Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 29 សីហអ 2008
αž˜αŸ‰αŸ„αž„ 02:10 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Latin Docfest, ភាពយន្តឯកសារ
 → αžŸαžΈαž αžΆ  29 @07:00 - :0800:
វង្វេងទីក្រុង ឌូវីល ភាពយន្ត​របស់ Sophie Marceau
 → αžŸαžΈαž αžΆ  29 @07:00 - :0900:
Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:
Courage, fuyons ! (film)
 → αžŸαžΈαž αžΆ  30 @05:00 - :0630:
Dogora / Baraka (films)
 → αžŸαžΈαž αžΆ  30 @07:00 - :1100:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

វិធីសាស្រ្តច្រើនយ៉ាងក្នុងការសម្របខ្លួនទៅនឹងឥទ្ធិពល នៃកំណើនអាកាសធាតុ
αžŠαŸ„αž™ Arnaud Dubus (correspondant rιgional de Libιration)   
Convertir en PDF Version imprimable SuggΓ©rer par mail
11-12-2007

Kompong Thom

ផ្លូវលិចទឹកក្នុងខេត្តកំពង់ធំ​ថ្ងៃទី១​មីនា​២០០៥
© John Vink / Magnum


 

ក្នុងសំលៀកបំពាក់អាវប៉ាក់ដ៏ស្រស់ស្អាតជាមួយនឹងសារុងចំរុះពណ៌ ស្រ្តីឈ្មោះ ម៉រ មាយ៉ាស  បែកញើសសស្រាក់ពេញផ្ទៃមុខប៉ុនគ្រាប់ពោត ហូរធ្លាក់មកលើក្រមាដែលមានក្រឡាពណ៌លឿងនិងខ្មៅរបស់គាត់។ ស្រ្តីអ្នកភូមិជនជាតិចាមអាយុ៤៧ឆ្នាំរូបនេះ ឈរនៅពីមុខដីស្រែស្ងួតហួតហែង និងមានតែស្រូវដែលទុំស្វិតតែប៉ុណ្ណោះ។ គាត់បាននិយាយដូច្នេះថា “ នៅឆ្នាំនេះ កំពស់ទឹកបានកើនឡើង។ ខ្ញុំរង់ចាំអោយឆ្នាំនេះកន្លងទៅ ដើម្បីដាំដំណាំស្រូវ។ ប៉ុន្តែ ក្រោយមក កំពស់ទឹកបានកើនឡើងសាជាថ្មី ហើយបានបំផ្លាញដំណាំ ស្រូវថ្មីអស់ ទាំងស្រុង។ រាល់ពេលដែលកំពស់ទឹកបានថយចុះ ខ្ញុំក៏ចាប់ផ្តើមធ្វើស្រែសាជាថ្មី ប៉ុន្តែជាលទ្ធផល ដីស្រែទាំងនោះត្រូវលិចលង់ដោយទឹកជំនន់សាជាថ្មី។" ភូមិរបស់គាត់មានឈ្មោះថា ឡាវីយ៉ា តាម ស្ថិតក្នុងខេត្តក្រចេះ នៃភាគខាងកើតប្រទេសកម្ពុជា។ ភូមិនេះប្រមូលផ្តុំទៅដោយផ្ទះអ្នកក្រីក្រ ដែលប្រក់ដំបូលស្លឹក និងក្រាលបន្ទះក្តារដែលមិនសូវជារឹងមាំល្អស្ថិតនៅជាជួរចន្លោះមាត់ច្រាំងទន្លេមេគង្គ ដ៏ល្អក់និងផ្លូវលំដ៏ហុយទ្រលោម។ នៅក្នុងតំបន់នេះ មានភ្លៀងធា្លក់ខ្លាំងៗ ដែលបានបំផ្លិចបំផ្លាញភូមិស្រុករបស់ប្រជាជនជាច្រើន ហើយកំពស់ទឹកទន្លេមេគង្គប្រែប្រួលមិនទៀងទាត់។ ទឹកជំនន់ឡើងចុះជាញឹកញាប់និងមិនបានគិតទុកជាមុននេះ គឺជាបាតុភូតធម្មជាតិមួយដែលអ្នកជំនាញអះអាងថាវាទាក់ទង

ទៅនឹងកំណើនសីតុណ្ហភាពនៅលើផែនដី។

សព្វថ្ងៃនេះ ម៉រ មាយ៉ាសត្រូវរស់នៅជាមួយនឹងម្តាយអាយុ៩៥ឆ្នាំ ដោយស្វាមីរបស់គាត់ត្រូវបានពួកខ្មែរក្រហមសម្លាប់កាលពីសម័យនោះ។ គាត់ត្រូវប្រឈមមុខជាមួយនឹងផលវិបាកជាច្រើនក្នុងការធ្វើកសិកម្ម

បណ្តាលមកពីបំរែបំរួលអាកាសធាតុ។ នៅឆ្នាំនេះ គាត់មិនអាចពឹងផ្អែកទៅលើផលិតផលស្រូវដែលទទួលបានពីការធ្វើស្រែនោះទេ។

គាត់បាននិយាយថា “ ខ្ញុំសាកល្បងលក់បបរ។ ខ្ញុំក៏បានកាត់ស្លឹកធំៗដែលអាចប្រក់ដំបូលផ្ទះបាន រួចយកទៅលក់នៅទីក្រុងភ្នំពេញ។ ប្អូនប្រុសរបស់ខ្ញុំម្នាក់បានទៅរកការងារធ្វើនៅប្រទេសថៃ ប៉ុន្តែគាត់មិនបានផ្តល់ដំណឹងមកអស់រយៈពេលមួយឆ្នាំមកហើយ។


នៅចម្ងាយប្រមាណជាង១០០ម៉ែត្រពីភូមិនេះ មានស្ត្រីកសិករម្នាក់ផ្សេងទៀតដែលអង្គុយលើសសរចន្ទល់ក្រោមផ្ទះ  និងកំពុងបំបៅដោះកូនរបស់គាត់ដែលក្អកខេះៗ។ កូនៗរបស់គាត់ប្រាំពីរនាក់ផ្សេងទៀតបានមកនៅជុំវិញគាត់។ គាត់បាននិយាយដូច្នេះថា “ កូនប្រុសរបស់ខ្ញុំម្នាក់ធ្លាប់បានក្តៅខ្លួនយ៉ាងខ្លាំង ប៉ុន្តែពេលដែលខ្ញុំចាប់ដៃរបស់វា បែរជាត្រជាក់ស្រឹបទៅវិញ។ ខ្ញុំបានយកកូនទៅកាន់មណ្ឌលសុខភាព។ លោកវេជ្ជបណ្ឌិតបាននិយាយថាវាកើតជំងឺគ្រុនឈាម។ នៅពេលដែលវាជាសះស្បើយ ស្រាប់តែកូនម្នាក់ទៀតធ្លាក់ខ្លួនឈឺបន្ត។ នៅឆ្នាំនេះ កូនរបស់ខ្ញុំម្នាក់កើតជំងឺគ្រុនចាញ់ និងប្រាំពីរនាក់ផ្សេងទៀតកើតជំងឺគ្រុនឈាម។ “ នៅផ្ទះអ្នកជិតខាងរបស់គាត់ មានបុរសម្នាក់ស្គមកំព្រឹងកំពុងដេកព្យួរស៊ឺរ៉ូមនៅក្នុងទីងងឹត។

បុរសនោះបានកើតជំងឺគ្រុនចាញ់ ខណៈពេលដែលគាត់បានចូលកាប់ឈើក្នុងព្រៃ។

 

នៅក្នុងមណ្ឌលសុខភាពខេត្ត លោកវេជ្ជបណ្ឌិត ជៀម សាឯម បានបញ្ជាក់ថា ការកើនឡើងនៃភាពធ្ងន់ធ្ងរនៃជំងឺទាំងនេះ បណ្តាលមកពីបញ្ហាបំរែបំរួលអាកាសធាតុ។ លោកវេជ្ជបណ្ឌិតបាននិយាយ “ យើងកត់សំគាល់ឃើញថា មេឃបានបង្អុរភ្លៀងជាញឹកញាប់។

ជួនកាល ភ្លៀងធ្លាក់ប្រាំពីរថ្ងៃជាប់ៗគ្នា រួចឈប់ភ្លៀងចំនួនជាងដប់ថ្ងៃ ហើយក្រោយមក ភ្លៀងក៏ចាប់ផ្តើមធ្លាក់បន្តទៀត។ ទាំងនេះ បង្កជាលក្ខណៈងាយស្រួល ក្នុងការបង្កើតកូនចៅរបស់ពពួកសត្វមូសដែកគោល ។ យើងបានផ្សព្វផ្សាយពីរ

បៀបបង្កាជំងឺនេះ គឺ ត្រូវគេងក្នុងមុងដែលជ្រលក់ថ្នាំសម្លាប់សត្វមូស។ 

 

កិច្ចពិភាក្សាស្តីអំពីកំណើនអាកាសធាតុតែងតែធ្វើការផ្តោតអារម្មណ៍ទៅលើការកាត់បន្ថយ

នូវការបញ្ចេញចោលឧស្ម័នកាបូនិច និងការកំណត់នូវបរិមាណឧស្ម័ននេះ នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍។ ប៉ុន្តែចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍សេដ្ឋកិច្ច ដូចជាប្រទេសកម្ពុជាវិញ ផលវិបាកបណ្តាលមកពីបំរែបំរួលនេះ អាចចោទជាបញ្ហាធ្ងន់ធ្ងរ។ យោងតាមការសិក្សារបស់ក្រសួងបរិស្ថាន  ខេត្តចំនួន១៧ បានជួបប្រទះនូវគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ច្រើនជាងពេលកន្លងមក។ ការខូតខាតទិន្នផលកសិកម្មចំនួន៧០ភាគរយ បណ្តាលមកពីគ្រោះទឹកជំនន់និងភាពរាំងស្ងួតនេះ។ ចាប់ពីពេលនេះទៅ អាជ្ញាធរកម្ពុជាត្រូវតែរកនូវយុទ្ធសាស្រ្តដើម្បីសម្របសម្រួលទៅនឹងឥទ្ធិពលនៃការប្រែប្រួល

អាកាសធាតុនេះជាអាទិភាព។ លោក តាំង ពន្លក ទីប្រឹក្សាក្រសួងបរិស្ថាន ដែលបានធ្វើការសម្របសម្រួលលើការរៀបចំសរសេរផែនការសកម្មភាពជាតិសម្របតាម

ការប្រែប្រួលអាកាសធាតុ បានបង្ហាញថា “ យើងរង់ចាំនូវកិច្ចព្រមព្រៀងមួយដ៏មុតមាំ ស្តីអំពីសកម្មភាពសម្របតាមការប្រែប្រួលអាកាសធាតុ  ពីកិច្ចប្រជុំកំពូល នាទីក្រុង បាលី (ស្តីពីកំណើនសីតុណ្ហភាព ) ។

បើសិនជាយើងពិនិត្យមើលលើពិធីសាដំបូងនៃកិច្ចព្រមព្រៀងទីក្រុងតូក្យូវិញនោះ គេនិយាយតែពីការបន្ធូរបន្ថយ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ គឺមិនមាននិយាយអំពីការសម្របទៅតាមការប្រែប្រួលអាកាសធាតុនោះទេ។ មិនមានវិធានណាមួយដែលបានដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ ទាក់ទងនឹងសកម្មភាពសម្របទៅតាមការប្រែប្រួលអាកាសធាតុនោះទេ។ លោកបាននិយាយថា “ ចំនុចសំខាន់នៃផែនការនោះគឺ ការគ្រប់គ្រងទឹក និង វិធីស្តុកទឹកអោយកាន់តែប្រសើរឡើង។ យើងក៏សំណូមពរផងដែរអោយមានការអភិវឌ្ឍន៍វិស័យកសិកម្ម។ កសិករមិនគួរពឹងផ្អែកតែលើវប្បកម្មតែមួយប្រភេទនោះទេ។ ពួកគេត្រូវតែចិញ្ចឹមសត្វ ដាំបន្លែ និងដើមឈើហូបផ្លែ មិនមែនធ្វើតែស្រែមួយមុខនោះទេ។ 

 

យុទ្ធសាស្រ្តនៃការសម្របតាមការប្រែប្រួលអាកាសធាតុនេះ ចាប់ផ្តើមអនុវត្តនៅតាមបណ្តាខេត្តមួយចំនួននៃប្រទេសកម្ពុជា។ ខេត្តស្វាយរៀង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម គឺជាខេត្តមួយដែលរងគ្រោះនូវភាពរាំងស្ងួត

យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ នៅក្នុងភូមិ ថី្ម មានកសិដ្ឋានមួយកន្លែងដែលមានស្រូវលូតលាស់ល្អ

របស់លោក មាស ពុទ្ធ ដែលព័ន្ធជុំវិញទៅដោយដីស្រែដ៏សំបូរបែប ស្រះចិញ្ចឹមត្រី និងដំណាំហូបផ្លែប្រើប្រាស់ជីធម្មជាតិជាច្រើនមុខ។ លោក មាស ពុទ្ធ អាយុ៦៨ឆ្នាំ សំបុរស្រអែម ជាមួយនឹងទឹកមុខសប្បាយរីករាយ គឺជាកសិករម្នាក់ ក្នុងចំណោមកសិករធ្វើស្រែផ្សេងទៀត។ គាត់បាននិយាយថា “ ការសម្ងាត់របស់ខ្ញុំ គឺខ្ញុំធ្វើការដល់ទៅ ១២០ ភាគរយនៃពេលវេលារបស់ខ្ញុំ។ អាងចិញ្ចឹមត្រីទាំងនេះគឺជាប្រព័ន្ធធារាសាស្រ្តមួយផ្គត់ផ្គង់ដល់ដីស្រែ។ អ្នកស្រី គីម សាពូន ភរិយារបស់លោក មាស ពុទ្ធ បានបញ្ជាក់ថា “ ខ្ញុំបានបញ្ជូលទឹកក្នុងអាងដោយប្រើទឹកអណ្តូង។ ប្រសិនបើស្រែខ្វះទឹក ខ្ញុំនឹងបង្ហូរទឹកចេញពីអាងទៅចំការ។ ពេលដែលកំរិតទឹកថយចុះ ខ្ញុំបូមទឹកពីអណ្តូងសាជាថ្មី ដើម្បីបំពេញទឹកក្នុងអាង។ ដំបូង កូនត្រីតូចៗត្រូវបានចិញ្ចឹមនៅក្នុងស្រែដែលលិចទឹក មុននឹងបញ្ជូនមកក្នុងអាង ពេលដែលវាធំធាត់បានគួរសម។ កសិដ្ឋាននេះ បានទទួលជំនួយពីអង្គការ Paddek ដែលជាដៃគូសហការនឹងអង្គការ Oxfam អង់គ្លេស ហើយក៏បានបង្កើតនូវអគ្គីសនីផ្ទាល់ខ្លួនដោយទាញយកនូវសារធាតុមេតានដែលភាយចេញ

ពីការច្របល់គ្នារវាងជីអាចម៍ជ្រូក និងទឹក។ ជាមួយនឹងផ្ទះដ៏សាមញ្ញដែលចាក់បេតុង ក្រាលឥដ្ឋនេះ អាចបញ្ជាក់ពីជីវភាពធូរធាររបស់ក្រុមគ្រួសាររបស់គាត់។ មាស ពុទ្ធ ក៏ធ្លាប់បានធ្វើទស្សនកិច្ច នៅប្រទេសវៀតណាម និងប្រទេសថៃ ដើម្បីមើលពីការអភិវឌ្ឍន៍កសិដ្ឋានផ្សេងៗទៀត។


រាជរដ្ឋាភិបាលបានធ្វើការណែនាំនូវវិធីសាស្រ្តធ្វើវប្បកម្មសាមញ្ញផ្សេងៗទៀត ដើម្បីជួយដល់ក្រុមគ្រួសារដែលតែងតែរងគ្រោះនូវភាពរាំងស្ងួត។ នៅខេត្តព្រៃវែង ដំណាំស្រូវជាច្រើនប្រភេទ “ ធ្វើស្រែខុសរដូវ “ អនុញ្ញាតដល់ការប្រមូលទិន្នផលស្រូវក្នុងរយៈ

ពេលបីខែ បន្ទាប់ពីការដាំ និង ប្រើប្រាស់ទឹកតិច។ អង្ករធ្វើស្រែខុសរដូវ លក់បានតំលៃថោកជាងអង្ករធ្វើស្រែតាមរដូវ។ ប៉ុន្តែវាអាចជួយអោយក្រុមគ្រួសារមួយចំនួនចិញ្ចឹមជីវិតបានរយៈពេលយូរ ក្នុងមួយឆ្នាំ។

ជានិច្ចកាល ការសម្របខ្លួនទៅតាមឥទ្ធិពលនៃកំណើនអាកាសធាតុ មានន័យថាជាការស្វែងរកនូវប្រភពចំណូលតាមបែបផ្សេងៗទៀត។ អង្គការ Oxfam ក៏បានចែកកង់អោយក្រុម គ្រួសារដែលខ្វះខាតស្បៀងអាហារបំផុត ”ដើម្បីអោយពួកគេអាចធ្វើដំណើរទៅប្រទេសវៀតណាមដើម្បីលក់នំដែលពួកគេបានធ្វើ។” ។ ភាពចាំបាច់ក្នុងការអនុវត្តវិធីសាស្រ្តដ៏ជាក់លាក់ និងដែលកើតមានឡើងយ៉ាងឆាប់រហ័សនេះ តែងតែមិនទទួលបានជោគជ័យនៅក្នុងកិច្ចពិភាក្សាដ៏ស្មុគស្មាញមួយស្តីអំពីកំណើន អាកាសធាតុ។ លោកស្រី Nicky Wimble ប្រធានផ្នែកទំនាក់ទំនងនៃអង្គការ Oxfam អង់គ្លេសបានវាយតម្លៃថា “ មនុស្សបានភ្លេចបញ្ហានេះទាំងស្រុង។ យើងនិយាយយ៉ាងច្រើនពីវិធីសាស្រ្តដែលបណ្តាប្រទេសអ្នកមានអាចកាត់បន្ថយនូវការ បញ្ចេញ

ចោលឧស្ម័នកាបូនិច ប៉ុន្តែវិធីទាំងនេះត្រូវបានទុកសម្រាប់លើកក្រោយ។ ឥឡូវនេះ ប្រជាពលរដ្ឋនៃបណ្តាប្រទេសក្រីក្របានទទួលរងនូវឥទ្ធិពលបំរែបំរួលនេះ ហើយយើងបានភ្លេចពីការទទួលរងគ្រោះថ្នាក់របស់ពួកគេទាំងស្រុង”៕

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

ភាពចាំបាច់ក្នុងការអនុវត្តវិធីសាស្រ្តដ៏ជាក់លាក់និង​ដែលកើតមានឡើងយ៉ាងឆាប់រហ័សនេះ តែងតែ​មិនទទួលបានជោគជ័យនៅក្នុងកិច្ចពិភាក្សាដ៏ស្មុគ​ស្មាញមួយស្តីអំពីកំណើន អាកាសធាតុ។លោក​ស្រី Nicky Wimble ប្រធានផ្នែកទំនាក់ទំនងនៃ​អង្គ​ការ Oxfam អង់គ្លេសបានវាយតម្លៃថា “ មនុស្សបានភ្លេចបញ្ហានេះទាំងស្រុង។ យើង​និយាយយ៉ាងច្រើនពីវិធីសាស្រ្តដែលបណ្តាប្រទេស​អ្នកមានអាចកាត់បន្ថយនូវការ បញ្ចេញចោល​ឧស្ម័នកាបូនិច ប៉ុន្តែវិធីទាំងនេះត្រូវបានទុក​សម្រាប់លើកក្រោយ។ ឥឡូវនេះ ប្រជាពលរដ្ឋ​នៃបណ្តាប្រទេសក្រីក្របានទទួលរងនូវឥទ្ធិពលបំរែ​បំរួលនេះ ហើយយើងបានភ្លេចពីការទទួលរង​គ្រោះថ្នាក់របស់ពួកគេទាំងស្រុង”៕