Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 20 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 22:37 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Transformation (exposition)
 → mar jui 22 @06:00 - :0800:
(Re)gιnιration : la nouvelle bande-dessinιe khmθre
 → jeu jui 24 @06:30 - :0800:
Une vie de musique (hommage ΰ Karajan)
 → ven jui 25 @07:00 - :0830:
Un islam insolite (film)
 → sam jui 26 @04:00 - :0600:
Confluence et continuitι (concert)
 → sam jui 26 @07:00 - :0830:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

លោក សុវត្ថារ៉ា​ នាយក និង​ស្ថាបនិក​ក្រុមហ៊ុន​ Beman I-see Cola
αžŠαŸ„αž™ ឡូរ៉ង់ ឡឺហ្គូអង់វិក   
Convertir en PDF Version imprimable SuggΓ©rer par mail
29-04-2008
Cambodge-Isee-Cola-Phnom-Penh-Heng-Sovathara © John Vink / Magnum

 ភ្នំពេញ ថ្ងៃទី២៨ មេសា​២០០៨ លោក​ហេង​ សុវត្ថារ៉ា​ ប្រធានក្រុមហ៊ុន Beman

សង្ឃឹមថា​នឹង​អាច​ធ្វើអោយ​ភេសជ្ជៈកូឡា​របស់​គាត់​មាន​ភាព​ល្បីល្បាញ

© John Vink / Magnum

តើ​ផលិតករ​កម្ពុជា​តូច​តាច​ម្នាក់​អាច​ប្រជែង​ជាមួយកូកាកូឡា(Coca-Cola) និងប៉ិបស៊ី​(Pepsi) ដែល​ជាក្រុមហ៊ុន​ដ៏ធំ​​របស់​អាមេរិក​បានដែរ​ទេ? នេះ​គឺ​ជា​ការភ្នាល់​ដ៏ក្លាហាន​មួយ​​របស់​លោកហេង សុវត្ថារ៉ា​​ នាយក និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ប៊ីមែន (Beman) ដែលបាន​បង្កើត​ផលិតផល​ភេសជ្ជៈមានជាតិ​ហ្គាស និងភេសជ្ជៈសម្រាប់​លាយស្រា​(cola)​​របស់​កម្ពុជាជាលើក​ដំបូង​ ម៉ាក​ I-See ។ ​ខាងក្រោមនេះគឺជា​ដំណើរ«​រឿងដ៏ជោគជ័យ»​របស់​សហគ្រិនវ័យ​ក្មេង​​នៅ​ទីក្រុងភ្នំពេញ ដែល​ពោរពេញ​ដោយ​ភាព​សកម្ម។  ​ 

 

«លោក​អ្នក​និយាយ​ថា​វា​មិន​អាចទៅរួច​​មែនទេ? ទុក​អោយ​ខ្ញុំ​សាកល្បងមើល!» លោកហេង​ សុវត្ថា​រ៉ា ចូល​ចិត្ត​និយាយ​​​​ឃ្លាដដែលៗ​​មួយ​នេះ​ ដែល​លោក​បាន​យក​ធ្វើ​ជា​ខ្សែ​បន្ទាត់​សម្រាប់​ដឹកនាំ​ជីវិត​របស់​លោក​។ នៅ​ពេល​ដែល​បុរស​ជា​ឳពុក​វ័យ​ក្មេង​ម្នាក់​នេះ​ (បច្ចុប្បន្ន​អាយុ​៣៦​ឆ្នាំ) បាននិយាយប្រាប់​សាច់​ញាតិគាត់​​ពី​គំនិត​ចង់បង្កើត​កូឡា​«ផលិត​នៅ​កម្ពុជា» ផលិត​ដោយ​ជនជាតិ​កម្ពុជា​ និង​សម្រាប់​ជនជាតិ​កម្ពុជា​នោះ បងប្អូន​របស់​គាត់ បើ​មិន​សើចចម្អក​អោយ​គាត់ទេ​ គឺ​ពួកគេ​ព្យាយាមបំបាក់​ទឹក​ចិត្តគាត់កុំ​អោយ​ធ្វើ​។

