|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ααα Ros Dina | | | 24-03-2008 |
ឡឥដ្ឋនីមួយៗមិនអាចបំពេញតាមតម្រូវការរបស់អតិថិជនបានទេ © John Vink / Magnum ឥដ្ឋនៅក្នុងប្រទេសកម្ពុជាកំពុងតែជួបប្រទះនូវអតិផរណាយ៉ាងខ្លាំងក្លា ព្រោះ ថាតម្លៃរបស់វាមានការប្រែប្រួលខ្លាំងក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងតែ ប៉ុណ្ណោះ។ បញ្ហានេះបានបង្កជាការឈឺក្បាលដល់បណ្តាអ្នកម៉ៅការសំណង់ ផ្សេងៗ នៅក្នុងទីក្រុងភ្នំពេញដែលសំបូរទៅដោយការដ្ឋានសំណង់។
ចាប់តាំងពីកើតមានបញ្ហានេះនៅក្នុងទីក្រុងភ្នំពេញមក នៅមិនទាល់មានវិ ធានការណ៍ណាមួយដែលអាចជួយអោយវិស័យសំណង់អគារនេះមាន លក្ខណៈធូរស្រាលឡើងវិញឡើយ។ ឡឥដ្ឋនីមួយៗមិនអាចបំពេញតាមតម្រូវ ការរបស់អតិថិជនបានទេ។ អ្នកឯកទេសបានគូសបង្ហាញថាទាំងនេះ បណ្តាលមកពីតម្លៃឥដ្ឋបានកើនឡើងគួរអោយកត់សម្គាល់ ចាប់តាំងពី សប្តាហ៍ចុងខែកុម្ភៈមកម្ល៉េះ ហើយឥដ្ឋបានក្លាយជាតម្លៃឯកត្តកម្មដែលមិន ធ្លាប់មានក្នុងអំឡុងរយៈពេល៣០ឆ្នាំនេះ។
អតិថិជនទាល់ប្រាជ្ញា គ្រប់ៗគ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការប្រែប្រួលតម្លៃទាន់ហន់យ៉ាង នេះ។ អ្នកស្រី ឈួន ឡេង ថៅកែដេប៉ូចែកចាយគ្រឿងសំណង់មួយកន្លែង ស្ថិតនៅក្បែរវត្តមហាមន្ត្រី មានប្រសាសន៍ថា « នៅពេលព្រឹក ខ្ញុំបានលក់ ឥដ្ឋចំនួន១០០០០ដុំ ក្នុងមួយឡាន តម្លៃ៨០០ដុល្លារ តែពេលរសៀល ខ្ញុំត្រូវបន្ថែមទឹកប្រាក់ចំនួន ១៥០ ទៀត ដើម្បីទិញឥដ្ឋពីឡឥដ្ឋ សម្រាប់ ចំនួនដដែរនេះ។ ខ្ញុំចង់តែសន្លប់ទេ!»។ អ្នកស្រីបានសំដែងកំហឹងថា «តើខ្ញុំ ត្រូវធ្វើយ៉ាងដូចម្តេច ជាមួយនឹងអតិថិជនរបស់ខ្ញុំ បើតម្លៃឥដ្ឋចេះតែឡើងថ្លៃ គ្រប់ពេលវេលាបែបនេះ? ទីនេះ ខ្ញុំនិយាយសំដីពិត ខ្ញុំមិននិយាយកុហស ឡើយ។ ខ្ញុំមិនដែលនិយាយក្រឡិបក្រឡប់ដូចជាម្ចាស់ឡឥដ្ឋឡើយ...»។
អ្នកស្រី ជា ឌីណាន ថៅកែដេប៉ូចែកចាយគ្រឿងសំណង់ឈ្មោះ លឹម ទ្រី ឆពណ្ណចន្រ្ទា ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង បានសំដែងនូវការមិន សប្បាយចិត្តចំពោះថៅកែឡឥដ្ឋ ដែលបានធ្វើអោយគាត់បាត់បង់ជំនឿទាំង ស្រុង។ «កាលពីមុន ពេលដែលខ្ញុំកុម្ម៉ង់ទិញឥដ្ឋនៅពេលព្រឹក នោះគេនឹង ដឹកមកអោយខ្ញុំនៅពេលរសៀលក្នុងថ្ងៃដដែរនេះ។ ប៉ុន្តែ ឥឡូវនេះ បន្ទាប់ ពីបានកុម្ម៉ង់ទិញរួច ខ្ញុំត្រូវរងចាំរយៈពេលពីបីទៅបួនថ្ងៃ ទើបទទួលបានឥដ្ឋ ទាំងនោះ! ដូច្នេះ ខ្ញុំត្រូវលក់ឥដ្ឋអោយអតិថិជនមួយចំនួនរបស់ខ្ញុំបានតែ បរិមាណតិចតួចប៉ុណ្ណោះ អាស្រ័យលើចំនួនដែលមានស្តុកក្នុងឃ្លាំងរបស់ ខ្ញុំ។»
អ្នកស្រីសួរខ្លួនឯងថាតើពេលណាទើបតម្លៃឥដ្ឋឈប់កើនឡើងទៀត។ «នៅចុងឆ្នាំ២០០៧ ឥដ្ឋមួយម៉ឺនដុំ មានតម្លៃ៣៧០ដុល្លារ។ បន្ទាប់មក ដើមឆ្នាំ២០០៨ តម្លៃបានកើនដល់៤០០ រួចមក ៥០០ ដុល្លារ និង ៨៥០ដុល្លារ ហើយកាលពីពីរសប្តាហ៍មុននេះ កើនរហូតដល់១០០០ដុល្លារ។ »
ការសាងសងប្រឈមនឹងភាពយឺតយាវ អ្នកម៉ៅការសំណង់ ឯកជន និងក្រុមហ៊ុន ក៏កំពុងតែស្ថិតក្នុងស្ថានភាពលំ បាកដូចគ្នាផងដែរ។ លោក ពេជ្រ វុទ្ធី ថៅកែសហគ្រាសធុនតូចមួយកន្លែង ស្ថិតក្នុងសង្កាត់ទឹកថ្លា បានដើររកទិញឥដ្ឋតាមឡ ដែលស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៥ និងលេខ៦ ដើម្បីយកទៅអោយជាងកំបោរធ្វើការ ងារ។ លោកបានរៀបរាប់ថា «ទោះបីជាខ្ញុំយល់ព្រមចំណាយរហូតដល់៩០០ ដុល្លារក្នុង១០០០០ដុំ ដោយមិនគិតទាំងថ្លៃដឹកជញ្ជូនក៏ដោយ ក៏ខ្ញុំមិនអាច ស្វែងរកទិញបានទាល់តែសោះ!»។ លោកនៅតែព្យាយាមស្វែងរកទិញឥដ្ឋ បន្តទៀត។
មិនត្រឹមតែតម្លៃឥដ្ឋឡើងថ្លៃប៉ុណ្ណោះនោះទេ ស៊ីម៉ង់ និងដែកក៏ឡើងថ្លៃដូចគ្នាផងដែរ ហើយតម្លៃឈ្នួលកម្មករដែលមានសមត្ថភាព បែរជាមិនគ្រប់គ្រាន់ទៅវិញ។ បញ្ហាទាំងនេះបានបង្កជាបញ្ហាស្មុគស្មាញនៅ ក្នុងការដ្ឋានសំណង់។ លោកមានប្រសាសន៍ថា «ប្រសិនជាខ្ញុំមិនបានទទួល ប្រាក់កក់ជាមុនពីការដ្ឋានសំណង់មួយចំនួននោះទេ ខ្ញុំនឹងពន្យារពេលការ សាងសង់នេះបាត់ទៅហើយ!»។
អ្នកស្រី លឹម សម្ផស្ស អ្នកទទួលខុសត្រូវក្រុមហ៊ុនសាងសង់ ម៉េង ហេង លឹម លែងហ៊ាន យល់ព្រមទទួលបើកការដ្ឋានសំណង់ថ្មីៗទៀតហើយ។ «ខ្ញុំនឹងរងចាំអោយតម្លៃវាឋិតថេរសិន។ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ដែលគ្មានស្ថាប័នរដ្ឋណាមួយអាចដោះស្រាយបញ្ហានេះបាន រឺយ៉ាងហោច ណាស់ក៏គួរតែប្រាប់ពួកយើងអោយបានដឹងជាមុនអំពីអតិផរណាដែលមិន អាចដោះស្រាយបានមួយនេះដែរ!»
ការដ្ឋានសំណង់ធំៗឆ្លើយដាក់គ្នា បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់អ្នកស្រី លឹម សម្ផស្ស បានកំពុងចាប់ផ្តើមដំ ណើរការសាងសង់រោងចក្រមួយស្ថិតនៅក្នុងខណ្ឌ ឫស្សីកែវ។ អ្នកស្រី បានគិតថាការសាងសង់នេះនឹងមិនបានទទួលកំរៃអ្វីទាំងអស់។ «ដោយសារ តែគ្រឿងសម្ភារៈសំណង់ឡើងថ្លៃរបៀបនេះ ខ្ញុំនឹងមិនបានចំណេញអ្វីឡើយ ព្រោះ កាលពីឆ្នាំមុន ខ្ញុំបានវាយតម្លៃសម្ភារៈសំណង់ទុកជាមុនក្នុងតម្លៃថោក ជាងនេះ...»។ អ្នកស្រីបានទម្លាក់កំហុសនេះទៅលើការដ្ឋានសំណង់ធំៗ ដែលដឹកនាំដោយក្រុមហ៊ុនបរទេស ដូចជាការសាងសង់ទីក្រុងរណប ខាងជើងទីក្រុងភ្នំពេញ ដែលមានទាំងអស់៣៦២ខុនដូ ធ្វើឡើងដោយក្រុម ហ៊ុន ខេមកូ ស៊ីធី ហើយដែលនឹងបញ្ចប់នៅឆ្នាំក្រោយ។ អ្នកស្រីជឿជាក់ថា ក្រុមហ៊ុនទាំងនេះពិតជាបានទិញគ្រឿងសម្ភារៈសំណង់ចាំបាច់យកមកស្តុក ទុក ដើម្បីបំពេញតម្រូវការដ៏ធំសំបើមរបស់ពួកគេ។
ចំណែក ក្រុមហ៊ុនសាងសង់នៃប្រទេសកូរ៉េខាងត្បូង Hanil Engineering Construction ដែលជាទទួលបន្ទុកសាងសង់ ខេមកូ ស៊ីធី តាំងពីពីរឆ្នាំមកនោះ បានបដិសេធចំពោះការចោទប្រកាន់នេះ។ លោក លឹម សំណាង អ្នកទទួលខុសត្រូវមួយរូប បានទទួលស្គាល់ថាតម្លៃ ឥដ្ឋ ឡើងថ្លៃបែបនេះពិតជាមិនមានផលប៉ះពាល់ដល់សកម្មភាពការងាររបស់ លោកទេ ទោះបីជាលោកទិញតាមតម្លៃទីផ្សារក៏ដោយ ព្រោះអតិថិជនរបស់ លោកគឺជាអ្នករ៉ាប់រងចេញថ្លៃចំណាយទាំងអស់។ «យើងមិនបានទិញឥដ្ឋ យកមកស្តុកទុកមុននោះទេ ប៉ុន្តែយើងបានទិញបន្តិចម្តងៗ ដូចជាបណ្តាក្រុម ហ៊ុនសំណង់ផ្សេងៗដែរ»។
ការរីកដុះដាលសំណង់អគារធ្វើអោយមានអស្ថេរភាព ដោយបានបង្ហាញបញ្ជីកុម្ម៉ង់ទិញដ៏ច្រើនសន្ធឹកសន្ធាប់ ភាគីខាងឡឥដ្ឋបាន ពន្យល់ថាមូលហេតុនេះកើតឡើងដោយសារតែបញ្ហាកង្វះកម្លាំងពលកម្ម និងការឡើងថ្លៃនៃរូបធាតុដើម។ អ្នកស្រី គង់ ចំណាន ថៅកែឡឥដ្ឋ ត្បូងពេជ្រ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ បានអះអាងថា «បច្ចុប្បន្ននេះ ការដ្ឋានមានសឹងគ្រប់ទីកន្លែង ហើយនាពេលចុងក្រោយនេះ មានក្រុមហ៊ុន ធំៗកាន់តែច្រើនឡើងៗមកកក់ឥដ្ឋទុក។ ប៉ុន្តែ យើងមិនមានកម្មករគ្រប់គ្រាន់ ឡើយ។ កម្មករមួយចំនួនបានត្រលប់ទៅធ្វើស្រែនៅស្រុកកំណើត ហើយពួក គេមិនត្រលប់មកវិញទេ។ អ្នកផ្សេងទៀតលក់ដីបានថ្លៃ ពួកគេក៏លែងត្រលប់ មកវិញដែរ! ជាលទ្ធផល ក្នុងចំណោមឡឥដ្ឋទាំងបីរបស់ខ្ញុំ មានតែឡឥដ្ឋ មួយប៉ុណ្ណោះ ដែលកំពុងតែមានដំណើរការ»។
