Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 05 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 08:47 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Tabanata Festival
 → sam jui 05 @09:30 - :1100:
Les trois mousquetaires (film)
 → sam jui 05 @10:00 - :1130:
Alexandre le bienheureux
 → sam jui 05 @05:00 - :0630:
The Hellbounds (blues and folk)
 → sam jui 05 @07:00 - :0900:
Angel (film)
 → mer jui 09 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ដល់​ពេល​ចាំបាច់​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​គ្រុន​ចាញ់​​
αžŠαŸ„αž™ សាមុយអែល បាតូឡាំង (Samuel Bartholin)   
Convertir en PDF Version imprimable SuggΓ©rer par mail
24-04-2008

Cambodge-malaria-paludisme-attente © John Vink / Magnum

ត្រពាំងប្រាសាទ (ឧត្តរមានជ័យ) ថ្ងៃទី២៤ ធ្នូ ២០០៣ ៖ ការរង់ចាំលទ្ធផលពិនិត្យរកជម្ងឺគ្រុនចាញ់

John Vink / Magnum

តំបន់សើម និងព្រៃភាគខាងពាយ័ព្យប្រទេសកម្ពុជាផ្តល់​នូវបរិយាកាស​សម​ស្រប​​មួយ​​សម្រាប់បង្កកំណើតរបស់មូស ដែលជាភ្នាក់ងារចម្លងសំខាន់ជាងគេ។ បន្ថែម​ពីលើនេះ នៅក្នុងតំបន់ព្រំដែន ប្រជាជនធ្វើដំណើរទៅមកច្រើន ដែល​បង្ក​ការស្មុគស្មាញដល់ការប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ ហើយតម្រូវអោយ​ជំរុញកិច្ចប្រឹងប្រែងក្នុងការតាមដានវិញ។ ខណៈពេលដែល​យុទ្ធសាស្រ្ត​ថ្មី​ត្រូវ​បាន​ដាក់ចេញនៅក្នុងតំបន់នេះ វិស័យសុខាភិបាល​សាធារណៈ​ត្រូវ​ធ្វើអ្វី​ម្យ៉ាង​ដើម្បី​បង្ហាញសមត្ថភាពរបស់ខ្លួន។

 

ថ្ងៃ២៥មេសា គឺជាទិវាអន្តរជាតិនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងដ៏ល្បីល្បាញមួយ នៅ​លើ​ឆាក​អន្តរជាតិ គឺជម្ងឺគ្រុនចាញ់ ។ រហូតមកទល់ពេលនេះ  ជម្ងឺ​គ្រុន​ចាញ់​នៅ​តែ​វាយលុកមកលើប្រទេសកម្ពុជា ថ្វីបើថា​មានសមាមាត្រវាតិចជាង​កាលពីមុន​ក៏​ដោយ។

ជម្ងឺគ្រុនចាញ់ថយចុះ
ស្ថិតិរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់កម្ពុជាបានបង្ហាញពីធ្លាក់​ចុះនៃករណីជម្ងឺគ្រុនចាញ់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅឆ្នាំ២០០៧នេះ មាន​តិច​ជាង៦០ ០០០ករណី (២៤១នាក់ស្លាប់)។ តួលេខនេះគឺទាបជាងគេ​បំផុត​បើ​តាម​ការសង្កេតអំឡុងពេល១០ឆ្នាំមកនេះ។ ប៉ុន្តែទិន្នន័យនេះគឺបានមកតែ​ពីមន្ទីរ​ពេទ្យរដ្ឋទូទាំងប្រទេសប៉ុណ្ណោះ : ការផ្តល់សេវាវេជ្ជសាស្រ្ត​នៅមិនទាន់​ល្អឥតខ្ចោះនោះទេ ហើយអ្នកជម្ងឺក្នុងចំនួនយ៉ាងច្រើន​ឥតគណនារត់​ទៅ​រក​វិស័យ​​ឯកជន (ពី៦០ទៅ៨០% បើយោងតាមប្រភពនានា)។ ដូច្នេះតួ​លេខ​ខាង​លើអាច​ប្រើបានត្រឹមជាអាំងឌីកាទ័រមួយប៉ុណ្ណោះ។ ទោះយ៉ាងណា វាបង្ហាញពី​និន្នា​ការវិជ្ជមានមួយដែរទាក់ទងនឹងការអភិវឌ្ឍរបស់ប្រទេស (ការលើកកម្ពស់​ការទទួលបានសេវាព្យាបាលជម្ងឺ ហេដ្ឋារចនាសម្ព័ន្ធនានា) និងពីកិច្ចសហការ​ជាមួយនឹងប្រទេសជិតខាង ថៃ និងវៀតណាម។

ប៉ារាសិតកាន់តែស៊ាំទៅៗនឹងថ្នាំ
ការធ្វើទំនើបកម្មបង្កភាពងាយស្រួលដែរដល់ការធ្វើចរាចរណ៍របស់មនុស្ស ដែល​ធ្វើអោយលេចចេញនូវគ្រោះថ្នាក់ពិសេសៗ។ ជាក់ស្តែង នៅភាគពាយ័ព្យ  គេឃើញមានប៉ារាសិតជាច្រើនប្រភេទ (មីក្រុបដែលចម្លងមក​មនុស្សតាមរយៈ​ការខាំរបស់សត្វមូស)កាន់តែធន់ឡើងនឹងវិធីព្យាបាលចាស់។ មូលហេតុ : ចរាចរណ៍​ដ៏ច្រើនសន្ធឹកសន្ធាប់របស់ពលកររវាងប្រទេសថៃនិងកម្ពុជា នៅក្នុង​តំបន់​ដែល​មានដំបូលព្រៃក្រាស់នៅឡើយ (លក្ខខណ្ឌ​នៃការរីករាល​ដាលនៃ​ជម្ងឺ​គ្រុន​ចាញ់​នៅអាស៊ីអាគ្នេយ៍)។ «ត្រង់ហ្នឹងហើយដែលជាបញ្ហាចម្បង។ អ្នក​ដែល​ផ្លាស់ទីពីម្ខាងទៅម្ខាងទៀតនៃព្រំដែនមិនបន្តការព្យាបាល​តាមវេជ្ជបញ្ជា​មុនទេ ឬក៏ប្រើថ្នាំខុសរបៀបជាដើម ដែលធ្វើអោយប៉ារាសិតមានភាព​ស៊ាំនឹង​ថ្នាំកាន់តែខ្លាំងឡើង» នេះគឺជាការពន្យល់របស់លោកដួង សុជាតិ នាយក​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់។

ឆាប់ៗនេះ អ្នកជំនាញនឹងយកចិត្តទុកដាក់តំបន់ភាគពាយ័ព្យ
ប៉ុន្មានខែកន្លងមកនេះ អង្គការសំខាន់ៗក្នុងពិភព​លោកដែលធ្វើការក្នុង​ផ្នែក​សុខភាព ដូចជាអង្គការសុខភាពពិភពលោក (WHO ) និងមូលនិធិប៊ីល និងមេលីនដា ហ្គែត  បានប្រកាសពីការផ្តល់ទឹកប្រាក់​ដ៏សន្ធឹកសន្ធាប់ស​ម្រាប់​«លុបបំបាត់»ជម្ងឺគ្រុនចាញ់។ នៅកម្ពុជា ផែនការលុបបំបាត់នេះបង្ហាញ​អោយ​ឃើញ​នៅក្នុង​យុទ្ធសាស្រ្តដ៏ធំមួយនៅក្នុងការសិក្សាស្រាវជ្រាវយ៉ាង​លម្អិត​នៅតំបន់​ភាគពាយ័ព្យ  តាមរយៈការតាមសង្កេតអ្នកឆ្លងជម្ងឺ ការស្រាវជ្រាវ​ពី​ប៉ារាសិតថ្មីៗ និងការបញ្ចូលលទ្ធផលទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យា។ នេះគឺជា​កម្មវិធី​ដ៏គួរភ្ញាក់ផ្អើលមួយបើមើលទៅលើគោលបំណងចង់បាន និងមធ្យោបាយ​ដើម្បី​សម្រេចទិសដៅនេះ។ ប៉ុន្តែលោកហ្វីលីព ហ្គុយយ៉ង់ មកពី​អង្គការដៃ​គូដើម្បីអភិវឌ្ឍន៍  អធិប្បាយថា ៖ «ប្រសិនបើគេច​ង់​សម្រេចគោល​បំណង​នេះគឺ​ទាល់តែការពង្រឹងប្រព័ន្ធសុខាភិបាលមូលដ្ឋានប្រព្រឹត្តធ្វើឡើង​ស្រប​ពេល​ជាមួយ​គ្នា»។ តែនៅក្នុងវិស័យនេះ អ្នកណាក៏ដឹងដែរថា កម្ពុជា​នៅមានផ្លូវ​វែង​ឆ្ងាយ​ទៀតដែលត្រូវដើរ បើទោះជាការរីកចម្រើនត្រូវបាន​លើកឡើងច្រើនហើយ​ក៏ដោយ។

Cambodge-malaria-test © John Vink / Magnum
  ត្រពាំងប្រាសាទ(ឧត្តរមានជ័យ) ថ្ងៃទី២៤ ធ្នូ ២០០៣ ការពិនិត្យរកជម្ងឺគ្រុនឈាមនៅមន្ទីរពិសោធ
 © John Vink / Magnum
 
ការផ្លាស់ប្តូរនៅក្នុងសេវាសាធារណៈដែលគ្រប់គ្នាចង់បាន
មុខ​របួស​នៃ​វិស័យសាធារណៈផ្នែកសុខាភិបាលត្រូវបានគេស្គាល់រួចហើយ គឺ​កង្វះ​មធ្យោបាយ បុគ្គលិកប្រាក់ខែទាបមកធ្វើការមិនទៀងទាត់។ល។ បញ្ហា​ទាំង​នេះកើតមានកាន់តែច្រើននៅតំបន់ដាច់ស្រយាល និងតំបន់ព្រៃ ដែល​កន្លែង​​សម្បូរជម្ងឺគ្រុនចាញ់។ ជាច្រើនឆ្នាំមកនេះ អង្គការមិនមែន​រដ្ឋាភិបាល​នានា​បានមកជំនួសប្រព័ន្ធសុខាភិបាលដ៏អត្តខាត់នេះ​ដោយគ្មាន​លក្ខខណ្ឌអ្វី​ទាំងអស់។ សព្វថ្ងៃ ប្រព័ន្ធសុខាភិបាលរដ្ឋបានងើបមុខឡើងវិញ ហើយមាន​បំណងយកការងាររបស់ខ្លួនត្រឡប់មកវិញ ដែលការងារ​ទាំងនេះធ្លាក់ទៅលើ​អ្នកដទៃជាអ្នកធ្វើរហូតមក។ ទង្វើនេះគឺជារឿងសមហេតុផល។ ប៉ុន្តែនៅ​ពេលដែល​គេទទួលបានការងារមកវិញ គេក៏ត្រូវប្រឈម​នឹងទំនួលខុស​ត្រូវ​របស់​ខ្លួនដែរ។ នៅក្នុងខេត្តរតនគិរីដែលមានជម្ងឺគ្រុនចាញ់យាយីខ្លាំងនោះ លោកពែរ វ៉ូហ្គែល (Per Vogel) អ្នកទទួលខុសត្រូវ​អង្គការសុខ​ភាព​គ្មានព្រំដែន (Health Unlimited) មានប្រសាសន៍ថា «លោកសង្ឃឹម​ទាំង​ស្រុង​ក្នុងចិត្តថា មន្ទីរសុខាភិបាលខេត្តនឹងទទួលបានជោគជ័យ» បើទោះ​ជា​លោកមានក្តីបារម្ភដោយសារការសម្រេចថ្មីៗនេះក្នុង​ការកាត់​បន្ថយ​ដែន​សមត្ថកិច​្ចរបស់អង្គការលោកនៅក្នុងការត្រួត​ពិនិត្យការងារ​របស់ភ្នាក់ងារ​សុខាភិបាល​មូលដ្ឋានក៏ដោយ។

គំនិតផ្តួចផ្តើមច្បាស់លាស់នានា
ទោះយ៉ាងណា សមិទ្ធិផលមួយចំនួនកំពុងដើរក្នុងទិសត្រឹមត្រូវ ដូចជា​ការ​ពង្រីកអោយទូលំទូលាយនូវកម្មវិធី « Village Malaria Workers »។ អ្នកភូមិដែលទទួលបានការបណ្តុះបណ្តាលពីរោគសញ្ញាដំបូងនៃជម្ងឺគ្រុនចាញ់ គឺជាបណ្តាញតាមដានដ៏ល្អមួយនៅក្នុងភូមិដាច់ស្រយាលដែលជនជាតិដើម​ភាគ​តិច​រស់នៅ គឺតំបន់ភាគខាងជើង និងភាគឥសាននៃប្រទេសកម្ពុជា ហើយ​នា​ពេល​ឆាប់ៗនេះនឹងលាតសន្ធឹងដល់ភាគពាយ័ព្យទៀត។ អ្នក​សង្កេតការណ៍​ទាំងអស់​យល់ស្របគ្នាថា គឺតាមរយៈការយកចិត្តទុកដាក់​របស់សេវា​សុខាភិបាល​រដ្ឋនៅថា្នក់មូលដ្ឋាន ភ្ជាប់ជាមួយនឹង​គំនិតច្នៃ​ប្រឌិតល្អៗ​របស់​អង្គការ​នានា (ការបង្កើតកម្មវិធីសប្បាយៗ ដូចជាល្ខោននិយាយជាភាសា​ព្នង​ដែលបំផុស​អោយបង្ការជម្ងឺគ្រុនចាញ់របស់អង្គការ Nomad ឬការស្រាវជ្រាវ​រកថ្នាំដេញ​មូសធម្មជាតិរបស់អង្គការវេជ្ជសាស្រ្តធម្មជាតិជាដើម) នេះហើយ​ដែលធ្វើអោយទិសដៅនៃការយកឈ្នះលើជម្ងឺគ្រុនចាញ់អាចសម្រេចបាន។