Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 05 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 08:44 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Tabanata Festival
 → sam jui 05 @09:30 - :1100:
Les trois mousquetaires (film)
 → sam jui 05 @10:00 - :1130:
Alexandre le bienheureux
 → sam jui 05 @05:00 - :0630:
The Hellbounds (blues and folk)
 → sam jui 05 @07:00 - :0900:
Angel (film)
 → mer jui 09 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

សេដ្ឋកិច្ច
ការ​ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតតាមរយៈរលក ធាតុអាកាសៈ យុទ្ធសាស្រ្ត​ដែល​គណបក្ស​មួយ​ចំនួន​ មិន​​មាន​​​លទ្ធភាព
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
01-07-2008

Cambodge - Beehive radio - elections - legislatives - medias © Vandy Rattana  

 ចាប់ពីពេលនេះតទៅ គណបក្សនយោបាយត្រូវចំណាយថវិកា

បើសិនជាចង់ផ្សព្វផ្សាយកម្មវិធីរបស់ខ្លួននៅលើរលកធាតុអាកាស

របស់វិទ្យុសំបុកឃ្មុំ ដែលជាវិទ្យុដ៏មានប្រជាប្រិយភាពមួយ  

©​ វណ្ឌី រតនា 

 

អ្នកជួល​រថយន្ត​ ម្ចាស់​រោង​ពុម្ព​ ស្ថានីយប្រេងឥន្ធនៈ អ្នកផលិត​ក្រមានិង​មួក... អាជីវកម្ម​​មួយ​ចំនួន​នេះ​​សុទ្ធសឹង​តែ​បាន​ទទួល​អត្ថប្រយោជន៍​យ៉ាង​​ច្រើន​ ​នៅ​ក្នុង​អំឡុងពេលធ្វើយុទ្ធនាការ​​​ឃោសនា​រក​សម្លេង​ឆ្នោត។ ទន្ទឹម​នឹង​នេះ ស្ថានីយ​វិទ្យុ​​​ក៏អាច​រក​ប្រាក់​ចំណូល ​​​នា​ឱកាស​នេះផង​ដែរ។ ប្រព័ន្ធ​​ផ្សព្វផ្សាយទាំង​នោះ​បាន​អនុញ្ញាតិ​អោយគ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​​ទិញ​ម៉ោង​​ផ្សាយ​របស់​ខ្លួន ដោយ​មិនរើស​អើង​គណបក្ស​ណាមួយ​ឡើយ។ ​មិនមាន​ស្ថានីយ​ទូរទស្សន៍​​ណា​មួយ​​ដែល​បាន​លក់​រឺជួល​ម៉ោង​ផ្សាយ​ដល់​គណបក្ស​នយោបាយ​ឡើយ លើក​លែង​​តែ​ស្ថានីយ​ទូរទស្សន៍​ជាតិកម្ពុជា (ទទក)​ ដែល​បាន​ផ្តល់​​ម៉ោង​ផ្សាយ​ដល់​គ្រប់​​គណបក្ស​​ឈរ​ឈ្មោះ​បោះឆ្នោត​ទាំង​អស់​ តាម​រយៈការ​គណនា​បែងចែក​ពេល​វេលា​​​ផ្សាយ​យ៉ាង​ជាក់លាក់​បំផុត នៅក្នុង​ក្រប​ខ័ណ្ឌ​នៃការ​ផ្សាយមួយ​​ដែល​ដឹក​​នាំ​ដោយ​កម្ម​វិធីអភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ដែល​មាន​ឈ្មោះថា «ព័ត៌​មាន​​សមធម៌»។ ក្រៅ​ពីនេះ​ មាន​តែ​ស្ថានីយ​វិទ្យុប៉ុណ្ណោះ​ ដែល​បាន​លក់​​ម៉ោង​ផ្សាយ​​អោយគណបក្ស​នយោបាយ។ ដោយ​សារ​តែ​អតិផរណា​បាន​ផ្ទុះឡើង​ភ្លាមៗ ហើយ​តម្លៃ​ប្រេង​សាំង​បានឡើង​ខ្ពស់ ដែល​មិន​ធ្លាប់​មាន​ពីមុនមក នាយក​ស្ថានីយ​វិទ្យុនានា​បាន​និយាយ​ថា​ពួកគេ​មិនចង់​​​​ផ្តល់​កាដូ​សម្រាប់​គណបក្ស​​​ឈរ​ឈ្មោះ​​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​ នា​ថ្ងៃទី​២៧ កក្កដា ខា​ងមុខ​ នេះ​ទៀត​​​ទេ​។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
ការរីកដុះដាលវិស័យសំណង់ ប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម
αžŠαŸ„αž™ រស់ ឌីណា   
Convertir en PDF Version imprimable SuggΓ©rer par mail
24-06-2008

Image ©

 បន្ទាយស្រី (សៀមរាប) ថ្ងៃទី៩ កុម្ភៈ ២០០៥

ជាងសំណង់នៅការដ្ឋានសាងសង់សាលារៀន

John Vink / Magnum

យោងតាម​លោក​បណ្ឌិត​ កង ចាន់ដារ៉ារ័ត្ន ប្រធាន​វិទ្យាស្ថាន​សិក្សា​អភិវឌ្ឍន៍​កម្ពុជា វិស័យ​សំណង់​អគារ​​មាន​សន្ទុះយ៉ាង​ខ្លាំង​ក្លា ដែលមិនធ្លាប់មានពីមុនមក ហើយ​​វិស័យ​នេះ​បានចូលរួម​ចំណែក​​​​នៅ​ក្នុង​​​GDP (ផលិតផលជាតិសរុប)នៃ​ប្រទេស​កម្ពុជា​ ជិត១០% ​។ យោង​តាម​របាយ​ការណ៍​បូកសរុប​ការងារ​មួយ​របស់​ក្រសួង​រៀ​បចំដែនដី នគររោបនីយកម្មនិង​សំណង់​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​​​នៅចុងខែ​ឧសភា ឆ្នាំ​២០០៨ ការ​វិនិយោគ​ទៅលើ​វិស័យ​នេះ​​នៅឆ្នាំ​២០០៧ បាន​កើនឡើង​ពី​៣,២ កោដិ៍​ដុល្លារ ទល់នឹង​១,២កោដិ៍ដុល្លារ​ កាល​ពីឆ្នាំ​កន្លង​​ទៅ។ សំណង់​អគារ​នៅកម្ពុជា​ ​​បាន​ផ្តល់ឱកាស​​ការងារ​ដល់​កម្មករ​និង​អ្នក​បច្ចេក​ទេស​ ​ចំនួន​ពី​៣៤០០០ ដល់​៤០ ០០០នាក់។​ តួលេខ​នេះ​បាន​ធ្វើ​អោយ​​សហជីព​សំណង់​​មាន​ការ​សប្បាយ​រីករាយ​។ សហជីព​បាន​អោយ​ដឹង​ថា​កម្មករ​ចំនួន​១សែន​នាក់​ កំពុង​ធ្វើការ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ ការដ្ឋាន​សំណង់​​នា​ទីក្រុង​ភ្នំពេញ​បាន​រីក​ដុះដាល​ដូច​ផ្សិត​ ក៏​ដូច​ជា​​នៅតាម​បណ្តា​ខេត្តក្រុង​នានា​ផង​ដែរ។ ប៉ុន្តែ នៅតាម​ការដ្ឋាន​នីមួយៗ គេបែរ​ជា​ត្អូញត្អែរ​ថា មាន​ការ​ខ្វះខាត​កម្លាំង​​កម្មករ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។

αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
រថយន្តកែច្នៃផលិតនៅកម្ពុជាសម្រាប់តម្រូវការរបស់ អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
17-06-2008
ទី​ក្រុង​​ព្រះសីហនុ​គឺ​ជា​តំបន់​​​កំពង់ផែអន្តរជាតិ​ មាន​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ហើយ​នឹង​​មាន​រោង​​ចក្រ​កែ​ច្នៃ​រថយន្ត​ម៉ាកFord​មួយ​​​។ រោង​ចក្រនេះ​គឺជា​សាខា​​មួយ​នៅ​​​ប្រទេស​​កម្ពុជា​​របស់​ក្រុមហ៊ុន​អន្តរជាតិ​ RM Asia ដែលមាន​ទីស្នាក់ការ​នៅទីក្រុង​បាង​កក​​ប្រទេស​​ថៃ។ ក្រុម​ហ៊ុន​​​ទទួលបាន​​ការ​ដេញ​ថ្លៃ​ពីសំណាក់​​​ក្រសួង​ការពារ​ជាតិ​​សហរដ្ឋ​​​អាមេរិក​ ដើម្បី​កែច្នៃ​រថយន្ត​​ម៉ាក​ ៤×៤  Ford Ranger អោយ​ក្លាយ​ទៅជា​រថយន្ត​សង្គ្រោះ​បន្ទាន់​​ដ៏​អស្ចារ្យ​មួយ​​​ ដែល​មាន​លទ្ធភាព​បើក​បរ​លើ​គ្រប់​ស្ថាន​ភាព​ផ្លូវ​ទាំង​អស់​ ដើម្បី​យក​រថយន្ត​​​កែច្នៃ​ថ្មី​ទាំង​នេះ​​ទៅ​អនុវត្ត​ជាមួយ​នឹង​សណ្ឋាន​ដី​ដ៏​ពិបាក​​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និង​ប្រទេស​អ៊ីរ៉ាក់​។ រហូត​មក​ទល់​ពេល​នេះ ​ក្រុមហ៊ុន​មេ​នៅ​ទីក្រុង​​បាងកក​បាន​ទទួល​ការ​កុម្ម៉ង់​ទិញ​មួយនេះ​។
αž’αžΆαž“αž”αž“αŸ’αžαŸ‚αž˜...
αž’αžαŸ’αžαž”αž‘αž”αž“αŸ’αž...