|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ការចាប់ផ្តើមនៃសាសនាឥស្លាមដ៏តឹងរឹងនៅប្រទេសកម្ពុជា |
| ααα ឈាង បុប្ផា | | | 03-09-2008 | 
ក្រុងកំពង់សោម (ប្រទេសកម្ពុជា) ថ្ងៃទី១២ កក្កដា ២០០៨៖ សិស្សសាលាស្រីឥស្លាម នៅសាលាបង្រៀនគម្ពីរធម៌គូរ៉អាន នៅភូមិអូរជ្រៅ © ឈាង បុប្ផា នៅអំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនខ្មែរកាន់សាសនាឥស្លាមមួយចំនួនបានផ្លាស់ប្តូររបៀបស្លៀកពាក់របស់ខ្លួន ដោយបានប្រែក្លាយទៅជារូបរាងដូចខ្មោចឆៅ តាមរយៈការស្លៀកសំពត់ខ្មៅវែង ឃ្លុំមុខជាមួយនឹងស្បៃ រឺកន្សែង ដែលអ្នកកាន់សាសនាឥស្លាមហៅថាហ៊ីចាម។ អ្នកទាំងនោះបង្ហា្ញអោយគេឯងឃើញត្រឹមតែភ្នែកទាំងគូរបស់ពួកគេប៉ុណ្ណោះ។ ជានិច្ចកាល គេតែងសង្កេតឃើញប្រពៃណីមួយនេះកើតមានឡើងនៅតាមក្រុមគ្រួសារឥស្លាមមួយចំនួន ដែលមានសមាជិកក្នុងផ្ទះចេញទៅសិក្សានៅក្នុងសាលារៀនបង្រៀនគម្ពីរគូរ៉អាន ស្តីពីឧបទេសសាសនាឥស្លាម។ ជាទូទៅ សាលារៀនទាំងនេះស្ថិតនៅក្នុងតំបន់ រឺនៅកន្លែងជាទីសក្ការៈរបស់សាសនាឥស្លាម នៅបស្ចឹមបូព៌ា។ ទោះជាយ៉ាងណា យោងតាមលោកសុស កំរី ប្រធានឧត្តមក្រុមប្រឹក្សាកិច្ចការសាសនាឥស្លាម អ្នកកាន់សាសនាឥស្លាមដ៏តឹងរឹងទាំងនេះមានចំនួនតិចតួច គឺប្រហែលជា២%នៃសហគមន៍ឥស្លាមនៅកម្ពុជា ដែលមានសមាជិកចំនួន៥សែននាក់។
ភាគទីមួយ មនោសញ្ចេតនាស្រឡាញ់ការពាក់ មិទូរ៉ (កន្សែងរុំមុខជិត មើលឃើញតែភ្នែក) នៅស្រុកតាខ្មៅ ស្ថិតចម្ងាយ១៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ គេសង្កេតឃើញមានវិហារសាសនាឥស្លាមមួយ ដែលអាចបញ្ជាក់បានថាស្រុកនេះមានវត្តមានសហគមន៍ឥស្លាមរស់នៅ។ ជាទូទៅ ប្រជាជនខ្មែរតែងទំលាប់ហៅអ្នកភូមិឥស្លាមទាំងនេះថា «ចាម»។ នៅភូមិព្រែកតាពៅ ក្មេងជំទង់ប៉ុន្មាននាក់បានដើរលេងកំសាន្ត ហើយគ្រប់គ្នាសុទ្ធតែមានស្លៀកពាក់ខ្មៅ ឃ្លុំមុខរបស់ពួកគេ ដោយបង្ហាញអោយឃើញត្រឹមតែភ្នែកទាំងគូប៉ុណ្ណោះ។
ដោយឆ្លៀតឱកាសពេលមេឃបង្អុរភ្លៀង ស្រ្តីមួយក្រុមបានចេញមកបោកគក់សំពត់របស់ពួកគេនៅមាត់ផ្លូវ។ ពួកគេពាក់តែស្បៃឃ្លុំមុខធម្មតាប៉ុណ្ណោះ ដោយបាននិយាយថាពួកគាត់មិនដែលដោះមិទូរ៉ចេញ ក្រៅពីពេលបោកគក់នោះទេ។
