Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 21 αžœαž·αž…αŸ’αž†αž·αž€αžΆ 2008
αž˜αŸ‰αŸ„αž„ 00:36 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Ceux Qui Marchent Debout (concert)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @06:00 - :0900:
Danses Apsara
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @07:00 - :0800:
"Sauvez l'ιcosystθme" (documentaires)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @08:00 - :1000:
50e anniversaire d'Enfants du Mιkong (Paris)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 - αžœαž·αž…αŸ’αž†αž·αž€αžΆ  22
L'oiseau de paradis
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 @04:00 - :0531:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

សហគមន៍ខ្មែរឥស្លាម (២) : ស្រ្តីទទូស្បៃមុខនៅកម្ពុជា បង្កការព្រួយបារម្ភ
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
04-09-2008

Cambodge-musulmanes © John Vink / Magnum 

កំពង់ត្រឡាច (ប្រទេសកម្ពុជា) ថ្ងៃទី១៧ ឧសភា ២០០៧ ។ សិស្សិសាលាគូរ៉អានមួយ ស្ថិតនៅក្បែរវិហារឥស្លាម នៅភូមិកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
© ចន វីង / Magnum

ការ​ពាក់​មិទូរ៉(កន្សែង រឺក្រមាឃ្លុំមុខ​ជិត​ទាំងអស់ មើលឃើញ​​​តែ​ភ្នែកប៉ុណ្ណោះ) និង​ការ​ពោល​ពាក្យ​ពេចន៍​ផ្សេងៗ​​មិន​អាច​​បង្រួប​បង្រួម​សហគមន៍​ខ្មែរឥស្លាម​នៅ​កម្ពុជាទាំង​មូល​បានទេ។ អ្នក​រិះគន់​របៀប​ស្លៀកពាក់​ដែល​គេ​ដាក់​ជា​ករណីយ​កិច្ច​​​នេះ​​ បាន​ព្រមាន​ពី​​ការ​ធ្លាក់​ចុះ​នៃ​លក្ខខណ្ឌ​របស់ស្រ្តី​ឥស្លាម​ ដែល​បើ​តាម​ពួក​គេ​ គឺ​មាន​ឋានៈទាប​ជាង​បុរស។ អ្នក​កាន់​សាសនា​​​​ឥស្លាម​​នៅ​កម្ពុជា​គឺជាអ្នក​កាន់​​ឥស្លាម​កណ្តាល ហើយ​ពួកគេ​ចាត់​ទុក​បងប្អូន​រួម​ជាតិ​​សាសន៍​របស់​ខ្លួន​​ដែល​​លើក​សរសើរការ​ប្រតិបត្តិ​​ដ៏តឹង​រ៉ឹង​របស់សាសនា​ឥស្លាម​ជា«អ្នក​ជ្រុល​និយម»។ ពួកគេ​គិត​ថា​​ការ​អនុវត្ត​បែបនេះ​គ្មាន​អ្វី​ល្អ​ទេ វា​ធ្វើ​អោយ​​បាត់​បង់​សេរីភាព និង​​សិទ្ធិ​​របស់​ស្រ្តី។ (ភាគទី២)

 

