| ដំណើរការសាកល្បងនិងភាពមិនរលូនជា លើកដំបូង |
| ααα Stιphanie Gιe (Ka-set) | |
| 03-12-2007 |
 ថ្ងៃទី២០វិច្ឆិកា២០០៧នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (Photo John Vink/Magnum)
មនុស្សមួយចំនួនសំដែងការមិនសប្បាយចិត្តទៅនឹងបញ្ហាបច្ចេកទេស ដែលកើតមានឡើងនៅក្នុងសវនាការជាសាធារណៈលើកដំបូងនៃអង្គបុរេជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ម្យ៉ាងវិញទៀត ភាពទន់ខ្សោយនៃកំរិតការបកប្រែរបស់អ្នកបកប្រែផ្ទាល់មាត់ ជាពិសេសភាសាបារាំង បានបង្កជាការលំបាកដល់អ្នកស្តាប់ក្នុងការស្វែងយល់អត្ថន័យនៃកិច្ចពិភាក្សានៅក្នុងសវនាការ។ សហព្រះរាជអាជ្ញា រ៉ូប៊ែរ ប៉ឺតទី និងមេធាវី ហ្វ្រង់ស័រ រូ ក៏មានការមិនពេញចិត្ត និង ថែមទាំងមានការព្រួយបារម្ភចំពោះបញ្ហានេះផងដែរ។
បន្ថែមពីនេះ ការបញ្ជូនរូបភាពវីដេអូពីសវនាការនិងប្លង់នៃការថត មិនមានលក្ខណៈល្អប្រសើរ ព្រោះរូបភាព និងសំដីរបស់អ្នកនិយាយ តែងតែមិនស៊ីចង្វាក់គ្នា។ ទាំងនេះចោទជាបញ្ហា ពីព្រោះរូបភាពទាំងនេះនឹងក្លាយជាឯកសារសម្រាប់ប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងប្រវត្តិសាស្រ្តតុលាការអន្តរជាតិ។
* សាលាក្តីខ្មែរក្រហមប្រើប្រាស់ភាសាផ្លូវការចំនួនបី គឺ ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង។ |