Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 20 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 22:41 (αž—αŸ’αž“αŸ†αž–αŸαž‰)
Ka-set
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Transformation (exposition)
 → mar jui 22 @06:00 - :0800:
(Re)gιnιration : la nouvelle bande-dessinιe khmθre
 → jeu jui 24 @06:30 - :0800:
Une vie de musique (hommage ΰ Karajan)
 → ven jui 25 @07:00 - :0830:
Un islam insolite (film)
 → sam jui 26 @04:00 - :0600:
Confluence et continuitι (concert)
 → sam jui 26 @07:00 - :0830:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

បទសម្ភាសន៍ជាមួយ ម៉ី អេលីដា​ (ភាគពីរ) ៖ការ​បដិសេធមិនចង់ផ្សារ​ភ្ជាប់រឿងរ៉ាវ ផ្ទាល់ខ្លួនទៅនឹងរឿងរ៉ាវ​របស់សង្គមទាំង​មូល
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
09-05-2008

 

ជន​រួម​ជាតិ​ខ្មែរ​រស់នៅប្រទេសបារាំង​ស្ទើរ​តែ​គ្មាន​កម្លាំង​ចិត្ត​ចូលរួម​ក្នុង​សកម្មភាព​​ទាម​ទារ​យុត្តិធម៌ អោយ​ ​​​ជនរង​គ្រោះនៅ​របប​​ខ្មែរ​ក្រហម ព្រោះ​ពួក​គេ​​ទទួល​រង​នូវ​ការ​ឈឺចាប់​ខ្លាំងហួស​ប្រមាណ​ ​រហូត​ក្លាយ​ជា​ជម្ងឺ​​បាក់​ស្បាត​ដែល​​មិន​អាច​គ្រប់​គ្រង​បាន។ គំនិតដែល​ចង់​រស់​នៅយ៉ាង​ស្ងាត់​ស្ងៀម​​​បាន​លេច​​ចេញ​ជា​រូប​រាង​​ឡើង​។ ផ្ទុយទៅវិញ កូន​​ៗ​របស់​ពួកគេដែល​ធំដឹងក្តី​នៅ​បរទេស​​បានចាប់ផ្តើមធ្វើការងារស្រាវជ្រាវ​ដើម្បី​ស្វែង​យល់​ពីប្រវត្តិ​រឿងរ៉ាវ​​របស់​កម្ពុជាដែលជាប្រទេសកំណើតរបស់ខ្លួន។

ខាងក្រោម​នេះ​ជា​បទ​សម្ភាសន៍​ភាគ​ពីរ​ជាមួយ​អ្នក​នាង​ម៉ី អេលីដា ជន​ជាតិ​ខ្មែរ​កើត​នៅប្រទេស អាយុ​២៦​ឆ្នាំ ​និងជាអ្នក​ច្បាប់​ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​​​លើ​ការ​​យល់​ឃើញ​​របស់ពលរដ្ឋខ្មែររស់នៅ​បរទេស​ចំពោះ​ដំណើរ​​ការរបស់​តុលាការ​​កាត់​ក្តី​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម។


