Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 05 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 08:43 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Tabanata Festival
 → sam jui 05 @09:30 - :1100:
Les trois mousquetaires (film)
 → sam jui 05 @10:00 - :1130:
Alexandre le bienheureux
 → sam jui 05 @05:00 - :0630:
The Hellbounds (blues and folk)
 → sam jui 05 @07:00 - :0900:
Angel (film)
 → mer jui 09 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

បរិស្ថាន
ប្រេងឥន្ធនៈពី​អង្កាម
αžŠαŸ„αž™ រស់ ឌីណា   
Convertir en PDF Version imprimable SuggΓ©rer par mail
03-07-2008

 Image

 

បន្ទាប់​តម្លៃ​ប្រេង​សាំង​បាន​កើន​ឡើង​យ៉ាង​គំហុក សហគ្រិន​កម្ពុជា​ដែល​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​​ច្រើន​​នោះ​បាន​បំពាក់​ម៉ាស៊ីន​​​ដើរ​ដោយឧស្ម័ន​ផលិត​ចេញ​ពី​អង្កាម​ លាយ​ជាមួយ​ប្រេងម៉ាស៊ូត​ធម្មតា​។ បច្ចុប្បន្ន ​​រោង​ម៉ាស៊ីន​កិន​ស្រូវ​​ចំនួន​យ៉ាង​​តិច​​១០​មាន​ម៉ាស៊ីន​ប្រភេទ​​នេះ​ប្រើ​ ហើយ​ម៉ាស៊ីន​ភ្លើង«ធម្មជាតិ»ទាំង​នេះ​ផ្សេង​​ទៀត​នឹង​មក​ដល់​​កម្ពុជា​​អំឡុង​ខែ​ខាង​មុខនេះ បើ​ទោះជា​តម្លៃក្នុងការ​ដំឡើងម៉ាស៊ីន​ប្រភេទ​នេះ​​ដំបូង​​មាន​កម្រិត​ខ្ពស់​ក៏ដោយ។ អ្នក​ប្រើ​ប្រាស់​​ដំបូង​ៗ​គេ​​អះអាងថា ផល​ចំណេញ​បាន​មក​ពី​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ទាំង​នេះ​​គឺ​អាច​កាត់​កង​​​តម្លៃដំឡើងវា​បាន។ រីឯ​បរិស្ថានវិញ​មាន​សភាព​ល្អប្រសើរ​ឡើង ដោយសារ​តែ​ម៉ាស៊ីន​បម្លែងឧស្ម័ន​ជីវម៉ាស​ទាំងនេះ​ប្រើប្រាស់​ប្រភព​ថាម​ពល​កកើត​ឡើង​វិញ ហើយ​វា​ជួយកាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូនិច។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
ម៉ូនីកា យុវតីវិទ្យាល័យ ក្លាយជាអ្នករកឃើញជីវៈឥន្ធនៈ ពីផ្លែដូង
αžŠαŸ„αž™ ឡូរ៉ង់ឡឺហ្គូអង់វិក   
Convertir en PDF Version imprimable SuggΓ©rer par mail
26-06-2008
 Cambodge - Zaman - biodiesel - Monika Lavan © Vandy Rattana
 ភ្នំពេញ ខែមិថុនា ឆ្នាំ​២០០៨ ឡាវ៉ាន់ ម៉ូនីកា អាយុ១៧ឆ្នាំ បានធ្វើការផលិត
«ជីវៈឥន្ធនៈធ្វើពីដូង» នៅមន្ទីរពិសោធន៍នៃវិទ្យាល័យ​ ហ្សាម៉ង់ និង​នៅផ្ទះបាយរបស់នាង 
© Vandy Rattana
 
ការ ​ផលិត​សាំង​ធ្វើ​អំពី​ផ្លែ​ដូងពិត​មែន​​តែ​វា​មិន​មែន​ជា​គំនិត​ថ្មី ប៉ុន្តែ​វា​បានធ្វើ​អោយ​​​សិស្ស​​វិទ្យាល័យ​នៅ​ទីក្រុងភ្នំពេញ​ម្នាក់ឈ្មោះ​ ឡាវ៉ាន់ ម៉ូនីកា ទទួល​បាន​​មេដាយ​ប្រាក់​នៅ​ក្នុង​ការ​ប្រលង​​ប្រជែង​អន្តរជាតិ​ស្តី​ពី​ គម្រោង​វិទ្យាសាស្រ្ត​​ដើម្បី​បរិស្ថាន​ ដែល​រៀប​ចំឡើង​នៅ​ទីក្រុង​ហូស្តុន រដ្ឋ​តិចសាស សហរដ្ឋអាមេរិក។​ យុវតី​កម្ពុជា​វ័យ​១៧​ឆ្នាំ​ម្នាក់​នេះ​​បាន​បង្ហាញ​​អោយ​ឃើញថា​វា​អាចទៅ​ រួច​​ក្នុង​ការ​ផលិត​ប្រេង​សាំង​ធម្មជាតិ​ប្រកប​ដោយ​គុណភាព​ផលិត​នៅ​កម្ពុជា ​១០០% ជាមួយ​នឹង​មធ្យោបាយ​ធម្មតា និង​ត្រឹមត្រូវ​​នៃ​ការ​លាយ​បញ្ចូល​នូវ​ចំណេះ​ដឹង​បែប​បុរាណ និង​ការ​បង្កើត​ថ្មី។ ដោយសារ​នេះ​គ្រាន់​តែ​ជា​បទពិសោធន៍​ដំបូង នាង​រំពឹង​ថា​នឹង​បន្ត​ការ​ស្រាវជ្រាវ​ទៀត​។ ខាងក្រោម​នេះគឺ​ជា​ជីវពណ៌នា​របស់​ហ្សេ​អូ ទូវ៉ឺទូ កម្ពុជា​​ (Géo Touvetout) (តួ​អង្គ​ប្រឌិត​ក្នុង​វប្បធម៌​បារាំង​បង្ហាញ​​ពី​ភាពឆ្លាតវៃ​ចេះ​​ច្នៃប្រឌិត​គំនិតថ្មីៗ)។
αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
នៅពេល​ដែលក្រុង​ភ្នំពេញពោរពេញ​ដោយ​​ខ្យល់​កខ្វក់
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ និង​រស់​ ឌីណា   
Convertir en PDF Version imprimable SuggΓ©rer par mail
19-06-2008

Phnom Penh - pollution atmospherique © John Vink / Magnum 

 ភ្នំពេញ ថ្ងៃទី ២០ មីនា ១៩៩៩ ផ្លូវជាតិលេខ១ ផ្លូវចេញពីរាជធានីភ្នំពេញ 

© John Vink / Magnum

 

រដ្ឋបាល​សាធារណៈ សន្តិសុខ ជម្លោះ​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខភាព ថាមពល វិស័យ​ឯក​ជន ...​ សុទ្ធ​តែមាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍ឆ្នាំ​២០០៥-២០០៨ របស់​សាលាក្រុង​ភ្នំពេញ​ដែល​​ចេញ​ផ្សាយ​ជា​សាធារណៈកាល​ពី​ចុង​ខែ​ឧសភា។ ប៉ុន្តែ​គួរ​អោយ​ឆ្ងល់ គេ​មិនឃើញ​មាន​និយាយ​ពីបញ្ហាបរិស្ថាន​នៅ​ក្នុង​របាយការណ៍​នោះ​ឡើយ​។ ទោះ​យ៉ាង​ណា នៅ​ក្រប​មុខ​សន្លឹក​ទី៤​ សាលាក្រុង​បាន​រម្លឹកអំពី​ពាន​រង្វាន់​លេខ​មួយ​ដែល​ខ្លួន​ទទួល​បាន​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​បរិស្ថាន​​​របស់​បណ្តាសាលាក្រុង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក កាលពីឆ្នាំ​២០០៦ ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​​អូស្រា្តលី និង​នៅ​ក្នុង​វេទិកាអន្តរជាតិ​ស្តីពីការ​ដឹកនាំ​​នាឆ្នាំ​២០០៧ នៅទីក្រុង​ឡុងដ៍ ក្រោម​ប្រធាន​​បទ​ស្តី​ពី​បរិស្ថាន​។ ប៉ុន្តែ​រង្វាន់ទាំង​​នេះ​បាន​លាក់​បាំងនូវ​ការពិត​មួយ។ តាមពិតទៅ ជាមួយ​នឹង​​ប្រជាជន​១,៥លាននាក់​ និង​រថយន្ត​រាប់​សិបពាន់​ដែល​កើន​ឡើង​ជានិច្ចនោះ រាជធានី​កម្ពុជា​ កំពុង​​ជួប​បញ្ហា​ដូច​នៅ​ក្នុង​ទីក្រុង​ធំៗ​ដែរ គឺ​ការ​បំពុល​បរិយាកាស​។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
ការទាញយករ៉ែមាសពីដីដែលប្រជាកសិករលក់អោយ
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
12-06-2008
Image
រវៀង (ព្រះវិហារ) ថ្ងៃទី៥ មិថុនា ២០០៨ សកម្មភាពនៅអណ្តូងរ៉ែមាស 
ដែលអ្នករស់នៅតាមមាត់ទឹកចោទប្រកាន់ថាបានបំពុលដីរបស់ពួកគេ 
 © John Vink / Magnum
 
អស់​រយៈពេល​២ឆ្នាំមកហើយ ​ប្រជាពលរដ្ឋ​​មក​ពី​៨ឃុំ នៃស្រុករវៀង​ ខេត្ត​ព្រះវិហារ តែង​តែ​ ធ្លាក់​ខ្លួន​​ឈឺ​​ជា​ប្រចាំ សូម្បី​តែ​សត្វ​ចិញ្ចឹម​របស់​អ្នកស្រុក​ក៏​មាន​អត្រា​ស្លាប់​​ក្នុង​កំរិត​​មួយ​ដ៏​ខ្ពស់​ខុស​ប្លែក​​ពី​ធម្មតា​ ហើយ​​​មាន​ដើមឈើ​ងាប់​​នៅ​តាម​កន្លែងខ្លះទៀត​ផង​។ នៅពេល​ដែល​អ្នក​ភូមិ​ចូល​ព្រៃ គឺ​មិនមែន​ដើម្បី​បេះ​ផ្លែឈើ​ ប្រមាញ់​សត្វព្រៃ រឺ​ដើម្បី​ទៅកាប់ដើម​​ឈើ​នោះ​ទេ ​ប៉ុន្តែ ពួកគេ​ចូល​ព្រៃ​ ដើម្បី​បញ្ឈប់​សកម្មភាព​របស់​​ឈ្នួញ​​ជីក​យករ៉ែ​មាសខុស​ច្បាប់​ ដែល​បាន​​បំពុល​​ធម្មជាតិ​ ជាមួយ​នឹង​​សារធាតុ​​គីមី​ដែល​មានជាតិ​ពុល​ក្នុង​កំរិត​ខ្ពស់​។ 
αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
គ្រុន​ផ្តាសាយ​បក្សីៈ កម្ពុជា​មិន​មាន​ករណីឆ្លង​មេរោគ​ថ្មី?
αžŠαŸ„αž™ ឡូរ៉ង់ ឡឺហ្គូអង់វិក   
Convertir en PDF Version imprimable SuggΓ©rer par mail
05-06-2008
Image
សាឡា វីសាយ (កំពង់ធំ) ថ្ងៃទី១៧ សីហា ២០០៦ ផ្លូវឆ្ពោះទៅកាន់ខេត្តសៀមរាប 
© John Vink / Magnum
 
នៅព្រះរាជាណាចក្រកម្ពុជា ជំងឺគ្រុនផ្តាសាយបក្សីមានសភាពស្ងប់ស្ងាត់។ មិន​មានករណីថ្មីណាមួយ មិនថាកើតលើសត្វ រឺមនុស្ស ត្រូវបានប្រកាសជាផ្លូវការ​ទេ តាំងពីជាងមួយឆ្នាំមកនេះ។ បន្ទាប់ពីមានយុទ្ធនាការផ្សព្វផ្សាយព័ត៌មានជាច្រើន តើការរាតល្បាតនៃមេរោគ H5N1 ពិតជាលែងកើតមានទៀតហើយឬ? ការចំណាយថវិកាចំនួន១១លានដុល្លារសម្រាប់ផ្គត់ផ្គង់ដល់គម្រោងតាមដាន និងត្រួតពិនិត្យជំងឺគ្រុនផ្តាសាយបក្សីនៅកម្ពុជា អាចបញ្ជាក់បានថាយុទ្ធនាការ​ប្រឆាំងនឹងជំងឺគ្រុនផ្តាសាយនៅមិនទាន់បញ្ចប់នៅឡើយទេ ហើយប្រហែលជា​នឹងគ្មានថ្ងៃបញ្ចប់ដែរ។
αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
αž’αžαŸ’αžαž”αž‘αž”αž“αŸ’αž...