|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ការធ្លាក់ចុះនៃវិស័យជំនួញអចលនទ្រព្យនៅកម្ពុជា |
| ααα រស់ ឌីណា | | | 27-05-2008 |  ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០០៧ ដីសម្រាប់លក់ នៅផ្លូវលេខ៧០ នាទីក្រុងភ្នំពេញ។ ជំនួញដីធ្លីបានធ្លាក់ចុះ នៅពេលការបោះឆ្នោតខិតជិតមកដល់ ។ © John Vink / Magnum អ្នកជំនួញដីធ្លី ឈ្នួញកណ្តាល និងក្រុមហ៊ុនអចលនទ្រព្យកម្ពុជាកំពុងតែមានការមិនសប្បាយចិត្តយ៉ាងខ្លាំង។ ចាប់តាំងពីពាក់កណ្តាលខែមេសាមក អ្នកដែលប្រកបរបរទិញ និងលក់ដីនៅកម្ពុជាដែលជាអាជីវកម្មមួយផ្តល់នូវប្រាក់កំរៃខ្ពស់ បានអង្គុយដកដង្ហើមធំ រង់ចាំទូរស័ព្ទរបស់អតិថិជនដោយសង្ឃឹមថានឹងមានគេទាក់ទងមក។ នេះគឺជាស្ថានភាពមួយដែលផ្ទុយស្រឡះពីខែមុនៗ។ នៅក្នុងអំឡុងមុនពេលបោះឆ្នោតនេះ អតិថិជនមួយចំនួនមានការរារែកចិត្តក្នុងការទិញដីទុក រឺខ្ចីបុលគេដើម្បីប្រឡូកចូលក្នុងកិច្ចការជំនួញដីធ្លីដ៏ល្បីល្បាញនេះ។
អ្នករកស៊ីដីធ្លីតូចតាចម្នាក់ឈ្មោះស្រ៊ាង ដែលទិញលក់ដីនៅសង្កាត់ចោមចៅ នាទីក្រុងភ្នំពេញ ស្ថិតនៅខាងលិចព្រលានយន្តហោះពោធិចិនតុង បានសំដែងការសោកស្តាយថា «អតិថិជនបាននិយាយប្រាប់ខ្ញុំថាពួកគេរង់ចាំមើលពីលទ្ធផលនៃការបោះឆ្នោតនាថ្ងៃទី២៧ កក្កដាខាងមុខនេះ»។ ចាប់តាំងពីពិធីបុណ្យចូលឆ្នាំខ្មែរមក ការរកស៊ីរបស់ខ្ញុំមានសភាពស្ងប់ស្ងាត់។ នៅក្នុងឆ្នាំជូតនេះ ខ្ញុំអាចរកអតិថិជនបានត្រឹមតែម្នាក់ប៉ុណ្ណោះ...។ អ្នកស្រីត្អូញត្អែរថា «កាលពីមុន ខ្ញុំមានអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប៉ុន្តែ សព្វថ្ងៃនេះ ខ្ញុំអាចរកម៉ូយបានតែមួយភាគដប់ប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា ក្រោយការបោះឆ្នោត ទីផ្សារដីធ្លីនឹងចាប់ផ្តើមឡើងខ្ពស់វិញ»។
បទពិសោធមុនការបោះឆ្នោត លោក ខៀវ សោភ័ណ ជាងគំនូរម្នាក់ រស់នៅភូមិត្រពាំងអញ្ចាញ ខ័ណ្ឌ ដង្កោ ចម្ងាយប្រមាណជាង១០គីឡូម៉ែត្រពីព្រលានយន្តហោះពោធិចិនតុង បានផ្លាស់ប្តូរមុខរបរមកជាជើងសារជំនួញ(អ្នកគួកជេរ) ហើយនៅពេលនេះលោកក៏ជួបប្រទះបញ្ហាមុនការបោះឆ្នោតដូចគ្នានេះផងដែរ។ តាមគំនិតរបស់លោក អតិថិជនភាគច្រើនព្រួយបារម្ភខ្លាចក្រែងមានព្រឹត្តិការណ៍អ្វីកើតឡើង ក្រោយការប្រកាសលទ្ធផលបោះឆ្នោត ដូចបទពិសោធនៃការបោះឆ្នោតជាតិឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣ ព្រោះថាក្រោយបញ្ចប់ការបោះឆ្នោតលើកមុនៗ តែងតែកើតមានបញ្ហាអស្ថេរភាពនយោបាយ និងជម្លោះក្នុងការបង្កើតរដ្ឋាភិបាលថ្មី។
តម្លៃដីនៅថេរ លោកសោភ័ណរៀបរាប់ទាំងស្រយុគស្រយង់ថា «បច្ចុប្បន្ននេះ ការទិញលក់ដីមានសភាពស្ងប់ស្ងាត់យ៉ាងខ្លាំង។ ដូច្នេះ ខ្ញុំបានត្រលប់មកប្រកបមុខរបរដើមជាជាងគំនូរវិញ បន្ទាប់ពីបានបោះបង់ចោលអាជីពនេះអស់រយៈពេលជាច្រើនខែមក។ នៅតែមានអ្នកមាននិងប្រជាជនមានជីវភាពកំរិតមធ្យមខ្លះៗ បានទៅស្វែងរកទិញដីនៅក្នុងភូមិនោះដោយខ្លួនឯងមួយៗដែរ។ កាលពីមុន ខ្ញុំអាចរកអតិថិជនបានពីររឺបីនាក់ក្នុងមួយថ្ងៃ ហើយបើសិនចំថ្ងៃណាស្ងាត់មែនទែន ខ្ញុំក៏អាចរកបានម៉ូយយ៉ាងហោចណាស់ម្នាក់ក្នុងមួយថ្ងៃដែរ...»។ ប៉ុន្តែ លោកបានបញ្ជាក់ថា ទោះបីជាមានការឈប់រកស៊ីជួយដូរដីធ្លីនេះក៏ដោយ ក៏តម្លៃដីក្នុងមួយម៉ែត្រការ៉េមិនប្រែប្រួលនោះទេ។ ដីស្រែមានតម្លៃពី២០ដុល្លារក្នុងមួយម៉ែត្រការ៉េ រីឯដីឡូតិ៍ក្នុងភូមិទំហំ ៥×១២ម៉ែត្រ មានតម្លៃចាប់ពី៣០០០ដុល្លារឡើងទៅ។
មូលហេតុនៃការបោះឆ្នោត រឺភ្លៀង? ការបោះឆ្នោតប្រហែលមិនមែនជាមូលហេតុតែមួយគត់នៃការព្រួយបារម្ភរបស់អ្នកទិញនោះទេ។ ជាងគំនូររកស៊ីជាអ្នកគួកជេររូបនេះបានពន្យល់ប្រាប់ពីមូលហេតុថា វាអាចបណ្តាលមកពីភ្លៀង ដែលបានធ្វើអោយដីមួយចំនួនមានសភាពកាន់តែពិបាកចូលទៅដល់ និងជាកត្តាដែលជម្រុញអោយអ្នកទីក្រុងមិនហ៊ានផ្សងព្រេងនឹងផ្លូវលិចទឹកទាំងនោះ។ ចំណែកឯអ្នកស្រី វ៉ែន ដារ៉ា អ្នកជំនួញនៅប៉ៃលិន ដែលជាទីក្រុងស្ថិតនៅភាគពាយ័ព្យប្រទេសកម្ពុជា ក៏បានត្អូញត្អែរពីបញ្ហាធ្លាក់ភ្លៀងនេះផងដែរ។
សម្រាប់អ្នកជំនួញតូចតាច សកម្មភាពនេះនៅតែផ្តល់ប្រាក់កំរៃដូចមុនដដែល ព្រោះជំនួញនេះគ្រាន់តែជាមុខរបរបន្ថែមលើអាជីពបច្ចុប្បន្នប៉ុណ្ណោះ។ ក្រុមហ៊ុនអចលនទ្រព្យគឺជាអ្នកទទួលរងគ្រោះដោយផ្ទាល់ពីការថយចុះចំនួនអតិថិជននេះ។ ប៉ុន្តែលោកអ៊ុំ វុត្ថា ប្រធានក្រុមហ៊ុន Angkor Real Estate បានអះអាងថា យើងអាចស្មានទុកជាមុនបានពីស្ថានភាពនេះ មុនការខិតជិតមកដល់នៃការបោះឆ្នោតជាតិ។ «លោកបានអះអាងថា ការផ្អាកនេះមិនមានផលប៉ះពាល់ដល់ដំណើរការក្រុមហ៊ុនរបស់ខ្ញុំ ក្នុងរយៈពេលយូរនោះទេ។ អតិថិជនមួយចំនួនបានបញ្ឈប់កិច្ចជំនួញគ្រប់យ៉ាង និងនៅស្ងៀមស្ងាត់ មិនថាពួកគេជាម្ចាស់កម្មសិទ្ធិដីដ៏ច្រើនរឺ តិចតួចនោះទេ។ ដីធ្លីដែលមានតម្លៃចាប់ពី៥សែនដុល្លារឡើងទៅ នៅនឹងមួយកន្លែង។ ទាំងអ្នកទិញនិងលក់ដីនាំគ្នារង់ចាំមើលពីលទ្ធផលនៃការបោះឆ្នោតហើយរួចរាល់សិន។ ប៉ុន្តែបញ្ហានេះមិនមែនជាបញ្ហាថ្មីនោះទេ វាគឺជាបញ្ហាដដែលៗ ដែលកើតមានរាល់មុនការបោះឆ្នោតម្តងៗ។
អាណិកជននៅបរទេសមានការភិតភ័យខ្លាំងជាងអ្នកនៅក្នុងស្រុក ទោះបីជាការថយចុះសកម្មភាពនេះគឺជាបញ្ហាទូទៅក៏ដោយ ក៏លោកប្រធានក្រុមហ៊ុនអចលនទ្រព្យ Angkor Real Estate កត់សម្គាល់ឃើញថានៅឆ្នាំនេះ អតិថិជនក្នុងស្រុកសំដែងនូវការព្រួយបារម្ភតិចតួចជាងអាណិកជននៅបរទេស។ លោកអ៊ុំ វុត្ថា បានពន្យល់ថា «ជនជាតិខ្មែររស់នៅឯនាយសមុទ្រមានការប្រុងប្រយ័ត្នខ្ពស់ជាងអ្នករស់នៅក្នុងប្រទេស។ ជាទូទៅ តំណាងជនជាតិខ្មែរនៅក្នុងប្រទេសរបស់អ្នកទាំងនោះ បានលើកឡើងពីមូលហេតុផ្សេងៗប្រាប់ដល់ពួកគេ ដោយណែនាំពួកគេអោយធ្វើការសម្រេចចិត្តនៅពេលក្រោយ ពោលគឺនៅក្រោយការបោះឆ្នោត»។ លោកបានគូសបញ្ជាក់ដោយអះអាងថាសកម្មភាពលើទីផ្សារដីធ្លីនេះមិនបានបញ្ឈប់នោះទេ។
លោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប (Bonna Realty Group) បានទទួលស្គាល់ថាបានបាត់បង់អតិថិជនចំនួនពី២%ទៅ៣% ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោកបានក៏វិភាគដូចគ្នានេះដែរ ដោយសង្ឃឹមថាវាគ្រាន់តែជាការផ្អាកធម្មតា ដោយសារបញ្ហាភ្លៀងធ្លាក់ និងការបោះឆ្នោត។ លោកប្រធានក៏ទទួលស្គាល់ផងដែរថា «នៅមានមនុស្សជាច្រើននាក់ទៀតដែលចង់វិនិយោគលើអចលនទ្រព្យ ប៉ុន្តែ ពួកគេមានការព្រួយបារម្ភតិចតួច និងរង់ចាំមើលពីលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខនេះ»។
ដើម្បីជៀសវាងការធ្លាក់ចុះតម្លៃ លោកអ៊ីន ចាន់នី ប្រធានធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថា អចលនទ្រព្យគឺជាវិស័យមួយដ៏សំខាន់ នៅក្នុងចំណោមសកម្មភាពរបស់ធនាគារអេស៊ីលីដា។ លោកមិនបានលើកឡើងពីការផ្លាស់ប្តូរគួរអោយកត់សម្គាល់ទាក់ទងនឹងគណនីបម្រុងសម្រាប់កិច្ចការជំនួញអចលនទ្រព្យ ដែលនៅតែបន្តទាក់ទាញអតិថិជនថ្មីទៀត។ លោក អ៊ីន ស៊ីផាន់ ប្រធានសេវាកម្មឥណទាននៃធនាគារនេះមិនបានធ្វើអធិប្បាយទាក់ទងទាំងការបោះឆ្នោត ទាំងរដូវវស្សា។ ប៉ុន្តែ លោកបានលើកឡើងយ៉ាងប្រុងប្រយ័ត្នពីការកំណត់ប្រាក់កម្ចីសម្រាប់វិស័យអចលនទ្រព្យ ដែលដាក់កំហិតដោយធនាគារជាតិ និងដែលជាគោលនយោបាយមួយរបស់រដ្ឋាភិបាលកម្ពុជាសំដៅប្រឆាំងនឹងអតិផរណា ។ នៅឆ្នាំចុង២០០៧ ការខ្ចីឥណទានសម្រាប់វិស័យអចលនទ្រព្យមានកំរិតយ៉ាងច្រើនលើសលប់ បន្ទាប់ពីការបង្កើតអោយមានសេវាកម្មប្រភេទនេះបានមួយឆ្នាំមក ហើយប្រាក់សរុបបានមកពីវិស័យនេះមានកំរិតខ្ពស់បំផុត។ តែផ្ទុយស្រឡះពីឆ្នាំ២០០៧ ធនាគារអេស៊ីលីដាបានផ្អាកការផ្តល់ឥណទានមួយរយៈកាលខ្លី មុននឹងវិនិយោគសារជាថ្មី និងបង្កើនទុនសម្រាប់វិស័យនេះ។ ធនាគារិកហាក់ដូចជាគ្មានអារម្មណ៍ភិតភ័យ មិនថាបញ្ហានៃការបោះឆ្នោត និងបញ្ហាធ្លាក់ភ្លៀង។ |
|
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|