ដើម្បីអះអាងអំពីការឡើងថ្លៃទាំងនេះ អ្នកស្រីបានលើកឡើងពីការឡើងថ្លៃដីឥដ្ឋ និងប្រេងឥន្ធនៈ។ «ក្នុងរយៈពេល ប៉ុន្មានខែនេះ តម្លៃដីឥដ្ឋមួយម៉ែត្រគូបឡើងពី៤០សេន ដល់២០ដុល្លារ ស្រប ពេលដែលឈើមួយម៉ែត្រគូបបានឡើងពី៥-៦ដុល្លារ រហូតដល់២០ដុល្លារ យើងមិនអាចធ្វើការងារបានទេ ប្រសិនជាគ្មាន...»។
លោក ព្រាប កុយ ម្ចាស់ឡឥដ្ឋ និងជាប្រធានសមាគមមួយ ដែលត្រូវបាន បង្កើតឡើងកាលពីឆ្នាំ២០០២ ប្រជុំទៅដោយម្ចាស់ឡឥដ្ឋចំនួន៥០កន្លែង តាមបណ្តោយផ្លូវជាតិលេខ៦ បានគូសបញ្ជាក់នូវអំណះអំណាងតែមួយ ទាក់ទងនឹងការនឹងឡើងថ្លៃឥដ្ឋនេះ។ លោកបានលើកឡើងអំពីការឡើងថ្លៃ ប្រេងសាំង និងបញ្ហាខ្វះខាតកម្លាំងពលកម្ម ដោយទាញហេតុផលថា យើងត្រូវការកម្លាំងកម្មករទ្វេដងសម្រាប់ក្រុមហ៊ុននីមួយៗ។ លោកបាន ត្អូញត្អែរថា ក្នុងចំណោមឡឥដ្ឋរបស់ខ្ញុំទាំងប្រាំពីរ មានឡតែបីប៉ុណ្ណោះដែល កំពុងតែដំណើរការជាធម្មតា។ «បុគ្គលិកទទួលបានប្រាក់តាមការងាររបស់ ខ្លួន។ ដូច្នេះ នៅពេលដែលគេមិនមានពេញចិត្ត គេក៏ឈប់ធ្វើការ!»។ កាលពីឆ្នាំ២០០៧ រយៈពេលប្រាំបួនខែដំបូង ក្រសួងរៀបចំដែនដីបានទទួល គម្រោងការសាងសង់នៅក្នុងទីក្រុងភ្នំពេញចំនួន ១៥១៤គម្រោង ដោយមាន ទឹកប្រាក់វិនិយោគទុនរាប់កោដិ៍ដុល្លារ។ ឥឡូវនេះ យោងតាមតួលេខរបស់ ក្រសួង ការដ្ឋានចំនួន២០០០ កំពុងតែដំណើរការស្របច្បាប់នៅក្នុងព្រះរា ជាណាចក្រកម្ពុជា។ តាមរយៈការសង្កេតមើលពីការជ្រួលច្របល់នេះ អ្នករកស៊ីខាងសំណង់អាចនឹងជួបប្រទះនូវបញ្ហា...!»។
អត្ថបទបន្ថែម
អ្វីៗគ្រប់យ៉ាងសុទ្ធតែឡើងថ្លៃទាំងអស់!
មិនមែនមានតែឥដ្ឋមួយមុខដែលឡើងថ្លៃប៉ុណ្ណោះទេ ស៊ីម៉ង់ និងដែក ក៏ ឡើងថ្លៃកប់ពពកដែរ។ លោក គី កូកូ អ្នកទទួលខុសត្រូវមួយរូបនៃដេប៉ូចែក ចាយគ្រឿងសម្ភារៈសំណង់ បានបញ្ចេញមតិថា កាលពីថ្ងៃទី១២ មិនា តម្លៃ ដែកគិតជាតោនត្រូវបានកំណត់តម្លៃចាប់ពី១០០០ដុល្លារឡើងទៅ ដែលកាល ពីប៉ុន្មានខែមុននេះ វាមានតម្លៃត្រឹមតែ ៧០០ ទៅ៨០០ដុល្លារតែប៉ុណ្ណោះ។ តម្លៃប្រេងសាំងគឺជាកត្តាចំបង។ ទន្ទឹមនឹងនេះ យោងតាមទិន្នន័យរបស់ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការនាំចូលស៊ីម៉ង់ ដែក និងសាំង មកប្រទេសកម្ពុជា នៅឆ្នាំ២០០៧ មានតម្លៃខ្ពស់ជាងបណ្តាឆ្នាំមុនៗ។
|
|
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|