ដោយបានលឺសំដីរបស់ស្រ្តីទាំងនោះ ស្រីៗបីនាក់បានចុះពីលើផ្ទះឈើបែបខ្មែរ ដើម្បីមកជជែកគ្នាលេង។ នារីម្នាក់ក្នុងចំណោមនារីទាំងបីនាក់នោះ ឈ្មោះ ហ្វាប្រ៊ីដា អាយុ១៨ឆ្នាំ បានអះអាងជាមួយនឹងសម្លេងយ៉ាងសុភាពរាបសារថានាងមិនដែលផ្លាស់ប្តូរការស្លៀកពាក់របៀបនេះនោះទេ។ ឈានដល់វ័យពេញក្រមុំ កញ្ញាបានចាប់ផ្តើមបិទបាំងសក់របស់ខ្លួន ជាមួយនឹងស្បៃ មុននឹងគ្របលើរាងកាយទាំងមូល ចាប់ពីក្បាល រហូតដល់ចុងជើង ដោយទុកចន្លោះប្រហោងតែបន្តិច ដើម្បីមើលផ្លូវដើរតែប៉ុណ្ណោះ។
សិស្សសាលាដ៏សែនឆ្លាតរូបនេះបានរៀបរាប់ថានាងស៊ូបោះបង់ចោលការសិក្សា ជាជាងមករៀន ហើយត្រូវគេហាមឃាត់មិនអោយពាក់ស្បៃគ្របមុខចូលសាលា។ « គ្រួសាររបស់ខ្ញុំ គោរពសាសនាបានយ៉ាងខ្ជាប់ខ្ជួនបំផុត។ ស្រីៗមិនត្រូវអនុញ្ញាតិអោយចេញក្រៅផ្ទះ ដោយគ្មានពាក់កន្សែងគ្របមុខ រឺមិទូរ៉នោះទេ។ នៅពេលពេញវ័យក្រមុំ យើងមិនត្រូវបង្ហាញសក់ សាច់ស្បែក នៅចំពោះមុខបុរស បើមិនដូច្នោះ យើងនឹងជួបកម្មអាក្រក់នៅជាតិក្រោយ!»។
កញ្ញាហ្វាប្រ៊ីដាបានអះអាងថាគ្មាននរណាម្នាក់ដែលបានបង្ខំនាងអោយធ្វើរបៀបដូច្នេះនោះទេ។ នាងបានបញ្ជាក់ថា «នាងគ្រាន់តែជាអ្នកកាន់សាសនាឥស្លាមសាមញ្ញមួយរូប ដែលមិនចង់ត្រូវបណ្តាសាររបស់ព្រះអល់ឡោះប៉ុណ្ណោះ»។
ការប្រមូលផ្តុំរបស់ក្មេងស្រី នៅក្នុងសាលាបង្រៀនគម្ពីរធម៌គូរ៉អាន កញ្ញាហ្វាប្រ៊ីដា បានចាកចេញទៅសិក្សានៅក្នុងសាលាបង្រៀនគម្ពីរធម៌គូរ៉អានមួយកន្លែង ស្ថិតនៅក្រុងព្រះសីហនុ ក្នុងភូមិអូរជ្រៅ ព្រោះនាងមិនចង់ប្រឆាំងនឹងក្បួនច្បាប់សាសនាឥស្លាមដ៏សក្តិសិទ្ធិ ដែលតម្រូវនាងអោយបិទបាំងរូបរាងកាយ ដើម្បីកុំអោយអ្នកដទៃបានឃើញ។ សាលារៀននោះគឺជាគ្រឹះស្ថានសាសនាឥស្លាមដ៏តឹងរឹងតែមួយគត់នៅប្រទេសកម្ពុជា ដែលបានបើកទ្វារកាលពីខែមករា ឆ្នាំ២០០១ ។ នៅទីនោះ នាងបានទៅជួបនឹងសិស្សជាងមួយរយនាក់ ដែលមានដើមកំណើតមកពីចុងកាត់មាត់ញ៉កទូទាំងប្រទេសកម្ពុជា។ នៅទីនោះ វិធានផ្ទៃក្នុងបានតម្រូវអោយសិស្សសាលាមានសិទ្ធិចូលរៀនដោយអាចស្លៀកសំពត់ និងរុំកន្សែងបាន។
នៅពេលសិស្សសាលាស្លៀកពាក់សំពត់ពណ៌ខ្មៅរែងរូបនេះចេញផុតពីរបងសាលារៀន Al Mhuhajirin នាងតែងតែត្រូវអ្នកភូមិរស់នៅក្បែរនោះសើចចំអកអោយ ដោយបានប្រដូចរូបនាងទៅនឹង «ពួកនិនចារ» រឺ «ខ្មោចឆៅ»។ ហ្វាប្រ៊ីដាមិនខ្វល់នឹងពាក្យសំដីមើលងាយទាំងនោះឡើយ។
ការផ្លាស់ប្តូរជីវិត កញ្ញា អាស្មាក់ អាយុ២០ឆ្នាំ រស់នៅទីក្រុងភ្នំពេញ បានមកសិក្សានៅសាលារៀន Al Mhuhajirin អស់រយៈពេលបីឆ្នាំមកហើយ។ នាងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាងបានសម្រេចចិត្តមិនរៀនបន្ត ប៉ុន្តែ នាងត្រូវចំណាយពេលវេលាទាំងប៉ុន្មានសម្រាប់ការសិក្សាអំពីសាសនា។ ដំណើរជីវិតរបស់អ្នករស់នៅទីក្រុងរូបនេះបានផ្លាស់ប្តូរដោយមិនបានគ្រោងទុកជាមុន ព្រោះកាលពីមុន នាងធ្លាប់តែចូលចិត្តស្លៀកខោខូវប៊យ ជាជាងពាក់មិទូរ៉បែបនេះ។
អាស្មាក់ បានអប់រំថា «ខ្ញុំមិនមានការសោកស្តាយអ្វីទាំងអស់។ នៅពេលខ្ញុំធើ្វទស្សនកិច្ចកន្លែងជាទីសក្ការៈ នៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត ខ្ញុំបានឃើញថាស្រ្តីនៅទីនោះពាក់មិទូរ៉។ សព្វថ្ងៃនេះ ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង ដែលអាចធ្វើតាមគម្រូរបស់ពួកគេ។ ចំណែកគម្ពីរគូរ៉អានបានចែងថាស្រ្តីមិនត្រូវបង្ហាញផ្ទៃមុខ សាច់របស់ខ្លួនឡើយ។ ខ្ញុំសូមសារភាពត្រង់ៗថា ដំបូងឡើយ ខ្ញុំមានការលំបាក ក្នុងការស្លៀកពាក់បែបនេះ ប៉ុន្តែ ឥឡូវនេះ ខ្ញុំទំលាប់ហើយ។ បច្ចុប្បន្ននេះ ខ្ញុំនឹកដល់សំលៀកបំពាក់ស្អាតៗចម្រុះពណ៌ដែលខ្ញុំធ្លាប់ស្លៀកពាក់កាលពីមុន ប៉ុន្តែ ខ្ញុំត្រូវតែបំភ្លេចវាចោលអោយបាន»។
មិនបានទាក់ទាញបុរសៗ លោក ហ្សាយ ណុតទីន នាយកសាលារៀន Al Mhuhajirin និងជាប្រធានសមាគម Al Mhuhajirin ដើម្បីកិច្ចអភិវឌ្ឍន៍ការអប់រំអ្នកកាន់សាសនាឥស្លាមនៅប្រទេសកម្ពុជា បានលើកឡើងពីកត្តាវិជ្ជមានមួយចំនួន។
«លោកបានបន្ថែមទៀតថាច្បាប់នៃការស្លៀកពាក់សំដៅបង្ការរាល់បញ្ហាជាយថាហេតុណាមួយ។ មិទូរ៉បានជួយលុបបំបាត់រាល់ចំណង់របស់បុរសៗ ដែលចូលចិត្តតាមមើលស្រីៗ។ នារីកាន់តែបិទបាំងសម្ផស្សរបស់ខ្លួន ពួកគេកាន់តែមានសុវត្ថិភាព ព្រោះនារីគឺជាធ្វើអោយបុរសកើតមានចំណង់ផ្លូវភេទ!។ អ្នកខ្លះបានវាយតម្លៃបែបសើចចំអកចំពោះការអនុវត្តបែបនេះ ខណៈពេលនារីនៅទូទាំងពិភពលោកនិយមតុបតែងខ្លួនបែបស៊ិចស៊ី ស្លៀកពាក់ខើចលើខើចក្រោម អោយទាន់សម័យ។ សូមក្រឡេកមើលអោយច្បាស់ នៅក្នុងសង្គមរបស់យើងសព្វថ្ងៃនេះ ក្មេងស្រីត្រូវគេចាប់រំលោភ ក្មេងស្រីមានទំនាក់ទំនងផ្លូវភេទមុនថ្ងៃរៀបការ…។ វាមិនមែនជារឿងត្រឹមត្រូវនោះទេ។ គេសង្កេតឃើញថាមានអ្នកកាន់សាសនាឥស្លាមតិចតួចប៉ុណ្ណោះដែលកើតជម្ងឺអេដស៍ នេះគឺជាសក្ខីភាពដែលអាចសរបញ្ជាក់អោយឃើញថាចាប់ពីថ្ងៃនេះតទៅ សាសនាឥស្លាមនឹងជួយការពារសង្គមរបស់យើង !»។
នាយកសាលារូបនេះបានសន្និដ្ឋានថា «ការពាក់មិទូរ៉គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាព ដើម្បីធ្វើអោយនារីមានសុវត្ថិភាពខ្ពស់»។
ទំនួលខុសត្រូវរបស់ស្រ្តី ត្រឡប់មកករណីចាប់រំលោភ លោកហ្សាយ ណុតទីន បានទម្លាក់កំហុសទៅលើស្រ្តីភេទ ហើយបើតាមគំនិតរបស់លោក ស្រ្តីគឺជាជនល្មើស ក៏ដូចជាអ្នកបង្កការគំរាមកំហែង។ លោកនាយកបាននិយាយការពារថា «យើងត្រូវការច្បាប់មួយ ដែលផ្តន្ទាទោសអ្នកប្រព្រឹត្តបទរំលោភ។ ប៉ុន្តែ យើងត្រូវសួរខ្លួនឯងថាតើអ្នកណាជាអ្នកប្រព្រឹត្តកំហុសនេះ។ ដើម្បីផ្តល់យុត្តិធម៌ គេក៏ត្រូវតែដាក់ទោសស្រ្តី ដែលបានធ្វើអោយប្រុសៗកើតមានចំណង់ផ្លូវភេទ តាមរយៈការបញ្ចេញរូបសម្រស់របស់ខ្លួន!»។
អាហ្សីម៉ា សិស្សសាលាដែលមានដើមកំណើតមកពីខេត្តកំពង់ឆ្នាំង បានចូលរួមបញ្ចេញយោបល់ជាមួយនឹងលោកនាយកសាលា។ សម្រាប់កញ្ញា សាសនាឥស្លាមព្យាយាមកាត់បន្ថយអំពើហឹង្សា និងការពារស្រ្តីដែលជួបប្រទះបញ្ហាដោយសារបុរស។ «បុរសភេទប្រៀបបានដូចជាសត្វឆ្មា ចំណែកយើងជាស្រី ប្រៀបបានដូចជាត្រីអាំង ដែលសត្វឆ្មាចង់ស៊ី។ ប្រសិនជាយើងមិនគ្របអោយបានជិតល្អនោះទេ ឆ្មានឹងស៊ីត្រីអាំងជាក់ជាមិនខាន។ ដោយធ្វេសប្រហែសនឹងការស្លៀកពាក់ ស្រ្តីអាចធ្វើអោយបុរសកើតមានអារម្មណ៍ស្នេហា ហើយនាងនឹងទទួលផលកម្មអាក្រក់។ ខ្ញុំចង់ការពារខ្លួនឯង»។
ស្រ្តី ក៏ជា «រ៉ែមាសដ៏មានតម្លៃ»ផងដែរ លោក ហ្សាយ ណុតទីន បានពន្យល់ថាសាសនាឥស្លាមបានផ្តល់តម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ស្រ្តី ដែលដំបូងគេបង្អស់ ស្រ្តីត្រូវបានចាត់ទុកជាមាតា។ «សាសនារបស់យើងចង់ការពារស្រ្តី ព្រោះ ស្រ្តីប្រៀបបានដូចជារ៉ែមាសដ៏មានតម្លៃ និងការពារពួកគាត់អោយជៀសឆ្ងាយពីជោគជីវិតដ៏សែនអាក្រក់ ឧទាហរណ៍ចាកឆ្ងាយពីការរកស៊ីផ្លូវភេទ។ ពួកគេមិនបានបាត់បង់សិទ្ធិសេរីភាពរបស់ខ្លួននោះទេ នៅពេលពាក់មិទូរ៉នេះ។ នៅក្នុងគ្រួសារ នៅចំពោះមុខស្វាមី ពួកគេអាចស្លៀកពាក់តាមតម្រូវការរបស់ខ្លួន។ ក្រៅអំពីដៃ និងជើង ស្រ្តីមិនត្រូវបញ្ចេញសក់ និងស្បែករបស់ខ្លួនបង្ហាញពួកប្រុសៗ ដែលមិនមែនជាសមាជិកក្នុងគ្រួសាររបស់ខ្លួនឡើយ។ សាសនាឥស្លាមត្រូវការអោយស្រ្តីដោះកន្សែងរុំមុខរបស់ខ្លួន នៅចំពោះមុខតែស្វាមីតែមួយគត់។ ពួកគេរក្សាកិត្តិយសរបស់ខ្លួន»។
យុវនារី អាស្មាក់ យល់ស្របនឹងសំដីរបស់លោកហ្សាយ ណុតទីន ដោយបានគូសបញ្ជាក់ថាស្រ្តីកាន់សាសនាឥស្លាមមិនត្រូវចេញទៅធ្វើការធ្ងន់ ក្រៅផ្ទះសំបែងរបស់ខ្លួនឡើយ ព្រោះស្វាមីរបស់ពួកគេគឺជាអ្នកទទួលខុសត្រូវចិញ្ចឹមបីបាច់ពួកគេ។ «សម្រាប់ពួកយើង សេរីភាព គឺមិនមែនជាអំណាចក្នុងការប្រឈមមុខជាមួយនឹងបុរសៗនោះទេ ប៉ុន្តែ គឺជាសិទ្ធិសេរីភាពក្នុងការបន្តជំនឿ និងការប្រតិបត្តិរបស់ពួកយើង»។
អាស្មាក់ កូនស្រីនៃគ្រួសារធូរធារ បាននិយាយថានាងត្រៀមខ្លួននៅផ្ទះ ដោយមិនចាំបាច់ចេញទៅធ្វើការខាងក្រៅ។ «ស្រ្តីមិនត្រូវបង្ហាញរាងកាយរបស់ខ្លួនអោយបុរសៗបានឃើញនោះទេ ប៉ុន្តែ សម្រាប់ស្វាមីរបស់ខ្លួន គេអាចតុបតែងមុខមាត់ និងនៅធ្វើការងារផ្ទះ។ ដូចនេះ វាមិនមែនជារឿងអយុត្តិធម៌នោះទេ ព្រោះស្វាមីត្រូវចេញទៅធ្វើការចិញ្ចឹមគ្រួសារ។
- ហ៊ីចាម មានន័យថា ក្រមា រឺកន្សែង រឺស្បៃរុំមុខរបស់អ្នកកាន់សាសនាឥស្លាម -ឧបទេស មានន័យថា ការប្រៀនប្រដៅ ការណែនាំ - មិទូរ៉ មានន័យថា កន្សែង រឺក្រមាឃ្លុំមុខជិតទាំងអស់ មើលឃើញតែភ្នែកប៉ុណ្ណោះ |

|
α’ααααααααααα រូបចាម ការបោសសម្អាតព្រះពុទ្ធសាសនារបស់ពួកខ្មែរក្រហម
ជាទូទៅ កន្សែងគ្របមុខ រឺហ៊ីចាម ក៏ដូចជាមិទូរ៉ ត្រូវបាននាំចូលមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន និងបណ្តាប្រទេសអារ៉ាប់ ដូចជាប្រទេសអារ៉ាប៊ីសាអូឌីតជាដើម។ អ្នកដែលទិញទំនិញទាំងនេះសុទ្ធសឹងតែជាអ្នកដែលធ្លាប់ធ្វើដំណើរទៅកាន់កន្លែងជាទីសក្ការៈរបស់សាសនាឥស្លាម រឺធ្លាប់ទៅចូលរួមវគ្គបណ្តុះបណ្តាលនៅក្នុងប្រទេសទាំងនេះ។ ចំណែក កន្សែងរុំមុខទាំងនេះមានតម្លៃចាប់ពី៥០ ទៅ១០០ដុល្លារ។ ឥស្លាមបរិស័ទដែលមិនមានលទ្ធភាពទិញសំលៀកបំពាក់ដ៏ប្រណីតៗទាំងនេះ បានងាកទៅរកទំនិញដែលនាំចូលមកពីប្រទេសវៀតណាម ដែលមានតម្លៃថោកជាង។
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|