|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ការនាំចេញផលិតផលខ្មែរទៅបរទេសជួបការលំបាក |
| ααα ឡូរ៉ង់ ឡឺហ្គូអង់វិក | | | 03-06-2008 |
ពួក (សៀមរាប) ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០០៥ ៖ ការបណ្តុះបណ្តាលជំនាញធ្វើសូត្រដល់ ប្រជាពលរដ្ឋ ។ សិប្បករតំបន់អង្គរសហការគ្នាធ្វើការងារយ៉ាងជិតស្និត © John Vink / Magnum ម្រេចខេត្តកំពត ស្ករត្នោត សូត្រ... ផលិតផលខ្មែរមួយចំនួនទទួលបានកិត្តិនាមល្បីល្បាញនៅលើទីផ្សារអន្តរជាតិ។ បច្ចុប្បន្ននេះ បណ្តាសហគ្រិន ដូចជាលោកលី អ៊ាងហៃ ប្រធានក្រុមហ៊ុនកម្ពុជា Confirel សម្រេចបានជោគជ័យ ក្នុងការទាញយកផលប្រយោជន៍ពីផលិតផលទាំងនេះ និងបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ទ្វីបអឺរុប ជាហេតុធ្វើអោយប្រទេសកម្ពុជាកាន់តែមានកិត្យានុភាព។ ប៉ុន្តែ ជោគជ័យទាំងនេះនៅមានកំរិតនៅឡើយ ព្រោះគេត្រូវប្រើពេលវេលាយូរ និងចំណាយថវិកាលើការងារអស់ច្រើន។ សហគ្រិនកម្ពុជាធុនតូចបាត់បង់ឱកាសប្រកួតប្រជែងនៅលើទីផ្សារពិភពលោក ដោយសារតែកខ្វះខាតផ្នែកព័ត៌មាន នីតិវិធីច្បាស់លាស់ ការធានារបស់ជាតិ ព្រមទាំងកខ្វះនូវវិធានការរបស់រដ្ឋាភិបាល។ យ៉ាងណាមិញ បណ្តាញឯកជន និងសមាគម ចាប់ផ្តើមត្រូវបានបង្កើតឡើង។
ភាពឯកោរបស់សហគ្រាសធុនតូច លោក លី អ៊ាងហៃ បានអះអាងថា «ខ្ញុំមិនចង់ធ្វើជំនួញតែម្ចាក់ឯងនោះទេ! ត្រូវតែមានការចូលរួមពីគ្រប់សំណាក់ជនជាតិខ្មែរទាំងអស់!»។ លោកត្រូវបានសាកសួរសំភាស ក្រោយពេលដែលផលិតផលអំពីស្ករត្នោតរបស់លោកទទួលបានការតែងតាំងក្នុងបញ្ជី Grès d’or ប្រចាំឆ្នាំ២០០៨ នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្របខ័ណ្ឌនេះគឺជាវិញ្ញាប្រកួតប្រជែងមួយ ដែលរៀបចំឡើងដោយសហព័ន្ធសហគ្រាស និងសហគ្រិននៃប្រទេសបារាំង ។ លោកគឺជាប្រធានក្រុមហ៊ុន Confirel ដែលជាសហគ្រាសកម្ពុជា ផលិតស្ករ ស្រា ទឹកខ្មេះទឹកត្នោតនៃខេត្តកំពង់ស្ពឺ និងជាប្រធានសហគ្រាសផលិតឱសថ (PPM)។ ជនជាតិខ្មែរសញ្ជាតិបារាំងរូបនេះគឺជាអ្នកនាំចេញម្នាក់ នៅក្នុងចំណោមអ្នកនាំចេញដ៏កំរនៅកម្ពុជា ក្រៅអំពីវិស័យកាត់ដេរ និងឈើ។
សហគ្រិនរូបនេះទទួលស្គាល់ថា ទាំងនេះមិនមែនជាបញ្ហាមិនល្អនោះទេ។ ដើម្បីសម្រេចបានជោគជ័យនៅលើទីផ្សារអន្តរជាតិ ក្រុមហ៊ុន Confirel បានទទួលជំនួយពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិបារាំងស្រាវជ្រាវផ្នែកក្សេត្រសាស្រ្តសម្រាប់ការអភិវឌ្ឍន៍ (Cirad) ដើម្បីបង្កើតផលិតផលដែលទាក់ទាញថ្មី និងពង្រឹងសមត្ថភាពផលិតស្ករត្នោត។ បន្ទាប់មក ក្រុមហ៊ុននេះពឹងផ្អែកទៅលើស្លាកសញ្ញាដែលត្រូវបានទទួលស្គាល់នៅទ្វីបអឹរុប។ លោកបណ្ឌិត ហៃ បានបញ្ជាក់ថា ស្ករក្រុមហ៊ុនរបស់លោកនេះត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនបារាំងឈ្មោះ Ecorcert ដែលជាក្រុមហ៊ុន «ធានាគុណភាព» ចំពោះអតិថិជនអឺរុប ថាជា «ស្ករសរីរាង្គ» ។ វាគឺជានីតិវិធីដែលគេទទូចចង់បានពីសំណាក់បណ្តាញដ៏រឹងមាំនៅបរទេស។ លោកប្រធានសំដែងការសោកស្តាយថា «នៅប្រទេសកម្ពុជា គេត្រូវធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង រួមទាំង ការវិភាគ ការធានា ការចែកចាយ ការផលិតក្រោមរូបភាពជាប្រទេសកម្ពុជា»។
សហគ្រិនកម្ពុជាផ្សេងៗទៀតក៏បានកត់សម្គាល់ឃើញត្រង់ចំណុចទាំងនេះដូចគ្នាដែរ។ នៅក្នុងវេទិការដ្ឋាភិបាលសម្រាប់វិស័យឯកជន ដែលរៀបចំឡើងដោយ IFC-MPDF ពួកគេបានលើកឡើងទាក់ទងនឹងការជួយគាំទ្ររបស់រដ្ឋ ក្នុងការផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក និងការបង្កើតមន្ទីរពិសោធន៍ស្របទៅតាមបទដ្ឋានអន្តរជាតិស ដ៏រឹងមាំនៅបរតេពីសំណាក់ប្រពោះអតិថិជនអឺរុបអស់!»។ លោកត្រុវ ដើម្បីបញ្ជាក់ពីគុណភាពផលិតផល។ ច្បាប់នឹងរៀបចំបង្កើតអោយមានវិទ្យាស្ថានស្តង់ដារ ប៉ុន្តែ អាជ្ញាធរបានឆ្លើយតបដោយប្រកាន់គោលជំហរដដែលថា រដ្ឋគ្មានថវិកាគ្រប់គ្រាន់នោះទេ ការងារនេះគឺជាបន្ទុករបស់សហគ្រាស និង ជំនួយបរទេស។
«អ្នកសម្របសម្រួល» ដ៏សំខាន់មួយ លោក លីលី ស៊ីសម្បត្តិ ប្រធានគម្រោងរបស់ MPDF បានគូសបញ្ជាក់ថា «ការនាំចេញបានចោទជាបញ្ហាជាច្រើន ដូចជា ការផលិត កំណើនទីផ្សារ នីតិវិធីនៃការនាំចេញ...។ សម្រាប់សហគ្រាសធុនតូច ការនាំចេញសឹងតែមិនអាចរួចបាន ប្រសិនជាគ្មានការជួយគាំទ្រពីរដ្ឋាភិបាល រឺ រចនាសម័្ពន្ធមួយដែលប្រមូលផ្តុំសហគ្រាសជាច្រើន។ គេត្រូវតែមាន«អ្នកសម្របសម្រួល» ដ៏សំខាន់មួយ។»
លើសពីនេះ MPDF ដើរតួនាទីជា «សមាគមនៃការបង្កើត» ដោយបានគាំទ្រដល់ការបង្កើតបណ្តាញសិប្បកម្មមួយឈ្មោះCraft Network Cambodia ដែលជាបណ្តាញស្វយ័ត និងកំពុងតែធ្វើឯកជនភាវូបនីយកម្ម។ បណ្តាញនេះទទួលបន្ទុកលើការធ្វើពាណិជ្ជកម្ម និងជម្រុញផលិតផលសិប្បកម្មកម្ពុជា ដូចជា សូត្រ គ្រឿងតុបតែងលម្អ គ្រឿងអលង្កា កន្ទេល ដែលផលិតដោយផលិករតូចតាចក្នុងស្រុក រឺនាំយកមកពីសហគ្រាស និងអង្គការក្រៅរដ្ឋាភិបាល (Nyemo Hagar Rehab Craft Cambodia…)។ បណ្តាញនេះបានចូលរួមនៅក្នុងពិពណ៌នៅបរទេស និងបានចេញផ្សាយកូនសៀវភៅ ហើយនឹងឧបករណ៍ផ្សេងៗ សម្រាប់ផ្សាយពាណិជ្ជកម្ម ព្រមទាំងបានបណ្តុះបណ្តាលផលិករ ដើម្បីអោយពួកគេចេះឆ្លើយតបទៅតាមតម្រូវការបរទេស។ បណ្តាញនេះក៏បានជួយសម្រួលការងារដល់សហគ្រាសធុនតូចនិងមធ្យមផងដែរ។
ការសម្របទៅតាមជំនាញក្នុងស្រុក កម្មវិធីជំនួយសម្រាប់វិស័យឯកជន (PSP) នៃទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសអាល្លឺម៉ង់ GTZ បានលើកទឹកចិត្តអោយមានការបង្កើតសមាគមអ្នកផលិតកន្ទេលមួយ។ លោកPeter Bolster អ្នកទទួលខុសត្រូវ PSP បានពន្យល់ថា «យើងមានផលិតផលល្អ ជាមួយនឹងជំនាញដ៏ប៉ិនប្រសប់ ប៉ុន្តែ រាល់ពេលចង់ធ្វើការនាំចេញ តែងតែមានបញ្ហាជាច្រើនកើតមានឡើង។ តើផលិតផលជ្រលក់ថ្នាំទាំងនេះត្រូវបានទទួលស្គាល់នៅលើទីផ្សារបរទេសដែររឺទេ? តើមានអ្វីកើតឡើង ប្រសិនជាអ្នកនាំចូលត្រូវការកន្ទេលរាប់ពាន់នោះ? ប្រសិនជាមិនមានគុណភាពវិញ តើវាអាចផ្តល់ផលអវិជ្ជាមានដែររឺទេ? នេះគឺជានីតិវិធីដែលត្រូវចំណាយពេលវេលា។
ដំណាក់កាលដំបូងគឺជាការប្រមូលផ្តុំអ្នកធ្វើកន្ទេលជាសមាគមមួយ នៅខេត្តកណ្តាល ដោយផ្តល់ប្រាក់កំរៃដល់សមាជិករបស់ខ្លួន។ ដើម្បីបង្កើនផលិតផលរបស់ពួកគេ គេបានរៀបចំវិញ្ញាសាប្រកួតប្រជែងមួយ ដើម្បីប្រមូលផ្តុំជំនាញធ្វើកន្ទេលប្រពៃណី និងគំនិតច្នៃប្រឌិតរបស់អ្នកសិល្បៈក្មេងៗមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ជាលទ្ធផល គេទទួលបានគំរូជាងដប់ ដែលវាយតម្លៃដោយគណកម្មាការអន្តរជាតិ និងផ្តល់រង្វាន់ដោយក្រសួងកិច្ចការនារី។ ផលិតផលខ្មែរ១០០% ទទួលបាននូវការទាក់ទាញនៅលើទីផ្សារក្នុងស្រុក និងបរទេស។
ស្លាកសញ្ញាដែលបញ្ជាក់ពីគុណភាព ជោគជ័យរបស់កន្ទេលខ្មែរ ដែលជាផលិតផលក្នុងស្រុកតែមួយគត់ បានបង្ហាញនូវតួនាទីដ៏សំខាន់របស់ស្លាកសញ្ញា។ សមាគមបារាំងពីរ ក្រុមស្រាវជ្រាវនិងផ្លាស់ប្តូរបច្ចេកវិជ្ជា (Gret )និងអង្គការសេដាក រួមជាមួយនឹងក្រសួងពាណិជ្ជកម្ម បានអភិវឌ្ឍកម្មវិធីអត្តសញ្ញាណកម្មភូមិសាស្រ្ត ក្រោមជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងកសិកម្ម។ លោក ហ្សង ម៉ារី ប្រង (Jean-Marie Brun) អ្នកឯកទេសផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានពន្យល់ថាយើងមានគោលបំណងពីរ គឺអភិវឌ្ឍក្របខណ្ឌគតិយុត្តិស្តីពីការការពារសន្ទទស្សន៍ភូមិសាស្រ្ត កែសម្រួលសេចក្តីព្រាងច្បាប់ដែលកំពុងតែតាក់តែងដោយក្រសួងពាណិជ្ជកម្ម និង បង្កើតរចនាសម័ន្ធនៅក្នុងក្រសួង ដើម្បីគ្រប់គ្រងតម្រូវការអត្តសញ្ញាណកម្ម។ នាពេលថ្មីៗនេះ គេបានបង្កើតការិយាល័យសន្ទទស្សន៍ភូមិសាស្រ្ត។
