Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 12 αžαž»αž›αžΆ 2008
αž˜αŸ‰αŸ„αž„ 05:36 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Swing (film)
 → αžαž»αž›αžΆ  14 @07:00 - :0830:
Hors de prix
 → αžαž»αž›αžΆ  15 @07:00 - :0843:
Rachel Poignant (exposition)
 → αžαž»αž›αžΆ  16 @06:30 - :0800:
Vincent Broustet : "Chut" (exposition)
 → αžαž»αž›αžΆ  16 @06:30 - :0800:
Le scaphandre et le papillon (film)
 → αžαž»αž›αžΆ  16 @07:00 - :0852:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

សារព័ត៌មានខ្មែរនៅក្នុងប្រទេសកាណាដា
αžŠαŸ„αž™ notre correspondant ΰ Montrιal (Canada) Davith Bolin   
Convertir en PDF Version imprimable SuggΓ©rer par mail
28-03-2008

Canada / Cambodge / diaspora © Davith Bolin / Ka-set

 សីន សំបូរ ប្រិយមិត្តអ្នកអានសារព័ត៌មានខ្មែរកាណាដាប្រចាំខែមួយរូប

© Davith Bolin / Ka-set

 

ប្រជាជនខែ្មរចំនួន  ២០ ០០០នាក់ រស់នៅទីក្រុងម៉ុងរេអាល់ ដែលភាគច្រើន រស់នៅជុំគ្នាក្នុងសង្កាត់សាំងមីសែល (Saint-Michel)ស្ថិតនៅភាគជើង​ទីក្រុង និងនៅទីក្រុងឡាវាល់(Laval) ដែលជាទីក្រុងមួយខ័ណ្ឌដោយស្ទឹង ប្រ៊ែរី (Prairies) ពីតំបន់សេដ្ឋកិច្ចកេបិច (Québec)។ អស់រយៈពេល​ជិតបីឆ្នាំមកហើយដែលពួកគេមានសារព័ត៌មានមួយឈ្មោះថា សារព័ត៌មាន​ខ្មែរកាណាដា ដែលជាសារព័ត៌មានតែមួយគត់ជាភាសាខ្មែរនៅទូទាំង​ប្រទេស។

អត្ថបទមួយដែលមានចំណងជើងថា «គ្រាប់ពូជខ្មែរលើថ្នាលកាណាដា» ដែល ចេញផ្សាយនៅក្នុងសារព័ត៌មានខ្មែរកាណាដា នាខែកុម្ភ: បានរៀបរាប់​សសើរ កីឡាករអ៊ុំទូកងជនជាតិខ្មែរមួយរូបនៃក្រុម «Chan Dragon Boat Sports club» ឈ្មោះ ស៊ី មុន្នី។ ក្រុមរបស់លោក បានចូលរួមការប្រកួត​ប្រជែងជា​ច្រើន​នៅក្នុងខេត្ត ដោយបានពាំនាំយកមកជាមួយនូវមេដាយជ័យ​លាភីជា​ច្រើន។ នៅទំព័រមុខនៃលេខចេញផ្សាយខែនេះ មានរូបភាពដែលអាច​បង្ហាញ​អោយឃើញអំពីតម្លៃសាមគ្គីភាព​សហគមន៍ និងសីលធម៌។ សារព័ត៌មាននេះ​មានចេញផ្សាយនូវព័ត៌មាននិង​បទយកការណ៍ផ្សេងៗ ស្តីពីជនរួមជាតិខ្មែររស់​នៅ​កាណាដា ព្រមទាំងព័ត៌មាននយោបាយ និង​សេដ្ឋកិច្ចថ្មីៗនៅក្នុងប្រទេស​កម្ពុជា។

 

ជួយបំពេញការខ្វះខាត
ការចេញផ្សាយសារព័ត៌មាននេះផ្តើមចេញដំបូងពីការពិភាក្សាក្រៅផ្លូវការមួយរវាង​សមាជិកនៃសភាខ្មែរនៅកាណាដា ( CCC) ដែលជារចនាសម្ព័ន្ធមួយ​ត្រូវបាន​បង្កើតឡើងដោយអ្នកជំនួញខែ្មររស់នៅទីក្រុងម៉ុងរេអាល់ ដើម្បី​ជម្រុញអោយ​សហគមន៍របស់ពួកគេចូលប្រឡូកទៅក្នុងឆាកនយោបាយក្នុងស្រុក ហើយម្យ៉ាង​ទៀត ដើម្បីបង្ហាញអោយដឹងអំពីតម្រូវការរបស់ជនរួមជាតិ​របស់ពួកគេ និង ផ្តល់ភាពងាយស្រួលដល់ជនរួមជាតិទាំងនោះក្នុងការ​ទំនាក់ទំនងជាមួយ​នឹង​ស្ថាប័ននៃ​ប្រទេសកាណាដា។

 

មនុស្សម្នាក់ក្នុងចំណោមពួកគេ គឺលោក យុន ប៊ុនគនបានរម្លឹកថា «មាន​មនុស្ស​បានសួរខ្ញុំថា តើយើងធ្វើទំនាក់ទំនងនឹងគ្នាដូចម្តេចជាមួយជនរួម​ជាតិ​ខ្មែរ​នៅទីនេះ? ខ្ញុំមានការអៀនខ្មាសព្រោះខ្ញុំគិតឃើញថាយើងគ្មានអី្វ​ទាំងអស់​សំរាប់​ទំនាក់ទំនង»។ ភ្លាមនោះ លោកប្រធាន CCC បានបញ្ចុះ​បញ្ចូលជនរួមជាតិខ្មែរ​អោយប្រមូលវិភាគទាន ដើម្បីបង្កើតសារព័ត៌មានជា​ភាសាខ្មែរឥតគិតថ្លៃមួយនៅ​ខេត្តកេបិច។ ប្រាំមួយខែក្រោយមក គឺក្នុងខែ​មិថុនា ឆ្នាំ ២០០៥ សារព័ត៌មាន​ខ្មែរ​កាណាដា (La Presse Cambodgienne du Canada)បានចាប់​កំណើត​ឡើង​យ៉ាង​ឆាប់​រហ័ស ដោយឈ្មោះនេះស្រដៀងគ្នានឹងឈ្មោះរបស់សារ​ព័តមានប្រចាំថ្ងៃក្នុងទីក្រុង​ម៉ុងរេអាល់ La Presse ដែលត្រូវបានបង្កើតឡើង​តាំងពីឆ្នាំ១៨៨៤។ លក្ខនិ្តក:សហគ្រាសសំរាប់ផលឹតកាសែតនេះគឺបង្កើត​ឡើង​ក្រោមរូបភាព​ជាក្រុមហ៊ុនមួយសំរាប់បម្រើសង្គមដោយមិនយកផលកំរៃ ដែល​នេះ​ជា​លក្ខណ:ពិសេសមួយនៃប្រទេសកាណាដា។


ក្រុមផលិតនៅពីក្រោយកាសែត
សារព័ត៌មាននេះមានទីតាំងស្ថិតនៅតាមដងផ្លូវ ហ្សារី (Jarry) ទីក្រុងម៉ុង​រេអាល់ខាងលើជាន់ទីមួយនៃផ្សារគឹមហ្វាត ដែលជាបណ្តាញផ្សារលក់​គ្រឿង​ទេស​អាស៊ីដ៏ធំ ដែលមានលោក យុន ប៊ុនគនគឺជាអ្នកគ្រប់គ្រងផ្នែក​ហិរញ្ញវត្ថុ​និង​គម្រោងអភិវឌ្ឍន៍។ សារព័ត៌មានខ្មែរកាណាដាចេញផ្សាយ​ព័ត៌មានជារៀង​រាល់ខែ ដែលមានលោក យុន ប៊ុនគនគឺជាប្រធាន ដោយ​មានការិយាល័យ​សាមញ្ញមួយ មានតុធ្វើការពីរ និងមានកុំព្យូទ័រពីរគ្រឿង។ សមាជិកភាគច្រើន​មក​ធ្វើការ​នៅក្នុងការិយាល័យជារៀងរាល់ចុងសប្តាហ៍ អ្នកផ្សេងទៀតធ្វើការ​នៅផ្ទះ។ សមាជិកមួយចំនួនធ្វើការងារដោយមានប្រាក់​បៀវត្ស និងអ្នកផ្សេង​ទៀត​ចូលរួមបម្រើការងារដោយមិនយកប្រាក់កំរៃ។
 

លោក ប៉ុង មុយឡេន ចាងហ្វាងការផ្សាយនៃសារព័ត៌មានខ្មែរកាណាដា តាំង​តែពីការបង្កើតតំបូងមក បានគូសបញ្ជាក់ថា «មុនពេលការចេញផ្សាយ​សារ​ព័ត៌​មានរបស់យើង មានការផ្សាយព័ត៌មានជាភាសាខែ្មរតាមវិទ្យុ-ទូរទស្សន៍ រឺចេញ​ផ្សាយជាព្រឹត្តិប័ត្រព័ត៌មានទាក់ទងនឹងសហគមន៍ខែ្មរ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ​ទាំង​នោះបានចេញផ្សាយត្រឹមតែមួយរយ:កាលតែ​ប៉ុណ្ណោះ»។ ការងាររបស់លោក​ក្នុងផែ្នកសារព័ត៌មាននេះផ្ទុយគ្នាស្រឡះពីអ្វីដែល​ ជា​ការ​​​​បណ្តុះ​បណ្តាល​របស់​លោក​ក្នុងផ្នែកបច្ចេកទេសជីវសុខាភិបាល នៅសាលាពហុបច្ចេកទេស​ម៉ុងរេអាល់។  

 

ការស្រលាញ់ភាសាខ្មែរ
ដំណើរការរៀបចំរបស់លោក ប៉ុង មុយឡេន ក្នុងការបង្កើតនូវសារព័ត៌មាន​មួយ​សំរាប់កំណត់អត្តសញ្ញាណសារព័ត៌មានផ្ទាល់ខ្លួនមួយបានធ្វើអោយ​សមាជិកក្រុម​ប្រឹក្សាភិបាលកាន់តែមានទំនុកចិត្តកាន់តែខ្លាំង។ សារព័ត៌មាន​ជាភាសាខ្មែរមួយ​នេះយកចិត្តទុកដាក់សំខាន់លើអក្ខរាវិរុទ្ធ ដោយប្រកាន់យក​អព្យាក្រឹត្យភាព​ខាង​និន្នាការនយោបាយ និងបដិសេធចេញផ្សាយនូវ​ព្រឹត្តិការណ៍ផ្សេងៗ រឺការផ្សព្វ​ផ្សាយ​ណាដែលសំរាប់បំរើអារម្មណ៍រវើរវាយ ប៉ះពាល់ដល់សីល​ធម៌។ គោល​បំណង​តែមួយគត់គឺបង្កើតនូវសារព័ត៌មាន​មួយសំរាប់ប្រមូលផ្តុំសហគមន៍ខែ្មរ។

លោក ប៉ុង មុយឡេន បានបញ្ជាក់យ៉ាងស្ងៀមស្ងាត់ថា «យើងជាកូនចៅខ្មែរ​កាត់ចិន ប៉ុន្តែ យើងមានការស្រលាញ់អក្សរសាស្រ្ត និងភាសាខ្មែរយ៉ាង​ខ្លាំង»។ សូមបញ្ជាក់ថា អស់មួយរយៈពេលដែរដែល​លោកចាងហ្វាង​សារព័ត៌មានខែ្មរកាណាដាបានប្រឡូកយ៉ាងសកម្មរវាងតួនាទីជាអ្នកថត​រូបយកព័ត៌មានផង និងជាអ្នកតំឡើងតួកាសែត និងរចនាពណ៌ផង។

 

ការសំលឹងលើប្រទេសកម្ពុជាក្នុងផ្លូវអព្យាក្រឹត្យ
នៅក្នុងលេខនីមួយៗ  សារព័ត៌មានខ្មែរកាណាដាចេញផ្សាយជារៀងរាល់ខែ​នូវខ្លឹមសារព័ត៌មានដែលទទួលបានពីវិទ្យុអាស៊ីសេរី និងសារព័ត៌មានប្រចាំ​ថ្ងៃធំៗពីរនៅប្រទេសកម្ពុជា គឺកាសែតរស្មីកម្ពុជា និងកាសែតកោះសន្តិភាព។
 

លោកចាងហ្វាងសារព័ត៌មានខែ្មរកាណាដាបានពន្យល់ថា«យើងចេញផ្សាយនូវព័ត៌មានថ្មីៗ ទាក់ទងនឹងរាល់និន្នាការនយោបាយទំាងអស់នៃប្រទេស​កម្ពុជា។ យើងចង់​ធ្វើយ៉ាងណាមិនអោយធ្លាក់ខ្លួនទៅក្នុងអន្ទាក់គណបក្ស​នយោបាយណាមួយ។ ដូច្នេះ យើងចេញផ្សាយនូវអត្ថបទនិយាយអំពីការ​វិវត្តន៍ប្រទេសដែល​ធ្វើឡើង​ដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងនិយាយផង​ដែរពីអំពើពុករលួយ និងភាព​ក្រីក្រដែលមាននៅក្នុងប្រទស។ យើងទុក​អោយប្រិយមិត្តអ្នកអានជាអ្នក​បញ្ចេញ​មតិផ្ទាល់​ខ្លួនរបស់ពួកគេ»។ លោក ចាងហ្វាងក៏បានបង្ហើបជាចំហរអោយដឹង​ផងដែរថា លោកមានសុទិដ្ឋិនិយម​ចំពោះអនាគតប្រទេសជាតិរបស់លោក។  

 

ការគោរពក្រមសីលធម៌គឺជារឿងចាំបាច់បំផុតដូចដែលបានចែងនៅក្នុងក្រម​សីលធម៌របស់ខ្លួន សារព័ត៌មានខ្មែរកាណាដាដែលប្រកាន់យកអព្យាក្រឹត​ភាពជាចម្បងព្រមជាមួយនឹងភាពចាស់ទុំរបស់ខ្លួនហាមផ្តាច់មិនប្រើបា្រស់
ភាសាអសុរស ដែលនេះខុសគ្នាស្រឡះពីសារព័ត៌មានបញ្ចេញមតិមួយចំនួន​នៅក្នុងប្រទេសកម្ពុជាដែលតែងនិយមការនិយាយប្រហារតាមរូបភាពបរិហា​កេរ្តិ៍។

 

លោក យុន ប៊ុនគន ដែលជាមនុស្សម៉ឹងម៉ាត់លើប្រភេទប្រធានបទមួយចំនួន​មាន​ប្រសាសន៍ថា «យើងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពរបស់ពួកយើង ដើម្បីផ្សព្វផ្សាយ​នូវសីលធម៌ដល់ប្រិយមិត្តអ្នកអាន។ រាល់ការផ្សាយ​ពាណិជ្ជកម្ម​ដែលធ្វើ​អោយអាប់អោនដល់កិត្តិយសដូចជា កាស៊ីណូ រឺក្លឹបកំសាន្តរាត្រី មិន​មាន​នៅ​ក្នុងកាសែតរបស់យើងឡើយ»។


ការព្យាយាមអោយមានការចេញផ្សាយជារៀងរហូត
ចាប់​តាំង​ពីការ​បង្កើតមក សារព័ត៌មានខ្មែរមួយនេះ អាចមានដំណើរការ​ទៅបាន​ ដោយសារតែមានអ្នកផ្សព្វផ្សាយនានា ព្រមទាំងពាណិជ្ជកម្មគ្រប់​ប្រភេទ​របស់​ប្រជាជនខែ្មរដែលប្រកបរបររកស៊ីនៅទីក្រុងម៉ុងរេអាល់។ ផែ្នកគ្រប់គ្រងសារព័ត៌​មាន​មានបំណងចង់ទាក់ទាញការផ្សព្វផ្សាយ​ពាណិជ្ជកម្មពីសំណាក់​ក្រុមហ៊ុន​បរទេស​ផ្សេងៗទៀតដែលក្រៅពីសហគមន៍ខ្មែរ។
 

ពីរឆ្នាំដំបូង សារព័ត៌មានប្រចាំខែមួយនេះ ត្រូវបានបោះពុម្ភចំនួន ៥ ០០០​ច្បាប់។ តាំងពីប៉ុន្មានខែមកនេះ ចំនួននៃការបោះពុម្ភត្រូវបានថយចុះមកត្រឹម​តែ ៣០០០ច្បាប់ប៉ុណ្ណោះ ដើម្បីរក្សាលំនឹងថវិកា។ លោកប្រធាន ប៉ុង មុយឡេន ទទួលស្គាល់ថា «យើងបានទទួលនូវមតិថ្អូញថ្អែរជាច្រើនពី​សំណាក់ប្រិយ​មិត្តអ្នកអាន ដោយពួកគេមានការសោកស្តាយដែលមិនអាច​ស្វែងរក​បានសារព័ត៌មានបានដោយងាយស្រួលដូចមុន។ កាសែតទាំងប៉ុន្មាន​ច្បាប់​របស់យើងត្រូវបានចែកចាយអស់ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍​ប៉ុណ្ណោះ»។ លោកបានបញ្ជាក់ផងដែរថាកន្លែងដែលមានចែកជូនសារព័ត៌មានខ្មែរ មាន​នៅតាមវត្តអារាមខែ្មរ និងតាមហាងលក់ទំនិញអាស៊ី នៅទីក្រុងម៉ុងរេអាល់ និងក្នុងខេត្តអុងតារីយ៉ូ   និងខេត្ត អាល់ប៊ែរតា 

 

ដើម្បីផ្សាយចេញទៅគ្រប់ទិសទី សារព័ត៌មានខែ្មរកាណាដានឹងចេញផ្សាយ​នៅ​លើ​ប្រព័ន្ធអាំងទែរណែតក្នុងពេលឆាប់ៗនេះតាមរយៈអាស័យដ្ឋាន www.lapressecambodgienne.ca ។ កាសែតមួយនេះក៏​មាន​គម្រោង​ចេញ​ផ្សាយ​ពីរលើកក្នុងមួយខែ ដើម្បី​បង្កើននូវប្រាក់កំរៃ ដែលបានមកពី​ការ​ផ្សាយពាណិជ្ជកម្ម។ ថី្មៗនេះ សារព័ត៌មាននេះក៏បានជ្រើសរើសអ្នកឆ្លើយឆ្លងព័ត៌​មានមួយរូបប្រចាំទីក្រុងភ្នំពេញ។ ជាមួយនឹងព័ត៌មានទាក់ទងនឹងការជំនុំជម្រះ​អតីតៈមេដឹកនាំខ្មែរ​ក្រហម ក្រសែរភែ្នករបស់សាព័ត៌មាននេះបង្វែរទៅប្រទេស​កម្ពុជា ព្រោះប្រជាជនខែ្មរនៅខេត្តកេបិច ក៏ដូចជាប្រទេសកម្ពុជាកំពុងរង់​ចាំនូវ​យុត្តិធម៌ដ៏​ពិតប្រាកដមួយ។
 



ការចូលរួមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម
បន្ទាប់ពីការចេញផ្សាយមក សារព័ត៌មានខ្មែរកាណាដាទទួលបាននូវការចាប់​អារម្មណ៍ពីសំណាក់ប្រិយមិត្តអ្នកអាន។ កាលពីចុងឆ្នាំ២០០៥ សារព័ត៌មាន​ខែ្មរកាណាដាបានចេញផ្សាយ​បទយកការណ៍បន្តបន្ទាប់ស្តីពីក្រុមបងធំ​ជនជាតិ​ខែ្មរ​ដែលបង្កចលាចល​នៅក្នុងទីក្រុងម៉ុងរេអាល់។ សារព័ត៌មានចុះផ្សាយអត្ថបទ​និយាយការជួញ​ដូរ និង បញ្ហាសណ្តាប់ធ្នាប់សាធារណៈជាដើម។ ចំណង​ជើង​ព័ត៌មានទាំង​នោះបានវែកមុខក្រុមជនពាលាអាវ៉ាសែ និងបានអំពាវនាវ​ដល់​ប្រិយមិត្ត​អ្នកអានអោយសហការជាមួយនឹងអាជ្ញាធរប៉ូលីស។ ការផ្សព្វផ្សាយ​ព័ត៌​មាន​​នេះបានជះឥទ្ធិពលយ៉ាងឆាប់រហ័ស។ ភ្លាមៗនោះ បណ្តាញក្រុមជនពាល​ត្រូវបានកំទេចទាំងស្រុង។

Ka-set.info
 
 

Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir