Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 05 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 08:38 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Tabanata Festival
 → sam jui 05 @09:30 - :1100:
Les trois mousquetaires (film)
 → sam jui 05 @10:00 - :1130:
Alexandre le bienheureux
 → sam jui 05 @05:00 - :0630:
The Hellbounds (blues and folk)
 → sam jui 05 @07:00 - :0900:
Angel (film)
 → mer jui 09 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Microsoft វិនិយោគ​នៅ​កម្ពុជា​ សម្រាប់​រយៈ ពេល​វែង​
αžŠαŸ„αž™ ឡូរ៉ង់ ឡឺហ្គូអង់វិក   
Convertir en PDF Version imprimable SuggΓ©rer par mail
15-04-2008
Pily Wong / Microsoft / Cambodge ©John Vink / Magnum
© John Vink / Magnum
 
ពីលី វង្ស (Pily Wong) មាន​សេចក្តី​ត្រូវការ​ចំនួនពីរ នោះគឺ​រថយន្ត និង​ព័ត៌មាន​ វិទ្យា។ ជនជាតិ​បារាំង​ដើម​កំណើត​ខ្មែរកាត់ចិន​រូប​នេះ​ គឺ​ជា​តំណាង​ស្រប​​ច្បាប់​ នៃ​ក្រុមហ៊ុន​ Mercedes ប្រចាំ​ប្រទេសកម្ពុជា​។ លោក​បាន​មក​រស់នៅ​ប្រទេស​ កម្ពុជា តាំងពី​៥ឆ្នាំមុន ហើយ​លោកទើប​តែ​សម្រេច​ក្តីស្រមៃ​ទីពីរ​របស់លោក​។  តាំងពី​ដើម​ខែ​មីនា​មក​ លោក​គឺជា​អគ្គ​នាយក​ក្រុមហ៊ុន Microsoft MDP  Cambodia ដែល​ជា​សាខាប្រចាំតំបន់​​ថ្មី​​មួយនៃក្រុមហ៊ុន​ដ៏​ល្បីល្បាញ​ក្នុង​ ពិភពលោក​។ អ្នក​ជំនួញ​​រូប​នេះ​មាន​អាយុ​៣២ឆ្នាំ បាន​បញ្ចប់​សញ្ញាបត្រ​ផ្នែក​ គណិតវិទ្យា ព័ត៌មានវិទ្យា និង​ពាណិជ្ជកម្មអន្តរជាតិ ហើយ​លោក​គឺ​ជា​អ្នកគ្រប់​ គ្រង​ការិយាល័យ​ដែល​មាន​សមាជិក​ប្រាំ​រូប ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​មហាវិថី​ នរោត្តម។ លោក​បាន​​ពន្យល់​​លំអិតប្រាប់​កាសែត ពី​យុទ្ធសាស្ត្រ​នៃ​ក្រុមហ៊ុន​ដ៏​ ល្បីល្បាញ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ប៊ីល ហ្គេតនេះ ទាក់​ទង​ នឹងកំណើន​សេដ្ឋកិច្ច​ ការ​ការពារ​កម្មសិទ្ធិ​បញ្ញា និង​គំនិត​រៀប​ចំបង្កើត​​ Windows  ជា​ភាសា​ខ្មែរ។   

កាសែតៈ តើ​ហេតុអ្វី​បាន​ជា​បង្កើត​តំណាង​ក្រុមហ៊ុន Microsoft ប្រចាំ​ប្រទេស​កម្ពុជា​ ក្នុងឆ្នាំ​២០០៨នេះ?
Pily Wong : កាល​ពីមុន ប្រទេសកម្ពុជា​មិនទាន់​បាន​ត្រៀម​ខ្លួនរួច​ជា​ស្រេចទេ។  ការចូល​ជាសមាជិក​អង្គការ​ពាណិជ្ជកម្មពិភពលោក​របស់ប្រទេស​កម្ពុជា នៅ​ ថ្ងៃទី ១៣ តុលា ២០០៤ បាន​ជម្រុញ​អោយមាន​ការ​បង្កើត​ច្បាប់​​ស្តី​ពីកម្ម​សិទ្ធិ​ បញ្ញា។ ជាពិសេស បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​មានសេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​។  ទាំង​នេះ​ទាក់ទង​ទៅនឹង​យុទ្ធសាស្ត្រ​ក្នុង​តំបន់​ គឺ​ ពីប្រទេស​មួយ​ទៅប្រទេសមួយ​ ទៀត។ ជា​បឋម ក្រុមហ៊ុន Microsoft សម្រេច​បើក​សាខា​នៅ​ក្នុង​​ទីផ្សារ​ប្រទេស ​វៀតណាម ដែលជា​ប្រទេស​ធំជាង មាន​ប្រជាជន​ចំនួន ៨០លាន​នាក់​។​​  ក្រុមហ៊ុននេះ​មាន​វត្តមាន​នៅក្នុង​ប្រទេស​វៀតណាម​អស់​រយៈពេលដប់​ឆ្នាំ​មក​ ហើយ ប៉ុន្តែ​ ត្រឹម​រយៈពេល​៤ឆ្នាំ​ចុង​ក្រោយនេះ សកម្មភាព​មាន​ការ​រីក​ចម្រើន​គួរ​ អោយកត់​សម្គាល់។ ចាប់​តាំងពីពេលនោះមក ក្រុមហ៊ុនវៀតណាម​ Microsoft  បាន​បំបែក​ឯកត្តកម្ម​របស់ខ្លួន​។ ជម្រើស​បន្ទាប់គឺជា​ប្រទេស​កម្ពុជា ដែលនឹង​ត្រូវ​ យកលំនាំ​តាម​ប្រទេសជិត​ខាង​របស់ខ្លួន ជាពិសេស ទាក់ទង​នឹង​ការវិនិយោគ​ ទុនបរទេស។ វិស័យ​ព័ត៌មាន​វិទ្យា និង​កំណើន​សេដ្ឋកិច្ច​គឺ​ចំណុះគ្នា​ទៅវិញ​ ទៅមក។

 

កាសែតៈ តើ​អតិថិជន​ប្រភេទ​ណា ដែលជា​គោលដៅ​របស់​ក្រុមហ៊ុន Microsoft MDP Cambodia ?
PW : អតិថិជន​ចំបង​របស់​យើង​គឺ​ជា​អ្នក​ដែល​ត្រូវ​ការ​សុវត្ថិភាព​ព័ត៌មានវិទ្យា និង​ ចង់​អោយមាន​ការ​គោរព​កម្មសិទ្ធិ​បញ្ញា។ អតិថិនជន​ដំបូងគេ​គឺ​បណ្តា​ក្រុម​ហ៊ុន​ធំៗ។ ក្រុមហ៊ុនទាំងនោះ​មាន​មធ្យោបាយ​វិនិយោគ​ទុន និង​ធ្វើការ​ជាមួយ​ បរទេស ជាហេតុ​តម្រូវ​អោយមាន​ទំនាក់​ទំនង​មួយ​ដ៏គួរ​អោយ​ទុកចិត្ត​បាន​។  ពួកគេ​ក៏​កាន់​តែ​យកចិត្ត​ទុក​ដាក់​ ក្នុង​ការ​មាន​វត្ថុ​ប្រើប្រាស់​ ដែល​គេ​ហៅ​ថា  «របស់​ងាយ​ស្រួល​ប្រើ»។ ឧទារហណ៍​ ធនាគារ​​ត្រូវ​ធានាចំពោះអតិថិជន​របស់​ ខ្លួន ហេតុ​ដូច្នេះ ត្រូវ​បំពាក់នូវ​កម្មវិធី​ព័ត៌មាន​វិទ្យា​ដែល​ទុកចិត្ត​បាន​។ ផលិតផល​ នាំ​មុខ​របស់​យើង សុទ្ធសឹង​ជា​កម្មវិធី​ថ្មី​ៗ ដូចជា​Windows Office និង​កម្មវិធី​ សម្រាប់​ម៉ាស៊ីន​មេ (Application Server)។ ប៉ុន្តែ ប្រទេស​កម្ពុជា​ក៏​មាន​ទីផ្សារ​ធំ  សម្រាប់​កម្មវិធី​ថ្មីៗ​ ដែល​ជួយ​សម្រួល​ក្នុងការ​គ្រប់​គ្រង​ការផលិត និង​ការ​ ស្តុក...។ យើង​មាន​ផល​ចំណេញ​មួយ​នៅ​ទីនេះ នោះគឺ ប្រជាជន​កម្ពុជា​មាន​ការ​ ចាប់​អារម្មណ៍​ចំពោះ​ឧបករណ៍​ព័ត៌មាន​វិទ្យា និង​ការ​ស្រាវជ្រាវ​រក​ដំណោះ​ ស្រាយ​ ដែល​ផ្តល់ភាព​ងាយស្រួល​នៅក្នុង​ជីវិត។  

 

កាសែតៈ តើលោក​មាន​​ទស្សនវិស័យ​អភិវឌ្ឍន៍​អ្វី​ខ្លះ?
PW : ទីផ្សារ​កម្ពុជា​​មាន​លក្ខណៈតូច​ចង្អៀត​នៅឡើយ បើ​ប្រៀប​ធៀប​ជាមួយនឹង​ ប្រទេស​វៀតណាម។ ប៉ុន្តែ តាម​រយៈអត្រា​កំណើន ប្រទេស​កម្ពុជា​មាន​ សក្តានុពល​ខ្ពស់ លើស​គេ​ក្នុង​តំបន់។ ប្រទេសវៀតណាម​​មាន​ការ​រីកច​ម្រើន​ ខ្លាំង​រួចទៅ​​​ហើយ។ ទីនេះ  ក្រុមហ៊ុនMicrosoft ចាប់​ផ្តើម​ដោយ​ដៃ​ទទេរ និង​មាន​ ការ​វិវត្តន៍​ទៅមុខ​។ យើង​មិន​ទាន់​មាន​តួលេខ​ណាមួយ​ឡើយ​នៅពេលនេះ ប៉ុន្តែ  យើង​ធ្វើការ​ ដោយ​មានកិច្ច​សហការ​ជាមួយនឹង​អ្នកចែក​ចាយ​ក្នុងតំបន់​ ដើម្បី​ វាយ​តម្លៃ​ទស្សនៈវិស័យ។ នៅទីនេះ ពាណិជ្ជកម្ម​របស់​យើង​មាន​ដំណើរ​ការ​ជា​ រៀងរាល់​ថ្ងៃ​ ដោយ​ជួប​នូវ​ការ​លំបាក​ខ្លះៗ ។ យើង​នឹង​ស្ថិត​នៅទីនេះ ទោះបីជា​ មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ ព្រោះ​នេះ​គឺ​ជាការ​វិនិយោគទុនរយៈពេល​វែង។

 

កាសែតៈ តាំ​ងនាម​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ប្រទេស​កម្ពុជា​ត្រូវ​ គោរពច្បាប់អន្តរជាតិ​ស្តីពីកម្មសិទ្ធិ​បញ្ញា ចាប់​ពីពេលនេះ រហូតដល់ឆ្នាំ​២០១៣។  ក្នុង​ការ​​​បើក​សាខានៅក្នុង​ព្រះរាជាណាចក្រកម្ពុជា មុនរយៈពេល​កំណត់​ប្រាំឆ្នាំ​​នេះ​ តើ​ក្រុមហ៊ុន Microsoft  មាន​គោលបំណង​ទាញ​ផល​ចំណេញ​ពី​ដំណើរ​ការ  និង​បម្រើ​ការងារ​ជាមួយអាជ្ញាធរ​ ដែរ​រឺទេ? ​
PW : បញ្ហា​កម្មសិទ្ធិ​បញ្ញា​គឺ​ជា​បញ្ហា​ចំបង​ទី​ពីរ។ អាទិភាព​សម្រាប់​អតិថិជន​របស់​ យើង​គឺ​សុវត្ថិភាព។ ការទិញ​អាជ្ញាប័ណ្ណមិនត្រឹម​តែ​​អនុញ្ញាតិ​អោយ​លោក​អ្នក​ ទទួល​បាន​នូវ​​ CD និងឯកសារពន្យល់​ពីវិធីប្រើប្រាស់ ប៉ុណ្ណោះ​ទេ លោក​អ្នក​អាច​ ទទួល​បាន​នូវការ​ធ្វើអោយ​កម្មវិធី​ទាន់​សម័យ ( ​Update) ជំនួយ​ផ្នែកបច្ចេកទេស  និង​សេវាកម្មផ្សេងៗ។ ការ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​លួច​ចម្លងមិនមែនជា​គោល​ បំណង​របស់​យើង និង​ក៏មិនមែន​ជា​បេសកកម្ម​របស់​ Microsoft ​ឡើយ។ វា​គឺជា​ តួនាទីរបស់​ BSA [Business Software Alliance] ដែល​ជា​សមាគម​តំណាង​ ក្រុមហ៊ុនធំៗ។ អតិថិជន​របស់​យើង​ខ្ញុំ​មិនត្រូវ​ចាត់​ទុក​ពួកយើង​ជា​នគរបាល​ ឡើយ។ យើង​នៅ​ទីនេះ​ដើម្បី​គាំទ្រដល់​ទីផ្សារ និង​ផ្តល់សេវាកម្មមួយ។  

 

កាសែតៈ តើ​មូលហេតុ​អ្វី​បានជា នៅក្នុងពិធីបើក​ដំណើរការ​ការិយាល័យ​នេះ លោកជ្រើសរើស​ពាក្យស្លោកថា «សូម​ប្រើ​ផលិតផល​ដើម» ដែល​​​បញ្ជាក់​យ៉ាង​ ច្បាស់​​ពី​កម្មសិទ្ធិបញ្ញា? 
PW : «សូម​ប្រើ​ផលិតផល​ដើម» នេះ​គឺ​ជា​ផ្លាកយីយោដែល​បញ្ជាក់ពីគុណភាព​ មួយ​និង​ការអញ្ជើញ​មួយ។ 

 

កាសែតៈ តើ​លោក​នឹងទាក់​ទាញ​អោយ​អ្នក​ប្រើប្រាស់​ខ្មែរ​បង់​ប្រាក់​៤០០ដុល្លារ​  សម្រាប់​កម្មវិធី​ព័ត៌មាន​វិទ្យា​មួយយ៉ាង​ដូច​ម្តេច ស្រប​ពេល​​ដែល​កម្មវិធី​ក្លែង​ក្លាយ​ មាន​​តម្លៃត្រឹម​តែ​២ដុល្លារ​ប៉ុណ្ណោះ?
PW : នៅក្នុងលក្ខខ័ណ្ឌ​បច្ចុប្បន្ននេះ  យើងមិនអាច​ទំនាក់ទំនង​ទៅ​គ្រប់គ្នា​បាន​ នោះទេ។​ យើង​កំពុង​តែគិត​ពីបញ្ហានេះ។ ដូច្នេះ យើងនឹង​ព្យាយាម​នាំ​មក​នូវ​ កម្មវិធី​​ដ៏មាន​គុណភាពមួយ។ នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែលនាំ​អោយ​ពួក​យើង​ មាន​​វត្ត​មាន​នៅទីនេះ។ យើងអាច​ផ្គត់​ផ្គង់​ជំនួយ​បច្ចេកទេស​អោយ​​​បាន​​​កាន់​តែ​ ច្រើន​។ កាលពីមុន អតិថិជនរបស់យើងត្រូវ​ពឹង​ពាក់​ប្រទេស​វៀតណាម។ យើង​ ក៏​អាច​ធានា​រៀបចំ​នូវការ​បណ្តុះបណ្តាល​។ យើង​សូម​និយាយ​ម្តង​ទៀត​ថា ​សារៈសំខាន់​​គឺ​សុវត្ថិភាព។ តើ​ការ​ប្រថុយគ្រោះថ្នាក់របស់​ក្រុមហ៊ុន និង​ការ​​សន្សំ​ ប្រាក់​៤០០ដុល្លារ មួយ​ណាមាន​​តម្លៃថ្លៃ​ជាង?  

 

កាសែតៈ តើមានការ​សិក្សា​វាយ​តម្លៃ​រឺទេ ទៅលើការ​បាត់​បង់​បណ្តាល​មកពីការ​លួច​ចម្លង?
PW: ទេ! យើង​មិនមានតួលេខ​ណាមួយ​ឡើយ។ ប៉ុន្តែ នៅក្នុងទស្សនាវដ្តី​DVD យើង​ឃើញ​មាន​កម្មវិធី​ព័ត៌មាន​វិទ្យា​ Microsoft ក្លែង​ក្លាយ តិចតួច។ យើង​មិនទទួល​រង​នូវការ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដូច​បណ្តា​ក្រុមហ៊ុន​ផ្សេង​ៗឡើយ។ ផ្ទុយ​ទៅវិញ យើង​មានអតិថិជន​ច្រើនជាង​គេ​!

 

កាសែតៈ ដូច្នេះ នេះគឺ​ជាការប្រតិបត្តិការ​អត់អោន​រឺ?
PW : យើង​គឺ​ជា​អ្នក​ប្រាដកនិយម។ មិនមែន​មានន័យ​ថា​យើង​អនុគ្រោះឡើយ ប៉ុន្តែយើង​ធ្វើការ​វាយតម្លៃ​កំរិត​នៃ​ការអភិវឌ្ឍន៍​ប្រទេស​ដែល​យើង​បាន​ធ្វើ​ការិនិយោគ។ យើង​មិនចង់​អោយ​ប្រទេសជាតិដើរថយ​ក្រោយ​ ដោយ​សារតែ​ការ​ បង្ខំ​អោយគេ​ទិញ​ទំនិញ​របស់​យើងនោះ​ទេ​​។

 

កាសែតៈ ការ​លួច​ថត​ចម្លងបាន​​ជួយផ្សព្វផ្សាយ​​​ផលិតផល​របស់លោក ទៅកាន់​ អ្នក​​ប្រើ​ប្រាស់​​​ដែល​នឹងក្លាយ​ជា​អតិថិជន​របស់​លោក​នា​ពេល​អនាគតដែរ​រឺទេ​?
PW : ជាការពិត​ណាស ទាំងនេះ​អាច​ជួយ​ពួកយើង​ដោយមិនផ្ទាល់។


កាសែតៈ ក្រុមហ៊ុន​ Microsoft ត្រូវ​បាន​ចោទ​គេ​ប្រកាន់​នៅ​ទ្វីប​អឺរុប ពីបទ​​​ប្រឆាំង​នឹង​ការ​ប្រកួត​ប្រជែង និង​ ជានិច្ច​កាល​ ត្រូវ​បាន​គេ​យល់​ឃើញ​ ដូច​ជា​សញ្ញាសកលភាវូបនីយកម្ម​ ​ តើ​វា​គឺ​ជា​គុណ​វិបត្តិ​ដែរ​រឺទេ?
PW :​ ទស្សនៈវិស័យ​នេះ​ប្រែប្រួល​ ទៅតាម​ប្រទេស។ ការមិនពេញចិត្ត​កើត​មាន​នៅក្នុង​​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​​។ ប៉ុន្តែ នៅទីនេះ ក្រុមហ៊ុន Microsoft យល់​ឃើញ​ថា​មាន​ផល​វិជ្ជមាន​ច្រើន​ជាង​។ ប្រជាជន​កម្ពុជា​ចូលចិត្ត​កម្មវិធី​ព័ត៌មានវិទ្យារបស់យើង គ្រប់​គ្នា​ប្រើប្រាស់​កម្មវិធី Windows ហើយ​ពួកគាត់​​យល់​ឃើញ​ថា​Microsoft មាន​ការ​វិវត្តន៍ទៅមុខជានិច្ច ដោយមានចេញនូវ​កម្មវិធី​ថ្មី​ៗ​ជា​ទៀត​ទាត់​។

កាសែតៈ អង្គការ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា មាន​គោល​បំណង​ពង្រឹង​ការ​ប្រើប្រាស់​កម្មវិធីព័ត៌មាន​វិទ្យា​សេរី (Open source)។ តើ​លោក​យល់​ឃើញ​ថាអង្គការ​ទាំងនេះ ហាក់បីដូច​ជា​ចង់​ធ្វើ​ការ​ប្រកួត​ប្រជែង​ដោយផ្ទាល់ដែររឺទេ?
PW :​ យើង​សូម​ស្វាគមន៍​រាល់កម្មវិធី​ Open source


កាសែតៈ តើក្រុម​ហ៊ុន Microsoft នឹង​បើក​លេខ​កូដ​ដើម នៃ​កម្មវិធី​ព័ត៌មានវិទ្យា​របស់​ខ្លួន​ដែរ​រឺទេ ?
PW :​ ទេ។ ប៉ុន្តែ យើង​នឹង​ជួយ​ជម្រុញ​​កម្មវិធី​ព័ត៌មាន​វិទ្យា​សេរី។ ទាំងនេះគឺ​ជា​កម្មវិធីល្អៗ នៅតាមខេត្ត​ និង​តំបន់​ដែលមិនមានអំណោយ​ផល​ល្អ។ វា​ប្រៀប​បានដូច​ជាយើង​​ទើប​បាន​ប័ណ្ណ​បើក​បរ​អញ្ជឹងៈ ដំបូង យើងមាន​រថយន្ត​តូចមួយ មុននឹងមាន​រថយន្ត​ទំនើប​មួយ។

កាសែតៈ តើ​កម្មវិធីWindows ជា​ភាសា​ខ្មែរ នឹង​ត្រូវ​បង្កើត​ឡើង​ដែរឬទេ?
PW :​ ប្រាកដ​ណាស់​​។ យើង​កំពុង​តែ​រៀប​ចំ​ធ្វើការ​សាកល្បង។ យើង​នឹង​ព្យាយាម​ បើ​ទោះបីជា​ទីផ្សារ​តូច​ចង្អៀត​ក៏ដោយ។ លោក ប៊ីល ហ្គេត គឺ​ជាអ្នក​មានទស្សនៈ​វិស័យ​ម្នាក់​ និង​ចង់អោយគ្រប់​គ្នា​អាច​ទទួល​បាន​នូវ​ព័ត៌មាន​វិទ្យា ជា​ពិសេស​តាម​រយៈ​ភាសា។ ក្រុមការងារ​របស់​ Microsoft ដែលមានទីស្នាក់ការនៅ Redmond (សហរដ្ឋអាមេរិក) គឺជា​អ្នកទទួល​ខុស​ត្រូវ និង​បានធ្លាប់​ធ្វើ​ការ​​សាកល្បង​បច្ចេក​ទេស​រួចមក​ហើយ ប៉ុន្តែ មិនទាន់​មាន​ថ្ងៃ​ណាមួយ​កំណត់​ច្បាស់​លាស់​ឡើយ។ នេះ​គឺ​ជា​ការ​វិនិយោគ​ទុន​រយៈពេលវែង ដែល​ទាក់​ទង​នឹង​ទស្សនវិជ្ជា​របស់​Microsoft: ផ្តល់​ភាព​ងាយ​ស្រួល​ដល់​មនុស្ស​គ្រប់​រូប​។

 

តាមលំនាំ​​​នៃ​ប្រទេស​វៀតណាម
លោក Chris Atkinson ប្រធាន​ក្រុមហ៊ុន Microsoft ប្រចាំតំបន់​អាស៊ី​អាគ្នេយ៍ បាន​គូស​បញ្ជាក់​នៅក្នុង​ពិធីសម្ភោធ​ការិយាល័យកម្ពុជា​នៃ​ក្រុមហ៊ុន​ Microsoft នៅថ្ងៃ​ទី​២៥ មីនា ២០០៨ ថា​ក្រុមហ៊ុន Redmond នឹង​យក​គម្រូតាម​​​សេដ្ឋកិច្ច​​ដែល​បាន​អនុវត្ត​នៅ​ប្រទេស​វៀត​ណាម មក​អនុវត្ត​នៅ​ប្រទេសកម្ពុជា​ម្តង​។ ​បន្ទាប់ពីមាន​វត្តមាន​នៅក្នុង​ប្រទេស​ជិតខាង​អស់រយៈពេល​ជាង​១០ឆ្នាំ​ផ្លាយរួច​មក ក្រុមហ៊ុន Microsoft មានសន្ទុះ​ការងារ​កាន់តែ​ខ្លាំង​ឡើង ត្រឹមរយៈពេល​ពីបីទៅបួនឆ្នាំចុង​ក្រោយនេះ។  ​​កាល​ពីខែ ឧសភា ២០០៦ លោក​ ប៊ីល ហ្គេត បាន​ចុះ​កិច្ចព្រម​ព្រៀង​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​វៀ​ត​ណាម ដោយគ្រោង​នឹង​ផ្តល់​អាជ្ញាប័ណ្ណអោយប្រើប្រាស់​កម្មវិធីព័ត៌មាន​វិទ្យា​ស្រប​ច្បាប់។ យោង​តាម BSA  ចន្លោះឆ្នាំ​២០០៣ ដល់ ២០០៦ ខណៈពេល​ដែល​ចំនួន​អ្នក​ប្រើប្រាស់​ កម្មវិធីព័ត៌មាន​វិទ្យា​បាន​កើនឡើង អត្រា​នៃ​ការ​លួច​ចម្លង​បាន​ថយ​ចុះ​ ៤ខ្ទង់ ។​

 



ការ​លួច​ថត​ចម្លង​​កម្មវិធីព័ត៌មាន​វិទ្យា​នៅ​ទ្វីប​អាស៊ី
នៅ​តំបន់​អាស៊ីប៉ាស៊ីភិច Business Software Alliance បាន​វាយតម្លៃ​ថា នៅ​ឆ្នាំ​២០០៦ កម្មវិធីព័ត៌មាន​វិទ្យា​ចំនួន​ហាសិប​ភាគរយ​ដែល​ប្រើប្រាស់​គឺ​ជា​កម្មវិធី​លួច​ថត​ចម្លង ដែល​ជាការ​បាត់​បង់​មួយសម្រាប់​ឧស្សាហកម្ម​ចំនួន ៧,៥កោដិ៍ដុល្លារ។ BSA មិន​បានវាយ​តម្លៃ​លំអិត​សម្រាប់ប្រទេសកម្ពុជា​ឡើយ រីឯនៅតាម​បណ្តាយ​ប្រទេស​ផ្សេង​ៗ​ មានអត្រា​លួច​ថត​ចម្លង​៨៦%។ ប្រទេស​វៀតណាម​ប្រើប្រាស់​កម្មវិធី​ខុស​ច្បាប់​ ចំនួន​៨៨% ខណៈពេល​ ដែល​ប្រទេស​ឥណ្ឌូណេស៊ី មាន​៨៥% ចិន៨២% និង​ប្រទេសថៃមាន​៨០%។




ការបាត់​បង់​ថវិកា​រាប់​កោដិ៍ដុល្លារ​
សហរដ្ឋ​អាមេរិក​មាន​អត្រា​លួច​ថត​ចម្លង​ទាប​បំផុតនៅក្នុងពិភពលោក ដោយ​​មាន​ត្រឹម​តែ​២០%។ ប៉ុន្តែ ការបាត់បង់​ចំនួន២០%នេះ បានបង្កអោយមាន​ការ​ខាត​បង់​ដ៏​ធំ​បំផុត​នៅលើ​លោក គឺចំនួន ៧,២%។ នៅក្នុង​ចំណាត់​ថ្នាក់​នៃ​ការ​ខាតបង់របស់​ក្រុមហ៊ុនBSA តាមតំបន់ដែលខ្លួន​មាន​សកម្មភាព​ គេ​ឃើញ​ថា​នៅ​ប្រទេស​ចិន​ខាត ៥,៤កោដិ៍ដុល្លារ និង​ប្រទេសបារាំង​ខាត២,៦កោដិ៍​ដុល្លារ(៤៥%)​។