Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 21 αžœαž·αž…αŸ’αž†αž·αž€αžΆ 2008
αž˜αŸ‰αŸ„αž„ 01:26 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Ceux Qui Marchent Debout (concert)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @06:00 - :0900:
Danses Apsara
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @07:00 - :0800:
"Sauvez l'ιcosystθme" (documentaires)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @08:00 - :1000:
50e anniversaire d'Enfants du Mιkong (Paris)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 - αžœαž·αž…αŸ’αž†αž·αž€αžΆ  22
L'oiseau de paradis
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 @04:00 - :0531:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ការងារ គ្រួសារ រថយន្តភីកអាប់ៈ ទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជា
αžŠαŸ„αž™ រស់ ឌីណា​   
Convertir en PDF Version imprimable SuggΓ©rer par mail
02-09-2008

Phnom Penh - Cambodge - Ford © John Vink / Magnum

ភ្នំពេញ (ប្រទេសកម្ពុជា) ថ្ងៃទី១៦ សីហា ២០០៨៖ ការតាំងពិពណ៌រថយន្ត Ford នៅសាលមហោស្រពចេនឡា
© ចន វីង / Magnum

ខណៈពេល​ដែល​ស្ថានភាព​ផ្លូវ​ថ្នល់​នៅ​រាជធានីភ្នំពេញ​​បាន​និងកំពុង​តែត្រូវ​បាន​ធ្វើការ​​អភិវឌ្ឍន៍​ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ រថយន្ត​ដ៏​ថ្មីស្រឡាង​ដែលអាច​ធ្វើដំណើរ​លើ​គ្រប់​ស្ថានភាព​ភូមិសាស្រ្ត រួមមាន​រថយន្ត​៤×៤ រថយន្ត​ភីកអាប់ និង​រថយន្ត​មាន​ប្រយោជន៍​​​ក្នុង​ការ​ដឹ​ក​ទំនិញ​គ្រប់​ប្រភេទ​និង​គ្រប់​ម៉ាក​​ជា​​ច្រើន កំពុង​តែ​ធ្វើចរាចរណ៍​លើ​ដង​វិថី​នៅ​ក្នុង​រាជធានី​នៃ​ប្រទេសកម្ពុជា។ ដំបូងឡើយ យាន​យន្ត​ប្រភេទនេះ​ប្រើ​ទុកសម្រាប់​បើកបរ​លើ​ស្ថានភាព​ផ្លូវ​លំបាកៗ រឺដើម្បី​ដឹក​ជញ្ជូន​ទំនិញ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ ​រថយន្តទាំង​នេះ​បាន​ក្លាយ​ជា​និមិត្ត​រូប​នៃ​​​ផាសុកភាព និង​​ភាព​មាន​បានរបស់​​​អ្នក​ក្រុង​​​ភ្នំពេញ​។ ចាប់ពីពេលនេះត​ទៅ អ្នក​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ក្លាយ​ជា​​អតិថិជន​ដ៏​សំខាន់​​បំផុត​សម្រាប់​ទីផ្សាររថយន្ត​ភីក​អាប់​​នៅ​ប្រទេស​កម្ពុជា ដែលកាលពីមុន​នេះ ភាគ​ច្រើន​នៃ​​អ្នក​ប្រើ​ប្រាស់​រថយន្ត​ប្រភេទនេះ​​គឺ​សម្រាប់តែ​អង្គភាព​នៃ​​​អង្គការ​​ក្រៅរដ្ឋាភិបាល និង​ ​ស្ថាប័ន​រាជ​រដ្ឋាភិបាល​​​​។

គ្មាន​ឡាន ជីវិត​គ្មានន័យ
លោក​ហេងបាន​សំដែង​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។ នៅ​ថ្ងៃទី​២២ សីហា លោក​បាន​ទិញ​រថយន្ត​ភីក​អាប់ដ៏​​ថ្មី​ស្រឡាង​មួយ​គ្រឿង​ម៉ាក តូយ៉ូតា វីហ្គូ (Toyota Vigo) នៅ​ក្រុម​ហ៊ុន​​ចែក​ចាយ​​ផលិត​ផល​ម៉ាកជប៉ុន ស្ថិត​នៅ​សង្កាត់​ទឹក​ថ្លា រាជធានីភ្នំពេញ។ សម្រាប់​បុរស​វ័យ​​៥០ផ្លាយ​រូប​នេះ ការជិះរថយន្ត​ប្រភេទ​នេះស្ទើរតែ​បង្ហាញ​អោយ​ឃើញ​ពី​ភាព​ជោគ​​ជ័យ​​ដ៏​ត្រចះ​​ត្រចង់​​មួយ​​របស់គាត់​៖ វា​ឆ្លុះ​បញ្ចាំង​ពី​ជោគជ័យ កំរិត​ជីវភាព​ធូរធារ​នៅ​ទីក្រុង​ភ្នំពេញ ព្រម​ទាំង​​ភាព​សេចក្តី​​សុខ​​នៅក្នុង​ជីវិត​របស់គាត់ រួមទាំង​ក្រុមគ្រួសារ។ អ្នកទីក្រុង​រូប​នេះ​​បាន​​​បញ្ជាក់​​ថា​ «វា​គឺជា​រថយន្ត​ទំនើប​និង​ទាន់សម័យ​មួយគ្រឿង ដែល​ផលិតដោយ​អ្នក​​ជំនាញ​​ពិត​​ប្រាកដ។ ប្រសិនជាខ្ញុំ​ចង់រស់​នៅ​មា​នសេចក្តី​សុខ​ជាមួយ​គ្រួសារ ខ្ញុំ​ត្រូវ​មាន​រថយន្ត​​ប្រភេទ​នេះ»។ លោក​មិន​បាន​សំដែង​ការ​នឹក​ស្រណោះ​ចំពោះ​​រថយន្តចាស់​របស់​គាត់​ ម៉ាក​​កាមឺរី ​នោះទេ ព្រោះរថយន្ត​នេះ​តូច​ចង្អៀត​សម្រាប់​គ្រួសារ​របស់គាត់​។ លោក​ត្រូវ​ចំណាយ​ប្រាក់​៣ម៉ឺន​ដុល្លារ​ សម្រាប់​ទិញ​រថយន្ត​ប្រភេទនេះ។ គួរ​បញ្ជាក់ថា​ GDP​ប្រចាំ​ឆ្នាំ​ សម្រាប់​ប្រជាជន​ម្នាក់​ នៅ​ប្រទេស​កម្ពុជា គឺ​ត្រឹម​តែ​៦០០ដុល្លារ​ប៉ុណ្ណោះ។
 
