Khmer
    Franais


ថ្ងៃ អាទិត្យ 20 កក្កដា 2008
ម៉ោង 22:42 (ភ្នំពេញ)
Ka-set
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Transformation (exposition)
 → mar jui 22 @06:00 - :0800:
(Re)gnration : la nouvelle bande-dessine khmre
 → jeu jui 24 @06:30 - :0800:
Une vie de musique (hommage Karajan)
 → ven jui 25 @07:00 - :0830:
Un islam insolite (film)
 → sam jui 26 @04:00 - :0600:
Confluence et continuit (concert)
 → sam jui 26 @07:00 - :0830:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ខ្មែរ​ក្រហម
ជំហានដ៏សែនឈឺចាប់លើកដំបូងនៃជីវិតយុវជន ក្នុងសម័យខ្មែរក្រហម
ដោយ ឈាង បុប្ផា   
Convertir en PDF Version imprimable Suggérer par mail
16-07-2008

Cambodge. Enfants et adolescents khmers rouges  DC-CAM  

© DC-CAM

មនុស្ស​វ័យ​ជំទង់​​ត្រូវ​បាន​​ធ្លាក់​ចូល​ទៅក្នុង​ស្ថានភាព​ដ៏​សែន​លំបាកវេទនា និង​ខ្លោច​ផ្សារ​​ជាទីបំផុត ដូច​ជា​យុវជន​ពេញ​វ័យដែរ​​ នៅពេល​​​​​ដែល​​​​​​​​ពួក​ខ្មែរ​ក្រហម​បាន​​​ចូល​​កាន់​កាប់​អំណាច ហើយ​បាន​​បង្កើត​​របប​មួយដែល​​​ហាមឃាត់​មិន​អោយ​​មាន​​ការ​​សប្បាយរីករាយ​ រឺស្នេហារវាង​ប្រុស​និង​ស្រី។​ យុវវ័យ​ទាំង​​នោះ​​​ត្រូវ​​បាត់បង់​ការ​សិក្សា​របស់​ខ្លួន ហើយ​​​គ្រប់​គ្នា​មិន​ថា​ចាស់​រឺ​ក្មេង​ ត្រូវ​បង្ខំ​អោយ​ធ្វើការងារ​យ៉ាង​ធ្ងន់​ធ្ងរ​​​។ ​ជាការ​ពិតណាស់ វ័យ​ជំទង់​​គឺជា​វ័យ​មួយ​ដែល​ត្រូវ​ការ​សប្បាយរីករាយ និង​មាន​ការ​ស្រមើស្រមៃ​គ្រប់​បែប​យ៉ាង មុន​នឹង​ពួកគេ​ចាប់​ផ្តើម​កសាង​គ្រួសារ​របស់​ខ្លួន។ ប៉ុន្តែ យុវវ័យ​ក្នុង​សម័យ​នោះ​​ត្រូវបង្ខំ​អោយ​ប្រតិបត្តិ​តាម​​​អំណាច​ និង​វិន័យរបស់​អង្គការ​​។

អានបន្ថែម...
ការ​មិន​ពេញ​ចិត្ត​កើន​ឡើង​ក្នុ​ងចំណោម​ភាគីដើម​បណ្តឹង រដ្ឋប្បវេណី​របស់សាលាក្តី​ខ្មែរក្រហម
ដោយ ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable Suggérer par mail
09-07-2008

 Cambodge - Phnom Penh - Tribunal Khmers rouges - Seng Theary  John Vink / Magnum

កំបុល (ភ្នំពេញ) សេង ធារី ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុង អ.វ.ត.ក ត្រូវបាន

អង្គបុរេជំនុំជម្រះ បដិសេដមិនអោយឡើងនិយាយ 

 © John Vink / Magnum

 

ភាគីដើម​បណ្តឹងរដ្ឋប្បវេណី​ និង​អ្នកតំណាង​របស់​ពួកគេ​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ ដោយ​និយាយ​ថាពួកគេ​«​មាន​​ការ​ព្រួយ​បារម្ភ​ជាពិសេស»​ បន្ទាប់​ពី​សេចក្តី​​សម្រេច​របស់​អង្គ​បុរេជំនុំជម្រះ​​​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​​ក្នុង​តុលាការ​កម្ពុជា (CETC) កាល​ពីសប្តាហ៍​មុន នៅក្នុង​សវនាការលើ​បណ្តឹង​ឧទ្ធរណ៍​ពាក់​ព័ន្ធ​នឹង​​ការបង្គាប់​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​លើ​អតីត​ប្រធាន​ការទូត​ខ្មែរក្រហម អៀង សារី។ ក្នុង​សវនាការ​នោះ ចៅ​ក្រម​​មិន​បាន​អោយ​ភាគីដើមបណ្តឹង​​រដ្ឋប្បវេណី​ឡើង​និយាយ​ទេ ពី​ព្រោះ​​ភាគី​នេះ​​មាន​អ្នក​​តំណាង​​ស្របច្បាប់រួច​ហើយ​។ ប៉ុន្តែ​​នៅ​ថ្ងៃបន្ទាប់​ ចៅក្រម​​នៅ​​តែ​មិន​អនុញ្ញាត​អោយ​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណីនិយាយ​​ដោយ​ខ្លួន​ឯង​ដែរ បើ​ទោះជា​ពេលនោះគេ​បាន​​បញ្ឈប់​មេធាវី​ការ​ពា​រ​ហើយ​ក៏ដោយ។ កត្តានេះ​​បង្កើត​​ជា​ទម្លាប់​មួយ​​ដែល​អាច​នាំ​ទៅដល់​ការដាក់​កម្រិត​លើក​ក្រោយ​​ទៀត​លើ​សិទ្ធិ​របស់​ភាគី​ដើមបណ្តឹង​រដ្ឋប្បវេណី ​ជាពិសេសគឺ​លើ​តួនាទី​របស់​ភាគី​ដើម​បណ្តឹង​​រដ្ឋប្បវេណី។ វា​គឺ​ជា​ការ​ចូលរួម​ជា​ប្រវត្តិសាស្រ្ត​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​នៅក្នុង​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ។ ចំណុច​នេះ​កំពុង​ស្ថិត​ក្នុង​ការពិភាក្សា។

អានបន្ថែម...
អ្នក​នៅ​រស់​មាន​ជីវិត​​និយាយ​បំភ្លឺ​ពី​ប្រធាន​បទ​អាថ៌កំបាំង : ការស្រឡាញ់​ភេទ​ដូច​គ្នា​​​នៅសម័យ​ខ្មែរក្រហម
ដោយ ឈាង បុប្ផា   
Convertir en PDF Version imprimable Suggérer par mail
02-07-2008

Image

ស៊ូ សុធាវី អាយុ៦៨ឆ្នាំ បុរសស្រឡាញ់ភេទដូចគ្នា ត្រូវបានបានចាប់បង្ខំអោយរៀបការ

នៅក្រោមរបបខ្មែរក្រហម។ នៅអំឡុងសម័យកាលនោះ សុធាវីអាចរក្សាទំនាក់

ទំនងផ្លូវភេទជាមួយបុរសៗ ជួនកាលគាត់ធ្វើ តាមសេចក្តីត្រូវការរបស់ខ្លួន

និងជួនកាល ដើម្បីភាពចាំបាច់។ 

 ©John Vink/ Magnum

 

នៅ​ប្រទេស​កម្ពុជា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​កម្រ​រង​ការឈឺចាប់ដោយសារការ​ស្អប់​ខ្ពើម​​​ពីសំណាក់​​ប្រជា​ជន​​ខ្មែរ​ដោយ​បើក​ចំហ​ណាស់ ប៉ុន្តែ​ដោយសារ​គំនាប​គ្រួសារ​​​បាន​បង្ខំ​ពួកគេ​អោយ​គោរព​តាម​ច្បាប់​សង្គម​។ ជានិច្ច​កាល​ ពួក​គេ​​តែង​តែ​រៀបការ​ជាមួយ​ភេទផ្ទុយ​គ្នា​ ហើយ​កសាង​គ្រួសារ​មួយ​។ ប៉ុន្តែ​បើ​ទោះ​ជា​ពួកគេតែង​តែ​​ព្យាយាម​លាក់បាំង​អត្តសញ្ញាណ​របស់ខ្លួន​ក៏ដោយ ក៏​អ្នក​មួយ​ចំនួន​មិន​​អាច​បិទ​បាំង​ចរិត​​ជាស្រី​របស់ខ្លួន​បាន​ឡើយ​។ តើ​អ្នក​ទាំង​នេះ​​រស់​នៅ​យ៉ាង​ដូចម្តេច​នៅក្រោម​របប​ខ្មែរក្រហម? តើ​របប​កម្ពុជា​ប្រជាធិបតេយ្យគិត​​យ៉ាងណា​​ចំពោះពួកគេ ព្រោះថា​របបនេះ​មាន​មហិច្ឆតា​ធ្វើ​អោយ​ជនជាតិ​កម្ពុជាទាំងអស់​ដូចៗគ្នា លុប​បំបាត់​អោយអស់​នូវ​គម្លាតខុសគ្នា និង​ដាក់​បង្ខំ​អោយ​អនុវត្តសីលធម៌ និង​បែប​ផែន​នៃ​ជីវិត​មួយ​សឹងតែ​ដូច​ព្រះសង្ឃ?

អានបន្ថែម...
ជីវប្រវត្តិរបស់អៀង សារី អ្នកឱកាសនិយមបាតដៃ ប្រឡាក់ឈាម
ដោយ ស្ទេហ្វានី ហ្សេ និង ឈាង បុប្ផា   
Convertir en PDF Version imprimable Suggérer par mail
25-06-2008

Ieng Sary - Khmer rouge - Pochentong  Archives Kathleen O

អៀង សារី​ត្រូវ​បាន​គណៈប្រតិភូខ្មែរក្រហម​ចាំទទួល​ស្វាគមន៍

នៅព្រលានយន្តហោះ​ពោធិចិនតុង (ប្រហែលជា​មកពីទស្សនកិច្ច​នៅប្រទេស​ចិន) 

 

អៀង សារី អតីត​ឧបនាយក​រដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជាមួយ អតីត​​ប្រមុខរដ្ឋនៃរបប​ខ្មែរ​ក្រហមគឺ​លោក​ខៀវ​សំផន​ ដែល​ប្រជាជន​​ខ្មែរ​ទូទៅ​ចាត់​​ទុក​ថា​ជា​មេដឹកនាំ​កំពូល​​​នៃរបប​កាប់​សម្លាប់​​បង្ហូរ​ឈាម​ នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​លើកដំបូងនៅ​ក្នុង​​សវនាការ​ជាសាធារណៈ​នៅ​ចំពោះ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក)​ នាថ្ងៃទី​៣០ មិថុនា ខាងមុខ​នេះ។ ចាប់​តាំងពី​មានការ​ចាប់​​ខ្លួន​រូប​​លោក ព្រម​ជាមួយ​នឹង​ភរិយា​ កាល​ពីថ្ងៃទី​១២ វិច្ឆិកា ២០០៧ និង​បន្ទាប់​ពី​ត្រូវ​បាន​​ចោទ​​​ប្រកាន់​​ពីបទ​ឧក្រិដ្ឋកម្មប្រឆាំង​នឹង​មនុស្ស​ជាតិ និង​បទ​រំលោភ​បំពាន​ធ្ងន់​​ធ្ងរ​លើ​សន្ធិសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ចុះ​​ថ្ងៃទី​១២ សីហា ១៩៤៩ លោក​បាន​ធ្វើ​អោយ​​សាធារណៈ​ជន​និយាយ​ពី​​​រូប​លោក​ច្រើន​ នៅពេល​លោក​បាន​ស្នើសុំ​សិទ្ធិ​ជួប​​​សួរ​សុខ​ទុក្ខ​ភរិយា​របស់​លោក។​ រូបលោក​ ក៏ដូចជា​អតីត​​មេដឹកនាំ​របប​ខ្មែរ​ក្រហម​​ផ្សេង​ទៀត មិន​ដែល​​ធ្លាប់​បាន​បង្ហាញ​​ពី​ការ​​សោក​ស្តាយ​​បន្តិច​ណា​​​ទាល់​​តែ​សោះ ចំពោះ​សោកនាដកម្ម​មកលើ​ប្រជាជន​ខ្មែរ​គ្រប់​​រូប ហើយ​បាន​បដិសេធ​ថា​ខ្លួន​មិន​មែនជា​អ្ន​ក​ទទួល​ខុស​ត្រូវ​ចំពោះ​​ការ​ស្លាប់​របស់​ជន​ជាតិ​ខ្មែរឡើយ​។ ឈ្មោះ​របស់​​បុគ្គល​​នេះ ត្រូវ​​បាន​ប្រជាជន​កម្ពុជា​បានអះអាងថា​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​មួយ​រូប​នៃ​របប​ខ្មែរក្រហម ហើយ​ចាប់​​តាំង​ពីប្រទេស​វៀតណាម​ចូល​មក​​គ្រប់​​គ្រង​​ប្រទេស​កម្ពុជា ​​ជនជាតិវៀតណាមបាន​ថ្កោល​​​​​​បុគ្គល​រូបនេះ​ជា​សាធារណៈ​ ​​ថា​ជា​មនុស្ស​ដ៏គួរ​អោយ​ស្អប់​ខ្ពើមបំផុត​​ ដូច​ជា​ពាក្យ«បន​ប៉ុល ពត និង​ អៀង សារី» ​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

អានបន្ថែម...
ជនរងគ្រោះខ្មែរក្រហមធ្វើអោយពាក្យបណ្តឹងរបស់ ពួកគេមានជីវិតឡើងវិញ ក្រោយរយៈពេល២៥ឆ្នាំកន្លងមក
ដោយ ឈាង បុប្ផា   
Convertir en PDF Version imprimable Suggérer par mail
18-06-2008

Youjk Chhang - DC-Cam - Cambodge - ictimes Khmers rouges  John Vink / Magnum

© ចន វីង / Magnum

 

នៅ​ឆ្នាំ​១៩៨៣​ ប្រជាជន​ជាង​មួយលាន​នាក់​ បានរៀប​រាប់​នូវ​កំហឹង​របស់​ខ្លួន​ដែលបាន​ជួប​​ប្រទះ​​​ជារៀង​រាល់​ថ្ងៃ​ នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ដូចជា​ការ​ដក​ហូត​ ការ​ទទួល​រង​នូវ​ការ​​ឈឺ​ចុក ចាប់ និង​ការ​បាត់​បង់ជាដើម។ កាល​នោះ​ ជន​រង​គ្រោះ​ទាំងនោះ​គឺ​ជា​សាក្សី​ដ៏​សំខាន់​​​មួយ​​​នៅ​ក្នុង​ញត្តិថ្នាក់​​ជាតិមួយ​ ដែល​គេ​ត្រូវ​​​បញ្ជូន​ទៅកាន់​ការិយាល័យ​អង្គការ​សហ​ប្រជា ជាតិ ។​ រដ្ឋាភិបាល​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​ប្រទេស​វៀត​ណាម​ បាន​រៀបចំញត្តិ​​​មួយនេះ​​ ដើម្បី​ស្នើ​សុំ​អោយសហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​​របប​​គ្រប់គ្រង​ថ្មីនៅកម្ពុជា ព្រោះ​ថា​​​អង្គការ​សហប្រជាជាតិ​បាននៅ​​​បន្ត​ទទួល​​ស្គាល់​​ភាព​ស្រប​​ច្បាប់​​របស់​រដ្ឋាភិបាលនិរទេស​​​ខ្មែរក្រហម​​។ ប៉ុន្តែ ឯកសារ​ទាំងនេះ​ត្រូវ​បាន​​​តម្កល់​ទុក​​​នៅ​ទីក្រុង​ភ្នំពេញដោយ​មិនបានយក​ទៅ​ប្រើប្រាស់​អ្វី​ទាំង​អស់​ រហូតដល់​ឆ្នាំ​១៩៩៧ ​​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បាន​ទទួល​​​​ឯក​​សារ​ទាំងនេះ​មួយ​ផ្នែក​ ។ មជ្ឈមណ្ឌល​​បាន​ប្រមូល​ផ្តុំ​បណ្ណសា​រ​សំខាន់​ៗ​ ដែល​និយាយ​ទាក់​ទង​នឹង​​​​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​បាន​សម្រេច​ចិត្ត​ស្វែងរក​អ្នក​ដែល​នៅរស់​រាន​មានជីវិត​ទាំង​នេះ​​។

អានបន្ថែម...
អត្ថបទបន្ត...