កាសែត តើ​ពលរដ្ឋខ្មែររស់នៅប្រទេស​បារាំងបានធ្វើសកម្មភាពអ្វីខ្លះ​ ដើម្បី​បញ្ចេញ​មតិ​ចំពោះអំពើ​ប្រល័យ​​​ពូជសាសន៍ និងរបបខ្មែរក្រហម​ដ៏គួរអោយ​ភ័យ​ខ្លាច?
ម៉ី អេលីដា សមាគមមួយ​ចំនួនត្រូវបានបង្កើត​ឡើង មានដូចជាសមាគម​ជនរង​គ្រោះ​សម័យ​ខ្មែរ​ក្រហម​ជា​ដើម​។ សមាគមនេះមានសកម្មភាពខ្លាំងក្លាជាងគេ និងបានធ្វើការងារជាច្រើន​ ដើម្បី​ជួយអោយជន​រង​គ្រោះ​​មាន​តួនាទីយ៉ាង​សកម្ម​ក្នុងអង្គជំនុំជំរះ​វិសាមញ្ញក្នុងតុលាការ​កម្ពុជា​ (អវតក) ទទួល​បន្ទុក​កាត់​​ទោស​​​អតីត​​​​មេដឹក​នាំ​ខ្មែរ​ក្រហម។ គណៈប្រតិភូ​នៃសមាគមនេះ​បាន​ជួប​សមាជិក​រាជរដ្ឋាភិបាលខ្មែរជាច្រើនរូប នៅ​ទីក្រុងភ្នំពេញ​កាលពីខែវិច្ឆិកា ២០០៦​ និងបានធ្វើជា​អំណោយសៀវភៅពណ៌ស​ស្តីពីសិទ្ធិ​របស់ជន​រង​គ្រោះ​​ដល់​​ឥស្សរជន​ខ្មែរទាំងនោះ ហើយសៀវភៅមួយនេះក៏ត្រូវបាន​តម្កល់ទុក​នៅ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​​តុលាការ​កម្ពុជា​ផងដែរ។ ក្នុងខែ និងឆ្នាំដដែល សមាគម​នេះបានផ្តល់អ​នុសាសន៍​របស់​ខ្លួន​ទាក់​ទិន​នឹង​សេចក្តីព្រាង​នៃ​​វិធាន​ផ្ទៃ​​ក្នុងរបស់​សាលាក្តី​ ដោយបានលើកឡើងពីបញ្ហាតំណាងជនរងគ្រោះ និង​តម្លា​ភាព​​ក្នុងការចាត់នីតិវិធី។


ស្រប​ពេលគ្នា​នេះដែរ​ សកម្មភាពអប់រំបំផុសស្មារតី និងការផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​បញ្ហា​ខ្មែរ​ក្រហម​ត្រូវ​បាន​បង្កើត​ឡើង​ជា​ប្រចាំ​សម្រាប់ជនភៀសខ្លួន ដូច​ជា​ការ​ពិភាក្សា​ ទិវាចងកំហឹង ការចុះផ្សាយពីសម្តី​របស់​​សាក្សី​ជាដើម។ សកម្មភាព​ទាំងអស់នេះអាចរៀបចំ​ឡើងបាន​ដោយមាន​ការជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​អង្គការ​ធំៗដូចជាសហព័ន្ធអន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស ដែល​យល់​ឃើញពីភាព​ចាំបាច់​នៃ​ឥទ្ធិពល​របស់​បណ្តាញ​សារព័ត៌មានក្នុង​ការ​ផ្សព្វផ្សាយពីគំនិតផ្តួចផ្តើមរបស់ជនភៀសខ្លួនខ្មែរ។


ប៉ុន្តែ​ គួរអោយសោកស្តាយដោយសារ​ពលរដ្ឋខ្មែររស់​នៅបរទេសមិន​ធ្វើការ​សហការ​​គ្នាជាមួយ​ខ្មែរ​នៅ​ក្នុង​ស្រុក។ ជាក់ស្តែង សមាគម​មួយចំនួន​បាន​ចាប់​ផ្តើម​ទទួលយក​ចម្លើយសាក្សី​ររបស់ជនរង​គ្រោះដោយ​មិន​បាន​​គិតទៅដល់​ការពិគ្រោះ​យោបល់​ជាមុនជាមួយ​អង្គការ​ក្នុងស្រុកដែលបានផ្តួច​ផ្តើម​គំនិត​រៀប​ចំ​ ​ការងារ​​នេះ​រួច​ទៅ​ហើយ​នៅកម្ពុជា។
ជាទូទៅ​ ដោយសារ​តែមូល​ហេតុមិនចុះសម្រុងគ្នានៅក្នុងសហគមន៍ និងខ្វះ​ការ​សហការគ្នា ធ្វើអោយ​មាន​ការបែងចែកជាសមាគមជាច្រើន ដែលធ្វើ​អោយ​​ការទាមទាររបស់ពួកគេពុំសូវមានទម្ងន់។ លើស​ពី​នេះ​ទៅ​ទៀត កង្វះ​ខាត​ផ្នែកថវិកា សម្ភារៈ និងធន​ធាន​មនុស្ស​ជា​ឧបសគ្គ​មួយ​ដ៏​ធំ​រា​រាំង​ដល់​សកម្មភាព​របស់​ពួកគេ។