លោក​ហេង ហាក់​បី​ដូចជា​​មាន​អំនួត​ចំពោះ​​​​រថយន្តថ្មី​​របស់គាត់​​។ គាត់បាន​គូស​បញ្ជាក់​ថា​ គាត់​​មិនមែនជា​មន្រ្តី​រាជការ​ ហើយ​រថយន្ត​ភីក​អាប់ដ៏​ស្រស់​ស្អាត​របស់​គាត់​នេះ​មាន​សារៈ​សំខាន់​​ ក្នុង​ការដឹក​ភរិយា​របស់គាត់ ដែល​រកស៊ី​នៅក្នុង​ផ្សារ​​មួយ​កន្លែង​ នា​ទីក្រុង​ភ្នំពេញ។​ ជា​រៀងរាល់ចុង​សប្តាហ៍ ក្រុម​គ្រួសារ​ទាំង​មូល​អាច​ធ្វើដំណើរ​កំសាន្ត​យ៉ាង​សប្បាយ​រីករាយ និង​​យ៉ាង​មាន​ផាសុក​ភាព​។ ជាចុងក្រោយ លោកហេង និង​គ្រួសារ​របស់គាត់​លែង​ព្រួយ​បារម្ភ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តាម​​ផ្លូវ ដោយ​សារ​រថយន្ត​ប្រភេទ​នេះ​បំពាក់​ទៅ​ដោយ​ពោង​ការ​ពារ​​​​សុវត្ថិភាព​។  សម្រាប់​មេ​គ្រួសារ​​រូប​នេះ​​ យានយន្ត​ប្រភេទនេះ​មាន​ភាពសម​ស្រប​​​​យ៉ាង​ខ្លាំង​​នៅក្នុង​ប្រទេស​ ដូចជា​កម្ពុជា​នេះ។​ ដោយមិនចង់​និយាយ​អំពី​រថយន្ត​​ជជុះ រថយន្ត​ថ្មី​​​ពិត​​ជា​​មាន​តម្លៃ​ខ្ពស់ ប៉ុន្តែ លោកហេង​មាន​ទំនុ​កចិត្ត​លើ​ឡា​ន​​ប្រភេទ​នេះ វា​អាច​ធ្វើ​អោយ​គាត់​​សន្សំសំចៃប្រេង ព្រមទាំង​ថ្លៃជួស​ជុល​ទៀត​ផង ព្រោះ​រថយន្ត​នេះ​ត្រូវ​បាន​ធានា​ជួស​ជុល​​រយៈពេល​ពីរឆ្នាំ ដោយ​ក្រុម​ហ៊ុន​​ចែក​ចាយ។ លោក​ហេង​បាន​រៀប​រាប់​ថា​ «ខ្ញុំ​បាន​សម្រេច​​ចិត្ត​ក្នុង​រយៈពេល​ដ៏​​សែន​ខ្លី ដើម្បី​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង ព្រោះគ្រប់​យ៉ាង​សុទ្ធ​តែ​ថ្មី និង​មាន​ការ​ធានា។ ប៉ុន្តែ សម្រាប់​ការទិញ​រថយន្ត​ជជុះវិញ​ គេ​ត្រូវ​ចំណាយ​​ពេល​យ៉ាង​យូរ​ដើម្បី​សម្រេច​ចិត្ត​ទិញ​វា​ ជាហេតុធ្វើអោយ​បាត់បង់​ពេលវេលា​និង​​​ថវិកា​​... ​ ប្រសិន​​​ជា​គេមិន​ចេះ​​មើល ​ គេ​អាច​នឹង​ទិញ​ប៉ះចំរថយន្ត​មិនមានគុណភាព​ ដែល​ឈ្នួញ​​រ​ក​ស៊ី​លក់​បន្ត​បានច្រើន​តែផាត់ម្សៅ​បន្ថែម​មើល​មិនដឹង​​»។ លោក​ធ្លាប់​មាន​​បទ​​ពិសោធន៍​ច្រើន​ពាក់​ព័ន្ធ​នឹង​រឿងនេះ ព្រោះ​កាល​​​ពីមុន លោក​​ធ្លាប់​ប្រើ​រយន្ត​​ជជុះ។
 
ហ៊ ង៉ែត ពិធិករព័ត៌មាន​កីឡា​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុសិ៍្ត​លេខ​ប្រាំ បាន​ក្លាយជា​អតិថិជន​​ពិសេស​​​ ក្នុង​ចំណោម​អតិថិជន​​ពិសេស​​ៗដំបូង​គេ ដែល​ប្រើប្រាស់​រថយន្ត​​ម៉ាកជប៉ុន​ដ៏​ល្បី​ល្បាញ​​មួយ​​នេះ។ លោក​បានទិញ​ឡាន​ភីកអាប់​នេះ​ កាល​​ពី​ពីរ​ឆ្នាំមុន»។ លោក​មាន​មូល​ហេតុ​​ដូច​គ្នា ដែ​ល​​​បាន​ជម្រុញ​អោយ​លោក​ចំណាយ​ថវិកា​រាប់ម៉ឺនដុល្លារ​ដើម្បីទិញ​វា​ ព្រោះ​វា​ ​«មាន​ផាសុកភាព» «ទាន់​សម័យ»​ និង «សាកសម​ជាមួយនឹង​គ្រួសារធំមួយ»។
 
លោកសម សុខវីវៈ ប្រធាន​មណ្ឌល​កុមារ​កំព្រា​ព្រៃសំរោង ស្ថិត​នៅ​ជាយ​ក្រុង​ភ្នំពេញ​នៃ​ខ័ណ្ឌ​​ឫស្សី​កែវ មិនបានគិត​​​ឃើញថា​​រថយន្ត​ភី​កអាប់របស់​គាត់ ប្រៀប​បាន​ដូច​ជារថយន្ត «ទំនើប​និង​ទាន់​​សម័យ​»នោះទេ។ សម្រាប់​លោក រថយន្តនេះ​គឺជា​យាន​ជំនិះ​ការងារ ដែល​មាន​សារៈ​សំខាន់​​ សម្រាប់​​ធ្វើដំណើរ​នៅតា​ម​ខេត្ត​ដែលមាន​ផ្លូវ​លំបាកៗ ដូចជា​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌល​គិរី។ ប្រធាន​រូប​នេះ​បាន​កត់សម្គាល់​ថា «ខ្ញុំ​ប្រើរថយន្តភី​កអាប់នេះ​សម្រាប់​ការងារ​ច្រើន​ជា​ង​សម្រាប់​គ្រួសារ​។ មណ្ឌលកុមារ​កំព្រា​មាន​កសិដ្ឋាន​​មួយ​កន្លែង​នៅ​ខេត្ត​​ ហើយ​​ដោយ​សារ​រថយន្ត​នេះ ខ្ញុំ​អាច​ដឹក​ជញ្ជូន​សម្ភារៈ​បានយ៉ាង​ងាយ​ស្រួល​»។
 
​អ្នកប្រើប្រាស់​ផ្ទាល់ខ្លួន នាំមុខ​រដ្ឋាភិបាល​ និងអង្គការ​ក្រៅរដ្ឋាភិបាល​
ការងារ គ្រួសារ រឺសញ្ញាខាងក្រៅបញ្ជាក់ពីភាព​មានបាន...។ គោល​គំនិត​ទាំង​នេះ​អាច​ធ្វើ​អោយ​​លោក​លី ប៊ុនហៃ អគ្គនាយក​សេវាកម្ម​លក់និងជួស​ជុល​នៃ​ក្រុម​ហ៊ុនចែក​ចាយ​រថយន្ត​ម៉ាកតូយ៉ូតា​នៅ​ក្នុង​ប្រទេសកម្ពុជា​បាន​ភាព​សប្បាយ​រីករាយ​។ អ្នក​ទទួល​ខុស​ត្រូវ​ផ្នែកទីផ្សារ​រូប​នេះ​បាន​អះ​អាង​​ថា​ នៅឆ្នាំ​នេះ អតិថិជន​ធម្មតា​​មាន​ចំនួននាំ​មុខ​អតិថិជន​មកពី​អង្គការ​ក្រៅ​​រដ្ឋាភិបាល​ ស្ថាន​ទូត រឺ​​ស្ថាប័ន​រដ្ឋ។ ចាប់​ពីពេល​នេះ​ត​ទៅ ទីផ្សារ​ឯកជន​គ្រប​ដណ្តប់​ចាប់​ពី​៦០ ទៅ​៧០%​ នៃការ​លក់ ចំនួនអតិថិជន​ប្រើ​ប្រាស់​ផ្ទាល់ខ្លួន​​​បាន​កើនឡើងជិត​២០% នៅ​​​អំឡុង​រយៈ​ពេល​បីឆ្នាំ​ចុង​ក្រោយ​នេះ។ «លោក​បាន​ពន្យល់ថា ចាប់តាំងពីឆ្នាំ​២០០៥មក ទីផ្សារ​នៃ​អ្នក​ប្រើ​ប្រាស់​ផ្ទាល់ខ្លួន​​​បាន​កើន​ឡើង​គួរ​អោយ​កត់​សម្គាល់ ហើយ​បច្ចុប្បន្ននេះ ចង្វាក់​នៃ​កំណើន​នេះ​នៅ​តែ​មាន​សន្ទុះ​​យ៉ាង​​ខ្លាំង​ក្លា។ ទីផ្សារ​នៃ​អ្នក​​ប្រើ​ប្រាស់​តាម​​ស្ថាប័ន​​រដ្ឋាភិបាល​ អង្គការ​​ក្រៅ​រដ្ឋាភិបាល ស្ថានទូត​ និង​ក្រុមហ៊ុន​​ឯកជន​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ ប៉ុន្តែ មិនសូវ​ខ្លាំង​ក្លា​ដូចជា​ទីផ្សារ​នៃ​​អ្នក​​ប្រើប្រាស់​​ធម្មតា»។
 
លោកលី ប៊ុនហៃ ប្រធាន​ផ្នែក​ទីផ្សារ ​បាន​បញ្ជាក់​ថា​​លទ្ធផល​ទាំង​នេះ​អាច​សម្រេច​​ទៅ​បាន​ ដោយ​​សារ​តែ​ភាព​ល្បីល្បាញ​​របស់​ម៉ាករថយន្តតូយ៉ូតា និង​គុណ​ភាព​របស់វា «ដែល​អាច​សម្រប​​ទៅនឹង​ស្ថាន​ភាព​​ភូមិសាស្រ្ត​និង​ការ​ចូល​ចិត្ត​​​របស់​​ប្រជាជន​ខ្មែរ»​។ ប្រធាន​សេវា​កម្ម​លក់​និងជួ​ស​ជុល​រូប​នេះ​ បាន​មាន​ប្រសាសន៍​​យ៉ាង​រីករាយ​ថា ​«ក្រុម​ហ៊ុន​របស់យើង​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​​​ចាប់​តាំងពីឆ្នាំ​១៩៩៣មកម្ល៉េះ។ យើង​បម្រើ​សេវាកម្ម​គ្រប់​ប្រភេទ​ មិនមែន​ត្រឹមតែ​ការ​លក់​ប៉ុណ្ណោះនោះទេ។ យើង​បាន​រៀប​ចំបង្កើត​ជា​យានដ្ឋាន​ដ៏​ធំ​មួយ​ ដើម្បី​ជូសជុល​រថយន្ត ដោយ​​មាន​អ្នកបច្ចេកទេស​ដែល​ត្រូវ​បាន​បណ្តុះ​បណ្តាល​ដោយ​ក្រុម​ហ៊ុន​តូយ៉ូតា រួមទាំង​មាន​​ឧបករណ៍​បច្ចេក​វិទ្យា​​ទំនើបៗ​ទៀត​ផង»។
 
គោលដៅ​បាន​សម្រេច ហួស​ពីការ​គ្រោង​ទុក​
ប៉ុន្តែ ក្រុម​ហ៊ុនជប៉ុន​នេះ​មិន​មែនជា​ក្រុមហ៊ុនតែ​មួយគត់​ ដែល​បម្រើ​សេវាកម្ម​សម្រាប់​រថយន្ត​​​ប្រភេទ​​ភីកអាប់នេះ​នោះទេ។ នៅអំឡុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​ហ៊ុន​អាមេរិក​កាំង Ford ក៏​មាន​សន្ទុះ​នៃការ​លក់រថយន្ត​​​យ៉ាង​ខ្លាំង​​ផង​ដែរ។​ លោក​សេង វឹង នាយក​ចែក​ចាយ​រថយន្ត​​ Ford នៃ​ក្រុមហ៊ុន​R.M Asia ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ស្រប​ច្បាប់​​នូវ​​រថយន្ត​ម៉ាក​អាមេរិក​នៅ​ប្រទេស​កម្ពុជា​ មាន​អំនួត​ថា គោល​​ដៅ​​សម្រាប់​ឆ្នាំ​២០០៨​បាន​សម្រេច​តាម​គម្រោង​ដែល​បាន​គ្រោង​ទុក​។​ តាម​គំនិត​របស់​លោក តួលេខ​ការ​ងារ​ចាប់​តាំង​ពី​​ដើម​ឆ្នាំ​នេះ​មក ​បាន​កើនឡើង​ហួស​ពី​ការ​​គ្រោង​ទុក​ ពី​១០ទៅ​២០% ហើយ​ការ​លក់​​បាន​កើន​ឡើង​២០% បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​​កន្លង​ទៅ។​ «លោក​សេង វឹង បាន​រៀប​រាប់​លំអិត​ថា នៅក្នុង​អំឡុង​រយៈ​ពេល​១១ឆ្នាំដំបូង​នៅ​ប្រទេសកម្ពុជា ពោល​គឺចាប់​ពីឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០០១ គោល​ដៅ​របស់យើង​គឺ​ផ្តោត​សំខាន់​ទៅលើ​ទីផ្សាររបស់​​​​រដ្ឋាភិបាល។ មួ​យ​ឆ្នាំ​ក្រោយ​មក យើង​បាន​វាយ​លុក​ទីផ្សារ​​អង្គការ​ក្រៅ​​រដ្ឋាភិបាល​ បន្ទាប់ម​កទៀត​គឺ​​​ក្រុម​ហ៊ុន​ឯក​ជន។ ជាចុង​ក្រោយ បន្ទាប់​បាន​ជោគ​ជ័យ​នៅ​លើទី​ផ្សារ​​ទាំង​បី​ខាងលើ ចាប់​តាំង​ពី​ឆ្នាំ​២០០៤មក យើ​ង​បាន​ងាក​ទៅ​រក​​ទីផ្សារ​នៃអ្នក​ប្រើប្រាស់រថយន្ត​​ផ្ទាល់ខ្លួន។​ ចាប់តាំងពីឆ្នាំនេះមក ទីផ្សារ​ចុង​​ក្រោយ​នេះ​ បាន​ក្លាយ​ជា​ទីផ្សារ​នាំមុខ​គេ ជាមួយ​នឹង​​អត្រា​ជិត​៥០ %​នៃ​ការ​លក់​ នៅ​ក្នុង​ប្រទេស​ទាំង​មូល ទល់នឹង​៣០ %​សម្រាប់​ស្ថាប័ន​រដ្ឋ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​​២០%​សម្រាប់​ក្រុម​ហ៊ុនឯកជន»។
 
អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន Ford ជនជាតិ​កម្ពុជា​រូបនេះ​បាន​វាយ​តម្លៃថា​រថយន្ត​ជិត​​២ពាន់​គ្រឿង​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​ Ford កំពុង​ចរាចរណ៍​នៅក្នុង​ប្រទេស​​កម្ពុជា។ តើ​រថយន្ត​អ្វីដែលនាំមុខ​គេ? គឺពិតជា​រថយន្តភីក​អាប់​។ លោក​សេង វឹង​​បាន​សំដែង​ការ​រីក​រាយ​ថា​«នៅ​បរទេស​ គេ​ច្រើន​ប្រើ​រថយន្ត​ប្រភេទ​ភីក​អាប់​ ដើម្បីដឹក​ទំនិញ។ ប៉ុន្តែ នៅកម្ពុជា អតិថិជន​ជា​ច្រើន​​ជិះ​រថយន្ត​ទាំង​នេះ ដូចជា​រថយន្ត​ធម្មតា សម្រាប់ការ​ដើរ​កំសាន្ត​ជាលក្ខណៈគ្រួសារ រឺ​ដើម្បី​ជិះ​ទៅ​ធ្វើ​ការ​»។ លោក​សេង វឹង ក៏បាន​កត់សម្គាល់​ពីបាតុភូត​ដូចគ្នា​នេះ​ដែរ​ នៅក្នុង​ប្រទេស​​​ថៃ​ផង​ដែរ​។
 
លោកសេង វឹង បានគូស​បញ្ជាក់ថា​ «នៅឆ្នាំ​២០០៨ យើង​បានទទួល​ការ​កុម្ម៉ង់​ទិញ​​ចំនួន​២០% ច្រើន​ជាង​ច្រើន​កន្លង​ទៅ។ ផ្ទុយ​ពី​ក្រុមហ៊ុន​ផ្សេង​ដែល​ផលិត​តាម​​ការ​កុម្ម៉ង់ យើង​មាន​រថយន្ត​​ជាង​មួយរយ​គ្រឿង​នៅ​ក្នុ​ងស្តុក​ សម្រាប់​ទីផ្សារ​នៅ​​កម្ពុជា​និង​នៅឡាវ​»។ លោក​បាន​បន្ថែមទៀត​ថា ​ ក្រុមហ៊ុន​របស់លោក​ក៏​មាន​រោង​ចក្រ​តំឡើង​រថយន្ត​មួ​យ​កន្លែង​នៅក្រុង​ព្រះ​សីហនុ ​ជាងមួយ​ឆ្នាំ​ម​ក​ហើយ​ ដើម្បី​ធ្វើការ​នាំចេញ។ សម្រាប់​ពេល​នេះ នៅមិនទាន់មាន​គម្រោង​​​​បង្កើត​រោង​ចក្រ​ផលិតរថយន្ត​ណាមួយនៅប្រទេសកម្ពុជា​នៅឡើយ​ទេ។
 
រថយន្តជជុះត្រូវប៉ាន់អ្នកមកពីខេត្ត​
ទោះ​បីជា​​​ទីផ្សារ​រថយន្តថ្មី​មាន​កំណើន​គួរ​អោយ​កត់សម្គាល់​ក៏ដោយ​ ក៏​ទីផ្សារ​រថយន្ត​ជជុះ​មាន​​​កំណើន​មិនធម្មតា​ផង​ដែរ ហើយ​ករណី​នេះ​ក៏មិន​បាន​ធ្វើ​អោយ​​លោក​ហេង តូចចិត្ត​តូច​ថ្លើម​​អ្វី​ដែរ​។ នៅតាម​ទីផ្សារលក់រថយន្តជជុះ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ថានីយ​រថភ្លើង​​​ភ្នំពេញ រថយន្តភីក​អាប់​ស្ថិត​នៅ​ជួរ​លំដាប់មុខ​គេ សម្រាប់ អតិថិជន​មកពីបណ្តា​ខេត្ត​នានា។​​ លោក​ សូ កុយ ឈ្នួញ​កណ្តាល​ បាន​វាយតម្លៃ​ថារថយន្តជិត៣០% ​ដែលលក់​ចេញ​ គឺ​​​ប្រភេទ​​​ភីក​អាប់​។ ​អ្នក​លក់​​បាន​កត់​សម្គាល់​ថា «អតិថិជន​របស់យើង​ភាគច្រើន​មកពីខេត្ត និង​បាន​ជ្រើស​រើស​​​យករថយន្តជជុះ ដែលមានតម្លៃ​ចាប់ពី​១២ ០០០ ទៅ​១៣ ០០០​ដុល្លារ សម្រាប់​រថយន្ត​ផលិត​​មុន​ឆ្នាំ​២០០៣។ ប្រជាជន​ដែល​មាន​កំរិ​ត​​ធូរធារ​រស់​នៅទីក្រុង​ភ្នំពេញ មា​ន​និន្នាការ​ទិញ​រថយន្ត​ភីកអាប់​ថ្មីស្រឡាង ដែល​ពេញនិយម ស្រស់​ស្អាត និង​មាន​កម្លាំង​ខ្លាំង»។
 
រថយន្ត​ដែលមាន​ប្រយោជន៍ ពន្ធទាប​
​លោក​ប៉ែន ស៊ីម៉ុន ​នាយក​ទីចាត់ការ​គយ​និង​រដ្ឋាករ បាន​មាន​ប្រសាសន៍​ថា​ ទីផ្សារ​រថយន្ត​ចាប់​ផ្តើម​មាន​ស​ន្ទុះ​នៅ​ឆ្នាំ​​២០០៥។ យោង​តាម​តួលេខ​ដែល​លោក​បាន​ប្រកាស​នៅចុងឆ្នាំ​​២០០៧ ជា​រៀង​រាល់​ឆ្នាំ ចំនួន​រថយន្ត​នាំចូ​ល​ក្នុង​ប្រទេស​កម្ពុជា​​​ប្រែ​ប្រួល​ចន្លោះ​ពី​២០ ០០០ ទៅ​២៥ ០០០ គ្រឿង ​ហើយ​តួលេខ​នេះ​បាន​កើន​ឡើង​​ដល់​៣០ ០០០គ្រឿង ដែល​ក្នុង​នោះ ២០% គឺជា​ប្រភេទ​​រថយន្ត​​ថ្មី​។
 
អ្នកទទួល​ខុស​ត្រូវ​ជាន់ខ្ពស់រូប​នេះ​បាន​កោត​សរសើរ​ពីគុណ​ប្រយោជន៍​របស់​​រថយន្ត​ថ្មីៗ ជា​ពិសេស​ រថយន្ត​ភីកអាប់។ លោក​បាន​ពន្យល់ថា​«រថយន្តថ្មី និង​ជជុះ មាន​ពន្ធនាំចូល​ដូច​គ្នា​។​ កាល​ពី​៥ឆ្នាំមុន អត្រា​ពន្ធ​របស់​រថយន្ត​ថ្មី គឺ​១២០% ទល់នឹង​អត្រា​សព្វ​ថ្ងៃគឺ​១១៥%។ ចំណែក​​រថយន្ត​ភីកអាប់​ ត្រូវ​បង់​ពន្ធ​​ក្នុង​អត្រា៣៩% ព្រោះរថយន្ត​ប្រភេទ​នេះ​ត្រូវ​ចាត់ចូល​ជា​​ប្រភេទ​រថយន្ត​​ដឹក​ទំនិញ គឺមិនមែន​ប្រភេទ​រថយន្ត​ទេសចរណ៍​ទេ​»​។ ​រថយន្ត​ភីកអាប់​មាន​តួនាទី​​ដ៏សំខាន់​ វា​អាច​​ដឹក​បាន​ទាំង​មនុស្ស ទាំង​ទំនិញ​​ ខណៈពេល​ដែល​រថយន្ត​ទេសចរណ៍​​មិនអាច​ធ្វើដូច​បាន​។ ​ភាព​ទាន់សម័យ និង​ការ​ចំណាយ​​បង់​ពន្ធ​តិច បាន​​ធ្វើ​អោយ​​រថយន្ត​ភីក​អាប់​ក្លាយ​ទៅជា​រថយន្ត​ដ៏ពេញនិយម​ប្រើ​ប្រាស់នៅក្នុង​ប្រទេស​កម្ពុជា​។

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

-រថយន្តកែច្នៃផលិតនៅកម្ពុជាសម្រាប់​តម្រូវ​ការ​របស់​​អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និង​អាហ្វហ្គានី​ស្ថាន (១៧-០៦-២០០៨)
-កសិករចោលដីដូរម៉ូតូថ្មី (០៤-០៤-២០០៨)
-នៅពេលដែលក្រុងភ្នំពេញពោរពេញដោយ ខ្យល់​កខ្វក់
(១៩-០៦-២០០៨)
-កុមារគឺជាគោលដៅនៃការធ្វើជំនួញនៅក្នុង ប្រទេស​កម្ពុជា (២៦-០៨-២០០៨)

 


រថយន្ត​មានកំណើន៣០%​ នៅប្រទេសកម្ពុជា
ទិន្នន័យ​របស់​ក្រសួង​សាធារណៈការនិង​ដឹក​ជញ្ជូន​​បានបញ្ជាក់​អោយ​ឃើញ​​ពី​កំណើន​ដ៏ខ្លាំងក្លា​នៃ​ចំនួន​រថយន្ត​ដែលធ្វើចរាចរណ៍​នៅ​ក្នុង​ប្រទេសកម្ពុជា​។ យោង​តាម​របាយការណ៍​ចេញផ្សាយ​ខែ​មិថុនា ឆ្នាំ​២០០៨ ចំនួនរថយន្ត​ដែលចុះ​បញ្ជី​មានការ​កើន​ឡើង​ជារៀង​រាល់ឆ្នាំ ចំនួន​៣០%។ នៅឆ្នាំ​២០០៤ ​ប្រទេស​កម្ពុជា​​មាន​រថយន្ត​សរុបដែល​បាន​ចុះ​បញ្ជី​​ជាផ្លូវការ​ចំនួន​ ១៥ ៥៩០​គ្រឿង​ហើយ​កើន​​ដល់​​​​២៤ ៤៧០គ្រឿង នៅឆ្នាំ​២០០៧ ។ ទោចក្រ​យាន​យន្ត​គ្រប់​ប្រភេទ​ដែល​ចុះ​​បញ្ជី​​ជា​ផ្លូវការ​មាន​ចំនួន​​សរុប ៦៧១ ០០០គ្រឿង ហើយ​រថយន្ត​គ្រប់​ប្រភេទ​សរុប​មាន​ចំនួន​១៩៧ ៨០០ គ្រឿង​។ ជា​សរុប ប្រទេសកម្ពុជា​មាន​យាន​យន្ត​គ្រប់​ប្រភេទ​សរុប​​​ចំនួន ៨៦៨ ៨០០ គ្រឿង ដែល​​​​ចរាចរណ៍​នៅទូទាំង​ប្រទេស​។ យោង​តាម​ទិន្នន័យ​ដែលប្រមូល​ដោយ​ព្រឹត្តិ​បត្រ​របស់​សភាព​ពាណិជ្ជកម្ម​បារាំង-កម្ពុជា ដែល​មាន​ចំណង​ជើង​ថា «La Lettre du Cambodge» ដែល​បាន​បោះ​​ពុម្ព​​ផ្សាយ​កាល​ពី​ខែធ្នូ ឆ្នាំ​២០០៧​ ប្រទេស​កម្ពុជា​មាន​រថយន្ត​ជជុះ​​​គ្រប​ដណ្តប់​​​​​យ៉ាង​​​ច្រើន​លើស​​លុប​ ជាង​៩៥%​​នៃ​​ទីផ្សារ​​រថយន្ត​។


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir