាប់   ព្រោះពួកគេមានគោលបំណងចង់ធ្វើការកែប្រែច្បាប់ឡើងវិញ ហើយ​ក្នុង​ពេល​បច្ចុប្បន្ននេះ ពួកគេព្យាយាមបង្កើតនូវច្បាប់ដ៏ត្រឹមត្រូវមួយ»។ លោក​ក៏​បាន​រៀបរាប់ពី សហសេវិករបស់លោកម្នាក់គឺលោក José Bové ដែលបាន​លើក​ឡើងនូវអំនៈអំនាងនេះដើម្បីបញ្ជាក់ពីការបំផ្លិចបំផ្លាញចំការដំនាំវិស្វកម្មសេនេទិច។ ដើម្បីបញ្ជាក់អោយកាន់តែច្បាស់ថែមទៀត លោកបានលើកឧទាហរណ៍ពីចលនា Faucheurs volontaires ដែលសមាជិកចលានានេះបាននាំគ្នាទៅក្នុងចំការ​ដើម្បីដកដើមពោត រឺ ដើមសណ្តែកសៀងដែលជាដំណាំវិស្វកម្មសេនេទិច។ លោក​មេធាវីបានបន្តទៀតថា ពួកគេសំដែងនូវការសោកស្តាយចំពោះ«ស្ថាន​ការណ៍ចាំបាច់» នេះ។

 

ស្ថានការណ៍ចាំបាច់
លោកបានបន្ថែមទៀតថា « ក្នុងចំនោមបព្វជិតទាំងអស់ មានបព្វជិតម្នាក់  ឈ្មោះ ព្យែរ បានប្រើប្រាស់ស្ថានការណ៍ចាំបាច់នេះជាមធ្យោបាយ។ នៅក្នុង​សុន្ទរកថារបស់ ហ្វ្រង់ស័រ រូ បានបង្ហាញអោយដឹងថាលោកមានគោលបំណង ចង់ក្លាយជាអាចារ្យម្នាក់ មុនពេលលោកបានសម្រេចចិត្តជ្រើសរើសអាជីពជា​មេធាវីនេះ។ កាលពី រដូវរងាឆ្នាំ១៩៥៤ មានឧក្រិដ្ឋកម្មជាច្រើនបាន​កើតឡើង។ អាចារ្យជនជាតិបារាំងម្នាក់ដែលមានពុកចង្កានិងពាក់មួកសាសនា បានធ្វើការអំពាវនាវចំពោះការឈ្លានពានចូលមកស្នាក់នៅរបស់ពួកគ្មានទីជម្រក នៅក្នុងផ្ទះទំនេរទុកចោល។ សកម្មភាពនេះបានបង្កជាការប្តឹងផ្តល់ទៅកាន់​តុលា​ការ។។ តុលាការបានសម្រេចដោះលែងជនទាំងនោះ ដោយសំអាង​ថាមិន​មានប្រការណាទាក់ទងនឹងរឿងនេះបានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌុ​នោះទេ។ តុលាការនឹងរៀបចំនូវសញ្ញាណនៃភាពចាំបាច់នៅក្នុងច្បាប់​ព្រហ្មទណ្ឌ​នាពេលឆាប់ៗនេះ។ ចៅក្រមបានសន្និដ្ឋានថា ក្នុងករណីខ្លះ ពួក​យើងមិនអាចធ្វើការវិនិច្ឆ័យទោសបានទេ។ ដូចជាករណីរបស់ Jean Valjean (តួអង្គឯកនៅក្នុងរឿង Les Misérables របស់អ្នកនិពន្ធ Victor Hugo) ដែលបានលួចនំបុ័ងមួយដុំ ដើម្បីចិញ្ចឹមក្រពះរបស់ខ្លួន។
ត្រលប់​មកករណីប្រទេសកម្ពុជាវិញ លោកមេធាវី រូ បានបង្ហាញថា « វាជា​រឿងដ៏គួរអោយសោកស្តាយណាស់ចំពោះបទឧក្រិដ្ឋកម្មដែលបានកើតមាន​ឡើង​លើប្រជាជនស្លូតត្រង់...។ លោកមានទំលាប់និយាយថា វប្បធម៌​ប្រព្រឹត្ត​បទល្មើសនេះ អាចជួយអោយប្រជាពលរដ្ឋមានទំនួលខុស​ត្រូវកាន់​តែ​ខ្ពស់ និងសម្រេចចិត្តធ្វើការតបត។ សរុបមក គឺជួយអោយប្រជាពលរដ្ឋមាន​ភាព​ទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន»។ កាតព្វកិច្ចរបស់ប្រជារាស្ត្រ​គឺជាតម្លៃមួយដ៏សំខាន់បំផុតសម្រាប់រូបលោក។ «ដូចជាសំដីរបស់​ស្រ្តី​មេម៉ាយ​ម្នាក់ឈ្មោះ Jean-Marie Tjibaou ដែលបាននិយាយថា ត្រូវតែមានភាព​ជឿជាក់ចំពោះសំដីរបស់ខ្លួន ( គាត់គឺមេដឹកនាំឯករាជ្យនៃជនជាតិ​ដើមកា​ណាក់(kanak) ដែលត្រូវបានគេធ្វើឃាតក្នុងឆ្នាំ១៩៨៩ ហើយលោកមេធាវី រូ គឺជាមេធាវីការពារក្តីអោយ)  ។ ខ្ញុំមានការរន្ធត់យ៉ាងខ្លាំងចំពោះពាក្យសំដី​ដែល​គ្មាន​ខ្លឹមសារទាំងនេះ....ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនប្រើភាសាបែបនេះទេ។»