|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| រថយន្តកែច្នៃផលិតនៅកម្ពុជាសម្រាប់តម្រូវការរបស់ អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន |
| ααα ស្ទេហ្វានី ហ្សេ | | | 17-06-2008 | | ទីក្រុងព្រះសីហនុគឺជាតំបន់កំពង់ផែអន្តរជាតិ មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងជាតំបន់សេដ្ឋកិច្ចពិសេស ហើយនឹងមានរោងចក្រកែច្នៃរថយន្តម៉ាកFordមួយ។ រោងចក្រនេះគឺជាសាខាមួយនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុនអន្តរជាតិ RM Asia ដែលមានទីស្នាក់ការនៅទីក្រុងបាងកកប្រទេសថៃ។ ក្រុមហ៊ុនទទួលបានការដេញថ្លៃពីសំណាក់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ដើម្បីកែច្នៃរថយន្តម៉ាក ៤×៤ Ford Ranger អោយក្លាយទៅជារថយន្តសង្គ្រោះបន្ទាន់ដ៏អស្ចារ្យមួយ ដែលមានលទ្ធភាពបើកបរលើគ្រប់ស្ថានភាពផ្លូវទាំងអស់ ដើម្បីយករថយន្តកែច្នៃថ្មីទាំងនេះទៅអនុវត្តជាមួយនឹងសណ្ឋានដីដ៏ពិបាកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសអ៊ីរ៉ាក់។ រហូតមកទល់ពេលនេះ ក្រុមហ៊ុនមេនៅទីក្រុងបាងកកបានទទួលការកុម្ម៉ង់ទិញមួយនេះ។
កែច្នៃស៊េរីរថយន្តច្រើនប្រភេទ ក្រៅអំពីក្រុមហ៊ុននៅសហរដ្ឋអាមេរិក គឺក្រុមហ៊ុនអន្តរជាតិ RM Asia ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានស្លាកសញ្ញាធានាគុណភាពពិភពលោក «Qualified vehicule modified (រថយន្តកែច្នៃដែលមានគុណភាព)» ពីវិស្វកររថយន្តម៉ាកFord។ ស្លាកសញ្ញានេះត្រូវបានគេស្គាល់ជាញឹកញាប់ ជាមួយនឹងអក្សរកាត់ថា «QVM»។ ការផ្តល់ស្លាកសញ្ញាធានាគុណភាពនេះគឺជាគំនិតសាមញ្ញបំផុត។ វិស្វកររូបនេះបានផលិតរថយន្តកំរិតស្តង់ដារជាច្រើនគ្រឿង ដោយក្រុមហ៊ុនចែកចាយផ្តាច់មុខ ដែលទទួលបានស្លាកសញ្ញា«QVM» មានសិទ្ធិកែច្នៃ ដើម្បីបំពេញទៅតាមតម្រូវការពិសេស ដោយត្រូវរក្សាម៉ាករថយន្ត Ford ដដែល ពេលកែច្នៃរួចរាល់។
ចាប់តាំងពីប្រាំឆ្នាំមកនេះ ក្រុមហ៊ុន RM Asia បានបង្កើនសកម្មភាពផលិតរបស់ខ្លួនដែលកំពុងតែរីកដុះដាលនៅប្រទេសថៃ និងបានវាយលុកទីផ្សារជារៀងរាល់ខែ ជាមួយនឹងរថយន្តកែច្នៃម៉ាក Ford រាប់ពាន់គ្រឿង។ នៅដើមឆ្នាំនេះក្រុមហ៊ុនបានបង្កើតសាខាតូចមួយនៅទីក្រុងកំពង់ផែកំពង់សោមនៅក្នុងឃ្លាំងស្តុកមួយទំហំ២០០០ម៉ែត្រការ៉េ។ ក្រុមការងារសំខាន់ៗនៅទីនោះរួមមានអ្នកបច្ចេកទេសជនជាតិកម្ពុជា២៥នាក់ ដែលទទួលបានការបណ្តុះបណ្តាលពី ប្រទេសជិតខាង ដោយដឹកនាំដោយអ្នកសម្របសម្រួលចំនួនបួននាក់ និងប្រធានជនជាតិបារាំងមួយនាក់។ នៅទីនេះ ក្រុមហ៊ុនមានគម្រោងផលិតរថយន្ត ក្នុងកំរិតមួយតិចតួចបំផុត គឺប្រហែលជា៥០០គ្រឿង ក្នុងមួយឆ្នាំ។ នៅប្រទេសកម្ពុជា មានកត្តាខុសៗគ្នាជាច្រើន ដូចជា ការទទួលបានគ្រឿងបន្លាស់ភ្លាមៗ ខណៈពេលរោងចក្រកែច្នៃនៅទីក្រុងបាងកក ដែលសិ្ថតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សំបូរឧបករណ៍រថយន្តជាច្រើន។
