α’ααααααααααα
គម្រោងសាងសង់ដ៏មហាអស្ចារ្យមួយត្រូវបាន ច្រានចោល
ក្រុមហ៊ុន JC Royal បានអោយក្រុមហ៊ុនឯកជនមួយឈ្មោះ« Galerie d’Architecture »គូរប្លង់រៀបចំតំបន់ជើងឯក។ ក្នុងរយៈពេល៣ខែ ក្រុមការងារជនជាតិកម្ពុជាក៏បានបញ្ចប់សំណាកដើម នោះគឺជាសំណង់រាងបួនជ្រុងពណ៌សស្គុស ព័ទ្ធជុំវិញដោយលួសបន្លា។ សំណង់នេះគឺមានអត្ថន័យប្រៀបប្រដូចប្លុកពីរដែលមានភាពផ្ទុយគ្នា គឺកុម្មុយនិស្តនិងលោកសេរី។ លោកឯក រិទ្ធី នាយកក្រុមហ៊ុនគូរប្លង់ខាងលើ ពន្យល់ថា៖ «ខាងកុម្មុយនិស្តគឺប្រើសម្ភារៈថោកៗ រីឯពិភពខាងលោកសេរី ជាអ្នកមាន ប្រើសម្ភារៈប្រណីតៗ»។
ស្ថាបត្យករខាងលើពន្យល់ថា នៅក្នុងសារមន្ទីរនេះ អ្នកទស្សនានឹងត្រូវនាំផ្លូវដោយឧបករណ៍ស្តាប់សំឡេង។ លោកបានគ្រោងរៀបចំអោយអ្នកទស្សនាឆ្លងកាត់តាមផ្លូវដើរតូចចង្អៀតមួយដែលមានទទឹងប្រវែង៨០ស.ម «ដើម្បីធ្វើអោយពួកគេមានមនោសញ្ចេតនាពិបាកចិត្ត និងថប់ដង្ហើម» ហើយផ្លូវនេះនឹងនាំឆ្ពោះទៅកាន់រណ្តៅមួយដែលមានជម្រៅ៣ម៨ដ.ម និង២០ម.ម តំណាងអោយរយៈពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ (៣ឆ្នាំ៨ខែ និង២០ថ្ងៃ)។ បើតាមគំនូសផ្លូវនេះ អ្នកទស្សនានឹងបានទៅជួបចេតិយកញ្ចក់មួយដែលគេតម្កល់ឆ្អឹងលលាដ៍ក្បាលជនរងគ្រោះ។
គម្រោងសាងសង់នេះត្រូវបានសាលាក្រុងភ្នំពេញច្រានចោល ដោយមូលហេតុថា វាមិនគោរពតាមប្រពៃណីស្ថាបត្យកម្មខ្មែរ។ សាលាក្រុងបានស្នើអោយក្រុមហ៊ុនគូរប្លង់ ដាក់បន្ថែមដំបូលក្បឿងប្រពៃណី។ ប៉ុន្តែ ក្រុមហ៊ុនបានបដិសេធមិនធ្វើការផ្លាស់ប្តូរអ្វីសោះឡើយនៅក្នុងប្លង់របស់ខ្លួនដើម្បីរក្សាស្នាដៃការងាររបស់ពួកគេ។ ហេតុនេះ គម្រោងដើមរបស់ក្រុមហ៊ុនJC Royal ដែលមិនសូវមាន លក្ខណៈប្លែកណាស់ណានេះ នឹងត្រូវគេយកមកអនុវត្តឡើងវិញ។
មជ្ឈមណ្ឌលស្រាវជ្រាវអំពើប្រល័យពូជសាសន៍ស្ថិតនៅក្នុងគម្រោងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា
ចាប់តាំងពីឆ្នាំ១៩៩៩មជ្ឈមណ្ឌលឯកសារ កម្ពុជាបានរិះរកគំនិតដើម្បីបង្កើតអោយមានមជ្ឈមណ្ឌលស្រាវជ្រាវអចិន្រៃ្តយ៍សម្រាប់កាអប់រំ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ក្នុងតំបន់អាស៊ី។គម្រោងនឹងត្រូវធ្វើអោយចេញរូបរាងក្នុង ពេលឆាប់ៗនេះ។ការដ្ឋានសាងសង់នឹងចាប់ផ្តើមនៅដើមឆ្នាំ២០០៩ខាងមុខនេះជាមួយនឹងថវិកាពីរលានដុល្លារនៅលើផ្ទៃដីទំហំ៥៦០០មែត្រការ៉េនៅលើដីដែលជាអតីតគុកបឹងត្របែកក្នុងរបបខ្មែរក្រហម ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ។
និស្សិតនៅថ្នាក់ឧត្តមសិក្សាអាចចូលរួមរៀនមុខវិជ្ជាប្រល័យពូជសាសន៍ដែលជាមុខវិជ្ជាបន្ថែមក្នុង កម្មវិធីសិក្សានៅមហាវិទ្យាល័យរបស់ពួកគេ។និស្សិតអាចជ្រើសរើសរៀនមុខវិជា្ជថ្មីនេះនៅមជ្ឈមណ្ឌលប្រសិនបើពួកគេចាប់អារម្មណ៍។លោកឆាង យុបាននិយាយលម្អិតថា នៅក្នុងក្របខណ័្ឌការស្រាវជ្រាវគេនឹងសិក្សាអំពីផលប៉ះពាល់លើប្រជាជនកម្ពុជាក្រោយការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។នាយកមជ្ឈមណ្ឌលឯកសារ កម្ពុជាបានធ្ងើការពន្យល់ថា«យើងនឹងសិក្សាលើការជួសជុលផ្លូវចិត្តសម្រាប់ប្រជាជនដែលរងគ្រោះក្នុងរបបខ្មែរក្រហម បន្ទាប់ពីការបង្កើត តុលាការខ្មែរក្រហម។យើងនឹងពង្រីកគម្រោងរបស់យើងនៅក្នុងអាស៊ីអាគ្នេយ៍។យើងនឹងបង្កើតផងដែរនូវទស្សនីយភាពសិល្បៈដោយយោងទៅតាមឯកសាររបស់ពួកខ្មែរក្រហម។ យើងប្រើប្រាស់សិល្បៈដើម្បីធ្វើការអប់រំ។យើងនឹងរៀបចំផងដែរនូវដំណើរទស្សនកិច្ចទៅកាន់រមណីយដ្ឋានដែលមានអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា។»
មជ្ឈមណ្ឌលស្រាវជ្រាវថ្មីនឹងត្រូវការបុគ្គលិកតែ២៥នាក់សម្រាប់សម្របសម្រួលការងារជាមួយបុគ្គលិករបស់ដៃគូរបស់មជ្ឈមណ្ឌលដែលក្នុងនោះមានសាលារៀនចំនួន២២ក្នុងប្រទេស។