ការអនុវត្ត​​គ្មាន​សរសេរ​នៅ​ក្នុង​គម្ពីរ
ឧកញ៉ា​សុស កាមរី ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​​កិច្ច​ការ​សាសនា​ឥស្លាម ប្រៀប​ប្រដូច​​ការ​លេច​ចេញ​ការ​ពាក់​ស្បៃ​គ្រប​មុខ​សឹង​តែ​ទាំងអស់​របស់​ជនជាតិឥស្លាម​នៅ​​កម្ពុជា​ទៅ​នឹង​ការ​ដោះ​ដូរ​​ផ្នែក​​ការទូត​និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ប្រទេស​ឥស្លាមនានា។ ស្រប​ពេល​ជា​មួយ​គ្នានេះ ប្រជាជាតិ​​អារ៉ាប់​មួយ​ចំនួន​ផ្គត់​ផ្គង់​ថវិកា​ដល់​សមាគម​ខ្មែរឥស្លាម​ជាច្រើន​ឆ្នាំ​មក​ហើយ ផ្តល់​អាហារូបករណ៍​ដល់​យុវជន​​​សិក្សា​ក្នុង​សាលា​បង្រៀនគម្ពីរគូរ៉អាន​ ឬក៏​ឧបត្ថម្ភ​ដល់​ការធ្វើ​បុណ្យ​ហាច​ ដែល​ជា​ករណីយកិច្ច​​​មួយ​ក្នុង​ចំណោម​ករណីយកិច្ច​សំខាន់ទាំង​៥​របស់​សាសនា​ឥស្លាម។


ប៉ុន្តែ​លោក​ជឿជាក់ថា ការ​ទទូរ​មិទូរ៉​​នឹង​មិន​ក្លាយ​ជារឿង​ទូទៅ​នៅ​ក្នុង​សហគមន៍​ខ្មែរ​ឥស្លាម​ទេ​ ព្រោះ​វា​គ្មាន​នៅ​ក្នុង​គម្ពីរគូរ៉អានឡើយ​។ លោក​វាយតម្លៃថា៖ «សាសនា​​​ឥស្លាម​ចែងថា ស្រ្តី​មិន​ត្រូវ​បង្ហាញ​សក់​ និង​ដង​ខ្លួនអោយ​គេ​ឃើញ​ឡើយ លើក​លែង​តែ​ម្រាមដៃ​និង​ប្រអប់​ជើង។ ប៉ុន្តែ​ ព្រះអល់ឡោះ​មិន​បាន​កំណត់​អោយ​បាន​ច្បាស់​លាស់​ពី​កាតព្វកិច្ច​​របស់​ស្រ្តី​ ក្នុង​ការ​​​​ពាក់​ស្បៃ​​​មិទូរ៉​នេះឡើយ។​ សាសនា​គឺ​ជា​រឿង​ម្យ៉ាង ការ​ប្រតិបត្តិ​ជា​រឿង​ម្យ៉ាង​​ផ្សេង​ទៀត​ ពោល​​​គឺ​វា​អាស្រ័យទៅ​​លើមនុស្ស​​ម្នាក់ៗ»។ លោក​បដិសេធ​មិន​ធ្វើ​ការ​វិនិច្ឆ័យ​ខុស​​ឬត្រូវ​ទេទៅលើ​បុរស​ឬស្រ្តី​ណា​ដែល​ដើរ​តាមការប្រតិបត្តិនេះ ដោយ​យោង​ទៅលើ​សេរីភាព​នៃ​​ការ​​កាន់​ជំនឿ​សាសនា។


ការ​ប្រតិបត្តិ​ដែល​មិន​ទាក់​ទាញ​អាជ្ញាធរ​កម្ពុជា

រដ្ឋាភិបាល​មិន​ហាម​ឃាត់​ការ​ប្រតិបត្តិនេះ​ទេ ដែល​ជានិច្ចកាល កើត​មានឡើង​នៅ​ក្នុង​ស្រទាប់​​ជន​សាមញ្ញ​​នៃ​សមាគម​ឥស្លាម​នានា​នៅ​កម្ពុជា​។ ទោះ​យ៉ាងណា នៅក្រសួង​ធម្មការ​ និង​សាសនា គេ​មិន​មើល​ការ​ប្រតិបត្តិ​នេះ​ដោយ​ក្រសែភ្នែក​ល្អ​ទេ​។ គេ​ចាត់​ទុក​ថា​វាជា​ការ​ដាក់​ទ្រុង​ស្រ្តី និង​«ជាការ​ដើរ​ថយ​ក្រោយ»។

លោក​សិត អ៊ីប្រាហ៊ីម រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​ និង​សាសនា បាន​បង្ហាញ​ពី​ភាព​ធុញ​ទ្រាន់​​ថា : «គេ​គួរ​តែ​លើ​កទឹកចិត្ត​អោយស្រ្តី​រំដោះ​ខ្លួន​ចេញ​ពី​ប្រពៃណី​ដ៏​តឹង​រ៉ឹង​ទាំងឡាយ ហើយ​​លើក​កម្ពស់​ការអប់រំ​របស់​ពួកគេ​។ ប្រសិន​បើ​គេ​ឃុំ​ស្រ្តី​នៅក្នុងស្បៃមិទូរ៉​​ គេនឹង​ខាត​បង់​​​នាង​! នាង​មិន​អាច​បន្ត​ការ​សិក្សា​​បាន​ឡើយ។ ប៉ុន្តែ ពិភពលោក​បច្ចុប្បន្ន​ត្រូវការ​ស្រ្តី​នៅ​ក្នុង​​សង្គម​ស៊ីវិល សេដ្ឋកិច្ចនិង​នយោបាយ​ ព្រោះ​ស្រ្តី​​​ត្រូវ​ក្លាយ​ជា​សកម្ម​ជន​​ដ៏​សំខាន់​​មួយ​រូប​ដូច​​បុរស​ភេទ​​ដែរ​»។

លោក​សិត អ៊ីប្រាហ៊ីម មាន​ប្រសាសន៍បន្ត​ដោយ​សោកស្តាយថា៖ «ការ​ប្រតិបត្តិ​បែប​នេះ​មិន​ជួយ​អភិវឌ្ឍ​លក្ខខណ្ឌ​រស់នៅ​របស់​ស្រ្តីទេ តែ​វាបែរ​ជា​ធ្វើ​អោយ​ដើរ​ថយ​ក្រោយ​​ទៅវិញ​នោះ​ទេ​! ការ​ទទូរមិទូរ៉​​​ធ្វើ​អោយ​​ពិភពរបស់​ស្រ្តី​រួម​​នៅតូច​​ សម្ផស្ស​នាង​ត្រូវ​បិទបាំង និង​បាត់បង់​ការ​​ទំនាក់​ទំនង​ក្នុង​​សង្គម! វា​គួរ​អោយ​សោក​​ស្តាយ»។ លោក​រិះគន់​ពី​បំណង​អាថ៌កំបាំង​របស់​​សាលា​ទាំងឡាយដែល​កំណត់យកការប្រតិបត្តិ​នេះ​ ហើយ​វា​គ្មាន​អ្វី​ក្រៅពី«បំពេញ​ចិត្ត​ម្ចាស់ជំនួយ​»​នោះទេ​។


បើទោះជា​សេរីភាពសាសនា​ត្រូវ​បានធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជាក៏ដោយ ក៏​លោក​សិត អ៊ីប្រាហ៊ីម ប្រកាសថា ក្រសួង​របស់​លោក​មាន​បំណង​ចាត់​វិធានការ​ដើម្បី​គ្រប់គ្រង​ការ​អនុវត្ត​​នេះ និយាយជារួម​​គឺ​គ្រប់​គ្រង​សកម្មភាព​របស់​សមាគម​ឥស្លាម​នៅ​កម្ពុជា។


សម្លៀកបំពាក់មិនសូវ​ជា​សម​ស្រប​ប៉ុន្មាន​
រូបភាព​មនុស្ស​ពាក់​ស្បៃមុខ​ខ្មៅៗទាំងនេះ​ធ្វើ​អោយ​ជនជាតិ​ខ្មែរ​មិន​ទម្លាប់​ មិន​ថា​«ចាម»​ឬ​អត់ទេ។ ជនជាតិ​ឥស្លាម​ដែល​ប្រឆាំង​នឹង​ការ​​ផ្លាស់​ប្តូរ​យ៉ាង​សំខាន់​នៃ​សម្លៀក​បំពាក់​របស់​ពួកគេ​ លើក​​ឡើង​​ថា មិទូរ៉​​មិន​មាន​ភាព​ងាយស្រួល​សម្រាប់​សកម្មភាព​ការងារ​របស់​ពួកគេ​ ហើយថា​វា​សម​ស្រប​​នឹង​ក្មេង​ជំទង់​ជាង​។

អ្នក​លក់​សាច់​គោ​នៅ​ភូមិ​ព្រែក​តាពៅ ​ចម្ងាយ​១០គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ រៀប​រាប់​ថា​ គាត់​គួរតែ​បដិសេធ​មិន​ពាក់​មិទូរ៉​​​។ អាជីវករ​ដែល​មាន​ការ​ភ័យ​ខ្លាច​មាន​កម្មពារដោយសារ​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​នោះ បាន​សន្និដ្ឋាន​ថា៖ «ចាប់​ពី​ថ្ងៃ​ខ្ញុំ​​ពាក់​​វា​មក គ្មាន​នរណា​ហ៊ាន​មក​ជិត​តូប​​ខ្ញុំ​ទេ! ខ្ញុំ​គួរ​តែ​ពាក់​សម្លៀក​បំពាក់​ដើម​របស់​ខ្ញុំវិញ ដើម្បីកុំ​អោយ​ម៉ូយ​ខ្ញុំ​រត់​អស់! គេ​មិន​អាច​ទុក​ចិត្ត​មនុស្ស​​ដែល​​មិន​បង្ហាញ​​មុខ​មាត់​នោះឡើយ...។ មាន​តែ​ស្ត្រីមាន​ប្តី​អ្នក​មាន​ប៉ុណ្ណោះ​​អាច​ពាក់​មិទូរ៉​​ ហើយ​​នៅ​តែ​ផ្ទះ ព្រោះ​ពួកគេ​មិន​ចាំ​បាច់​រក​លុយ​ចិញ្ចឹម​គ្រួសារ»។

ប្រទេសក្រីក្រ​គឺជា​​គោល​ដៅ
អ្នក​កាន់​សាសនា​​ឥស្លាម​ដែល​ស្អប់​ការ​បញ្ចូល​ការ​ប្រតិបត្តិ​នេះ​នៅ​កម្ពុជា​ ត្មិះ​ដៀល​​ការ​អូសទាញ​របស់​ចលនា​​ជ្រុល​និយម​នេះ​ ដែល​«បរាជ័យ​ក្នុងការ​ដាក់​គំនិត​របស់​ខ្លួន​អោយ​គោរព​​​នៅ​ក្នុង​ប្រទេស​រីកចម្រើន ក៏​បង្វែរ​មក​ប្រទេស​ក្រីក្រ​ព្រោះ​ប្រជាជន​ស្រួល​បញ្ចុះ​បញ្ចូល​​ជាង​»។

«នេះ​គឺជា​វិធី​គេ​ប្រើ : អ្នក​តំណាង​របស់​ពួកគេ​ធ្វើ​អោយ​​មេ​គ្រួសារប្តូរមក​ជឿ​តាម​គោល​ការណ៍​​របស់​ពួកគេ​ ដោយ​ពន្យល់​ពី​ភាពសមហេតុ​ផល​នៃ​ការពាក់​មិទូរ៉​​​ ប​ន្ទាប់​មក​​មេ​គ្រួសារ​ទាំង​​នេះ​​ក៏​បញ្ជា​អោយ​ប្រពន្ធ និង​កូនស្រីៗ​ធ្វើ​​តាម​ខ្លួន​​ដែរ។ នៅ​ក្នុង​ប្រទេស​មួយ​ដូច​កម្ពុជា​នេះ សេរីភាព​សាសនា​មានពេញទី ដូច្នេះ​ការ​អនុវត្ត​​នេះ​ក៏បាន​ចាក់​ឫស​យ៉ាង​លឿន​នៅក្នុង​សហគមន៍​​ឥស្លាម ជាពិសេស​នៅ​ជន​បទ​។ ដោយសារ​មេដឹកនាំ​សាសនាភាគច្រើន​បាន​បាត់​​បង់​ជីវិត​ក្រោម​របប​ខ្មែរក្រហម អ្នក​មានចំណេះដឹង​តិច​តួចមិន​មាន​​អ្នក​នាំ​ផ្លូវ​ផ្នែក​សតិ​បញ្ញា​ទេ ហើយ​​ក៏​​ចា​ប់​អារម្មណ៍​យ៉ាង​ងាយ​នឹង​សម្តី​ដែល​អះអាងថា សាសនា​ឥស្លាម​ទាមទារ​​អោយ​ពួកគេ​គោរព​ការ​ពាក់មិទូរ៉​​​នេះ។ ​បរិស័ទ​ទាំងនេះ​ប្រាថ្នា​ចង់​បាន​ជីវិត​រីករាយ​មួយ​​ក្រោយ​ពេល​ស្លាប់​ទៅ ដោយ​ជឿថា​ជីវិត​បច្ចុប្បន្ន​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ ពួកគេ​ជឿ​ថា ការ​គោរព​បញ្ញតិ្ត​​នៃ​ការ​ប្រព្រឹត្តិបែប​នេះ​នឹង​ធានា​​អោយ​​ពួកគេមាន​ជីវិតដ៏​ល្អ​​នៅ​ពេល​ស្លាប់​​ទៅ...»។

Ka-set.info
 
 

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

- ការចាប់ផ្តើមនៃសាសនាឥស្លាមដ៏តឹងរឹងនៅប្រទេស កម្ពុជា (០៣-០៩-២០០៨)

- រូបចាម 

- ការបោសសម្អាតព្រះពុទ្ធសាសនារបស់ពួកខ្មែរ ក្រហម (០៤-០៦-២០០៨) (០៤-០៦-២០០៨)


ឯកអគ្គរដ្ឋទូត​អាមេរិក​សង្ស័យ​ពី​ការផ្គត់​ផ្គង់​ហិរញ្ញប្បទាន​របស់​ក្រុម​​អភិរក្ស​ជ្រុល​​និយម
នៅ​ក្នុងសន្និសីទ​កាសែត​ចុងក្រោយ​របស់​លោក​នៅកម្ពុជា ​ថ្ងៃទី២៥ ខែសីហា លោក​ឯកអគ្គ​រដ្ឋ​ទូត​​អាមេរិក​ ចូសេហ្វ​ មូសូមេលី បានទទួលស្គាល់ថា អ្នក​កាន់​សាសនា​ឥស្លាម​ជាច្រើន​នៅ​ក្នុង​ពិភព​លោក​​អាច​យក​គំរូ​របស់​ជនជាតិ​ចាម​នៅកម្ពុជា។ បន្ទាប់មក​ លោក​​ព្រមានអំពី​ការ​​កេង​ចំណេញ​​ជាយថាហេតុ​​ពី​ភាព​ក្រីក្រ​របស់​ពួកគេ។ ដោយ​សារ​ខ្មែរឥស្លាម​គឺ​ជា​គោល​ដៅ​​ជំនួយ​​ជាច្រើន​នៃ​បណ្តា​ប្រទេស​អារ៉ាប់ លោក​ឯកអគ្គ​រដ្ឋទូត​បាន​រម្លឹកអោយប្រុង​ប្រយ័ត្ន​ពី​ប្រភព​​ដើម​នៃ​មូលនិធិ​បញ្ជូន​ពី​បរទេស ដែល​អាច​បាន​មកពី​របប​សាសនា​អភិរក្សជ្រុល​និយម​។


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir