Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 30 សីហអ 2008
αž˜αŸ‰αŸ„αž„ 06:01 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Cinι-samedi : El Viaje / Henri Marchal
 → αžŸαžΈαž αžΆ  30 @04:00 - :0622:
Courage, fuyons ! (film)
 → αžŸαžΈαž αžΆ  30 @05:00 - :0630:
Dogora / Baraka (films)
 → αžŸαžΈαž αžΆ  30 @07:00 - :1100:
Dead man (film)
 → αžŸαžΈαž αžΆ  30 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ការរីកដុះដាលវិស័យសំណង់ ប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម
αžŠαŸ„αž™ រស់ ឌីណា   
Convertir en PDF Version imprimable SuggΓ©rer par mail
24-06-2008

Image ©

 បន្ទាយស្រី (សៀមរាប) ថ្ងៃទី៩ កុម្ភៈ ២០០៥

ជាងសំណង់នៅការដ្ឋានសាងសង់សាលារៀន

John Vink / Magnum

យោងតាម​លោក​បណ្ឌិត​ កង ចាន់ដារ៉ារ័ត្ន ប្រធាន​វិទ្យាស្ថាន​សិក្សា​អភិវឌ្ឍន៍​កម្ពុជា វិស័យ​សំណង់​អគារ​​មាន​សន្ទុះយ៉ាង​ខ្លាំង​ក្លា ដែលមិនធ្លាប់មានពីមុនមក ហើយ​​វិស័យ​នេះ​បានចូលរួម​ចំណែក​​​​នៅ​ក្នុង​​​GDP (ផលិតផលជាតិសរុប)នៃ​ប្រទេស​កម្ពុជា​ ជិត១០% ​។ យោង​តាម​របាយ​ការណ៍​បូកសរុប​ការងារ​មួយ​របស់​ក្រសួង​រៀ​បចំដែនដី នគររោបនីយកម្មនិង​សំណង់​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​​​នៅចុងខែ​ឧសភា ឆ្នាំ​២០០៨ ការ​វិនិយោគ​ទៅលើ​វិស័យ​នេះ​​នៅឆ្នាំ​២០០៧ បាន​កើនឡើង​ពី​៣,២ កោដិ៍​ដុល្លារ ទល់នឹង​១,២កោដិ៍ដុល្លារ​ កាល​ពីឆ្នាំ​កន្លង​​ទៅ។ សំណង់​អគារ​នៅកម្ពុជា​ ​​បាន​ផ្តល់ឱកាស​​ការងារ​ដល់​កម្មករ​និង​អ្នក​បច្ចេក​ទេស​ ​ចំនួន​ពី​៣៤០០០ ដល់​៤០ ០០០នាក់។​ តួលេខ​នេះ​បាន​ធ្វើ​អោយ​​សហជីព​សំណង់​​មាន​ការ​សប្បាយ​រីករាយ​។ សហជីព​បាន​អោយ​ដឹង​ថា​កម្មករ​ចំនួន​១សែន​នាក់​ កំពុង​ធ្វើការ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ ការដ្ឋាន​សំណង់​​នា​ទីក្រុង​ភ្នំពេញ​បាន​រីក​ដុះដាល​ដូច​ផ្សិត​ ក៏​ដូច​ជា​​នៅតាម​បណ្តា​ខេត្តក្រុង​នានា​ផង​ដែរ។ ប៉ុន្តែ នៅតាម​ការដ្ឋាន​នីមួយៗ គេបែរ​ជា​ត្អូញត្អែរ​ថា មាន​ការ​ខ្វះខាត​កម្លាំង​​កម្មករ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។

 

ការស្វែងរកកម្មករ​ទាំង​គ្មាន​ក្តី​សង្ឃឹម​
លោក​ ណេត នួន អ្នកម៉ៅការ​សំណង់ម្នាក់​​បាន​ពន្យល់​ទាំង​អស់​សង្ឃឹម​​ថា កាល​​​​ពីខែមុន​​គាត់​​​​​បាន​សម្រេច​​​ចិត្ត​​ហៅ​​​ប្អូនប្រុសទាំង​ពីរ​របស់​​គាត់ ដែល​មាន​អាយុ​១៥ឆ្នាំ និង​១៨ឆ្នាំ ​​ពី​ភូមិកំណើត​ នា​​ខេត្ត​​ព្រៃវែង ​ដើម្បី​​​​មក​ជួយ​ធ្វើការងាររបស់​គាត់​ ដោយសារ​តែ​បញ្ហា​រក​កម្មករ​មិនបាន​​។​​ លោក​ត្អូញត្អែរ​ថា « នេះ​គឺជា​ដំណោះ​ស្រាយ​តែមួយគត់​​សម្រាប់​ខ្ញុំ​ ព្រោះ​ថា​ខ្ញុំ​​មិន​អាច​រក​កម្មករ​ ដើម្បី​បង្ហើយ​ការងារ​នៅ​ក្នុង​ការដ្ឋាន​មួយ ​​​អោយចប់រួច​រាល់​បានឡើយ​..​.​។ សព្វ​ថ្ងៃនេះ​ កម្មករ​បានទាមទារ​ប្រាក់ឈ្នួល​ខ្ពស់ ដោយសារ​តែ​​ជួប​ប្រទះ​បញ្ហា​អតិ​ផរណា​។​ បញ្ហា​នេះ​កាន់តែ​ធ្ងន់​ធ្ងរឡើងៗ ហើយនៅទីបញ្ចប់ ខ្ញុំ​មិន​បាន​ចំណេញ​អ្វីទាំង​អស់​​»។
លោក​ រស់ សារ៉េត មេការដ្ឋាន​​បីកន្លែង​នៅ​ទីក្រុង​ភ្នំពេញ ក៏មាន​មតិ​យោបល់​ដូចគ្នា​នេះ​ផង​ដែរ​។ ក្រោយ​ពីបុណ្យចូល​ឆ្នាំ​ថ្មីបានបញ្ចប់​ លោក​ជួប​នូវ​បញ្ហា​ខ្វះ​ខាត​កម្លាំង​កម្មករ​។ ក្រុម​ការងារ​​សំណង់​របស់​គាត់ លែងមក​ធ្វើការ​សឹងតែ​អស់​ពាក់​កណ្តាល​ទៅហើយ។ លោក​សំដែង​​ការ​សោក​ស្តាយ​ថា «​​ដោយសារ​តែ​មិន​ចង់​​​​ផ្អាក​ដំណើរ​ការការ​ដ្ឋាន​ ខ្ញុំ​ក៏បាន​សម្រេចចិត្ត​ជួលជាង​ធ្វើ​ជំនួស​​​​កម្មករ​ដោយ​ត្រូវ​​ផ្តល់​ប្រាក់​ឈ្នួល​ខ្ពស់​ដល់ពួកគេ»។ លោក​ក៏​បាន​អះ​អាង​ផង​ដែរ​ថា ​ប្រាក់​ឈ្នួល​​ទាប​​​មិន​មែន​ជា​បញ្ហា​​ដែល​ធ្វើអោយ​កម្មករ​របស់គាត់​ចាក​ចេញ​នោះទេ។ លោក រស់ សារ៉េត បាន​បន្ត​ទៀត​ថា «កម្មករ​ទាំង​នោះ ទទួលបា​នប្រាក់​កំរៃ​ប្រចាំ​​ថ្ងៃ​ចាប់​ពី​១២ ០០០រៀល(៣ដុល្លារ) ខណៈពេល​ដែល​កាល​​ពី​ឆ្នាំ​​មុន​ ពួកគេ​ទទួល​​បាន​​ត្រឹម​តែ ៧០០០ ទៅ៨០០០​រៀល​​ប៉ុណ្ណោះ!»។

កម្មករ​មក​ធ្វើការ​មិនសូវទៀង​ទាត់​
លោក រ័ត្ន ប្រធាន​ផ្នែកលក់​នៃក្រុមហ៊ុន​សំណង់បុរី​វីឡា​ទួល​សង្កែ​​បាន​សង្កត់ធ្ងន់​ថា​ ការ​មក​ធ្វើការ​មិន​សូវ​​ទៀង​ទាត់​របស់កម្មករ​មិនមែនជា​បញ្ហា​ដែលទើប​តែនឹង​កើត​មាន​ឡើង​នោះទេ។ ទោះ​ជា​យ៉ាង​​ណា រូបលោក ក៏ដូចជា​អ្នក​ដទៃ​ផ្សេង​ទៀត បានកត់សម្គាល់ឃើញ​ថា​សព្វ​ថ្ងៃ​នេះ​ រាល់ពេលដែល​លោក​ទូរស័ព្ទ​​ទៅ​​អ្នកម៉ៅការ​សំណង់​​អោយ​ជួយ​ធ្វើនេះ​ធ្វើនោះ ជានិច្ច​កាល​ គេ​ឆ្លើយតប​មក​​វិញ​​ថា​​ជាប់​រវល់​ រង់​ចាំ​មួយ​សប្តាហ៍ រឺ​១០ថ្ងៃទៀត។ តែ​កាល​ពីមុន គេ​បាន​បញ្ជូន​កម្មករ​មក​អោយខ្ញុំ ក្នុងរយៈពេល​ត្រឹមតែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពេល​ដាក់​ទូរស័ព្ទ​ចុះ»។


លោក ​ឯក ដ៉ារ៉ា​ ​នាយក​ក្រុមហ៊ុន​ ដា វិស្វកម្ម​និង​សំណង់ ​(Da ingeneering and construction) គ្រប់​គ្រង​កម្មករ​ចំនួន​២០០នាក់ នៅតាម​ការដ្ឋាន​សំណង់​ឃ្លាំ​​​និង​រោង​ចក្រ​ផ្សេង​ៗ។ លោក​មាន​គោល​ការណ៍​​មួយគឺ​ត្រូវ​បើក​ប្រាក់ខែជូន​កម្មករ​អោយ​​បាន​ទៀង​ទាត់​បំផុត​ គឺ​មិន​មាន​​ភាព​យឺតយាវឡើយ។ «ប៉ុន្តែ ក្រោយ​ពី​បើក​​ប្រាក់​បានហើយ​ កម្មករ​ខ្លះ​លែង​មក​ធ្វើការ​ សុំ​សម្រាក​ដើរលំហែកាយ ហើយ​ពួក​គេ​​លេច​មុខ​មក​វិញ​​ នៅពេល​ដែល​ពួកគេ​​អស់លុយ​ពី​ហោប៉ាវ»។ លោក​​បាន​ពន្យល់​ថា លោក​មាន​ការ​ស៊ាំ​ទៅនឹង​បញ្ហា​អស់​ទាំង​នេះ​ទៅហើយ​​។ ម្យ៉ាង​វិញ​ទៀត​ លោក​បាន​បន្ថែម​ទៀត​ថា «កម្មករ​ជំនាញ​ខ្លះ​​​បានចេះ​​រក​ស៊ីម៉ៅ​ការ​​​ដោយ​​ខ្លួនឯង​ ​ទៅ​តាម​​ជំនាញ​របស់​ខ្លួន ដោយ​មិនចាំបាច់​ស៊ីឈ្នួល​គេ​ទៀត​នោះទេ​។

តើកម្លាំងពលកម្ម​បាត់ទៅឯណា?
សម្រាប់ការដ្ឋាន​​ធំៗ ក្រុមហ៊ុន​សំណង់​ធំៗគឺជា​អ្នកទទួល​ខុស​ត្រូវលើ​បញ្ហា​នេះ​។ ក្រុមហ៊ុន​ទាំង​នោះ​បាន​​ស្រូប​យក​​កម្លាំង​ក្នុង​ស្រុ​កមួយភាគធំ​ ដោយយល់ព្រម​ផ្តល់​នូវ​ប្រាក់ឈ្នួល​ខ្ពស់​​ដល់​ពួកគេ (​១៥០០០រៀល ស្មើ​នឹង​៣,៧៥ដុល្លារ ក្នុង​មួយ​​ថ្ងៃ) បូក​រួម​ជាមួយនឹង​​មាន​«កន្លែង​ស្នាក់នៅ​» ដែល​ជា​លំនៅ​ដ្ឋាន​​សាមញ្ញ​ សម្រាប់​អោយ​ពួកគេ​ ព្រមទាំង​គ្រួសារ​។ លោក​ ជុំ ប៊ុនរ៉ុង អ្នក​នាំពាក្យ​របស់​អាជ្ញាធ​រ​​ជាតិ​ដោះស្រាយ​ជំទាស់​​ដីធ្លី បាន​បញ្ជាក់​ថា​ គម្រោង​​សាង​សង់​ទីក្រុង​ទំនើប​មួយ​នៅ​ជាយ​ក្រុង​​ភ្នំពេញ ដែលមាន​ឈ្មោះ​ថា ខេមកូស៊ីធី​ របស់​ក្រុម​កូរ៉េ​ខាងត្បូង បាន​គៀង​គរ​កម្មករ​ចំនួន​៤០០០ ហើយ​​​កម្មករ​៣៥០០​នាក់​ផ្សេង​ទៀត​​ កំពុង​ធ្វើការងារ​នៅ​ក្នុង​ការ​ដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន​កាណាឌីយ៉ា​។ លោក​ ជុំ ប៊ុន​រ៉ុង​​​បាន​វិភាគ​ថា​ «កំណើន​សេដ្ឋកិច្ច​កម្ពុជា បាន​រក្សា​កំរិត​ជីវភាព​​រស់​នៅ​របស់​​ប្រជាជន​កម្ពុជា​​អោយ​មាន​លក្ខណៈល្អ​ប្រសើរ​។ កំណើន​សេដ្ឋកិច្ច​នេះបាន​មកពី​វិស័យ​សំខាន់​ៗ​ចំនួន​បី គឺ​វិស័យ​កសិកម្ម ​ឧស្សាហកម្ម​និង​សេវាកម្ម​ ដែល​ត្រូវ​ការ​​​កម្លាំង​ពលកម្ម​​​ច្រើន​»​។ តួយ៉ាង លោក​​​បាន​គូស​បញ្ជាក់​ថា «​​កម្មករខ្លះ​ងាក​​ទៅ​ធ្វើការ​នៅ​តាម​ចំការ​កៅស៊ូ ដំឡូងឈើ​ និង​ល្ហុង​ខ្វង​»​។

មាន​​ការ​ពន្យល់​ជាច្រើន​ជុំវិញ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​សំណង់​នេះ។ អ្នក​ខ្លះ​​បាន​បង្ហាញ​អំណៈអំណាង​ថា​វិស័យ​សំណង់​​​​អគារ​​ក៏​មាន​សក្តានុពល​នៅ​តាម​​បណ្តា​ខេត្ត​ផង​ដែរ។ កម្មករ​ដែល​ស៊ី​ប្រាក់​​កំរៃ​ប្រចាំ​ថ្ងៃ​​​មួយ​ចំនួន​លែង​ចង់​ឡើង​​មក​ធ្វើ​ការ​​នៅក្នុង​រាជធានី​ភ្នំពេញ​​​ទៀត​ហើយ។ អ្នក​ផ្សេង​ទៀតក៏​បាន​សង្កត់​​ធ្ងន់​ទាក់ទង​នឹងការ​ជួប​ប្រទះ​បញ្ហា​លំបាក​ផ្នែក​ហិរញ្ញ​វត្ថុ​​​របស់​អ្នកម៉ៅការ​សំណង់​​មួយ​ចំនួន ព្រោះ​ពួកគេ​ត្រូវ​ជួប​នឹង​បញ្ហា​ថ្លៃ​គ្រឿង​សម្ភារៈសំណង់​​​ ដែល​ចេះ​តែបន្ត​ឡើង​ថ្លៃ​មិនឈប់​ជា​រៀង​រាល់​ថ្ងៃ​។ បញ្ហា​នេះ​ធ្វើ​អោយ​​អ្នកម៉ៅការមួយ​ចំនួន​​​មិនអាច​បើក​ប្រាក់ឈ្នួល​ដល់​កម្មករ​​នៅរាល់​ចុង​​សប្តាហ៍​បាននោះ​ទេ។ កម្មករខ្លះ​​​មិនអាច​នៅរង់ចាំ​បាន ហើយ​បាន​វិល​ត្រលប់ទៅកាន់​​ភូមិ​កំណើត​​របស់ពួកគេ​វិញ។

លោក ហែម ប៊ុននី ប្រធាន​នាយកដ្ឋាន​មុខរបរ​​នៃ​ក្រសួង​ការងារ បាន​អោយ​ដឹង​ថា បញ្ហា​នេះ​​​ចេះ​តែ​​កើត​មាន​ឡើង​ច្រើន​ទៅៗ​​។ ប៉ុន្តែ លោក​ក៏បានសង្កត់ធ្ងន់​​ទៅលើ​ករណីមួយ​​ដែល​តែង​តែ​​កើត​​មាន​ឡើង​​​​មាន​ជា​ញឹក​ញាប់​ផង​ដែរ។ «អ្នក​ម៉ៅ​ការ​សំណង់​មួយចំនួន​​បានរត់​ចោល​​​កម្មករ​របស់​ខ្លួន​​ពាក់​កណ្តាលទី ដោយ​ហេតុ​​ថា​ អ្នក​ម៉ៅការ​បានម៉ៅ​នៅ​ពេល​សម្ភារៈ​សំណង់​មាន​​តម្លៃថោក ដោយ​មិន​បាន​​គិតដល់ការ​ឡើង​ថ្លៃ​​សម្ភារៈ​ភ្លាម​ៗ​នោះទេ...។ ជាទូទៅ ដោយ​សារ​​តែ​កម្មករ​មិន​បាន​ប្រកាស​ពី​ការងារ​របស់​ខ្លួន​​នៅ​​ក្រសួង​ការងារ ដូច្នេះ​កម្មករ​មិនអាច​ធ្វើ​ការ​ប្តឹង​ផ្តល់​ណាមួយ​នៅចំពោះមុខ​ច្បាប់នោះ​ទេ។
ប្រាក់កំរៃទាប​ក្នុង​វិស័យ​សំណង់​គ្មាន​ការ​ទាក់​ទាញ​
នៅទីក្រុង​ភ្នំពេញ កម្មករ​ធ្វើការ​ស៊ីឈ្នួល​​​ជាង​១០នាក់ ​តែង​តែ​​មក​អង្គុយរង់​ចាំ នៅ​​មុខ​វត្ត​លង្កា ​ ជា​មួយ​នឹង​ក្តី​សង្ឃឹមថា​ថៅកែ​នឹង​មក​ហៅ​ពួក​​គេ​អោយ​​ទៅ​ធ្វើ​ការ​។ នៅពេលយើង​និយាយ​ពី​កង្វះ​កម្មករ​ក្នុង​ការងារ​​​សំណង់ ក្រុម​ការងារ​កម្មករ​ស៊ីឈ្នួល​នៅមុខ​វត្ត​លង្កា​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ប្រែ​​​ទឹកមុខ​ក្រញូវ​​​។ រុំ សាន យុវជន​មកពីខេត្តព្រៃវែង ដែល​រស់នៅពឹង​ផ្អែកលើ​ការ​របរ​រក​ស៊ី​តូចតាច​​ នៅ​ក្នុង​រាជ​ធានី​​ អស់​រយៈ​ពេល​​បីឆ្នាំមកហើយនោះ​​ ​បាន​បញ្ជាក់អោយដឹង​ថា «ខ្ញុំ​មិនចង់​ធ្វើការ​​សំណង់​នោះទេ ព្រោះ​ថា​គេ​អោយ​​ថ្លៃឈ្នួលទាប​ពេក! ជាមួយនឹង​ប្រាក់​១២០០០រៀល តើ​អ្នក​អាច​ដោះ​ស្រាយ​​​ជីវភាព​​បាន​យ៉ាង​ដូច​ម្តេច?​ គេ​ត្រូវ​ចំណាយ​ប្រាក់​៧០០០រៀល​ (១,៧៥ដុល្លារ​) សម្រាប់​ថ្លៃ​របប​អាហារ​ពីរ​ពេល និង​៦០០០រៀល (១,៥ដុល្លារ​) សម្រាប់​ថ្លៃ​ធ្វើ​ដំណើរ​​ទៅមក​ពី​​ជាយក្រុងដែល​ពួកគេ​ស្នាក់នៅ​ក្នុង​បន្ទប់​​ជួល​​មួយ​ តម្លៃ២០ដុល្លារ​ក្នុង​មួយ​ខែ...។ ម៉ៅការ​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង គឺយើង​ទទួល​ធ្វើការ​អ្វីមួយ​អោយនរណា​ម្នាក់​ ដែលផ្តល់​តម្លៃ​ប្រសើរ ហើ​យ​ការងារ​មិន​យូរ​ដូច​នៅតាម​ការដ្ឋាន​សំណង់​ទេ​»។

លោក​ សុខ សុវណ្ណដេត ប្រធាន​សហព័ន្ធ​កម្មករ​សំណង់​និងព្រៃ​​ឈើ​កម្ពុជា​ បាន​ត្អូញ​ត្អែរ​ថា​ ប្រាក់​​​បៀវត្ស​របស់​កម្មករ​នៅមាន​កំរិត​តិចតួច​នៅឡើយ​។ «វា​គឺជា​រឿង​ធម្មតា​ទេ ដែល​កម្មករ​វិល​ត្រឡប់​ទៅភូមិ​កំណើត​​របស់​ពួកគេ ព្រោះ​រដូវ​នេះ​គឺជា​រដូវ​​ធ្វើ​កសិកម្ម​​ ពោល​គឺ​​ឆ្នាំណា​ក៏ដូចជា​ឆ្នាំ​ណា​ដែរ។​ ប៉ុន្តែ​ ប្រសិន​ជាគេ​ហ៊ាន​ផ្តល់​ប្រាក់​កំរៃ​ខ្ពស់​ដល់​​ពួកគេ​ ខ្ញុំជឿជាក់​ថា​អ្នក​ទាំង​នោះ​នឹង​មិន​រារែក​ចិត្ត ក្នុងការ​បោះបង់​ចោលការងារ​ធ្វើ​ស្រែចំការ​របស់​ខ្លួន​នោះ​ទេ​»​។ លោក​ សុខ សុវណ្ណដេត​បាន​ទទួល​ស្គាល់​ថា បើទោះបីជា​ចំនួន​កម្មករ​នឹង​មាន​ការ​កើន​ឡើង​​​ក៏​ដោយ ក៏​នៅតែ​មិន​អាច​បំពេញ​ទៅតាម​​តម្រូវ​ការ​​ចង់​បាន​របស់​វិស័យ​សំណង់​ដ៏មាន​សន្ទុះ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្លា​នេះដែរ។​

លោក វណ្ណ ថុល ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​ខេត្ត​សៀម​រាប​ បាន​មាន​ប្រសាសន៍​ថា នៅ​ខេត្ត​សៀម​រាប កង្វះខាត​កម្លាំងពលកម្ម​​នៅតែ​បន្ត​កើត​មាន​ឡើង ដោយ​សារ​តែ​កម្មករ​នៅក្នុងខេត្ត​ភាគ​​ខាង​លិច​ប្រទេស​កម្ពុជា​ ដែល​រស់នៅតាម​ជាប់​នឹង​ព្រំដែន​មួយ​ចំនួន​បាន​ទៅស្វែង​រក​ការងារ​ធ្វើ​នៅ​តាម​ការ​ដ្ឋាន​​​ក្នុង​ប្រទេសថៃ​ ដែល​អាច​ទទួល​បាន​​ប្រាក់​​កំរៃ​​ខ្ពស់​ជាងនេះ​។


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir