Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 12 αžαž»αž›αžΆ 2008
αž˜αŸ‰αŸ„αž„ 05:31 (αž—αŸ’αž“αŸ†αž–αŸαž‰)
Ka-set
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Swing (film)
 → αžαž»αž›αžΆ  14 @07:00 - :0830:
Hors de prix
 → αžαž»αž›αžΆ  15 @07:00 - :0843:
Rachel Poignant (exposition)
 → αžαž»αž›αžΆ  16 @06:30 - :0800:
Vincent Broustet : "Chut" (exposition)
 → αžαž»αž›αžΆ  16 @06:30 - :0800:
Le scaphandre et le papillon (film)
 → αžαž»αž›αžΆ  16 @07:00 - :0852:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ការទាញយករ៉ែមាសពីដីដែលប្រជាកសិករលក់អោយ
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
12-06-2008
Image
រវៀង (ព្រះវិហារ) ថ្ងៃទី៥ មិថុនា ២០០៨ សកម្មភាពនៅអណ្តូងរ៉ែមាស 
ដែលអ្នករស់នៅតាមមាត់ទឹកចោទប្រកាន់ថាបានបំពុលដីរបស់ពួកគេ 
 © John Vink / Magnum
 
អស់​រយៈពេល​២ឆ្នាំមកហើយ ​ប្រជាពលរដ្ឋ​​មក​ពី​៨ឃុំ នៃស្រុករវៀង​ ខេត្ត​ព្រះវិហារ តែង​តែ​ ធ្លាក់​ខ្លួន​​ឈឺ​​ជា​ប្រចាំ សូម្បី​តែ​សត្វ​ចិញ្ចឹម​របស់​អ្នកស្រុក​ក៏​មាន​អត្រា​ស្លាប់​​ក្នុង​កំរិត​​មួយ​ដ៏​ខ្ពស់​ខុស​ប្លែក​​ពី​ធម្មតា​ ហើយ​​​មាន​ដើមឈើ​ងាប់​​នៅ​តាម​កន្លែងខ្លះទៀត​ផង​។ នៅពេល​ដែល​អ្នក​ភូមិ​ចូល​ព្រៃ គឺ​មិនមែន​ដើម្បី​បេះ​ផ្លែឈើ​ ប្រមាញ់​សត្វព្រៃ រឺ​ដើម្បី​ទៅកាប់ដើម​​ឈើ​នោះ​ទេ ​ប៉ុន្តែ ពួកគេ​ចូល​ព្រៃ​ ដើម្បី​បញ្ឈប់​សកម្មភាព​របស់​​ឈ្នួញ​​ជីក​យករ៉ែ​មាសខុស​ច្បាប់​ ដែល​បាន​​បំពុល​​ធម្មជាតិ​ ជាមួយ​នឹង​​សារធាតុ​​គីមី​ដែល​មានជាតិ​ពុល​ក្នុង​កំរិត​ខ្ពស់​។ 

 

អ្នកភូមិ​ក្លាយ​ជា​អ្នកយាម​ល្បាត​
លោក​ទុន ទៀង​ រួមជាមួយ​អ្នកជិត​ខាង​របស់គាត់ បាន​ជិះ​​​ម៉ូតូ​ចាស់​មួយ​គ្រឿង​ ដើម្បី​ទៅ​ស៊ើប​​​ការ​​នៅ​ការ​ដ្ឋាន​អណ្តូង​រ៉ែមាស​​មួយ​​​កន្លែង​នៅក្នុង​ព្រៃ​ ​ ចម្ងាយ​ប៉ុន្មានគីឡូ​ម៉ែត្រ​ពី​ផ្លូវ​ជាតិដែលសំដៅ​​ទៅ​ទីប្រជុំជន​ក្នុង​ខេត្ត។​ នៅកន្លែង​នោះ​ អ្នកភូមិ​​នៃ​សហគមន៍​ព្រៃ​ឈើ ព្រម​ទាំង​​តំណាង​អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់​​​មាន​វត្តមាន​​ចុះ​ជួយ​អន្តរាគមន៍​​ ​តាំង​ពី​ប៉ុន្មាន​សប្តាហ៍​​មក​ហើយ។

ពេល​ទៅដល់​អណ្តូង​​​​រ៉ែ​​នោះ មាន​ក្លិន​មិនល្អ​ម្យ៉ាង​ភាយ​ចូល​រន្ធ​ច្រមុះ​របស់​ពួកគេ​​។ ក្លិន​នោះភាយ​​ចេញមកពី​សារធាតុ​គីមី​ម្យ៉ាង​​ដែលគេ​បាន​លាយជាតិ​គីមី​ ​ជាមួយ​ដី​ និង​​អង្កាម​។​ លោក​ ទុន ទៀងបាន​បញ្ចេញកំហឹង​ថា​ «មើល​ចុះ! ដើមឈើ​នៅ​ជុំវិញ​ទីនេះ​ងាប់​អស់​ហើយ​ព្រោះ​សាធាតុ​​​គីមី​ដែល​ត្រូវ​បាន​គេប្រើប្រាស់នេះ​ បាន​ធ្វើ​អោយ​ដី​មាន​ជាតិ​អាស៊ីត​ និង​បានបំពុល​​​ទឹក​។ ជាលទ្ធផល ជីវៈចំរុះ​ទទួល​រង​នូវ​ការ​គំរាម​កំហែង។ យើង​ឃើញ​​មាន​​​ក្តាម​ កង្កែប ដែលជា​ចំណី​អាហារ​ប្រចាំថ្ងៃ​របស់​​ប្រជាពលរដ្ឋ​ក្រីក្រ​ ងាប់​នៅ​​លើ​ដី​​​!»

ឈ្នួញ​ម្ចាស់​​អាង​ចម្រោះ​យករ៉ែ​មាស​ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​អ្នក​មកពី​តាម​ខេត្ត​ផ្សេងៗ​នៅក្នុង​ប្រទេសកម្ពុជា។ ពួកគេ​ភាគច្រើន​បាន​ទិញ​ដី​​ដែល​​ប្រជាពលរដ្ឋ​បាន​ជីកនឹង​ដៃ រួច​រែង​យក​មាស​រួចរាល់​ហើយ ដោយ​មិនបាន​ប្រើ​ប្រាស់​សារធាតុគីមី​។ ​បន្ទាប់​ពី​រែង​យក​រ៉ែ​អស់​ ​អ្នកភូមិ​ទាំង​នោះ​ក៏​បាន​​​​លក់​ដី​ដែល​ប្រើ​រួច​​ទៅអោយ​អ្នកផ្សេង ដើម្បី​ទាញយកកំទេច​​រ៉ែ​​មាស​​​ដែល​​នៅ​សេស​សល់​។ ពួក​គេ​បាន​ប្រើប្រាស់​សារធាតុគីមី​ផ្សំម្យ៉ាង​​ដ៏មាន​គ្រោះថ្នាក់ ហើយ​ថែមទាំង​មិនគោរព​បរិស្ថាន​ទៀត​ផង​។

គំនិត​​អាក្រក់​របស់​អ្នកជីក​រក​រ៉ែមាស​
នៅ​ការ​ដ្ឋាន​អណ្តូង​រ៉ែ​នោះ​ គេឃើញ​មាន​បុរស​ជាង​១០នាក់ ស្នាក់​នៅ​ក្នុង​ខ្ទម​ ក្បែរ​នឹង​អាង​ចម្រោះ​។ លោក​ ទុន ទៀង​ ​មិន​បាន​ចុះពីលើម៉ូតូ​នោះទេ គាត់​បាន​សួរ​ទៅកាន់​បុរស​ទាំង​នោះ​ថា​ តើ​អ្នកណា​ជា​ម្ចាស់​នៅទីនេះ​?  មិនមាន​អ្នកណា​ម្នាក់​ឆ្លើយនឹង​សំណួរ​របស់​គាត់​​ឡើយ​។​ ពួកគេ​បាន​និយាយ​ឡុប​ៗ​ថា​ពួកគេ​គ្រាន់​តែ​ជា​កម្មករ​ធម្មតា​តែ​ប៉ុណ្ណោះ និង​ ​ទើប​​តែមកទីនេះ ហើយ​​មិន​​បាន​ដឹង​រឿង​អ្វី​ទាំង​អស់​។ ពួកគេ​មិនទុក​ចិត្ត​លើ​ពួកយើង​នោះទេ ព្រោះថា​អន្តរាគមន៍​លើក​ចុងក្រោយ​របស់​អ្នកភូមិ​ដែល​ជាអ្នក​យាម​ល្បាតទាំង​នេះ​បាន​ធ្វើអោយពួកគេ​ខាត​បង់​ប្រាក់​អស់​ជាច្រើន​។ ពួកគេ​បាន​បាត់បង់​ផលិតផល​គីមីដ៏​មាន​តម្លៃ​របស់ខ្លួន និង​ត្រូវ​ខាតបង់​ពេលវេលា​ធ្វើ​ការ​នៅអាង​ចម្រោះ​នេះទៀត​ផង។


បន្ទាប់​ពីការ​សាក​សួរ​ដេញដោល​មក នៅទីបំផុត បុរស​ទាំង​នោះ​បាន​សារភាព​ថា​ខ្លួន​គឺជា​អ្នកជីក​រក​រ៉ែមាស​ ហើយធ្លាប់​បាន​ជីកដីរក​មាស នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌល​គិរី។ កម្មករ​ទាំងនោះ​ដឹង​ច្បាស់​ពីការ​ងារ​របស់​ខ្លួន​។ អ្នក​ទាំង​នោះ​បាន​ប្រកែក​យ៉ាង​ដាច់​ណាត់ ដោយ​មា​ន​ទំនុក​ចិត្ត​ទៅលើ​បទពិសោធន៍ជាង​១០ឆ្នាំ​របស់​ខ្លួន ថា«ការ​កែច្នៃដី​ជាមួយ​នឹង​សារធាតុ​គីមីមិន​បាន​បំពុល​ទឹក​នោះទេ!»។ ដើម្បី​បញ្ចុះបញ្ចូល​អោយ​អ្នកភូមិ​យល់​ច្បាស់​ជាង​នេះ ពួកគេ​បានបន្ថែម​ទៀត​ថា​ «យើង​ប្រើ​រូបមន្ត​គីមី​ដែល​មិន​ផ្តល់​ផល​ប៉ះពាល់​ដល់​បរិស្ថាន។ រូបមន្តនេះគឺជា​ថ្នាំមួយ​ប្រភេទ​ ដែល​អាច​បន្សាប​សារធាតុ​ជាតិ​គីមី​នៅ​ក្នុង​ដី​​ ​ដែល​យើង​​ប្រើ​សម្រាប់​ទាញ​យក​ភាគល្អិត​រ៉ែមាស។​

អ្នកភូមិ​ហាក់បី​​ដូច​ជា​ស្តាប់​មិនចូល​​ត្រចៀក​​​នូវ​សំដី​ពន្យល់​របស់​បុរស​ទាំង​នោះទេ។ លោក​ ទុន ទៀង​ មិនជឿសំដី​ទាំង​នោះទេ លោក​បានសួរ​ទៀត​ថា «តើហេតុ​អ្វី​បាន​ជា​ពួកគេត្រូវ​ចំណាយ​លុយ​ដើម្បី​​ទិញ​ថ្នាំ​បន្សាប​ជាតិ​គីមី​ក្នុង​ដី​ ដើម្បី​ការពារ​បរិស្ថាន​? វា​មិន​អាច​ទៅរួច​ទេ​​ព្រោះ​សារធាតុ​គីមី​ទាំងនោះថ្លៃ​ណាស់សម្រាប់​ពួកគេ​។ ​ លោក​សង្កត់​ធ្ងន់​ថា «សារធាតុ​គីមី​​របស់បុរស​ទាំង​នោះ​តែង​តែបាន​​បំពុល​ដី​...»។

ជម្ងឺ​ផ្លូវ​ដង្ហើម ប្រតិកម្មស្បែក និង​សត្វ​មាន​សុខភាព​ទន់​ខ្សោយ...។ នៅភូមិត្រពាំងទទឹម អ្នកស្រី​ស្វាយ គឿន គឺជា​អ្នក​មនុស្ស​ដំបូងគេ​ដែល​បាន​ចោទ​ប្រកាន់​​​ទៅលើ​ឈ្នួញ​រក​ស៊ី​​ខុស​ច្បាប់​ ព្រោះថា​ការ​មក​ដល់របស់អ្នកទាំង​នោះ​បាន​ធ្វើអោយ​អ្នករស់នៅ​ទីនេះក្តៅ​ក្រហាយ​មិន​​ចេះ​ចប់​មិនចេះ​ហើយ។​ «នៅក្នុង​មន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត​បាន​និយាយ​ថា​អ្នកជម្ងឺ​មាន​ផ្ទុក​​​​សារធាតុ​​គីមី​នៅក្នុង​រាង​កាយ​...។ ពួកគេ​បាន​ផឹក​ទឹក​ដែលមានជាតិគីមី​ ដែលបណ្តាល​មកពី​​​ក្រុម​អ្នកជីក​យក​រ៉ែមាសប្រើ​ជាតិ​គីមី​។ លើ​សពីនេះ​ សត្វ​ចិញ្ចឹម​របស់​អ្នក​ភូមិ​​មាន​រោគសញ្ញា​​ចម្លែក​ដែល​ពេទ្យសត្វ​មិន​ស្គាល់​ និង​គ្មាន​លទ្ធភាព​អាច​ព្យាបាល​បាន​!»
ចាប់​តាំងពីដើមឆ្នាំ​នេះ មាន​គោ​៤៥ក្បាល​ងាប់ ​ប៉ុន្តែ​មិនមាន​ការ​វិភាគ​រោគ​ណាមួយ​បាន​អះ​អាង​​ថា​ការ​បំពុល​ខាង​លើ​នេះ គឺជា​ដើម​ហេតុ​នៃការ​ស្លាប់​មុន​អាយុ​នេះទេ។ ស្បែក​របស់​សត្វ​ទាំង​នោះ​​ក៏បានរលួយ​ភ្លាម​ៗ ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក គោ​ទាំង​នោះ​​បាន​ងាប់​។ ដោយមិននៅរង់ចាំ​​លទ្ធផល​​ជា​យថាហេតុ​នៃការ​​ធ្វើតេស្ត​ ប្រជាជន​​បាន​លក់​គោ​ងាប់​​ទាំង​នោះ​ទៅអោយ​កន្លែង​កាប់គោលក់​ នៅក្នុង​ស្រុក។ ស្វាយ ភឿន​ ប្អូន​ជីដូន​មួយ​​របស់​​អ្នកស្រី​ស្វាយ គឿន​ បាន​គូស​បញ្ជាក់ថា​ « នៅទីបំផុត​ អ្នកភូមិគឺជា​អ្នក​បរិភោគ​សាច់​ដែល​មាន​ជំងឺ​នេះ​។ គេ​មិនអាច​ទទួល​បាន​ប្រាក់កំរៃ​ពី​សត្វ​ដែល​ងាប់​ទាំង​នោះ​បាន​ទេ​​។ ពួកយើង​មិនអាច​បន្ទោស​ពួកគេ​ បើពួកគេ​ចង់​បាន​ប្រាក់ពីការ​លក់​គោរបស់ពួកគេ​»។

អាជ្ញាធរ​មាន​ភាព​ធូរ​រលុង
នៅឃុំ​​​ភ្នំលុង​ គេ​ឃើញ​មាន​​​អណ្តូង​​​រ៉ែមាសច្រើន​បំផុត​ ដែលក្នុង​នោះ​អណ្តូងរ៉ែ​ធំមួយ​ត្រូវ​បាន​​ក្រុមហ៊ុន​ចិន​មួយ​ធ្វើសម្បទាន​រយៈពេល​៥ឆ្នាំ។ លោក​ គាត គីមថុល អភិបាយ​រង​ស្រុក​ បានអះអាង​ថា​ក្រុមហ៊ុន​នេះ​មិន​បាន​ប្រើប្រាស់សារធាតុពុល​នោះទេ។ ប៉ុន្តែ ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ទីនោះ មាន​ការ​យល់ឃើញ​​ផ្សេង​​ទៅ​វិញ។ ទោះយ៉ាង​ណា លោក​គាត គីមថុល​បានគូស​បញ្ជាក់​ថា​អាជ្ញាធរ​បាន​បិទទ្វារ​ការដ្ឋាន​អណ្តូងរ៉ែ​ខុស​ច្បាប់​ចំនួន​​១៤​កន្លែង នៅដើមឆ្នាំនេះ​។ លោ​ក​សំដែង​ការ​សោក​ស្តាយថា «ប៉ុន្តែ យើង​នៅមាន​ការ​លំបាក​ ក្នុង​ការ​បញ្ឈប់​សកម្ម​ភាពបំពុល​បរិស្ថាន​​នៅ​ក្នុងព្រៃ​ទាំង​នេះ​ ។ ​ច្បាប់​ស្តីពី​ឧស្សាហកម្ម​​បាន​ហាមឃាត់​ការ​ប្រើប្រាស់​ជាតិគីមី​នៅក្នុង​​ការដ្ឋាន​អណ្តូង​រ៉ែមាស ប៉ុន្តែ ជានិច្ច​កាល​ ​នៅតែមាន​ការ​រំលោភ​បំពាន​ច្បាប់ដដែល​​...»។ លោក​បាន​អះអាង​ថា​ក្រុមហ៊ុន​ចិនបាន​បញ្ចប់​សកម្មភាព​ជីក​យក​រ៉ែ​របស់ខ្លួនហើយ ព្រោះ​ថា​កិច្ច​សន្យា​ដល់ពេលត្រូវ​បញ្ចប់​។​

លោក​ស្វាយ ភឿន​ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ថា វិធានការ​របស់​អាជ្ញារមូលដ្ឋាន​គឺគ្រាន់​តែ​ជា​គ្រឿង​តែង​លំអ​ប៉ុណ្ណោះ។ លោក​បាន​សន្និដ្ឋាន​ថា «ការ​ចាប់​ឈ្នួញ​​រកស៊ី​គឺជា​មធ្យោបាយ​តែ​មួយ​គត់​ ដែលអាច​បញ្ឈប់​ការ​បំពុល​បរិស្ថាន​បាន»។ ប៉ុន្តែ វា​មិនស្ថិត​នៅក្នុង​របៀប​វារៈ​នោះទេ ព្រោះជន​ទុច្ចរឹត​បាន​សូកប៉ាន់​អាជ្ញាធរ​ ជាមួយនឹង​ទឹក​ប្រាក់​​អាច​ទៅដល់​​​៥០០​ដុល្លារឯណោះ​​។ ដើម្បី​អោយអាជ្ញាធរ​ចាត់វិធានការ​ទូទៅ​មួយ តំណាង​អ្នកភូមិ​មានបំណង​នឹង​​ធ្វើការ​ទាម​ទារ​មួយ​​នៅមុខ​សាលាក្រុង​​។​ «គេត្រូវ​តែគិតគូរ​ដល់​បញ្ហា​ដែលកើ​តមាន​ឡើង​ គិត​គូ​ដល់​ផល​ប៉ះពាល់​នៃការ​បំពុលបរិស្ថាន​​នេះ និង​ត្រូវ​គិតគូរ​ពីអាយុជីវិត​របស់​ពួកយើង​»។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

-ទឹកស្អាត១០០១ "ដើម្បីអោយប្រជាពលរដ្ឋឈប់ ទទួលទានទឹកស្រះ" (១៥-០៥-២០០៨)

-ប៉ៃលិន : ទីក្រុងដីហុយ (១០-០៤-២០០៨)

-អតិសុខុមប្រាណដ៏មានប្រសិទ្ធិភាព: ជីធម្មជាតិ​ដែល កសិករស្រមៃចង់បាន (២៦-០៣-២០០៨)


មុខរបរទី ២ របស់អ្នកភូមិ

នៅពេលការងារចំការត្រូវបានបញ្ចប់ គឺនៅរដូវប្រាំង ប្រជាជនមានទំលាប់ចូលព្រៃដើម្បីជីករករ៉ែមាស។ ពួកគេបានជីករណ្តៅជម្រៅកន្លះម៉ែត្រ ដែលអាចអោយពួកគេជីករកមាសបានរយៈពេល​ពីរ ទៅបួនសប្តាហ៍។ ពួកគេអាចរកមាសបានពី ៥លី ទៅមួយជី (១លី ស្មើ១០ជី ហើយ១ជីស្មើ៣,៧៥ក្រាម)។ ក្រោយមក អ្នកភូមិយកមាសដែលរកបានទៅលក់នៅផ្សារ ដោយទទួលបានទឹកប្រាក់ដុល្លារខ្លះៗ។


ឈ្មួញ និង អ្នកភូមិ

អាចម៍ដីដែលប្រជាជនប្រើប្រាស់រួចហើយ ត្រូវបានយកទៅលក់អោយឈ្មួញ ក្នុងតម្លៃចាប់ពីមួយសែន ទៅប្រាំសែនរៀល ក្នុងមួយម៉ែត្រគូប ទៅតាមភាពសំបូររ៉ែនៅក្នុងដី។ ឈ្នួញម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដោយគ្រាន់តែប្រាប់ថាគាត់មកខេត្តក្រចេះ បានពន្យល់ថា «យើងមិនសូវខាតបង់បើសិនយើងទិញដីដែល ប្រើប្រាស់រួចហើយពីប្រជាជនព្រោះយ៉ាងហោច ណាស់ក៏យើងទិញតែដីណាដែលមាន រ៉ែមាស​ប៉ុណ្ណោះ!»។ ម្យ៉ាងវិញទៀត លោកបាន​បញ្ជាក់​ថាគេអាចរកទិញសារធាតុគីមីទាំង​នេះ​បាន​យ៉ាងងាយស្រួលនៅផ្សារខេត្តកំពង់ធំ។ យោងតាមការសិក្សាបានអោយដឹងថាសារធាតុ​គីមីទាំងនេះគ្រាន់តែជាជាតិស៊ីយ៉ាននីទ្រីត បារត រឺក៏អាស៊ីតនីទ្រិចប៉ុណ្ណោះ។ គេបាន​លាយ​សារធាតុគីមីទាំងនេះជាមួយនឹងដី ម្សៅមី និងអង្កាម រួចដាក់ទុក​ចោលរយៈពេល​មួយ​សប្តាហ៍នៅក្នុងអាងដែល​ធ្វើពីឈើនិងមិន​ជ្រាបទឹក។ នៅពេលដែលភាគ​ល្អិតតូចៗ​នៃ​រ៉ែមាស​អណ្តែតឡើងលើ គេបង្ហូរទឹក​ចេញដើម្បី​អោយមេដែកចាប់ឆក់យករ៉ែទាំងនេះចេញពីក្នុង​ទឹក។ ដោយមានការសប្បាយរីករាយនៅក្នុងមុខ​ជំនួញរបស់ខ្លួន ឈ្នួញម្នាក់នោះ​រៀបរាប់​លំអិត​ទៀត «ការទាញយករ៉ែមាសក្នុងអាង​ទំហំ​៥​ម៉ែត្រ​គូប ត្រូវចំណាយអស់ថវិកា​ចំនួន២០០០​ដុល្លារ តែគេទទួលបានមាសចាប់ពី១០ ទៅ២០​តម្លឹង។