«ឆ្លើយតបបានគ្រប់តម្រូវការ» លោក Jean-Boris Roux ប្រធានក្រុមហ៊ុន RM Asia នៅប្រទេសកម្ពុជា ដែលបង្កើតឡើងនៅក្នុងឆ្នាំ១៩៩១ និងជាអ្នកទទួលចែកចាយផ្តាច់មុខរថយន្តម៉ាកFord បានពន្យល់ថា «ជាគោលការណ៍ យើងអាចផលិតរថយន្តបានគ្រប់ប្រភេទ ទៅតាមការតម្រូវការចង់បានរបស់អតិថិជន ដូចជាពង្រឹងរ៉ឺស័រកង់រថយន្តអោយរឹងមាំជាងមុន បំពាក់ឧបករណ៍បន្ថែមដើម្បីអោយឡានអាចបើកបរគ្រប់ស្ថានភាពផ្លូវ បន្ថែមស៊ីរ៉ែន និងស៊ីផ្លេ ដាក់ម៉ាស៊ីនត្រជាក់ក្នុងកុងតឺន័រផ្ទុកឥវ៉ាន់ក្រោយរថយន្ត រឺនឹងត្រូវជំនួសដោយប្រដាប់បែនផ្នែកខាងក្រោយ ដោយសារតែវាជារថយន្ត ៤×៤ សម្រាប់ដឹកជញ្ជូនទំនិញ»។ និយាយរួម មានតែគ្រឿងម៉ាស៊ីនរថយន្តនាំយកមកពីប្រទេសថៃប៉ុណ្ណោះដែលនៅរក្សា ប៉ុន្តែ កម្លាំងម៉ាស៊ីនរថយន្តមានកំរិតខ្លាំងជាងមុន។
គេអាចកែច្នៃរថយន្តបានសព្វគ្រប់បែបយ៉ាង ទៅតាមតម្រូវការរបស់អតិថិជន ដូចជាធ្វើជារថយន្តសង្រ្គោះបន្ទាន់ «គ្រប់ប្រភេទ» សម្រាប់កងទ័ពអាមេរិក រថយន្តអន្តរាគមន៍សម្រាប់នគរបាល រថយន្តធុនតូចសម្រាប់ក្លាសេគ្រឿងបរិភោគ រថយន្តដឹកប្រាក់ រថយន្តជួសជុល ការពារ និងដឹកជញ្ជូនកងទ័ព ។ល។
ប៉ុន្តែ ដោយសារតែកងទ័ពអាមេរិកគឺជាអតិថិជន សៀវភៅបន្ទុកសម្រាប់តាមដានត្រូវធ្វើយ៉ាងម៉ឹងម៉ាត់ជាទីបំផុត។ ជារៀងរាល់២ខែម្តង មុននឹងបញ្ចូនទំនិញតាមនាវាសមុទ្រ កងទ័ពអាមេរិកបានបញ្ជូនអ្នកត្រួតពិនិត្យម្នាក់ ដើម្បីត្រួតពិនិត្យមើលពីគុណភាពរថយន្តដែលសម្រេចបាន។ ចាប់តាំងពីចាប់ផ្តើមសកម្មភាពការងារនេះមក ក៏មានការកុម្ម៉ង់ទិញមួយចំនួនពីសំណាក់អាជីវករ និងព្រលានយន្តហោះពោធិចិនតុងផងដែរ។
បោះទីតាំងថ្មីនៅប្រទេសកម្ពុជា ក្រសួងការពារជាតិអាមេរិកបានជ្រើសរើសយកប្រទេសកម្ពុជា ប្រហែលដោយសារតែហេតុផលនៃកត្តាស្ថានភាពភូមិសាស្រ្តជាយុទ្ធសាស្រ្ត។ លោក Jeff Daigle អ្នកនាំពាក្យស្ថានទូតអាមេរិក បានគូសបញ្ជាក់ថា «ក្រុមហ៊ុនទាំងនេះត្រូវបង្កើតឡើងនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ដូចជាប្រទេសកម្ពុជា ដែលទទួលបានការដេញថ្លៃពីក្រសួងការពារជាតិអាមេរិក»។ ម្យ៉ាងវិញទៀត សាខាក្រុមហ៊ុន RM Asia កម្ពុជា មានបច្ចេកទេសផលិតដូចគ្នាទៅនឹងក្រុមហ៊ុននៅប្រទេសថៃ និង បានចូលរួមចំណែកកាត់បន្ថយការស្ទះ របស់រោងចក្រនៅប្រទេសថៃ។ លោកJean-Boris Roux បានគូសបញ្ជាក់ថា «អាជ្ញាធរកម្ពុជាបានជួយសម្រួលដល់ការបង្កើតគម្រោងនេះ ជាពិសេសក្រសួងពាណិជ្ជកម្មនិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»។ ចាប់តាំងពីខែធ្នូ ឆ្នាំ២០០៤មក លោកក៏បានក្លាយជាប្រធានសភាពាណិជ្ជកម្មបារាំង-កម្ពុជាផងដែរ។ លោកបានបញ្ជាក់អោយដឹងទៀតថាលោកទទួលបានអាជ្ញាប័ណ្ណចំនួនប្រាំពីរពីក្រសួងផ្សេងៗគ្នា ក្នុងរយៈពេលដែលពុំធ្លាប់មានពីមុន គឺរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ដើម្បីធ្វើអោយគម្រោងនេះកាន់តែមានការអភិវឌ្ឍន៍ថែមទៀត។
ម្យ៉ាងវិញទៀត លោកប្រធានបានរៀបរាប់ជាមួយនឹងស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ ថាការងារកែច្នៃរថយន្តនេះសាកសមជាមួយនឹងប្រទេសមួយដែលប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហា និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតំឡើងផ្នែកនៃរថយន្តឡើងវិញ ជាពិសេស ការតំឡើងផ្នែកដែលមានម៉ាកខុសៗគ្នា។ ទោះយ៉ាងណា ក្រុមហ៊ុន RM Asia គឺជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានកែច្នៃរថយន្តកង់បួន ដោយមានការទទួលស្គាល់ដោយពីសំណាក់ម្ចាស់ស្លាកសញ្ញាដើម។ |
|
α’αααααααααααលោកJean-Boris Roux បានរៀបរាប់ថាក្រុមហ៊ុន RM Asia ត្រូវបានបង្កើតឡើងរយៈពេល២៤ឆ្នាំមកហើយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងប្រទេសក្រោយសម័យសង្រ្គាម ជាគោលការណ៍ តម្រូវការទាំងនោះរួមមាន ថាមពល និងការដឹកជញ្ជូន។ ហេតុដូចនេះហើយ ទើបបានជាគេមានគំនិតចង់ធ្វើអោយខ្លួនក្លាយជាអ្នកឯកទេសនៅក្នុងវិស័យវារីអគ្គីសនី និងរថយន្ត។» ភ្លាមៗនោះ ក្រុមហ៊ុនពហុជំនាញ ដែលបានប្រកាសនៅលើវិបសាយរបស់ខ្លួនថាជា «ដៃគូអភិវឌ្ឍន៍អាស៊ីតអាគ្នេយ៍ អាស៊ី និងអាហ្រ្វិក» បានពង្រឹងសេវាកម្មរបស់ខ្លួន និងបង្កើតរថយន្តធុនធំៗ ដូចជាប្រភេទត្រាក់ទ័រ រថយន្តលើកទំនិញ។ ក្រុមហ៊ុននេះ បានទទួលបានការរួចពន្ធលើសេវាកម្មដឹកជញ្ជូនគ្រឿងបរិភោគ (Pizza Company glaces Stensson)។ ក្រុមហ៊ុនក៏រៀបចំសេវាកម្មលក់និងជួលឧបករណ៍សម្រាប់រយៈពេលវែង។ ក្រុមហ៊ុន RM Asia តែងតែចាប់យកឱកាសការងារជានិច្ច។ លោក Jean-Boris Roux សំដែងក្តីសោមនស្សរីករាយថា «ខ្ញុំស្រឡាញ់ការងារជាអ្នកបង្កើតក្រុមហ៊ុននេះណាស់។ យើងមិនហាមឃាត់ខ្លួនឯងនោះទេ!។ នៅក្នុងការិយាល័យរបស់លោក យើងឃើញមានរូបថតរបស់លោកដែលរៀបចំទុកដាក់បានយ៉ាងល្អ ពេលចូលជួបសវនាការជាលក្ខណៈឯកជនជាមួយនឹងព្រះមហាក្សត្រ នរោត្តម សីហមុនី។
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|