តើសកម្មភាពជាក់ស្តែងណាខ្លះដែលពលរដ្ឋខ្មែររស់នៅប្រទេសបារាំង និង​ប៊ែលហ្ស៉ីកបានផ្តួចផ្តើមឡើង ដើម្បីអោយ​ខ្មែរក្រហម​ត្រូវតែ​ទទួល​ទោស​នៅ​ចំពោះ​មុខច្បាប់?
មានសកម្មភាពពីរជាចម្បង។ ទីមួយ បន្ទាប់ពីមានការលើក​ទង់ជ័យសសុំ​ចុះ​ចាញ់​កាលពីខែធ្នូ ១៩៩៩​​ របស់​ខៀវ សំផន (អតីតប្រធានាធិបតី​របបកម្ពុជា​ប្រជាធិបតេយ្យ) និងនួន ជា (បងធំទីពីរ ដែល​ត្រូវ​បាន​គេ​ចាត់​ទុកថា​ជាអ្នក​បង្កើតមនោគមន៍វិជ្ជារបបខ្មែរក្រហម) ដោយ​យល់ព្រម​ចុះ​ចូល​ជា​មួយ​រាជ​រដ្ឋាភិបាល​ជាមួយ​នឹង​ការ​ទទួលស្វាគមន៍យ៉ាងឧឡារឹក ពាក្យបណ្តឹង​​ប្រឆាំង​នឹង​ខ្មែរក្រហម​លើក​ទីមួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ត្រូវ​បាន​ធ្វើ​ឡើង​។ ពាក្យ​បណ្តឹងមួយនេះត្រូវបានចុះបញ្ជីនៅខែកុម្ភៈ ១៩៩៩ នាទីក្រុង​ប៊្រុច​សែល​ និង​ធ្វើឡើងដោយពលរដ្ឋខ្មែរចំនួន១៧គ្រួសារមកពីសមាគមខ្មែរសាមគ្គី​ដែល​ប្រមូ​ល​ផ្តុំ​ដោយ​ខ្មែរ​រស់​​នៅ​ប្រទេស​ប៊ែលហ្ស៉ីក។ ពួកគេប្តឹង​អតីតមេដឹក​នាំខ្មែរ​ក្រហម​បីរូប រួម​មាន ខៀវ សំផន នួនជា និង​អៀង សារី (អតីតរដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស និងជាឧបនាយករដ្ឋមន្រ្តីរបបកម្ពុជាប្រជាធិបតេយ្យ) ពីបទ​ឧក្រិដ្ឋ​​​កម្ម​​ប្រឆាំង​មនុស្សជាតិ បទឧក្រិដ្ឋបំពានច្បាប់អន្តរជាតិ និងបទឧក្រិដ្ឋ​ប្រល័យ​ពូជ​សាសន៍។ គ្រួសារ​​ទាំងនោះ​ចង់​ឃើញ​ការទទួលស្គាល់​របប​ខ្មែរ​ក្រហម​ថា​ជា​អំពើប្រល័យពូជសាសន៍ និងចង់ឃើញ​អតីត​​មេដឹក​នាំ​ទាំង​នោះ​ទទួល​ស្គាល់​កំហុសរបស់ខ្លួន។ ពួកគេបាន​ប្រកាស​អាសន្ន​ដូច​ដែល​ពួកគេ​បាន​ពន្យល់​​នៅ​ក្នុង​សារព័ត៌មានពី “គ្រោះថ្នាក់ដែលនឹង​កើត​មាន​ឡើង​ចំពោះ​ប្រជារាស្រ្ត​ខ្មែរ ដោយសារ​ការ​វិល​​​ត្រឡប់​មក​វិញ​នៃ​ខ្មែរ​ក្រហម​មួយចំនួន​ដែល​មាន​អំណាចនៅក្នុងជួររាជរដ្ឋាភិបាលខ្មែរ”។ ពេលនោះ​ដីកា​របស់​តុលាការ​អន្តរជាតិក៏ត្រូវបានធ្វើឡើង។
ទីពីរ​ ពាក្យ​បណ្តឹងទីពីរត្រូវបានធ្វើឡើងនៅប្រទេសបារាំង​នាខែតុលា ១៩៩៩​។ លើកនេះ ពាក្យ​បណ្តឹង​ត្រូវ​បានធ្វើឡើងដោយអ្នកស្រី​ដែល​ជា​ភរិយារបស់​លោក​អ៊ុង​ ប៊ុនហោ​ អតីតប្រធានសភាជាតិ ប្តឹង​ចំពោះ​បុគ្គល​​ដែលអ្នក​ស្រីមិន​ស្គាល់​ ដែលជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ស្វាមីអ្នកស្រី។ នៅក្នុង​ពាក្យ​បណ្តឹង អ្នកស្រីបានរៀបរាប់ថា ខណៈពេលដែលស្វាមី​របស់​អ្នក​ស្រី​ ព្យាយា​ម​​​រត់​ភៀស​ខ្លួន​ទៅ​ស្ថាន​ទូត​បារាំង​ពេលដែលទីក្រុង​ភ្នំពេញ​ត្រូវ​វាយ​បែក​នាថ្ងៃ១៧ មេសា ១៩៧៥ គេមិនដឹង​ថា​រូប​លោក​បាន​ប្រគល់​ខ្លួន​ដោយ​ខ្លួន​ឯង រឺក៏ត្រូវគេបញ្ជូនអោយពួកខ្មែរក្រហមនោះទេ។ ក្នុងក្របខណ្ឌ​បណ្តឹង​សើរើ​នេះ រដ្ឋាភិបាល​បារាំងបានទទួលយល់ព្រមបើកកកាយអាថ៌កំបាំង​នៃ​ឯក​សារ​ដ៏​សំខាន់​របស់​ទីចាត់ការ​ត្រួត​ពិនិត្យ​ដែនដី (Direction de la surveillance du territoire) តាមពាក្យស្នើសុំរបស់​ចៅក្រម​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន។​ ការ​លើក​ឡើងពីករណីនេះមកបង្ហាញគឺមានសារសំខាន់ណាស់ព្រោះថា ព័ត៌មាន​មួយ​ចំនួន​ដែល​មិនមាននៅក្នុងឯកសារនោះ អាចជា​ប្រទីប​បំភ្លឺ​ដល់​ប្រវត្តិសាស្រ្ត​ និងជាធាតុមួយ​យ៉ាង​សំខាន់​សម្រាប់​ដំណើរ​ការកាត់ទោស​អតីត​មេ​ដឹក​នាំខ្មែរក្រហម។


តើកូនៗរបស់ជនរងគ្រោះរស់នៅបរទេសត្រូវការទាមទាររកយុត្តិធម៌ដែររឺទេ?
ចាស ពិតហើយ។ មូលហេតុសំខាន់នោះគឺពួកគេរៀន​សូត្រចេះដឹងជ្រៅ​ជ្រះ​ជាង​​ឳពុកម្តាយ មានការរៀប​ចំ​បាន​ល្អប្រសើរជាងពួកគាត់ និងមិនសូវ​មាន​អារម្មណ៍​តក់ស្លុតខ្លាំងដូចជាពួកគាត់។ លើសពីនេះ​ទៅ​ទៀត​ សមាជិកក្មេងៗ​ជំនាន់​ទីពី​រនេះមានមធ្យោបាយគ្រប់គ្រាន់សម្រាប់ទំនាក់ទំនងគ្នា មិនដូចឳពុក​ម្តាយ​របស់​ពួក​គេឡើយ។ ជាក់ស្តែង កម្មវិធីសិក្សានៅសាលារៀន និង​លទ្ធភាព​​​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ខ្មែរ​ក្រហមតាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការធ្វើអោយពួកគេចាប់អារម្មណ៍ និង​មានអារម្មណ៍ថារឿងនេះជាប់ទាក់ទងនឹងរូបគេ។ បញ្ហានៅត្រង់ថា ជា​ញឹក​ញាប់​ ពួកគេ​បដិសេធ​មិន​ចង់​ភ្ជាប់​រឿងផ្ទាល់ខ្លួនរបស់ពួកគេទៅ​នឹង​ប្រវត្តិសាស្រ្ត​ប្រទេស។ ពេលខ្លះពួកគេ​យល់​ព្រម​បើក​កកាយ​រឿងរ៉ាវ​ផ្ទាល់ខ្លួន ពេល​ខ្លះទៀតពួកគេមិនព្រមតែម្តង។ វា​គឺ​ជា​ប្រវត្តិសាស្រ្ត​នៃកា​រ​ជ្រើស​រើស​និង​ជំនួប​ពិភាក្សា​គ្នា​ ។ ពេលខ្លះមានគម្លាតក្នុងទំនាក់ទំនងរវាងឳពុកម្តាយ និង​កូន​។ ឳពុកម្តាយ​សង្កេត​ឃើញ​គំលាត​រវាង​ពួក​គាត់​ និងកូនៗដែលក្រេប​ជញ្ជក់​វប្បធម៌របស់លោកខាងលិច។ ក្មេងៗជំនាន់ទីពីរនេះ​រស់​នៅ​រវា​ង​​អតីត​កាល​​​ដ៏​ជូរចត់របស់ប្រទេសកំណើតដែលពួកគេបានដឹងលឺតិចតួច​ និង​បច្ចុប្បន្ន​ភាព​​នៃ​ប្រទេស​​ដែល​គេ​រស់នៅសព្វថ្ងៃ។ ដូច្នេះ គ្មានអ្វីគួរអោយ​ឆ្ងល់​ទេ​ចំពោះក្មេងៗខ្លះដែល​សម្រេច​ចិត្ត​បំភ្លេច​រឿង​​នោះ គឺដូច​ឳពុ​ក​ម្តាយ​របស់​ពួក​គេ ព្រោះថារឿងនោះធ្វើអោយពួកគេឈឺចាប់ហួសប្រមាណ និងគ្មាន​ប្រយាជន៍​អ្វី​ដែល​ត្រូវបើកកកាយរបួសចាស់នោះឡើយ។


តើក្មេងៗទាំងនោះចាប់អារម្មណ៍កាន់តែខ្លាំងទៅលើប្រទេសកម្ពុជា​ដែររឺទេ?
អ្នកខ្លះមានទំនាក់ទំនងស្មុគស្មាញ និងប្រែប្រួលជាមួយប្រទេសកម្ពុជា ពោល​គឺ​ពេល​ខ្លះពួកគេ​សម្រេច​ចិត្ត​បំភ្លេច តែពេលខ្លះស្រាប់​តែងាកមកចាប់​អារម្មណ៍​យ៉ាងខ្លាំងជាថ្មីម្តងទៀតទៅលើប្រទេសកម្ពុជា និង​ប្រវត្តិសាស្រ្ត​របស់​ខ្មែរ រហូតឈានទៅរៀនភាសាខ្មែរ ដែលសម្រាប់អ្នកមួយចំនួនគឺអាចយល់ និង​ស្តាប់​បាន​ តែមិនអាចនិយាយបាន។
ដូចគ្នា​នេះដែរ អ្នកខ្លះចូលក្នុងសមាគម និងផ្តួចផ្តើមគំនិតបង្កើត​សកម្មភាព​ផ្សេងៗ​​​ដែលជាប្រយោជន៍​ដល់​ប្រទេសកំណើតរបស់ខ្លួន។ គួររម្លឹកផងដែរថា សមាគមប្រមូលផ្តុំជនរងគ្រោះដោយរបបខ្មែរក្រហម (Collectif des victimes des Khmers rouges) គឺជាសមាគមដែល​ប្រមូលផ្តុំដោយ​សមាគមតូចៗ​ជា​ច្រើន ក្នុងនោះសមាគមនិស្សិតខ្មែរដែលស្ថិតក្នុងចំណោមសមាជិកស្ថាបនិក។ មានសារ​សំខាន់​ណាស់​ដែល​យើង​គួរ​កត់សម្គាល់ថា យុវជនខ្មែររស់​នៅ​សហរដ្ឋ​អាមេរិក ដែលកើត​ចេញ​​ពីគ្រួសារទាហាន រឺកសិករ​មិន​មាន​ចំណាប់​អារម្មណ៍​ទៅលើប្រទេសកម្ពុជាខ្លាំងក្លាដូចជាយុវជននៅប្រទេសបារាំង រឺ​ប៊ែលហ្ស៉ីក​នោះ​ទេ។


តើកូនៗរបស់ជនភៀសខ្លួនមានការរៀបចំយ៉ាងដូចម្តេច?
ឧទាហរណ៍ដ៏ល្អគឺវេទិកាយុវជនខ្មែរ ដែលទទួលបាន​ជោគជ័យក្នុង​កា​រ​បង្កើត​​អោយ​មាន​ការ​ជជែក​វែក​ញែក​។ វេទិកា​នេះកើតចេញពី​ឆន្ទៈ​ក្នុង​ការ​ទម្លាយ​ការស្ងៀម​ស្ងាត់មិនព្រមនិយាយ ព្រោះថាការ​និយាយ​ពី​មនោ​សញ្ចេតនា រឺអារម្មណ៍រំជើបរំជួលមិន​មែនជាការងាយស្រួល​នោះទេនៅ​ក្នុង​ប្រពៃណី​ខ្មែរ​យើង។ ដោយ​​​ហេតុថា ក្មេងៗទាំងនោះមិន​ចង់សួរឳពុក​ម្តាយ​គេពី​រឿងរ៉ាវនៃប្រទេសកំណើតរបស់ពួកគេ ព្រោះ​ខ្លាច​​ធ្វើ​អោយឳពុកម្តាយ​មានការឈឺចាប់ និងខ្លាចធ្វើអោយដំបៅចាស់រើឡើងវិញ ដូច្នេះ​ពួក​គេ​ក៏​ស្វែង​រក​ព័ត៌មា​ន​​ដោយខ្លួនឯង។ ប៉ុន្តែ ជាញឹកញាប់​ពួកគេខ្វះថវិកា​ដើម្បី​រក្សា​គម្រោង​អោយមានជាប់ ដូច្នេះ​ពួក​គេរៀបចំ​តែនៅពេលណា​ដែលមាន​ពេល​ទំនេរ។


តើជនភៀ​សខ្លួនខ្មែរភាគច្រើនបានប្រកាសខ្លួនថាជាជនរងគ្រោះដែររឺទេ?
មិនទាំងអស់នោះទេ ព្រោះថាអំពើប្រល័យពូជសាសន៍​នៅតែមិន​ត្រូវបាន​គេ​លើក​យកមកនិយាយ។ អ្នក​ទាំង​​នោះរម្លឹកពីអតីតកាលក្នុងលក្ខណៈទូទៅ​ គឺមិននិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនឡើយ ហាក់ដូច​ជា​ពួក​គាត់គ្រាន់​តែជា​ទស្សនិកជនប៉ុណ្ណោះ។ ការបដិសេធមិននិយាយពីរបបប្រល័យពូជសាសន៍ គឺ​មាន​ន័យ​ថាពួកគាត់បំបិទរឿងផ្ទាល់ខ្លួន បំបិទការឈឺ​ចាប់ដែល​ពួកគាត់​បាន​ទទួល​រង និង​មិន​ចង់​បង្ហាញ​ថា​ពួក​​គាត់ជាជនរងគ្រោះ។ ការធ្វើ​បែប​នេះក៏​បណ្តាល​មកពីមូលហេតុចង់​បំភ្លេចរឿងខ្លោចផ្សារ​របស់ពួក​គាត់ ព្រោះថាភាគ​ច្រើននៃជនភៀសខ្លួនទាំងនេះនៅតែមានអារម្មណ៍ស្តីបន្ទោសខ្លួនឯងដែលនៅរស់ ខណៈពេល​ដែលសាច់ញាតិ​បានបាត់បង់​ជីវិត​នៅក្នុង​របបខ្មែរ​ក្រហម​។


គួររម្លឹកផងដែ​រ​ថា ទោះបីជាស្នាមរបួសមានជម្រៅជ្រៅយ៉ាងណាក្តី ក៏អ្នក​ដែល​គេចផុត​ពីសេចក្តីស្លាប់​នៅ​មាន​​ចំនួន​តិចតួចណាស់ដែល​ទៅពិគ្រោះ​ជាមួយ​ពេទ្យ​ចិត្តសាស្រ្ត ដោយ​សារ​ពួក​គាត់​មាន​បញ្ហា​ខាង​ភាសា​ដែលជា​ឧបសគ្គ​សម្រាប់ពួកគាត់។ តែថា ការទទួលស្គាល់ថាខ្លួនជាជន​រងគ្រោះគឺមាន​សារសំខាន់​​ណាស់​ក្នុងការជំរុញអោយមានចិត្តចង់ទាមទាររកយុត្តិធម៌។ ក្នុងន័យ​នេះ​គំរូរបស់ជនរងគ្រោះជនជាតិ​ឈីលីដែលរង​គ្រោះ​ដោយ​សារការ​បង្រ្កាបផ្នែកនយោបាយគឺជាឧទាហរណ៍មួយដ៏ល្អ។​ [ “ជនភៀសខ្លួន​ឈីលី និង​​សំណុំ​រឿងរបស់ Pinoche។  ការវិលត្រឡប់ទៅរកអតីតកាល និងកា​រផ្ទេរ​កា​រ​ចងចាំដែលជា​ប្រវត្តិសាស្រ្ត” ចុះផ្សាយនៅក្នុងទស្សនាវដ្តី Chahiers de l’Urmis ថ្ងៃទី៧ មិថុនា ២០០១ ដោយហ្វានី ជេត​លីគី]។


បើតាមយោបល់របស់អ្នកនាង តើអ្នកនាងយល់ស្រប​ដែររឺទេចំពោះ​ទស្សនៈ​ដែល​ថា នឹងគ្មានដំណើរ​ការ​ជា​ក្រុម​ឡើយ ល្គឹកណាគ្មានដំណើរការ​ជាលក្ខណៈ​បុគ្គល​ជា​មុនសិន?
ចាសពិតប្រាកដណាស់ សំខាន់ណាស់ដែលយើង​ត្រូវទទួលយក​រឿងផ្ទាល់​ខ្លួន​ជាមុនសិន មុននឹង​ឈាន​ទៅ​​ទទួលយករឿងរបស់សង្គមទាំងមូល។ សំខាន់​យើងត្រូវដឹងថា កើតនៅក្នុងគ្រួសារខ្មែររស់នៅបរទេស គឺ​មានន័យ​ថា​យើង​គ្មានគ្រួសារដែលមានលក្ខណៈដូចគ្រួសារដទៃទៀតនោះទេ! បញ្ហា​នៅ​ត្រង់ថា យើង​ត្រូវ​ជំនះអោយបាននូវភាពភ័យខ្លាច និង​ការរស់នៅក្នុង​អតីតកាល​​ដែលឳពុកម្តាយ​យើង​បានប​ន្សល់​ទុក​អោយ​យើង។ នៅពេល​ដែល​យើង​សម្រេចប្រឈមមុខនឹងបញ្ហាអស់ទាំងនេះ គ្រប់​យ៉ាងនឹងមាន​ភាព​ងាយ​ស្រួល​ក្នុងការគ្រប់គ្រង និងទទួលយក។
យើងគួររម្លឹកផងដែរថា ភាពអសកម្មរបស់ជនរងគ្រោះ​គឺកើតចេញពី​មូល​ហេតុ​នៃ​ជំងឺបាក់ស្បាត។ ដូច្នេះ ជាបឋមពួកគាត់ត្រូវសម្រួលចិត្ត សម្រួលអារម្មណ៍​ទទួល​យក​រឿងរ៉ាវផ្ទាល់ខ្លួន ទទួលស្គាល់អត្តសញ្ញាណ​ជា​ខ្មែរ និង​ទទួល​យក​ការ​ឈឺចាប់ដែលពួកគាត់បានព្យាយាមច្រានចោល មុន​នឹង​បោះ​ជំហាន​ទៅមុខ និង​អាច​​ទាមទារសំណងខូច​ខាត​មកវិញ។ តែថា ដើម្បី​សម្រេច​បាន គឺត្រូវមានកិច្ចសហការយ៉ាងស្អិតរមួត និង​ជាប់​លាប់​​ជាមួយ​សមាគមក្នុងស្រុក ក្នុង​លក្ខខណ្ឌដែលជនភៀស​ខ្លួនខ្មែរអាចផ្សារផ្សាប់​ជាមួយ​ប្រទេស​កំណើត​របស់ខ្លួនក្នុងរូបភាពបច្ចុប្បន្ន គឺមិនមែនរស់នៅជាមួយរូបភាពអតីតកាល​ដែល​ប្រទេស​​នេះបាន​បន្សល់​ទុកអោយពួកគាត់នោះឡើយ។


អ្វីទៅជាសក្កានុពលរបស់ពលរដ្ឋខ្មែររស់នៅបរទេស?
សក្កានុពលដ៏សំខាន់​គឺស្ថិតនៅក្នុងជំនាន់កូនៗរបស់ពួកគាត់។ សេរីភាពក្នុង​ការ​និ​យាយស្តី​កើតចេញ​ពី​ស្រទាប់​យុវវ័យ ព្រោះថាពួកគេត្រូវ​ការស្វែង​យល់ពី​ប្រវត្តិសាស្រ្តខ្មែរ ពួកគេសាកសួរសំណួរ និងផ្លាស់​ប្តូរ​យោបល់​​គ្នា​។ ខ្មែររស់​នៅបរទេសមានតួនាទីសំខាន់ណាស់ក្នុងដំណើរការកាត់ក្តី។ ពលរដ្ឋខ្មែរ​នៅ​ក្នុង​​ស្រុក​​គឺ​​មាន​ចំនួនច្រើនលើសលប់ក៏ពិតមែន បើប្រៀបធៀបទៅនឹង​ខ្មែរ​ដែលរស់នៅឯនាយសមុទ្រ ប៉ុន្តែ​ខ្មែរនៅ​បរទេសអាច​មាន​​តួនាទីសំខាន់ ព្រោះ​ថាពួកគេមានសេរីភាពច្រើនជាង គឺមិនមែនត្រឹមតែ​បញ្ចេញ​មតិ​ប៉ុណ្ណោះទេ គឺ​ថែម​ទាំងអាចស្វែងរកយុត្តិធម៌ដែលផ្តល់​ដោយប្រទេសដែល​ពួកគេជ្រកកោន​សព្វ​ថ្ងៃ។


ជីវប្រវត្តិដែលផ្តល់ដោយម៉ី អេលីដា
- “ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង, រវាងភាពស្រមើស្រមៃ និងការពិត ការផ្លាស់ប្តូរសង្គម” ចុះផ្សាយ​ក្នុងទស្សនាវដ្តី Migrations Société ខែមករា-កុម្ភៈ ភាគទី១៩ ទំព័រទី១៥២ ដោយស្ទេហ្វានី ណាន។
- “ប្រជាពល​រដ្ឋខ្មែររស់នៅប្រទេសបារាំងៈ អត្តសញ្ញាណដែល​ត្រូវបានរក​ឃើញ​ឡើងវិញ និងត្រូវ​បាន​ផ្លាស់​ប្តូរ, អន្តោប្រវេសន៍-ការបណ្តុះបណ្តាល លេខ​៧៦ ឆ្នាំ១៩៨៩ ទំព័រទី៧១ ដោយអ៊ីដា ស៊ីម៉ុនបារូត។
-“ពលរដ្ឋខ្មែរ ២០០០ឆ្នាំនៃប្រវត្តិសាស្រ្ត” សារព័ត៌មាន​របស់​សាកល​វិទ្យាល័យ​ទីក្រុ​ង​រ៉ែន ចុះផ្សាយឆ្នាំ២០០០ក្រោមការដឹកនាំរបស់លីសា អង់តឺប៊ី យេមីលី, វីលៀម ប៊ែរតូមីញែរ និងហ្គាប្រ៊ីយេល សេហ្វើ” ។
-« ជនរងគ្រោះដោយសាររបបប៉ុល ពត» ត្រីមាសនៃសមាគមជន​រងគ្រោះ​ដែល​​ជាតំណាងជនភៀសខ្លួន(នៅទីក្រុងហាវ) លេខ២២ ចុះផ្យាយខែតុលា ឆ្នាំ២០០០ ដោយបណ្ឌិតព្យែរ ឌុយតែក។
-“Reclaiming Cambodia History : ករណីនៃគណៈកម្មការស្វែងរកការពិត, The Fletcher Forum of World Affairs Journal, ចុះផ្សាយឆ្នាំ២០០០។
-“ការចងចាំរបស់រាងកាយ បទសម្ភាសន៍ជាមួយលោកហ្សង់ ហាតហ្វៀល  និង​ប៉ាញ រិទ្ធី ទស្សនាវដ្តី Vacarme លេខ២៧ ចុះផ្សាយឆ្នាំ២០០៤ ដោយហ្វីលីប ម៉ង់ហ្សូ ហ្សង់ហ្វីលីប រ៉ឺនូអា និងអ៊ីហ្សាប៊ែល សាំងសង់ ។