បោះបង់​ចោលទៅ....
លោក​សុវត្ថារ៉ា រៀបរាប់​ដោយ​បង្ហាញ​ស្នាម​ញញឹម​ជូរចត់​ផង និងផ្អែម​ល្ហែម​ផង​ថា៖ «បងប្អូន​ខ្ញុំ​ភាគ​ច្រើន​​មិន​ជឿ​ជាក់ពិត​ប្រាកដ​​លើ​គម្រោង​របស់ខ្ញុំ​ទេ ហើយ​និយាយ​ប្រាប់​ខ្ញុំថា : បោះ​បង់​ចោល​ទៅ​ យើង​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​កូកាកូឡាបានទេ! ខ្ញុំ​ឆ្លើយ​ប្រាប់​ពួកគាត់​​វិញថា : សូម​ផ្តល់​សិទ្ធិ​អោយ​​ខ្ញុំ​និយាយ​នូវអ្វី​​ដែល​ល្អ ​អ្វី​អាក្រក់​ចំពោះ​ខ្ញុំ ហើយ​សូម​ទុក​ពេល​អោយ​ខ្ញុំ​បង្ហាញ​វា​អោយ​អ្នក​ទាំង​អស់​​គ្នា​បាន​ឃើញ​​​។ ទោះ​យ៉ាងណា គ្មាន​ហេតុផលណាមួយ​​អាច​បញ្ចុះ​បញ្ចូល​ពួកគាត់​បានទេ»។

«ផែនការ​ជំនួញ» ABC
ដោយសារ​លោកសុវត្ថារ៉ា​ដឹង​ច្បាស់​ថា វាមាន​ការ​លំបាក​ខ្លាំង​ណាស់​សម្រាប់​ផលិត​ផល​កម្ពុជា​ម៉ាកថ្មី​នៅ​លើ​ទីផ្សារ​ទឹកសូដា​ដែល​ស្ទើរ​តែវាយ​ផ្តាច់​ដោយ​ផលិត​ផល​មួយ​ចំនួន​ទៅ​ហើយ​​នោះ​ លោក​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ។ លោក​បាន​ចាប់​ផ្តើម​ធ្វើ​ដំណាក់​ការ​ទី១​នៃ​«ផែនការ​ជំនួញ» «តាម​ក្បួន​ ABC : Accurate​[លម្អិត] Brief [ខ្លី] និង Clear [ច្បាស់]»។ ឯកសារ​ធម្មតា​តែ​បី​ទំព័រ​ប៉ុណ្ណោះ​ គឺ​អាចបញ្ចុះ​បញ្ចូល​មិត្ត​ភក្តិ​ពីរនាក់​អោយ​មាន​ទំនុកចិត្ត​ចូល​រួម​ការផ្សងព្រេង​ជាមួយ​លោក ក្នុង​នាម​ជា​អ្នក​ចូល​ហ៊ុនសំខាន់​។ ទុន​ដែល​ត្រូវ​ដាក់​ដំបូង​គឺ​១៥០ ០០០​ដុល្លារ ហើយប្រតិបត្តិការ​ក៏​អាច​ចាប់​ផ្តើម​បាន។ ​

ដំណាក់​ការ​ទី១ : ការបង្កើត​ក្រុមហ៊ុន​ប៊ីមែន។ «ប៊ីមែន​(Beman) គឺ​មកពីពាក្យ​ថា Beverage Management។ វា​ក៏​អាចមក​ពី​ពាក្យ​ ​​ 'Be a man' (ត្រូវ​ធ្វើ​ជា​មនុស្ស​ប្រុសម្នាក់​)។ គឺ​បានន័យ​ថា គ្មាន​អ្វី​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន​នោះទេ។ គ្រប់​យ៉ាង​គឺ​អាស្រ័យ​លើ​ទឹកចិត្ត និង​ការ​ប្តេជ្ញា​ប៉ុណ្ណោះ។ ប្រសិន​បើ​អ្នក​មាន​កត្តា​ទាំង​ពីរ​នេះ​នៅ​ក្នុង​ជម្រៅ​បេះ​ដូង​ហើយ គឺ​អ្នកប្រាកដ​ជាអាច​ធ្វើ​បាន»។

ដំណាក់​សំខាន់ គឺ​ត្រូវ​នាំ​ចូល​សម្ភារៈ​សម្រាប់​ការ​ផលិត ស្វែងរក​អ្នក​ផ្គត់​ផ្គង់​នៅ​ថៃ​ និង​​វៀតណាម​(វត្ថុធាតុ​ដើម)​ និង​នៅ​កម្ពុជា(​ទឹក កំប៉ុង​អាលុយមីញ៉ូម និង​ក្រដាសកាតុងធ្វើ​កេស) ផលិត​ភេសជ្ជៈ​ដោយ​ធ្វើ​យ៉ាងណា​អោយ​វា​ដូច​នឹង​ផលិតផលដែលជាគូ​ប្រកួត​ប្រជែង​​តែ​ត្រូវ​មាន​ចំណុច​អាច​​ចែក​ដាច់​​ពី​គ្នា​ រក​មន្ទីរ​ពិសោធន៍​នឹង​មួយ​នៅ​ប្រទេសវៀតណាម និង​អូស្រ្តាលីដើម្បី​ធ្វើ​តេស្ត​គុណភាព និងជ្រើស​រើស​ឈ្មោះដាក់​អោយផលិតផល។ « I-see » គឺ​ជា​ឈ្មោះ​ជាប់​ចំណាត់​ថ្នាក់លើ​គេ​នៅ​ក្នុង​ចំណោម​ឈ្មោះ​២០​ផ្សេងទៀត​ដែលស្នើ​ឡើង​នៅ​ក្នុង​ការសិក្សា​មួយ​ធ្វើ​ឡើង​ដោយ​ទីភ្នាក់​ងារ​ផ្នែក​ទីផ្សារ​​ក្នុង​ស្រុក។

បុគ្គលិក​មានលក្ខណៈពិសេស
លោក​សុវត្ថារ៉ា​​ផ្តោត​ការយកចិត្ត​ទុកដាក់​ធ្វើ​យ៉ាង​ណា​អោយ​​នាយក​ផ្នែក​បច្ចេកទេស​ជនជាតិ​ខ្មែរកាត់​អូស្រ្តាលី និង​បុគ្គលិក​ក្នុង​ស្រុក​ជាង​២០​នាក់​ទៀត​​មាន​សមត្ថភាព​ធ្វើ​ការងារ​បាន​ល្អ​។ នៅ​ក្នុង​ផ្នែក​ធនធាន​មនុស្ស​ លោក​មាន​បំណង​លុប​បំបាត់​គំនិតចាស់​គំរឹល​មួយ​ទៅ​លើ​ជន​ពិការ ដោយ​លោក​បាន​ជ្រើ​សរើស​ជន​ពិការ​ពីរនាក់​អោយចូល​ធ្វើការ។ ម្នាក់​ពិការ​ដោយសារ​កើត​ជំងឺរាងកាយ​ខុស​ប្រក្រតី ម្នាក់ទៀត​ដោយសារ​កើត​ជំងឺខួរឆ្អឹង។ «ត្រង់​ចំណុច​នេះទៀត ខ្ញុំ​បាន​ប្រាប់​ទៅ​អ្នក​ជុំ​វិញ​ខ្លួន​ខ្ញុំថា : អ្នក​ទាំង​អស់គ្នាគិតថា ជន​ពិការ​មិន​ល្អ ហើយ​ពួកគេ​មិន​អាច​ធ្វើការ​មែនទេ? Ok ! ទុក​ខ្ញុំសាកល្បង​មើល! ជាមួយ​នឹង​ចៅ​ហ្វាយ​ផ្សេង និង​វិធីផ្សេង គេ​អាច​ទទួល​បាន​លទ្ធផល​ផ្សេង​ដែរ។ បច្ចុប្បន្ន ម្នាក់​​គឺ​ជា​បុគ្គលិក​ឆ្នើម​​នៅ​ផ្នែក​​គណនេយ្យ និង​ម្នាក់​ទៀត​ជា​បុគ្គលិក​ឆ្នើម​នៅ​ផ្នែក​លក់​»។ ​​​

Cambodge-Isee-Cola-Phnom-Penh-chargement © John Vink / Magnum
ភ្នំពេញ​ ថ្ងៃទី២៨ មេសា ២០០៨ ភេសជ្ជៈ I-see cola ចំនួនមួយ​ម៉ឺន​កេស
ត្រូវ​បាន​ដាក់​លក់​
© John Vink / Magnum

ការ​ងារ​រីកចម្រើន​ទៅ​មុខ
បន្ទាប់​ពី​ការ​ប្រឹងប្រែង និង​ការ​រង់​ចាំអស់ពេល​ជា​ច្រើន​ខែ​«យ៉ាងលំបាក​»​ដើម្បី​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ («យើង​មិន​ធ្លាប់​​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​»លោកសុំ​​សង្ខេបដោយ​ខ្លីត្រឹម​នេះ​ ដោយ​មិនចង់​និយាយ​អ្វី​ច្រើន​ជាង​នេះ​ទៀត) ក្រុមហ៊ុន​កម្ពុជា​​ដែល​ប្រើ​ប្រាស់​បុគ្គលិក​២៨​នាក់​នេះ​​ក៏​អាច​ចាប់​ផ្តើម​ការ​ផលិត​របស់​ខ្លួន​ ហើយ​អាចបញ្ចេញ​ផលិត​ផល​បាន​១០ ០០០​ កេស​ ស្មើ​នឹង​២៤០ ០០០​កំប៉ុង​ គឺភេសជ្ជៈម៉ាក​​ថ្មីរបស់​កម្ពុជា​​ នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ។ ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ លោក​សុវត្ថា​រ៉ាជឿ​ជាក់​ថា ប៊ីមែន​នឹង​​ស្រូប​យក​១០%​នៃ​ទីផ្សារ​ភេសជ្ជៈមាន​ជាតិហ្គាស​ គ្មាន​ជាតិ​ស្រវឹង​នៅ​កម្ពុជា។ លោក​បាន​បញ្ជាក់ថា​ លទ្ធផល​នេះ​គួរ​ជាទី​លើក​ទឹកចិត្តមែន ប៉ុន្តែ​ចំណូល​ដំបូង​នៃ​ការ​វិនិយោគ​​គឺ​មិន​អាច​មាន​នៅ​មុន​ឆ្នាំ​២០១០​នោះ​ទេ។​

ការសាកល្បង​ដំបូង​នៅតាម​ខេត្ត
រហូត​មក​ដល់​ពេលនេះ ភេសជ្ជៈកូឡាផលិត​នៅ​កម្ពុជា​ និងផលិតផល​ជា​សែ​ស្រឡាយ​មួយ​​ទៀត គឺ« I-see Orange » ផលិត​នៅ​ក្នុង​រោង​ចក្រ​ប៊ីមែន​នៅ​ព្រែកលៀប នាជាយក្រុង​ភ្នំពេញ គឺ​មាន​ចែក​ចាយ​តែ​នៅ​ក្នុង​ខេត្ត​ចំនួន​១០​ប៉ុណ្ណោះ​ ដោយ​លើក​លែង​«ខេត្តក្រុង​សំខាន់​ៗ»ចេញ​ ដូច​ជា​ក្រុង​ភ្នំពេញ សៀមរាប កំពង់​សោម និង​បាត់​ដំបង។ នេះ​ជា​ជម្រើស​យុទ្ធសាស្រ្ត​ : «អតិថិជន​​ក្នុង​តំបន់​នេះ​​គឺ​ឆាប់​អារម្មណ៍​នឹង​ម៉ាក និង​រូបភាព​ខាងក្រៅ​ណាស់​។ ដូច្នេះ​យើង​ចាប់​ផ្តើម​ចែក​ចាយ​នៅ​ក្នុង​ខេត្ត​ផ្សេង​ៗ​សិន ដើម្បី​ទទួល​បាន​មតិ​រិះគន់​។ យើង​នឹង​ធ្វើ​ការ​កែ​ប្រែ​​មុន​នឹង​បញ្ចូល​ផលិត​ផល​យើង​នៅ​ក្រុង​ភ្នំពេញ និង​នៅ​ខេត្ត-ក្រុង​សំខាន់​ៗ​បី​ផ្សេងទៀត» ។

លោក​ប្រធាន​ក្រុមហ៊ុន​បានប្រកាស​ថា ការ​ចាប់​ផ្តើម​បង្ហាញ​នៅ​ពាក់​កណ្តាល​ខែ​ឧសភា​នូវ​ I-see Cola និង​ផលិត​ផលផ្សេងៗ​ទៀត ដូចជា « Orange », « Green » et « Cream »​ នៅ​ក្នុង​រាជធានីភ្នំពេញ គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ​ ។ លោក​មាន​គោល​បំណង​​មួ​យ​ផ្សេង​ទៀតនៅ​ក្នុង​ខួរ​ក្បាល គឺបង្កើតរោងចក្រ​ផលិត​ស្រាបៀរ។ « I-see Cola គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​នៃ​ក្តី​សុបិន​របស់​ខ្ញុំ​ប៉ុណ្ណោះ»​លោក​បាន​បង្ហើប​អោយ​ដឹង​ដូច្នេះ ក្នុង​ក្តី​ស្រមើស្រមៃ​គិត​ទៅដល់​ក្លិន​ក្រអូប​ភាយៗ​នៃ​ផ្លែ​ហ៊ូប្លុង (សម្រាប់​ផលិត​ស្រាបៀរ)។



ដំណើរ​ជីវិត​របស់​សហគ្រិនហេង សុវត្ថារ៉ា
ដំណើរ​រឿង​របស់​លោក​សុវត្ថារ៉ា​​ដូចនឹង​«រឿង​ដ៏ជោគជ័យ (success story)»​​របស់​អាមេរិកាំងដែរ គឺ​ជា​រឿង​របស់​«​បុរសចេះ​ឯង»  ដែលបាន​ឆ្លង​កាត់​ការងារ​គ្រប់​ជាន់​ថ្នាក់​ដោយ​អំណត់​រហូត​ដល់​អាច​បង្កើត​ក្រុមហ៊ុនខ្លួនឯងបាន។ សុវត្ថារ៉ា​​ធំ​ដឹង​ក្តី​នៅ​ភ្នំពេញ នៅ​ក្នុង​គ្រួសារសមរម្យ​​​មួយ​​ដែល​មាន​បង​ប្អូន​​៥​នាក់​ ឳពុកជា​ទាហាន ម្តាយ​ជាស្រ្តី​មេផ្ទះ។ នៅ​អាយុ​១៩​ឆ្នាំ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ លោក​បានបោះ​ជំហាន​ដំបូង​ចូល​ក្នុង​ការិយាល័យ​តំណាង​ក្រុមហ៊ុន​សាំងហ្គាពួរ​ Tiger Beer នៅ​កម្ពុជា។ នៅ​ទីនោះ លោក​ធ្វើ​ជា​កម្មករ​លើក​ដាក់​ទំនិញ។ ក្នុង​រយៈពេល​៦​ខែ លោក​ក៏ត្រូវ​បាន​ជ្រើសរើស​ជា​បុគ្គលិក​ផ្នែកលក់​ ហើយ​ឡើង​ឋានៈ​ជាបន្ត​បន្ទាប់​ : អ្នក​តំណាង ប្រធាន​គ្រប់គ្រង...រហូត​ដល់​ប្រធាន​ផ្នែក​លក់​។ រយៈពេល​១២​ឆ្នាំ​នៅ​ក្នុង​ក្រុមហ៊ុន​ Tiger Beer លោក​មិនត្រឹម​តែ​បានជួប​គូ​អនាគត​ធ្វើ​ការ​ផ្នែក​គណនេយ្យដែល​បាន​ផ្តល់​បុត្រី​ពីរនាក់ដល់រូប​លោក​ប៉ុណ្ណោះ​ទេ គឺ​លោក​បាន​ទទួល​ការ​បណ្តុះ​បណ្តាលផ្នែក​លក់ និង​ផ្នែកទីផ្សារ លោក​បាន​រៀន​ភាសា​អង់គ្លេស​​ដើម្បី​ទាក់​ទង​ជាមួយ​ចៅ​ហ្វាយ​ជន​ជាតិ​សាំងហ្គាពួរ​ ហើយ​បាន​បង្កើត​ទំនាក់ទំនង​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា​ទៀត​ផង។ បន្ទាប់​មក​ លោក​បាន​ធ្វើការ​នៅ​ក្នុងក្រុមហ៊ុន Nippon Paint មុននឹងក្លាយ​ទៅ​ជា​អ្នក​ចែក​ចាយ​របស់ Cam-Paint ដែល​ជា​ក្រុមហ៊ុន​មួយ​បង្កើត​ឡើង​ដោយមិត្ត​ភក្តិ​ម្នាក់។ ដោយ​ទទួល​បាន​សញ្ញាប័ត្រ​ MBA ពីអូស្រ្តាលី​​តាម​រយៈការ​សិក្សា​តាម​អ៊ីនធឺណែត លោក​បាន​ផ្តើម​សិក្សា​យក​អនុបណ្ឌិត​២ឆ្នាំ​ផ្នែក​គ្រប់​គ្រង និង​ដឹកនាំ​គម្រោង​ ដែល​ជា​សញ្ញាប័ត្រ​ផ្តល់​ដោយ​សាកលវិទ្យាល័យ​បារាំង​ លីយ៉ុង​២ (Lyon 2)​ និងសាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​នៅ​ទីក្រុង​ភ្នំពេញ។



ហេតុអ្វី​​​បង្កើតកូឡា​ខ្មែរ?
ដោយ​ត្រូវប្រឈម​មុខ​នឹង​ក្រុមហ៊ុន​ធំៗពីរ គឺ​កូឡាកូឡា និង​ប៉ិបស៊ី គំនិត​នៃ​ការ​បង្កើត​ភេសជ្ជៈខ្មែរ​​ហាក់​បី​ដូច​ជា​រឿង​មួយ​គួរ​អោយ​អស់​សំណើច ។ កូកាកូឡា​គឺ​ជា​ភេសជ្ជៈ​ដែល​គ្រប់​គ្រង​លើ​ទីផ្សារ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ គ្មាន​ជាតិ​ស្រវឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា (ប្រធាន​ក្រុមហ៊ុននេះ​បាន​បដិសេធធ្វើអធិប្បាយ​) ។ ក្រៅ​អំពី​កូកាកូឡា​ដែលមាន​ស្ទើរ​តែ​គ្រប់​ទីកន្លែង​ និង​ដែល​ងាយ​ស្រួល​រក​ទិញ​បាន​ជាង​ទឹក​ដូង​និង​ទឹក​អំពៅ​ក្នុង​ស្រុក​ទៅ​ទៀត​នោះ តើភេសជ្ជៈ​គ្មាន​ជាតិ​អាកុល​ថ្មី​នេះ​នឹង​មិន​ទទួល​បាន​ការគាំ​ទ្រសោះរឺ? ជុំវិញ​បញ្ហា​នេះ លោកហេង សុវត្ថា​រ៉ា​ ឆ្លើយ​ថា៖ «ជា​បឋម​ ការបង្កើត​ចំណែក​ថ្មី​មួយ​នៃ​ទីផ្សារ ជាមួយនឹង​ផលិត​ផល​ថ្មី​ស្រឡាង គឺទាម​ទារ​នូវការ​វិនិយោគ​ច្រើន ហើយ​យើង​គ្មាន​ថវិកា​គ្រប់គ្រាន់​ទេ។ ដូច្នេះ យើង​បាន​បង្កើត​របស់​ដូច​គ្នា​​តែផ្សព្វ​​ផ្សាយ​តាម​របៀប​ខុសគ្នា។ តាមគំនិត​ដូច​គ្នានេះ យើង​នឹង​ផលិត​ទឹក​រ៉ែ​មានគុណភាព​ខ្ពស់​ ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​ទឹក​នាំចូល​ថែមទៀត។ យើង​ក៏​មាន​បំណង​ផងដែរ​ថា​ទៅ​អនាគត​ ផលិតផល​យើង​នឹង​ក្លាយ​ទៅជា​ផលិតផល​ក្នុង​ស្រុក​ទាំង​ស្រុង បើ​ទោះ​បី​ពេល​នេះ​យើង​ត្រូវ​​នាំ​ចូល​វត្ថុធាតុដើម​​ក៏ដោយ។ ខ្ញុំ​ចង់​បង្ហាញ​ថា នៅ​កម្ពុជា យើង​ក៏​អាច​ធ្វើ​ល្អ​ដូច​នៅ​កន្លែង​ផ្សេង​បាន​ដែរ»។

កូកាកូឡា មាន​នៅប្រទេស​កម្ពុជា​ចាប់​តាំងពីឆ្នាំ​១៩៥៨
ភេសជ្ជៈកូកាកូឡា​ត្រូវបាន​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​ដំបូង​គេ​ នៅក្នុង​ឆ្នាំ​១៩៨៥។ ក្រុមហ៊ុន​អាមេរិក​នេះ​បានចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ នា​ពាក់​កណ្តាល​ឆ្នាំ​១៩៧០ រួច​មក​បានត្រលប់​វិញ​ក្នុងឆ្នាំ​១៩៩៣ ក្នុ​ងនាម​ជា​ក្រុមហ៊ុន​រួម​ភាគ​ហ៊ុន​​មួយ ឈ្មោះ Cambodia Beverage Company (CBC) រវាង​សាខា​ក្រុមហ៊ុន  "Indochina" និង​ក្រុមហ៊ុនថៃ​ចំនួន​ពីរ​ទៀត។ CBC មាន​បុគ្គលិក​ចំនួន​២៩៨នាក់​ ហើយ​រោង​ចក្រ​របស់​ខ្លួន​​អាច​ផលិត​ភេសជ្ជៈមាន​ហ្គាស ទឹកផ្លែឈើ ទឹក​សូដា ទឹក​តូនីក និង​ Sarsi បាន​ចំនួន ៥លាន​កេស​ក្នុង​មួយ​ឆ្នាំ។

កូកា គឺ​ភេសជ្ជៈ​មួយ​ដែល​មាន​ការ​ប្រកួត​ប្រជែង​
ទំព័រ​នៃ​សៀវភៅ​ពហុចំណេះដឹង​របស់​បណ្តាញ​អាំង​ទែរ​ណែត Wikipédia  ដែលបានរៀប​រាប់​ពី​វិធីសាស្រ្ត​ក្នុ​ងការ​ផលិតភេសជ្ជៈនេះ​​ ក៏បាន​បង្ហាញ​​​​បញ្ជី​ក្រុម​ហ៊ុន​ប្រកួត​ប្រជែង​នឹង​ក្រុមហ៊ុនកូកាកូឡា​និង​ប៉ិបសី មួយ​ចំនួនផង​ដែរ ​នៅ​ទូទាំង​​ពិភពលោក។ ត្រូវ​បន្ថែម​ក្រុមហ៊ុន​នៃ​ផលិតផលម៉ាក « I-see » នៅ​កម្ពុជា​...

 

វិភាគ

ហេតុអ្វី​ខ្ញុំ​សរសេរសៀវភៅនេះ ?

លោកស្រី​គីម សត្ថាវី ចៅក្រម​នៃ​តុលាការកំពូល​កម្ពុជា និង​ជាអតីត​នាយិកា​សាលា​ភូមិន្ទ​ចៅក្រម រៀបរាប់​នៅ​ក្នុង​សៀវភៅ​«​យុវភាព​បាក់បែក» (បោះ​ពុម្ព​ផ្សាយ​​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្រឹះស្ថានបោះពុម្ព Actes Sud ) អំពីការ​ជាប់​ឃុំ​​របស់​លោក​ស្រី​នៅ​ក្នុង​ជំរំ​ការងារ​របស់​ពួក​ខ្មែរ​ក្រហម។

វ៉ិបសាយ​គួរ​ឱ្យ​ចាប់​អារម្មណ៍

ជន​ជាតិ​បារាំង​ប្រកួត​​​កីឡា​ប្រដាល់​ក្បាច់គុន​​បុរាណខ្មែរ
លោក ហ្វីលីព សេប៊ៀរ (Philippe Sébire) គឺជា​ជន​ជាតិ​បារាំង​សុទ្ធសាធ ព្រោះ​លោក​មាន​ភ្នែកទាំង​គូ​ពណ៌ខៀវ និង​សព្វ​ថ្ងៃ​ រស់នៅ​ទីក្រុង​ប៉ារីស។ ដូច្នេះ គេប្រាកដ​ជា​គិត​ថា​គ្រូ​បង្វឹក​រូប​នេះ​​នឹង​បង្រៀន​ពីក្បាច់​​​ប្រដាល់​បារាំង​ ​តែ​មិនមែន​ក្បាច់​​​ប្រដាល់​​ខ្មែរ​​(គុនខ្មែរ) ដែល​​មិនសូវជា​មាន​គេ​ស្គាល់​​នៅ​ប្រទេស​បារាំង។

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូមចោទសំនួរលោកអ្នកមកកាន់កាសែត។ យើងខ្ញុំនឹងព្យាយាមឆ្លើយសំនួរទាំងនេះ នៅក្នុងអត្ថបទលើកក្រោយរបស់យើងខ្ញុំ។