ដំណើរការបញ្ជាក់ពីគុណភាពនិងការត្រួតពិនិត្យត្រូវតែធានាផលិតផលដើម ព្រមទាំងគុណភាព ដល់អ្នកប្រើប្រាស់។ កិច្ចប្រឹងប្រែងទាំងនេះសំដៅលើទីផ្សារអន្តរជាតិ ជាជាងទីផ្សារក្នុងស្រុក។ លោកហ្សង ម៉ារី ប្រង បានលើកឧទាហរណ៍មកពន្យល់ថា «អ្នកប្រើប្រាស់ជនជាតិកម្ពុជាបានវាយតម្លៃថាធុរេនខេត្តកំពតមានគុណភាពប្រសើរជាង។ ប៉ុន្តែ បច្ចុប្បន្ន នៅតាមទីផ្សារ គេមិនធានាពីប្រភពរបស់ធុរេនទាំងនេះនោះទេ»។
គម្រោងចំបងពីរត្រូវបានដឹកនាំធ្វើឡើង ដើម្បីពាំនាំនូវការធានាគុណភាពចំពោះអ្នកប្រើប្រាស់ គឺការធានាគុណភាពម្រេចនៅខេត្តកំពត និង ស្ករនៅខេត្តកំពង់ស្ពឺរបស់ក្រុមហ៊ុនConfirel របស់លោកលី អ៊ាងហៃ។
ការជួយអន្តរាគមន៍លើបួនចំណុច លោក Peter Bolster បានគូសបញ្ជាក់ថា បញ្ហាគឺការរៀបចំរចនាសម្ព័ន្ធសង្វាក់នៃការផលិត និងការចែកចាយ។ «ផលិករនិងកសិករសុទ្ធសឹងតែជាសហគ្រិន ដែលបានជ្រើសរើសយុទ្ធសាស្រ្តរៀងៗខ្លួន។ ដើម្បីជួយដល់ពួកគេនៅក្នុងការសម្រេចចិត្តទាំងនេះ គេត្រូវជួយអន្តរាគមន៍លើបួនចំណុច តាមលំដាប់លំដោយ នោះគឺ ព័ត៌មាន ប្រសិនជាគ្មានព័ត៌មាន សហគ្រិនមិនអាចជ្រើសរើសបានទេ។ បន្ទាប់មកគឺ ការប្រឹក្សា ការពង្រឹងសមត្ថភាពផលិត និងទីផ្សារ»។
អ្នកទទួលខុសត្រូវកម្មវិធី PSP បានបន្ថែមទៀតថា «ទីផ្សារនៃការនាំចេញមានលក្ខណៈទន់ខ្សោយ។ មុននឹងឈានដល់ដំណាក់កាលផ្សងព្រេង គេគួរតែមានមូលដ្ឋានគ្រឹះរឹងមាំ ស្តីពីទីផ្សារក្នុងស្រុក»។ លោក លីលី ស៊ីសម្បត្តិបានបន្ថែមថា «ការនាំចេញមិនមែនជារឿងបន្ទាន់នោះទេ គេគួរតែស្រាវជ្រាវអោយបានដិតដល់មុននឹងធ្វើការសម្រេចចិត្ត ហើយនឹងផលិតអោយមានលក្ខណៈសមស្របសម្រាប់ប្រទេសជាតិ។ នៅពេលដែលយើងផលិតបានទំនិញល្អ និងមានលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក យើងនឹងមានឥទ្ធិពលខ្លាំងក្លា សម្រាប់ការនាំចេញផលិតផលរបស់ខ្លួន។ យើងត្រូវបំពេញតម្រូវការក្នុងស្រុក ជាមួយនឹងផលិតផលដែលអ្នកប្រើប្រាស់ទុកចិត្ត។ វាគឺជាកត្តាជួយកាត់បន្ថយនូវការប្រើប្រាស់ផលិតផលនាំចូលពីបរទេស។
|
|
α’ααααααααααα សូមអាននៅលើវិបសាយកាសែត -ផ្សារណាត់កសិករនៅត្រាំកក់ៈ ប្រែក្លាយពីកសិករទៅជាអាជីវករ - សមាគមប្រទេសនាំចេញអង្ករ(Oper)៖ហេតុអ្វីបានជាប្រទេសកម្ពុជាមានបំណងចង់បង្កើតសមាគមនេះ?
កូនសៀវភៅមគ្គុទេស៍សម្រាប់ការនាំចេញ ក្រសួងពាណិជកម្ម និងកម្មវិធីអភិវឌ្ឍន៏វិស័យឯកជនតំបន់ទន្លេងមេគង្គ (MPDF) បានចេញផ្សាយកាលពីខែមេសា នូវកូនសៀវភៅមគ្គុទេស៍មួយ ដែលនិយាយលំអិតពីនីតិវិធីសំខាន់ៗ ក្នុងការនាំចេញផលិតផលផលិតនៅប្រទេសកម្ពុជា «Made in Cambodia»។ ដោយសំដៅដល់សហគ្រាសធុនតូចនិងមធ្យម សៀវភៅនេះនឹងជួយដល់សហគ្រិនទាំងអស់ អោយបានយល់កាន់តែច្បាស់ និងដឹងថាតើសេវាកម្មណាដែលពាក់ព័ន្ធនឹង ដើម្បីបង្កើតនូវនីតិវិធីសមស្រប។ សៀវភៅមគ្គុទេស៍នេះមាននៅលើវិបសាយ ជាភាសាអង់គ្លេស ចំណែកជាភាសាខ្មែរ មាននៅក្រសួងពាណិជ្ជកម្ម(ផ្ទះលេខ២០ A-B មហាវិថីនរោត្តម) រឺនៅ IFC-MPDF (ផ្ទះលេខ៧០ មហាវិថីនរោត្តម ភ្នំពេញ)។
MPDF គឺជា«សមាគមនៃការបង្កើត»និងជា«អ្នកសម្របសម្រួល» កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF) ត្រូវបានដឹកនាំដោយសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ( IFC) (សាខាហិរញ្ញវត្ថុមួយរបស់ធនាគារពិភពលោក) និងមានតួនាទីជាអ្នកជួយបង្កើតគម្រោង ដោយគាំទ្រគម្រោងវិនិយោគសាកល្បងនានា ដែលគាំទ្រកិច្ចអភិវឌ្ឍន៍សកម្មភាពសេដ្ឋកិច្ច (ដូចជាអ្វីដែលគេបានធ្វើដើម្បីដាក់ដំណើរការបណ្តាញស្វយ័ត Craft Network ) ។ ស្ថាប័ននេះក៏ដើរតួនាទីជាទីប្រឹក្សា និងអ្នកសម្របសម្រួលផងដែរ ដោយការភ្ជាប់ទំនាក់ទំនងវិស័យឯកជន និងអាជ្ញាធរ អាចតាមរយៈការបោះពុម្ពផ្សាយការវិភាគសេដ្ឋកិច្ច និងអនុសាសន៍នានា ឬក៏តាមរយៈការរៀបចំអោយមានការជួបសន្ទនាគ្នារវាងប្រធានសហគ្រាស និងអ្នកសម្រេចចិត្តនយោបាយ ដូចជារៀបចំវេទិការដ្ឋាភិបាលសម្រាប់វិស័យឯកជន ជាដើម។
កម្មវិធីបង្រៀនធ្វើជំនួញរបស់ Cnuced នៅឆ្នាំ២០០៤ សន្និសីទរបស់អង្គការសហប្រជាជាតិដើម្បីពាណិជ្ជកម្ម និងការអភិវឌ្ឍ (Cnuced) បានបើកកម្មវិធីមួយនៅកម្ពុជា ដោយផ្តោតការចាប់អារម្មណ៍លើការបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ធនធានមនុស្ស និងក្របខ័ណ្ឌច្បាប់នៅក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ កម្មវិធីបង្រៀនធ្វើជំនួញ (TrainForTrade) នេះមានគោលបំណងផ្ទៀងផ្ទាត់តម្រូវការនានា និងដើរតួជាអ្នកសម្របសម្រួល ដើម្បីពង្រឹងស្ថាប័នពាក់ព័ន្ធនៅក្នុងវិស័យនីហ័រណអាហ័រណ មានជាអាទិ៍ ក្រសួងនានា សភាពាណិជ្ជកម្ម អាជ្ញាធរនានា អន្តរការី សមាគមអាជីព...
ក្រមហ៊ុន Confirel ត្រូវបានបង្កើតឡើងដោយបណ្ឌិតលី អ៊ាងហៃ ដោយមានការជួយជ្រោមជ្រែងពីមជ្ឈមណ្ឌលស្រាវជ្រាវក្សេត្រសាស្រ្តបារាំងCirad ។ ក្រុមហ៊ុនដែលផលិតស្រាទឹកត្នោត និងស្ករត្នោតនេះ បានចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅឆ្នាំ២០០២ ហើយក្លាយជាផលិតកម្មតាមបែបឧស្សាហកម្មនៅឆ្នាំ២០០៤។ ក្រមហ៊ុននេះធ្វើការងារដោយផ្ទាល់ជាមួយផលិតករស្ករត្នោតតូចតាចនៅខេត្តកំពង់ស្ពឺ។ ការត្រួតពិនិត្យគុណភាពផលិតផល ដែលមានការចូលរួមពី Cirad ប្រព្រឹត្តធ្វើនៅមន្ទីរពិសោធន៍របស់កាំកុងត្រូល និងនៅវិទ្យាស្ថានប៉ាស្ទ័រនាទីក្រុងភ្នំពេញ។ ជាពិសេស ក្រុមហ៊ុនសំអាងលើការទទួលស្គាល់របស់អន្តរជាតិ ដើម្បីធានាដល់ការឈានជើងចូលទៅកាន់ទីផ្សារអឺរ៉ុប : ស្ករត្នោតរបស់ខ្លួនមានស្លាកសញ្ញា«កសិកម្មសរីរាង្គ» ទទួលស្គាល់ដោយក្រុមហ៊ុនបារាំងមួយឈ្មោះ Ecocert ហើយបានទទួលរង្វាន់ត្នោតមាស នៅក្នុងពិព័រណ៍ផលិតផលសរីរាង្គ« Nat Expo » នៅប្រទេសបារាំងនៅឆ្នាំ២០០៥។
គេហទំព័រសម្រាប់ផលិតផលខ្មែរ ជាលទ្ធផលការងាររបស់ក្រុមនិស្សិតកម្ពុជា ដែលបានបង្កើតនៅឆ្នាំ២០០៤គម្រោងមួយឈ្មោះថា «ការលើកស្ទួយផលិតផលខ្មែរ » ទំព័រអាំងទែណែតមួយត្រូវបានរៀបចំឡើងសម្រាប់ផលិតផលកម្ពុជា។ « Khmerproducts.com » ស្រង់ផលិតផលផលិតនៅកម្ពុជា ក៏ដូចជាទំនាក់ទំនងរបស់ផលិតករទំនិញទាំងនោះ លក្ខខណ្ឌទិញ និងបែបបទត្រូវបំពេញផងដែរ។ គេហទំព័រនេះក៏ចុះផ្សាយដែរពីការលក់ផលិតផលដល់អតិថិជនដែលស្វែងរកផលិតផលពិសេសៗ។ តួលេខទាក់ទងនឹងការនាំចេញ : http://www.camcontrol.gov.kh/statistical.html ការនាំចេញផលិតផលកម្ពុជា ស្ថិតិនៃការនាំចេញផលិតផលនៅប្រទេសកម្ពុជា ត្រូវបានចេញផ្សាយនៅលើវិបសាយរបស់នាយក ដ្ឋានត្រួតពិនិត្យទំនិញអាហ័រណនីហ័រណនិង បង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) ក៏ដូចជានៅ លើវិបសាយរបស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០០១។ នៅលើវិបសាយរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដែលរៀបចំឡើងរួមគ្នាដោយ Cnuced និងអង្គការពាណិជ្ជកម្មពិភពលោកបានផ្តល់តួលេខឆ្នាំ២០០៥។ បេសកកម្មសេដ្ឋកិច្ចបារាំងប្រចាំកម្ពុជាក៏បានចេញផ្សាយស្ថិតិស្តីពីពាណិជ្ជកម្មក្រៅប្រទេសកម្ពុជានៅឆ្នាំ២០០៦ ។ ការនាំចេញលើវិស័យកាត់ដេរមានកំរិតឈានមុខគេ (៧៥%) បន្ទាប់មក គឺការនាំចេញដំណាំកៅស៊ូ និងឈើ។
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|